Home Blog Page 1336

Andrea ត្រូវបានគេរាយការណ៍ថា «បានសារភាព» អ្វីគ្រប់យ៉ាងទៅ Kathryn ដោយផ្ទាល់ទើបភ្លើងចំបើងឆេះឡើង

0

ការបែកបាក់ដ៏ចម្រូងចម្រាសរបស់ Kathryn Bernardo និង Daniel Padilla កន្លងមកនេះនៅតែជាប្រធានបទជជែកលើបណ្តាញសង្គមនៅឡើយខណៈមានពាក្យចចាមអារ៉ាមកើតឡើងជាបន្តបន្ទាប់ទៅលើមនុស្ស៣នាក់ ហើយតារាស្រីវ័យក្មេង Andrea Brillantes បានជាប់ពាក់ព័ន្ធលើរឿងនេះនិងជាប់ឈ្មោះជាជនទី៣។ ដោយឡែកប្រភពគួរឱ្យទុកចិត្តមួយផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនបានឱ្យដឹងថា Andrea បានសារភាពរឿងមួយទៅកាន់ Kathryn ផងដែរ។Andrea Brillantes Joins the H&M Family in New Campaign - MYX Global

របាយការណ៍ពី PEP បានចេញផ្សាយនៅថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣ Andrea បានសារភាពការជួបសម្ងាត់មួយដងរបស់នាងជាមួយ Daniel ទៅ Kathryn ហើយនាងបានធ្វើវាដោយផ្ទាល់។ ការបង្ហាញរបស់ Andrea ត្រូវបានគេនិយាយថាវាជាភ្លើងចំបើងចុងក្រោយរបស់ Kathryn ក្នុងទំនាក់ទំនង ១១ ឆ្នាំរបស់នាងជាមួយ Daniel ។

ទោះបីជាវាមិនច្បាស់ថានៅពេលណា និងមូលហេតុដែលការសារភាពនេះកើតឡើងក៏ដោយប៉ុន្តែគេបានរាយការណ៍ថា Andrea ដែលបានទាក់ទងទៅ Kathryn មុន។ តារាល្បីវ័យក្មេង Andrea បានប្រាប់ Kathryn អំពីការជួបគ្នា “ម្តង” របស់នាងជាមួយ Daniel ដែលបានកើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដែលជាថ្ងៃខួបកំណើតម្តាយរបស់ Daniel ប៉ុន្តែប្រភពបានបំភ្លឺថាម្តាយរបស់ Daniel មិនដឹងថាមានអ្វីកើតឡើងរវាង Daniel និង Andrea នោះទេ។Kathryn Bernardo Ethnicity, What is Kathryn Bernardo's Ethnicity? - News

នៅឆ្នាំ២០២១ Andrea មានអាយុត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ ខណៈដែល Daniel មានអាយុ ២៦ ឆ្នាំ ហើយ Kath មានអាយុ ២៥ ឆ្នាំ។

Andrea មិនត្រឹមតែបានសារភាពថាបានជួប Daniel នៅខាងក្រោយខ្នងរបស់ Kath ប៉ុណ្ណោះទេ ប៉ុន្តែនាងត្រូវបានគេរាយការណ៍ថាបានចែករំលែកការសន្ទនារបស់នាងជាមួយ Daniel តាមទូរស័ព្ទរបស់នាង។ វាត្រូវបានលើកឡើងនៅក្នុងរបាយការណ៍របស់ PEP.ph ដែល Andrea បានប្រាប់ Daniel ថាមាននរណាម្នាក់ផ្សេងទៀតដែលដឹងពីទំនាក់ទំនងរបស់ពួកគេផងដែរ។Daniel Padilla - YouTube

លើសពីនេះទៅទៀត ប្រភពបានរាយការណ៍ថាដោយសារតែដឹងពីទំនាក់ទំនង Andrea និង Daniel វាជាហេតុផលមួយដែល Andrea និង មិត្តប្រុស បែកបាក់គ្នា។ ពេលនោះ Daniel បានប្រាប់ Andrea ឱ្យដោះស្រាយបញ្ហាជាមួយមិត្តប្រុសនៅពេលនោះផងដែរក្រោយពីបានដឹងរឿងពួកគេ។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីប្រកាសបែកគ្នារវាង Daniel និង Kathryn អ្នកទាំងពីរបានបង្ហាញសកម្មភាពរួមគ្នាកាលពីកន្លងទៅនេះនាំឱ្យហ្វេនៗមានការលើកឡើងថា អ្នកទាំងពីរអាចនឹងត្រូវគ្នាវិញ។ ទោះជាយ៉ាងណា តារាសម្តែងស្រី Kathryn បានបង្ហាញគោលជំហរថាខ្លួនមិនត្រឡប់ក្រោយឡើយ មានតែឆ្ពោះទៅមុខប៉ុណ្ណោះ៕

 

ព្រះកាយច័ន្ទ គាំទ្រការលើកឡើងរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាគួរគាំទ្រតារាខ្មែរច្រើនជាងបរទេស

0

កញ្ញា ព្រះកាយច័ន្ទ តារាស្រីត្រៀមចូលរួមប្រកួត Miss Grand Cambodia 2024 ខាងមុខនេះបានបង្ហាញការគាំទ្រពេញទំហឹងចំពោះកញ្ញា ពេជ្រ វត្តីសារ៉ាឌ្ឍី ដែលបានលើកឡើងថាគួរគាំទ្រតារាខ្មែរច្រើនជាងបរទេសស្របពេលមួយរយៈចុងក្រោយនេះមានការគាំទ្រហៅតារាបរទេសចូលរួមកម្មវិធីច្រើន។ ក្នុងនោះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើកឡើងទៀតថាតម្លៃខ្លួនតារាក្នុងស្រុកមានការតវ៉ាច្រើន ខណៈហ៊ានឱ្យតម្លៃខ្លួនច្រើនទៅតារាបរទេសវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1-kJcU-1OhGQEO6fqamOH-4fJW4s0d0umZjZR3tsXDh5qeEgAU95Otlz1Mg-XMB4Tv49qBJX5H8H-quMsUKWMvDKll_5KaYOB8TioU3RmuoUX3VTcXIbKI8YGsJhUTcPgZvJgZ7yz4eDEp0rdmxqwAoyd7oos7YDn8cJc1HT5VKdB7MwryRwJj3sX59A/s960/381221143_1682195482259588_6179668331745992193_n.jpg

នៅថ្ងៃទី១៩ ធ្នូ ព្រះកាយច័ន្ទ បានបង្ហោះវីដេអូខ្លីរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី សិស្សប្អូនជំនាន់ក្រោយក្នុងអាជីពសិល្បៈ និងជាសិស្សច្បងខាងវិស័យបវរកញ្ញា ដែលបាននិយាយលើកស្ទួយតារាក្នុងស្រុកឱ្យមានគាំទ្រច្រើនជាងតារាបរទេស។ តារាស្រីរូបនេះបានសរសេរថា «បងសូមគ្រាំទ្រការបញ្ចេញយោបល់របស់ប្អូនស្រី ខ្មែរឱ្យតម្លៃខ្មែរទើបខ្មែរថ្លៃទៅបាន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcOgIgPbtOTIfgcfU6qZd9Zp2_-iiV6PNOVnOIkvmXNjPPj90dJFgA4xjEno_iC6lsZXN5WUuIBfeivCQKO2M6mJ6RpkiveOQqHM25hbbt8-GogecE6LeGtW-fFpOlZpGHWMNMlYgUE-j8YTxNeelMv2v9OoZr6Ijq_VhlvzwOkNZ3vqlsbXLAdhGxN_c/s2048/409597951_379946287949471_8611505567014337162_n.jpg

នៅក្នុងវីដេអូនោះដែរ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថាក្នុងប្រទេសយើងពុំសូវមានកម្មវិធីដូចជាប្រទេសថៃទេ កម្មវិធីនៅថៃមានជាប់គ្នាជានិច្ចពេលនាងនៅធ្វើការហើយទទួលបានចំណូលច្រើនទៀត។ ដោយឡែកការងាររបស់ខ្លួនរាល់ដងនៅក្នុងប្រទេសមានតែប្រម៉ូតផលិតផលមិនសូវបានចូលរួមកម្មវិធីទេ។ បវរកញ្ញារូបនេះបាននិយាយទៀតថា ការពិតមានកម្មវិធីអញ្ជើញទៅចូលរួមច្រើនប៉ុន្តែតម្លៃមិនត្រូវគ្នាច្រើន ដោយសារនៅក្នុងប្រទេសយើងតម្លៃតួនៅមានកម្រិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhalmBo-EG7wrsqr4Bg-WkJHiDe2HAzFxRoiia3VVrVoTTGO3aBfqrKRC5paz0IrhKIZMT23VSMW0hvdJBQhv3xwC-JsCFusdZ95QTfSzMXvKQpZj8xCHxAXWP1sGRpjrATDAbK_wbjJEMQfNrRikWWDqgJiPCZJ-sQWUDuyNJoYfrYL-Wze0dRA_HX_pU/s1800/394574342_1699959983816471_9032319782752978531_n.jpg
Miss Grand Cambodia 2022 រូបនេះបានបន្ថែមថា ប្រទេសយើងពេលនេះចាប់ផ្តើមទៅតារាស្រុកគេច្រើន ហើយតារាខ្មែរមានការតវ៉ាតម្លៃខ្លួនច្រើន តែជាមួយតារាស្រុកគេ គេល្បីគិតថាសមតម្លៃ។ យ៉ាងណា ពេជ្រ វត្តីសារ៉ាវឌ្ឍី ថាខ្មែរគួរតែគាំទ្រខ្មែរ ហើយជឿថាហ្វេនខ្មែរនៅតែគាំទ្រខ្មែរខ្លួនឯងដែរ ជាក់ស្តែងដូចជាហ្វេនៗរបស់ខ្លួនចឹងហ៊ានធ្វើបានគ្រប់យ៉ាងទាំងអស់។

លំដាប់រងទី៥លើឆាកអន្តរជាតិ រូបនេះបន្តទៀតថា នាងមិនបានហាមឃាត់មិនឱ្យគាំទ្រតារាស្រុកគេនោះទេ ហើយនាងក៏គាំទ្រតារាក្រៅស្រុក និងក្នុងស្រុកដូចគ្នាពេលនាងមិនទាន់ក្លាយខ្លួនជាតារាហើយព័ត៌មានតារាខ្មែរនាងដឹងទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_5OvamJ_mwqCmwXq1pEd7XGVZT2ouALRjWwk1Jj4zSgWWWgziq_lrzUUwHNIdfwAOepGd5NK_X51R3j7i6eyQIUSnBU3gzJxyb-EonBiEdGvCaI7-PPDW3I5Y-cFC6RrsQmLmSb8m_-aKSSEPUFsFdEZnX0T3ATESJt_KtyI7szafUUPVxKbfsQlRiMw/s2048/412354916_382802757663824_3405226434966326000_n.jpg

គួរបញ្ជាក់ថា ព្រះកាយច័ន្ទ គឺជាសិល្បការិនីមានប្រជាប្រិយមួយរូបក្នុងប្រទេសនិងគ្រូបង្វឹកម្នាក់ទាំងទម្រង់សិល្បៈបុរាណនិងសម័យ ខណៈពេលនេះនាងត្រៀមចូលរួមប្រកួតប្រជែងវិស័យបវរកញ្ញាវិញម្តងបន្ទាប់ពីមានសន្ទុះជំរុញគាំទ្រច្រើនពីហ្វេនៗឱ្យនាងចូលរួមប្រកួតដណ្តើមមកុដ៕

ពហុកីឡដ្ឋានដ៏ថ្មីស្រឡាងមួយទៀត នឹងលេចរូបរាងឆាប់ៗនេះ នៅលើទឹកដីខេត្តព្រះសីហនុ

0

នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅ នៅក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន បានឱ្យដឹងថាពហុកីឡដ្ឋានខេត្តព្រះសីហនុ នឹងលេចរូបរាងឡើងនៅពេលដ៏ខ្លីខាងមុខ ដែលអាចផ្ទុកអ្នកចូលរួមទស្សនាបានប្រមាណ ៣១,៥០០នាក់។ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចាត់ទុកគម្រោងសាងសង់ ពហុកីឡដ្ឋានខេត្តព្រះសីហនុ ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិត ...ការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺដើម្បីឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត។

ជិពិសេស វានឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ការសាងសង់«ពហុកីឡដ្ឋានខេត្តព្រះសីហនុ»ជាតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា  - សុីសុីថាមស៍
គួរបញ្ជាក់ផងដែរថា ពហុកីឡដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១,៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ៕

 

ខេត្ត Gansu របស់ចិនកើតគ្រោះរញ្ជួយដីបណ្តាលឱ្យមនុស្សស្លា.ប់យ៉ាងច្រើន

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសបានរាយការណ៍នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ថា មានហេតុការណ៍គ្រោះរញ្ជួយដីយ៉ាងខ្លាំងក្លាមួយនៅខេត្ត Gansu ស្ថិតនៅភាគពាយ័ព្យប្រទេសចិន ។ វាបណ្តាលឱ្យអគារជាច្រើនកន្លែងបាក់រលំភ្លាមៗ ខណៈពលរដ្ឋចិនជាច្រើននាក់បានរត់គេចខ្លួនទៅកាន់ផ្លូវផ្សេងៗដើម្បីសុវត្ថិភាព ។Homes collapse as earthquake kills more than 100 in China's rural Gansu |  Reuters

បើតាមរបាយការណ៍បង្ហាញថា មានអ្នកស្លា.ប់នៅខេត្ត Gansu និងតំបន់នៅក្បែរៗគ្នា យ៉ាងហោចណាស់ ស្មើនឹង១១៨នាក់ និងមានអ្នករងរបួសរាប់រយនាក់ទៀត ។ រីឯមជ្ឈមណ្ឌលបណ្តាញគ្រោះរញ្ជួយដីប្រចាំប្រទេសចិនឱ្យដឹងថា គ្រោះរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ (តាមពេលវេលាប្រទេសចិន) ។ វាមានកម្លាំងខ្លាំងក្លាបំផុត និងមានជម្រៅរហូតដល់១០គីឡូម៉ែត្រឯណោះ ។China's Gansu earthquake kills at least 127 people: What to know |  Earthquakes News | Al Jazeera

ក្រុមអ្នកឃើញហេតុការណ៍នេះបាននិយាយប្រាប់សារព័ត៌មានស៊ីនហួរថា គ្រោះរញ្ជួយដីនៅខេត្ត Gansu បានធ្វើឱ្យខូចខាតអគារ, ផ្ទះសម្បែង, ផ្លូវ និងទ្រព្យសម្បត្តិផ្សេងៗជាច្រើន ។ លើសពីនេះ នៅតំបន់ផ្សេងៗបានប្រឈមនឹងបញ្ហាដាច់ចរន្តអគ្គិសនី និងគ្មានទឹកស្អាតប្រើប្រាស់ ។Gansu earthquake: China hit by worst quake in 13 years - BBC Newsround

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យភ្នាក់ងារសង្គ្រោះព្យាយាមស្វែងរក និងជួយសង្គ្រោះជនរងគ្រោះទាំងអស់ដើម្បីធានាថា ពួកគេមានសុវត្ថិភាព ។

លើសពីនេះ លោក ស៊ី ជិនពីង ក៏បានបញ្ជាឱ្យតាមដានស្ថានការណ៍គ្រោះរញ្ជួយដី និងបម្រែបម្រួលអាកាសធាតុផងដែរ ក្រោយពីសីតុណ្ហភាពនៅប្រទេសចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ដើម្បីការពារកុំឱ្យវិបត្តិនេះកើតឡើងម្តងទៀត ៕Gansu earthquake: Over 120 killed in China's deadliest quake in years - BBC  News ប្រភព ៖ TNN World

អស្ចារ្យមែន! ទុរេនមួយផ្លែសោះមានតម្លៃរហូតទៅដល់ ៤ ម៉ឺនដុល្លារអាមេរិក

0

បរទេស៖ ទុរេនប្រភេទ Musang King របស់ម៉ាឡេស៊ីត្រូវបានលក់ចេញក្នុងតម្លៃ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ) ដែលបានក្លាយជាទុរេនថ្លៃបំផុតក្នុងពិភពលោក។

យោងតាមគេហទំព័រអន្តរជាតិ The Star ដែលបានចុះផ្សាយនៅថ្ងៃទី១៨ ខែធ្នូថា ទុរេនប្រភេទ Musang King ត្រូវបានដាំដុះនៅក្នុងតំបន់ Raub នៃរដ្ឋ Pahang ប្រទេសម៉ាឡេស៊ី។ ដូច្នេះការដាក់លក់ទុរេនមួយផ្លែនេះត្រូវបានរៀបចំឡើងតាមរយៈពិធីដេញថ្លៃមួយ ខណៈដែលពិធីដេញថ្លៃនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីវប្បធម៌ និងធនធានធម្មជាតិសំខាន់ៗមួយចំនួនដែលមាននៅក្នុងរដ្ឋ Pahang។Durian Musang King Raub Dibida Pada Harga RM185,000 Sebiji – Rnggt

លោក Fadzli Mohamad Kamal ប្រធានគណៈកម្មាធិការ Pahang សម្រាប់ទំនាក់ទំនង និងពហុប្រព័ន្ធផ្សព្វផ្សាយយុវជន កីឡា បាននិយាយថា ការដេញថ្លៃសម្រាប់ផ្លែធុរេនបានចាប់ផ្តើមដំបូងនៅតម្លៃត្រឹមតែ ២,០០០ រីងហ្គីត (ប្រមាណ ៤២៧ ដុល្លារអាមេរិក) ប៉ុណ្ណោះ នៅក្នុងព្រឹត្តិការណ៍រៃអង្គាសថវិកាកាលពីថ្ងៃទី ១៧ ខែធ្នូ កន្លងទៅប៉ុន្តែតម្លៃនេះបានកើនឡើងជាបន្តបន្ទាប់ ដែលធ្វើឱ្យការដេញថ្លៃបានកើនឡើងរហូតដល់ ១៨៥,០០០ រីងហ្គីត (ប្រមាណ ៣៩,៤៩៦ ដុល្លារអាមេរិកក្នុងមួយផ្លែ)។FO4 - Musang King frozen durian | Health T Grocery

ទោះជាយ៉ាងណាក៏ដោយយោងតាមលោក Fadzli ក៏បានបន្ថែមទៀតថា ប្រាក់ចំណូលដែលបានមកពីការដេញថ្លៃនេះត្រូវបានបរិច្ចាគទៅឱ្យ Sekolah Menengah Kebangsaan (SMK) Sungai Ruan ដែលជាសាលានៅ Raub ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

គួរបញ្ជាក់ដែរថា Musang King គឺជាប្រភេទទុរេនដែលពេញនិយមបំផុតទាំងនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី។ ទុរេនប្រភេទនេះមានតម្លៃថ្លៃជាងពូជទុរេនដទៃទៀត ដោយសារវាជាប្រភេទទុរេនបន្លាខ្មៅរួមផ្សំគ្នានៃរសជាតិជូរចត់ និងផ្អែម ក៏ដូចជាប្រភេទពូជកម្រផងដែរ។ លើសពីនេះ Musang King ក៏ជាទុរេនដ៏មានឥទ្ធិពលខ្លាំងនៅក្នុងប្រទេសចិនផងដែរ៕World's most expensive' Musang King durian sold for RM185,000 | Daily  Express Malaysia - Sabah's Leading News Portal

គ្រោះថ្នាក់មើលមិនឃើញ! ក្មេងស្រីម្នាក់បានបាត់បង់ជីវិត អំឡុងពេកជិះឡានបង្វិល

0

កាលពីល្ងាចម្សិលមិញ វេលាម៉ោង ៦ៈ៣០ មានករណីក្មេងស្រីអាយុ២ឆ្នាំម្នាក់បានស្លាប់ ខណៈពេលកំពុងជិះឡានបង្វិល នៅវត្តជន្លង់ម្លូ សង្កាត់ឆេះរទេះ ខ័ណ្ឌកំបូល រាជធានីភ្នំពេញ។

ក្រោយហេតុការណ៍នេះកើតឡើងសមត្ថកិច្ចជំនាញ បានចុះទៅដល់ទីតាំង ដោយបើកការសនិដ្ឋានជំហានដំបូងថាអាចបណ្តាលមកពីឆក់ខ្សែភ្លើង ហើយធ្វើឱ្យក្មេងស្រីនោះគាំងបេះដូង។

តែយ៉ាងណាមិញ ជុំវិញព័ត៌មាន និងមូលហេតុពិតប្រាកដ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ មានតែរងចាំការស្រាវជ្រាវជាបន្តទៀត៕May be an image of 3 peopleMay be an image of 2 people and service vehicle

 

ទីបំផុត! G-Dragon បានរួចផុតពីការចោទប្រកាន់ពីបទប្រើប្រាស់គ្រឿ.ងញៀ.ន

0

យោងតាមប្រភពពី Chosun នៅថ្ងៃទី១៩ ខែធ្នូ នាយកដ្ឋានប៉ូលិសក្រុងសេអ៊ូលបានប្រកាសថាសំណាកធ្វើតេស្តទាំងអស់របស់ G-Dragon គឺអវិជ្ជមានចំពោះសារធាតុញៀន។ អង្គភាពស៊ើបអង្កេតក៏មិនអាចរកឃើញភ័ស្តុតាងច្បាស់លាស់ដើម្បីចោទប្រកាន់តារាចម្រៀងរូបនេះពាក់ព័ន្ធនឹងគ្រឿងញៀនដែរ ដូច្នេះ G-Dragon មិនត្រូវបានកាត់ទោសទេរួមទាំងបញ្ឈប់ការស៊ើបអង្កេតលើលោកដូចគ្នា។G-Dragon gives first interview since police drug investigation

កន្លងមក G-Dragon ត្រូវបានធ្វើតេស្តចំនួនបីដង ដោយរាល់ពេលដែលតារាចម្រៀងរូបនេះបង្ហាញខ្លួនទៅកាន់អាជ្ញាធរ លោកតែងនិយាយថាខ្លួនគ្មានកំហុស ហើយនឹងសហការយ៉ាងយកចិត្តទុកដាក់ជាមួយនឹងការស៊ើបអង្កេតដើម្បីទទួលបានលទ្ធផលឆាប់ៗនេះ និងធានាជូនអ្នកគាំទ្ររបស់លោក លោកមិនជាប់ពាក់ព័ន្ធនោះទេ។

តារាចម្រៀង G-Dragon ត្រូវបានប៉ូលិសក្រុងសេអ៊ូលកាត់ទោស ដោយគ្មានការឃុំខ្លួនពីបទពាក់ព័ន្ធនឹងគ្រឿងញៀនកាលពីចុងខែតុលា។ នៅពេលនោះសាក្សីម្នាក់បានផ្តល់សក្ខីកម្មថាតារាចម្រៀងរូបនេះប្រើប្រាស់គ្រឿងញៀនជាច្រើន សិល្បករផ្សេងទៀត។ ប៉ុន្តែក្រោយមក មនុស្សម្នាក់នេះបានផ្លាស់ប្តូរចម្លើយវិញដោយបានសារភាពថា រូបគេមិនបានឃើញ G-Dragon ប្រើថ្នាំដោយផ្ទាល់ភ្នែកទេ។BIGBANG's G-Dragon: 'King of K-Pop' Music, Controversies | J-14

G-Dragon ត្រូវបានគេរកឃើញប្រើកញ្ឆានៅប្រទេសជប៉ុនក្នុងខែឧសភា ឆ្នាំ២០១១ និងធ្វើតេស្តវិជ្ជមានក្នុងខែកក្កដាឆ្នាំដដែល ហើយទទួលបានការព្យួរទោស។ ក្រៅពី G-Dragon សមាជិកបីនាក់ផ្សេងទៀតរបស់ក្រុម Big Bang ក៏ជាប់ពាក់ព័ន្ធរឿងអាស្រូវទាក់ទងនឹងសារធាតុញៀនផងដែរ។
G-Dragon គឺជាតារាចម្រៀង អ្នកនិពន្ធបទចម្រៀង ល្បីល្បាញក្នុងវិស័យ Kpop ។ រូបគេបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ២០០៦ ក្នុងនាមជាមេក្រុម Big Bang ក្រោមផលិតកម្ម YG ។ លើសពីនេះ G-Dragon បានបង្កើតអាជីពទោលរបស់ខ្លួនជាមួយនឹងអាល់ប៊ុមជាច្រើន ដោយសារតែភាពជោគជ័យ និងឥទ្ធិពលនៅក្នុងតន្ត្រី និងម៉ូត តារាចម្រៀងរូបនេះត្រូវបានគេដាក់នាមឱ្យថា « King of KPOP»។

បន្ទាប់ពីចាកចេញពីផលិតកម្ម YG និងរឿងអាស្រូវគ្រឿងញៀនស្ងប់ស្ងាត់វិញ G-Dragon ត្រូវបានគេរាយការណ៍ថាមានគម្រោងចូលរួមជាមួយក្រុមហ៊ុនធំមួយផងដែរ៕G-Dragon Leaves YG Entertainment

ការដឹកជញ្ជូនទំនិញតាមរថភ្លើងរវាងចិននិងវៀតណាមកាន់តែពេញនិយម

0

ប្រទេសចិន ៖ សារព័ត៌មានចិនរាយការណ៍ថា ក្រុមហ៊ុនរថភ្លើងចិន សាខាគុនមីង បានបង្ហាញទិន្នន័យចុងក្រោយថា រថភ្លើងឆ្លងកាត់ប្រទេសចិន និងវៀតណាម បានដឹកជញ្ជូនទំនិញស្មើចំនួន១លាន៦សែន៨ម៉ឺនតោន ស្មើជាង៤០.២៦០ជើង ដែលឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរ ។

ផ្លូវរថភ្លើងតភ្ជាប់រវាងប្រទេសចិន និងវៀតណាម បានកសាងឡើងនៅឆ្នាំ១៩១០ ។ ផ្លូវរថភ្លើងនេះមិនត្រឹមតែតភ្ជាប់រវាងប្រទេសចិនជាមួយវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានតភ្ជាប់ប្រទេសចិនជាមួយបណ្តាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។Freight train service between China and Vietnam boosts trade - China Minutes

ក្រោយពីមានការពិភាក្សាគ្នាជាច្រើនលើក សេវាកម្មរថភ្លើងដឹកជញ្ជូនទំនិញបានចាប់ផ្តើមដំណើរការ កាលពីខែធ្នូ ឆ្នាំ២០១៧ ដែលបានធ្វើដំណើរពីតំបន់ខាយួន ខេត្តយូណាន ស្ថិតនៅភាគនិរតីប្រទេសចិន ទៅកាន់ទីក្រុងឆ្នេរសមុទ្ររបស់វៀតណាមឈ្មោះ ហៃហ្វុង ។

ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើង គឺដើម្បីបំពេញតម្រូវការទិញទំនិញកើនឡើង ហើយទំនិញដែលគេដឹកជញ្ជូនតាមរថភ្លើងនេះមានច្រើនប្រភេទ ដូចជា ៖ ជីគីមី, ធ្យូងថ្ម និងទុយោដែក ។ នៅឆ្នាំ២០២៣ នេះ ការដឹកជញ្ជូនទំនិញតាមផ្លូវរថភ្លើងរវាងប្រទេសចិន និងវៀតណាម កាន់តែពេញនិយមខ្លាំងឡើង ។ រីឯបរិមាណការដឹកជញ្ជូនទំនិញរវាងចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ក៏បានកើនឡើងជាបន្តបន្ទាប់ផងដែរ ដែលស្មើជាមធ្យមចាប់ពី២ជើង ដល់៤ជើងក្នុង១ថ្ងៃ ។Vietnam Sleeper Train Guide: All You Need To Know to Ride a Vietnam Sleeper  Train - Serena's Lenses

របាយការណ៍បញ្ជាក់ថា នៅឆមាសទី១ ឆ្នាំ២០២៣ ប្រព័ន្ធគ្រប់គ្រងការងាររបស់ការិយាល័យគយនៅខេត្តយូណាន បានដំណើរការយ៉ាងមានប្រសិទ្ធភាព ។ ហេតុនេះ វាធ្វើឱ្យបរិមាណការនាំចូល និងនាំចេញទំនិញ កើនឡើង៥១,៣% ខណៈតម្លៃការនាំចេញសរុប កើនឡើង២១,៨% ៕ ប្រភព ៖ TV5HD Online

ក្រុមហ៊ុន Apple គ្រោងនឹងអភិវឌ្ឍកាសជំនាន់ថ្មី AirPods Pro 3

0

ក្រុមហ៊ុន Apple គ្រោងនឹងអភិវឌ្ឍកាសស្តាប់ត្រចៀកជំនាន់ថ្មី AirPods Pro 3 ដែលអាចនឹងចេញនៅឆ្នាំ ២០២៥ ដោយបន្ថែមមុខងារថ្មីជាច្រើនទៀតនៅក្នុងកាស AirPods Pro 3។ ដូច្នេះហើយមុខងារថ្មីដែល Apple អាចនឹងអភិវឌ្ឍបន្ថែមនៅក្នុងកាសមានដូចជា៖Power On

១.ការរចនាបានផ្លាស់ប្តូរ៖ យោងតាមលោក Mark Gurman បានបង្ហាញថាកាសស្តាប់ត្រចៀក AirPods Pro 3 នឹងមានការរចនាឡើងវិញបន្តិច ប៉ុន្តែនៅតែរក្សាការរចនាដែលងាយស្រួលប្រើដដែលទេ ដោយស្រោម និងកាសនឹងត្រូវផ្លាស់ប្តូរការរចនាដែលអាចងាយស្រួលប្រើជាងមុន។

២.គុណភាពសំឡេងកាន់តែប្រសើរ៖ AirPods Pro 3 ក៏នឹងមានការកែលម្អប្រព័ន្ធសំឡេងផងដែរ ដោយបន្ថែមពីលើប្រព័ន្ធ ANC ដែលនឹងភ្ជាប់ជាមួយមុខងារផ្តោតអារម្មណ៍ ដើម្បីប្រើជាមួយ Vision Pro ដោយគេរំពឹងថាគុណភាពសំឡេងនឹងកាន់តែល្អប្រសើរជាងមុន។Apple AirPods Pro 3 release date predictions, price, specs, and must-know  features - PhoneArena

៣.ប្រើបន្ទះឈីបថ្មី៖ សម្រាប់ AirPods Pro 2 កាលពីមុនបានប្រើបន្ទះឈីប H2 ប៉ុន្តែសម្រាប់ម៉ូដែលថ្មីនេះវិញ វាត្រូវបានគេរំពឹងថានឹងប្រើប្រាស់បន្ទះឈីប H3 ជាមួយនឹងល្បឿនកាន់តែប្រសើរជាងមុន ក៏ដូចជាគាំទ្រការបញ្ជាដោយសំឡេងបានល្អជាងមុន រួមជាមួយនឹងការកាត់បន្ថយការប្រើប្រាស់ថាមពល និងអាចដំឡើងប្រព័ន្ធត្រួតពិនិត្យគុណភាពសំឡេង។

៤.បន្ថែមប្រព័ន្ធសម្រាប់វាស់កម្រិតនៃការស្តាប់របស់មនុស្ស៖ ដូចដែលយើងបានដឹងហើយថា Apple កំពុងបង្កើត AirPods ដើម្បីអាចវាស់ស្ទង់សុខភាព ជាពិសេសអ្នកដែលមានបញ្ហានៃការស្តាប់។ ដូច្នេះ កាសជំនាន់ថ្មីនេះអាចនឹងត្រូវបានកែលម្អដើម្បីសាកល្បងការស្តាប់ និងអាចរាយការណ៍ពីសុខភាពការស្តាប់បាន រួមទាំងការលុបបំបាត់សំលេងរំខានពីខាងក្រៅ។ ហេតុនេះហើយ ការសង្កត់ធ្ងន់លើការស្តាប់ រួមទាំងការកែសម្រួលនេះ បានធ្វើឱ្យកាសជំនាន់ថ្មី AirPods Pro 3 កាន់តែមានផាសុកភាពជាងមុន។AirPods Pro 3 Release Date and Price - ONE NEW BIG UPGRADE!! - YouTube

៥.បន្ថែមប្រព័ន្ធវាស់សីតុណ្ហភាពរាងកាយ៖ ក្រៅពីការវាស់សំឡេងក៏មានការប្រើវាស់សីតុណ្ហភាពដែលកាសអាចប្រើបានផងដែរ។ នេះបើយោងតាមលោក Ming-Chi Kuo បានរាយការណ៍អំពីមុខងារថ្មីមួយរបស់ Health ដែលនឹងមានមុខងារវាស់សីតុណ្ហភាពជា Biometric Sensor ក្នុងបញ្ហាជាច្រើនរួមមាន សីតុណ្ហភាព កម្រិតជីពចរ ហើយវាក៏ត្រូវបានគេរំពឹងថានឹងដាក់ឱ្យដំណើរការនៅខែកញ្ញា ក្នុងឆ្នាំ ២០២៥ ផងដែរ៕

តាមការសិក្សាបានបង្ហាញថា ការទទួលទានម្ទេសគឺល្អសម្រាប់បុរស

0

បុរសដែលទទួលទានម្ទេសក្នុងកម្រិតមធ្យមអាចធ្វើឱ្យមុខងារផ្លូវភេទប្រសើរឡើង និងកាត់បន្ថយហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត នេះបើយោងតាមការសិក្សាមួយចំនួនរបស់សហរដ្ឋអាមេរិក។ អាហារដែលយើងញ៉ាំមានតួនាទីសំខាន់ក្នុងដំណើរឈាមរត់ពេញរាងកាយ ហេតុនេះហើយប្រសិនបើយើងបន្ថែមម្ទេសពីលើម្ហូបអាហារ វានឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព រួមទាំងផ្នែកសរីរវិទ្យាផងដែរ។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ពេលបុរសទទួលទានម្ទេសក្នុងកម្រិតល្មម៖

១.ធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម៖ ម្ទេសមានផ្ទុកសារធាតុ Capsaicin ដែលអាចធ្វើឱ្យប្រសើរឡើងនូវចរន្តឈាម រួមទាំងកាត់បន្ថយសម្ពាធឈាម និងកម្រិតកូឡេស្តេរ៉ុល ក៏ដូចជាធ្វើឱ្យលំហូរឈាមក្នុងរាងកាយកាន់តែប្រសើរ និងកាន់តែងាយស្រួលសម្រាប់បុរសក្នុងការសម្រេចបាន និងរក្សាការឡើងរឹងរបស់លិង្គ។ លើសពីនេះ Capsaicin ក៏ជួយកាត់បន្ថយការរលាកដែលមានប្រយោជន៍សម្រាប់សុខភាពផ្លូវភេទផងដែរ។Watch: Man Eats World's Spiciest Chillies, Sets Speed World Record

២.បង្កើនចំណង់ផ្លូវភេទ៖ យោងតាមការសិក្សាឆ្នាំ ២០១៥ របស់សាកលវិទ្យាល័យ Grenoble Alpes ប្រទេសបារាំង ដែលមានអ្នកចូលរួមជាង ១០០ នាក់ បានបង្ហាញថា បុរសដែលចូលចិត្តអាហារហឹរ ភាគច្រើនត្រូវបានផ្សារភ្ជាប់ជាមួយនឹងមុខងារផ្លូវភេទកាន់តែប្រសើរឡើង។

៣.កាត់បន្ថយភាពតានតឹង៖ យោងតាមការសិក្សាជាច្រើនបានបង្ហាញថាជាតិហឹរនៃម្ទេសអាចកាត់បន្ថយការថប់បារម្ភ និងកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ព្រោះរសជាតិហឹរជួយជំរុញខួរក្បាលឱ្យបញ្ចេញអរម៉ូន endorphins ធ្វើឱ្យអារម្មណ៍កាន់តែរីករាយ កាត់បន្ថយភាពតានតឹង និងជួយបន្ថយហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត។China Daily on X: "Li Yongzhi from Zhengzhou in Henan province is so famous  for eating #chilis he is called the “King of Chili” in China. He  livestreamed video of him eating

៤.ការពារជំងឺមហារីកក្រពេញប្រូស្តាត៖ យោងតាមការសិក្សាឆ្នាំ ២០០៦ ដោយសាកលវិទ្យាល័យកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក បានបង្ហាញថា សារធាតុ capsaicin របស់ម្ទេសអាចជួយការពារការលូតលាស់នៃកោសិកាមហារីកក្រពេញប្រូស្តាត ហើយថែមទាំងមានសមត្ថភាពសម្លាប់ពួកវាទៀតផង៕