ចេញបទបែបសប្បាយៗដោយភ្ជាប់ឈ្មោះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងឃ្លាចម្រៀងរបស់ខ្លួនតារាចម្រៀង រ៉េដឃីង បែរជារងនូវមតិរិះគន់យ៉ាងទក់សាច់ពីអ្នកលេងបណ្តាញសង្គម។ ឃើញមានការរិះគន់មកកាន់ខ្លួនរហូតឈានដល់រិះគន់ដល់អ្នកមានគុណថែមទៀតតារាចម្រៀងរូបនេះបានសុំចិត្តកុំឱ្យប៉ះពាល់គ្រួសាររបស់លោកខណៈថែមទាំងព្រមានថាបើមានលើកក្រោយលោកជេរវិញហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBsyR0nc2uzDYKRjW6gSeUGo81R_KhZegXRbypTDMkj28DvEX9SPV3VaxUnCq96l4XVkmvD6JseLwr0SlqlDseefhcru6O6N9Lu3ByLCrrsIZAhEY6iORX9KIwrg8odd_xf2fZ7NEI9MmLbKbIwApnB_dsMLt9Cl17c0xCmBXzC027G0A_ofyK9R2iRfgL/s2048/image_2026-01-07_10-21-18.png
នៅយប់ថ្ងៃទី៦ មករា រ៉េដឃីង បានបង្ហោះរូបភាពមួយសន្លឹកដែលថតចេញពីបទចម្រៀងរបស់លោកដែលបានចេញបែបខ្លីៗកាលពីថ្ងៃទី៤ មករា ដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ខ្ញុំផុសវីដេអូចម្រៀងខ្ញុំធម្មតា បទបែបSweet អត់ប៉ះពាល់អ្នកណាទេមិចបានត្រូវដៀលខ្ញុំ ហើយអ្នកខ្លះនិយាយដល់ឪម៉ែ ខ្ញុំហាមណា ឪម៉ែខ្ញុំឱ្យរកស៊ីទេ តែខ្ញុំស្រលាញ់សិល្បៈ ចឹងមានអីមិនពេញចិត្តកុំទៅដល់គាត់ ត្រឹមខ្ញុំបានហើយ នេះលើកទី១ តែលើកទី២ ប៉ះឪម៉ែខ្ញុំ ជេរវិញហើយ សុំទោសទុកមុនបងប្អូន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9aWewUNCCXcchyU6yJSw9n91M0wfXOpfsPioUJATxFIW3j55c0v9fmcsZ8FyxwlIVnReLpy6rw1IFqzSnd4OBZJnwWSl5oCENDPl1BSJ0Kd8yLzb4pwk3-Ni-LXWtbtUbrzlSBtaZF2KdUFbKJs12TO_PTpfLuzUkXgyOCbonLGVmvLuiZoYU_B_ZRHX3/s2048/image_2026-01-07_10-21-19.png

ម្ចាស់បទ «កុំឱ្យខ្ញុំដើរផ្លូវចាស់» បានបង្ហោះសំណេរមួយទៀតថា «ខ្ញុំអត់ដែលប៉ះពាល់អ្នកណាឬធ្វើអីបំពុលសង្គម តែមិចក៏មកជេរឆៅៗចឹង?អ្នកចម្រៀងលក់សាច់ជ្រូកក៏ខុស
ហេតុអី?»។ បន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្លួនកុំឱ្យអ្នករិះគន់ប៉ះពាល់សមាជិកគ្រួសារអ្នកគាំទ្រជាច្រើនក៏បានលើកទឹកចិត្តតារាចម្រៀង រ៉េដឃីង កុំឱ្យគិតច្រើនលើអ្នកមិនពេញចិត្តលោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XdIA8NEgZv1-1VWZTTKSe4Nm2jzJMGg030Ruv9vcZ0wm7unKtVe26VRskTwUuTo__YcixQ6STDRUxDna7RsaebLFJuDh16cjxvITdbqMnoBQnicbYTlcNQiejN3k9Ll6uCVWPYarHtwDhpV8hu25fyNsH21K9bVmMIhngdtBYrjMYZnahI2Ix04Bvwas/s1926/image_2026-01-07_10-21-24.png

មិនត្រឹមតែចេញជាសំណេររបស់ប៉ុណ្ណោះទេ រ៉េដឃីង គឺបានចេញជាវីដេអូថែមទៀតដោយបានរៀបរាប់ពីដំណើរដើមទងដូចអ្វីដែលលោកបង្ហោះជាសំណេរ។ រ៉េដឃីង បានទទូចម្តងហើយម្តងទៀតថាប្រសិនជាមិនពេញចិត្តលោកសូមកុំវាយប្រហារគ្រួសារលោកពីព្រោះម្តាយឪពុកលោកមិនបានពាក់ព័ន្ធនឹងការងារសិល្បៈរបស់លោកទេ៕