កាលពីពេលថ្មីៗនេះ របកគំហើញខាងបុរាណវត្ថុបានបំភ្លឺទៅលើស្ថាបត្យកម្មមួយដែលបានកសាងឡើងក្នុងកំឡុងរាជវង្ស Xia និងជាខ្សែរាជវង្សដំបូងគេនៃប្រទេសចិន ហើយក៏ត្រូវបានឮការរៀបរាប់តាមរយៈរឿងព្រេងនិទានប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាបានលេចជារូបរាងពិតមែន។

បើយោងទៅតាមទីភ្នាក់ងារសារព័ត៌មាន Xinhua បានរាយការណ៍ថា អ្នកបុរាណវត្ថុវិទូបានរកឃើញបំណែកជាភស្តុតាងនៃរាជវាំងចិនដែលមានអាយុកាលជាង ៤ ០០០ ឆ្នាំ។ វាំងនេះត្រូវបានគេប៉ាន់ប្រមាណថាត្រូវបានសាងសង់ឡើងក្នុងកំឡុងរាជវង្ស Xia ចន្លោះឆ្នាំ ២០៧០ ដល់ ១៦០០ មុនគ.ស។Archaeologists unearth a 4000-year-old palace complex in China!, China -  Times of India Travel

វាំងចាស់នេះគឺជាស្តិតនៅក្នុងទីក្រុងបុរាណមួយនៃមហាកំផែងចិន ដែលមានទីតាំងនៅខេត្ត Henan ភាគកណ្តាលប្រទេសចិន។ កាលពីប៉ុន្មានឆ្នាំមុននេះ អ្នកបុរាណវត្ថុវិទូបានរកឃើញសំណល់នៃទីក្រុងបុរាណនេះ នៅលើច្រាំងខាងកើតនៃទន្លេ Zhenshui ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១៧៦,០០០ ម៉ែត្រការ៉េ។

ទីក្រុងដែលមានមានមហាកំផែងដ៏រឹងមាំនេះ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងវប្បធម៌ Longshan ដែលជាអរិយធម៌បុរាណនៃប្រទេសចិន។ វប្បធម៌ Longshan នេះក៏ត្រូវបានគ្របដណ្តប់ក្នុងខេត្ត Henan ដ៏ទំនើប និងតំបន់ជិតខាងផ្សេងទៀតនៃប្រទេសចិនក្នុងរជ្ជកាលនោះ។4,000 year old palace discovered in central China - The Jerusalem Post

រចនាសម្ព័ន្ធគ្រឹះនៃការសាងសង់ព្រះរាជវាំងនេះគឺជាបច្ចេកទេសសាងសង់ដោយប្រើដីឥដ្ឋរួមផ្សំជាមួយនឹងវត្ថុធាតុដើមផ្សេងទៀត ដូចជាដីស និងកំបោរ។ វាំងនេះមានទំហំប្រហែល ៦០គុណ ៣០ ម៉ែត្រ និងគ្របដណ្តប់លើផ្ទៃដីជាង ១ ៨០០ ម៉ែត្រការ៉េ។

ក្នុងដំណើរការជីកកកាយនេះ អ្នកបុរាណវត្ថុវិទូបានរកឃើញរន្ធដូចៗគ្នា ដែលផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះប្លង់នៃអគារបុរាណ និងអាចកំណត់អន្តសញ្ញាណគ្រឹះ និងលក្ខណៈពិសេសផ្សេងទៀតដែលប្រាប់ពីដំរុយរូបរាងរបស់ព្រះបរមរាជវាំងនេះផងដែរ៕4,000-year-old palace found hidden in ancient Chinese cityArchaeologists Unearth 4,000-Year-Old Palace in Ancient Chinese Walled City