នាក្នុងឱកាសជួបពិភាក្សាការងារ ក្រោមវត្តមានលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប និងបងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ (រថយន្តតាក់ស៊ី, រ៉ឺម៉កកង់បី និងផាស្អាប់) ប្រមាណ ៦០នាក់ ដើម្បីធ្វើការលើកឡើងពីបញ្ហាថ្លែសេវាដឹកភ្ញៀវចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។May be an image of 3 people, dais and textនៅក្នុងឱកាសនោះ បងប្អូនប្រកបអាជីវកម្មដឹកភ្ញៀវទេសចរ បានលើកជាសំណើចំនួន២ ឱ្យរដ្ឋបាលខេត្តជួយពិនិត្យ និងកែសម្រួល ដែលរួមមាន៖

• ស្នើឱ្យរដ្ឋបាលខេត្តជួយពិនិត្យទៅលើកម្រៃសេវាផ្លូវ និងចំណតនៅព្រលានដែលមានតម្លៃខ្ពស់ និងស្នើសុំឱ្យធ្វើចំណតរថយន្តនៅក្រៅព្រលានសម្រាប់រង់ចាំដឹកភ្ញៀវចេញពីព្រលាន និងពេលចេញពីចំណតរង់ចាំចូលទៅដឹកភ្ញៀវកុំឱ្យគិតថ្លៃម្តងទៀត និងករណីទីចំណតនៅទីប្រជុំជនក្នុងក្រុង មិនទាន់បានរៀបរយ
• សំណូមពរទៅកាន់រដ្ឋបាលខេត្តសៀមរាប សុំបញ្ឈប់ការជួលម៉ូតូ កង់ឲ្យភ្ញៀវបរទេសចរជិះ ដែលធ្វើឲ្យបាត់ចំណូលរបស់បងប្អូន រ៉ឺម៉កកង់បី និងផាស្អាប់ទៅលេងបន្ទាយស្រី ភូមិព្រះដាក់ ចង់ជួលកង់ជិះលេងត្រូវចំណាយអស់ប៉ុន្មាន? - Kley  kley
ជុំវិញការលើកជាសំណើនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា៖”រាល់សំណើ និងសំណូមពរ ដែលបងប្អូនបានលើកឡើងនេះ ថ្នាក់ដឹកនាំខេត្ត នឹងរាយការណ៍ជូនទៅថ្នាក់ជាតិ ដើមី្បដាក់ប្រជុំនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤នេះ ដើមី្បធ្វើការសម្រេច”៕

អ្នករត់​កង់​បី​នៅ​សៀមរាប រអ៊ូ​រឿង​មិនសូវមាន​ភ្ញៀវ​ដឹក  ឯ​ខ្លះរ​ត់ទៅ​បន្ថែម​មុខរបរ​ផ្សេង​| Thmey Thmey 25