Home Blog Page 1351

ចំប៉ីខ្មៅ លុបវីដេអូនិងលើកដៃសូមទោស អាជី ជាផ្លូវការក្រោយទទួលបានលិខិតជូនដំណឹងពីមេធាវី

0

លោក យិន ហេង ហៅ ចំប៉ីខ្មៅ បានចេញមុខបកស្រាយចំពោះវីដេអូដែលបានបង្ហោះកន្លងទៅរួមទាំងលុបវីដេអូនោះ និងបានលើកដៃសូមទោស អាជី ជាសាធារណៈបន្ទាប់ពីទទួលបានលិខិតជូនដំណឹងពីមេធាវីអាជីទុកពេលឱ្យខ្លួនរយៈពេល៤៨ម៉ោងចេញមុខសូមទោសនិងលុបវីដេអូ។May be an image of 1 person and beard

នៅយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅលើផេក Yin Heng ចំប៉ីខ្មៅ បានបង្ហោះវីដេអូជាង៦នាទីដោយបានរៀបរាប់ពីមូលហេតុផ្សេងៗនិងការសូមទោសរបស់ខ្លួន។ ចំប៉ីខ្មៅ បាននិយាយថា ខ្លួននឹងអាជី មិនដែលមានទំនាស់អ្វីជាមួយគ្នាទេហើយមកទល់ថ្ងៃនេះមិនបានឈ្លោះទាស់ទែងពាក្យសម្តីឬជេរគ្នានៅតាមបណ្តាញសង្គមអីដែរ។ ចំប៉ីខ្មៅ បកស្រាយទៀតថា ខ្លួននិងអាជីគឺបានជជែកគ្នាពិតមែន ដោយអាជីបានឱ្យUpdate លើរឿងដែលបង្ហោះកាលពីថ្ងៃទី១៧ ហើយការដែលខ្លួនចេញវីដេអូនោះ ដោយសារតែមានការបែកធ្លាយសំឡេងរបស់អាជីនៅលើបណ្តាញសង្គម ទើបខ្លួនយកសំឡេងនោះមកនិយាយមកបកស្រាយទាក់ទងនឹងប្រព័ន្ធផ្លូវច្បាប់។No photo description available.

ចំប៉ីខ្មៅ បន្តទៀតថា ក្នុងនាមជាអ្នកបញ្ចប់ការសិក្សាផ្នែកច្បាប់មួយរូបតាមលិខិតជូនដំណឹងរបស់មេធាវីអាជី ចំប៉ីខ្មៅ បានលើកដៃសូមទោសអាជី ដែលបានយកសារសំឡេងរបស់អាជី មកបកស្រាយនាំឱ្យមានផលប៉ះពាល់ផ្សេងៗ។ ចំប៉ីខ្មៅ បានបញ្ជាក់ទៀតថា ការដែលខ្លួនយល់ព្រមជាមួយអាជី ថាចេញវីដេអូបន្ថែមហើយប៉ុន្តែមិនបានចេញវិញដោយសារតែខ្លួនជួបបញ្ហាសុខភាព។

បន្ថែមពីលើនេះដែរ ចំប៉ីខ្មៅ បានពន្យល់ទៀតថា នេះគឺជារឿងមួយដែលអ្នកមិនទាន់យល់ដឹងផ្នែកច្បាប់ ការដែលចេញលិខិតជូនដំណឹងពីមេធាវីអាជី មិនមែនជាលិខិតកោះហៅជាពាក្យបណ្តឹងដល់តុលាការនោះទេគឺជាលិខិតជូនដំណឹងឱ្យខ្លួនធ្វើទៅតាមលិខិតជូនដំណឹងនោះដោយ ចំប៉ីខ្មៅ អះអាងថា ខ្លួនមិនមានជម្លោះជាមួយ អាជី ឡើយ។

សូមរម្លឹកផងដែរថា មេធាវីតំណាងឱ្យកូនក្តីឈ្មោះ «តេង ស៊ីណាត» ហៅអាជី បានចេញលិខិតជូនដំណឹងកាលពីថ្ងៃទី២០ វិច្ឆិកា ទៅកាន់លោក យិន ហេង ហៅ ចំប៉ីខ្មៅ ឱ្យសូមទោសកូនក្តីរបស់ខ្លួនជាសាធារណៈ និងលុបវីដេអូដែលបានបង្ហោះជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង មិនដូច្នេះទេនឹងមានវិធានការតាមផ្លូវច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBqkpxMxIFetktUvKVfy8jkTRtNVAScWyCQ2otjONrf2I43xUIbEUTP58CtfdPH_i4E5fk_SV5UxdAI6adm75tv_HKUkgHnHWXD9USLuwBGDXQHkZ9Y1Bv3qIZwlpJhpdkaklG0Q8kK8bc7x1wOZ2X5p0yAwCDyWkbukNHkA5hs6jHM7JshsIjxr-v9z0/s853/%E1%9E%90%20(6).PNG

តើពិភពលោកទៅជាយ៉ាងណា ប្រសិនបើគ្មានអ៊ីនធឺណិតប្រើប្រាស់?

0

ថ្មីៗនេះអ្នកនិយមលេងអ៊ីនធឺណិតជាច្រើនកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពី NASA, NOAA និងទីភ្នាក់ងារអវកាសផ្សេងទៀតបានព្រមានថា កំពូលនៃវដ្តព្រះអាទិត្យ 25 អាចនឹងកើតឡើងនៅដើមឆ្នាំដល់ពាក់កណ្តាលឆ្នាំ 2024។ ដូច្នេះ “អាប៉ូកាលីបតាមអ៊ីនធឺណិត” ដែលភ្លើងព្រះអាទិត្យខ្លាំងជាងអាចបណ្តាលឱ្យដាច់ ឬគ្មានអ៊ីនធឺណិតប្រើប្រាស់។ ហេតុនេះហើយ តើនឹងមានអ្វីកើតឡើង ប្រសិនបើអ៊ីនធឺណិតសកលត្រូវបានបញ្ឈប់ភ្លាមៗ?A day in life without internet

យោងតាមប្រភពព័ត៌មាន BBC Science Focus បានឱ្យដឹងថា ប្រសិនបើអ៊ីនធឺណិតសកលត្រូវបានបញ្ឈប់ភ្លាមៗនោះ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Facebook, Instagram, X, Google… ជាដើម នឹងបាត់បង់ប្រាក់យ៉ាងច្រើននៅក្នុងចំណូលពីការផ្សាយពាណិជ្ជកម្មរបស់ពួកគេ។ ក្រៅពីពួកគេ អាជីវកម្មដែលពឹងផ្អែកខ្លាំងលើអ៊ីនធឺណិតនឹងខូច ដែលទាំងនេះរួមមានមជ្ឈមណ្ឌលហៅទូរស័ព្ទ ទីភ្នាក់ងារព័ត៌មាន អាយ.អេស.ភី (អ្នកផ្តល់សេវាអ៊ីនធឺណិត) និងក្រុមហ៊ុនផ្សេងៗទៀត។10 Solutions If WiFi is Connected but No Internet Connection丨Speedefy

រីឯបណ្តាញថាមពលទំនើបនៅទូទាំងពិភពលោកក៏ពឹងផ្អែកលើអ៊ីនធឺណិតផងដែរ ដូច្នេះបណ្តាញជាតិរបស់ប្រទេសនីមួយៗនឹងមិនមានតុល្យភាពដែលអាចបណ្តាលឱ្យដាច់ចរន្តអគ្គិសនីជាសកល រួមទាំងបំពង់បង្ហូរឧស្ម័នក៏នឹងរងផលប៉ះពាល់ផងដែរ។ បន្ទាប់មក បំពង់បង្ហូរឧស្ម័ននឹងលែងដំណើរការនៅពេលនេះ ស្ថានីយ៍ប្រេងឥន្ធនៈនឹងមានបញ្ហា។ បើគ្មានប្រេងឥន្ធនៈ ផ្សារទំនើបនឹងមិនអាចចែកចាយអាហារដែលមនុស្សត្រូវការបានទេ។ ដេប៉ូចែកចាយធំៗក៏នឹងរងផលប៉ះពាល់ផងដែរ ដែលបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផ្សេងៗគ្នា។Life without Internet in 2023; could this be possible in our world?

ប្រសិនបើអ៊ីនធឺណិតមិនត្រលប់មកវិញទេ នោះប្រទេសនានាត្រូវបានគេរំពឹងថានឹងបង្កើតបណ្តាញទូរស័ព្ទលើតុជាមូលដ្ឋានឡើងវិញ ដូច្នេះពួកគេអាចកសាងសង្គមឡើងវិញបាន។ ទោះជាយ៉ាងណាក៏ដោយ នេះនឹងជារឿងពិបាកធ្វើ ដោយសារតែចំនួនអ្នកស្លាប់ដោយសារជំងឺផ្តាសាយមានភាពចលាចល និងការអត់ឃ្លាន។ អ្នកជំនាញបាននិយាយថា ពិភពលោកនៅចំណុចនេះនឹងដូចក្នុងទសវត្សរ៍ឆ្នាំ ១៩៣០៕

ឆ្មា១ក្បាលធ្វើឱ្យម្ចាស់របស់វារួចពីពន្ធនាគារ

0

ប្រទេសរុស្ស៊ី ៖ វាបានក្លាយជាករណីដំបូងនៅក្នុងប្រព័ន្ធយុត្តិធម៌របស់ប្រទេសរុស្ស៊ី ក្រោយពីចៅក្រមបានបញ្ជាឱ្យបន្ធូរបន្ថយទោសជនជាប់ចោទម្នាក់ អាយុ៤៨ឆ្នាំ ពីការជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ មកសល់ត្រឹមតែការព្យួរទោសប៉ុណ្ណោះ ។ ប៉ុន្តែពលរដ្ឋរុស្ស៊ីជាច្រើននាក់ឆ្ងល់ថា ដោយសារហេតុផលឆ្មា១ក្បាលសោះ ហេតុអ្វីបានជាតុលាការកាត់ក្តីបែបនេះ?What Brittney Griner likely faced in Russian penal colony

កន្លងមក ប៉ូលិសរុស្ស៊ីបានចាប់ខ្លួនបុរសម្នាក់ពីបទកាន់កាប់អាវុ.ធខុសច្បាប់, បង្កភាពវឹកវរ និងវាយតប់រាងកាយអ្នកដទៃ នៅពេលបុរសនេះស្រវឹងស្រា ។ ប៉ុន្តែតុលាការរុស្ស៊ីក៏បានកាត់ក្តីឱ្យបុរសនេះរួចពីពន្ធនាគារ ដោយសារគាត់មានឆ្មា១ក្បាលនៅក្នុងបន្ទុក ហើយគាត់ត្រូវទៅមើលថែទាំវា ។

ក្រោយពីត្រូវបានចាប់ខ្លួន ជនជាប់ចោទបានយល់ព្រមសារភាពកំហុសទាំងអស់ និងបានសហការយ៉ាងល្អជាមួយអាជ្ញាធរ មុនពេលតុលាការកាត់ក្តីថា គាត់បានប្រព្រឹត្តខុស ហើយចុងក្រោយ គាត់ទទួលបានការបន្ធូរបន្ថយទោសទាំងអស់ ។ ការសម្រេចក្តីរបស់តុលាការលើកនេះ បានធ្វើឱ្យពលរដ្ឋរុស្ស៊ីជាច្រើននាក់ងឿងឆ្ងល់យ៉ាងខ្លាំង ហើយពួកគេលើកឡើងថា ករណីនេះ មិនធ្លាប់កើតឡើងទេនៅប្រទេសរុស្ស៊ី ។Cat saves man from jail in Russia

ជាធម្មតា មានករណីតិចតួចប៉ុណ្ណោះដែលតុលាការបានកាត់ក្តីឱ្យជនណាម្នាក់រត់ពីទោសបែបនេះ ដូចជា ជនជាប់ចោទមានកូន ឬមានសមាជិកគ្រួសារនៅក្នុងបន្ទុក និងមិនអាចចិញ្ចឹមខ្លួនឯងបាន ហើយជនជាប់ចោទត្រូវមើលថែទាំពួកគេ ។ ប៉ុន្តែករណីតុលាការអនុញ្ញាតឱ្យជនជាប់ចោទត្រឡប់ទៅមើលថែទាំសត្វចិញ្ចឹមរបស់ខ្លួន គឺមិនធ្លាប់កើតឡើងពីមុនមកទេ ៕ ប្រភព ៖ Mono News

ក្រៅពីកម្ពុជា តើមានប្រទេសណាខ្លះដែលប្រារព្ធពិធីបុណ្យអុំទូក?

0

បុណ្យអុំទូកគឺជាពិធីបុណ្យជាតិដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលកំណត់យកជាថ្ងៃឈប់សំរាករបស់ពលរដ្ឋកម្ពុជាចំនួន ៣ថ្ងៃ ដែលគិតចាប់ពី អំឡុងខែវិច្ឆិកា និងពេលខ្លះធ្លាក់មកនៅចុងខែតុលា ដែលរាប់តាមប្រតិទិន នៃឆ្នាំចន្ទគតិ ។ បុណ្យអុំទូក ត្រូវបានគេឱ្យនិយមន័យថា ជាបុណ្យសន្តៈរដូវ (រដូវរំហើយ) ឬ ទិវាវិស្សមកាល (Seasonal Holidays) ដែលស្រដៀងគ្នាទៅនិងពិធីបុណ្យសែនព្រះខែផងដែរ។ ដូច្នេះហើយ ក្រៅពីកម្ពុជា តើមានប្រទេសណាខ្លះដែលប្រារព្ធពិធីបុណ្យអុំទូក?

មានប្រទេសចំនួន ៤ ដែលប្រារព្ធពិធីបុណ្យអុំទូកគឺ ថៃ ឡាវ មីយ៉ាន់ម៉ា និងចិន ដោយសារប្រទេសនៅតំបន់អាស៊ីទាំងនេះមានវប្បធម៌ និងពិធីសាសនាស្រដៀងគ្នា គ្រាន់តែខុសពេលគ្នាប៉ុណ្ណោះ។Cambodia Water Festival 2023 Phnom Penh - Cambodia Begins at 40

១.ប្រទេសថៃ៖ ក្នុងប្រទេសមួយនេះ មានពិធីមួយឈ្មោះថា “ពិធីប្រណាំងទូកវែង” ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងចន្លោះខែកញ្ញា ឬតុលា។ ពិធីបុណ្យនេះធ្វើឡើងនៅតាមខេត្តថៃមួយចំនួនដែលមានទន្លេធំៗឆ្លងកាត់ ក្នុងនោះមានដូចជា ខេត្ត Phisanulok និង Phichit ដែលមានទន្លេ Nan ឆ្លងកាត់ ព្រមទាំង ខេត្ត Ang-Thong, Ayutthaya និងPathum-Thani ដែលមានទន្លេ Chao-Phraya ឆ្លងកាត់។ ពិធីនេះជាពិធីបុរាណរបស់ថៃ ដែលមានអាយុកាលជាង ៦០០ឆ្នាំហើយ ពោលគឺតាំងពីសម័យអយុធ្យាមកម្ល៉េះហើយត្រូវបានរៀបចំធ្វើឡើងក្នុងន័យចង់ឱ្យពលរដ្ឋមានភាពស្វាហាប់ ក្លាហាន និងអង់អាច ដើម្បីជាសសរទ្រូងក្នុងការការពារប្រទេសជាតិខ្លួន។Thailand's Long Boat-Racing Season – TakeMeTour's Blog

២.ប្រទេសឡាវ៖ ឡាវមានពិធីមួយឈ្មោះ Boun Xuang Heua ដែលជាពិធីបុណ្យប្រណាំងទូកដ៏ធំក្នុងប្រទេសមួយនេះ។ ពិធីនេះធ្វើឡើងនៅលើទន្លេមេគង្គ ក្នុងរដ្ឋធានី វៀងចន្ទន៍ នៅថ្ងៃទី ១៥ ខែទី ១១ នៃប្រតិទិនចន្ទគតិ (តុលា ឬវិច្ឆិកា) ជារៀងរាល់ឆ្នាំ។ ពេលប្រារព្ធពិធីនេះម្ដងៗ មានទូកប្រមាណជាង ២០ មកពីគ្រប់បណ្ដាខេត្តទាំងអស់ក្នុងប្រទេសឡាវ ចូលរួមក្នុងការប្រណាំង។ ចំពោះទូកវិញ មានបីប្រភេទ ដូចជា ទូកប្រណាំងបែបប្រពៃណីសម្រាប់បុរស ទូកប្រណាំងបែបកីឡាសម្រាប់បុរស និងទូកប្រណាំងបែបប្រពៃណីសម្រាប់នារី។ ជាទូទៅ ពិធីនេះចាប់ផ្ដើមដោយការប្រណាំងទូកនារីមុន ទើបទូកបុរសធ្វើការប្រណាំងគ្នាតាមក្រោយ រហូតដល់ចប់កម្មវិធី។laos-luang-prabang-boat-racing-festival-Photo-by-Cyril-Ebe… | Flickr

៣.ប្រទេសមីយ៉ាន់ម៉ា (ភូមា)៖ ក្នុងប្រទេសមួយនេះ មានពិធីបុណ្យមួយឈ្មោះ Phaung Daw Oo Pagoda Festival ធ្វើឡើងនៅលើបឹង Inle នៅចន្លោះខែកញ្ញា និងតុលាជារៀងរាល់ឆ្នាំ។ ក្នុងពិធីនេះមានការដង្ហែតាមទូក នូវពុទ្ធបដិមាជាច្រើនពីវត្ត Phaung Daw Oo ទៅកាន់ភូមិនានាដែលមានទីតាំងជុំវិញបឹង Inle នេះ ដើម្បីឲ្យពុទ្ធបរិស័ទនៅទីនោះធ្វើការគោរព។ នៅថ្ងៃចុងក្រោយនៃពិធីនេះ មានការរាំចង្វាក់ប្រពៃណី និងការប្រណាំងទូកផងដែរ។ ក្រៅពីនេះ នៅតាមតំបន់ផ្សេងទៀតក្នុងប្រទេសភូមាដូចជាតំបន់ Rakhine ជាដើម ក៏មានពិធីបុណ្យប្រណាំងទូកផងដែរ តែទាស់តែនៅទីនោះ ធ្វើឡើងនៅខែមេសា ឬឧសភា។Myanmar Boat Festival's Return Brings Joy and Sorrow

៤.ប្រទេសចិន៖ ចិនមានបុណ្យមួយឈ្មោះ Duanwu Festival ឬ ពិធីបុណ្យប្រណាំងទូកនាគ ដែលជាពិធីបុណ្យដ៏បុរាណ និងល្បីឈ្មោះមួយរបស់ប្រទេសមួយនេះ។ ពិធីបុណ្យនេះ ធ្វើឡើងនៅថ្ងៃទី ៥ ខែទី ៥ នៃប្រតិទិនចន្ទគតិ (ខែឧសភា ឬមិថុនា) ជារៀងរាល់ឆ្នាំ និងមានអាយុកាលជាង ២០០០ឆ្នាំមកហើយ។ ទូកដែលសម្រាប់យកមកប្រណាំង ត្រូវបានរៀបចំ និងរចនាម៉ូតឲ្យមានរូបរាងជាសត្វនាគចិន ជាទូទៅមានប្រវែងពី ២០ទៅ ៣៥ម៉ែត្រ និងត្រូវការមនុស្សចំនួនពី ៣០ទៅ ៦០នាក់ដើម្បីធ្វើការចែវ៕Understanding China's holidays: Dragon Boat Festival - CGTN

BLACKPINK ត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងមួយរៀបចំដោយព្រះអង្គម្ចាស់ Charles

0

នៅលើប្រព័ន្ធអនឡាញកំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើក្រុមចម្រៀងដ៏ល្បីល្បាញ BLACKPINK ខណៈពួកគេត្រូវបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីជប់លៀងរដ្ឋកូរ៉េខាងត្បូង-ចក្រភពអង់គ្លេសដែលប្រារព្ធធ្វើនៅវិមាន Buckingham រៀបចំដោយព្រះអង្គម្ចាស់ Charles។

ពិធីជប់លៀងនេះត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២១ ខែវិច្ឆិកាដើម្បីជាកិត្តិយសដល់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol ដែលកំពុងបំពេញទស្សនកិច្ចនៅចក្រភពអង់គ្លេសដើម្បីពង្រឹងទំនាក់ទំនងវប្បធម៌រវាងប្រជាជាតិទាំងពីរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីឥស្សរជនអង់គ្លេស និងកូរ៉េជាច្រើនរូប រួមទាំងនាយករដ្ឋមន្ត្រី Rishi Sunak និងសមាជិកនៃគ្រួសាររាជវង្ស គឺជាព្រឹត្តិការណ៍ដ៏សំខាន់ដែលបង្ហាញពីទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ។King and Queen to entertain South Korean President with state banquet |  thisisoxfordshire

BLACKPINK បានចូលរួមពិធីជប់លៀងក្នុងនាមជាទូតសុឆន្ទៈនៃ COP26 ដែលជាអ្នកតស៊ូមតិសម្រាប់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ សមាជិកទាំងបួនត្រូវបានគេទទួលស្គាល់ក្នុងអំឡុងពេលពិធីជប់លៀងសម្រាប់ការនាំយកសារនៃនិរន្តរភាពបរិស្ថានទៅកាន់ទស្សនិកជនទូទាំងពិភពលោក។Charles rebrands state banquet tableware with his kingly cypher | Eastern  Daily Press

វីដេអូដែល BLACKPINK ចូលរួមក្នុងកម្មវិធីខាងលើនេះ និងការជួបព្រះអង្គម្ចាស់ Charles III ព្រះមហាក្សត្រអង់គ្លេសត្រូវបានចែករំលែកនៅលើសហគមន៍អនឡាញ និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងៗ។

គួរបញ្ជាក់ផងដែរថា កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅឯកិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ប្រទេសស្កុតឡែន BLACKPINK បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាទូតសុច្ឆន្ទៈ និងអ្នកតស៊ូមតិសម្រាប់សកម្មភាពអាកាសធាតុ។ ពួកគេបានចេញវីដេអូអំពាវនាវដល់មេដឹកនាំពិភពលោកឱ្យយកចិត្តទុកដាក់លើការប្រែប្រួលអាកាសធាតុ និងបានជំរុញឱ្យមានសកម្មភាពរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងផ្នែកបរិស្ថាន។ ការចូលរួមនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ពួកគេក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រែប្រួលអាកាសធាតុ ស្របតាមតួនាទីជាទូតសុឆន្ទៈរបស់ពួកគេសម្រាប់ COP26 ។BLACKPINK honored as Esteemed Guests at South Korea-UK State Banquet hosted  by King Charles | allkpop

នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមចម្រៀងដ៏មានឥទ្ធិពលនេះត្រូវបានអញ្ជើញឱ្យចូលរួមក្នុងកម្មវិធីធំៗបែបនេះ ជាក់ស្តែងកាលមហាក្សត្រី Elizabeth II នៅមានព្រះជន្ម កាលពីខែឧសភា ឆ្នាំ២០២២ BLACKPINK បានចូលរួមពិធីខួបកំណើតរបស់មហាក្សត្រីនៅស្ថានទូតអង់គ្លេសប្រចាំប្រទេសកូរ៉េផងដែរ៕

ថៃកំណត់គោលដៅបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេស

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារប្រទេសថៃលើកឡើងថា លោកបានកំណត់គោលការណ៍ផ្សព្វផ្សាយ និងពង្រីកទីផ្សារការងាររបស់ថៃនៅក្រៅប្រទេស ឱ្យស្មើនឹង១សែននាក់នៅឆ្នាំ២០២៤ ។ បច្ចុប្បន្ននេះ នាយកដ្ឋានការងារថៃបានត្រៀមផែនការបញ្ជូនពលករថៃទៅធ្វើការនៅក្រៅប្រទេសរួចរាល់ហើយ ។Tourism Ministry Plans Vaccine Passport System to Skip Quarantine

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃបន្តថា គោលការណ៍នេះនឹងផ្តោតទៅលើការលើកកម្ពស់ និងការរក្សាការងារក្នុងទីផ្សារ រួមទាំងការពង្រីកទីផ្សារការងារនៅក្រៅប្រទេសផងដែរ ជាពិសេស យើងនឹងផ្តោតលើប្រទេសណាមានតម្រូវការជួលពលករបរទេសក្នុងមុខតំណែងខ្វះខាត ឬប្រទេសណាមានបំណងជួលពលករបរទេសបន្ថែមទៀត ។

*នៅឆ្នាំ២០២៤ នាយកដ្ឋានការងារ និងក្រសួងការងារថៃបានកំណត់គោលដៅបញ្ជូនពលករថៃទៅធ្វើការនៅតាមតំបន់ផ្សេងៗ ដូចជា ៖
-តំបន់អាស៊ី ស្មើនឹង៧២.០០០នាក់
-តំបន់អឺរ៉ុប ស្មើនឹង១៤.០០០នាក់
-តំបន់មជ្ឈិមបូព៌ា ស្មើនឹង១០.៥០០នាក់
-អាមេរិកខាងជើង ស្មើនឹង១.៨០០នាក់
-អាហ្វ្រិក ស្មើនឹង១.១០០នាក់
-អាមេរិកខាងត្បូង, អូស្ត្រាលី និងអូសេអានី ស្មើនឹង៦០០នាក់Only those who have registered in the name list in Thailand are allowed to  stay there until September

*សម្រាប់គោលដៅលំដាប់ទី១ ប្រទេសថៃនឹងបញ្ជូនពលករទៅធ្វើការនៅប្រទេសដូចខាងក្រោមនេះ ៖
-តៃវ៉ាន់ ស្មើនឹង២០.៣០០នាក់
-អ៊ីស្រាអែល ស្មើនឹង៧.៧០០នាក់
-កូរ៉េខាងត្បូង ស្មើនឹង៧.៥០០នាក់
-ជប៉ុន និងស៊ុយអែត ស្មើនឹង៦.០០០នាក់ និង
-ម៉ាឡេស៊ី ស្មើនឹង៤.០០០នាក់Migrant workers in Thailand get rough deal under Covid-19 - Khmer Times

លោក Pipat Ratchakitprakarn រដ្ឋមន្ត្រីក្រសួងការងារថៃថ្លែងថា ៖ «រដ្ឋាភិបាលថៃបានផ្តល់ភាពសំខាន់ដល់វិស័យការងារ ដែលវាជាវិស័យដ៏សំខាន់មួយដើម្បីជំរុញសេដ្ឋកិច្ចជាតិ ។ ចំពោះពលករថៃដែលទៅធ្វើការនៅក្រៅប្រទេស ក្រៅពីពួកគេបានផ្ញើប្រាក់មកឱ្យក្រុមគ្រួសារនៅប្រទេសថៃហើយ ពួកគេក៏បាននាំមកនូវចំណេះដឹង និងបច្ចេកវិទ្យាដែលទទួលបានពីកន្លែងការងារនៅក្រៅប្រទេស យកមកអភិវឌ្ឍន៍ប្រទេសថៃផងដែរ» ៕ ប្រភព ៖ beartai BRIEF

គ្រឿងម៉ាសុីន និងឧបករណ៍អគ្គិសនីដែលសុីភ្លើងច្រើន នឹងលែងមានវត្តមាននៅកម្ពុជា

0

នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងវេទិកាពិភាក្សាស្តីពី គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានបង្ហើបគម្រោងត្រៀមបញ្ឈប់ការនាំចូលគ្រឿងម៉ាសុីន និងឧបករណ៍អគ្គិសនីដែលសុីភ្លើងច្រើន ចូលមកកម្ពុជា។ឯកឧត្តម កែវ រតនៈ ពន្យល់នីតិវិធីអាចទទួលបានការអនុគ្រោះថ្លៃអគ្គិសនី  ៤៨០រៀលក្នុង១គីឡូវ៉ាត់ម៉ោង សម្រាប់វិស័យកសិកម្ម – វិមាន៧មករា

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល រូបនេះបានលើកឡើងថា៖”ចំពោះគ្រឿងអេឡិចត្រនិចមួយចំនួនដែលស៊ីភ្លើងច្រើនដូចជាម៉ាស៊ីត្រជាក់ និងទូទឹកកកម៉ូតចាស់ៗមួយចំនួនដែលត្រូវប្រើអគ្គិសនីច្រើន នោះក្រសួងនឹងបិទមិនឱ្យមានការនាំចូលទៀតនោះទេ”។Vintage Refrigerators for a Retro Look | LoveToKnow

ឧត្តម កែវ រតនៈ ក៏បានសង្កត់ធ្ងន់ថា៖”ការលើកឡើងនូវគំនិតផ្តួចផ្តើមក្នុងការសន្សំសំចៃអគ្គិសនីនេះ ព្រោះកម្ពុជាមានគោលដៅពី ២០២៣ ដល់ឆ្នាំ២០៣០ ដោយកម្ពុជាចង់សន្សំថាមពលអគ្គិសនីក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់”។

រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពលពន្យល់ទៀតថា បើសិនកម្ពុជាអាចសន្សំសំចៃថាមពលអគ្គិសនីបានក្នុងបរិមាណ ២ ពាន់មេហ្គាវ៉ាត់ នោះកម្ពុជាមិនចាំបាច់ចំណាយលុយសាងសង់វារីអគ្គិសនី ឬថាមពលរដ្ឋព្រះអាទិត្យអ្វីទៀតនោះទេ។ ជាមួយគ្នានេះការដែលអាចសន្សំសំចៃអគ្គិសនីទុកសម្រាប់ប្រើប្រាស់បែបនេះ មានន័យថា កម្ពុជាមិនបាច់ធ្វើការអភិវឌ្ឍន៍លើការសាងសង់ទំនប់វារីអគ្គិសនីដែលអាចធ្វើឱ្យប៉ះពាល់ធនធានធម្មជាតិបន្តទៀត៕វារីអគ្គិសនីស្ទឹងឫស្សីជ្រុំក្រោម  ជាសម្មិទ្ធិផលលេចធ្លោនៃកិច្ចសហប្រតិបតិ្តការមេត្រីភាពរវាង ចិន និងកម្ពុជា –  វិមាន៧មករា

 

អ្នកគាំទ្រសរសើរ ជូលី ល្អហួស បានមួយចប់ក្រោយបញ្ចេញសមត្ថភាពធ្វើជាពិធីការិនីជាលើកដំបូង

0

អ្នកលេងបណ្តាញសង្គមបានពោលសរសើរ ជូលី ល្អហួស ដែលជាម្ចាស់មកុដ Miss Preteen Cambodia 2023 ថាបានមួយចប់មិនថាការសម្តែង ច្រៀង រាំ ជាបវរកញ្ញា ខណៈថ្មីនេះៗ រំលេចខ្លួនយ៉ាងស្រស់ស្អាតធ្វើជាពិធីការិនីជាលើកដំបូងនៅក្នុងកម្មវិធីបវរកញ្ញាមួយប្រកបដោយភាពជឿជាក់និងមានទំនុកចិត្ត។

នៅក្នុងវីដេអូមួយបានចែកចាយនៅលើបណ្តាញសង្គមធ្វើឱ្យមានការចាប់អារម្មណ៍ជាខ្លាំងហើយវីដេអូនោះជាវីដេអូដែល ជូលី ល្អហួស វិវត្តន៍ខ្លួនជាពិធីការិនីនៅក្នុងការប្រកួតបវរកញ្ញា Miss Teen Cambodia 2024 ក្នុងវគ្គAudition និង Miss Earth Cambodia 2024 វគ្គ ប្រកួតបឋមដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ វិច្ឆិកា កន្លងទៅនេះ។ ក្នុងវីដេអូខ្លីនោះផងដែរ ល្អហួស បាននិយាយប្រកបដោយភាពស្វាហាប់ទោះបីជាវ័យក្មេងហើយទើបប្រឡូកអាជីពនេះលើកដំបូងក្តី ប៉ុន្តែអ្នកលេងបណ្តាញសង្គមពោលសរសើរនាងមិនដាច់ពីមាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI9pp0R8vGS18SiDy34u4GJ4o-o3XOpjcrmlStsOhz9BAH1trOhWDCsNf0RfncJ4B8udl7ycMaMlxSWyMG8OOB4tPyzBvmGqbO7dNPhRhotGTH4hHhPiAIdgqX3Kx96Txsl4wPvbgohB8CjAdgqmsgB5eFmLjUZNJJ9HV_x9G6KD6hMp8zOKEq3SSh-M8/s2048/image_2023-11-22_08-27-53.png

លើសពីនេះទៅទៀត សម្រស់បវរកញ្ញានិងជាពិធីការិនីថ្មីថ្មោងរូបនេះបានឆាបឆក់បេះដូងមនុស្សម្នាជាច្រើនជាមួយការតុបតែងខ្លួនដ៏ស្រស់ស្អាតតាមបែប Queen របស់ល្អហួស។
អ្នកលេងបណ្តាញសង្គមសរសើរ ល្អហួស ថា «គ្រប់ទម្រង់,ល្អទាំងឈ្មោះ ល្អទាំងរូបសម្បត្តិ, ល្អអីល្អយ៉ាងនេះ, ល្អដូចឈ្មោះណាស់,ឈ្មោះក៏ពីរោះសំឡេងទាក់ចិត្តបេះដូង,ពិតជា ល្អហួសមែន,ពិតជាសមនឹងឈ្មោះមែន,ស្អាត ឆ្លាត ណាស់ ល្អហួស…រួមទាំងមតិសរសើរជាច្រើនទៀត»។

គួរបញ្ជាក់ថា ជូរី ល្អហួស បានគ្រងមកុដ Miss Preteen Cambodia 2023 កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ខណៈបវរកញ្ញាវ័យក្មេងរូបនេះនឹងត្រៀមតំណាងប្រទេសកម្ពុជាចូលប្រកួតលើឆាកអន្តរជាតិនាខែមីនា ឆ្នាំ២០២៤ ខាងមុខនេះនៅឯប្រទេសថៃក្នុងកម្មវិធីMiss Preteen junior Idol world ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib1LQp2De7pI4v5e2fct0UmWQNWmZA_bOUZOijoOm1aAhdBgoay7Y2_qSmJUn-VXsJ0vxKZ8GstGBPHqbaS9i1jwdE-88COcSPylEagfC1tHnrI8FLbGMplc9V2u317zBqfrOOIaUXn6u8tPCi2xrkWlz54TRNr5wJ62egcHMZQrbgCocXD0BIYErfJDE/s2048/image_2023-11-22_08-27-51.png

ដំណាំស្អំងាយស្រួលដាំ និងអាចប្រមូលប្រាក់បានពេញ១ឆ្នាំ

0

ប្រទេសថៃ ៖ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ កសិករជាច្រើនគ្រួសាររស់នៅឃុំម៉ាយឃេត ស្រុកមឿង ខេត្តប្រាជីនបុរី ប្រទេសថៃ បានប្រកបមុខរបរដាំដំណាំស្អំដើម្បីចិញ្ចឹមគ្រួសារ ។ កសិករនិយាយថា ស្អំ គឺជាដំណាំងាយស្រួលដាំដុះ ដោយចំណាយពេលត្រឹមតែ៣ខែប៉ុណ្ណោះ ពួកគេអាចប្រមូលផលលក់បានពេញ១ឆ្នាំ ក្នុងនោះស្អំ១ដុំ មានទម្ងន់២ខាំ លក់ក្នុងតម្លៃ១៦បាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzbj3pQo6ReOBIoHkR_0mb_bt8YOrix1Nw528B1uOsxek5R7jFkn1k97tO09j6U_ksfkYp00L2n1TWA9zeKv5ALmy5PSq0rfh5FwDEml3A7WXhkPkGHO7A7AleqtRu-A1Xq6ThcEVZwdJctGE2-KDjFgzwC6AXtxNmoGeBfBBsDhu_YM_e-D2wjgXo-vw/s1280/photo_2023-11-21_16-20-50.jpg

កសិកររស់នៅក្នុងឃុំម៉ាយឃេត ស្រុកមឿង បានភ្ញាក់តាំងពីម៉ោង៥ព្រឹក ជិះម៉ូតូទៅចម្ការស្អំដើម្បីកាត់ត្រួយស្អំលក់ ។ នៅម៉ោងប្រមាណ៨ព្រឹក ពួកគេក៏បញ្ឈប់ការកាត់ត្រួយស្អំ បន្ទាប់មក ពួកគេនាំគ្នាដឹកជញ្ជូនត្រួយស្អំយកទៅផ្ទះ និងចងជាដុំៗ ក្នុងនោះស្អំ១ដុំ មានទម្ងន់២ខាំ ។ ក្រោយពីបានចងត្រួយស្អំជាដុំៗហើយ ពួកគេក៏យកវាទៅត្រាំទឹក ដើម្បីឱ្យត្រួយស្អំនៅស្រស់ និងមានរសជាតិឆ្ងាញ់ មុនពេលអាជីវករមកទទួលទិញដល់កន្លែង និងយកទៅលក់បន្តនៅផ្សារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1brz1RaFJyI88DlivrwoDdSoGC06X1rGPW22SHLoxUZCyP90d37ckWKgnlKpXnoVwjxxaPEyOF_TkHHCirr_5IlnebBsJASCnccGk2g7mzJBx-pNhLe-yhbQciZivfdPEblmLO4K8Uu-CdHVEkd0Yvf_qhP1I7xRos2s6F4zvOMSZaLFhmQqdEBy4j54/s1280/photo_2023-11-21_16-20-51.jpg

អ្នកនាង វ៉ារុនី ចមខាវ៉ាន់ អាយុ៣៧ឆ្នាំ និយាយថា គ្រួសារនាងបានដាំស្អំលក់តាំងពីជំនាន់ម្តាយនាងមកម៉្លេះ ។ កាលពីដើមឡើយ នាងប្រកបមុខរបរធ្វើស្រែ ប៉ុន្តែបច្ចុប្បន្ន នាងបានបែងចែកដីស្រែខ្លះមកដាំស្អំវិញ ដោយសារការធ្វើស្រែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបានគ្រប់គ្រាន់ទេ ។ ដូច្នេះ គ្រួសារនាងក៏ងាកមកប្រកបមុខរបរដាំស្អំជាចម្បង ព្រោះអាចចិញ្ចឹមគ្រួសារបានស្រួល ។

ចំពោះការដាំដុះ អ្នកនាង វ៉ារុនី ប្រាប់ថា ស្អំ គឺជាដំណាំងាយស្រួលដាំដុះ និងគ្មានដង្កូវយាយីទេ ។ ជំហានដំបូង ត្រូវត្រៀមដីសម្រាប់ដាំ និងជីករណ្តៅឱ្យល្មមនឹងមែកស្អំ បន្ទាប់មក ត្រូវយកមែកស្អំដែលបានត្រៀមទុកមកដាំក្នុងដី ។ រីឯការដាំដុះ ត្រូវដាំវាជាជួរ ហើយ១ជួរៗមានគម្លាតគ្នាប្រមាណ១,២០ម៉ែត្រ ។ យើងត្រូវស្រោចទឹកវារៀងរាល់៣ថ្ងៃម្តង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ52IAaEI4okSnZ0h_Atf-ffqBipz8ZVKrpRiupGUlt6RILaNOSFlUqeYd2xI431_4edgiH8M621kRU7vaZo1wBJe0mKG3fcJjisW8uoxJR7wkaRK5K6lG7eVL3O7ZKfFyAs6oBMwjMdAQDTBFHeNEgQkIwmx0t_ub3xOP9iiRispf0y6miN9WueDV29o/s1280/photo_2023-11-21_16-20-49.jpg

អ្នកនាងបន្តថា នៅពេលស្អំដាំបានរយៈពេល៣ខែឃើញថា មែករបស់វាចាប់ផ្តើមធំលូតលាស់ជាដើមស្អំ ហើយយើងអាចកាត់ត្រួយវាលក់បាន ។ ក្រោយពីបានកាត់ត្រួយវារយៈពេល៣ថ្ងៃ វានឹងបែកមែកថ្មីទៀត ហើយយើងអាចកាត់ត្រួយវាលក់បន្តទៀត ។ យើងធ្វើបែបនេះជារឿយៗ រហូតដល់ដើមស្អំចាស់មានកម្ពស់ប្រមាណ១ម៉ែត្រ ទើបយើងផ្សំាមែករបស់វា ។ ដូច្នេះ ត្រូវចំណាយពេលប្រមាណ១ខែ ទើបមែកដែលយើងផ្សាំនោះដុះឫស ។

អ្នកនាងបន្ថែមថា កសិករនឹងកាត់ត្រួយស្អំជារៀងរាល់ថ្ងៃ រួចហើយយកវាមកថ្លឹង និងចងវាជាដុំៗទុកលក់តាមការកុម្ម៉ង់ទិញ ។ ក្នុង១ថ្ងៃ នាងអាចបេះស្អំបានប្រមាណ១៥០ដុំ និងលក់ក្នុងតម្លៃ១៦បាតសម្រាប់ស្អំ១ដុំ ហើយតម្លៃរបស់វានឹងឡើងចុះតាមរដូវកាល ។ ក្រៅពីការលក់ត្រួយស្អំហើយ ចម្ការរបស់នាងក៏មានផ្សាំមែកស្អំលក់ផងដែរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUNzlZO2Oco97MkEbIJeEDHRLsM5KxeCkHGEGJpqKvQUmcltxsojM40S2ASi2ZnBwIFxXnz33K5p75woKUFDxtEhZRF7pFbh1X8RGpDkA5FaXv7tXMUhrLpgFBdF6cwFkmC6gfvFwrCBxJBCamkE19eiw-dEdVvDQYDAQ_m3x6bRjsE8VyvP7OVOURbjc/s1280/photo_2023-11-21_16-20-48.jpg ប្រភព ៖ Thairath

ធនាគារ អេស៊ីលីដា ភីអិលស៊ី រៀបចំកម្មវិធី ផ្គូរផ្គងធុរកិច្ចលើកទី៤ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន នៅការិយាល័យកណ្តាលធនាគារ

0

ឱកាសល្អបានមកដល់ទៀតហើយ! កាលពីល្ងាចថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យកណ្តាលធនាគារ អេស៊ីលីដា ភីអិលស៊ី កម្មវិធីផ្គូរផ្គងធុរកិច្ចលើកទី៤ រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន រៀបចំដោយធនាគារ អេស៊ីលីដា ភីអិលស៊ី សហការជាមួយនិងសមាគមកម្ពុជា-ជប៉ុន(JCA) ដែលមានសមាជិកចូលរួមប្រមាណ ៦០ក្រុមហ៊ុន ជាវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន រួមគ្នាជំរុញលើកកំពស់លើវិស័យសេដ្ឋកិច្ចនៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg80FGUC1T9TDjKHpQOTp2O8QRETdXYE-zAU7rRkaYSiGt_kusQoT1UWgL1daOsbt9n9QPp_v3gHP0tIjf3JQOmsgSLgf0z_qlDzMga66DlOLDhDo5VsBz5Yn62mWhiFLn9py-T_pWcv4x68fJSUVpBHF9ijUXJk6xV4lmmkCeT3v_6coxaqx7qL01Vax4/s5414/DSC04927.jpg

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននិងជានាយកគ្រប់គ្រង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា៖ Ò នេះគឺជាលើកទី៤ហើយ ដែលកម្មវិធី ជំនួបធុរកិច្ច Business Matching ដែលរៀបចំឡើងដោយធនាគារអេស៊ីលីដា ភីអិលស៊ី និងសមាគមកម្ពុជា-ជប៉ុន(JCA) រួមគ្នាបង្កើតកម្មវិធីនេះឡើង។
កម្មវិធី ជំនួបធុរកិច្ច Business Matching ធ្វើឡើងក្នុងគោលបំណងសំខាន់ៗគឺដើម្បី អនុញ្ញាត ឱ្យវិនិយោគិន ដ៏ មាន កិត្យានុភាព មក ពីវិស័យ ពាណិជ្ជកម្ម ចម្រុះ អាចចូលរួម ព្រឹត្តិការណ៍ ដ៏សំខាន់មួយ នេះ រួមគ្នាបង្កើតឪកាសអាជីវីកម្មរវាងគ្នានិងគ្នា ដែលអាចធ្វើជាដៃគូ រឺដែលកំពុងតែស្វែងរកដៃគូ សហការគ្នា ជំរុញនឹងលើកកំពស់លើវិស័យសេដ្ឋកិច្ច និងវិនិយោគ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHApSKjyytSKKtQhTiPqpQ1jGqCqFPj7faoBsGskRDykXigIK2jkzLpN3vN6okPOxYmp8uh5huDDxVxzbBqBYj6mB5nMM6VBfqznY2kdbafrzSrum5irkYP17SmEfMBekSNFb1sKYB7_dBaTOBp20biLXQ19Az8QZqQq-5XEoruPnrO2oNGy5TcXxi_rg/s5951/TF_00156.jpg

សមាជិកក្រុមដែលបាន ចូលរួម ក្នុង កម្មវិធី Business Matching លើកទី៤នេះ មានប្រមាណជា៦០ក្រុមហ៊ុន មកពីវិស័យផ្សេងៗគ្នាមានដូចជា៖ សហគ្រាសធុនតូច និងមធ្យម, ឧស្សាហកម្ម, អ្នកបច្ចេកទេស ជួសជុល និង ថែទាំ យានយន្ត, សាលាកែសម្ផស្ស, បច្ចេកវិទ្យាព័ត៌មាន, អ្នកទីផ្សារ និងអ្នកផ្សព្វផ្សាយ ការលក់, វេជ្ជសាស្ត្រ, កសិកម្ម, អចលនទ្រព្យ, ហិរញ្ញវត្ថុ, ទេសចរណ៍ និង បដិសណ្ឋារកិច្ច ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV7lMCeoKuFTEOS3Mue699JWc2WciLSCEq_-MATGYCdJaZyWKzvUNacj2FTBlOKqAbEunT8KqgvYqpGzM0rVR0b1Q4LsK1QpNPuDIG98MNrnhK-7SAM_YrJuTXkFQpacDuHCJW0SSTZQszQzRmY6flylWB7JafySfDxaxpZyK_YlrhDoedWN5U0Nspr38/s6796/TF_00423.jpg

ក្នុងឪកាសនោះផងដែរតំណាងភាគីជប៉ុនដឹកនាំដោយឯកឧត្តម H.E Takahashi, Fumiaki, ជាប្រធានសមាគម កម្ពុជា-ជប៉ុន និងក៏ជាអតីត អគ្គរាជទូតជប៉ុនប្រចាំកម្ពុជាផងដែរ រួមជាមួយនិងលោក Mr. Kazunori KATO នាយកប្រតិបត្តិ សមាគម កម្ពុជា-ជប៉ុន (JCA) បានសម្តែងនូវការរីករាយអបអរសាទរ និងអរគុណដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ដែលបានរៀបចំកម្មវិធី ផ្គូរផ្គងធុរកិច្ចជាលើកទី៤នេះឡើង។
សូមរំលឹកផងដែរថាកន្លង ធនាគារ អេស៊ីលីដា ភីអិលស៊ី បានរៀបចំកម្មវិធី ផ្គូរផ្គងធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងវិនិយោគិនជប៉ុន នៅការិយាល័យកណ្តាលធនាគារនេះបានចំនួន៣លើករួចមកហើយ ហើយកម្មវិធីជួបជុំផ្គូរផ្គងធុរកិច្ច រវាងវិនិយោគិនកម្ពុជា និងជប៉ុននេះ នឹងមានជារៀងរាល់ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGdoVJJDkrnCFIk8_MnAcXRB5rCWRkNoaXM_mSI-mdPdor-L3U8xKtprbPH3C6xHTJsw6DiJoPDDdvBVHL37jebF6_Cu6gWtmhKYNMIA5GlwsFT7PUyENs07N3vVHNazQS2sSkjC0SlcsZFzHTejHvRFjCjlU24Eq4dmQyX27E9roQG3J29sVYS0e9y60/s5992/DSC04909.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiabLjP6V5ws1j_9Lt8Z6wGZS-3TEA4Cu5V6ysTxZiMmZt3BuGbZPB0GCUT4I2UgfH4e00_BexYJQShDhgkEXZlxdr7rzFC_Wsq_tI1dCzL2lRmTMz_tp6PuIgexvP-xO3MdWU1bYRFjVfIGvSUadlmEtfXtGDtdEG4OLOfM1CRjjgvA_TYPZfilR5twxo/s5313/DSC04904.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmnCk4_h5WSpKuUzuLqwrSHIVq5qrUtGWfm_EcMSM1g2EXZioYVdFpUJi3ksqzWYbUt9pkQZkjnRM32GmV-2NtB8EnMf11gkprZhpWxrrSCN2efW3igeryJh3cS0AQ-nCj8JUYJj_zvqtEutW4D9BXjO03ia67lezzeSgJVJ9NNXpVedkxEb2KLiXcj5o/s6000/DSC04124.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXX0JABTN8tLd5TVOCy-APzUfMp7qH-rSfib9369qrvre9kUFzNAEwHN7HPv9N4bEManQ0fguOvfIeUGIf5IvzGUoofLjzVzFI1ThU4HZ9czIxdihfj1DN9zte_ruhn_2Tvi3kCEDZ8FZcRrnkUUhMqaYDT-PCh5jXE0wW6Web7Q5rAJ9WDdd1ETsYxic/s6000/DSC04051.jpg