ជប៉ុនប្រាប់ឱ្យភ្ញៀវទេសចរបរទេសប្រុងប្រយ័ត្នរថយន្តតាក់ស៊ី
ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុនបានបង្កើនការចែកប័ណ្ណផ្សព្វផ្សាយឱ្យភ្ញៀវទេសចរបរទេសនៅបរិវេណអាកាសយានដ្ឋានណារីតា ក្នុងទីក្រុងតូក្យូ ។ ចំណែកខ្លឹមសារនៅក្នុងប័ណ្ណផ្សព្វផ្សាយនេះ បានសរសេរជាភាសាអង់គ្លេស និងភាសាចិនថា ៖ «ចូរប្រុងប្រយ័ត្ន! រថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាតចាត់ទុកថា គឺជាតាក់ស៊ីខុសច្បាប់ និងគ្មានសុវត្ថិភាព» ។
លើសពីនេះ នៅក្នុងប័ណ្ណផ្សព្វផ្សាយក៏បានបង្ហាញចំណុចកត់សម្គាល់ដើម្បីឱ្យពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសអាចពិនិត្យមើលដោយខ្លួនឯងបាន គឺរថយន្តតាក់ស៊ីដែលទទួលបានលិខិតអនុញ្ញាតត្រឹមត្រូវនឹងមានសញ្ញាសម្គាល់ពណ៌បៃតង ឬមានសញ្ញាស៊ុមពណ៌បៃតង ។ រីឯរថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាត នឹងមានស្លាកលេខពណ៌ស ដែលសម្គាល់ថា ជារថយន្តផ្ទាល់ខ្លួន ។
លោក Mitsuteru Yanase មន្ត្រីក្រសួងគមនាគមន៍ជប៉ុនលើកឡើងថា ៖ «ដើម្បីផ្តល់សុវត្ថិភាពសម្រាប់ការធ្វើដំណើរ យើងចង់ឱ្យអ្នកដំណើរទាំងអស់ជិះរថយន្តតាក់ស៊ីដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងជួលយានជំនិះផ្សេងៗដែលស្ថិតក្នុងប្រព័ន្ធច្បាប់» ។
បើទោះជា Uber និង Apps ហៅរថយន្តផ្សេងៗបានផ្តល់សេវាកម្មនៅប្រទេសជប៉ុនក្តី ប៉ុន្តែគេអាចប្រើប្រាស់កម្មវិធីទាំងនេះសម្រាប់ហៅរថយន្តតាក់ស៊ីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ ។
បច្ចុប្បន្ន ប្រទេសជប៉ុនបានប្រឈមមុខនឹងបញ្ហាខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីនៅតំបន់ជនបទ និងតាមតំបន់ទេសចរណ៍យ៉ាងខ្លាំង ។ ដូច្នេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ ហើយលោកសន្យាថា នឹងពិភាក្សាអំពីការផ្តល់សេវាកម្មហៅរថយន្តតាម Apps ផ្សេងៗ ៕
ប្រភព ៖ beartai BRIEF







.jpg)






ប្រភព ៖ TNN World








:max_bytes(150000):strip_icc()/Mary-Wollstonecraft-x-162279570-56aa24f45f9b58b7d000fc2b.jpg)









គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែនិងអកអំបុក នាឆ្នាំ២០២៣ខាងមុខនេះនឹងប្រព្រឹត្តិធ្វើឡើងនូវថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា នៅតាមដងទន្លេមេគង្គ មុខបរិវេណព្រះបរមរាជវាំងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការប្រណាំងទូកសរុបចំនួន៣៣៨ទូក។ ក្រៅពីនេះ ក៏នៅមានកម្មវិធីផ្សេងទៀតដូចជា បណ្តែតប្រទីប អកអំបុក ការពិពណ៌ប្រទីបធំៗអស្ចារ្យតាមស្ថាប័ននីមួយៗ និងការបាញ់កាំជ្រួចអបអរសាទរផងដែរ៕







