ទើបតែថ្ងៃមុនទៅលើកទឹកចិត្តដោយផ្ទាល់នៅក្នុងការប្រកួតរបស់មិត្តសម្លាញ់ Goofy ស្រាប់តែថ្មីៗនេះ ទេព ពិសិដ្ឋ បែរបង្ហោះថា Goofy ជាមនុស្សក្រពើទៅវិញធ្វើឱ្យអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីនឹងគ្នា។ ទោះយ៉ាងណា ទេព ពិសិដ្ឋ បានបង្ហោះសារមួយទៀតទើបធ្វើឱ្យអ្នកគាំទ្របានធូរចិត្តមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipjK1w3tOuFeh69El1Xxatd19xmIWgYc5i9CnPhuxSt-N_fPiostjuUdNSOmOA9iSk_hVPHpXnkIxmZh50AxnFh-rDRIoMOgOBknIpFQoeU1XcA_dc8Eb2VbD6aO4ciLgBeNQ3-zKSufYG8t3yeV7A6rj7AJxe_nNqQ-6WM2F88ckWkHdjvW0StZPa0t4/s960/383415643_704615628375164_4164044894591004714_n%20(2).jpg

ជឿជាក់ថាអ្នកតាមដានវិស័យរ៉េបស្រុកខ្មែរស្គាល់មកហើយថាតារាចម្រៀង ទេព ពិសិដ្ឋ និង Goofy ជាមិត្តសម្លាញ់នឹងគ្នាហើយឈ្មោះរបស់ TOP3 The Rapper Cambodia រដូវកាលទី១ រូបនេះមាននៅក្នុងបទចម្រៀង «20 Out Now » និងបទមួយចំនួនរបស់ ទេព ពិសិដ្ឋ ថែមទៀតដែលអាចបញ្ជាក់ថាមិត្តភាពរបស់ពួកគេស៊ីជម្រៅខ្លាំង រួមសុខរួមទុក្ខនៅក្នុងវិស័យតន្រ្តីនេះជាមួយគ្នា។ លើសពីនេះកាលពីថ្ងៃប្រកួតផ្តាច់ព្រ័ត្រកម្មវិធីប្រលងចម្រៀងរ៉េប ទេព ពិសិដ្ឋ ក៏បានទៅលើកទឹកចិត្តដោយផ្ទាល់ទៅដល់ Goofy ជាមិត្តសម្លាញ់ដូចគ្នាដែលធ្វើឱ្យហ្វេនៗសរសើរពីមិត្តភាពរបស់ពួកគេយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI2rDl15IMcBCKFhW8QzEphhYj1fISPfNnqYc667_5PyWx-jsXzy1UOb3SKhw5evbfkRB42t2ZIN2VrcRjqSXOv7WUoA8RTlNOTWq2n7Wx9IFgUiWsW3gwu_TFLs92o5qoe3dS7T9-Yhb3vhI7AmDSDHzpIj2qesKdy7ZaFQqDIb81acRgBd6JDPaoNO8/s1682/366345653_1407637839794519_6342715591076463107_n%20(2).jpg

ទោះយ៉ាងណាកាលពីថ្ងៃទី១ មករា ២០២៤ ស្វាគមន៍ដើមឆ្នាំថ្មីភ្លាមស្រាប់តែ ទេព ពិសិដ្ឋ ចេញមកបង្ហោះសារថា Goofy ជា «មនុស្សក្រពើ» ទៅវិញ ធ្វើឱ្យអ្នកគាំទ្រផ្ទុះការងឿងឆ្ងល់យ៉ាងខ្លាំងមិនដឹងថាអ្នកទាំងពីរមានបញ្ហាអ្វីជាមួយគ្នានោះទេរហូតឈានដល់បង្ហោះសារដូចនេះ ខណៈទើបតែនៅល្អជាមួយគ្នាសុខៗសោះ។ បន្ទាប់ពីបង្ហោះនេះហើយអ្នកគាំទ្របាននាំគ្នាមេនសិនមិត្តភក្តិដទៃទៀតនៅក្នុងការបង្ហោះរបស់ ទេព ពិសិដ្ឋ អ្នកខ្លះក៏បណ្តក់សញ្ញាសួរព្រោះតែមិនយល់ថាកំពុងមានរឿងអ្វី។ អ្នកខ្លះទៀតក៏បានបញ្ចេញមតិថា រឿងថ្មីស្វាគមន៍ដើមឆ្នាំតែម្តង ចំណែកឯខ្លះទៀតលើកឡើងថា ទេព ពិសិដ្ឋ និង Goofy មិនមានបញ្ហាអ្វីជាមួយគ្នានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYt2TFXRVwy7TJQbPk7NCXdLCkp1190ryfFB0uUVANNhRkUivyoX368bWSsDOlgLFtTmU5v3GpEkkw7A3JIHB5ennil-x5-YaJRHrkhBTO5vcKpOMFqgPbFgMbAV_-TsrLckOCrVdUNmgE50U7mVE2EMlh1cQyqwSupF5rX9m9ccF1Hagsdb7mscol-Cw/s2048/347429057_1388505788374391_2038711388858776076_n%20(2).jpg

យ៉ាងណាមិញ បន្ទាប់ពី ទេព ពិសិដ្ឋ បង្ហោះថា Goofy ជាមនុស្សក្រពើ រួចប្រមាណ ១ម៉ោងក្រោយមក ទេព ពិសិដ្ឋ បានបង្ហោះសារមួយទៀតក្រោយពីធ្វើឱ្យហ្វេនៗផ្ទុះការងឿងឆ្ងល់ព្រាត។ ទេព ពិសិដ្ឋ បានបញ្ជាក់ថា រឿងដែលបង្ហោះថា Goofy ជាមនុស្សក្រពើនោះគ្រាន់តែជាការលេងសើច Prank លេងប៉ុណ្ណោះ ។

ក្រោយពី ទេព ពិសិដ្ឋ បញ្ជាក់រួចបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមធូរចិត្តឡើងវិញដោយសារតែអាយដលរបស់ពួកគេមិនមានបញ្ហាអ្វីជាមួយគ្នាឡើយ ខណៈអ្នកខ្លះក៏បានលើកឡើងទៀតថា ទេព ពិសិដ្ឋ ធ្វើទីផ្សារឱ្យ Goofy ជាដើមពីព្រោះ Goofy ទើបតែបញ្ចប់ការប្រកួតរបស់គេក្នុងកម្មវិធី The Rapper Cambodia ដោយបានជាប់TOP3 ក្នុងការប្រកួតជាមួយបេក្ខជនខ្លាំងៗជាច្រើនរូប៕