Home Blog Page 1338

កសិករថៃបានច្នៃវាលស្រែមានរូបរាងដូចផ្ទាំងគំនូរសត្វឆ្មាដើម្បីទាក់ទាញអ្នកទេសចរ

0

ប្រទេសថៃ៖ កសិករ Tanyapong Jaikham និងកម្មករមួយក្រុមបានបង្កើតរូបភាពឆ្មាមួយក្បាលកំពុងដេកក្នុងវាលស្រែ នៅខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់ឆ្មា។

យោងតាមគេហទំព័រអន្តរជាតិ Rice News Today ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា កសិករ Tanyapong និងកម្មករកសិដ្ឋានមួយក្រុមបានដាំស្រូវនៅតាមកន្លែងផ្សេងៗក្នុងចំការ នៃខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ ដើម្បីបង្កើតជារូបរាងឆ្មាដ៏ធំមួយនៅក្នុងវាលស្រែ ក្នុងគោលបំណងទាក់ទាញអ្នកទេសចរ និងអ្នកស្រលាញ់សត្វឆ្មា។Thai rice farmer makes art with plantings that depict cats | Reuters

កសិកររូបនេះបាននិយាយថា ដំណើរការនៃការបង្កើតរូបភាពឆ្មានៅក្នុងវាលត្រូវពឹងផ្អែកលើកូអរដោនេ GPS ដើម្បីកំណត់ទីតាំងដាំស្រូវឱ្យបានសមស្រប។ លោកបន្តទៀតថា វាសំខាន់ខ្លាំងណាស់ក្នុងការមានទីតាំងច្បាស់លាស់ ដើម្បីឱ្យស្រូវលូតលាស់បានល្អនឹងផ្លាស់ប្តូរពណ៌បន្តិចម្តងៗតាមពេលវេលា។ ដូច្នេះនៅពេលច្រូតកាត់ ស្រូវទុំនឹងបង្កើតរូបភាពឆ្មាពណ៌មាសរបស់ Cooper ដែលយើងយកជាគំរូ»។Rice fields turned into giant cat art by Thai farmer - BBC Newsround

Tanyapong ក៏បានបន្ថែមទៀតថា យើងបានសាងសង់ប៉មមើលទេសភាពជាច្រើននៅជុំវិញវា ដោយជឿជាក់ថា ភ្ញៀវទេសចររាប់ពាន់នាក់នឹងមកទីនេះដើម្បីមើលស្នាដៃសិល្បៈនៅវាលស្រែ។ ស្នាដៃនេះត្រូវបានបំផុសគំនិតដោយពាក្យថា “មានត្រីនៅក្នុងទឹកមានស្រូវនៅក្នុងវាល” របស់ប្រជាជនថៃដើម្បីបង្ហាញពីភាពរុងរឿង។
លោក Tanyapong បាននិយាយថា អ្នកដែលចង់ស្វែងយល់បន្ថែមអំពីការរួមបញ្ចូលគ្នានៃសិល្បៈ និងបច្ចេកវិទ្យា ក៏អាចមកមើលទីតាំងនេះបាន ដើម្បីទទួលយកបទពិសោធន៍ផងដែរ។Thai Farmer Turns Rice Paddies into Whimsical Cat Art with Rainbow Rice

កាលពីមុន អង្ករប្រើសម្រាប់តែហូបប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណា មធ្យោបាយច្នៃប្រឌិតថ្មីនេះអាចឱ្យយើងអភិវឌ្ឍវិស័យទេសចរណ៍ និងកសិកម្មព្រមគ្នា»។ ហេតុនេះហើយ ក្នុងនាមយើងជាអ្នកនាំចេញអង្ករដ៏ធំបំផុតមួយរបស់ពិភពលោក ប្រទេសថៃ នឹងកំណត់គោលដៅនាំចេញអង្ករចំនួន ៨.៥ លានតោននៅឆ្នាំនេះ៕

ស៊ីន យូប៊ីន និង ខាត់ វៃហាំង ទទួលបានការអញ្ជើញជាថ្មីចូលរួមកម្មវិធីមួយនៅប្រទេសចិន

0

តារាសម្តែងជួរមុខប្រចាំប្រទេសកម្ពុជាទាំងពីររូបរួមមានកញ្ញា ស៊ីន យូប៊ីន និងលោក ខាត់ វៃហាំង ទទួលបានការអញ្ជើញសាជាថ្មីចូលរួមកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន។

នៅលើបណ្តាញសង្គមរបស់ ស៊ីន យូប៊ីន តារាសម្តែងរូបនេះបានឱ្យដឹងថា នាង ទទួលបានកាអញ្ជើញទៅកាន់ប្រទេសចិនសាជាថ្មីម្តងទៀត ដើម្បីចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌និងភាពយន្តកម្ពុជា-ចិន២០២៣ ហើយនិងមានការចាក់បញ្ចាំងខ្សែភាពយន្តរបស់នាងផ្ទាល់គឺរឿង តម្លៃស្នេហ៍ ដែលធ្លាប់បានទទួលបានពានរង្វាន់ភាពយន្តឆ្នើមនិងពានរង្វាន់តារាសម្តែងស្រីឆ្នើមក្នុងឆ្នាំ២០១៧ នៅទីនោះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjibKAxVtGD4maqdypVplRH8cgkUbsFn3dr0TL0NtWUYHfKDeNXBX5-UdAEl2JNJF-mTXgAO0FQjrpIRzafDQ3t7kp6ZJx2Zh3Q6hu2Zvqpj093JjnPuT0QHaULi4i_5ZHb_iS07QEL_bToHHwELG6xVv0zrESWAGeGPPuftDTzxb47ASolyL4nWlb8EWM/s1280/381449786_892658395561728_469783472980450540_n.jpg

មិនខុសពីកញ្ញា ស៊ីន យូប៊ីន ចំណែកលោក ខាត់ វៃហាំង វិញក៏ទទួលបានការអញ្ជើញដូចគ្នា ដោយលោកបញ្ជាក់លើបណ្តាញសង្គមថា «ខ្ញុំបាទ ខាត់ វ៉ៃហាំង នឹងធ្វើដំណើរទៅចូលរួមក្នុងកម្មវិធីសប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន នៅសៀកមិន ខេត្តហ្វុចូវ នាឱកាសខួបទី៦៥នៃចំណងមិត្តភាពកម្ពុជា-ចិន»។ បើតាមលិខិតអញ្ជើញកម្មវិធីនេះរៀបចំឡើងពីថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEincJUJqYSgdA8UotbXgLu8BIzGeDyz958anBYQ5XeyKAgeXpRmnRKBkuWDT4SQWAPxYRzkVbAbE7pxhJcKwvFovhAb1p1v1v68sA7UlapOIEk-yIxwMaBkK8Y4HeghDH5Q9Q4znSOf2NCGXNk3rsZvnlrZs8zxucm5zMJOhTb7ulaP1bMPwV4P88SC50U/s2048/383080811_892317622262472_2189774842514180028_n.jpg

កាលពីខែកញ្ញា កន្លងមកនេះគូស្នេហ៍មួយគូនេះបានតំណាងកម្ពុជាចូលរួមនៅក្នុងកម្មវិធីគម្រប់ខួប១០ឆ្នាំកម្មវិធី Silk Road international film festival 2023 ធ្វើឡើងនៅទីក្រុង ហ្វូចូវ នៃខេត្ត ហ្វូចៀន ប្រទេសចិន ដោយការចូលរួមមហោស្រពនេះអ្នកទាំងពីរក៏បានបកស្រាយចម្រៀងជាមួយតារាចិន២រូបផងដែរអមជាមួយទស្សនីយភាពដ៏ស្រស់ស្អាត។ ជាមួយគ្នានេះ កាលពីខែសីហាផងដែរ សប្ដាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា ចិន ឆ្នាំ២០២៣ ដែលធ្វើឡើងនៅកម្ពុជាលោក ខាត់ វៃហាំង និង កញ្ញា ស៊ីន យូប៊ីន ទទួលបានកិត្តិយសពិសេសបានចូលរួមសម្តែងនិងបកស្រាយបទចម្រៀងមានចំណងជើងថា «ថ្នម»អមជាមួយការសម្តែងល្ខោនខោលរួមទាំងសិល្បៈផ្សេងទៀតឱ្យកាន់តែមានភាពរស់រវើក។ លើសពីនេះ យូប៊ីន ក៏បានសម្តែងបទចម្រៀងចិនដូចគ្នា។

ការទទួលបានឱកាសជាច្រើនក្នុងការតំណាងឱ្យកម្ពុជាចូលរួមព្រឹត្តិការណ៍អន្តរជាតិអ្នកគាំទ្រសម្លឹងឃើញថាតារាសម្តែងទាំងពីរដួងនេះជាគ្រាប់ពេជ្រសម្រាប់ប្រទេសកម្ពុជា លើកស្ទួយប្រទេសជាតិជារឿយៗ ខណៈពេលដែលពួកគេចូលរួមព្រឹត្តិការណ៍សំខាន់ៗមិនភ្លេចទេពាំនាំអត្តសញ្ញាណជាតិខ្លួនបង្ហាញនៅលើឆាកអន្តរជាតិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkNgLTJV4zYPMv5xijDznF1yudUDucAx2FBCAsfcgXOjr1sDC3zXbrl2xf2mAibm6KdbElBzl0GNtprS_h5Jvi8RnqZlqgHf_LB9fupg06qGRekd-9b3hIFv4Ye4dbQuQHEeui4OYZxZ5PDnoeaVlgO8y_bw1iVWeTYGe0IkkSO-ZVlWUOz92D4bgBRR4/s1280/411675870_913898373431001_1563586828918226518_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7tOePDqhZ6Am6cyjE5RQrQRFxgnO-oI4e45vj_FPCfGxnvgorpcqvqGlpleh0igA9_JitrZkiBxqUfILZTxvG90yiX2F_h997Ht2BZW4p18NzCbk1GO_-xnCxKKAByHTP_3rwrx5FGno-NWB2XduYcdHyEBxECcQagY97hvMdVmvLc7P0pEAlJTUR8dM/s1280/411733467_937928591034708_8971569123025829475_n.jpg

តើភ្ញៀវទេសចរវៀតណាមចង់ទៅកម្សាន្តនៅប្រទេសណាខ្លះ?

0

យោងតាមរបាយការណ៍របស់ Google បង្ហាញថា ជនជាតិវៀតណាមចាប់អារម្មណ៍ធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេស ស្របពេលតម្លៃសំបុត្រយន្តហោះនៅប្រទេសវៀតណាមកើនឡើងខ្ពស់ ។ របាយការណ៍នេះបង្ហាញថា តៃវ៉ាន់ គឺជាគោលដៅទេសចរណ៍ទី១ ដែលជនជាតិវៀតណាមបានស្វែងរកច្រើនបំផុត បន្ទាប់មក គឺប្រទេសថៃ និងតំបន់អឺរ៉ុប ស្ថិតក្នុងលំដាប់ទី២ និងទី៣ ។Vietnamese | Cosumnes River College

បើតាមរបាយការណ៍របស់ការិយាល័យទេសចរណ៍ជាតិវៀតណាមបញ្ជាក់ថា ចាប់ពីខែមករា រហូតដល់តុលា ឆ្នាំ២០២៣ មានភ្ញៀវទេសចរវៀតណាមរហូតដល់៣៣ម៉ឺន២ពាន់នាក់បានធ្វើដំណើរទៅកម្សាន្តនៅតៃវ៉ាន់ ។ ចំនួននេះប្រហាក់ប្រហែលគ្នានឹងអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដែលស្មើចំនួន៤០៥.៤០០នាក់ (ស្មើជាង៤០ម៉ឺននាក់) នៅឆ្នាំ២០១៩ ។

ចំណែកប្រទេសថៃបានទទួលភ្ញៀវទេសចរវៀតណាមចំនួន៩០ម៉ឺននាក់ ក្នុងរយៈពេល១០ខែដំបូងនៃឆ្នាំ២០២៣ ឬជិតទ្វេដងនៃចំនួនភ្ញៀវទេសចរថៃដែលធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ។

ខាងក្រោមនេះ គឺជាតំបន់ទេសចរណ៍ចំនួន១០ ដែលជនជាតិវៀតណាមស្វែងរកច្រើនបំផុត រួមមាន ៖

១-តៃវ៉ាន់Why Taiwan thinks it's a poor loser when it's actually a  success|Insight|2023-08-16|web only២-ប្រទេសថៃThailand - What you need to know before you go – Go Guides៣-តំបន់អឺរ៉ុបThe 15 prettiest places in Europe | CN Traveller
៤-ទីក្រុង Ha Sang ៖ ស្ថិតនៅតំបន់ខ្ពង់រាបខាងជើងនៃប្រទេសវៀតណាមFeatures of Ha Long - the city directly under the largest province in  Vietnam - Vietnam Insider ៥-ទីក្រុង Can Tho ៖ ស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ និងល្បីល្បាញពីផ្សារបណ្តែតទឹកCần Thơ - Wikipedia ៦-កោះបាលី ប្រទេសឥណ្ឌូណេស៊ីTop 7 Reasons To Visit Bali៧-ប្រទេសសិង្ហបុរីSingapore - What you need to know before you go – Go Guides ៨-កោះ Phu Quoc (កោះត្រល់) ៖ ស្ថិតនៅភាគខាងត្បូងវៀតណាម បច្ចុប្បន្ន ការធ្វើដំណើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់កោះ Phu Quoc បានធ្លាក់ចុះ ហើយធ្វើឱ្យការតភ្ជាប់ផ្លូវធ្វើដំណើរទៅកាន់កោះនេះត្រូវផ្អាក ។Phu Quoc: Best things to do in Vietnam's top island getaway | CNN៩-កោះ Phung ៖ គឺជាកោះមួយសម្បូរផ្លែឈើជាច្រើនប្រភេទ ជាពិសេស ផ្លែដូង រួមទាំងអាហារឆ្ងាញ់ៗរបស់ជនជាតិវៀតណាមរស់នៅតំបន់អាគ្នេយ៍ Phung Islet១០-ទីក្រុង Buon Ma Thuot ៖ គឺជាទីក្រុងដ៏ធំបំផុតស្ថិតក្នុងតំបន់ខ្ពង់រាបកណ្តាលនៃប្រទេសវៀតណាម ឬត្រូវបានគេហៅឈ្មោះថា «ទីក្រុងកាហ្វេ» ៕Buon Ma Thuot Vietnam: A comprehensive travel guide

ប្រភព ៖ AEC connect

ឆាប់ៗនេះ នឹងមានភូមិខ្មែរមួយ នៅក្នុងប្រទេសជប៉ុន

0

នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសំណេះសំណាលជាមួយលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ប្រធានក្រុមហ៊ុន KOJIMA Holdings Co., Ltd. បានជម្រាបជូន សម្ដេចធិបតី ពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា។
គម្រោងបង្កើតភូមិនេះ គឺដើម្បីបង្កើននូវការផ្សព្វផ្សាយ អំពីប្រពៃណីវប្បធម៌ខ្មែរ ផលិតផល និងម្ហូបអាហារខ្មែរ ការផ្លាស់ប្តូរវប្បធម៌ ការបណ្តុះបណ្តាលធនធានមនុស្ស និងការសម្របសម្រួលធុរកិច្ចពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។

ទន្ទឹមគ្នានេះ ដែរលោក កូជីម៉ា ម៉ាសាណូប៊ូ (KOJIMA Masanobu) ក៏បានបន្ថែមទៀតថា៖” ក្រៅពីគម្រោងនៃការបង្កើតភូមិខ្មែរ នៅក្នុងខេត្តកាណាហ្គាវ៉ា ក្រុមហ៊ុនរបស់លោកក៏គ្រោងនឹងពង្រីកការវិនិយោគរបស់ខ្លួន ទៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យកសិកម្ម សម្រាប់បម្រើដល់ការនាំចេញ ថែមមួយកម្រិតទៀតផងដែរ៕Kanagawa - GaijinPot Travel

រូបភាព ខេត្តកាណាហ្គាវ៉ា

 

ត្រៀមៗ! ចុងឆ្នាំនេះ ខេត្តខ្លះនឹងចុះត្រជាក់ដល់១៥អង្សាសេ

0

យោងតាមការចេញផ្សាយ របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នៅចុងឆ្នាំនេះ ខេត្តខ្លះនឹងចុះត្រជាក់ដល់១៥អង្សាសេ ជាពិសេសខេត្តនៃទិសឦសាន។

ចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឱ្យខេត្តមួយចំនួនចុះត្រជាក់ខ្លាំង ដូចខាងក្រោម៖
⁃ ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
⁃ ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែងសីតុណ្ហភាពអប្បបរមាពី ១៧-១៩°C
⁃ នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C
⁃ នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រ/វិនាទី និងរលកសមុទ្រមានកម្ពស់ពី១,៥០-២,០០ ម៉ែត្រ៕

នាយករដ្ឋមន្ត្រីកម្ពុជានឹងធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសថៃនាពេលឆាប់ៗនេះ

0

ប្រទេសថៃ ៖ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើទស្សនកិច្ចទៅប្រទេសថៃ នៅខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីប្រជុំពិភាក្សាអំពីការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Khaosod នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃជឿជាក់ថា ប្រសិនបើកម្ពុជាមានគម្រោងសាងសង់តំបន់ឧស្សាហកម្ម វានឹងផ្តល់ផលល្អដល់តំបន់ ដោយសារប្រទេសថៃមានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងមានថាមពលស្អាត ។ ហេតុនេះ ប្រទេសទាំងពីរអាចធ្វើអ្វីរួមគ្នាបាន ។Neighbours to deepen ties

នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានផ្តល់បទសម្ភាសន៍ពីករណីលោកបានជួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ លោក សេដ្ឋា ថាវីស៊ីន លើកឡើងថា លោកបានជជែកគ្នាជាមួយសម្តេច អំពីតំបន់នៅខេត្តស្រះកែវ ប្រទេសថៃ ខណៈថៃចាត់ទុកថា វាជាខេត្តចម្បង ដែលលោកទើបបានចុះទៅកាន់តំបន់នោះឃើញថា យើងអាចជំរុញពាណិជ្ជកម្មនៅតាមព្រំដែនបន្ថែមទៀត ។Thai PM's trip to Cambodia shows long-held friendship | Phnom Penh Post

លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃបន្តថា នៅខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសថៃ ដើម្បីប្រជុំស្តីពីសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន ព្រោះពួកយើងបានត្រៀមខ្លួនរឿងការដឹកជញ្ជូនផលិតផល ។Srettha, Hun Manet hold talks on Thai-Cambodian cooperation | Thai PBS  World : The latest Thai news in English, News Headlines, World News and  News Broadcasts in both Thai and English. We

លោកនាយករដ្ឋមន្ត្រីថៃថ្លែងថា ៖ «បើកម្ពុជាមានគម្រោងសាងសង់តំបន់ឧស្សាហកម្ម វានឹងផ្តល់ផលល្អដល់តំបន់ ដោយសារប្រទេសថៃមានកំពង់ផែទឹកជ្រៅ, អាកាសយានដ្ឋាន និងមានថាមពលស្អាត គឺអាចធ្វើអ្វីរួមគ្នាបានដើម្បីពង្រឹងគ្នាទៅវិញទៅមក ។ ក្នុងរយៈពេល១០ឆ្នាំខាងមុខទៀត យើងនឹងក្លាយជាប្រទេសលេខ៣ លើពិភពលោក ខណៈយើងសហការគ្នា និងមានទំនាក់ទំនងល្អជាមួយគ្នា ។ ដូច្នេះ វានឹងអំណោយផលខ្លាំងដល់ផ្នែកអាជីវកម្ម ហើយខ្ញុំ និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានចំណងមិត្តភាពជាមួយគ្នាជាពិសេស» ៕ ប្រភព ៖ Khaosod

អ្នកគាំទ្រកម្ពុជាថា រឿន ណាត ស្អាតជាង Lisa ទៅទៀតក្រោយតែងខ្លួនដូចគ្នា

0

បន្ទាប់ពី រឿន ណាត រងមតិប្រតិកម្មពីជនជាតិថៃក្រោយតុបតែងខ្លួនដូច Lisa អ្នកគាំទ្រកម្ពុជាហួសចិត្តយ៉ាងខ្លាំងដោយបានលើកឡើងថាគ្រាន់តែជាការតុបតែងខ្លួនតាមអាយដលមិនបាន ខណៈអ្នកគាំទ្រកម្ពុជាថា រឿន ណាត ស្អាតជាង Lisa ទៅទៀត។ ទន្ទឹមនឹងការសរសើរថា រឿន ណាត ស្អាតជាង Lisa នេះដែរក៏មានអ្នកមួយចំនួនតូចលើកឡើងថា រឿន ណាត មានសម្រស់ស្អាតតាមបែបធម្មជាតិហើយមិនចាំបាច់តុបតែងខ្លួនដូចជានរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlhbbVhkj0Ts1ZjH-QiNLgQDjPuduABJU9qZtLfChAzRUUPvkCK98Q3ngiYdDjWjFnSiKX-b322yv3EyxED_ZLV-USge9WchWObqfBAZ1Vcc-i3nm9LDCV1n-6LaJ51rr6PIi9W9rSJGxdAUNHnQ9RFYJOYYwEpzCoR46WaZuTK2LFqEFBfTgQyzk3pvQ/s1350/347598679_3614538748776686_3530033898912525691_n.jpg

បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានក្លាយជាផ្ទាំងស៊ិបរបស់អ្នកលេងបណ្តាញសង្គមជនជាតិថៃមួយចំនួនក្រោយពីតារាស្រីរូបនេះបានតុបតែងខ្លួនដូចជា Lisa សមាជិកក្រុម BLACKPINK ។ ក្រោយពីបង្ហោះរូបភាពច្រើនសន្លឹកនៅលើបណ្តាញសង្គមរួចខណៈដែលទាំងម៉ូតសំលៀកបំពាក់ ម៉ូតសក់ ការធ្វើស្ទាយ៍ថតរូបជាដើម ជនជាតិថៃបានបញ្ចេញប្រតិកម្មលើការបង្ហោះរបស់នាង រហូត រឿន ណាត សម្រេចចិត្តបិទខម្មិនតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP7tMXu74rZBPkojTT4OiyPoeG0g_TLY4fRJ8-j3V7ktcNIquagr-PT-ytdFO1DnjdbNTIAwPSU-xkdpDrnuR0TV8AJ3PcAJQCNnAFuiNgg0rXmAlVRReORUQI_pJdQ8Q3jE9jMwj3fdkOgG-KeSuSgBLqvWNesN9QOOGetBHcP683d2CubPz3HVJ9f3s/s2048/409401792_3685901518309586_9053340451865672809_n.jpg

ក្រោយពីរឿងនេះបានក្លាយជាប្រធានបទក្តៅលើបណ្តាញសង្គមអ្នកគាំទ្រកម្ពុជាសម្តែងក្តីហួសចិត្តយ៉ាងខ្លាំងទៅលើអ្នកលេងបណ្តាញសង្គមថៃ គ្រាន់តែ រឿន ណាត ធ្វើតាមអាយដលខ្លួនក៏មិនបានអ្នកណាៗក៏មានអាយដល ហើយមិនមែនមានតែ Lisa ទេជាម្ចាស់កម្មសិទ្ធិម៉ូតសំលៀកបំពាក់នេះ។ អ្នកគាំទ្រក៏លើកឡើងទៀតថា បើអ្នកផ្សេងតុបតែងខ្លួនដូច Lisa អ្នកលេងបណ្តាញសង្គមថៃមិនបញ្ចេញប្រតិកម្មទេ ប៉ុន្តែដោយសារជនជាតិខ្មែរទើបបញ្ចេញប្រតិកម្ម។ ហួសចិត្តនឹងអ្នកលេងបណ្តាញសង្គមថៃពេកអ្នកគាំទ្រកម្ពុជាក៏បានលើកឡើងដែរថាពេលរូបភាពរបស់ រឿន ណាត ផ្ទឹមគ្នាជាមួយ Lisa រឿន ណាត ស្អាតជាង lisa ទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPIGzT87RbcAk2cy09Wy4_spZkQVqT7DF0huQjiqw-AAIMUEWSYXPwmpp7owiGu2MRlRCYKEmtjqbL2Ob0D5vEpte6jps6Z3zUhnH86u-Ajrq1EFcvD4MhS6oEnpJEedGG52B4xhyphenhyphenY1ZGtobmXO1mCy5TJ5uahc9jX367Ou-RsHGJflu_PoYpsLPyX9hE/s2048/410387274_3685901448309593_6571005402682585402_n.jpg

ជាមួយការសរសើរថាមានសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ ស្អាតលើស Lisa អ្នកមួយចំនួន ក៏រិះគន់ រឿន ណាត ដែរថាមិនចូលចិត្តថៃប៉ុន្មានទេប៉ុន្តែនាងនៅតែជៀសថៃមិនរួច ធ្វើខ្លួនដូចជាតារាជនជាតិគេទើបនាំឱ្យមានការមិនពេញចិត្ត ខណៈមានការលើកឡើងថា រឿន ណាត ស្អាតស្រាប់ហើយមិនចាំបាច់ធ្វើខ្លួនដូចជានរណានោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv91BW5wCgtu_Bi2PYbe_wWvyylHGukALJXqlLlunRpuSF-ISI-gRdl6G-F9gixGDsBBs2_BT6wZh36whUqsMgMNmkwVGaiVUG_4XKu1j9wXAzW5hhjeYoKUu_4dC6q0JyeTFVXLEFJaby7Vv7XJ_d4fDn6CHiTLL8DJguBVcc8FjvN5uzHOsgQV-a6hI/s900/348224869_1018295606245226_899670284412446816_n.jpg

ការដែលមានមតិមួយចំនួនលើកឡើងបែបនេះគេចាំបានដែរថា រឿន ណាត ធ្លាប់បាននិយាយលើបណ្តាញសង្គមកាលពីខែមីនា ថាក្នុងរយៈពេល៥ឆ្នាំមកនេះនាងមិនដែលជាន់ទឹកដីថៃចាប់តាំងពីប្រកួតនៅក្នុងកម្មវិធី Miss Universe ឆ្នាំ២០១៨ដោយសារតែកាលពីទៅប្រកួតទទួលបានការមើលងាយខ្លាំង ខណៈនាងបាននិយាយថាខ្លូនមិនចេះអៀបអប ស្របពេលបវរកញ្ញាថៃម្នាក់ប្រមាថជាតិសាសន៍ខ្មែរ។

យ៉ាងណាមិញ ការតុបតែងខ្លួនដូច Lisa រឿន ណាត បានអះអាងយ៉ាងច្បាស់លាស់ថាវាគ្រាន់តែជាការស្រលាញ់របស់នាងទៅអាយដលប៉ុណ្ណឹង ហើយនាងមានការគោរពស្រលាញ់ទៅលើ Lisa ខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOzSH3jXlUn6uxBqRtGCmjcAHWpBmRlMUh1yeqgJ3uwgsJHKUPccWtCqekLVPABIROV1y4mhlN0HBx64USp03rjFs4_H0zDFpT5GGoqwro5Sr84bucKAApVYDD9zHFaLxnc3AczQMR5g-Q17pQhKJnMfUB1SgubaF2qIRaQUYQHANazMTBheCtMbRG3yI/s1280/photo_2023-12-18_15-45-06.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3gti32SfW1qaONDa5Xf7R7rpGCBdremhlPYSItf2Er2GyKrLdcnng2yLoEt6UtHUzIZYCWLKujZRcua2aDA60SnbjehXjr4RumOCD8Ni0_0-DE6bfXgK78jJwXEUTTxgNUt5Kv5XHFOffR6JfQV7QxpOnc6h4XMOwH9V4hmCQyTmAXm1vedyv3MMaloI/s1280/photo_2023-12-18_15-45-06%20(3).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTBxJKG9cUU_QI1kshPBh_rphnqVABhSW7CxwgZFZGSauneCpv4DdTbgD5F44FoF98gMympjrjEg49Fg9g66dX3rrlx6THqSUyHFufhIZ8zK3mIC9s4-x4YJL1tQ2uMMwIdGIyulGjFRsBHjAIOMYo-ksmLC0AkhxEitmW36aa82m8AgUtcfoZGiNA9dY/s1280/photo_2023-12-18_15-45-06%20(2).jpg

ពិតជាមិនធម្មតាអ្នកចៃ្នម៉ូត អូលីវ៉ា គង់ ឈ្នះពានមួយទៀតមុនបំណាច់ឆ្នាំ២០២៣

0

លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ ពិតជាមិនធម្មតានោះទេស័ក្តិសមជាអ្នកច្នៃម៉ូតជួរមុខលំដាប់ប្រទេស ខណៈមុនបំណាច់ឆ្នាំ២០២៣ លោកទទួលបានពានរង្វាន់មួយទៀតក្នុងចំណោម១០ប្រទេសលើទឹកដីម៉ាឡេស៊ី។ ស្នាដៃរបស់លោកក្នុងឆ្នាំនេះទទួលបានពានអន្តរជាតិចំនួន៣ហើយ។ មិនត្រឹមតែលើកកម្ពស់ជាតិលើឆាកអន្តរជាតិប៉ុណ្ណោះទេតែលោកក៏បានរួមចំណែកជួយជាតិដោយបានច្នៃម៉ូតសំលៀកបំពាក់ជូនសិល្បករសិល្បការិនីក្នុងព្រឹត្តិការណ៍រាត្រីចងចាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkXv1tnNhr_ePJfQdwDGhjvzObdv6DnOgQZDtn4t4O2ID2nfBiqqFSYCIFZOPYJDrFK65XYiYsAYgjKcu4dq0Opi3KJXXgB_cjHlGBjjq1WZRebKwNFf5XbPlunvSAOgr8UPpHYLlKwDGogC2e6wNlrSnxhpOV9muSvyAQERBiusSOsMQOlJkSAKBvtgY/s2048/412349357_382306480861494_1573659473554985979_n.jpg

នៅលើបណ្តាញសង្គមរបស់លោក អូលីវ៉ា គង់ កាលពីថ្ងៃទី១៧ ធ្នូ អ្នកច្នៃម៉ូតរូបនេះបានឱ្យដឹងថាកម្ពុជាបានឈ្នះពានច្នៃម៉ូតល្អឥតខ្ចោះក្នុងចំណោម ១០ប្រទេសក្នុងកម្មវិធីមួយនៅឯប្រទេសម៉ាឡេស៊ី។ លោក អូលីវ៉ា គង់ បានរៀបរាប់ថា «រំភើបចិត្តណាស់កម្ពុជាធ្វើបានសំរេចជោគជ័យទៀតហើយ កម្ពុជាឈ្នះពានច្នៃម៉ូតដបានយ៉ាងល្អឥតខ្ចោះ ក្នុងចំណោម ១០ប្រទេស Excellent Designer Award ក្នុងកម្មវិធី Asia Fashion Runway នៅក្នុងប្រទេសម៉ាឡេស៊ី»។ លោកបន្តថា «អ្វីដែលកាន់តែរំភើបខ្ញុំបានពាំនាំនូវសិល្បៈវប្បធម៌ អរិយធម៌ខ្មែរមកកាន់ឆាកអន្តរជាតិពិភពលោកពិតជាស្ងប់ស្ងែងនឹងសិល្បៈវប្បធម៌ខ្មែរខ្លាំងណាស់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBa5Be3iyECUcyOHmE3i_J2mzR0xDu9DrAee20mjG6Ow7bPx23Kvt6k62UBHX7nGTONsTNCtUMW4nEyDqOOiOttiyj47odW4qEusR9g2lGLiFyuULcE-wkrv_33deK5jEaHvW7ES0osQ6xRLG8ZSw_UyzEE63VJEXhdNlbGUHyLm5O0bHHFUk_zFyxcf0/s2048/412096528_381882624237213_3001290357517664033_n.jpg

បើតាមលោក អូលីវ៉ា គង់ ធ្លាប់បានបញ្ជាក់កន្លងមកថាការចូលរួមកម្មវិធី Asia Fashion Runway នៅក្នុងប្រទេសម៉ាឡេស៊ីនេះមានទាំងសែរាជវង្ស រាជរដ្ឋាភិបាល និងតារាល្បីៗចូលរួមប្រមាណជាង១០០០នាក់។

នេះជាពានលំដាប់អន្តរជាតិទី៣ហើយដែលលោក អូលីវ៉ា គង់ ទទួលបានដោយកាលពីខែសីហា លោកនិងកូនសិស្សបានចេញទៅដើរម៉ូតនៅកម្មវិធី Vietnam International Junior Fashion Week នៅសារមន្ទីរក្រុងហាណូយ ប្រទេសវៀតណានិងទទួលបានពានរង្វាន់ Best International Designer Award 2023 ក្នុងចំណោមអ្នកច្នៃម៉ូដ២២រូប មកពី១២ប្រទេសផ្សេងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMUcY_AqFIsik9aik4WkRbjokbaMYE5u1jCLXC6BYjO_7lMjoP23H7dGK2pi7V-fSlPs2QqmmbzjMPy1aMy_jEDVYWRBIFNSluZgeMrXChQh40Tl4Xmh4avtV3Pl_8WqFLCokxv3lpPcDIJK81drEfa7qobRtf4D0116laTaASb_6QwTjZFdXAmL6H_uI/s2048/412082368_381882557570553_8269394773726307766_n.jpg

នៅខែកញ្ញា អ្នកច្នៃម៉ូត អូលីវ៉ា គង់ បាននាំយកសំលៀកបំពាក់សហសម័យ និងម៉ូតសក់ដកស្រង់ពីអប្សរាអង្គរវត្តចូលរួមក្នុងកម្មវិធីMilan Fashion Week ប្រព្រឹត្តទៅនៅប្រទេសអ៊ីតាលី ព្រមទាំងទទួលបានពាន TOP FASHION DESIGNER AWARD 2023 ក្នុងកម្មវិធីលំដាប់ពិភពលោកនេះដែលមានប្រទេសល្បីៗចូលរួមចំនួន១៦ប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG415jn9ZSv22IbwxtdS_nMaZyPBntAEPBf2EPSHBtez9g0E398ahGx2U1fzQbW_uILbsILj1yH2Nfidz4jFpPRGRJqmo_AYBYzo85BE2jm2vh4pyJNS-kMhobTBxN-nvz-WUSU3Xl7zx225RpvQfnZeJLEBqyCo_XIMbicGtm60rm6z1uxrFee91CVDA/s2048/396723709_358870039871805_210527519225705533_n.jpg

ទន្ទឹមនឹងការងារមមាញឹកនៅក្រៅប្រទេស លោក អូលីវ៉ា គង់ ក៏បានចូលរួមផ្នែកបរិស្ថានដូចគ្នាដោយកាលពីកន្លងទៅនេះដោយលោកដឹកនាំក្រុមដើរបង្ហាញម៉ូតនៅខេត្តព្រះសីហនុព្រមទាំងដើររើសសំរាមទៀត។ កាលពីថ្ងៃទី១៤ ធ្នូ លោក អូលីវ៉ា គង់ ក៏បានចូលរួមព្រឹត្តិការណ៍ជាតិដោយបានច្នៃម៉ូតសំលៀកបំពាក់សហសម័យចំនួន៤១ឈុតជូនសិល្បករ សិល្បការិនីដើរបង្ហាញម៉ូតក្នុងព្រឹត្តិការណ៍រាត្រីចងចាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgguepG1LH_QebdNQ_g4UPrxRh3EIlpi7xYfje7HcgmfIxWOSvElnDzrzlDmpPFKaLGSzawrPuUyVDl6LpJwygODL0mxFC4KgvN1_6LQdAVpFyv2YbBIqrjt8u3M1rDctBOrMD_MisVX5m9NDO0MoH2a7CwOBm6z16GGvRZ95VcgpZb3S2AO3cgrKS9830/s2048/411166455_380733621018780_6310854779477418688_n.jpg

តើអ្នកគួរញ៉ាំអ្វីដើម្បីការពារបញ្ហាសក់ជ្រុះ?

0

មនុស្សមួយចំនួនប្រាកដជាធ្លាប់ជួបប្រទះនឹងបញ្ហាសក់ជ្រុះ ដែលធ្វើឱ្យយើងបាត់បង់ទំនុកចិត្តលើខ្លួនឯង។ ការជ្រុះសក់អាចបណ្តាលមកពីហេតុផលជាច្រើន រួមទាំងរបៀបរស់នៅ របបអាហារ ភាពតានតឹង និងការប្រែប្រួលអ័រម៉ូន។ ទោះជាយ៉ាងណាក៏ដោយ អ្នកអាចកែលម្អវាបានទាំងស្រុងជាមួយនឹងរបបអាហារដែលមានតុល្យភាព។ ដូច្នេះខាងក្រោមនេះគឺជាអាហារមួយចំនួនដែលអាចបន្ថែមទៅក្នុងរបបអាហារដើម្បីឱ្យសក់មានសុខភាពល្អ និងស្អាតជាងមុន៖

១.ផ្លែឈើសម្បូរវីតាមីន C៖ ផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជា គីវី ក្រូច និងក្រូចឃ្វិច គឺជាប្រភពដ៏ល្អនៃវីតាមីន C ដែលជួយឱ្យរាងកាយស្រូបយកជាតិដែកបានកាន់តែមានប្រសិទ្ធភាព ដោយហេតុនេះជំរុញការលូតលាស់សក់ និងការពារការបាត់បង់សក់។Fruits rich in vitamin C: our top 15 - Plantura

២.ទឹកដោះគោជូរ៖ កាល់ស្យូមរបស់ទឹកដោះគោជូរ គឺជាសារធាតុរ៉ែដ៏សំខាន់បំផុតសម្រាប់ការលូតលាស់សក់។ ដូច្នេះអ្នកគួរបន្ថែមទឹកដោះគោជូរ ឬយ៉ាអួរទៅក្នុងបញ្ជីអាហារសម្រន់របស់អ្នក ក៏ដូចជាលាយគ្រាប់ធញ្ញជាតិដូចជា Walnut និង flaxseeds ដើម្បីផ្តល់សារធាតុចិញ្ចឹមបន្ថែមទៀត។Milk And Orange Juice: Best 5 Key Benefits And Healthy Recipes

៣. Oatmeal៖ គ្រាប់ធញ្ញជាតិ Oatmeal មិនត្រឹមតែជាប្រភពដ៏ល្អនៃជាតិសរសៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានផ្ទុកនូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដូចជា ជាតិដែក ស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលត្រូវបានគេស្គាល់ជាទូទៅថាជាអាស៊ីតខ្លាញ់មិនឆ្អែត (PUFA) ដែលមានសារៈសំខាន់ក្នុងការថែរក្សាសុខភាពស្បែក និងសក់។ អ្នកអាចញ៉ាំ oats សម្រាប់អាហារពេលព្រឹកពីរបីដងក្នុងមួយសប្តាហ៍ ដើម្បីធានាថាសក់របស់អ្នកទទួលបានសារធាតុចិញ្ចឹមទាំងអស់ដែលវាត្រូវការ។Is Oatmeal Good for Weight Loss? - Is Oatmeal Good for Losing Weight?

៤.ដំឡូងជ្វា៖ ដំឡូងជ្វាមានសារៈសំខាន់ក្នុងការស្រូបយកវីតាមីន A ព្រោះវាសម្បូរទៅដោយសារធាតុ Beta-carotene ។ វីតាមីន A នេះមានសារៈប្រយោជន៍សម្រាប់បណ្តុះសក់ឱ្យក្រាស់ និងផលិតជាតិខ្លាញ់ រក្សាសក់ឱ្យមានសុខភាពល្អ រួមទាំងមានសំណើមតាមបែបធម្មជាតិ។ វិធីមួយដើម្បីបន្ថែមដំឡូងជ្វាទៅក្នុងអាហារគឺ ស្ងោរ ជំហុយ ឬចៀនវាជាមួយបន្លែផ្សេងទៀត។តើចង់ដឹងអត់ថាដំឡូងជ្វា​ផ្តល់​ផលប្រយោជន៍​អ្វីខ្លះដល់​សុខភាព​រាង​កាយ?  KohSantepheap.TV

៥.ការ៉ុត៖ ការ៉ុតមិនត្រឹមតែមានប្រយោជន៍សម្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាប្រភពដ៏ល្អឥតខ្ចោះនៃវីតាមីន A ដែលសក់របស់អ្នកត្រូវការផងដែរ។ ការ៉ុតមានជីវជាតិសម្រាប់ស្បែកក្បាល និងផ្តល់សំណើមដល់សក់យ៉ាងយូរពីគល់ដល់ចុង។Carrots: Calories, Health Benefits and Nutrition Facts

៦.ស៊ុត៖ ស៊ុតគឺជាប្រភពនៃប្រូតេអ៊ីន និង biotin ដែលជួយពង្រឹងសក់ កង្វះប្រូតេអ៊ីនតែងតែជាប់ទាក់ទងនឹងការជ្រុះសក់ ខណៈដែល biotin មានសារៈសំខាន់សម្រាប់ការផលិត keratin ដែលជាប្រូតេអ៊ីនសក់ផងដែរ៕Fried egg - Wikipedia

អាជ្ញាធរថៃរឹតបន្តឹងការត្រួតពិនិត្យពលករបរទេសខុសច្បាប់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចថៃបានចាប់ខ្លួនពលករមីយ៉ាន់ម៉ាលួចចូលមកប្រទេសថៃដោយខុសច្បាប់ បើទោះជាពួកគេលាក់ខ្លួនក្នុងឡាំងផ្លែឈើក្តី ក៏គេចមិនផុតពីការត្រួតពិនិត្យរបស់សមត្ថកិច្ចដែរ ។

សារព័ត៌មានថៃរាយការណ៍បន្តថា ក្រុមទាហានឈុតខ្មៅថៃ ព្រមទាំងភ្នាក់ងារពាក់ព័ន្ធបានដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ដែលស្ថិតក្នុងភូមិទី៣ ឃុំខាក់ណេជឺ ស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីត្រួតពិនិត្យមើលការដឹកជញ្ជូនទំនិញខុសច្បាប់គ្រប់ប្រភេទ ។ ក្នុងអំឡុងពេលនោះ ស្រាប់តែប្រទះឃើញមានរថយន្តដឹកទំនិញ១គ្រឿងបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យនៅចំណុចព្រំដែនផាឡាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTM8fo9gggOkowgU3NG8qliKmi8AHEx9n_Wo9HiADY-E9guHDRCE4oYtEuOHaCIOjYmTz3PjAHrWrMO_6ymq4T8QcXIaopxgOy9NyGSspSj2LSa_2C2NSSdm_Q6CNSnixjj_X8PHFz_JWZc4xmvJ4qvM3izrb02m6zcaDpWUCEDA_hjeWtKo18wo38BGI/s749/Screenshot%202023-12-18%20154439.png

ពេលនោះ ក្រុមទាហានឈុតខ្មៅថៃបានបញ្ជាឱ្យរថយន្តនេះឈប់ដើម្បីត្រួតពិនិត្យ ។ សមត្ថកិច្ចប្រទះឃើញថា អ្នកបើកបររថយន្តនេះជាស្ត្រី អាយុ២៧ឆ្នាំ ហើយនាងបាននិយាយមកកាន់សមត្ថកិច្ចដោយស្នាមញញឹម និងពាក្យសម្តីផ្អែមល្ហែមផ្សេងៗ ដើម្បីកុំឱ្យសមត្ថកិច្ចចាប់អារម្មណ៍លើទំនិញក្នុងរថយន្ត ។ ប៉ុន្តែសមត្ថកិច្ចមិនបានជឿតាមពាក្យសម្តីរបស់នាងទេ ហើយក៏បានត្រួតពិនិត្យទំនិញក្នុងរថយន្តយ៉ាងលម្អិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQNv7jM6hskn4tq_KzQxHZNtYRhB6hcPDmJjtCHGf9xB1b7LIdm9ukfL4nGmiCY8Gx7y-xmEaoLklYl1DGCJG6xSuM7lj-wuUW5sqoO9KzoR_bcqYJpQ6AruSXI-gHuVhjSoH16OPMUuaSWnuNexm4O_rdxbcKYXMfl8jqxCFg9j_uXrlTZT0o9QLBJmk/s731/Screenshot%202023-12-18%20154456.png

ក្នុងអំឡុងពេលសមត្ថកិច្ចកំពុងតែរើអីវ៉ាន់ក្នុងរថយន្តនោះ ស្រាប់តែប្រទះឃើញភាពមិនប្រក្រតី គឺឡាំងដាក់ផ្លែឈើអាចកម្រើកដោយខ្លួនឯងបាន ។ ភ្លាមនោះ សមត្ថកិច្ចក៏ប្រញាប់ពិនិត្យក្នុងឡាំងផ្លែឈើ ហើយបានឃើញពលករមីយ៉ាន់ម៉ាខុសច្បាប់ ក្នុងនោះមានបុរស៣នាក់ និងស្ត្រី៤នាក់ ។ ពួកគេទាំងអស់បានសម្ងំលាក់ខ្លួននៅក្នុងឡាំងផ្លែឈើទាំងនេះ និងគិតថា សមត្ថកិច្ចមិនចាប់អារម្មណ៍ ។

បន្ទាប់មក សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ និងពលករខុសច្បាប់ទាំងអស់បញ្ជូនទៅកាន់ស្ថានីយប៉ូលិសប្រចាំស្រុកម៉ែរ៉ាណាត ខេត្តតាក ដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្តទៀត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI-Q6gkrWlTHxehHHhMN25ZG6KXkRwo1TDVZMKZ2vssq146GgiBe1A99QkJsuhp_P0f9Jrq2-N4jlzZHqK8q-H6bu-z5mBA0-NiHBbbfP_yQ9vCIqYLEu_-wRlMNm7xefOVPeqHQdxalDix90njOzSiwHmt4fwVVrxEGawEQYlDoiH-RJ6qSexS1RX1So/s753/Screenshot%202023-12-18%20154520.png ប្រភព ៖ Mono News