Home ព័ត៌មានអន្តរជាតិ អាមេរិកគ្រោងបញ្ចប់ការសាងសង់របងព្រំដែនជាប់ម៉ិកស៊ិកនៅត្រឹមចុងឆ្នាំ២០២៧

អាមេរិកគ្រោងបញ្ចប់ការសាងសង់របងព្រំដែនជាប់ម៉ិកស៊ិកនៅត្រឹមចុងឆ្នាំ២០២៧

100
0

កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ ភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) លោក Rodney Scott ឱ្យដឹងថា សហរដ្ឋអាមេរិកគ្រោងបញ្ចប់ការសាងសង់របងព្រំដែនជាប់ប្រទេសម៉ិកស៊ិកនៅត្រឹមចុងឆ្នាំ២០២៧ ដែលធ្វើឡើងតាមការសន្យាជាយូរមកហើយរបស់លោកប្រធានាធិបតី Donald Trump។ ការបង្កើនល្បឿនសាងសង់នេះ ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ខុសច្បាប់ និងការរត់ពន្ធគ្រឿងញៀ.នចូលក្នុងទឹកដីសហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz02GUvovWsUiz3buo0Ata4dDvc7w-sgPLtqf13Lg-WerSIXA88ovGDJAFSl4Si7XSlPEAm4DB5LDocyoHEPV3Cv539jq0d7ZL6Tme2QTybjbCHFGrWSHCqMSkbJmITZhdbJjCEglslzIfvhtJy65dfW2vZ95ueQ5D7Wxw_kFcZ8zsfZTGNJ10wVCHM0E/s1060/photo_2026-06-10_16-39-15.jpg

ការសាងសង់របងព្រំដែនដែកជួរទី១ នឹងលាតសន្ធឹងពីទីក្រុង San Diego រដ្ឋកាលីហ្វ័រញ៉ា រហូតដល់ឈូងសមុទ្រប្រទេសម៉ិកស៊ិក នឹងរួចរាល់ចាប់ពីចន្លោះខែមិថុនា ដល់ចុងខែធ្នូ ឆ្នាំ២០២៧ បន្ទាប់មក នឹងសាងសង់របងជួរទី២ បន្ថែមទៀត ដែលគ្រោងបញ្ចប់ទាំងស្រុងនាពាក់កណ្តាលឆ្នាំ២០២៨។ អាមេរិកមើលឃើញថា ការសាងសង់របងតែម្យ៉ាងមិនគ្រប់គ្រាន់ទេ សម្រាប់ទប់ស្កាត់បទល្មើសផ្សេងៗនៅតាមបណ្តោយព្រំដែន ទើបត្រូវបំពាក់ប្រព័ន្ធបច្ចេកវិទ្យា ឧបករណ៍អេឡិចត្រូនិក កាមេរ៉ា ដ្រូន និងជីកផ្លូវរូងក្រោមដី ដើម្បីតាមដានការធ្វើសកម្មភាពខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjh3NcjgmLOy2TXKFGuKwljWF3jJs4TJG76OFi0_UrYHEEUbMkdwl2wEIxNcj52vWyblv9-YHaAfKs4g8TI8rUE_fSCXCrwgevoDcStutnnrESFn3Rx84_Ua-qL31BGpKVXJcaxPaF2mvvb8cGrcD78HM-Ck9AWbMldiRv5nPjgpsCpdi0iX-1SEaWTYqI/s1280/photo_2026-06-10_16-39-23%20(2).jpg

ចំណែកតំបន់ដាច់ស្រយាលមួយចំនួនដែលមានរបាំងធម្មជាតិស្រាប់ ដូចជា តំបន់ច្រាំងថ្មចោទខ្ពស់ៗនៅឧទ្យានជាតិ Big Bend National Park នឹងគ្មានសាងសង់ឡើយ។ ដោយឡែក នៅតាមបណ្តោយទន្លេ Rio Grande ក្នុងរដ្ឋតិចសាស់ (ជាប់ព្រំដែនប្រទេសម៉ិកស៊ិក) ដែលមានប្រវែង១,៩០០គីឡូម៉ែត្រ នឹងត្រូវប្រើប្រាស់របាំងការពារទឹកជំនួសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3MQqzf6bnyfbNrRjbo-XVsO1-Be7FUpky3D3nWyXRTgRADBnF9wX7P51XDIrkruPLo-2R__po3OicOtap-Nd9uI8Zunz1z9o39ZlW3R9rN-naqoRF6Ib7eqr37VFhbRZ6an5lOrGwr7L5GlkspJZpiQSf3jznOI72B2E_5S6yuic841TDrBCzFU9gCmY/s1140/photo_2026-06-10_16-39-23.jpg

សូមរំឭកដែរថា សហរដ្ឋអាមេរិកបានចាប់ផ្តើមសាងសង់របងព្រំដែនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់ និងការជួញដូរគ្រឿងញៀន ក្នុងចន្លោះឆ្នាំ១៩៩៣ និង ១៩៩៤ ហើយការសាងសង់បានវិវត្តន៍ជាច្រើនដំណាក់កាល រហូតមកដល់អាណត្តិរបស់លោកប្រធានាធិបតី Trump ដោយលោកជំរុញឱ្យពង្រីក និងកែលម្អរបងចាស់ទ្រុឌទ្រោមទៅជាជញ្ជាំងដែកខ្ពស់ៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKI6uHlsxAoBjT3hPr4-ju1Mad8mgI_1gLhe8obKrsHMuBTyqy-to1rfQmvGabdshy9fV4bLcm5BxAThUtNQ4A0291rSFe3-pm5AST5XRP4Brwb9lFcFFISOy2pfKSGC2qCTfowUSk7uCV58FFKnzsjZQ0Nj6nO_AyHIGRsO-ilcCMtaZY78Fjf9gOPNw/s1000/photo_2026-06-10_16-39-24.jpg

ក្រៅពីសហរដ្ឋអាមេរិក នៅមានប្រទេសជាច្រើនទៀតក៏បានសាងសង់របងព្រំដែនដែរ ក្នុងគោលបំណងគ្រប់គ្រងព្រំដែន ឬការពារសន្តិសុខ ដូចជា ទប់ស្កាត់ការលួចចូលប្រទេសខុសច្បាប់ ការជួញដូរមនុស្ស និងជួញដូរគ្រឿងញៀនលួចលាក់។ ជាក់ស្តែង របងព្រំដែនរវាងចិន-វៀតណាម, ឥណ្ឌា-បង់ក្លាដែស, ឥណ្ឌា-មីយ៉ាន់ម៉ា, ប៉ាគីស្ថាន-អាហ្វហ្គានីស្ថាន, តូមិននីស្ថាន-អ៊ូសបេគីស្ថាន, ចិន-កូរ៉េខាងជើង, អ៊ីរ៉ង់-ប៉ាគីស្ថាន, ម៉ាឡេស៊ី-ថៃ,បូតស្វាណា-ហ្ស៊ីមបាវ៉េ, ម៉ារ៉ុក-អាល់ហ្សេរី និងព្រុយណេ-ម៉ាឡេស៊ី៕