ដូចមហាជនជ្រាបមកហើយថាតារាសម្តែង ស៊ីន យូប៊ីន ជាសិល្បការិនីជួរមុខមួយរូបត្រូវអ្នកគាំទ្រកោតសរសើរពីទេពកោសល្យសិល្បៈរបស់នាងចេះសឹងតែគ្រប់ទម្រង់ ខណៈដើមឆ្នាំថ្មីភ្លាម ស៊ីន យូប៊ីន បានក្តោបតំណែងធ្វើជាគណៈកម្មការមួយរូបក្នុងកម្មវិធីមួយជាមួយតារាចម្រៀង នីកូ និង ភីសេន។

ទីបំផុតកម្មវិធី ROAD 2 THE STAR រដូវកាលទី៣ បានប្រកាសគណៈកម្មការទាំង៣រូបជាផ្លូវការហើយដោយកញ្ញា ស៊ីន យូប៊ីន បានក្តោបឱកាសធ្វើជាគណៈកម្មការក្នុងការប្រកួតទេពកោសល្យចម្រុះនេះបន្ទាប់ពីមានពាក្យចចាមអារ៉ាមកន្លងមក ខណៈគណៈកម្មការស្រីរដូវកាលមុនគឺជាតារាចម្រៀង ពេជ្រ សូលីកា។ ជំហ៊ានថ្មីនេះ កញ្ញា ស៊ីន យូប៊ីន នឹងបានរួមការងារជាមួយតារាចម្រៀង នីកូ និងតារាចម្រៀង ភីសេន ម្ចាស់បទ «ទេវតា» ហើយទស្សនិកជននឹងឃើញតារាសម្តែងស្រីដែលក្រសោបពានទាំងក្នុងនិងក្រៅប្រទេសរូបនេះបង្ហាញសមត្ថភាពធ្វើជាគណៈកម្មការវិញម្តង។May be an image of 1 person and text that says 'ARLLAGERFELD EARL ARLLAGERFED LD KARL LAGERFELD KA ARL LAGERFELD KARL LAGERFELD LD KARL LD KAR ARL LAGERFELD LAGERFELD LD KAR KAR ARL LAGERFELD ARL LAGERFELD LD KARL FELD KAR'

កាលពីថ្ងៃប្រគំតន្រ្តីអបអរបុណ្យណូអូល គេបានឃើញតារាសម្តែង ស៊ីន យូប៊ីន មានវត្តមានក្នុងកម្មវិធីរួមជាមួយលោក នីកូ ផងដែរខណៈ ស៊ីន យូប៊ីន បានបង្ហើបប្រាប់អ្នកគាំទ្រថា លោក នីកូ គឺជាអ្នកជំរុញលើកទឹកចិត្តនាងក្នុងការបកស្រាយបទចម្រៀង។ ជាពិសេស រយៈពេលចុងក្រោយនេះ ស៊ីន យូប៊ីន បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ក្រោយពីរូបនាងបញ្ចេញក្បាច់រាំយ៉ាងរស់រវើកប្រៀបដូចជាអ្នកចម្រៀងនិងអ្នករាំអាជីព។May be an image of 1 person and street

គួរបញ្ជាក់ថា ស៊ីន យូប៊ីន ប្រឡូកក្នុងវិស័យសិល្បៈជាង១០ឆ្នាំមកហើយលេចមុខជាតួឯកស្រីជាច្រើនរឿងទាំងរឿងភាគនិងភាពយន្តខ្នាតធំ លើសពីនេះ កាលពីឆ្នាំ២០១៩ តារាសម្តែងរូបនេះក៏បានក្តោបឱកាសសម្តែងក្នុងខ្សែភាពយន្តខ្នាតធំរបស់ថៃផងដែរមានចំណងជើងថា«The Protector»។May be an image of 7 people and text

ក្រៅពីរូបសម្រស់ស្រស់ស្អាត ស៊ីន យូប៊ីន មានទាំងចំណេះដឹងទូលំទូលាយគួរឱ្យកត់សម្គាល់។ បើនិយាយពីការទទួលពានរង្វាន់វិញតារាស្រីរូបនេះទទួលបានពានទាំងក្នុងនិងក្រៅប្រទេស និងជារឿយៗតែងតែលេចមុខក្នុងកម្មវិធីអន្តរជាតិព្រមទាំងលើកស្ទួយវប្បធម៌ខ្មែរជានិច្ច៕May be an image of 3 people and text