Home Blog Page 135

យោធាថៃ បន្តប្រើប្រាស់ដ្រូនស៊ើបការណ៍ហោះចូលភូមិសាស្រ្តខេត្តពោធិ៍សាត់ និង កោះកុង

0

(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ច្រើនគ្រឿងហោះរំលោ.ភចូលមកក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ និង កោះកុង នៅចន្លោះពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមករា។

បើតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីស្ថានភាពក្រោយបទឈប់បា.ញ់រវាងកម្ពុជា-ថៃ កិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្រសួងមហាផ្ទៃនៃរាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ថ្ងៃទី៥ មករា បានប្រទះឃើញដ្រូនស៊ើបការណ៍របស់យោធាថៃចំនួន ១គ្រឿង បានរំលោ.ភចូលទឹកដីកម្ពុជានៅភូមិសាស្រ្តខេត្តពោធិ៍សាត់ និង១គ្រឿងទៀត នៅច្រកទ្វាព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។

ដូចគ្នានេះដែរ នៅយប់ថ្ងៃទី៦ ខែមករា យោធាថៃបានប្រើប្រាស់ដ្រូនស៊ើបការណ៍ចំនួន ១គ្រឿង ហោះចេញពីមុខភូមិសាស្រ្តច្រកផ្លូវ៥៦ និង២គ្រឿងផ្សេងទៀត ហោះកាត់ភូមិសាស្រ្តអូរភ្លុកដំរី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។

មកដល់ពេលនេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ និងតាមដាន សភាពការណ៍វិវត្តន៍នៅសមរភូមិមុខជាប់ជាប្រចាំ និងប្រកៀកស្មាជាមួយកងយោធពលខេមរភូមិន្ទ ដើម្បីការពារ អធិបតេយ្យ និងបូរណភាពទឹកដីស្របច្បាប់។

ជាមួយគ្នានេះ ក្រសួងក៏កំពុងយកចិត្តទុកដាក់គ្រប់គ្រងជនភៀសសឹក ឱ្យបានសមស្រប ព្រមទាំងបានណែនាំដល់រដ្ឋបាលខេត្តពាក់ព័ន្ធបន្តស្រង់ស្ថិតិ ពិនិត្យ និងដោះស្រាយផលប៉ះពាល់ ដែលកើតមានឡើងឱ្យអស់លទ្ធភាព ជំរុញបើកឱ្យដំណើរការឡើងវិញនូវការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ព្រមទាំងបន្តយកចិត្តទុកដាក់សហការឱ្យបានជិតស្និទ្ធជាមួយកងកម្លាំងជួរមុខ បន្តវិធានការពង្រឹងសន្តិសុខ និងក្តាប់ សភាពការណ៍ទូទៅក្នុងខេត្តជាប់ព្រំដែន។

ក្រសួងមហាផ្ទៃប្រកាសប្រឆាំងដាច់ខាតចំពោះការវាយកម្ទេចសំណង់ស៊ីវិល ដោយកងកម្លាំង ប្រដាប់អាវុធថៃ ផ្ទុយស្រឡះពីវឌ្ឍនភាពដែលសម្រេចបាន ដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែន ជាពិសេសនៅ កំណាត់ខ្សែព្រំដែន ត្រង់បង្គោលព្រំដែនលេខ៥២-៥៩ និងលេខ៤២-៤៧។ ការណ៍នេះបង្កការព្រួយបារម្ភជាខ្លាំងថា ប្រទេសថៃបានកំពុងព្យាយាមធ្វើឱ្យខូចដល់កិច្ចប្រឹងប្រែងកំណត់ខ័ណ្ឌសីមាព្រំដែន ដែលកំពុងដំណើរការតាមរយៈការ បង្កើតនូវស្ថានភាពមានការឈរជើងជាក់ស្តែងរួចជាស្រេចហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-TpOgFKwIo2vOQ5hpScLivsUHNY1aIeMAq9gLyS8oKU84p84olaIh7pkNytjWC1b4bK_dvkuGg2SP9jPeg-e1bQrYotzREUOt3QcaA8opWAXxj1zj5XPl_WdtNqMidbeypNcLrFYuPCpaVI2OI7aGYUjpqnVZxaXXQiGj9fIKz_Wh-0-03Z1MEIiCrAqC/s1280/photo_2026-01-07_15-55-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Hdg9pJI5DA5XH9pL8fey0eo-Eawtay4YLSiFWzYQUitbTp93yn4AQffTz0dLZGzJHVkmo9iemTMuGfsH26vanPjjRz9OiWvMe0e-6MHkQ2F8x4KVncYgj8WStf50d3OtnqLAV_iblW4UGNC50JNoA80H7nPKXpuTvLnEi9vHrVy8xacDiD5nZ-QukIUg/s1280/photo_2026-01-07_15-55-46%20(2).jpg

តារាចម្រៀង ចែម ស្រីល័ក្ខ ជួបរឿងតក់ស្លុតជាមួយនឹងប៉ូលិសមួយក្រុម

0

តារាចម្រៀង ចែម ស្រីល័ក្ខ បានជួបរឿងនឹកស្មានមិនដល់ក្រោយពីបញ្ចប់ការច្រៀងរបស់ខ្លួនត្រូវត្រឡប់មកផ្ទះវិញស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នាចំនួន៥-៦ នាក់មកឃាត់ខ្លួននាងដោយស្រែកថាមានដីកា។ ទោះយ៉ាងណា ស្រីល័ក្ខ បានប្រកែកយ៉ាងដាច់អហង្ការរហូតក្រុមប៉ូលិសបាននិយាយថាច្រឡំមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6j-D-qAvGOzPXWSBBNklHoPr9P_D6nDLKSpsCKtMuq0tyXzdDcb5E4KoDflhkldvMHpGlSyqvDsrUlzhrpvrE8lgOTHm7ZYUL-8YFugUWOmB-6G4hAZ9K48NnjnJT_wXakZY-AJQp1-MATr2M7nUkXUZCNh4Spn-WvyO3WAH2pagwgnqGAHaMjg0dDN1Z/s2048/image_2026-01-07_13-35-35%20(2).png

តារាចម្រៀង ចែម ស្រីល័ក្ខ ដែលសាងប្រជាប្រិយភាពតាមរយៈបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» បានចែករំលែកបទពិសោធមួយទៅកាន់អ្នកសិល្បៈជាពិសេសគឺមនុស្សស្រីតែម្តងដែលធ្វើដំណើរយប់ស្ងាត់តែម្នាក់ឯង។ នៅយប់ថ្ងៃទី៦ មករា តារាចម្រៀងស្រីរូបនេះបានរៀបរាប់ថានេះជាលើកទី១ហើយដែលនាងជួបក្នុងឆាកជីវិតហើយមិនប្រាកដថាជិះក្នុងទ្បាននៅតែមួយកន្លែងមានសុវត្ថិភាពទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEii58JEJL4Hs1HQ4ivbtpdrK7bTeJg5tXTX1-VZ-ZBsHENlcf51PYJSV0cTqk5KeCk5XEJVmrjn2kEelO9hWKASRWyknerq-efWJJjvf7bos2WMU5R-Pra8FmT7cP6IJQZD0BVZm9EPHYRwUJoWPy7poFIIzVZTHZZggUH-I-0LjPkveig7GS8vQogjolKk/s2048/image_2026-01-07_13-35-42%20(2).png
ចែម ស្រីល័ក្ខ បានបន្តថាពេលនាងច្រៀងចប់ដើរចូលឡានដែលកំពុងចតមិនទាន់បាន២នាទីស្រួលបួលផងស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នា៥-៦នាក់ជិះ២ឡាន មកឈប់ពាំងមុខឡានរបស់នាងហើយគោះកញ្ចក់ឱ្យនាងចេញពីឡានថែមទាំងបញ្ជាក់ថាមានដីកាទៀត។ តារាចម្រៀងរូបនេះរៀបរាប់ទៀតថាបន្ទាប់ពីសួរចុះសួរឡើងប្រកែកឡើងហត់ចុងក្រោយបែរជាមកនិយាយថាច្រឡំមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAKb0B71i5qMQ9MHCjXSI7RxYV_CuNGFL6wQPt7YPsrsF5G6S_RxCYZJECd7bOxsNP4c3mbdPB61D2ywQ6hzJvurfgmOPwO7OwIgCLyR3QwYF4fqwCG9fhge860RZ5DGENDfFl3XZv0SpbwjtvEgwhbMtovWiq1Il7Q3_WMY4CcLkC2JCaggoc9sEqcGdo/s2048/image_2026-01-07_13-35-42.png

តារាចម្រៀង ចែម ស្រីល័ក្ខ បានសម្តែងការព្រួយបារម្ភនៅពេលសមត្ថកិច្ចធ្វើការមិនច្បាស់លាស់ហើយដើរចាប់ ខណៈពេលនោះនាងមានមនុស្សនៅជិត ចុះប្រសិនជាគ្មានមនុស្សប្រុសនៅជិតតើបងប៉ូលិសដែលធ្វើការមិនច្បាស់នឹងចាប់នាងទៅដល់ណា?។ ស្រីល័ក្ខ ថាវាជាមេរៀនជីវិតដែលជួបហើយភ័យក៏លែងចេញតែបែរជាភាំង គាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy2mUbKeeOxOuxC3W110gbR9liuremI5Ay5N-YMkexTYMOCrfuZ_T5-U-xsCS92WZFbu64VxxRtN_MvdFYzrIJq2-EA4qABOujM3hmTvguPgxDXfw7OsA819D_XBij7aY4bpnRifqIBxkJF3kzbQtkNr6U9Ezq1hmYSu5xah0wW3848DvrGQDfV7TROPJW/s1290/image_2026-01-07_13-35-35.png

ជាមួយនឹងសារផ្តាំផ្ញើទៅកាន់មិត្តនារីដទៃទៀតកុំធ្វើដំណើរម្នាក់ឯងយប់ស្ងាត់ខ្លាចជួបបទពិសោធដូចនាង ចែម ស្រីល័ក្ខ បានអះអាងថានាងមានទាំងវីដេអូតែមិនចង់មានរឿងវែងឆ្ងាយចាត់ទុកថាជាការយល់ច្រទ្បំ សុបិនអាក្រក់ និងជាមេរៀន៕

សមត្ថកិច្ច ដែលលាក់បាំងជនបរទេសឱ្យស្នាក់នៅខុសច្បាប់ នឹងបណ្ដេញចេញពីក្របខ័ណ្ឌ

0

នៅក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្ដីពីការគ្រប់គ្រងសន្ដិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ បានកំណត់ថា អាជ្ញាធរមានសមត្ថកិច្ច ដែលមានចេតនាលាក់បាំងជនបរទេសចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ និងត្រូវទទួលរងទណ្ឌកម្មវិន័យបណ្ដេញចេញពីក្របខ័ណ្ឌការងារ ដោយមិនទាន់គិតដល់ទោស ព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

បន្ថែមពីនេះចំពោះ ម្ចាស់ទីតាំងរស់នៅ ប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាតឱ្យជនបរទេសដែលចូលមកកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការ ទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យជាប្រាក់ចំនួន៤,០០០,០០០រៀល សម្រាប់ជនបរទេសម្នាក់ ដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

ម្ចាស់ទីតាំងរត្រូវរាយការណ៍អំពីវត្តមានស្នាក់នៅ បណ្តោះអាសន្នរបស់ជនបរទេសក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ក្នុងរយៈពេល២៤ម៉ោង យ៉ាងយូរ ដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ឬមន្ត្រីនគរបាលមានសមត្ថកិច្ច៕

ទីម័រឡេស្តេ បង្ហាញការដឹងគុណចំពោះសម្ដេចតេជោ ដែលជួយជ្រោមជ្រែងខ្លួនឲ្យក្លាយជាសមាជិកអាស៊ាន

0

(ភ្នំពេញ)៖ ប្រទេសទីម័រឡេស្តេ (ទីម័រខាងកើត) បានរំលឹកឡើងវិញនូវគុណបំណាច់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងដំណើរការជួយជ្រោមជ្រែងនិងខ្នះខ្នែង ឱ្យប្រទេសទីម័រ ក្លាយជាសមាជិកទី១១ ជាផ្លូវការនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬដែលហៅកាត់ថា អាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfoCLsr77uu7XmUK-LY64_-kNkdeOCdYPtzFe1OTixbrMBVvHvEeN6vJMlkYrTWK1YrvdcPs30l0_6p44_xmtDeZlT8j6uMReUg6ZR0l28DCujlCv0CwkPGtJaiBRRKsGgeMv6zZr04aSP3qbGmDn0SffvyPlWDMr-x2aKWQGFKLo7YiTJ5x9QSmQJxGQo/s1280/photo_2026-01-07_14-34-33.jpg

យោងតាមលិខិតរបស់លោក ចូហ្សេ រ៉ាមូស អរតា ប្រធានាធិបតីទីម័រឡេស្តេ ផ្ញើថ្លែងអំណរគុណសម្តេចតេជោ ក្នុងឱកាសទីម័រឡេស្តេ ក្លាយជាសមាជិកទី១១របស់អាស៊ាន បានឱ្យដឹងថា សម្តេចបាននាំឱ្យមានការទទួលស្គាល់ និងការទទួលយកជាគោលការណ៍ នូវសមាជិកភាពរបស់ទីម័រឡេស្តេ ក្នុងអាស៊ានអំឡុងពេលកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ ដែលបានប្រព្រឹត្តឡើងនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0gftfIfZf6LiAoWSHa1kmMi4pGK2NkXWmfqLXUZVekteupyM1JOZUp0daPtXvMKvqQmgMiIMauYgtdkT79Kza33NcXP_3HjTlPTf5OizOKpZPHh7tToa4rBIjqh-2kG8OJex68x6-uPF6w6ZZVhC0_8CS1OFRflsDxiFf_xeJH5ZynA0ap0opUwdJO4BF/s1068/photo_2026-01-07_14-34-32%20(2).jpg
ការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ សបញ្ជាក់ពីភាព ជាអ្នកដឹកនាំប្រកប ដោយចក្ខុវិស័យដ៏ឧត្តុង្គឧត្តម ដែលបានរួមចំណែកយ៉ាងសំខាន់ ដល់ការពង្រឹងមាគ៌ាដែលទីម័រ ទទួលបាននៅពេលនេះ ។

ទន្ទឹមនឹងនេះ លោក ចូហ្សេ រ៉ាមូស សង្កត់ធ្ងន់ថា សម្តេចតេជោនិងរូបលោកផ្ទាល់ បានចែករំលែកយ៉ាងពេញលេញនូវចក្ខុវិស័យអាស៊ាន ដែលមានភាពស្អិតរមួត សន្តិភាព និងភាពធន់ ដោយតម្រង់ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ប្រជាជន។ ទីម័រឡេស្តេ ប្តេជ្ញាយ៉ាងមុតមាំក្នុងការរួមចំណែកដ៏សកម្ម និងការខុសត្រូវចំពោះការពង្រឹងសហគមន៍អាស៊ាន ការពង្រឹងកិច្ចសន្ទនា កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងវិបុលភាពរួមគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVp59mJrBvKdM03rNUQ9jN1B-W9CgzoJjFB2kO1l_o5Sz5gXmFBA3vM903mVaiGTuCEO3p4Gz-fFOHZG3kVk3jZC9M5bTBCtGc2I6g8fNPP5kT_CXRL61mZyvEKpFzBY9CeJY2f950Ji993ap5RJnE2P_CC3CrweqOhObXEVsd1yPCs0BFXhxv5pb24DkR/s1024/photo_2026-01-07_14-34-33%20(2).jpg

ប្រធានាធិបតីទីម័រឡេស្តេ ជឿជាក់ថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងទីម័រឡេស្តេ និងកម្ពុជា នឹងបន្តកាន់តែស៊ីជម្រៅ ដោយពង្រឹងនូវសមាជិកភាពរួមគ្នាក្នុងគ្រួសារអាស៊ាន ។ ដោយស្មារតីនៃការយោគយល់ និងការគោរពគ្នាទៅវិញទៅមក ព្រមទាំងភាពជឿ ជាក់លើ ដំណោះស្រាយជម្លោះដោយសន្តិវិធី លោកបញ្ជាក់ជាថ្មី នូវការត្រៀម ខ្លួនរួចជាស្រេច របស់ទីម័រឡេស្តេ ក្នុងការធ្វើការជាមួយគ្នា ដើម្បីសម្រេចបាន នូវគោលដៅរួមរបស់អាស៊ាន ៕

ធ្លាប់ឆ្ងល់ទេ! ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនមានពណ៌ខៀវ?

0

តើធ្លាប់សង្កេតឬអត់ ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនមានពណ៌ខៀវ? អ្នកជិះយន្តហោះមួយចំនួនថា ពណ៌ខៀវអាចការពារភាពកខ្វក់ ឬបិទបាំងភាពកខ្វក់ បើធៀបនឹងពណ៌ផ្សេងៗ ប៉ុន្តែបើតាមអ្នកជំនាញទេសចរណ៍បានប្រាប់ពីមូលហេតុដែលកៅអីក្នុងយន្តហោះភាគច្រើនពណ៌ខៀវ គឺមិនមែនគ្រាន់តែសម្រាប់ការពារភាពកខ្វក់នោះទេ ប៉ុន្តែជាការតាំងចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ដើម្បីឱ្យអ្នកដំណើរមានអារម្មណ៍ស្រស់ស្រាយ ឬស្ងប់ស្ងាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMXedY60sURnLmc-5aF4HVoYWAHx3x-bXTndS1lXiZrrhaw52x19moed3VDGPkspd96VyL0ZG61Vu2yS_9K81lBfQPBDcPlj9c_W2PsVPf6SD5zIDX1Y2PHGvfe6OBiaqiwwnOEhRxG4K7rZJ1-RNzSU5_5nRBpCaD5JTLktPc7vkeH9xD7hvMEs0xY8u-/s1200/image_2026-01-07_15-01-06%20(2).png

មនុស្សភាគច្រើនដែលធ្វើដំណើរទៅក្រៅប្រទេសញឹកញាប់អាចសង្ស័យថា ហេតុអ្វីកៅអីអ្នកដំណើរក្នុងយន្តហោះភាគច្រើនពណ៌ខៀវ? មនុស្សមួយចំនួនយល់ថា ពណ៌ខៀវអាចការពារភាពកខ្វក់បានល្អជាងពណ៌ផ្សេងៗ វាក៏ទាក់ទាញភ្នែកផងដែរ ។ ប៉ុន្តែការពិត កៅអីពណ៌ខៀវ គឺជាការរចនាម៉ូតយ៉ាងហ្មត់ចត់របស់ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនផលិតយន្តហោះ ដែលពាក់ព័ន្ធនឹងចិត្តវិទ្យានៃពណ៌ និងអារម្មណ៍របស់អ្នកដំណើរ ដើម្បីបង្កើតបរិយាកាសស្រស់ស្រាយដល់អ្នកដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiahPjQJ-zj0r905z6N1GARmgEtZ8cDYZg4aRHPr0_7pqksirhT8zF0IAmjF3FcR1FIkiLGE7VSfbJXo1D3m-Bx10QkHo5eZuVNW1TCm1ThcyQnSVD5swQzu45Qhnn7zrM-cvae6aBwR5RGkOb7N3T2rU9RAliBW2Q5DDCJOQG3yXfezRKyvxxl9vHQJNYD/s1012/image_2026-01-07_15-01-06.png

តាមទិន្នន័យរបស់ BOEING គឺជាក្រុមហ៊ុនផលិតយន្តហោះដ៏ល្បីល្បាញលំដាប់ពិភពលោក ដែលបានផលិតយន្តហោះដឹកអ្នកដំណើររាប់រយគ្រឿងលក់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានាជារៀងរាល់ឆ្នាំ ហើយបច្ចុប្បន្ន មានយន្តហោះ BOEING ហោះហើររហូតដល់ជាង១ម៉ឺន៤ពាន់គ្រឿង ឱ្យដឹងថា រាល់ការរចនាម៉ូដផ្នែកខាងក្នុង និងខាងក្រៅរបស់យន្តហោះ គឺផ្តោតលើបទពិសោធន៍របស់អ្នកដំណើរ ។ ពណ៌កៅអីមានសារៈសំខាន់បំផុត ដោយក្រុមរចនាម៉ូដផ្តោតពីផលប៉ះពាល់ផ្លូវចិត្តអ្នកដំណើរដោយសារកៅអីអង្គុយមានពណ៌ផ្សេងគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBY_DT4H26uaeZ2nkweynVcG_73rKcvB_9ZMJl4EsJkucYNRVUrUWDduWBKw4fP-wFKHmONeXhjNbegNCrAUQiadda8X4Th_-lcadR5n_DG2M-wojMhrULLoSgLDaekp3BUYzps2cC2uY3ENhbimEwriJefaMPhf-GSVml9-VxzD9LbTtY_Vx4CD-yLOiM/s800/image_2026-01-07_15-01-07%20(2).png

ពណ៌ខៀវ និងពណ៌បៃតង គឺជាពណ៌ស្ងប់ស្ងាត់ សុវត្ថិភាព និងជួយឱ្យអារម្មណ៍ស្រស់ស្រាយដូចការសម្រាកលំហែ ខណៈពណ៌ស្វាយបង្ហាញពីភាពឆើតឆាយ និងជឿជាក់ ។ ហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍នានាតែងតែជ្រើសរើសកៅអីពណ៌ខៀវ ដើម្បីជួយកាត់បន្ថយអារម្មណ៍ស្ត្រេសរបស់អ្នកដំណើរក្នុងអំឡុងពេលជិះយន្តហោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBC5Qjsxcw_CIOSJ087sjM3eh1HHm6DVc4jxxF_K7bXLooFoLccXShwuvyVR36yQgpldBPPqdnRxsmem92XaT9qXQUrF1YRslh6O6DPootcQCuXn3aZjpzsI-DYLMwr_LPmkG85kDCWOQmyMpibqk8e05zmtY-TxN_Rm5evTrJl2uHyxtMoEQ0dTNsUCp/s1560/image_2026-01-07_15-01-07%20(3).png

អ្នកជំនាញទេសចរណ៍ឱ្យដឹងថា ទោះជាការធ្វើដំណើរតាមយន្តហោះមានសុវត្ថិភាពក្តី ប៉ុន្តែអ្នកដំណើរភាគច្រើនតែងតែព្រួយបារម្ភពីការធ្វើដំណើរតាមផ្លូវអាកាស ទើបក្រុមហ៊ុនអាកាសចរណ៍ជ្រើសយកកៅអីពណ៌ខៀវដើម្បីឱ្យពួកគេមានអារម្មណ៍ស្ងប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4fHd_eFOnW-QE7pp0HHjfAxcbNcy7akKHD5h8tXpz5N9yYhFqDDWV5w2B_hlaPFyPtHKIJDt94Hd0UHAhVyHPg9m-w7BP15pBkBMD4DvYDVkm8Z1Ag_osugeSK6_BBBlmlrp8W4W3foUpziwSpKtb_ptoQ0EzCqoY7ExWXDVcpOOd0TgTdR-mivUWLlM8/s780/image_2026-01-07_15-01-07.png
ចំណែកអ្នករចនាម៉ូដកៅអីយន្តហោះថា ក្រុមហ៊ុនអាកាសចរណ៍ខ្លះបានជ្រើសយកកៅអីពណ៌ផ្ទៃមេឃស្រាលអាស្រ័យលើទីផ្សារ និងម៉ាក ខណៈក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបប្រើប្រាស់កៅអីពណ៌ស្រស់ជាង ។ រីឯក្រុមហ៊ុនអាកាសចរណ៍ចាស់ៗបានជ្រើសយកកៅអីពណ៌ខៀវស្រាលដើម្បីបង្កើតបរិយាកាសស្រស់ស្រាយ ឬឱ្យអ្នកដំណើរមានភាពកក់ក្តៅដូចសម្រាកនៅផ្ទះ ហើយពណ៌ខៀវតំណាងឱ្យសុវត្ថិភាព និងទំនុកចិត្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqheYfsx7NJdqyUQ-tbYY63V-Po37ekBNV8lmpOKxW1q4Ccmr3IKYiiRe4wninoRS4tNpGr6OOByr1hb9EiN6j_-8LN5xZRIq4EEdrLb0G4WaXAFnhdR5ehBnDsVoTjQt4GLqgxlgN8qX5iMXkpqn4A5CPaU4nhf29enr4q7RsDopwVa_bpxorOwGipIo6/s800/image_2026-01-07_15-02-28.png

ក្រៅពីនេះ កៅអីពណ៌ខៀវស្រាល ធ្វើឱ្យទីធ្លាក្នុងយន្តហោះមានភាពធំទូលាយ ដែលខុសគ្នាពីពណ៌ចាស់ ធ្វើឱ្យអ្នកដំណើរមានអារម្មណ៍ចង្អៀត ហើយពណ៌កៅអីថែមទាំងពាក់ព័ន្ធនឹងការទទួលបានសីតុណ្ហភាព សំណើម និងក្លិនផងដែរ ៕

រ៉េដឃីង និយាយទាំងស្លូតទាំងកាចចំពោះអ្នកដែលរិះគន់ដល់ឪពុកម្តាយខ្លួន

0

ចេញបទបែបសប្បាយៗដោយភ្ជាប់ឈ្មោះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងឃ្លាចម្រៀងរបស់ខ្លួនតារាចម្រៀង រ៉េដឃីង បែរជារងនូវមតិរិះគន់យ៉ាងទក់សាច់ពីអ្នកលេងបណ្តាញសង្គម។ ឃើញមានការរិះគន់មកកាន់ខ្លួនរហូតឈានដល់រិះគន់ដល់អ្នកមានគុណថែមទៀតតារាចម្រៀងរូបនេះបានសុំចិត្តកុំឱ្យប៉ះពាល់គ្រួសាររបស់លោកខណៈថែមទាំងព្រមានថាបើមានលើកក្រោយលោកជេរវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsyR0nc2uzDYKRjW6gSeUGo81R_KhZegXRbypTDMkj28DvEX9SPV3VaxUnCq96l4XVkmvD6JseLwr0SlqlDseefhcru6O6N9Lu3ByLCrrsIZAhEY6iORX9KIwrg8odd_xf2fZ7NEI9MmLbKbIwApnB_dsMLt9Cl17c0xCmBXzC027G0A_ofyK9R2iRfgL/s2048/image_2026-01-07_10-21-18.png
នៅយប់ថ្ងៃទី៦ មករា រ៉េដឃីង បានបង្ហោះរូបភាពមួយសន្លឹកដែលថតចេញពីបទចម្រៀងរបស់លោកដែលបានចេញបែបខ្លីៗកាលពីថ្ងៃទី៤ មករា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំផុសវីដេអូចម្រៀងខ្ញុំធម្មតា បទបែបSweet អត់ប៉ះពាល់អ្នកណាទេមិចបានត្រូវដៀលខ្ញុំ ហើយអ្នកខ្លះនិយាយដល់ឪម៉ែ ខ្ញុំហាមណា ឪម៉ែខ្ញុំឱ្យរកស៊ីទេ តែខ្ញុំស្រលាញ់សិល្បៈ ចឹងមានអីមិនពេញចិត្តកុំទៅដល់គាត់ ត្រឹមខ្ញុំបានហើយ នេះលើកទី១ តែលើកទី២ ប៉ះឪម៉ែខ្ញុំ ជេរវិញហើយ សុំទោសទុកមុនបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aWewUNCCXcchyU6yJSw9n91M0wfXOpfsPioUJATxFIW3j55c0v9fmcsZ8FyxwlIVnReLpy6rw1IFqzSnd4OBZJnwWSl5oCENDPl1BSJ0Kd8yLzb4pwk3-Ni-LXWtbtUbrzlSBtaZF2KdUFbKJs12TO_PTpfLuzUkXgyOCbonLGVmvLuiZoYU_B_ZRHX3/s2048/image_2026-01-07_10-21-19.png

ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំអត់ដែលប៉ះពាល់អ្នកណាឬធ្វើអីបំពុលសង្គម តែមិចក៏មកជេរឆៅៗចឹង?អ្នកចម្រៀងលក់សាច់ជ្រូកក៏ខុស
ហេតុអី?»។ បន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្លួនកុំឱ្យអ្នករិះគន់ប៉ះពាល់សមាជិកគ្រួសារអ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្តតារាចម្រៀង រ៉េដឃីង កុំឱ្យគិតច្រើនលើអ្នកមិនពេញចិត្តលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XdIA8NEgZv1-1VWZTTKSe4Nm2jzJMGg030Ruv9vcZ0wm7unKtVe26VRskTwUuTo__YcixQ6STDRUxDna7RsaebLFJuDh16cjxvITdbqMnoBQnicbYTlcNQiejN3k9Ll6uCVWPYarHtwDhpV8hu25fyNsH21K9bVmMIhngdtBYrjMYZnahI2Ix04Bvwas/s1926/image_2026-01-07_10-21-24.png

មិនត្រឹមតែចេញជាសំណេររបស់ប៉ុណ្ណោះទេ រ៉េដឃីង គឺបានចេញជាវីដេអូថែមទៀតដោយបានរៀបរាប់ពីដំណើរដើមទងដូចអ្វីដែលលោកបង្ហោះជាសំណេរ។ រ៉េដឃីង បានទទូចម្តងហើយម្តងទៀតថាប្រសិនជាមិនពេញចិត្តលោកសូមកុំវាយប្រហារគ្រួសារលោកពីព្រោះម្តាយឪពុកលោកមិនបានពាក់ព័ន្ធនឹងការងារសិល្បៈរបស់លោកទេ៕

លោក Trump នឹងគ្រប់គ្រងការលក់ និងចំណូលប្រេងវេណេស៊ុយអេឡាសម្រាប់ផលប្រយោជន៍រួមគ្នា

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឥន្ធនៈឱ្យអាមេរិកក្នុងបរិមាណច្រើនបំផុតរហូតដល់៥០លានបារ៉ែលនាពេលឆាប់ៗ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងសម្រាប់ប្រយោជន៍រួមគ្នារវាងអាមេរិក និងវេណេស៊ុយអេឡា ។ ការលើកឡើងនេះ ស្របនឹងពិភពលោករិះគន់អាមេរិកវាយប្រ.ហារទីក្រុង Caracas និងចា.ប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា និងភរិយា គឺមិនពាក់ព័ន្ធនឹងសេរីភាព ឬប្រជាធិបតេយ្យ ប៉ុន្តែអាមេរិកចង់បានប្រេង រួមទាំងធនធានធម្មជាតិរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKTG9PltBgMCxX7Mc8IabW_rsksBvIdyebK5alVlJOS8xiYStH7SYjtbpGG1lmOJ079tVelEMMgp_IL9t9ZATyLRVd2aqZ068X-In0WSniVny7X6a38ugnwyZNu1pWX2_JCW2M-FtYLogMYyHBuA4w7lSrG92Shbb111Z5ZmopiIv5YdAQ1Ii_149UoYU1/s840/image_2026-01-07_14-29-32%20(2).png
សារព័ត៌មានបរទេសបានរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ គឺលោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី៦ ខែមករា ថា រដ្ឋាភិបាលបណ្តោះអាសន្នរបស់វេណេស៊ុយអេឡានឹងបញ្ជូនប្រេងឆៅមានគុណភាពខ្ពស់ដែលត្រូវបានដាក់ទណ្ឌកម្មពីមុន មកកាន់អាមេរិកនាពេលឆាប់ៗ ចាប់ពី៣០លានបារ៉ែល ទៅ៥០លានបារ៉ែល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmx-vHKfVTU2m1efc8RluCDsj3rOXprp2ZVNqY2a7RAd9oBbWFwfAQQSjlhKNo9d7WZUUFqmCmot9XFWV5UMOw2fHLIQT8wNKsNlUFU1rwS-GOkzxMamRk7PsZKKGMtGToMvAAKV7qkiWWCXD-fiXr6YbiUo7jSx5C6FaKVCjPuAOjsuAsbtui23KP-GMG/s825/image_2026-01-07_14-29-32.png

លោកប្រធានាធិបតី Trump បន្តថា នៅពេលទទួលបានប្រេងពីវេណេស៊ុយអេឡា អាមេរិកនឹងលក់ប្រេងនេះតាមតម្លៃទីផ្សារ លោកនឹងគ្រប់គ្រងការលក់ និងប្រាក់ចំណូលប្រេងទាំងអស់ដោយខ្លួនឯងក្នុងឋានៈជាមេដឹកនាំអាមេរិក ដើម្បីឱ្យប្រាកដចិត្តថា ប្រាក់ចំណូលប្រេងនឹងយកទៅប្រើប្រាស់ជាប្រយោជន៍របស់វេណេស៊ុយអេឡា និងប្រយោជន៍ពលរដ្ឋអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQnPWKpXFSmH2rHWd4b4FhvYyrRk3BpOm5kh9HLLKBlye0r_VJNeJQ5uviqTL3HC37vtFCzAGdkacrSPID6SL0gXEwkEJBl6h565NeyHKtlqoFUkGWe5Ks-92fLxfJWkA7CURe5TlgBXnoRBTTVkB4Vpx8aMmTbZgDbvAYfQ9_hBUlVW_gWdA0zQ-r1_yh/s900/image_2026-01-07_14-29-33%20(2).png

លោក Trump បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងថាមពលអាមេរិក លោក Chris Wright ដំណើរការលក់ប្រេងវេណេស៊ុយអេឡាភ្លាមៗ ដោយបញ្ជូនកប៉ាល់ទៅដឹកប្រេងពីវេណេស៊ុយអេឡា រួចហើយបញ្ជូនមកកាន់កន្លែងផ្ទុកប្រេងនៅកំពង់ផែអាមេរិក ។

ប៉ុន្តែវាធ្វើឱ្យមានមតិរិះគន់ជាបន្តបន្ទាប់ពីអាមេរិកលក់ប្រេងវេណេស៊ុយអេឡា ថាយោងតាមច្បាប់អន្តរជាតិ ប្រសិនបើមេដឹកនាំប្រទេសមួយគ្រប់គ្រងប្រាក់ចំណូលដោយផ្ទាល់ដែលបានពីការលក់ធនធានធម្មជាតិរបស់ប្រទេសមួយផ្សេងទៀត គឺជាការរំលោភអធិបតេយ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXo7zPUqbM-7lihwfY1jFQ-__LbHVBkHqMKoDxr-3t4A8whAiLwEp2HXdeQ3r5CWKHMozTjeNxyU7QOAcEmEOMKE2n-DiOMEGP3sip0jScSD47Os0j-4xqVagAgqrJv75nsDZmpAQkRI3z5WJB_RXARYev4p2kdwKH-WI7T3hihIpiV7K241tG2ewDp6vq/s1024/image_2026-01-07_14-29-33.png

តាមទិន្នន័យរបស់អង្គការ OPEC វេណេស៊ុយអេឡាមានប្រេងបម្រុងរហូតដល់ជាង៣សែនលានបារ៉ែល ដែលជាបរិមាណប្រេងច្រើនបំផុតលើពិភពលោក ស្មើទឹកប្រាក់ប្រមាណជាង១៧លានលានដុល្លារអាមេរិក នេះបើផ្អែកតាមតម្លៃប្រេងបច្ចុប្បន្ន ស្មើ៥៧ដុល្លារក្នុង១បារ៉ែល ។ វេណេស៊ុយអេឡា ជាប្រទេសមានប្រេងបម្រុងច្រើនបំផុតលើពិភពលោក បន្ទាប់មក គឺអារ៉ាប៊ីសាអូឌីត អ៊ីរ៉ង់ អ៊ីរ៉ាក់ និងអាមេរិក ។

តាមសេចក្តីរាយការណ៍ រដ្ឋាភិបាលអាមេរិកនឹងរៀបចំកិច្ចប្រជុំបន្ទាន់ជាមួយនាយកប្រតិបត្តិជាន់ខ្ពស់របស់បណ្តាក្រុមហ៊ុនប្រេងអាមេរិក នៅថ្ងៃទី៩ ខែមករា នៅសេតវិមាន ។ លោកប្រធានាធិបតី Trump ថា ពេលនេះ អាមេរិកមានតួនាទីទទួលខុសត្រូវប្រទេសវេណេស៊ុយអេឡា និងត្រៀមសហការជាមួយប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ដើម្បីឱ្យលោកស្រីយល់ព្រមតាមការទាមទាររបស់លោក ក្នុងការកាន់កាប់ប្រេងបម្រុងដ៏ច្រើនមហាសាលរបស់វេណេស៊ុយអេឡា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwQHGnYrbRfDlLMpbeItldEGC4cDcIUM97D2oOiYitSwwWRPhsCLlMddlEf4FpwpL1IGNKHtQOFpcH7dhjOhF_YeTkeOAkieg0LinYsfC-9D69rJbNSg3OJSjWdwKzzmw_M6NH1BlDh_rU8U3pCGQe_mGMMQ5rRP9QTPk5zDuCOP6gAIkvpXNqaUr-Nmt1/s770/image_2026-01-07_11-06-55.png
គួរបញ្ជាក់ថា ក្រោយការគំរាមរបស់លោកប្រធានាធិបតី Trump ពេលនេះ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡាបានបន្ទន់ជំហររបស់ខ្លួន តាមរយៈការស្នើសុំសហការជាមួយអាមេរិក ដើម្បីបង្ហាញសញ្ញាផ្សះផ្សាលើកដំបូង ក្រោយអាមេរិកចាប់ខ្លួនលោកប្រធានាធិបតី Nicolas Maduro និងភរិយា កាលពីថ្ងៃទី៣ ខែមករា ។ ប្រធានាធិបតីស្តីទីវេណេស៊ុយអេឡា លោកស្រី Delcy Rodriguez ថា រដ្ឋាភិបាលលោកស្រីផ្តល់អាទិភាពដល់ការផ្លាស់ប្តូរឆ្ពោះទៅរកទំនាក់ទំនងដ៏គោរពជាមួយអាមេរិក ហើយលោក Maduro នៅតែជាប្រធានាធិបតីវេណេស៊ុយអេឡាដដែល ៕

អង់គ្លេស និង បារាំង ត្រៀមបញ្ជូនទ័ពទៅអ៊ុយក្រែនដើម្បីជួយទីក្រុងគៀវទប់ទល់នឹងរុស្ស៊ី

0

យោងតាមរបាយការណ៍របស់ CNN ចក្រភពអង់គ្លេស និងបារាំង បានព្រមព្រៀងគ្នាក្នុងការដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែន ប្រសិនបើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានសម្រេចឡើងជាមួយរុស្ស៊ី។ ចលនានេះមានបំណងផ្តល់ការធានាសន្តិសុខរយៈពេលវែងសម្រាប់ទីក្រុងគៀវ និងជួយទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីនាពេលអនាគត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj08yfSh1CFZ-uQUXd2KnXBumVfUZd-qGyV3MiTseEHqpOa3T_2X7qLp5LHfuZp9fBt7Ic8UnnRyDNyou0CEcmlqE00Z-sGm4G4zXRxPaTWsrvJK_qmR7UdxRym-GfTHUmgvo4pgNWFI3h56TAIGCR6vJBrheCuWl6cs4fO6zzkIF-ZYVRO4G7shEALvMNx/s860/photo_2026-01-07_11-40-53%20(2).jpg
ផែនការនេះត្រូវបានប្រកាសបន្ទាប់ពីកិច្ចចរចានៅទីក្រុងប៉ារីស ដែលមាន 35 ប្រទេសចូលរួម ជាកន្លែងដែលនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស Keir Starmer និងប្រធានាធិបតីបារាំង Emmanuel Macron បានចុះហត្ថលេខាលើសេចក្តីប្រកាសនេះ។ ក្រោមសំណើនេះ កងកម្លាំងអង់គ្លេស និងបារាំងនឹងអាចឈរជើងនៅលើដីអ៊ុយក្រែន បន្ទាប់ពីបទឈប់បា.ញ់រវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលជាធរមាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtPG2J_cxaCuJNKfgxGikUbL11m5Zne0ZINC5JvIXRtQbTqv_rlsvLGXVP9wfB5zLZyiCDb6BAVk_MuQyFLYh8S9WBUA4gR9Wm7N8JvX46XuJ7yZtsFKbC2guw21R9Vp1rTl-xumoIXFDVBfoCM1CUCOFCDgqcxRg2fFHKwGIFom9wLmOifRQ-LuXWtlj_/s1110/photo_2026-01-07_11-40-53%20(3).jpg

មន្ត្រីបាននិយាយថា ការដាក់ពង្រាយនេះនឹងរួមបញ្ចូលការបង្កើតមជ្ឈមណ្ឌលយោធា និងកន្លែងការពារ ដើម្បីជួយអ៊ុយក្រែនក្នុងការកសាង និងបណ្តុះបណ្តាលកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនឡើងវិញ ។ គោលការណ៏នេះត្រូវបានគេមើលឃើញពីវត្តមានពហុជាតិ និងយន្តការត្រួតពិនិត្យ ដែលអាចដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីត្រួតពិនិត្យបទឈប់បា.ញ់ និងបញ្ឈប់ការរំលោ.ភបំពានពីសំណាក់រុស្ស៊ីមកលើអ៊ុយក្រែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8OYgVzxypxkvJYFYsOewFMuLPxfOqIAwXIWy6_7NCv4iFjXTBbcVz-vmDA6oPeVwQjsreovokulFlOSTIVYodLFZ9Lj37wVIAe5rp2xry6FAqPKZhd-cIIpXoQkH95RfQ1RPa7Oi4yN_Wc_pzsnlCqdXhvrRYzgVvVav440PV1TwBej3Z9Y_AoeksPFIH/s860/photo_2026-01-07_11-40-53.jpg
យ៉ាងណាមិញ រុស្ស៊ីបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះវត្តមានរបស់កងទ័ពលោកខាងលិចនៅអ៊ុយក្រែនជាយូរមកហើយ ដោយកាលពីមុនធ្លាប់បានព្រមា.នថា ការធ្វើបែបនេះនឹងត្រូវបានចាត់ទុកថាជាគោលដៅស្របច្បាប់របស់រុស្ស៊ី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP2Bi1ryfGQL19MUBzqyYAf1tmjhjro0ptibNhcKiEXltKC5k1Qqpz5CkFjP5LUPfgRrzRJMmCc7VP-zAyn8vGpzcGrDN6r43qvYrt4pnFEKDShkNCHPmYASRegZufV5DTG18xxqwcWepsBFJ__SeQELBDBIrBUFPNihO5unS286-Wqf-vc-4ew5JsAXni/s1024/photo_2026-01-07_11-40-54%20(2).jpg

ខណៈពេលដែលទីក្រុងមូស្គូមិនទាន់បានចេញការឆ្លើយតបភ្លាមៗចំពោះការប្រកាសចុងក្រោយនេះ សំណើនេះបានគូសបញ្ជាក់ពីបញ្ហាប្រឈមដែលនៅតែមាននៅក្នុងការបកប្រែកិច្ចព្រមព្រៀងសន្តិភាពនាពេលអនាគត៕

បរមី អះអាងថាមិនបានទាក់ទងប្តីគេខណៈអ្នកលេងបណ្តាញសង្គមព្រលះចាស់ដៃ

0

បន្ទាប់ពីរងនូវការរិះគន់ចំពោះពាក្យសម្តីដែលនិយាយពីមនុស្សស្រីធាត់ៗ បរមី ស្រាប់តែធ្វើឱ្យមានការជជែកវែកញែកម្តងទៀតក្រោយពីបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីហើយត្រូវបាននារីម្នាក់ចេញមកបង្ហាញថាជាប្តីរបស់នាងដូចគ្នា។ ត្រូវជាប់ឈ្មោះថាទាក់ទងប្តីគេ បរមី បានចេញមកបញ្ជាក់ថានាងមិនបានទាក់ទងប្តីគេនោះទេគូស្នេហ៍ថ្មីរបស់នាងជាបុរសពោះម៉ាយ ខណៈនារីនោះត្រូវការលុយទើបមិនព្រមបែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDPUF1ezdkV8Xp9doI8hTKKHiHqQ9vWi0PSZGS0OXE9qAwY-IHvlf1nn3viD6b49i9p6hRrz7bUGwUlYL3eKJQ8n2Hh4jGZfVNt9koyDZiMh6ZnqoYGk6ImW_TkrVMPLmGF2t-ahdvw5NcQx_pnjXbOFN1642I8SayPkCfIUkRF36ieq22VwP6R8SoPeN/s2048/image_2026-01-07_09-20-08%20(2).png
នៅល្ងាចថ្ងៃទី៦ ខែមករា បរមី បានបង្ហោះសំណេរលាងភាពស្អាតស្អំឱ្យខ្លួនថា «បញ្ជាក់ម្ដងទៀតថាសង្សារខ្ញុំក្រោយគាត់ជាបុរសពោះម៉ាយមិនមានប្រពន្ធឡើយ។ខ្ញុំមិនបានទាក់ទងប្ដីគេនោះទេ។ បើបងៗណាដែលគាត់យល់ច្រឡំបែបណាក៏តាមហ្នឹងចុះព្រោះដោយសារតែខ្ញុំមិនបានទាក់ទងប្ដីគេពិតប្រាកដមែន។ ហើយម្នាក់ស្រីដែលផុសនឹងគឺជាស្រីគាត់ដែលគាត់បោះបែកយូរហើយមិនព្រមព្រោះដោយសារគាត់មិនឱ្យលុយតែប៉ុណ្ណឹងខ្ញុំសូមបញ្ជាក់មិនបានលាងខ្លួនឯង»។ ទោះបីជាចេញមកបញ្ជាក់ថាមិនបានទាក់ទងប្តីគេប្តី ប៉ុន្តែសំណេររបស់ បរមី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGeJw3qnQ-S9MSaX3_hmCnkeeMD-3L8spa-I9uHE0nzVIKzsEnGmh0wr7fO7KwIIogem6CQ9zLFepamuzFC3AXa4fViaF1IMjh5gRxEe9Ho-92oVp1tHFhHh8YtXqEjUi3yRtzjmFyHwKd5RxGSkQnPSMGiQJiurjRKjUGaYGsIhw3LhyVH4GBKQ6R3XCi/s1913/image_2026-01-07_09-20-08.png
អ្នកលេងបណ្តាញសង្គមបានខម្មិនថា «ឱ្យតម្លៃមនុស្សស្រីដូចគ្នាផង ថ្ងៃនេះគេចោលគាត់ ថ្ងៃក្រោយចោលsisបានដូចគ្នា», «បែកគ្នាយូរហើយ? យូរប៉ុណ្ណាដែរ?កូនក្នុងពោះមិនទាន់កើត?ម្នាក់ប្រុសហ្នឹងបែកទាំងកូនមិនទាន់កើត? រួចចង់បានម្ល៉េះមនុស្សប្រុសប្រភេទចឹង គិតថាវាយកsisឯងជាប់មែន? កុំប្រឹងការពារប្រុសនឹងពេកប្រយ័ត្នដូចប្រុសមុន», «លើកមុនក៏ឃើញចេញមុខការពារប្រុសដែរ តែចុងក្រោយគេក៏ចោលSis ឯងដដែល
វាចោលប្រពន្ធកូនមុនបាន វាចោលប្រពន្ធក្រោយទៀត សង្ឃឹមហីថាវាមិនចោលsisឯង ? តែបើគិតថាមិនខ្វល់ព្រោះពេលនេះកំពុងស្រលាញ់ ថ្ងៃក្រោយម៉េចក៏មិនខ្វល់ ចឹងក៏តាមហ្នឹងទៅ តែ១០ឆ្នាំមិនមានច្រើនដងទេ កុំចំណាយពេលចោលម្តងហើយម្តងទៀត sisឯងមិនមែននៅម្នាក់ឯងទេដូចមុនទេ», «កូនជិតគ្រប់ខែហើយ ប្រើពាក្យបោះបង់ចោល? មានន័យថាប្រុសម្នាក់នោះគ្មានទំនួលខុសត្រូវ។ មានកូនដូចគ្នា ត្រូវចាំថា កម្មពារអត់ចាំជាតិក្រោយទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3ArGcWRF4twrLGQu5FjFHNOYpNPnLdOtVgg-sq8A5L9qgTxDab-M225GDroMxB1z9fiZWnDkIfLprmL8oeHvTAJHTMsKic0g584XChEPcTvwU35y-Ox1V4EaVK5GG0GV7-GD2qp4kvSbPyLApngM9aSXSvUz8MmCFQXUzJnd_lcxP0OpwhwmlMFt-XHr/s960/image_2026-01-07_09-20-07%20(2).png
អ្នកផ្សេងទៀតបានបញ្ចេញមតិថា «កុំនិយាយពាក្យថាបោះបង់រាងអាក្រក់ស្ដាប់ណាស់ ហាក់បីដូចជាមនុស្សប្រុសនោះអាក្រក់ស្រលាញ់បោះបង់ចោលងាយៗ គួរនិយាយពាក្យគាត់បានឈប់ស្រលាញ់», «ចោលអ្នកពោះធំ មកយកអ្នកសរសើខ្ចីមិនទាន់សះថ្នេរ ពិតជាបុរសដែរមានទំនួលខុសត្រូវស័ក្តិសមជាបង្កោលគ្រួសារមែន អូនយកទៅមិនខុសទេ», ឱ្យតំលៃមនុស្សប្រុស ជាន់មនុស្សស្រីរងគ្រោះដូចគ្នា ឆឺស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrSYDzZO-pySiRpO9uBn_HEgPMD_7o6dXY8b3GUUUfD3vuLrqAU9sgOClppqOhLJPnNaFlXbhfVWRbT6j8Cn8ZAcfZea2U2-QprQ2UZOl-Uw9OhGyg4zLi5MfaIgirTbIrU3XBbtPtqSgCL45rhHUPU7Oct6p_mgOFyjXlY-Mh_4JvwW6j2a0jJI4-e6d/s1280/image_2026-01-07_09-20-07.png
ផុសខ្លួនជាប់ក្នុងរឿងអាស្រូវមិនល្អបែបនេះ បរមី បានបញ្ជាក់ថា ចរិតនាងតាំងពីដើមមកមិនដែលចេះដឹងរឿងអ្នកណាទេ ចង់ឈ្លោះគ្នាយ៉ាងម៉េចក៏នាងមិនចេះវែកញែកដែរ។ បរមី បន្ថែមទៀតថា សម្រាប់នាងមិនចង់ល្បីបែបថោកទាបនោះទេ៕

តារាសម្តែងហុងកុង Karena រកចំណូលបានរាប់លានដុល្លារពីការ Live លក់តាមអ៊ីនធឺណិត

0

ជាតារាសម្តែងហុងកុងម្នាក់ Karena Ng ឬ Wu Qianyu ឥឡូវនេះបានក្លាយជា «មហាក្សត្រីនៃការលក់តាមអ៊ីនធឺណិត»នៅក្នុងប្រទេសចិនដោយបង្កើតប្រាក់ចំណូលរាប់រយលានយ័ន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijXtXO2F4NQq417A98J3Lz4DV9GKaiLoprNBBdren8pJFyTc3fyjO9riPuIc7SBMgYGmD0Nbd7-hMaGkl2kCx29TchKonvYg-CGIgttZ5h06X6-tnw2AxrpThU1cgWEKnKEDXtJzNSs_qznYOlgm1ADNcju4fTMu9GEhp3I_wyPCoHwixZ_wf-OrbvvVIi/s1440/SnapInsta_to_560056476_18535211710017961_3363233547196278993_n.jpg
យោងតាមប្រព័ន្ធផ្សព្វផ្សាយចិនបានឱ្យដឹងថាបាតុភូតលក់មួយបានលេចឡើងនៅលើ Xiaohongshu ជាកន្លែងដែលតារាសម្តែង Karena រកចំណូលបាន ១៥០ លានយ័នប្រមាណជាង២១.៤លានដុល្លារក្នុងអំឡុងពេលផ្សាយផ្ទាល់រយៈពេល១១ ម៉ោង ដែលឈរនៅលំដាប់កំពូលនៃចំណាត់ថ្នាក់អ្នកលក់របស់វេទិកា។ ការលើសពីកម្រិត «រយលានយ័ន» ក្នុងការលក់ដោយគ្មានការផ្សព្វផ្សាយធំៗណាមួយបានធ្វើឲ្យឧស្សាហកម្មនេះរង្គោះរង្គើ ដែលនាំឲ្យប្រព័ន្ធផ្សព្វផ្សាយហៅនាងថាជា «មហាក្សត្រីលក់» ថ្មីរបស់ Xiaohongshu។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPqaMllutAFr8-gpRtrYXUEg0XBuJhPy5qnt9F2-eAwd1k4qJlf1TwK-fNTRkHE-u7pD9oijuUmlhKY2mIxBke9xBbddsHLhQgZ2dVSGhXonjFwFsm2dQvO64UKfXmjTQOg60XG5M1-ZYh0HO3fN5Bi3yUujc17MeNizPFuNSjJpFiMpSObHWdRCc8tqHw/s1440/SnapInsta_to_559708267_18534660601017961_1502728153045609312_n.jpg

Karena បានចាប់ផ្តើមអាជីពរបស់នាងជាតារាម៉ូដែល និងតារាសម្តែង។ ទោះបីជានាងមិនមានតួនាទីដែលគួរឱ្យចងចាំពិតប្រាកដនៅក្នុងអាជីពរបស់នាងក៏ដោយ ទំនាក់ទំនងអតីតកាលរបស់នាងជាមួយតារាសម្តែងទូរទស្សន៍ TVB ដ៏ល្បីល្បាញ និងអាពាហ៍ពិពាហ៍របស់នាងជាមួយអ្នកស្នងមរតកអ្នកមានបានរក្សាឈ្មោះរបស់ Karena ឱ្យនៅតែត្រូវបានលើកឡើងជាញឹកញាប់ និងផ្តល់ឱ្យនាងនូវកម្រិតជាក់លាក់នៃការទទួលស្គាល់ជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0qy8g-uYcCPTT0A44f1T69rqO4M6N2ZGHiUNvbvU_zzQbLzWN6WBVcZyd5-_COShfv7MQed8WDtcvM_uyRUJ_vIabarWvYIjLhqo2tUATsSm_spODt6tFjLB7wGX2x23OWbfqT9TzdebuEr7WMXZbcKW60SZFLJX0ET6oivIpxTLi76tz9p2XgdqbgRWJ/s1440/SnapInsta_to_559530475_18535211812017961_6839292471403983488_n.jpg
នៅឆ្នាំ ២០២៣ នាង និងស្វាមីជាអ្នកជំនួញរបស់នាងបានចូលរួមក្នុងកម្មវិធីមួយទទួលបានការសរសើរចំពោះភាពវៃឆ្លាតផ្នែកអារម្មណ៍ខ្ពស់ និងបុគ្គលិកលក្ខណៈសុភាពរាបសាររបស់នាង។ គុណសម្បត្តិទាំងនេះបានជួយ Karena ទទួលបានប្រជាប្រិយភាពកាន់តែច្រើនមុនពេលចូលប្រឡូកក្នុងវិស័យ Live លក់ផ្ទាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkmenJlVZ48_JEi9xflO5EYHjsGV320E57fmBB7IbCGnrdXtOA_uec9TRFynHhP6CIbAggNgdYejGDwD11r8-DW_tnn7DDPkavdK4UynrF9WDNydJYI88F6U41C3Ge5i8PRREGxqtDUWhqwLiTXEUf1BHRFtVA1Xvs2sizUL2qEh1nbwzm2J35OG5hQQDp/s1080/SnapInsta_to_483375936_18493519510017961_6802602372820195715_n.jpg

Karena មានចំណង់ចំណូលចិត្តចំពោះម៉ូត សម្រស់ និងរបៀបរស់នៅ។ ចាប់តាំងពីឆ្នាំ ២០១៨ នាងបានវិនិយោគលើការបង្កើតខ្លឹមសារនៅលើ Xiaohongshu ដោយចែករំលែកជីវិតផ្ទាល់ខ្លួនរបស់នាងជាប្រចាំ។ រហូតមកដល់បច្ចុប្បន្នតារាស្រីវ័យ៣២ឆ្នាំរូបនេះបានបង្ហោះអត្ថបទជាង ៦០០ និងមានអ្នកតាមដានជិត២លាននាក់។ ខ្លឹមសាររបស់នាងមានចាប់ពីការថែរក្សាស្បែក ម៉ូត អាហារ ការធ្វើដំណើរ និងការហាត់ប្រាណ រហូតដល់ការជួបជុំជាមួយមិត្តភក្តិ។ តាមរយៈការចែករំលែកដ៏ស្មោះស្ម័គ្រអស់រយៈពេលជាច្រើនឆ្នាំ នាងបានបង្កើតរូបភាពនៃស្ត្រីឯករាជ្យម្នាក់ដែលមានសោភ័ណភាព និងសមត្ថភាពខ្ពស់ក្នុងការរីករាយនឹងជីវិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqt64O60X1xIm2u2F7luw6u63-B_7GxYhi-R7W-dOaZZLHm_HrY8TmQwQDkXXrM5jm6UyRaABJavlG0Plfq5RTpnYUk5pnFSb50ufLTX7BWJpSRyGL4gDIh4E8h9hjpylXtmL-LUNdIfi1_zOO6KUtcWEfWtozALVAy7AnB37VMXZ3kEMijarHhj3xjIOX/s1080/SnapInsta_to_483338823_18493519540017961_8760160855245957331_n.jpg

រូបភាពនេះជួយ Karena បង្ហាញទាំងវិជ្ជាជីវៈ និងភាពងាយស្រួលក្នុងការទាក់ទងក្នុងវិស័យម៉ូត សម្ផស្ស និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ ដែលស្របគ្នាយ៉ាងល្អឥតខ្ចោះជាមួយនឹងទីតាំងរបស់ម៉ាកល្បីៗជាច្រើន។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ការអភិវឌ្ឍនៃការផ្សាយផ្ទាល់ពាណិជ្ជកម្មនៅលើ Xiaohongshu ក៏បានអនុញ្ញាតឱ្យ Karena និងតារាជាច្រើនទៀតក្លាយជា «មហាក្សត្រីផ្នែកលក់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFRN9WLeBXQ8Ewu_j_rp3OOSSgXg9zGng_Vg_xFHOj_5QkhDzRod2VzSGVH9Yy_oslsdVNFb-ZoLa4yGXp3KdurHCw_hoczIYvfzMH7EU7Ma21QBqTFFPYP5GKG3VScqZOiHGoH6gIAQFOGlW38GVOXdWUgKgTyfgzFXtmZ76X2YXB0VNKRV9cyKNOPbXf/s1350/SnapInsta_to_474766132_18486984310017961_8041689143082819634_n.jpg

នៅចុងឆ្នាំ ២០២៥ Karena បានក្លាយជាមហាក្សត្រីនៃការលក់របស់មនុស្សជំនាន់ថ្មី។ ការផ្សាយផ្ទាល់របស់នាងទទួលបានការមើលចំនួន ១,៦៤ លានដង ទទួលបានការបញ្ជាទិញចំនួន ៧៧,០០០ និងបង្កើតប្រាក់ចំណូលចំនួន ១៥០ លានយ័ន។ អ្នកជំនាញវិភាគថា ភាពជោគជ័យរបស់ Karena កើតចេញពីការកសាងរូបភាពសមស្រប ការប្រមូលផ្តុំខ្លឹមសារក្នុងរយៈពេលវែង និងមានអារម្មណ៍ច្បាស់លាស់នៃសោភ័ណភាព។ អ្នកតាមដានរបស់ Karena ភាគច្រើនជាស្ត្រីវ័យក្មេង ដែលជាការផ្គូផ្គងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមអ្នកប្រើប្រាស់ស្នូលរបស់ Xiaohongshu ដែលផ្តល់ឱ្យនាងនូវអត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ទាក់ទងនឹងមូលដ្ឋានអតិថិជន៕