ប្រទេសចិន ៖ គេហទំព័រមួយឈ្មោះ ETtoday បានចុះផ្សាយពីស្រីស្អាតម្នាក់ដែលកំពុងល្បីល្បាញនៅប្រទេសចិន ក្រោយពីមានការលាតត្រដាងអាថ៌កំបាំងរបស់ស្រីស្អាតម្នាក់នេះថា រូបសម្បត្តិពិតប្រាកដរបស់នាងនៅក្រៅកាមេរ៉ា គឺមានលក្ខណៈខុសប្លែកគ្នាខ្លាំងពីរូបនៅក្នុងបណ្តាញសង្គម ។ អ្នកលេងបណ្តាញសង្គមចិននិយាយថា រូបភាពទាំងពីរនេះខុសគ្នាស្រឡះ ហើយមើលទៅ ដូចមនុស្សផ្សេងគ្នាអីចឹង ។

បើតាមវីដេអូបង្ហាញថា ស្រីស្អាតម្នាក់នេះកំពុងតែនិយាយនៅមុខក្បាលមេក្រូ ដែលមានផ្ទៃខាងក្រោយពណ៌បៃតង ។ ប៉ុន្តែគេសង្កេតឃើញថា សំឡេងរបស់នាងខុសប្លែកគ្នាយ៉ាងខ្លាំងពីមុខមាត់ដ៏គួរឱ្យស្រឡាញ់ ។ បន្ទាប់មក ត្រឹមតែមួយប៉ព្រិចភ្នែក វាបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមស្រឡាំងកាំងយ៉ាងខ្លាំង នៅពេលពួកគេឃើញនាងផ្លាស់ប្តូរផ្ទៃមុខរបស់ខ្លួន និងបង្ហាញឱ្យគេឃើញនូវមុខមាត់ពិតប្រាកដ ។ ការពិត នាងមិនមែនជាស្រីស្អាតដូចគ្រប់គ្នាបានឃើញនោះទេ ប៉ុន្តែនាងជាបុរសសក់វែងម្នាក់ ។สาวสวยนั่งไลฟ์ แค่พริบตาฟิลเตอร์หลุด ตัวจริงทำเอาคนดูอึ้ง | Watch

ម្ចាស់វីដេអូនេះមានបំណងឱ្យអ្នកទស្សនាមើលឃើញនូវមុខមាត់ពិតប្រាកដរបស់ខ្លួន និងធ្វើឱ្យអ្នកទស្សនាភ្ញាក់ផ្អើលនឹងបច្ចេកវិទ្យា AI ដែលអាចផ្លាស់ប្តូរមុខមាត់របស់មនុស្សម្នាក់ទៅជាមនុស្សម្នាក់ទៀត ។

បុរសក្នុងវីដេអូបាននិយាយក្នុងវីដេអូថា ៖ «ពេលនេះ តើអ្នកគិតថា អ្នកកំពុងតែមើលស្រីស្អាតម្នាក់និយាយ មែនទេ?» ។ បន្ទាប់មក គាត់បានបង្ហាញមូវមុខមាត់ពិតថា ៖ «មិនមែនទេ នេះជាបុរសមាឌធាត់ម្នាក់មានវ័យកណ្តាល តែបុរសម្នាក់នេះសង្ហាខ្លាំងណាស់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDzKt22XLLyiI_wwCKvasXCs04t-q4YVZRkKLJnDkjkPjkyonkpjaY3vOcaqwfFsfypngZcNIjDrc8dL0-ur2lKvHGmdkY0lFeTSxxwdQoj-5PRtQVwSWfKcekxaRqrE9laeZF-uV3ksfy5yngeX9bJJW6qpjoIEf2eoF2jpWRMJl31Ko5LEVJZnXq_z0/s600/photo_2024-01-02_14-30-15.jpg
លើសពីនេះ បុរសខាងលើបញ្ជាក់យ៉ាងច្បាស់ថា ចិញ្ចើម, ភ្នែក, ច្រមុះ និងមាត់ ដែលមនុស្សគ្រប់គ្នាបានឃើញនាពេលមុននេះ វាមិនមែនជារូបភាពពិតប្រាកដនោះទេ ប៉ុន្តែវាជាការបង្កើតឡើងដោយបច្ចេកវិទ្យា AI ។

ក្រោយពីបានទស្សនាវីដេអូរបស់បុរសខាងលើ អ្នកលេងបណ្តាញសង្គមចិនលើកឡើងថា មិនគួរឱ្យជឿទេថា បច្ចេកវិទ្យា AI អាចធ្វើបែបនេះបាន ។ អ្នកខ្លះទៀតនិយាយថា បើចង់ឃើញមុខមាត់ពិតប្រាកដរបស់អ្នកណាម្នាក់ គឺត្រូវនិយាយតាម Video call ពីព្រោះបើយើងពិនិត្យមើលលើរូបភាពតែម្យ៉ាង មិនបានទេ ។ ប៉ុន្តែមិនយូរទេ ការនិយាយគ្នាតាមរយៈ Video call ក៏មិនអាចឃើញមុខមាត់ពិតបានដែរ ពីព្រោះបច្ចេកវិទ្យា AI ជឿនលឿនពេក ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC60M80bLYiAHsrj4Wu2iIZCc9ASbsVKZYWsDnMYDRX3eHqfd0r2JIjWn0kWQLKhpprbuJjMHdzIf_F3gvcbC9voB9AALwezQzVT0BXPQ4wxJogEL1FnKdEgQ2gozJMBc4JbKZxvKl_U_cXPRL20YcY-Hj2x4Jsm5NGdgWfPsKEOo3z_qAD6GMp9_wbGs/s600/photo_2024-01-02_14-30-11.jpg