បន្ទាប់ពីរងនូវការរិះគន់ចំពោះពាក្យសម្តីដែលនិយាយពីមនុស្សស្រីធាត់ៗ បរមី ស្រាប់តែធ្វើឱ្យមានការជជែកវែកញែកម្តងទៀតក្រោយពីបង្ហាញសញ្ញាមានគូស្នេហ៍ថ្មីហើយត្រូវបាននារីម្នាក់ចេញមកបង្ហាញថាជាប្តីរបស់នាងដូចគ្នា។ ត្រូវជាប់ឈ្មោះថាទាក់ទងប្តីគេ បរមី បានចេញមកបញ្ជាក់ថានាងមិនបានទាក់ទងប្តីគេនោះទេគូស្នេហ៍ថ្មីរបស់នាងជាបុរសពោះម៉ាយ ខណៈនារីនោះត្រូវការលុយទើបមិនព្រមបែក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtDPUF1ezdkV8Xp9doI8hTKKHiHqQ9vWi0PSZGS0OXE9qAwY-IHvlf1nn3viD6b49i9p6hRrz7bUGwUlYL3eKJQ8n2Hh4jGZfVNt9koyDZiMh6ZnqoYGk6ImW_TkrVMPLmGF2t-ahdvw5NcQx_pnjXbOFN1642I8SayPkCfIUkRF36ieq22VwP6R8SoPeN/s2048/image_2026-01-07_09-20-08%20(2).png
នៅល្ងាចថ្ងៃទី៦ ខែមករា បរមី បានបង្ហោះសំណេរលាងភាពស្អាតស្អំឱ្យខ្លួនថា «បញ្ជាក់ម្ដងទៀតថាសង្សារខ្ញុំក្រោយគាត់ជាបុរសពោះម៉ាយមិនមានប្រពន្ធឡើយ។ខ្ញុំមិនបានទាក់ទងប្ដីគេនោះទេ។ បើបងៗណាដែលគាត់យល់ច្រឡំបែបណាក៏តាមហ្នឹងចុះព្រោះដោយសារតែខ្ញុំមិនបានទាក់ទងប្ដីគេពិតប្រាកដមែន។ ហើយម្នាក់ស្រីដែលផុសនឹងគឺជាស្រីគាត់ដែលគាត់បោះបែកយូរហើយមិនព្រមព្រោះដោយសារគាត់មិនឱ្យលុយតែប៉ុណ្ណឹងខ្ញុំសូមបញ្ជាក់មិនបានលាងខ្លួនឯង»។ ទោះបីជាចេញមកបញ្ជាក់ថាមិនបានទាក់ទងប្តីគេប្តី ប៉ុន្តែសំណេររបស់ បរមី បានជំរុញឱ្យអ្នកលេងបណ្តាញសង្គមបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGeJw3qnQ-S9MSaX3_hmCnkeeMD-3L8spa-I9uHE0nzVIKzsEnGmh0wr7fO7KwIIogem6CQ9zLFepamuzFC3AXa4fViaF1IMjh5gRxEe9Ho-92oVp1tHFhHh8YtXqEjUi3yRtzjmFyHwKd5RxGSkQnPSMGiQJiurjRKjUGaYGsIhw3LhyVH4GBKQ6R3XCi/s1913/image_2026-01-07_09-20-08.png
អ្នកលេងបណ្តាញសង្គមបានខម្មិនថា «ឱ្យតម្លៃមនុស្សស្រីដូចគ្នាផង ថ្ងៃនេះគេចោលគាត់ ថ្ងៃក្រោយចោលsisបានដូចគ្នា», «បែកគ្នាយូរហើយ? យូរប៉ុណ្ណាដែរ?កូនក្នុងពោះមិនទាន់កើត?ម្នាក់ប្រុសហ្នឹងបែកទាំងកូនមិនទាន់កើត? រួចចង់បានម្ល៉េះមនុស្សប្រុសប្រភេទចឹង គិតថាវាយកsisឯងជាប់មែន? កុំប្រឹងការពារប្រុសនឹងពេកប្រយ័ត្នដូចប្រុសមុន», «លើកមុនក៏ឃើញចេញមុខការពារប្រុសដែរ តែចុងក្រោយគេក៏ចោលSis ឯងដដែល
វាចោលប្រពន្ធកូនមុនបាន វាចោលប្រពន្ធក្រោយទៀត សង្ឃឹមហីថាវាមិនចោលsisឯង ? តែបើគិតថាមិនខ្វល់ព្រោះពេលនេះកំពុងស្រលាញ់ ថ្ងៃក្រោយម៉េចក៏មិនខ្វល់ ចឹងក៏តាមហ្នឹងទៅ តែ១០ឆ្នាំមិនមានច្រើនដងទេ កុំចំណាយពេលចោលម្តងហើយម្តងទៀត sisឯងមិនមែននៅម្នាក់ឯងទេដូចមុនទេ», «កូនជិតគ្រប់ខែហើយ ប្រើពាក្យបោះបង់ចោល? មានន័យថាប្រុសម្នាក់នោះគ្មានទំនួលខុសត្រូវ។ មានកូនដូចគ្នា ត្រូវចាំថា កម្មពារអត់ចាំជាតិក្រោយទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc3ArGcWRF4twrLGQu5FjFHNOYpNPnLdOtVgg-sq8A5L9qgTxDab-M225GDroMxB1z9fiZWnDkIfLprmL8oeHvTAJHTMsKic0g584XChEPcTvwU35y-Ox1V4EaVK5GG0GV7-GD2qp4kvSbPyLApngM9aSXSvUz8MmCFQXUzJnd_lcxP0OpwhwmlMFt-XHr/s960/image_2026-01-07_09-20-07%20(2).png
អ្នកផ្សេងទៀតបានបញ្ចេញមតិថា «កុំនិយាយពាក្យថាបោះបង់រាងអាក្រក់ស្ដាប់ណាស់ ហាក់បីដូចជាមនុស្សប្រុសនោះអាក្រក់ស្រលាញ់បោះបង់ចោលងាយៗ គួរនិយាយពាក្យគាត់បានឈប់ស្រលាញ់», «ចោលអ្នកពោះធំ មកយកអ្នកសរសើខ្ចីមិនទាន់សះថ្នេរ ពិតជាបុរសដែរមានទំនួលខុសត្រូវស័ក្តិសមជាបង្កោលគ្រួសារមែន អូនយកទៅមិនខុសទេ», ឱ្យតំលៃមនុស្សប្រុស ជាន់មនុស្សស្រីរងគ្រោះដូចគ្នា ឆឺស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLrSYDzZO-pySiRpO9uBn_HEgPMD_7o6dXY8b3GUUUfD3vuLrqAU9sgOClppqOhLJPnNaFlXbhfVWRbT6j8Cn8ZAcfZea2U2-QprQ2UZOl-Uw9OhGyg4zLi5MfaIgirTbIrU3XBbtPtqSgCL45rhHUPU7Oct6p_mgOFyjXlY-Mh_4JvwW6j2a0jJI4-e6d/s1280/image_2026-01-07_09-20-07.png
ផុសខ្លួនជាប់ក្នុងរឿងអាស្រូវមិនល្អបែបនេះ បរមី បានបញ្ជាក់ថា ចរិតនាងតាំងពីដើមមកមិនដែលចេះដឹងរឿងអ្នកណាទេ ចង់ឈ្លោះគ្នាយ៉ាងម៉េចក៏នាងមិនចេះវែកញែកដែរ។ បរមី បន្ថែមទៀតថា សម្រាប់នាងមិនចង់ល្បីបែបថោកទាបនោះទេ៕