Home Blog Page 1354

កោះប៉ោ ទីឋានដ៏ស្រស់ស្អាតបំផុតមួយ ដែលភ្ញៀវទេសចរច្រើនមើលរំលង

0

ខេត្តកោះកុង ជាខេត្តមួយដែលមានសក្តានុពលយ៉ាងខ្លាំងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកាន់តំបន់ឆ្នេរ ក្រៅពីដែនកោះដែលមានភាពទាក់ទាញនោះ ខេត្តកោះកុង ក៏មានឆ្នេរខ្សាច់ជាច្រើនទៀតគួរជាទីចាប់អារម្មណ៍ ។
នៅក្នុងចំណោមកោះ ឆ្នេរទាំងអស់នោះ កោះប៉ោ ជាកោះមួយដែលមានភាពស្ងប់ស្ងាត់ ហាក់មិនសូវមានការផ្សព្វផ្សាយខ្លាំងអំពីសក្តានុពលនៅលើកោះនេះ។

កោះប៉ោ មានទីតាំងស្ថិតនៅក្នុងទឹកដី ភូមិកោះប៉ោ ឃុំបាក់ខ្លង ស្រុក មណ្ឌលសីមា មានចម្ងាយជិត២០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ។

កោះប៉ោមានទេសភាពធម្មជាតិយ៉ាងស្រស់បំព្រង – Popular Magazine

កោះនេះ ជាតំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញនៅទឹកដីខេត្តកោះកុង ដែលមានដើមឈើធំៗរួមទាំងទេសភាពទឹកសមុទ្រ និង ដែនកោះជាច្រើនទៀតបង្កើតបាជាផ្ផ្ទាំងទស្សនីយភាពដ៏គួរឱ្យគយគន់។

ជាពិសេសភ្ញៀវទេសចរអាចជួលទូកទេសចរណ៍ ពីបងប្អូនប្រជានេសាទ ធ្វើដំណើរពីទីកោះមួយទៅកាន់កន្លែងកោះមួយទៀត បានយ៉ាងសប្បាយរីករាយ។ លើសពីនេះទៅទៀតភ្ញៀវទេសចរណ៍ ក៏អាចបោះតង់ ដើរកម្សាន្ត លើឆ្នេរខ្សាច់ ងូតទឹកសមុទ្រ ស្ទូចត្រី ទស្សនាជីវៈចម្រុះ ជួបជុំបរិភោគ អាហារសមុទ្រ ដ៏ឈ្ងុញឆ្ងាញ់បានថែមទៀតផងដែរ។

អ្វីដែលគួរឱ្យកំណត់សម្គាល់នោះ គឺថានៅលើទឹកដីកោះប៉ោនេះភ្ញៀវទេសចរ គួរណាស់មកកម្សាន្តនៅរដូវរដូវប្រាំង ពីព្រោះថារដូវវស្សាទឹកហូរ ខ្លាំងអាចបង្កបញ្ហាប្រឈមកើតឡើងបានយ៉ាងឆាប់រហ័ស៕

ជប៉ុនប្រាប់ឱ្យភ្ញៀវទេសចរបរទេសប្រុងប្រយ័ត្នរថយន្តតាក់ស៊ី

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា មន្ត្រីក្រសួងគមនាគមន៍ប្រទេសជប៉ុនបានបង្កើនការចែកប័ណ្ណផ្សព្វផ្សាយឱ្យភ្ញៀវទេសចរបរទេសនៅបរិវេណអាកាសយានដ្ឋានណារីតា ក្នុងទីក្រុងតូក្យូ ។ ចំណែកខ្លឹមសារនៅក្នុងប័ណ្ណផ្សព្វផ្សាយនេះ បានសរសេរជាភាសាអង់គ្លេស និងភាសាចិនថា ៖ «ចូរប្រុងប្រយ័ត្ន! រថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាតចាត់ទុកថា គឺជាតាក់ស៊ីខុសច្បាប់ និងគ្មានសុវត្ថិភាព» ។Japanese Taxi 101: How to Ride a Taxi in Tokyo - Japanbased

លើសពីនេះ នៅក្នុងប័ណ្ណផ្សព្វផ្សាយក៏បានបង្ហាញចំណុចកត់សម្គាល់ដើម្បីឱ្យពលរដ្ឋជប៉ុន និងភ្ញៀវទេសចរបរទេសអាចពិនិត្យមើលដោយខ្លួនឯងបាន គឺរថយន្តតាក់ស៊ីដែលទទួលបានលិខិតអនុញ្ញាតត្រឹមត្រូវនឹងមានសញ្ញាសម្គាល់ពណ៌បៃតង ឬមានសញ្ញាស៊ុមពណ៌បៃតង ។ រីឯរថយន្តតាក់ស៊ីគ្មានលិខិតអនុញ្ញាត នឹងមានស្លាកលេខពណ៌ស ដែលសម្គាល់ថា ជារថយន្តផ្ទាល់ខ្លួន ។Japan: Meter is running on taxi reform | Chatham House – International  Affairs Think Tank

លោក Mitsuteru Yanase មន្ត្រីក្រសួងគមនាគមន៍ជប៉ុនលើកឡើងថា ៖ «ដើម្បីផ្តល់សុវត្ថិភាពសម្រាប់ការធ្វើដំណើរ យើងចង់ឱ្យអ្នកដំណើរទាំងអស់ជិះរថយន្តតាក់ស៊ីដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងជួលយានជំនិះផ្សេងៗដែលស្ថិតក្នុងប្រព័ន្ធច្បាប់» ។

បើទោះជា Uber និង Apps ហៅរថយន្តផ្សេងៗបានផ្តល់សេវាកម្មនៅប្រទេសជប៉ុនក្តី ប៉ុន្តែគេអាចប្រើប្រាស់កម្មវិធីទាំងនេះសម្រាប់ហៅរថយន្តតាក់ស៊ីណាដែលមានលិខិតអនុញ្ញាតត្រឹមត្រូវតែប៉ុណ្ណោះ ។How to Catch a Taxi in Tokyo: Quick Guide | Tokyo Cheapo

បច្ចុប្បន្ន ប្រទេសជប៉ុនបានប្រឈមមុខនឹងបញ្ហាខ្វះខាតអ្នកបើកបររថយន្តតាក់ស៊ីនៅតំបន់ជនបទ និងតាមតំបន់ទេសចរណ៍យ៉ាងខ្លាំង ។ ដូច្នេះ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនកំពុងស្វែងរកដំណោះស្រាយបញ្ហានេះ ហើយលោកសន្យាថា នឹងពិភាក្សាអំពីការផ្តល់សេវាកម្មហៅរថយន្តតាម Apps ផ្សេងៗ ៕

ប្រភព ៖ beartai BRIEF

ប្លែកមែនៗ! ទៅរំដោះគ្រោះដើម្បីបណ្តេញគ្រោះចង្រៃ វាយក្បាលម្នាក់មួយក្អមៗ មិនទាន់ផុតគ្រោះផងប្រហែលចូលពេទ្យជំនួស

0

កាលពីពេលថ្មីៗ មហាជនកំពុងតែផ្ទុះការចាប់អារម្មណ៍ និងមានមតិជជែងវែកញែកជាច្រើន តាមរយៈវីដេអូមួយដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក។ តាមរយៈវីដេអូ គេបានឃើញថាព្រះសង្ឈខ្មែរមួយអង្គកំពុងតែស្រោចទឹកឲ្យពុទ្ធបរិស័ទ ខណៈបានយកក្អមវាយក្បាលម្នាក់មួយក្អមដើម្បីបណ្តេញគ្រោះចង្រៃ។

ជាការពិតណាស់ ការស្រោចទឹក គឺជាអបីយជំនឿខ្មែរយើង ដែលតែងតែនិយមធ្វើតៗគ្នាដើម្បីលើករាសី បណ្តេញគ្រោះចង្រៃ និងជួយឲ្យរកស៊ីមានបានជាដើម។ ពិធីក្នុងការស្រោចទឹក តែងតែមានរបៀបខុសៗគ្នាពីមួយតំបន់ទៅមួយតំបន់ ដូចជាការសូត្រមន្តហើយស្រោចទឹកតាមរបៀបទូទៅ ឬស្រោចទឹកជាមួយនឹងក្អមហើយបោកក្អមនោះទៅនឹងដី ដើម្បីបំផ្លាញគ្រោះអាក្រក់អ្វីបែបនិង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1rH2e-YM7mF-NhMUAQrJejTI0vpMlsgGJ1trEHVIuncQWietR6YaG-w8rNsIZMfj-rchHzXfUD5Q9efUZE-g5LWc9kAI63KOasQvHBD0iGrQgS22d8f_N_VfGkLAoBtOhjFE-Ml9ilKGmpZMrkTW4p-bf6Q7Rregrdqlfkj9HLctGHBPHsyW4LSPhhyphenhyphenY/s433/Screenshot%202023-11-21%20104247.png

ប៉ុន្តែជាក់ស្តែង កាលពីពេលថ្មីៗ តាមរយៈវីដេអូនៅលើបណ្តាញសង្គមបានបង្ហោះឲ្យឃើញពីសកម្មភាពរបស់ព្រះសង្ឃខ្មែរមួយអង្គ តាមការបញ្ជាក់បានឲ្យដឹងថា លោកគង់នៅវត្តជន្លង់ម្លូ ខណៈវីដេអូនោះបានបង្ហាញថាលោកកំពុងស្រោចទឹករំដោះគ្រោះឲ្យញាតិញោមតាមធម្មតា។ ក្នុងនោះផងដែរ គឺគេសង្កេតឃើញថា លោកកំពុងតែសូត្រមន្តគាថ៌ាអ្វីម៉្យាង ព្រមទាំងក្នុងដៃមានកាន់នូវធូប៣សរសៃ និងក្អមសម្រាប់ដួសទឹកមន្ត។ រំពេញនោះ ស្រាប់តែយកក្អមនៅនឹងដៃវាយក្បាលញាតិញោមមួយទំហឹងផងដែរ ដើម្បីជាកិច្ចបញ្ចប់ពិធី ក៏ដូចជាបណ្តេញគ្រោះចង្រៃឲ្យរសាត់ភ្លាមៗ។ ក្រឡេកមកមើលញាតិញោមវិញ បន្ទាប់ពីត្រូវក្បាលម្នាក់១ក្អមហើយ លាន់មាត់ថា «អូយ» គ្រប់គ្នា មិនដឹងថាក្នុងចិត្តជះថ្លាប៉ុណ្ណាទេ។ រីឯ លោកបងវិញ បន្ទាប់ពីវាយក្បាលនឹងក្អមហើយ ញញឹមបិទមាត់មិនជិតតែម្តង ទំនងជាអស់សំណើចក៏មិនដឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJOaCkV_OPnaEpI5a7G9NRmXsI3X8OIjElAe0CLLGFHeD3SLzIh1OJhpAhrDnRInL4C2_MpDBgb_dqHacpHKPGnFW3t6_JxAyIQTfaR5Xts0K0fXJyA3GcArOjv8ne-euHsrFeWmjBAKLBhIXdmspLgAasenZxeGzTzpQnRpt2AmY5o0ks9jZcJSqlFzk/s432/Screenshot%202023-11-21%20104308.png

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះបានចែកចាយហើយ គេឃើញថាមានមតិជាច្រើនបានលើកឡើង អ្នកខ្លះថា «ចុម!លោកបងលេងធ្ងន់ដៃហើយ»។ អ្នកខ្លះថា «សីលដល់កំពូលហើយ» ។ អ្នកខ្លះទៀតថា «ស្រោចទឹករួចទៅអោយពេទ្យផងអ្នកអើយ»។ អ្នកខ្លះថា«ត្រូវខាងក្រោយផង ប្រយ័ត្នកើតជំងឺសរសៃប្រសាទ»។ អ្នកខ្លះទៀតថា «ពូកែប៉ុណ្ណាក៏មិនទៅក្បែរដែរ បើស្រោចទឹកធ្វើបែបហ្នឹង។ខ្ញុំឃើញលោកដែលខ្លាំងៗមិនមែនស្រោចទឹកបែបនេះទេ។ នេះហើយអ្នកដែលជឿចេះតែជឿ តែខ្ញុំវិញអត់ជឿសោះ។ ខ្ញុំមិនចូលចិត្តបែបនេះ»។

ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈវីដេអូមួយនេះ សូមអំពាវនាយដល់បងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ កុំងប់ងល់នឹងអបីយជំនឿជ្រុលហួសហេតុពេក កុំឲ្យគេថាជំនឿខ្វះការពិចារណា ព្រោះវាអាចនាំមកនូវវិប្បដិសេរីនៅថ្ងៃក្រោយផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5f4FzTfPA1pEAn2qDb6LUbW_C7ivNhyBSEfGH-IM5PM9Dbi4Z9mltXbOKNoGNipS-xHioyfR4sj8kyW3F6e1bygNfDB4FMa4exMnTtBhZSJy8dK3xgMYXQLU7ank1BZ3fSIQh8VmgkCdryWGVTKESQF2v0ZUolAJHJHFAHozheJhV8-9vj_VcsIuD7JM/s435/Screenshot%202023-11-21%20104419.png

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpDbwXARkv5qa9QJNw9lkvw8mcPwkIEwzqMhNikv7CXHKJ8DsAjwcC-n2DYc00cfeG0FDgCzmxV9JYdkFX1WNPALE1mNyWnHrRTeYJsxt2XN84RxXl9vceR2RWTFyELrVo7o3fT-QT6c_Orx_2STDMn6MPQI9tano0YGe7iJa_FcYytGqnj7bY-G-LjTg/s1280/photo_2023-11-21_09-39-43.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_BJBI0ZjcG4U3zH_ZjpFmzVBzz4ySqTkwQp7q9j5qNA-xuSrx7JjMz5o5hvNNHBsuBp9qx7CEwHm6Qhn7lPxY2vggISlEPl1Yg_nrrXYOOX2Iyadi9zJHCsqrpw7a9FWeBdsNMY3VR4Dodmvk5fORG6AxHPsrJBPKHFMDKl6ZRePnHjVUtCQ-zJL4FAc/s1280/photo_2023-11-21_09-39-42.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm06fdARM5oBID9Q24ixOJJCXov_rhiF2pFFjP0zp36wWoBMIWH-qvGa1Vhdqeco-5p5-O_8XiyY-zEqvN28JeDpZx3ckAvh_j-OVe0pAM48eSTVxvH3ctlBNwoVi42OFeV6ICfSBcg8Q5GSgrDAnvFMHJAiaL_d65LZGimNYDe0xB6TLOxNIFljnVIws/s1280/photo_2023-11-21_09-39-42%20(2).jpg

សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ចេញលិខិតលុបឈ្មោះ វរសនីយឯកមួយរូបចេញពីក្របខណ្ឌ

0

យោងតាមអនុក្រឹត្យស្ដីពីការលុបឈ្មោះនាយទាហានចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលុបឈ្មោះ វរសេនីយឯក ទៀវ ម៉ារឌី ចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

ឧត្ដមសេនីយត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលើកឡើងថា៖” ចំពោះមូលហេតុដែលនាំឱ្យរាជរដ្ឋាភិបាលប្រើវិធានការក្ដៅលុបឈ្មោះចេញពីក្របខណ្ឌកងយោធពលខេមរភូមិន្ទ គឺដោយសារតែ បុគ្គល ទៀវ ម៉ារឌី មិនគោរពច្បាប់ និងវិន័យ”។

ទន្ទឹគ្នានេះដែរ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏កំពុងបានប្រើវិធានការក្ដៅលើការបង្រ្កាបមន្ត្រីដែលអសកម្មក្នុងការបំពេញការងារ មន្ត្រីដែលពាក់ព័ន្ធនឹងគ្រឿងញៀនជាដើម៕

May be an image of 1 personMay be an image of text

ភ្ញៀវទេសចរចាប់អារម្មណ៍ពិធីបុណ្យបង្ហោះបាឡុងនៅម៉ិកស៊ិក

0

ប្រទេសម៉ិកស៊ិក ៖ វាជាថ្ងៃដ៏សែនរីករាយ និងស្រស់ស្អាត ខណៈអាកាសធាតុក្តៅធ្វើឱ្យយើងអាចបង្ហោះបាឡុងឡើងទៅលើអាកាសបាន ។ ចំណែកខ្យល់វិញក៏ល្អដែរ ហើយធ្វើឱ្យយើងមានទំនុកចិត្តថា មានសុវត្ថិភាពសម្រាប់ពិធីបុណ្យនេះ ។

នេះជាការលើកឡើងរបស់អ្នកបញ្ជាបាឡុងហោះមកពីប្រទេសប្រេស៊ីល ពាក់ព័ន្ធនឹងការបង្ហោះបាឡុងទៅលើអាកាសនៅក្នុងពិធីបុណ្យបាឡុងអន្តរជាតិ លើកទី២១ ដែលរៀបចំឡើងនៅទីក្រុងឡេអន រដ្ឋក្វាណាវ៉ាតូ ប្រទេសម៉ិកស៊ិក ។Watch Hundreds of Colorful Hot-Air Balloons Fill the Sky

នៅក្នុងពិធីបុណ្យនេះ គេសង្កេតឃើញមានបាឡុងច្រើនទំហំ និងច្រើនម៉ូដខុសៗគ្នា ក្នុងនោះមានទាំងបាឡុងរូបតុក្កតាល្បីៗ ដូចជា តុក្កតាសាផាន់ប៉ុប, ដាយណូសឺ, យូនីខន និងដំរី ជាដើម ។

ពិធីបុណ្យបង្ហោះបាឡុងអន្តរជាតិនេះ ត្រូវបានគេរៀបចំឡើងរយៈពេល៤ថ្ងៃ ។ ចំណែកប្រទេសមកចូលរួមបង្ហោះបាឡុងក្នុងពិធីបុណ្យ មានចំនួន២៣ប្រទេស និងមានបាឡុងសរុបជាង២០០បាឡុង ។ ការរៀបចំពិធីនេះឡើង ក្នុងគោលបំណងឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិបានទទួលយកបទពិសោធន៍អង្គុយនៅលើបាឡុងហោះ និងសប្បាយរីករាយ ។ ភ្ញៀវទេសចរនិយាយថា វាពិតជាប្លែកណាស់ ហើយពួកគេចង់មកចូលរួមក្នុងពិធីបុណ្យនេះជាថ្មីទៀត ។Tickets for 49th Balloon Fiesta to go on Sale July 2

លោក ជេវៀ អាមិរ៉េ អ្នករៀបចំកម្មវិធីបង្ហោះបាឡុងនិយាយថា ៖ «ខ្ញុំធ្លាប់បានទៅចូលរួមក្នុងពិធីបុណ្យបង្ហោះបាឡុងនៅទីក្រុងអាល់ប៊ូឃ័រី រដ្ឋញូវម៉ិកស៊ិកូ សហរដ្ឋអាមេរិក និងនៅកន្លែងផ្សេងទៀតនៅលើពិភពលោក ប៉ុន្តែវាមិនសប្បាយដូចនៅទីនេះទេ» ។

លោក ជេវៀ អាមិរ៉េ បន្តទៀតថា ៖ «ពិធីបុណ្យបង្ហោះបាឡុងពិតជាសមរម្យណាស់សម្រាប់ពលរដ្ឋម៉ិកស៊ិកដូចជាពួកយើង ។ ហេតុនេះ ទើបធ្វើឱ្យភ្ញៀវទេសចរមកពីប្រទេសនានាលើពិភពលោក ស្រឡាញ់ពិធីបុណ្យនេះ ។ ខ្ញុំគិតថា នេះជាអ្វីដែលធ្វើឱ្យពិធីបុណ្យបង្ហោះបាឡុងនៅប្រទេសម៉ិកស៊ិកមានភាពល្បីល្បាញ និងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅម៉ិកស៊ិកផងដែរ» ៕ 200+ Colourful Hot Air Balloons Take Over The Mexican Sky At The Hot Air Balloon  Festival! Pics Insideប្រភព ៖ TNN World

TOYOTA ជំរុញថៃឱ្យក្លាយជាប្រទេសប្រើប្រាស់រថយន្តអគ្គិសនី

0

ប្រទេសថៃ ៖ កាលពីខែមីនា ឆ្នាំ២០២២ រដ្ឋាភិបាលថៃបានចេញគោលនយោបាយថ្មី ដើម្បីជំរុញឱ្យពលរដ្ឋងាកមកប្រើប្រាស់រថយន្តអគ្គិសនី (EV) ដោយដាក់គោលដៅថា នឹងផ្លាស់ប្តូរការផលិតរថយន្តជាងពាក់កណ្តាលនៅប្រទេសថៃ មកផលិតរថយន្តអគ្គិសនីនៅឆ្នាំ២០៣០ ។

តាមការស្រាវជ្រាវរបស់ Counterpoint Research បង្ហាញថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមានឥទ្ធិពលលើទីផ្សាររថយន្តអគ្គិសនីនៅតំបន់អាស៊ីអាគ្នេយ៍ខ្លាំងបំផុត ។ ចំណែកប្រទេសថៃបានកាន់កាប់ចំណែកទីផ្សារជិតស្មើ៧៩% នៃចំនួនរថយន្តអគ្គិសនីទាំងអស់ដែលបានលក់នៅតំបន់អាស៊ីអាគ្នេយ៍ នៅត្រីមាសដំបូងនៃឆ្នាំ២០២៣ ។Toyota promises new EVs coming in 2026, nearly 500 mi of range

បើទោះជាទីផ្សាររថយន្តអគ្គិសនីរបស់ថៃមានទំហំធំបំផុតក្នុងតំបន់ក្តី ក៏នៅតែមានការប្រកួតប្រជែងទៅលើម៉ាករថយន្តណាអាចលក់ដាច់ច្រើនបំផុតនៅប្រទេសថៃ ។ បច្ចុប្បន្ន ម៉ាករថយន្តអគ្គិសនីលក់ដាច់បំផុតនៅថៃ គឺរថយន្ត BYD របស់ចិន ។ ប៉ុន្តែម៉ាករថយន្តរបស់ចិនផ្សេងទៀត ក៏ចាប់ផ្តើមទទួលបានការពេញនិយមដូចគ្នាដែរ ។

ក្រៅពីនេះ ក្រុមហ៊ុនផលិតរថយន្តសង្ឃឹមថា ម៉ាករថយន្តអគ្គិសនីមួយទៀតនឹងទទួលបានការពេញនិយមនៅថៃផងដែរ គឺរថយន្ត TOYOTA របស់ជប៉ុន ខណៈរថយន្ត TOYOTA ត្រូវបានគេប្រើប្រាស់ជាទូទៅនៅថៃស្រាប់ហើយ ជាពិសេស រថយន្តតូច និងរថយន្ត១បាំងកន្លះ ។EVLOMO and OR launch first DC Fast charging station under their joint  collaboration in Thailand - PR Newswire APAC

ក្នុងឋានៈជាមជ្ឈមណ្ឌលដ៏ធំបំផុតស្ថិតក្នុងចំណាត់ថ្នាក់ទី១០ នៅលើពិភពលោក គេបានស្គាល់ថា ថៃជាប្រទេសនាំចេញរថយន្ត TOYOTA និង Honda ប៉ុន្តែដើម្បីផ្លាស់ប្តូរការផលិតរថយន្ត១ ក្នុងចំណោម៣ នៃការផលិតរថយន្តប្រចាំឆ្នាំ ស្មើនឹង២លាន៥សែនគ្រឿងឱ្យក្លាយជារថយន្តអគ្គិសនីនៅឆ្នាំ២០៣០ គឺប្រព័ន្ធអេកូឡូស៊ីនឹងក្លាយជាកូនសោរសំខាន់សម្រាប់ការផ្លាស់ប្តូរ ។

រដ្ឋាភិបាលថៃមានបំណងសហការជាមួយក្រុមហ៊ុន TOYOTA ដើម្បីជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសថៃ រួមទាំងរថយន្ត Eco Car និងរថយន្ត១បាំងកន្លះផងដែរ ។ រដ្ឋាភិបាលថៃមានគម្រោងកាត់បន្ថយពន្ធរយៈពេល៣ឆ្នាំ សម្រាប់ក្រុមហ៊ុនផលិតរថយន្តដែលវិនិយោគក្នុងប្រព័ន្ធ Automation និង Robotics ក្រោយពីការលើកទឹកចិត្តអតិថិជនទិញរថយន្តអគ្គិសនី ។ រីឯក្រុមហ៊ុន TOYOTA មានគម្រោងសាកល្បងប្រើប្រាស់រថយន្តអគ្គិសនី១បាំងកន្លះនៅថៃ ដើម្បីជំរុញការលក់រថយន្តអគ្គិសនីក្នុងប្រទេសនេះ ៕ ប្រភព ៖ AEC connect

តំណមព្រឺព្រួចទាក់ទងនឹងទូកងខ្មែរ!

0

ជាការពិតណាស់ ទូកងខ្មែរជាវត្ថុម៉្យាងដែលបានបញ្ជាក់ពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ព្រមទាំងភាពច្នៃប្រឌិតនៃសិល្បៈជំនាន់ដើម។ ក្នុងនោះផងដែរ ក៏បានបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្រ្ត អបីយជំនឿ ក៏ដូចជាតំណមផ្សេងៗដែលគួរឲ្យកត់សម្គាល់។

យោងទៅតាមចាស់ព្រឹទ្ធាចារ្យ និងអ្នកជំនាញផ្នែកសិល្បៈវប្បធម៌បានឲ្យដឹងថា ទូកងខ្មែរដែលនឹងយកមកប្រើប្រាស់នៅក្នុងការប្រកួតនៅក្នុងព្រះរាជពិធីបុណ្យអុំទូកដោយអត់ពុំបាននេះ កាលពីដើមឡើយគឺមានតំណមជាច្រើន រាប់តាំងពីការយកឈើមកធ្វើ ក្នុងពេលធ្វើ ពេលត្រៀមប្រកួត និងពេលប្រកួតជាដើម។អបអរសារទរ ទូកង «កម្ពោជិកបុត្តាខេមរាតរី» ជាប់កំណត់ត្រា Guinness  ជាទូកងវែងជាងគេលើពិភពលោក - Khmerload

កាលពីដើម សូម្បីតែមនុស្សស្រីមានផ្ទៃពោះក្ដី មានរដូវក្ដី ក៏គេហាមមិនឱ្យដើរកាត់មុខ ឬដើរក្បែរទូកដែរព្រោះបើខុសត្រណម ស្រ្តីនោះនឹងជួបគ្រោះថ្នាក់ត្រូវបារមីឬជំនាងទូកកាច់ធ្វើឲ្យទៅជាឆ្កួតឡប់វង្វេងស្មារតីក៏មាន។

ម្យ៉ាងវិញទៀត គេជឿថាទូកនីមួយៗសុទ្ធតែមានអ្នកកាន់ ជាពិសេសគឺខ្មោចព្រាយបីសាចសាហាវៗ។ ដូច្នេះហើយ រាល់ទូក គេត្រូវតែបញ្ចុះនូវមន្តអាគមគាថ៌ា ព្រោះគេជឿថានៅពេលប្រណាំង ក្រៅពីបច្ចេកទេសនៅក្នុងការអុំឲ្យបានលឿនជាងមុនហើយ ក៏នូវមានកម្លាំងជំរុញពីមន្តអាគម្តនិងខ្មោចព្រាយដែលនៅកាន់ទូកនោះផងដែរ។ អ៊ីចឹងហើយ បានជាស្ត្រីមានផ្ទៃពោះគេមិនអោយដើរកាត់រោងទូក ព្រោះថា ព្រាយជាសត្រូវរបស់ស្រីមានផ្ទៃពោះ។ការប្រណាំងទូកង ថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកនៅដងទន្លេមុខព្រះបរមរាជវាំង  | PRESS OCM I អង្គភាព​ព័ត៌មាន​ និងប្រតិកម្មរហ័ស

រីឯឈើដែលគេច្រើនយកមកធ្វើតួទូកវិញ គឺត្រូវតែជាប្រភេទឈឺគគីរប៉ុណ្ណោះ ព្រោះវាជាប់ធន់ជាមួយទឹកបានល្អ ហើយឈើសម្រាប់ធ្វើគែមខាងលើ គឺច្រើនយកប្រភេទឈើ ស្រឡៅ។

ម្យ៉ាងវិញទៀត កាលពីមុនគេហាមដាច់ខាតមិនឱ្យយកស្បែកជើងឡើងលើទូកងទេ ហើយមកដល់ពេលនេះក៏នៅតែប្រកាន់ដែរ តែមិនតឹងតែងដូចមុនទេ។ ចំពោះអ្នករាំក្បាលទូកពេលប្រកួតវិញ គឺពិតជាសំខាន់ណាស់។ ដោយហេតុថាអ្នករាំក្បាលទូកប្រៀបដូចជាមេទ័ពជើងទឹកដែលដឹកនាំកងកម្លាំង ឬកូនទាហានឆ្ពោះទៅរកជ័យជំនះ ដូច្នេះម្នាក់នោះត្រូវតែជាមនុស្សមានកម្លាំង មានប្រាជ្ញាឆ្លាតវៃ រហ័សរហួន និងមានភាពជាអ្នកដឹកនាំផងដែរ។ ប៉ុន្តែបច្ចុប្បន្ន អ្នករាំក្បាលទូកភាគច្រើនបានប្ដូរមកជាមនុស្សស្រីវិញ។ ប៉ុន្តែគេក៏មានត្រណមថា ទាល់តែមនុស្សស្រីនោះជាលក្យាណីគ្រប់លក្ខិណា មានទាំងចរិយាសម្បត្តិ វិជ្ជាសម្បត្តិ និងថែមទាំងនៅក្រមុំព្រហ្មចារីនីទៀតផង ទើបអាចជ្រើសយកជាអ្នករាំក្បាលទូកបាន។ ប៉ុន្តែ ទោះយ៉ាងណាក៏ដោយ ត្រណមទាំងនេះក៏សាបរលាបដោយអន្លើខ្លះៗទៅហើយ៕ទូក ង «ខ្មែរកម្ពុជាក្រោមមានជ័យ» ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក  ២០១៧ – Lok Bong Rattanak

តើ Mary Wollstonecraft ជានរណាដែលបវរកញ្ញានីការ៉ាហ្គ័រលើកយកមកផ្តល់ចម្លើយរហូតគ្រងមកុដបវរកញ្ញាចក្រវាល?

0

ទីបំផុតបវរកញ្ញា Sheynnis Palacios មកពីប្រទេស Nicaragua បានគ្រងមកុដ Miss Universe 2023លើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួនលើទឹកដី El Salvador ។ ការផ្តល់ចម្លើយ៣នាក់ចុងក្រោយ (TOP3) បវរកញ្ញារូបនេះបានជ្រើសរើសនៅជាមួយ Mary Wollstonecraft ដែលបានទាក់ទាញការអបអរសាទរយ៉ាងខ្លាំងរហូតគណៈកម្មការសម្រេចឱ្យនាងឈ្នះ ខណៈថៃជាប់លំដាប់រងទី១។Miss Nicaragua Sheynnis Palacios wins Miss Universe crown

នៅក្នុងសំណួរចម្លើយ៣នាក់ចុងក្រោយ ដែលមាន ប្រទេសថៃ អូស្រ្តាលី នីការ៉ាហ្គ័រ ពិធិករបានចោទសួរថា «ប្រសិនបើអ្នកអាចរស់នៅបានមួយឆ្នាំក្នុងខ្លួនរបស់នារីណាម្នាក់តើអ្នកនឹងជ្រើសរើសអ្នកណា? ហើយហេតុអ្វី?»។ បវរកញ្ញាចក្រវាល នីការ៉ាហ្គ័រ បានឆ្លើយថា «ខ្ញុំនឹងជ្រើសរើស Mary Wollstonecraft ព្រោះនាងជាស្ត្រីដំបូងគេដែលបើកផ្លូវសម្រាប់សិទ្ធិស្ត្រីនាងរស់នៅក្នុងស្ថានភាពលំបាកខ្លាំង។ ហើយខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានាថា គម្លាតប្រាក់ឈ្នួលនៅពេលនោះគឺជាឱកាសដ៏ល្អឥតខ្ចោះសម្រាប់មនុស្សជាច្រើន។ ស្រ្តីធ្វើការនៅក្នុងតំបន់ណាមួយដែលពួកគេបានជ្រើសរើសធ្វើការ ព្រោះមិនមានដែនកំណត់សម្រាប់ស្ត្រី។ នោះគឺឆ្នាំ ១៧៥០ ឥឡូវនេះនៅឆ្នាំ២០២៣ យើងកំពុងបង្កើតប្រវត្តិសាស្ត្រ»។Mary Wollstonecraft's Life of Thirty-Eight Years

ប្រិយមិត្តមួយចំនួនអាចនៅមិនទាន់ដឹងថាតើ Mary Wollstonecraft ជានរណា ដែលជាស្រ្តីជំរុញឱ្យបវរកញ្ញា នីការ៉ាហ្គ័រ លើកយកមកផ្តល់ចម្លើយរហូតគ្រងមកុដនេះ?

Mary Wollstonecraft គឺជាអ្នកនិពន្ធជនជាតិអង់គ្លេស និងជាសកម្មជនសិទ្ធិនារីដ៏ល្បីល្បាញ។ ក្នុងនាមជាម្ចាស់ជើងឯកនៃសិទ្ធិស្ត្រី។ Mary បាននិពន្ធ A Vindication of the Rights of Woman, ក្នុងឆ្នាំ១៧៩២ ដែលត្រូវបានចាត់ទុកថាជាសន្ធិសញ្ញាដំបូងបំផុត និងសំខាន់បំផុតដែលតស៊ូមតិសមភាពសម្រាប់ស្ត្រី។Sculpture celebrating Mary Wollstonecraft draws criticism | PBS NewsHour

នៅក្នុងសៀវភៅរបស់នាង នាងបានប្រកែកថា ធម្មជាតិមនុស្សស្រីមិនអន់ជាងបុរសទេ ប៉ុន្តែគ្រាន់តែមើលទៅដោយសារតែពួកគេខ្វះការអប់រំ។ Mary ស្នើឱ្យបុរស និងស្ត្រីត្រូវបានចាត់ទុកជាថនិកសត្វដែលមានហេតុផល ហើយស្រមៃមើលសង្គមដែលបង្កើតឡើងដោយហេតុផល។ ស្រ្តីរូបនេះត្រូវបានគេចាត់ទុកយ៉ាងទូលំទូលាយថាជាតំណាងស្ត្រី។ ការតស៊ូមតិរបស់នាងអំពីសមភាពរបស់ស្ត្រី និងការរិះគន់អំពីភាពជាស្ត្រីធម្មតាមានសារៈសំខាន់ក្នុងការវិវត្តន៍នៃភាពជាស្ត្រី៕15 Enigmatic Facts About Mary Wollstonecraft - Facts.net

ចិនបង្ហាញយន្តហោះលើកដំបូងក្នុងពិព័រណ៍អាកាសចរណ៍

0

សហព័ន្ធអារ៉ាប់រួម ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហោះហើរ «ប៉ាអ៊ី» របស់កងទ័ពអាកាសនៃកងទ័ពរំដោះប្រជាជនចិន បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន «អាល់ម៉ាក់ធុម» ស្ថិតនៅទីក្រុងឌូបៃ សហព័ន្ធអារ៉ាប់រួម ដើម្បីចូលរួមក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍នៅទីក្រុងឌូបៃ លើកទី១៨ ។China's August 1st/Ba Yi aerobatic team at the Dubai Airshow 2023 - YouTube

ពិព័រណ៍អាកាសចរណ៍នៅទីក្រុងឌូបៃ គឺជាកម្មវិធីមួយដែលរៀបចំឡើងយ៉ាងអធិកអធមបំផុត ។ កម្មវិធីនេះប្រមូលផ្តុំទៅដោយក្រុមហ៊ុនអាកាសចរណ៍ឈានមុខលំដាប់ពិភពលោក ដើម្បីបង្ហាញលទ្ធផលការងារថ្មីចុងក្រោយបង្អស់ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញពាណិជ្ជកម្មផងដែរ ដែលត្រូវបានគេរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ។China Focus on X: "Seven J-10 performance aircraft of the Bayi Aerobatic  Team of the Chinese PLA Air Force arrived in Dubai, #UAE on Wednesday for  the 18th Dubai #Airshow scheduled to

ពិព័រណ៍អាកាសចរណ៍លើកនេះ គឺជាលើកដំបូងហើយដែលកងទ័ពអាកាសចិនបានមកចូលរួមបង្ហាញយន្តហោះនៅទីក្រុងឌូបៃ ។ ក្រុមហោះហើរ «ប៉ាអ៊ី» បានធ្វើការបង្ហាញការហោះហើររបស់ពួកគេចំនួន៤លើក ដោយសហការរៀបចំកម្មវិធីជាមួយក្រុមអាកាសចរណ៍ប្រទេសរុស្ស៊ី, អ៊ីតាលី, សហព័ន្ធអារ៉ាប់រួម និងឥណ្ឌា ។China's Aerobatic Team at Dubai Airshow: Aviation Resurgence

បើតាមអ្នកគ្រប់គ្រងក្រុមហោះហើរ «ប៉ាអ៊ី» ឱ្យដឹងថា ពួកគេគ្រោងបង្ហាញការហោះហើរចំនួន៣ឈុត រួមទាំងការហោះហើរសរុបជាង២០ប្រភេទ ។ ពួកគេជឿថា នឹងអាចបង្ហាញការហោះហើរដ៏អស្ចារ្យ សម្រាប់អ្នកចូលរួមទស្សនាក្នុងកម្មវិធីពិព័រណ៍អាកាសចរណ៍លើកនេះ ៕

ប្រភព ៖ China face

នៅពេលប្រណាំងទូកម្តងៗ ហេតុអ្វីចាំបាច់មានអ្នករាំក្បាលទូកជាស្រ្តី?

0

ព្រះរាជពិធីបុណ្យអុំទូក ជាពិធីបុណ្យប្រពៃណីជាតិខ្មែរ ដែលត្រូវបានគេប្រារព្ធឡើងជារៀងរាល់ឆ្នាំគឺដើម្បីឧទ្ទិសថ្វាយដំបូងគេដល់ចម្បាំងរវាងខ្មែរនិងចាម ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ចន្លោះឆ្នាំ១១៧៧ ដល់១១៨១។ ក្នុងចម្បាំងនោះកងទ័ពខ្មែរបានយកជ័យជំនះទាំងស្រុងលើកងទ័ពចាមនៅតាមផ្ទៃទឹក។No photo description available.

ដូចដែលយើងបានដឹងហើយថា នៅក្នុងចម្បាំងនីមួយៗតែងតែមានមេទ័ពមួយរូបក្នុងការដឹកនាំក្រុមដើម្បីទទួលបានជ័យជំនះ។ ដូច្នេះហើយអ្នករាំក្បាលទូកនាសម័យមុនមិនមែនជាស្រ្តីទេ ប៉ុន្តែគឺជាបុរស ព្រោះបុរសតំណាងឲ្យមេទ័ពជើងទឹកវ័យឆ្លាត ដែលអាចដឹកនាំក្រុម ក៏ដូចជាបញ្ជាកងទ័ពដើម្បីទទួលបានជ័យជំនះលើសត្រូវ។ ម៉្យាងវិញទៀត ការដែលយកបុរសធ្វើជាអ្នករាំក្បាលទូក ព្រោះពួលគេអាចមានលទ្ធភាពក្នុងការមើលគូប្រកួតរបស់ខ្លួន និងដើម្បីប្រាប់ឲ្យក្រុមកីឡាកររបស់គេឲ្យមានការប្រុងប្រយ័ត្ន ហើយអាចយកជើងធាក់ខ្សែព្រ័ត្រនៅពេលជិតផ្តាច់ព្រ័ត្រជាដើម ដែលប្រការនេះគ្រោះថា្នក់ខ្លាំងណាស់ ដូច្នេះហើយគេមិនសូវឃើញវត្តមានរបស់ស្រ្តីឡើយ។No photo description available.

ប៉ុន្តែក្រោយៗមកទៀត ក៏មានលេចនូវវត្តមានស្រ្តីជាអ្នករាំក្បាលទូកវិញម្តង។ វត្តមានរបស់ស្រ្តីនាពេលនោះគឺមានន័យថា ស្រ្តីជាភេទដែលមានឥរិយាបទន់ភ្លន់ ល្វត់ល្វន់ រូបរាងស្រឡូនស្អាត ព្រមជាមួយនឹងសម្លៀកបំពាក់ចងក្បិនយ៉ាងស្រស់ឆើតឆាយ ក្លាយជាទីគាប់ចិត្តរបស់អ្នកទស្សនា ក៏ដូចជាកម្លាំងបណ្តាចិត្តក្នុងការជំរុញឲ្យកីឡាករយកជ័យជំនះនៅក្នុងការប្រកួតផងដែរ។ ម៉្យាងវិញទៀត ស្រី្តអ្នករាំក្បាលទូកជាទូទៅ ត្រូវគេជ្រើសរើសយកស្រ្តីដែលនៅក្រមុំព្រហ្មចារី មានវ័យចន្លោះពី១៦ ទៅ១៧ឆ្នាំប៉ុណ្ណោះ ហើយប្រកបទៅដោយបុគ្គលិកលក្ខណៈល្អប្រសើរ ទើបនាំនូវភ័ព្វសំណាងរបស់ទូករបស់ខ្លួន។No photo description available.គួរបញ្ជាក់ផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រខែនិងអកអំបុក នាឆ្នាំ២០២៣ខាងមុខនេះនឹងប្រព្រឹត្តិធ្វើឡើងនូវថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា នៅតាមដងទន្លេមេគង្គ មុខបរិវេណព្រះបរមរាជវាំងយ៉ាងគគ្រឹកគគ្រេង ជាមួយនឹងការប្រណាំងទូកសរុបចំនួន៣៣៨ទូក។ ក្រៅពីនេះ ក៏នៅមានកម្មវិធីផ្សេងទៀតដូចជា បណ្តែតប្រទីប អកអំបុក ការពិពណ៌ប្រទីបធំៗអស្ចារ្យតាមស្ថាប័ននីមួយៗ និងការបាញ់កាំជ្រួចអបអរសាទរផងដែរ៕No photo description available.