Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូងបើនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែន

កូរ៉េខាងជើងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូងបើនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែន

6
0

ភាពតានតឹងនៅឧបទ្វីបកូរ៉េបានកើតឡើងម្តងទៀត បន្ទាប់ពីកូរ៉េខាងជើងព្រមានចាត់វិធានការក្តៅចំពោះកូរ៉េខាងត្បូង ប្រសិនបើនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែនចូលទឹកដីខ្លួន ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Lee Jae Myung សន្យាស៊ើបអង្កេតរកការពិត និងទម្លាក់កំហុសលើពលរដ្ឋ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrsAxeNHb4-hLyr2ROuGljmGktxN71nn_EXtdwA-lABQeKgxVVQsDdsYsL0JtNDoOf9zk334V8tx12VTdt2YL7NNnQnirUPTY_RKTaOhiDDSQrWLV7XBHoSUDFBG-PYv-N9d15mHvalklvWsG_mku-rOafnA-KmCSDj0vFbRok5aEyMz5VkLXJDaGXCrHN/s1280/photo_2026-02-13_14-56-55.jpg
ការព្រមានរបស់កូរ៉េខាងជើងធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍របស់អ្នកស្រី Kim Yo Jong ប្អូនស្រីរបស់លោក Kim Jong Un មេដឹកនាំកូរ៉េខាងជើង ដែលត្រូវបានចុះផ្សាយដោយ KCNA ជាសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាង ថាកូរ៉េខាងជើងនឹងចាត់វិធានការក្តៅចំពោះការល្មើសអធិបតេយ្យនេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlUzOghqHw8iY2ZIjSuG7wcvdjyd4W4_FmMWkONvQok_RfBVIibIUMAEblbZBhUZoqv3D9LVHElOoYRLEOrAu4gQwPKtaBoNfKRFJ4PzMtpXgLBAHKGxUVzWAezy_dg7KLdb8dokLfsf7FTVc8pWP-oVsVtbtcKnlOyAHZihWcaF3OgPexHnVd6rxTuAOY/s1024/photo_2026-02-13_15-42-59.jpg

    អ្នកស្រី Kim Yo Jong ថា បើកូរ៉េខាងត្បូងនៅតែបង្ហោះដ្រូនឆ្លងកាត់ព្រំដែនទៀត កូរ៉េខាងជើងនឹងចាត់វិធានការយ៉ាងស័ក្តិសម មិនថាអ្នកបង្ហោះដ្រូននេះជាមន្ត្រីរាជការ ឬពលរដ្ឋធម្មតា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការទាំងអស់ ។ កូរ៉េខាងជើងបានបាញ់ទម្លាក់ដ្រូនស៊ើបការណ៍កាលពីដើមខែមករា ឆ្នាំ២០២៦ ដែលដ្រូននោះបំពាក់ដោយកាមេរ៉ាថតរូប, មានទិន្នន័យបញ្ជាក់ពីគោលដៅសំខាន់ៗ និងរូបភាពព្រំដែនប្រទេសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-QR1xyBSSacaH6RwN8Cv4wSb2jpBNuDOJjkfFqlkqlMs_YcQ9_G6CZVHUZhIYDGpvSiCxaPhDBRp2vu-HEAnk0MDxkZy_86k_ut-R5y7767oPqfi-lVheCVnKXt5kD6Y0JuhHLjkx3yRQOII_ALhQY94I4qNEsHyPPRZWeq2yN6phBfIB_qgpPaUU6Tzv/s670/photo_2026-02-13_15-43-00%20(2).jpg

    ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ដែលឡើងកាន់តំណែងកាលពីឆ្នាំ២០២៥ និងព្យាយាមស្តារទំនាក់ទំនងជាមួយកូរ៉េខាងជើង បដិសេធថា មិនពាក់ព័ន្ធនឹងការបង្ហោះដ្រូនចូលទឹកដីកូរ៉េខាងជើងទេ វាអាចជាការបង្ហោះរបស់ពលរដ្ឋកូរ៉េខាងត្បូង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcwfI3JEyaTPEm06N9EDNI1hUFssqBB7tqURMJufKLeK8d8rNwlX_UuH0sskiTEccKfqR4_0tGNlO5oNSVZO7C2kHTNxsmDIT81iXzhjzwHTZk3SKCwCsu0sCc9rkAENll3pRjbhKh4D0Q0QjXgQ7pQWlBzkGMkx7tkKyS5eqdsz651g4x7HXLkkhgYqGj/s1280/photo_2026-02-13_15-43-00.jpg

    ក្រុមការងារចម្រុះកងទ័ព និងសមត្ថកិច្ចកូរ៉េខាងត្បូងបានប្រកាសនៅសប្តាហ៍ទី២ ខែកុម្ភៈ ពីការស៊ើបអង្កេតកងទ័ពកូរ៉េខាងត្បូង ចំនួន៣រូប និងមន្ត្រីស៊ើបការណ៍ ១រូប ដើម្បីស្វែងរកការពិតពីការបង្ហោះដ្រូន ខណៈរដ្ឋមន្ត្រីក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បុងបង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍នេះ និងសំណូមពរឱ្យរដ្ឋាភិបាលកាត់បន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBB5NbyFbmCBtlUTaeaBohpISYixqOHupOuz4cq4ocYMCVs_nCfhlJ8fX9CY5E_itBI2LiDeBIYs-6UolrCuUU_EXpMRFQseXpj_tG_OTtd-i9v0CHhNga5aSTyYHoC0X1yjbH4-YWVJJeqqoB3viA63DPim-GJhf5WFSy9uBQF_-h24p5xXkHrRRkmfmf/s1020/photo_2026-02-13_15-42-59%20(2).jpg
    បើតាមអ្នកវិភាគ សេចក្តីថ្លែងការណ៍របស់អ្នកស្រី Kim Yo Jong បង្ហាញពីរដ្ឋាភិបាលក្រុងព្យុងយ៉ាងកំពុងឃ្លាំមើលសកម្មភាពរបស់កូរ៉េខាងត្បូងគ្រប់ពេលវេលា ជាពិសេស ពេលភូមិសាស្ត្រនយោបាយតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនៅតែផុយស្រួយ ។ ការបង្ហោះដ្រូន ស្របពេលកូរ៉េខាងជើងនឹងរៀបចំកិច្ចប្រជុំសំខាន់នៅចុងខែកុម្ភៈ ដែលកិច្ចប្រជុំនេះរៀបចំឡើងរៀងរាល់៥ឆ្នាំម្តង ដើម្បីកំណត់គោលនយោបាយជាតិ យុទ្ធសាស្ត្រកងទ័ព និងកំណត់ផែនការនុយក្លេអ៊ែររយៈពេល៥ឆ្នាំខាងមុខ ៕