តារាចម្រៀង ចែម ស្រីល័ក្ខ បានជួបរឿងនឹកស្មានមិនដល់ក្រោយពីបញ្ចប់ការច្រៀងរបស់ខ្លួនត្រូវត្រឡប់មកផ្ទះវិញស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នាចំនួន៥-៦ នាក់មកឃាត់ខ្លួននាងដោយស្រែកថាមានដីកា។ ទោះយ៉ាងណា ស្រីល័ក្ខ បានប្រកែកយ៉ាងដាច់អហង្ការរហូតក្រុមប៉ូលិសបាននិយាយថាច្រឡំមនុស្ស។.png)
តារាចម្រៀង ចែម ស្រីល័ក្ខ ដែលសាងប្រជាប្រិយភាពតាមរយៈបទ «ស្រលាញ់បងដល់កាន់ឈើច្រត់» បានចែករំលែកបទពិសោធមួយទៅកាន់អ្នកសិល្បៈជាពិសេសគឺមនុស្សស្រីតែម្តងដែលធ្វើដំណើរយប់ស្ងាត់តែម្នាក់ឯង។ នៅយប់ថ្ងៃទី៦ មករា តារាចម្រៀងស្រីរូបនេះបានរៀបរាប់ថានេះជាលើកទី១ហើយដែលនាងជួបក្នុងឆាកជីវិតហើយមិនប្រាកដថាជិះក្នុងទ្បាននៅតែមួយកន្លែងមានសុវត្ថិភាពទេ។
.png)
ចែម ស្រីល័ក្ខ បានបន្តថាពេលនាងច្រៀងចប់ដើរចូលឡានដែលកំពុងចតមិនទាន់បាន២នាទីស្រួលបួលផងស្រាប់តែមានប៉ូលិសមួយក្រុមមានគ្នា៥-៦នាក់ជិះ២ឡាន មកឈប់ពាំងមុខឡានរបស់នាងហើយគោះកញ្ចក់ឱ្យនាងចេញពីឡានថែមទាំងបញ្ជាក់ថាមានដីកាទៀត។ តារាចម្រៀងរូបនេះរៀបរាប់ទៀតថាបន្ទាប់ពីសួរចុះសួរឡើងប្រកែកឡើងហត់ចុងក្រោយបែរជាមកនិយាយថាច្រឡំមនុស្ស។
តារាចម្រៀង ចែម ស្រីល័ក្ខ បានសម្តែងការព្រួយបារម្ភនៅពេលសមត្ថកិច្ចធ្វើការមិនច្បាស់លាស់ហើយដើរចាប់ ខណៈពេលនោះនាងមានមនុស្សនៅជិត ចុះប្រសិនជាគ្មានមនុស្សប្រុសនៅជិតតើបងប៉ូលិសដែលធ្វើការមិនច្បាស់នឹងចាប់នាងទៅដល់ណា?។ ស្រីល័ក្ខ ថាវាជាមេរៀនជីវិតដែលជួបហើយភ័យក៏លែងចេញតែបែរជាភាំង គាំង។
ជាមួយនឹងសារផ្តាំផ្ញើទៅកាន់មិត្តនារីដទៃទៀតកុំធ្វើដំណើរម្នាក់ឯងយប់ស្ងាត់ខ្លាចជួបបទពិសោធដូចនាង ចែម ស្រីល័ក្ខ បានអះអាងថានាងមានទាំងវីដេអូតែមិនចង់មានរឿងវែងឆ្ងាយចាត់ទុកថាជាការយល់ច្រទ្បំ សុបិនអាក្រក់ និងជាមេរៀន៕










