បទចម្រៀងមួយបទមានចំណងជើងថា «No Smoke» ទោះបីជាបានចេញតាំងពីឆ្នាំ២០១៦ ក្តីប៉ុន្តែនៅតែជាទីពេញនិយមសម្រាប់យុវវ័យ ហើយម្ចាស់បទតារាចម្រៀង ជី ដេវីត ក៏បានលើកយកបទនេះទៅច្រៀងក្នុងកម្មវិធីប្រគំតន្រ្តីជារឿយៗផងដែរ។ ថ្មីៗនេះទៀតសោត បទនេះត្រូវបានអ្នកគាំទ្រ ជី ដេវីត ស្រែកច្រៀងតាមអាយដលរបស់ខ្លួនត្រង់ឃ្លាថា G Davith No Smoke ដោយស្រែកច្រៀងថា «ជី ដេវីត អត់ជក់បារី » ប៉ុន្តែឃ្លានេះបែរជាក្លាយជាប្រធានបទដ៏ក្តៅគគុកលើបណ្តាញសង្គម។.jpg)
នាពេលថ្មីៗនេះតារាចម្រៀង ជី ដេវីត បានលើកយកបទដ៏ល្បីល្បាញរបស់ខ្លួនមានចំណងជើងថា «No Smoke» ទៅអន្រួនឆាកប្រគំតន្រ្តីមួយយ៉ាងសប្បាយរីករាយជាមួយហ្វេនៗ ខណៈអ្នកគាំទ្ររបស់ ជី ដេវីត ម្នាក់បានបង្ហោះវីដេអូខ្លីមួយពីទិដ្ឋភាពនៅកន្លែងប្រគំតន្រ្តីព្រមទាំងបន្ទរពីក្រោយទៅលើបទចម្រៀងនេះដោយស្រែកឡើងថា «ជី ដេវីត អត់ជក់បារី »។
ឃ្លីប វីដេអូនេះបានផ្ទុះកក្រើកយ៉ាងខ្លាំង ហើយវាក៏បានក្លាយជាប្រធានបទក្តៅគគុកមួយដោយអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកយ៉ាងច្រើន ខណៈហ្វេនរបស់ ជី ដេវីត ថាគ្រាន់តែជាការច្រៀងបកមកពី G Davith No Smoke ហេតុអ្វីបានជាហ្វេនម្ខាងទៀតគិតថាជាការបែបចំអកឡកឡើយមក Toxic ពាក្យនេះទៅវិញហើយបទចម្រៀងមួយបទនេះបានចេញយូរមកហើយ។
ងាកទៅកាន់គណនីបណ្តាញសង្គមរបស់ ជី ដេវីត វិញក៏បានបង្ហោះដែរថា « 2016 to 2024 Happy 9ឆ្នាំ Anniversary [ NO SMOKE , រាំពាក់ម៉ាស់ ] ពិតជាអស្ចារ្យមែន»។
នេះមិនមែនជាលើកទី១នោះទេ ដែលហ្វេនៗមានការឈ្លោះប្រកែកគ្នានៅលើបណ្តាញសង្គម ជារឿយៗហ្វេនៗមួយចំនួនតែងតែបង្កសង្គ្រាមពាក្យសម្តីទៅវិញទៅមកតាមការស្រលាញ់ចូលចិត្តនិងកាន់ជើងអាយរបស់ពួកគេរៀងៗខ្លួន៕










