នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅថ្ងៃទី៣ ខែមករា ទីភ្នាក់ងារ HODU&U Entertainment របស់តារាសម្តែង Lee Sun Kyun បាននិយាយថាក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់អំពីព័ត៌មានមិនពិតដែលប៉ះពាល់ដល់សិល្បកររបស់ខ្លួន និងបានប្ដេជ្ញាកែតម្រូវដោយផ្ទាល់នូវការពិតម្តងមួយៗក្រោយពីបាត់បង់ជំនឿចិត្តលើការស៊ើបអង្កេតរបស់ប៉ូលិស។Actor Lee Sun-kyun of Oscar-winning film 'Parasite' dies

ទីភ្នាក់ងារនេះបានសេចក្តីថ្លែងការណ៍ថា “ថ្មីៗនេះយើងបានដឹងពីការរីករាលដាលនៃពាក្យចចាមអារ៉ាម និងព័ត៌មានមិនពិតទាក់ទងនឹងតារាសម្តែងរបស់យើង” ហើយបានបន្តនិយាយថា “យើងបានផ្តួចផ្តើមដំណើរការប្រមូលទិន្នន័យដែលពាក់ព័ន្ធខណៈពេលដែលកំពុងទទួលយកនិងចំណាត់ការផ្លូវច្បាប់»។ ទីភ្នាក់ងារនេះបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការរាយការណ៍មិនច្បាស់លាស់ជុំវិញការស្លាប់របស់លោក Lee Sun Kyun ដោយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនក្នុងរយៈពេលបីខែកន្លងមកនេះ។ ដំបូងឡើយ ទីភ្នាក់ងារដាក់ក្តីសង្ឃឹមសម្រាប់ការស៊ើបអង្កេតរបស់ប៉ូលិសដោយយុត្តិធម៌ ដើម្បីបង្ហាញការពិត ប៉ុន្តែចាប់តាំងពីពេលនោះមក ពួកគេបាត់បង់ជំនឿលើដំណើរការនេះ។ ពួកគេបានបន្ថែមថា៖ «ឥឡូវនេះយើងបានប្ដេជ្ញាកែតម្រូវដោយផ្ទាល់នូវការពិតម្តងមួយៗ»។South Korea police defend probe of 'Parasite' actor who was found dead |  Reuters

ជាងនេះទៅទៀត ទីភ្នាក់ងារនេះបានបង្ហើបថាកាលពីថ្ងៃទី២ ខែមករា ទីភ្នាក់ងាររបស់ Lee Sun Kyun បានដាក់ពាក្យប្តឹងអ្នកសារព័ត៌មានដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត នូរករណីមួយកាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ដោយទាមទារឱ្យអ្នកយកព័ត៌មានចេញលិខិតសុំទោសដោយស្មោះ និងចូលរួមយ៉ាងសកម្មក្នុងការបន្តនីតិវិធីច្បាប់។

HODU&U Entertainment បានសង្កត់ធ្ងន់ថា “បច្ចុប្បន្នយើងកំពុងស្នើសុំការកែតម្រូវ និងដកចេញនូវអត្ថបទអនឡាញទាំងអស់ និងអត្ថបទដែលមានប្រភពមិនច្បាស់លាស់ ឬដែលត្រូវបានរាយការណ៍ដោយមិនមានការត្រួតពិនិត្យការពិតត្រឹមត្រូវ។ យើងសូមជំរុញឱ្យចាត់វិធានការឱ្យបានឆាប់រហ័ស” ។The loss of actor Lee Sun-kyun casts a chill shadow over Korea's film world  | Movies | The Guardian

គួរបញ្ជាក់ថា តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្បែរសួនឧទ្យានក្នុងទីក្រុង Jongno-gu ទីក្រុងសេអ៊ូល កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣។ តារាសម្តែងរូបនេះត្រូវបានប៉ូលិសស៊ើបអង្កេតដោយសង្ស័យពីបទប្រើប្រាស់គ្រឿងញៀន ប៉ុន្តែលោក Lee Sun Kyun បដិសេធការចោទប្រកាន់នេះ ដោយអះអាងថាលោកបានលេបថ្នាំដោយជឿថាជាថ្នាំងងុយគេង។

ជុំវិញមរណភាពរបស់តារាសម្តែងរូបនេះដែរ អតីតប្រធានាធិបតីកូរ៉េ លោក Moon Jae-in ក៏បានវាយតម្លៃលើការស៊ើបអង្កេតរឿងក្តីនេះថា ជាការស៊ើបអង្កេត «ហួសសម័យ» និងវិធីសាស្រ្តរាយការណ៍របស់ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយកូរ៉េ។ ភ្នាក់ងារស៊ើបអង្កេតបានធ្វើកំហុសនៅពេលចេញផ្សាយព័ត៌មានអំពីការស៊ើបអង្កេតរបស់ Lee Sun Kyun ក្នុងបរិបទដែលតារាសម្តែងមិនទាន់ជាជនសង្ស័យនៅឡើយ។ បន្ទាប់មកប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍យ៉ាងទូលំទូលាយ ហើយអត្ថបទដែលមិនទាន់បានផ្ទៀងផ្ទាត់បានលេចឡើងជាបន្តបន្ទាប់។ លោក Moon Jae-in បានសរសេរថា «កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ Lee Sun Kyun ត្រូវបានបំផ្លាញ»៕Family and friends bid final farewell to Parasite star Lee Sun-kyun - CNA