ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងបានរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ី១គ្រឿង ដែលចតនៅខាងក្រោម និងបណ្តាលឱ្យខូចខាតផ្នែកខាងមុខរបស់រថយន្ត ។ បន្ទាប់មក សមត្ថកិច្ចប្រចាំតំបន់បានមកកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យការខូចខាត និងរកមូលហេតុដែលបណ្តាលឱ្យរថភ្លើងអាកាសរបូតកង់ ។ ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវថេផារ៉ាក់ ជិតស្ថានីយរថភ្លើងស្រ៊ីថេផា ក្នុងខេត្តសមុទ្រប្រាកាន ។ช็อก! “น้องเก๊กฮวย” รถไฟฟ้าสายสีเหลือง ล้อหลุด ตกจากรางหล่นใส่รถแท็กซี่กลางถนน! | tvpoolonline.com | LINE TODAY

នៅកន្លែងកើតហេតុ គេបានឃើញកង់របស់រថភ្លើងអាកាសពណ៌លឿងបានធ្លាក់ចុះមកក្រោមត្រង់បរិវេណផ្លូវថ្មើរជើង ហើយបណ្តាលឱ្យរថយន្តតាក់ស៊ី១គ្រឿងខូចខាតផ្នែកខាងមុខ ខណៈម្ចាស់រថយន្តតាក់ស៊ីឈររង់ចាំឱ្យនាយកស្ថានីយរថភ្លើងមកដោះស្រាយនៅកន្លែងកើតហេតុ ។ រីឯរថភ្លើងដែលរបូតកង់នោះបានធ្វើដំណើរទៅកាន់ស្ថានីយឡាតប្រាវ ទីក្រុងបាងកក ។ซ้ำซาก? ล้อรถไฟฟ้าสายสีเหลือง หลุดร่วงตกใส่แท็กซี่ ไฟหน้าแตก-กระโปรงบุบ |  เดลินิวส์

បើតាមការសាកសួរអ្នកបើកបររថយន្តតាក់ស៊ីឱ្យដឹងថា លោកបានបើករថយន្តចេញពីស្រុកសាំរ៉ូង ជាមួយអ្នកដំណើរម្នាក់ទៀត ហើយពេលមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញកង់រថភ្លើងអាកាសពណ៌លឿងធ្លាក់មកលើផ្នែកខាងមុខនៃរថយន្តរបស់លោក បណ្តាលឱ្យរថយន្តញ័រយ៉ាងខ្លាំង ។ ចំណែករូបលោក និងអ្នកដំណើរមិនរងរបួសអ្វីទេ ប៉ុន្តែអ្នកដំណើរបានសុំលោកចុះពីរថយន្ត ។รวมรูปภาพของ น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง  หล่นใส่รถแท็กซี่กลางถนน รูปที่ 5 จาก 14

រីឯក្រុមហ៊ុន Stern Bangkok Monorail ជាក្រុមហ៊ុនដំណើរការគម្រោងរថភ្លើងអាកាសពណ៌លឿង ដែលចេញដំណើរពីឡាតប្រាវ ទៅកាន់ស្រុកសាំរ៉ូង ឱ្យដឹងថា ក្រុមហ៊ុនបានទទួលរបាយការណ៍ថា រថភ្លើងអាកាសពណ៌លឿងរបូតកង់ធ្លាក់សង្កត់លើរថយន្តតាក់ស៊ីនៅត្រង់ផ្លូវថេផារ៉ាក់ ។ ចំណុចនេះស្ថិតនៅចន្លោះស្ថានីយ YL22 និងស្ថានីយ YL21 ប៉ុន្តែគ្មានអ្នករងរបួសក្នុងហេតុការណ៍នេះទេ ។น้องเก๊กฮวยรับไม้ต่อ ล้อรถไฟฟ้าสายสีเหลืองตกจากราง หล่นใส่รถแท็กซี่กลางถนน

បើតាមការត្រួតពិនិត្យរកមូលហេតុដំបូងបង្ហាញថា រថភ្លើងអាកាសពណ៌លឿងដែលរបូតកង់នេះ គឺជារថភ្លើងថ្មីទើបដំណើរការ ហើយក្រុមហ៊ុនបានត្រួតពិនិត្យ និងថែទាំវាយ៉ាងទៀងទាត់ ។ ក្រៅពីនេះ ក្រុមហ៊ុនរថភ្លើងអាកាសពណ៌លឿងបានសូមទោសអ្នករងផលប៉ះពាល់ដោយសារហេតុការណ៍នេះ ហើយសន្យាថា ក្រុមហ៊ុននឹងចាត់វិធានការទប់ស្កាត់គ្រោះថ្នាក់ និងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធដើម្បីរកមូលហេតុ និងវិធីការពារមិនឱ្យហេតុការណ៍បែបនេះកើតឡើងទៀត ៕