Home Blog Page 1335

គីម ជុងអ៊ុន ឈ្នះការបោះឆ្នោតកូរ៉េខាងជើងដោយទទួលបានសំឡេងឆ្នោត ៩៩%

0

កូរ៉េខាងជើង៖ លោក គីម ជុងអ៊ុន បានឈ្នះការបោះឆ្នោតកូរ៉េខាងជើង ដោយទទួលបានសំឡេងឆ្នោតរហូតទៅដល់ ៩៩% នឹងបង្ហាញថាគ្មានអ្នកណាប្រឆាំងនោះទេ។
យោងតាមប្រភពព័ត៌មាន CNA ដែលបានរាយការណ៍កាលពីថ្ងៃទី២៨ ខែវិច្ឆិកាថា ប្រទេសកូរ៉េខាងជើងបានបង្ហាញលទ្ធផលបោះឆ្នោត ដោយលទ្ធផលបានបង្ហាញថា ប្រជាពលរដ្ឋជាង ៩៩ ភាគរយសុទ្ធតែបានបោះឆ្នោតគាំទ្រគណបក្សការងាររបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។North Korea cites rare dissent in elections even as 99% back candidates |  The Star

នៅក្នុងការបោះឆ្នោតរបស់ប្រទេសកូរ៉េខាងជើងរៀងរាល់បួនឆ្នាំម្តង ប្រជាពលរដ្ឋនឹងមានសញ្ញាពីរដើម្បីគូស ដោយសញ្ញាពណ៌បៃតងមានន័យថាការគាំទ្រ ហើយក្រហមមានន័យថាប្រឆាំង។ ដូច្នេះហើយ ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចូលរួមការបោះឆ្នោតនោះ ៩៩.៩១ ភាគរយបានបោះឆ្នោតឱ្យបេក្ខជនក្រុមប្រឹក្សាប្រជាជនខេត្ត ហើយ ៩៩.៨៧ ភាគរយទៀតបានបោះឆ្នោតជ្រើសរើសបេក្ខជនសម្រាប់តំណែងតំណាងក្រុមប្រឹក្សាប្រជាជនមូលដ្ឋាន។ ក្នុងនោះមាន ០.០៩ និង ០.១៣ ភាគរយនៃអ្នកបោះឆ្នោតបានបោះឆ្នោតប្រឆាំងនឹងគណបក្សរបស់លោក Kim Jong Un ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រដែលការបោះឆ្នោតមានអ្នកប្រឆាំងនឹងគណបក្សនេះ។North Korea's Kim calls for military readiness against any 'provocation' |  Reuters

ទោះជាយ៉ាងណាក៏ដោយ យោងតាមមូលនិធិអាស៊ីប៉ាស៊ីហ្វិកនៃប្រទេសកាណាដាបាននិយាយថា ការបោះឆ្នោតនេះទំនងជាការប៉ុនប៉ងរបស់រដ្ឋាភិបាលកូរ៉េខាងជើងដើម្បីធ្វើឱ្យមុខមាត់របស់ប្រទេសមានលក្ខណៈធម្មតា ក៏ដូចជាចង់បង្ហាញថាវាមានលទ្ធិប្រជាធិបតេយ្យជាង ដើម្បីបង្កើនភាពស្របច្បាប់នៃអំណាចនៅលើឆាកពិភពលោក។ ហេតុនេះហើយ ទោះបីជាសំឡេងឆ្នោតរបស់គណបក្សប្រឆាំងនឹងមានកម្រិតខ្លាំងប៉ុណ្ណាក៏ដោយ ក៏គណបក្សការងាររបស់លោក គីម ជុងអ៊ុន នឹងត្រូវពិនិត្យមើលប្រអប់ឆ្នោតគ្រប់ពេលវេលាដែរ។ នេះបើតាមស្ថិតិបានរកឃើញថាចំនួនអ្នកបោះឆ្នោតបានធ្លាក់ចុះពី ៩៩.៩៨ ភាគរយមកនៅ ៩៩.៦៣ ភាគរយ ដោយក្រុមអ្នកជំនាញបានវិភាគថានេះជាសញ្ញាបង្ហាញពីការចុះខ្សោយនៃអំណាចកណ្តាល។North Korea's Kim calls for military readiness against any 'provocation' |  The Star

គួរបញ្ជាក់ដែរថា កូរ៉េខាងជើងគឺជាប្រទេសកុម្មុយនីស្ត ប្រកាន់លទ្ធិជូឆេក្រោមរបបផ្តាច់ការ។ ប្រទេសនេះស្ថិតនៅភូមិភាគអាស៊ីបូព៌ា ដែលមានព្រំដែនជាប់ប្រទេសចិន និងរុស្ស៊ីនៅភាគខាងជើង និងប៉ែកខាងត្បូងជាប់នឹងប្រទេសកូរ៉េខាងត្បូង ដោយភាគខាងលិចនៃប្រទេសកូរ៉េខាងជើងមានព្រំប្រទល់ជាប់នឹងឆកសមុទ្រកូរ៉េ និងសមុទ្រលឿង រីឯខាងកើតជាប់នឹងសមុទ្រជប៉ុន៕

អាជ្ញាធរថៃចាប់ខ្លួនព្រះសង្ឃខ្មែរទៅបិណ្ឌបាត្រនៅប្រទេសថៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ពលរដ្ឋថៃបានរាយការណ៍ប្រាប់សមត្ថកិច្ចឱ្យចុះមកត្រួតពិនិត្យព្រះសង្ឃ១អង្គ ដែលតែងតែនិមន្តបិណ្ឌបាត្រប្រាក់ពីពលរដ្ឋ ដើម្បីឱ្យដឹងថា តើជាព្រះសង្ឃពិតប្រាកដ ឬព្រះសង្ឃក្លែងក្លាយ ។ ក្រោយមក សមត្ថកិច្ចថៃក៏បានបន្លំខ្លួនជាពលរដ្ឋធម្មតាទៅរាប់បាត្រជាមួយព្រះសង្ឃដើម្បីឱ្យប្រាកដថា តើពិតដូចការលើកឡើងរបស់ពលរដ្ឋដែរឬទេ ។บุกทลายแก๊งพระปลอมชาวกัมพูชา อาศัยบนเขาใกล้สำนักสงฆ์เขต อ.ศรีราชา จ.ชลบุรี  หลอกเรี่ยไรเงินชาวบ้าน

ក្រោយពីសមត្ថកិច្ចថៃបន្លំខ្លួនទៅរាប់បាត្ររួចមក ព្រះសង្ឃក៏បានសូត្រធម៌ និងឱ្យពរថា ៖ «សូមឱ្យញ៉ោមជួបតែសេចក្តីសុខ និងសេចក្តីចម្រើនរុងរឿង» ។ ប៉ុន្តែបើតាមស្តាប់ព្រះសង្ឃសូត្រធម៌ក្នុងអំឡុងពេលសមត្ថកិច្ចថៃរាប់បាត្រនោះ សមត្ថកិច្ចថៃឱ្យដឹងថា ព្រះអង្គសូត្រធម៌មិនដូចព្រះសង្ឃថៃទូទៅទេ ថែមទាំងមានសង្ឃដីកាមិនច្បាស់ទៀតផង ។ ហេតុនេះ ប៉ូលិសសន្និដ្ឋានថា ព្រះអង្គមិនមែនជាព្រះសង្ឃថៃទេ ពីព្រោះសំឡេងសូត្រធម៌មិនច្បាស់ និងខុសគ្នាដាច់ពីព្រះសង្ឃថៃ ។ตม.ชลบุรีบุกทลายแก๊งพระปลอมชาวกัมพูชา - สยามรัฐ

នៅពេលព្រះសង្ឃសូត្រធម៌ចប់ សមត្ថកិច្ចប្រាប់ថា ពួកខ្ញុំគឺជាសមត្ថកិច្ចថៃ ហើយតើព្រះអង្គនិមន្តមកពីខាងណាវិញ ? ព្រះសង្ឃក៏ប្រាប់ថា មកពីប្រទេសកម្ពុជា ហើយបានមកគង់នៅក្នុងខ្ទមតូចមួយលើភ្នំ ។ បន្ទាប់មក សមត្ថកិច្ចក៏បានទៅពិនិត្យមើលទីតាំងស្នាក់នៅលើភ្នំតាមព្រះសង្ឃប្រាប់ ។ តាមការពិនិត្យខ្ទមនេះឃើញថា ព្រះសង្ឃអង្គនេះបានគង់ជាមួយព្រះសង្ឃ៤អង្គ ទៅ៥អង្គទៀត ព្រមទាំងមានសម្ភារៈប្រើប្រាស់ជាច្រើន, មានប្រាក់មួយចំនួន និងមានកន្លែងលេងបៀរទៀតផង ។ตม.ชลบุรี บุกทลายแก๊งพระปลอมชาวกัมพูชา พบสร้างที่พักกลางเขา - TOPNEWS

ព្រះសង្ឃប្រាប់ថា បានរស់នៅប្រទេសថៃអស់រយៈពេល២ឆ្នាំហើយ ខណៈព្រះសង្ឃខ្លះទៀតរស់នៅថៃរហូតដល់១០ឆ្នាំ ។ ព្រះសង្ឃបន្តថា នៅក្នុងខ្ទមលើភ្នំនេះ មិនមែនមានតែព្រះសង្ឃ៤អង្គ ទៅ៥អង្គនោះទេ គឺនៅមានច្រើនអង្គទៀត ប៉ុន្តែពួកគេបានរត់គេចខ្លួនអស់ ពេលដឹងថាសមត្ថកិច្ចថៃមកត្រួតពិនិត្យ ។ในประเทศ - ตม.ชลบุรีบุกจับแก๊งพระเขมรปลอมสร้างที่พักกลางเขาศรีราชา

រីឯពលរដ្ឋថៃបានសរសើរពីការបំពេញការងាររបស់សមត្ថកិច្ចប្រចាំខេត្តឈុនបុរី ដែលបានបន្លំខ្លួនទៅរាប់បាត្រដើម្បីស៊ើបអង្កេតរកការពិត ។ ពលរដ្ឋនិយាយថា ព្រះសង្ឃចូលចិត្តដើរបិណ្ឌបាត្រប្រាក់ពីពលរដ្ឋ ហើយប្រាប់ថា យកប្រាក់ទៅជួយផ្នែកសាសនា ។ ហេតុនេះ ពលរដ្ឋក៏បានប្តឹងទៅសមត្ថកិច្ចឱ្យមកចាត់ការព្រះសង្ឃតែម្តង ។ตม.ชลบุรี บุกทลายแก๊งพระปลอมชาวกัมพูชา พบสร้างที่พักกลางเขา - TOPNEWS

ចុងក្រោយ សមត្ថកិច្ចថៃបានធ្វើការផ្សឹកព្រះសង្ឃទាំងអស់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ និងបញ្ជូនឱ្យត្រឡប់ទៅប្រទេសកំណើតវិញ ដោយសារព្រះសង្ឃបានចូលមករស់នៅប្រទេសថៃខុសច្បាប់ និងគ្មានឯកសារអ្វីទាំងអស់ ៕

មូលហេតុដែលនាំឱ្យមានបង្កើតរណសិរ្ស​២ធ្នូ កាលពី៤៥ឆ្នាំំមុន

0

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបច្ចុប្បន្នប្រែឈ្មោះជា “ក្រុមប្រឹក្សាជាតិរណសិរ្ស សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា” ត្រូវបានបង្កើតដោយសម្ដេច ហេង សំរិន សម្ដេច ជា ស៊ីម និងសម្ដេចតេជោ ហ៊ុន សែននិងឥស្សរជនស្នេហាជាតិជាច្រើនទៀត នៅថ្ងៃ ០២ ធ្នូ ឆ្នាំ១៩៧៨ នៅក្នុងតំបន់រំដោះនាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ។

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ជាអង្គការចាត់តាំងមហាជនមួយឈានមុខរបស់គណបក្សប្រជាជនកម្ពុជា រួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិ ដោយបានទទួលការជួយឧបត្ថម្ភយ៉ាងធំធេងពីការគាំទ្រពីមិត្ដភក្ដិជិតឆ្ងាយលើសកលលោក ដើម្បីផ្ដួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ រហូតដល់ទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។រណសិរ្ស​២ធ្នូ ឈាន​ដល់​ខួប​៤៤​ឆ្នាំ

រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា បង្កើតឡើងក្នុងគោលបំណងធំៗមួយចំនួនរួមមាន៖

• រំដោះប្រទេសជាតិចេញពីរបប ប៉ុល ពត
• ជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកផុតពីមហន្ដរាយនៃរបបអាវខ្មៅ
• ជួយស្ដារ កសាង និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា មានការកែប្រែមុខមាត់ថ្មី។
ជាមួយគ្នានោះដែរ រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក៏បានសម្រេច និងអនុម័តនូវកម្មវិធីនយោបាយរបស់ខ្លួនចំនួន៣ រួមជាមួយនឹងការប្រកាសនូវសេចក្តីថ្លែងការណ៍ចំនួន១១ទៀតផង។

នៅចុងខែធ្នូ ឆ្នាំ១៩៧៨ កងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ចាប់ផ្តើមវាយរំដោះបានបណ្តាខេត្តនានាពីការគ្រប់គ្រងរបស់ខ្មែរក្រហមជាបន្តបន្ទាប់ រហូតដល់រំដោះបានទូទាំងប្រទេសទាំងស្រុង នៅខែមករា ឆ្នាំ១៩៧៩៕

សម្តេច​ចក្រី ហេង សំរិន រំលឹក​ពីថ្ងៃ​២​ធ្នូ ក្នុងឱកាស​​ខួប​លើក​ទី​៤២ ឆ្នាំ​នៃ​ថ្ងៃកំណើត​ - Rasmei Kampuchea Daily

ប្រភព៖ Wikipedia

ប្រទេសថៃគ្រោងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីលើសពី៣ថ្ងៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃចុះផ្សាយថា ក្រោយពីបញ្ចប់កិច្ចប្រជុំគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ អ្នកនាង Paetongtarn Shinawatra មកពីគណបក្សភឿថៃ បានប្រកាសអំពីគម្រោង «Soft Power» សម្រាប់ការរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ អ្នកនាងបញ្ជាក់ថា ប្រទេសថៃនឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីពេញមួយខែតែម្តង មិនមែនរៀបចំតែ៣ថ្ងៃទេ ។Songkran Festival Phuket - Aleenta Phuket Resort & Spa

អ្នកនាង Paetongtarn Shinawatra មានតួនាទីជាអនុប្រធានគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ លើកឡើងថា លទ្ធផលកិច្ចប្រជុំនេះ ផ្នែកឧស្សាហកម្មចំនួន១១ បានស្នើសុំថវិកាត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ។ ដូច្នេះ គម្រោងនេះនឹងទាក់ទាញភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។An uber-rich dynasty has dominated Thai politics for years. Is Paetongtarn  Shinawatra ready to rise? - ABC News

អ្នកនាងបន្តថា បន្ទាប់ពីនេះ យើងនឹងស្នើសុំថវិកាតាមដំណាក់កាលបន្តទៀតសម្រាប់រៀបចំពិធីបុណ្យចូលឆ្នាំថ្មី ហើយវាមិនមែនជាពិធីបុណ្យដែលរៀបចំឡើងដូចពីមុនទៀតទេ ប៉ុន្តែប្រទេសថៃនឹងរៀបចំពិធីបុណ្យនេះយ៉ាងអធិកអធមបំផុត ។ ពិធីបុណ្យនេះមានឈ្មោះថា «មហាសង្ក្រាន្ត World Water Festival – The Songkran Phenomenon» ដើម្បីឱ្យភ្ញៀវទេសចរនៅទូទាំងពិភពលោក មកចូលរួមកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅប្រទេសថៃ ។Songkran Festival Day Tour with Tuk Tuk Water Battle in Bangkok, Thailand -  Klook Philippines

ចំណែកការលេងទឹកក្នុងពិធីបុណ្យចូលឆ្នាំថ្មី គឺមិនលេងទឹកត្រឹមតែ៣ថ្ងៃនោះទេ ប៉ុន្តែប្រទេសថៃនឹងរៀបចំឱ្យមានការលេងទឹកពេញមួយខែ ព្រមទាំងរៀបចំកម្មវិធីផ្សេងៗនៅតាមបណ្តាខេត្តទាំង៧៧ ផងដែរ ។ ហេតុនេះ គម្រោងខាងលើនឹងជំរុញឱ្យប្រទេសថៃស្ថិតក្នុងចំណោមប្រទេសចំនួន១០ ដែលបានរៀបចំពិធីបុណ្យដ៏ល្អបំផុតនៅលើពិភពលោក ។April in Thailand • Fan Club Thailand

ក្នុងកិច្ចប្រជុំគណៈកម្មការជាតិអភិវឌ្ឍន៍ Soft Power ប្រទេសថៃ យើងបានឯកភាពគ្នាថា ភ្នាក់ងារពាក់ព័ន្ធត្រូវតែពិគ្រោះយោបល់ជាមួយផ្នែកផ្តល់ថវិកា ពីព្រោះគម្រោងនេះនឹងត្រូវស្នើសុំថវិកាពីរដ្ឋាភិបាល ឬសុំថវិកាពីការិយាល័យកណ្តាល ។ ប៉ុន្តែគម្រោងទាំងអស់នឹងត្រូវរួចរាល់មុនថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីឱ្យគណៈកម្មការពិចារណាម្តងទៀត ៕

២ខែជាម្ចាស់ពាន The Voice លឹម សេរីហាន់នីកា ទម្លាក់បទដំបូងត្រូវមហាជនលើកឡើងបែបនេះ

0

អស់រយៈពេល២ខែហើយដែល លឹម សេរីហាន់នីកា កូនក្រុម ពេជ្រ សោភា ក្លាយជាម្ចាស់ពាន The Voice Cambodia រដូវកាលទី៣។ ស្របពេលអ្នកគាំទ្រទន្ទឹមរង់ចាំបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះទីបំផុតផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់នាងហើយជាប្រភេទមនោសញ្ចេតនា ខណៈអ្នកគាំទ្របានបញ្ចេញមតិជាច្រើនទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពានរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3WnYawhmUdkhBa0bymRmQCobhxQpqsB04KGv6muV4JRxr9eWUxBvRJ7IYgO_Ysv4JAxyH0oCA573IgAiSoB2GaC0cOWicSCNDVVRPYx4y_k0LZkRgosWgO0UxzlC4KJZv_qlvYmmf1JH1RalatF9cCy-tZtpGKjAIseuPlrsSaQCi-aDqa5hgNmMWTk4/s1280/380660689_614222524237533_4206686211504782419_n%20(2).jpg

នៅយប់ថ្ងៃទី១ ខែធ្នូ ស្វាគមន៍ដើមខែថ្មីផលិតកម្មរស្មីហង្សមាសបានទម្លាក់បទដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ គឺកញ្ញា លឹម សេរីហាន់កា បន្ទាប់ពីជាប់ជ័យលាភីឯកក្នុងការប្រកួត។ បទដំបូងរបស់ ហាន់នីកា មានចំណងជើងថា «ឯណាពាក្យស្មោះ?» និពន្ធទំនុកច្រៀងដោយ Oun Teang និពន្ធបទភ្លេង និង សម្រួលតន្ត្រីដោយលោក ឈិត តេងរិទ្ធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9S25lkZHYUXnKfSd34_TDv54t5rqKX6qbBUNWy1DFMiqsG2SbvJNGYPhyj6sEXbWkBtq3h7C8oAsgXjXRjdRK5j7Mz_CW31pfbrcx8pVMR911aczkNp26KjzEpCHimV0DNbV8otQ72wMhcqzs-WUiqy1wgDpFXMAOV_uyvnyT8gRKhKvv5_7C0Glkms/s1622/376852046_609582651368187_6556371471153672764_n.jpg

បទមនោសញ្ចេតនាឈឺចុកចាប់ខាងលើនេះត្រូវបាន លឹម សេរីហាន់កា បកស្រាយបានយ៉ាងពីរោះជាមួយការដាក់អារម្មណ៍យ៉ាងផ្ចិតផ្ចង់ ធ្វើឱ្យអ្នកស្តាប់បទ «ឯណាពាក្យស្មោះ?» របស់នាងហើយសឹងតែចូលតួទៅតាមបទចម្រៀងដោយមានការកោតសរសើរយ៉ាងច្រើនពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmlweDK7plfOpIhgpaSAtL9fs2LrKYFgyO9B476ZD22WrAG7KT1toVjdC_KeI_gTLJKLqkx_eFddGfvitTZHuISSLq6dEKhQQk3peFSTh6bZKgCKYFLiyqAz5WUB0VVEwmuFaYjBAVPJeABEh8t3c4cCGsxR0RcKUOq5bVonhuCGJTE8T7mE35aFmDBQ/s2048/371306783_1001724347940699_5156544685149593979_n.jpg

អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិទៅលើបទចម្រៀងដំបូងរបស់ម្ចាស់ពាន The Voice Cambodia រដូវកាលទី៣ ថា «ម្ចាស់ពានគឺមិនធ្វើឱ្យខកបំណងពិតមែន, ពីរោះខ្លាំងណាស់, សំឡេងនីកាដាក់បទអីក៏ត្រូវដែរ, ពីរោះខ្លាំងច្រៀងដាក់មនោសញ្ចេតនាបានល្អណាស់អូន, ពីរោះណាស់ឱ្យអួយ៎!ព្រឺសម្បុរហើយអូន ដាក់បទអីក៏ត្រូវសំឡេង unique ថាមពលធម្មជាតិពិតៗជាតិណាស់ៗ មនោសញ្ចេតនាចំមនោសញ្ចេតនាចង់រ៉េបៗបាន ស័ក្តិសមសំនៀងម្ចាស់ជ័យលាភី, ស្អាតហើយច្រៀងពីរោះណាស់, ពីរោះខ្លាំងណាស់អាយដលតូច, ស្តាប់ម្តងហើយម្តងទៀតពីរោះណាស់មិនស្តាយដែលបោះឆ្នោតគាំទ្រសំឡេងគាត់ពីរោះពូកែអូសត្អួតត្អែរព្រឺសម្បុរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQVr9nvceFJ0m_v_OF9fCDR8xBqx-f0kYSzeZPDTBWzmDhnyQVNQLg8z7Gkn20hZrbELV2d6Qs5y-IWLQ_ytHJj7CYScnxINHfh3osMGgHB30czurOrAvrEZLPKe-h2ifk5xgg3D46Qeifub99_M9zckBjAarbY4UZp60IXTCxjB5ohlx3f4KKcTWcnwM/s2048/387826822_624905843169201_2524029464730417625_n.jpg

គួរបញ្ជាក់ផងដែរថា លឹម សេរីហាន់នីកា ក្លាយជាម្ចាស់ពានកម្មវិធីលំដាប់ពិភពលោក The Voice Cambodia រដូវកាលទី៣ កាលពីយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ ជាម្ចាស់ពានដំបូងនៅក្នុងកម្មវិធីនេះជានារី ហើយទទួលបានត្រឹមមួយកៅអីប៉ុណ្ណោះពីគ្រូបង្វឹក ពេជ្រ សោភា ខណៈមានវ័យត្រឹម១៦ឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLcgDHBBUc-hE5x7bqvTW_DSsnVe7V8Kp11Wy_tYm_2_Rz9J7LGxe6TVRh2sr0f7pvWVIFLH9S3GEBIBkUzqbzpUPmJOKKTdt4u_uxqmEFiN-vRKorwwqyPA0i9XxFbwLFNoNLb9FiaupWdkFiQGcDbkxhOCHCGNnTMrCrhsGLH1c9FrC8l1yKcqu5TlU/s1020/%E1%9F%A2%20(10).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3J2xF-JAgm71KgQt1_eaNNruUxCUVB_pbPHR2K9sUCga26ojBCvpRIs1WreAVh57dyYQJeXS7LyD3PwA5VfRn8gZtLoEyw2z3zD4cZ2_2KvR6qhFNz-BPZ4Su4SgaFRctCD3l1_sy7WyO9kn7ytsM8cZoB8MhuihNxd2xj-I34AnS2jr86gp6E4uzINw/s1019/%E1%9F%A1%20(13).PNG

អស្ចារ្យមែន! ស្រាសាំប៉ាញនៅតែអាចផឹកបានបន្ទាប់ពីធ្លាក់ចូលនៅក្រោមសមុទ្រអស់រយៈពេល ១៧០ ឆ្នាំ

0

បរទេស៖ អ្នកជំនាញបានភ្ញាក់ផ្អើលជាមួយនឹងរសជាតិពិសេសប្លែកនៃស្រាសាំប៉ាញដែលបានធ្លាក់ចូលទៅក្រោមសមុទ្រ បន្ទាប់ពីលិចកប៉ាល់នៅឯឆ្នេរសមុទ្រនៃប្រទេសហ្វាំងឡង់ក្នុងអំឡុងឆ្នាំ ១៨៥២។

យោងតាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា ក្រុមអ្នកមុជទឹកបានរកឃើញស្រាសាំប៉ាញចំនួន ១៤៥ ដបនៅជម្រៅ ៤៨.៨ ម៉ែត្រក្រោមសមុទ្រនៃប្រទេសហ្វាំងឡង់។ ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលដបស្រានៅតែពេញ ហើយមានរសជាតិពិសេសផ្អែមឈ្ងុយ ដូចការរៀបរាប់ដោយសាស្ត្រាចារ្យជីវគីមីអាហារ។ រីឯស្លាកសញ្ញារបស់ស្រាបានរសាត់អស់ ប៉ុន្តែអ្នកជំនាញបានពិនិត្យផ្នែកខាងក្នុងនៃឆ្នុក ក៏ដូចជាបានរកឃើញរូបថតម៉ាកដែលអាចឱ្យពួកគេកំណត់ប្រភពដើមរបស់វាបាន។Veuve Clicquot Aged Champagne Under the Sea and We tasted the Results –  Robb Report

ស្រាសាំប៉ាញជាច្រើនដបបានមកពីក្រុមហ៊ុន Juglar maison ដែលបានបាត់នៅឆ្នាំ ១៨២៩ នៅពេលដែលចម្ការទំពាំងបាយជូររបស់ពួកគេត្រូវបានគូប្រជែងដណ្តើមកាន់កាប់។ លើសពីនេះទៅទៀត មានស្រាម៉ាក Veuve Clicquot ចំនួន ៤៧ ដបក៏ត្រូវបានរកឃើញផងដែរ។

បច្ចុប្បន្នស្រាសាំប៉ាញចំនួន ១១ ដបត្រូវបានដេញថ្លៃក្នុងតម្លៃសរុប ១៥៦,០០០ ដុល្លារនៅទីក្រុង Mariehamn លើកោះ Åland រវាងប្រទេសហ្វាំងឡង់ និងស៊ុយអែត ជាកន្លែងដែលបំណែកនៃ Föglö ត្រូវបានរកឃើញ។ ជាពិសេស ស្រា Veuve Clicquot មួយដប មានតម្លៃលក់រហូតដល់ ១៦,៣៤២ ដុល្លារ។ ទោះជាយ៉ាងណា តម្លៃដបស្រាដែលយកចេញពីការខូចខាតអាចឡើងដល់ ១៩០,០០០ ដុល្លារអាមេរិក។

លោក Philippe Jeandet ដែលជាសាស្ត្រាចារ្យផ្នែកជីវគីមីចំណីអាហារនៅសាកលវិទ្យាល័យ Reims មានទីតាំងនៅកណ្តាលនៃតំបន់ផលិតស្រាសំប៉ាញរបស់ប្រទេសបារាំង បានធ្វើការភ្លក់រសជាតិស្រាសាំប៉ាញចំនួន ៣ ដង ក៏បានរកឃើញថា “បន្ទាប់ពី ១៧០ នៃការធ្លាក់ចូលក្រោមសមុទ្រ ស្ថានភាពស្រាគឺល្អឥតខ្ចោះ”។ លោក Philippe បានបន្តទៀតថា ស្រានេះមានក្លិនឈ្ងុយឆ្ងាញ់ និងហឹរ រួមជាមួយផ្លែឈើ ត្រកួន និងទឹកឃ្មុំ ដែលវាជាស្រាសាំប៉ាញដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។

លោក Dominique Demarville អ្នកគ្រប់គ្រងផលិតកម្មស្រាសំប៉ាញនៅ Veuve Clicquot មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការរកឃើញដបស្រារបស់ពួកគេឡើងវិញ ដោយពួកគេក៏បានសម្រេចចិត្តទម្លាក់ដបស្រាសាំប៉ាញរាប់សិបដបទៅក្នុងទីតាំងតែមួយនៅកោះ Åland ហើយទុកនៅទីនោះរយៈពេល ៤០ឆ្នាំ។ ក្រុមហ៊ុនផលិតស្រាជឿជាក់ថាសមុទ្រជ្រៅអាចជាបរិយាកាសដ៏ល្អឥតខ្ចោះសម្រាប់ស្រាសំប៉ាញដែលមានវ័យចំណាស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2jQn4dQepj07odlGsolH2eNpnmhTqh_bNSTpl-5vMMvjFDssnfipX5PJX4p9y33T-pT9OCFoBO1n2xc_RDvIJlKlzBhtmEIEo40F1hORqRuJW-S8Z8TGmeKEAb7xDEXMY1BxlA1hJkFdDhNZjVblsaHQIhUs9O1KeJvwMZlhOn2lAisA3k8kSl0ufeK4/s750/photo_2023-12-02_09-19-33.jpg

កក្រើកសៀមរាប ៩ថ្ងៃពេញ នៅក្នុងពិធី”បុណ្យរំលឹកគុណអង្គរ” ឆ្នាំ២០២៣

0

នៅក្នុងឱកាស អបអរសារទរខួប៣១ឆ្នាំនៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីនៃសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា នឹងរៀបចំប្រារព្ធពិធី “រំលឹកគុណអង្គរ” នៅក្នុងរមណីយដ្ឋានអង្គរ ចាប់ពី ថ្ងៃទី០៧-១៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះ។ពិធីបុណ្យ «​រំលឹក​គុណ​អង្គរ​» នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី​១៤-១៦ ខែធ្នូ​ –  Koh Santepheap Dailyនៅក្នុងរយៈពេល៩ថ្ងៃពេញនេះ អាជ្ញាធរជាតិអប្សរា នឹងប្រកាសបិទការចូលទស្សនា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដោយតម្រូវឱ្យភ្ញៀវទេសចរជាតិ- អន្តរជាតិ អាចចេញ-ចូលទស្សនាប្រាសាទអង្គរវត្ត ដោយប្រើប្រាស់ស្ពានបណ្តែតទឹកបណ្តោះអាសន្ន។

ការរៀបចំពិធីបុណ្យនេះ ធ្វើឡើងដោយមានទាំងការផ្សារភ្ជាប់ផ្នែកសាសនា និងវប្បធម៌ខ្មែរ ដោយមានការរៀបចំពិធីបុណ្យតាមបែបពុទ្ធសាសនាផង និងមានទាំងការសម្តែងល្ខោន របាំប្រពៃណី និងការដាក់តាំងបង្ហាញផ្ទាំងគំនូរអប្សរាជាច្រើនផងដែរ៕ព្រឹត្តិការណ៍«រំលឹកគុណអង្គរ» នឹងរៀបចំ​ពីថ្ងៃទី១៤-១៦ ធ្នូ​  ដើម្បី​រំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ​

 

តើជំងឺ Covid-19 អាចនឹងរីករាលដាលម្តងទៀតដែរឬទេ?

0

បរទេស៖ ថ្មីៗនេះប្រទេសដាណឺម៉ាក និងហូឡង់បានកត់ត្រាការកើនឡើងគួរឱ្យព្រួយបារម្ភនៃករណីជំងឺរលាកសួត ដែលស្រដៀងទៅនឹងស្ថានភាពនៅក្នុងប្រទេសចិននាពេលបច្ចុប្បន្ន។

យោងតាមគេហទំព័រ Cidrap ដែលបានចុះផ្សាយកាលពីថ្ងៃទី៣០ ខែវិច្ឆិកាថា វិទ្យាស្ថានសេរ៉ូមជាតិដាណឺម៉ាក (SSI) ថ្មីៗនេះបានព្រមានអំពីការកើនឡើងភ្លាមៗនៃ mycoplasma ដែលជាប្រភេទបាក់តេរីដែលបណ្តាលឱ្យមានជំងឺរលាកសួត។ យោងតាមទិន្នន័យពី SSI មានករណីជំងឺចំនួន 541 ដែលបានកត់ត្រាកាលពីសប្តាហ៍មុន កើនឡើង 222% បើធៀបនឹង 168 ករណីក្នុងរយៈពេលដូចគ្នាកាលពីខែតុលា។Mom warns school the COVID pandemic isn't over after daughter dies

រីឯនៅប្រទេសហូឡង់វិញ វិទ្យាស្ថាន Netherlands Institute for Health Services Research (NIVEL) ក៏បានរាយការណ៍ពីចំនួនអ្នកជម្ងឺរលាកសួតច្រើនជាងការរំពឹងទុក ដែលបានទៅជួបគ្រូពេទ្យទូទៅរបស់ពួកគេចាប់តាំងពីខែសីហា ដែលអ្នកជំងឺភាគច្រើនមានអាយុចន្លោះពី 5 ទៅ 15 ឆ្នាំ។ ទិន្នន័យតាមដានបង្ហាញថាឧប្បត្តិហេតុនេះមានចំនួនខ្ពស់ជិតពីរដងធៀបនឹងកម្រិតកំពូលដែលបានកត់ត្រាកាលពីឆ្នាំមុន។

ក្នុងអំឡុងថ្ងៃទី 9 ខែវិច្ឆិកាដល់ថ្ងៃទី 16 ខែវិច្ឆិកា មានកុមារប្រហែល 103 នាក់ក្នុងចំនោមកុមារ 100,000 នាក់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺរលាកសួត នេះបើយោងតាម NIVEL ។ ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ 2022 ចំនួននេះគឺត្រឹមតែ 58 នាក់ប៉ុណ្ណោះក្នុងចំនោមកុមារ 100,000 នាក់។ ដូច្នេះទិន្នន័យពីអ្នកអនុវត្តទូទៅក៏បង្ហាញផងដែរថាអ្នកជំងឺដែលមានអាយុពី 15 ទៅ 24 ឆ្នាំច្រើនតែមានជំងឺរលាកសួតញឹកញាប់ជាងធម្មតា។ ហេតុនេះហើយ ការឆ្លងក៏កំពុងកើនឡើងចំពោះកុមារអាយុក្រោម 4 ឆ្នាំផងដែរ ទោះបីជាកម្រិតនៅតែទាបជាងមុនការរាតត្បាតក៏ដោយ។When Will COVID End? Experts Share Predictions And Safety Tips

ទន្ទឹមនឹងនេះ មន្ត្រីសុខាភិបាលអាមេរិកក៏បានរាយការណ៍ផងដែរថា កុមារប្រហែល 142 នាក់មានជំងឺរលាកសួតនៅក្នុងខោនធី Warren រដ្ឋ Ohio ចាប់តាំងពីខែសីហាដល់ខែតុលាឆ្នាំនេះ។ អាយុជាមធ្យមនៃអ្នកឆ្លងគឺ 8 ឆ្នាំឡើងទៅហើយរោគសញ្ញាទូទៅបំផុតគឺ ក្អក ក្តៅខ្លួន និងអស់កម្លាំង។

គួររំលឹកដែរថា កាលពីខែវិច្ឆិកា មន្ត្រីរដ្ឋាភិបាលក្រុងប៉េកាំងបានរាយការណ៍ថា មនុស្សជាច្រើនបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដោយសារមានជំងឺផ្លូវដង្ហើម។ អ្នកជំនាញជឿថា “ជំងឺរាតត្បាតដ៏អាថ៌កំបាំងនៅក្នុងប្រទេសចិននេះអាចនឹងរីករាលដាលដល់ទ្វីបអឺរ៉ុប”។ នេះបានបង្កើនការព្រួយបារម្ភសម្រាប់ប្រទេសផ្សេងទៀត រួមទាំងចក្រភពអង់គ្លេស ដែលអាចរងផលប៉ះពាល់ក្នុងឱកាសបុណ្យណូអែល។ ទីភ្នាក់ងារសន្តិសុខសុខភាពចក្រភពអង់គ្លេស (UKHSA) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានភាពនេះ។US Army Invites Back Vaccine-Refusing Soldiers Amid Recruitment Crisis

ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្នអង្គការសុខភាពពិភពលោក (WHO) បានកំពុងស្នើជាផ្លូវការនៅព័ត៌មានលម្អិតអំពីរោគសញ្ញានេះ ដើម្បីកំណត់ពីគ្រោះថ្នាក់នៃមេរោគឱ្យបានច្បាស់លាស់ ក៏ដូចជាការពារ ឬរឹតបន្តឹងអនាម័យម្តងទៀត ដូចជាការពាក់របាំងមុខ ពាក់ម៉ាស ការឃ្លាតឆ្ងាយពីសង្គម និងការបិទផ្លូវជាដើម។

គួរបញ្ជាក់ដែរថា ជំងឺរលាកសួត គឺជាការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរី មេរោគ ឬមីក្រូសរីរាង្គផ្សេងៗ ដែលប៉ះពាល់ដល់ថង់ខ្យល់។ ជំងឺរលាកសួតដោយបាក់តេរី ឬមេរោគគួរតែធូរស្រាលក្នុងរយៈពេលពីរសប្តាហ៍។ ទោះយ៉ាងណាក៏ដោយ ករណីខ្លះអាចកាន់តែធ្ងន់ធ្ងរ ជាពិសេសចំពោះមនុស្សដែលមានអាយុលើសពី ៦៥ ឆ្នាំ ទារក ឬកុមារតូចៗ និងអ្នកដែលមានជំងឺសួត។ ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការប្រុងប្រយ័ត្នចំពោះសញ្ញាជាក់លាក់ដើម្បីសម្គាល់វាពីមេរោគផ្សេងៗចំពោះកុមារ៕

ថៃរំពឹងថា ក្រុមហ៊ុន Tesla នឹងវិនិយោគលើរោងចក្រដំឡើងរថយន្តនៅប្រទេសខ្លួនឆាប់ៗ

0

ប្រទេសថៃ ៖ មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃរំពឹងថា ក្រុមហ៊ុន Tesla នឹងមកវិនិយោគផ្នែកដំឡើងរថយន្តនៅប្រទេសថៃនាពេលឆាប់ៗ ពីព្រោះមុននេះ លោកនាយករដ្ឋមន្ត្រីថៃបានជជែកពិភាក្សាគ្នាជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក ចំនួន២លើក ហើយលោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា ភាគីទាំងពីរមានទិសដៅស្របគ្នា ។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលថៃលើកឡើងថា លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បានបង្ហោះសារក្នុងបណ្តាញសង្គម Twitter (ឬបណ្តាញសង្គម X) ថា លោកបានជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Tesla រួចហើយ ពាក់ព័ន្ធនឹងការពេញនិយមរថយន្ត Tesla ប្រភេទ Cyber Truck និងភាពរឹងមាំរបស់វា បើទោះជាវាប៉ះទង្គិចនឹងអ្វីក៏ដោយ ។Tesla Has Officially Launched in Thailand

រថយន្ត Tesla ប្រភេទ Cyber Truck គឺជារថយន្តដែលលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានសាកល្បងជិះនៅរោងចក្រផលិតរថយន្ត ដែលមានទីតាំងនៅទីក្រុងសាន់ហ្វ្រែនស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ ហេតុនេះ លោកនាយករដ្ឋមន្ត្រីថៃសង្ឃឹមថា មិនយូរទេ ក្រុមហ៊ុន Tesla នឹងសម្រេចចិត្តមកវិនិយោគទុនផ្នែកដំឡើងរថយន្តនៅប្រទេសថៃ ។

លោក Chai Watcharong មន្ត្រីនាំពាក្យរដ្ឋាភិបាលបន្តថា ចាប់តាំងពីលោក សេដ្ឋា ថាវីស៊ីន បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីប្រទេសថៃ លោកបានពិភាក្សាជាមួយក្រុមហ៊ុន Tesla ចំនួន២លើកហើយ ។ លោកបានពិភាក្សាជាមួយក្រុមហ៊ុននេះលើកទី១ គឺនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសដែលលោក សេដ្ឋា ថាវីស៊ីន ទៅចូលរួមកិច្ចប្រជុំ UNGA នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។Tesla Launches In Thailand, Vying To Compete With China Evs - TechLife News  | Everand

ក្នុងឱកាសនោះ លោកនាយករដ្ឋមន្ត្រីថៃបានប្រជុំតាមអនឡាញជាមួយលោក Elon Musk និងផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Tesla ហើយភាគីទាំងពីរបានពិភាក្សាអំពីថាមពលស្អាត និងយល់ស្របគ្នាធ្វើឱ្យពិភពលោកស្អាត និងឈានទៅរកអនាគតដ៏ល្អប្រសើរ ។

មន្ត្រីនាំពាក្យរដ្ឋាភិបាលរូបនេះបញ្ជាក់ថា ៖ «លោកនាយករដ្ឋមន្ត្រីថៃជឿជាក់ថា រដ្ឋាភិបាលថៃ និងក្រុមហ៊ុន Tesla មានទិសដៅដូចគ្នា ដោយផ្តល់ភាពសំខាន់ចំពោះពិភពលោក និងបរិស្ថាន ដើម្បីឈានឆ្ពោះទៅរកអនាគតដ៏ល្អ ។ ហេតុនេះ រដ្ឋាភិបាលថៃនឹងគាំទ្រ Tesla ឱ្យមកវិនិយោគនៅប្រទេសថៃ ហើយសង្ឃឹមថា Tesla នឹងចូលរួមវិនិយោគនៅប្រទេសថៃកាន់តែច្រើន» ៕

ជំងឺរ៉ាំរ៉ៃចំនួន ៥ ដែលស្ត្រីងាយនឹងប្រឈមហានិភ័យខ្ពស់ជាងបុរស

0

ស្ត្រីភាគច្រើនតែងប្រឈមនឹងជំងឺរ៉ាំរ៉ៃទាំងនេះយ៉ាងងាយស្រួល ដោយសារផលអវិជ្ជមាននៃការរស់នៅ ឬការញ៉ាំអាហារប្រចាំថ្ងៃ។ ប៉ុន្តែនេះមិនមានន័យថាបុរសមិនប្រឈមមុខនឹងជំងឺរ៉ាំរ៉ៃនោះទេ ពីព្រោះមនុស្សគ្រប់រូបសុទ្ធតែមានជំងឺរ៉ាំរ៉ៃក្នុងខ្លួន គ្រាន់តែស្ត្រីអាចប្រឈមនឹងការវិវត្តន៍ច្រើនជាងបុរសប៉ុណ្ណោះ។ ដូច្នេះខាងក្រោមនេះគឺជាជំងឺរ៉ាំរ៉ៃចំនួន ៥ ដែលស្ត្រីងាយនឹងប្រឈម៖

១.ជំងឺមហារីក៖ ក្រុមមហារីកដូចជា មហារីកសុដន់ មហារីកមាត់ស្បូន ឬមហារីកសួតគឺជាជំងឺដែលត្រូវបានរកឃើញចំពោះស្ត្រីច្រើនជាងបុរស។ ក្រុមនៃជំងឺនេះបណ្តាលមកពីកត្តាហ្សែន អរម៉ូន មេរោគ ការរួមភេទ ការជក់បារី និងការរស់នៅប្រចាំថ្ងៃ។ វាត្រូវបានគេរកឃើញនៅក្នុងស្ត្រីវ័យកណ្តាលដែលមានអាយុប្រហែល ៥០ ឆ្នាំឡើងទៅ។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីដែលមានអាយុចាប់ពី ២៥ ឆ្នាំឡើងទៅគួរតែចាប់ផ្តើមពិនិត្យសុដន់ដោយខ្លួនឯងជានិច្ច។Women's cancers | The Royal Women's Hospital

២.ជំងឺពុកឆ្អឹង៖ ជំងឺពុកឆ្អឹង គឺជាជំងឺមួយដែលឆ្អឹងខ្សោយ ផុយស្រួយ និងងាយបាក់។ យោងតាមអង្គការសុខភាពពិភពលោកបានរាយការណ៍ បច្ចុប្បន្ននេះស្ត្រីជាង ២០០ លាននាក់នៅជុំវិញពិភពលោកកើតជំងឺពុកឆ្អឹង ដោយភាគច្រើនជាស្ត្រីដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ ដោយសារតែការផ្លាស់ប្តូរអ័រម៉ូនដែលកើតឡើងអំឡុងពេលអស់រដូវ នាំឱ្យបាត់បង់ម៉ាសឆ្អឹង ហើយស្ត្រីក៏មានហានិភ័យខ្ពស់ជាងបុរសផងដែរ។Understanding Osteoporosis and Bone Loss | Patient Care

៣.ជំងឺទឹកនោមផ្អែម៖ គឺជាជំងឺរ៉ាំរ៉ៃដែលកើតឡើងចំពោះស្ត្រីច្រើនជាងបុរស ដោយសារកត្តាខាងក្នុង និងកត្តាខាងក្រៅ ដែលកត្តាខាងក្នុងរួមមាន អរម៉ូន ការមានផ្ទៃពោះ និង ហ្សែន។ កត្តាខាងក្រៅរួមមាន មិនធ្វើលំហាត់ប្រាណ ការទទួលទានអាហារមិនមានសុខភាពល្អជាដើម។Diabetes in women: Effects, gestational diabetes, and pregnancy

៤.ជំងឺបេះដូង៖ យោងតាមការស្រាវជ្រាវបានឱ្យដឹងថា អត្រានៃអ្នកជំងឺដែលមានអាយុពី ៣៥-៥៤ ឆ្នាំមកទទួលការព្យាបាលមានការកើនឡើងពី ២១% ទៅ ៣១% ដែលចំនួននេះបង្ហាញថាស្ត្រីចាប់ផ្តើមកើតជំងឺបេះដូងកាន់តែច្រើន។ ចំពោះមូលហេតុនៃជំងឺបេះដូង រួមមាន ជំងឺលើសឈាម ស្ត្រេស និងធាត់។Six Heart Attack Symptoms In Women | Safe and Sound First Aid Training

៥.ជំងឺបាក់ទឹកចិត្ត៖ គឺជាជំងឺដែលបណ្តាលមកពីភាពតានតឹង ហើយភាគច្រើនតែងកើតឡើងទៅលើស្ត្រីជាងបុរស មូលហេតុដែលស្ត្រីងាយនឹងកើតជំងឺទាំងនេះ គឺដោយសារកត្តាអ័រម៉ូន និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀត ដូចជាការរើសអើង អំពើហឹង្សាផ្លូវភេទ ផ្លូវកាយ ឬសូម្បីតែបរិបទសង្គម កត្តាទាំងអស់នេះបណ្តាលឱ្យមានភាពតានតឹង ហើយអាចនាំឱ្យមានជំងឺបាក់ទឹកចិត្តផងដែរ៕Symptoms of Stress in Women: Emotional, Cognitive, Physical