ប្រទេសមីយ៉ាន់ម៉ា ៖ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានរបស់មីយ៉ាន់ម៉ារាយការណ៍ថា នៅឆ្នាំ២០២៤នេះ ប្រទេសមីយ៉ាន់ម៉ាបានត្រៀមពង្រីកផ្ទៃដីដាំដំណាំកាហ្វេក្នុងតំបន់ជាច្រើន ដើម្បីនាំចេញទៅក្រៅប្រទេស ខណៈបច្ចុប្បន្ន មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេសនៅលើពិភពលោក ។Who is Myanmar junta chief Min Aung Hlaing? 5 things to know - Nikkei Asia

លោកឧត្តមសេនីយឯក Min Aung Hlaing ប្រធានក្រុមប្រឹក្សាគ្រប់គ្រងរដ្ឋប្រចាំមីយ៉ាន់ម៉ាបញ្ជាក់ថា លោកបានត្រៀមវិធានការផ្សេងៗដើម្បីពង្រីកផ្ទៃដីដាំដុះកាហ្វេ រហូតដល់២៧.៩០០ហិកតា នៅឆ្នាំ២០២៤ ។ លើសពីនេះ លោកក៏បានជំរុញការវិនិយោគលើផលិតកម្មកាហ្វេនៅប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយលោកបញ្ជាក់ថា មីយ៉ាន់ម៉ាមានផ្ទៃដីគ្រប់គ្រាន់សម្រាប់ការដាំដំណាំកាហ្វេ ។

យោងតាមរបាយការណ៍បញ្ជាក់ថា ការពង្រីកផ្ទៃដីដាំដុះកាហ្វេលើកនេះ នឹងបង្កើនផ្ទៃដីដាំកាហ្វេសរុបនៅប្រទេសមីយ៉ាន់ម៉ា ស្មើរហូតដល់៣សែនហិកតា នៅឆ្នាំ២០២៤ ។ ហេតុនេះ គេសង្ឃឹមថា ប្រទេសមីយ៉ាន់ម៉ានឹងអាចប្រមូលប្រាក់ចំណូលពីដំណាំកាហ្វេ ចាប់ពីរយៈពេល៥ឆ្នាំ ទៅ៧ឆ្នាំ ខាងមុខ ។Why Myanmar Is Specialty Coffee's Newest Golden Child - Perfect Daily Grind

ប្រទេសមីយ៉ាន់ម៉ាបានដាំដំណាំកាហ្វេនៅទីកន្លែងជាច្រើន ដូចជា ៖ ទីក្រុងយ៉ងហួយ, ទីក្រុងយាវ៉ាង៉ាន់ និងទីក្រុងភីនអូវីន រហូតដល់រដ្ឋឆាន និងតំបន់ផាក់ខូ ។ ការដាំដុះដំណាំកាហ្វេប្រមាណ៨០% នៅប្រទេសនេះ គឺជាកាហ្វេអារ៉ាប៊ីកា ។ រហូតមកដល់បច្ចុប្បន្ន ប្រទេសមីយ៉ាន់ម៉ាបានផលិតកាហ្វេស្មើនឹងជាង៩.០០០តោនក្នុង១ឆ្នាំ ក្នុងនោះមានកាហ្វេការ៉ាប៊ីកា ជាង៧.០០០តោន និងកាហ្វេរ៉ូបឺស្តារ ជាង២.០០០តោន ។

សមាគមកាហ្វេប្រចាំប្រទេសមីយ៉ាន់ម៉ាលើកឡើងថា កន្លងមក មីយ៉ាន់ម៉ាបាននាំចេញគ្រាប់កាហ្វេទៅកាន់ជាង១០ប្រទេស ដូចជា ៖ ប្រទេសអង់គ្លេស, អាមេរិក, ជប៉ុន, ចិន, ថៃ, អូស្ត្រាលី និងប្រទេសផ្សេងទៀត ៕Nine coffee plantations granted GAP certificates - Thura Swiss