បរទេស៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យជម្លៀសមនុស្សជាង ២,០០០ នាក់ចេញពីភ្នំភ្លើង Lewotobi Laki-Laki បន្ទាប់ពីវាបានផ្ទុះឡើងម្តងទៀត និងបានបញ្ចេញផេះភ្នំភ្លើងយ៉ាងច្រើន។
យោងតាមប្រភពព័ត៌មាន The Jakarta Post ដែលបានចុះផ្សាយនៅថ្ងៃទី២ ខែមករាថា អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាឱ្យជម្លៀសមនុស្សជាង ២,០០០ នាក់ទៅកាន់ទីជម្រកដែលមានសុវត្ថិភាពបណ្តោះអាសន្ន បន្ទាប់ពីភ្នំភ្លើង Levotobi Laki-Laki ដែលជាភ្នំភ្លើងស្ថិតនៅក្នុងខេត្ត Nusa ភាគខាងកើត Tenggara បានផ្ទុះឡើងកាលពីសប្តាហ៍មុន ហើយបានបញ្ចេញផេះភ្នំភ្លើងយ៉ាងច្រើន ដែលកើនឡើង ១,៥ គីឡូម៉ែត្រពីចំណុចខ្ពស់បំផុត។
ភ្នំភ្លើង Lewotobi Laki-Laki បានផ្ទុះឡើងជាច្រើនដងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សង្កាត់ចំនួនពីរនៅជិតភ្នំ Lewotobi Laki-Laki រួមទាំងប៉ះពាល់ដល់អាកាសយានដ្ឋាន Franzavier Seda ផងដែរ។ ដូច្នេះអាជ្ញាធរបានជំរុញឱ្យអ្នកស្រុកជាង ២,២០០ ជម្លៀសទៅកាន់ទីជម្រកសុវត្ថិភាពបណ្តោះអាសន្នដែលបង្កើតឡើងដោយរដ្ឋាភិបាលក្នុងតំបន់។:strip_icc():format(webp)/kly-media-production/medias/4703346/original/027707800_1704076019-Untitled.jpg)
គួរបញ្ជាក់ដែរថា បច្ចុប្បន្នក្រុមមន្ត្រីបានប្រកាសអាសន្នអំពីស្ថានភាពភ្នំភ្លើងដល់កម្រិតខ្ពស់បំផុតទីពីរនៃកម្រិតប្រកាសអាសន្នបួនកម្រិតរបស់ប្រទេសឥណ្ឌូនេស៊ី ហើយបានពង្រីកតំបន់បន់ហាមចូលពី ២ គីឡូម៉ែត្រទៅ ៤ គីឡូម៉ែត្រនៅជុំវិញមាត់រណ្ដៅរបស់វា។![]()
ទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌូណេស៊ី ស្ថិតនៅលើក្រវ៉ាត់ភ្លើងប៉ាស៊ីហ្វិក ដែលជាតំបន់មានសកម្មភាពភ្នំភ្លើង និងរញ្ជួយដីខ្លាំង។ កាលពីខែមុន ភ្នំម៉ារ៉ាពីនៅកោះស៊ូម៉ាត្រាបានផ្ទុះឡើង ហើយមនុស្ស ២៣ នាក់បានស្លាប់ ដោយប្រទេសនេះមានភ្នំភ្លើងសកម្មជិត ១៣០ ឯណោះ៕










