Home ព័ត៌មានអន្តរជាតិ ពិភពលោកបារម្ភបច្ចេកវិទ្យាបង្កគ្រោះថ្នា.ក់ បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ

ពិភពលោកបារម្ភបច្ចេកវិទ្យាបង្កគ្រោះថ្នា.ក់ បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ

14
0

ពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង និងបារម្ភផងដែរពីមនុស្សនឹងមានគ្រោះថ្នា.ក់ដោយសារមនុស្សយន្តនាថ្ងៃអនាគត បន្ទាប់ពីចិនបញ្ជូនមនុស្សយន្តជាច្រើនគ្រឿងទៅហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។ ប៉ុន្តែចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើប ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKpE6fzzheeSN5OHuaJN2xHgXn_RkfPH13YPm88L-OuDj04aaxIpWNoNpYwroFOnpIeVfdiixWuVKvF3XmxTV9jXgrykKorG8S3iFJcRP1aR5-I8H4aU8YWMcyu_oTNKAp3n3ryuIAun6mZaNecJArAdj_G6DSANyeTyRSyWfw-gDUf85sCtKPs_Kmvj1P/s556/Screenshot%202026-02-14%20082822.png
រូបភាពគួរឱ្យភ្ញាក់ផ្អើល និងមិននឹកស្មានដល់ត្រូវបានចែកចាយនៅទូទាំងពិភពលោក ដែលបង្ហាញពីវត្តសៅលិញដ៏ល្បីល្បាញក្នុងខេត្តហឺណាន ប្រទេសចិន បានអនុញ្ញាតឱ្យមនុស្សយន្ត Humanoids ជាច្រើនគ្រឿងចូលរួមហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ។

ចិនចាត់ទុកនេះជាការរួមបញ្ចូលគ្នានូវក្បាច់គុនកុងហ្វូមានអាយុកាលរាប់ពាន់ឆ្នាំរបស់ខ្លួនជាមួយមនុស្សយន្តបំពាក់បច្ចេកវិទ្យា AI ដ៏ទំនើបនាពេលបច្ចុប្បន្ន ។ មនុស្សយន្តបានហ្វឹកហាត់ក្បាច់គុនកុងហ្វូជាមួយកាយវិការដ៏រស់រវើកដូចគ្នានឹងព្រះសង្ឃវត្តសៅលិញដែរ ដែលក្លាយទៅជារូបភាពឆ្លុះបញ្ចាំងពីក្បាច់គុនសម័យកាលបុរាណជាមួយបច្ចេកវិទ្យាបច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1DcsM6_CGiiExk8ej5KTwjPQyxzu5q4BVWiF-AWagdEBpXCf5AdLDVYPGIrtjalGlsJn4_To-XRPqdMGg0oTUFasJjjB_1uMcUnwKLhj0kao2FL-iUfnPMK3LZTsnuUHQ2nQkDBU-oNewvxGESOA3P3s2SrdM0miaVyJj4_SQ-tMn-SJdlGgpLkEh_zZW/s730/photo_2026-02-14_08-26-58.jpg

វីដេអូមនុស្សយន្តហាត់ក្បាច់គុនកុងហ្វូជាមួយព្រះសង្ឃវត្តសៅលិញ ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ដោយសារមនុស្សយន្តអាចប្រើប្រាស់ក្បាច់គុននេះដូចមនុស្សពិតៗគ្រប់កាយវិការក្នុងបរិវេណវត្ត ។ ពួកវាបង្ហាញកាយវិការហ្វឹកហាត់ក្បាច់គុនគ្រប់ក្បាច់ ដែលដូចគ្នានឹងកូនសិស្សកំពុងតែរៀនសូត្រពីគ្រូយ៉ាងយកចិត្តទុកដាក់ ។

សមត្ថភាពរបស់មនុស្សយន្តដែលអាចចងចាំក្បាច់គុន និងបញ្ចេញកាយវិការរស់រវើកពេលហ្វឹកហាត់ជាមួយព្រះសង្ឃវត្តសៅលិញនេះ ធ្វើឱ្យផ្ទុះការចាប់អារម្មណ៍ និងកង្វល់ពីបច្ចេកវិទ្យាបង្កគ្រោះថ្នាក់ ។ មនុស្សមួយចំនួនចាត់ទុកនេះជាការបោះជំហ៊ានយ៉ាងសំខាន់សម្រាប់ឧស្សាហកម្មមនុស្សយន្ត ព្រមទាំងឆ្លុះបញ្ចាំងពីភាពរីកចម្រើនផ្នែកផលិតជាមួយបច្ចេកវិទ្យា AI រីកចម្រើនយ៉ាងឆាប់រហ័ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX_00f1TA7d3m3Yddaso-8aZFX27I6aXmxZHQVP1ejafhd0Z2Fa2xjtTWwIYoZVKLuUg9I0F-MOSQKJlDAEaIkprOt9tQx5md0OQrOV82DvbGOLCKlELcN9mQw6m94rSXuMmuCSZrFav2gmUzqs9lLXFgvl1_kAx2sqhW_Xe8SJVad1NuogV_HlpIpLEY3/s1280/photo_2026-02-14_08-26-58%20(2).jpg

ទន្ទឹមនឹងនេះ មនុស្សមួយចំនួនទៀតបារម្ភពីបច្ចេកវិទ្យារីកចម្រើនខ្លាំងអាចនឹងបង្កគ្រោះថ្នាក់ដល់មនុស្សនាថ្ងៃអនាគត ឬរយៈពេល១០ឆ្នាំខាងមុខ មនុស្សនឹងប្រឈមហានិភ័យដោយសារមនុស្សយន្តមិនខាន ។

គួរបញ្ជាក់ថា ការផលិតមនុស្សយន្តរបស់ចិនកាន់តែទំនើប និងរស់រវើកខ្លាំងឡើង ដើម្បីបម្រើការងារក្នុងឧស្សាហកម្មជាច្រើនទាំងក្នុងរោងចក្រ ក្រុមហ៊ុន និងលំនៅឋាន ។ មនុស្សយន្តចិនអាចរត់ប្រណាំង ប្រដាល់លើសង្វៀន រាំក្នុងកម្មវិធីផ្សេងៗ ធ្វើការលើលំហរអាកាស ហើយចិនគ្រោងដំណើរការមនុស្សយន្តពពោះនៅឆ្នាំ២០២៦ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQvaWwBUhXCN4mfHmqV0eyKJHuIAL4UVYD1TXxBc1dQCBrsC_BbrJEFt5cqjS_h3FanyGYv9UfzcJWkkuR3Oy_fiU4OdyNfcsqZtUDgY8uwzlG_wvPzoJHoxWz2sjpvAnuoL-ar_B7Yq1bJv5U2wwfGzbZWy9xOAOxaj206p-BySQ0yKEzPcr7EPpSuz8q/s768/photo_2026-02-14_08-26-57.jpg