ទស្សនិកជនមួយចំនួនប៉ាន់ស្មានថារូបនាគដែលតារាចម្រៀង ជី ដេវីត យកធ្វើជាទម្រដាក់មេក្រូបកស្រាយបទចម្រៀងថ្ងៃមុនអាចធ្វើឡើងពីស្ពាន់ ប៉ុន្តែការពិត រូបនាគនោះបានឆ្លាក់ពីឈើធ្វើដោយដៃសុទ្ធសាធពីជាងខ្មែរនៅខេត្តបាត់ដំបង។ ក្រោយពីដឹងថារូបនាគនោះធ្វើឡើងពីឈើអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកខ្លះទៀតក៏បានសរសើរថា ជី ដេវីត តែងតែគាំទ្រស្នាដៃរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFyqgSrPUAoMofAQ8iKhd2e1Bz9eCVPJc2fKdJOpMHDWJ-iGcoWJofZ305Xe4xclEBbW0oseZETcDt_Btsk6q4y0vY_lUv9qnVXfawKTJLUwKxx2HuLnG1ygDi8ZmG6GUpylIKdPJrcO2BcZ9eGrJu6mk2Xn_lMzWO5tPargs0mzQx1Z_5RGEe-Yyt73E/s2048/415977040_969545534534771_5200645599336197657_n%20(2).jpg

កាលពីថ្ងៃប្រគំតន្រ្តីលើទឹកដីខេត្តព្រះសីហនុ កន្លងមកថ្មីៗនេះតារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកចំណុចមួយដែលលោកបានយករូបនាគធ្វើជាទម្រមេក្រូឱ្យអ្នកគាំទ្របានឃើញជាលើកទី១ ខណៈអ្នកគាំទ្រខ្លះក៏ប៉ាន់ស្មានថារូបចម្លាក់នាគនោះធ្វើឡើងពីស្ពាន់ ហើយការធ្វើបែបនេះអាចជាស្ទាយ៍ថ្មីមួយរបស់លោក។ ទោះជាយ៉ាងណា ការពិតក៏ត្រូវបានលាតត្រដាងចេញពីជាងដែលបានឆ្លាក់រូបនាគនេះដោយផ្ទាល់ ដែលទម្ររូបនាគនេះវាមិនបានធ្វើឡើងពីស្ពាន់នោះទេ ប៉ុន្តែធ្វើឡើងពីឈើនិងឆ្លាក់ដោយដៃផ្ទាស់សុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvYPBrf0H6DfRn8MGvk9aSZobhtIsM7j810i7raA3rkfpS3tiwfxKQcJ6HHPQlSMiDwwZiYUiFItEBIh66xTGa3bumogpyP-fOc4bHsZjRlntZNnzPG2VX_k2jBpuqG4c1Hs8S3lg0aGFOjuW8FHGmYPSWt2Qf4jV0vqh0z6S2iMcVW4Wq33H4aNnXjGQ/s2048/416002507_969545284534796_8896872101777933063_n%20(2).jpg

គណនីហ្វេកប៊ុកមួយឈ្មោះថា «ជាងចំលាក់ កូនខ្មែរ» បានបង្ហាញឱ្យដឹងថា តារាចម្រៀង ជី ដេវីត បានកម្មង់ឆ្លាក់ដោយដៃជាពិសេស ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងទឹកដីកំណើតរបស់តារាចម្រៀងរូបនេះផ្ទាល់។ ក្រៅពីស្នាដៃរូបនាគជាងចម្លាក់ខាងលើនេះក៏មានឆ្លាក់រូបជាច្រើនទៀតផងដែរសុទ្ធតែស្រស់ស្អាតនិងមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQCQZTEKyw_g6kaHVjWfeEu4zHCXoVsRvuNuVDVPOC0_Vr7Kn_LkWMvCfxkds-d3fFYOLWaDUn5CtWxEO93W2bR1VBanm7G4OQ89JPtJDjpsmUaOAlKP0YZ5olI8DtLBQJX-WtimY_qs1Iipamima3wrGHT-8KOfq-FkF_3MlKObTc-wjddzBRbzM07Qo/s960/415549945_799426355532491_5669402905548531960_n.jpg

បន្ទាប់ពីអ្នកគាំទ្រ ដឹងថារូបនាគទម្រមេក្រូរបស់ ជី ដេវីត ធ្វើឡើងដោយដៃផ្ទាល់ពីឈើមិនមែនស្ពាន់បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍កាន់តែខ្លាំង។ អ្នកខ្លះថាបើធ្វើឡើងពីឈើបែបនេះមិនមែនស្រាលនោះទេ ចំណែកឯអ្នកគាំទ្រផ្សេងទៀតបានសរសើរ ជី ដេវីត ដែរថាតារាចម្រៀងរូបនេះតែងតែជួយគាំទ្រស្នាដៃកូនខ្មែរជានិច្ច។ ជាក់ស្តែងកន្លងមកនេះលោកក៏ជួយផ្សព្វផ្សាយគាំទ្រ គុនខ្មែរ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSLuok2K-U5zAdonwLbfWAwqcdr0hSLfqw5ALfNx7vi7yQ2jKprX1JpdBvwnNkj6sy_MBIaIjSBs-1SXd7Kg207xZLrwrA5EmjEFF-0-il4wkXV3Um02u7EecJ5D8LifLMFEz754QOUpTHKLhI3N7-r3Lqdja5P0zjuO_QNuI_9ovO7L6f-nkIGj9u2XA/s960/415414016_799426268865833_622132906669914158_n.jpg

គួរបញ្ជាក់ថា ដ្បិតតែ ជី ដេវីត ជាតារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យខាងចម្រៀងរ៉េបក្តី ប៉ុន្តែលោកក៏បានលើកស្ទួយវប្បធម៌ខ្មែរជាច្រើននៅពេលមានការសម្តែងបទ «មហានគរ » ដូចជា ល្ខោនខោល គុនល្បុក្កតោ របាំអប្សរា រួមទាំងទស្សនីយភាពផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8229HGV5Xf8F-Q-gZ3ehaxyBqHPM-xW4gnAhwqjqkz-eEsaLw_buzOvqAK7htx_0captIeQ0HgzpTJeRNwZjcV31WdYJ7yBx-rmBt7tu9Qy6-qJRAAyJ-wq3KrlSIq0XcqFUjCFvQqTWptxGGBBSlmE3LxQycKi-aurh_mlodEpx6Msxu0y-zwAd1tl0/s960/415285281_799426408865819_2183375737939557918_n.jpg