Home សុខភាព រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?

រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?

11
0

ការបរិភោគចេក គឺជាចំណង់ចំណូលចិត្តរបស់មនុស្សគ្រប់គ្នា ពីព្រោះវាផ្តល់នូវអត្ថប្រយោជន៍ច្រើនដល់សុខភាព ថែមទាំងងាយស្រួលរកទិញនៅគ្រប់ទីកន្លែង ប៉ុន្តែជ្រាបទេថា រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi-Avork_u0z6ZC6RoCxDzdBLUAYfh8rDxibuGcQwHJgow-4BGS22KcYuMHPqGXYauCzuRFstFJVn6cHTuBCs0YY8j6SlfAs6OadruH9PHaZ9EPgF2hXw1-MzChbAOpWloTZf60Gs2NXB6XCVcOtK_PKZ3pihXdEG76k_uTdfhyPJ4nyQ0lZBiQkafG59n/s750/photo_2026-02-13_15-52-48.jpg

ចេកទុំមានសម្បកពណ៌លឿង រសជាតិផ្អែម ដែលមនុស្សភាគច្រើននិយមបរិភោគជំនួសអាហារ ជាពិសេស ពេលប្រញាប់ ។ វាមិនត្រឹមតែឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពផងដែរ រួមមាន ៖ ជំនួយដល់ការរំលាយអាហារ, ជួយឱ្យរាងកាយទទួលបានថាមពលឆាប់រហ័ស និងសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មដែលពន្យារភាពចាស់ជរា និងកាត់បន្ថយហានិភ័យកើតជំងឺផ្សេងៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-lrbaBefplSbYNA0Rm9IBo1KXRHPFCKG-Krrm9Hz_to-Cif366eyPNzf5Sm7saLs1Z4Z9xHeMgGrGYMDqVXvV_YR2Evn0EHoX7dZoBrMD0LHl-N6JKd-DDja07F32qGBnJ8zQqDC67KTfXBTBweygdvMYlNH-8YUCpJoP-DBh0JoJ5JILJ8pxYgVY8X3l/s780/photo_2026-02-13_15-52-49%20(2).jpg
គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកទុំ ពីព្រោះពេលវាទុំខ្លាំងនឹងបាត់បង់សារធាតុចិញ្ចឹមមួយចំនួន, មានបរិមាណស្ករខ្ពស់ រីឯអ្នកកើតជំងឺទឹកនោមផ្អែម ឬអ្នកកាត់បន្ថយជាតិស្ករ គួរចៀសវាងបរិភោគចេកទុំ ឬកុំបរិភោគច្រើន ។

ចំណែកចេកខ្ចី យើងមិនសូវនិយមបរិភោគទេ ពីព្រោះមានរសជាតិចត់ សាច់រឹង ទើបចេកខ្ចីត្រូវបានយកទៅស្ងោរឱ្យឆ្អិន ឬធ្វើចេកឆាប ឬធ្វើបន្លែ ។ ចេកខ្ចីក៏ផ្តល់ផលប្រយោជន៍ដល់សុខភាពដែរ រួមមាន ៖ មានម្សៅម្យ៉ាងឈ្មោះ Resistant Starch ខ្ពស់ ដែលជួយមិនឱ្យចេកខ្ចីមានស្ករខ្ពស់, រសជាតិមិនផ្អែម ដែលល្អសម្រាប់អ្នកគ្រប់គ្រងកម្រិតស្ករក្នុងឈាម, អ្នកកើតជំងឺទឹកនោមផ្អែមអាចបរិភោគចេកខ្ចីក្នុងបរិមាណសមស្រប, ល្អសម្រាប់ការរំលាយអាហារ និងពោះវៀន ព្រមទាំងជួយឱ្យរាងកាយទទួលសារធាតុចិញ្ចឹមបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8Q-MW2W3GOzAQrgd8nozCDWzR0rbXUxBT3JSn6AC6y9aUuLeoLcfY1U62l6sEv2AbsTg6cU8Pd74E3LSu1T3IvqM05koUsYk2a9luiNeMUoKE_lMGmIxZTjBpGcMQgjG-jiSeyGtBSbPYTK4hzAsKoHUhaXsPXdkQErH_MP6QsRDfL3bf1GRAeUFlXgdW/s1200/photo_2026-02-13_15-52-49%20(3).jpg

គួរតែប្រុងប្រយ័ត្នចំពោះការបរិភោគចេកខ្ចី ពីព្រោះមានសារធាតុប្រឆាំងអុកស៊ីតកម្មតិចជាងចេកទុំ, ការបរិភោគចេកខ្ចីបណ្តាលឱ្យហើមពោះ ទល់លាមក ឬពិបាករំលាយអាហារ (សម្រាប់មនុស្សមួយចំនួន) ។

រវាងចេកទុំ និងចេកខ្ចី តើមួយណាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព?

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx9ICVJq236n4hcGoTFJMeN1HcLrUsKAZ0GNmFZWeBP9VArXcdXM_oH9_kNCRxBcckIz8ZOsh0NZLXNqXjqFqOdv9pVrlmDAGXXOGj4hO0ks69cXQho2SodP1fYBCWqrX7X23pKSPJ8E_TEwO07FnFBlx2_gAbrtKbi55cf9UhqX-fPtcOV0MkEujzBYuH/s1080/photo_2026-02-13_15-52-49.jpg

    ចេកទុំ និងចេកខ្ចី សុទ្ធតែផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចគ្នា ការបរិភោគចេកទុំ និងចេកខ្ចី គឺអាស្រ័យលើរាងកាយ និងគោលដៅសុខភាពរបស់មនុស្សម្នាក់ៗ ។ ប្រសិនបើត្រូវការឱ្យរាងកាយមានថាមពលឆាប់រហ័ស ងាយស្រួលរំលាយអាហារ គួរបរិភោគចេកទុំ ប៉ុន្តែបើចង់គ្រប់គ្រងកម្រិតស្ករ ថែទាំពោះវៀន និងសុខភាពយូរអង្វែង គួរបរិភោគចេកខ្ចី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSilBQHuTVt4sL8K592DLq8HkWhxnFSl57uVhXVKPrMibkq38r1hguHVsGJkUjZqRDYV1EZKnYhMWg_8G4opovOUSPaIX_fkngJTFsCQCXy1z7P6UKiNtvOfKuiHN19i9OGRV77rb1D0MrowUmltuwEIUD9fjlRCXGDgea1ePkUSlmGJ1lb3XnWJuHJia1/s900/photo_2026-02-13_15-52-49%20(4).jpg

    ចំណែកអ្នកមានបញ្ហាកម្រិតស្ករក្នុងឈាមខ្ពស់ ពុំគួរបរិភោគចេកទុំទេ និងគួរបរិភោគចេកខ្ចីចម្អិនឆ្អិន ។ អ្នកឯកទេសអាហារូបត្ថម្ភណែនាំថា ការជ្រើសរើសបរិភោគចេកទុំ ឬចេកខ្ចី អាស្រ័យលើរាងកាយ និងត្រូវបរិភោគក្នុងបរិមាណសមស្រប ដើម្បីឱ្យវាផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពជារៀងរាល់ថ្ងៃ ៕