Home Blog Page 1334

សុគា គីមលាង ជានាដការីមួយរូបលើកស្ទួយវប្បធម៌ជាតិឱ្យអ្នកជំនាន់ក្រោយស្គាល់អ្វីជារបស់ខ្មែរ

0

ភាពស្រស់ស្អាតរបស់នាដការី សុគា គីមលាង ហៅ Konant បានឆាបឆក់បេះដូងពីគ្រប់មជ្ឈដ្ឋានមិនថាក្មេងចាស់ប្រុសឬស្រីជាពិសេសរូបនាងត្រូវមហាជកោតសរសើរយ៉ាងខ្លាំងនូវការលើកស្ទួយវប្បធម៌ជាតិបានគ្រប់ទម្រង់ឱ្យអ្នកជំនាន់ក្រោយបានស្គាល់អ្វីដែលជារបស់ខ្មែរមិនមែនជារបស់ប្រទេសផ្សេង។May be an image of 8 people, boat and text

តាមរយៈគណនីមួយបានកោតសរសើរទៅ សុគា គីមលាង ថានាងជានាដការីមួយរូបដែលបានឆ្លងកាត់និងបញ្ចប់ការសិក្សាពីសាលាត្រឹមត្រូវ និង ជាតារាមួយដួងដែលបានផ្សព្វផ្សាយវប្បធម៌ខ្មែរចេញមកបានគ្រប់ទំរង់ មានភាពទាក់ទាញបំផុត និងឥតខ្ចោះ។ លើសពីនេះ ស្រីស្រស់រូបនេះបានជំរុញចិត្តប្រជាជនខ្មែរគ្រប់ស្រទាប់ ជាពិសេសយុវជនខ្មែរឱ្យមានមោទនភាពជាខ្លាំង និង ពុះកញ្ជ្រោលក្នុងការគាំទ្រ ស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិខ្លួនឡើងវិញ។ សកម្មភាពកន្លងមករបស់នាដការីរូបនេះបានលើកឡើងពីទម្រង់របាំបុរាណនីមួយៗ ធ្វើឱ្យយុវជនខ្មែរមួយចំនួនបានភ្ញាក់ខ្លួនស្គាល់ពីអ្វីដែលជារបស់ជាតិខ្លួន ដែលធ្លាប់តែច្រលំថាជារបស់គេទាំងដែលគេលួចចម្លងវប្បធម៌ខ្មែរ។May be an image of 1 person and temple

ស្នាដៃរបស់ សុគា គីមលាង មួយចំនួនបានក្លាយជាភស្តុតាងបន្សល់ទុកដល់ក្មេងជំនាន់ក្រោយរាប់រយឆ្នាំ មិនឱ្យមានការភាន់ច្រលំជាមួយអ្នកជិតខាង បែងចែកដាច់ស្រឡះពីអ្វីដែលជារចនាបថខ្មែរ និងអ្វីដែលគេបានចម្លងកែបន្លំយកទៅ ព្រោះរាល់ពេលសិល្បការិនីរូបនេះធ្វើឡើងបានឆ្លងកាត់ការពិនិត្យ និងសិក្សាច្បាស់លាស់អំពីអ្វីដែលខ្លួននឹងយកមកបង្ហាញទៅកាន់ទស្សនិកជន។May be an image of 1 person
សុគា គីមលាង បានធ្វើឱ្យមហាជនចាប់ភ្លឹកយ៉ាងខ្លាំងកាលពីពិធីបុណ្យអុំទូកបន្ទាប់ពីរូបនាងបានធ្វើជាអ្នករាំក្បាលទូកនៅឯខេត្តសៀមរាប។ សម្រស់របស់នាងត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនពោលសរសើរសូម្បីតែជាមនុស្សស្រីដូចគ្នាក៏សរសើរភ្លឹកពីសម្រស់ដ៏ផូរផង់របស់នាងផងដែរ។May be an image of 1 person

កាលពីខែកញ្ញា កន្លងទៅនេះ នាដការី សុគា គីមលាង បានផ្ទុះកក្រើកយ៉ាងខ្លាំងបន្ទាប់ពីរូបនាងបានរាំរបាំអប្សរាលើភ្នំទឹកកកនៅប្រទេសនូវែលសេឡង់ដោយមានទាំងលើកទង់ជាតិកម្ពុជា រហូតដល់ជនជាតិថៃមួយចំនួនមិនចេះអៀនខ្មាស និងនៅមិនសុខបានកាត់តដាក់ទង់ជាតិថៃផងដែរ៕May be an image of 1 personMay be an image of 1 personMay be an image of 1 person, candle holder and text

ទីបំផុតពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃនឹងបានចុះបញ្ជីក្នុងអង្គការយូណេស្កូហើយ

0

ប្រទេសថៃ៖ ប្រទេសថៃបានកំពុងត្រៀមខ្លួនដើម្បីអបអរសាទរការដាក់បញ្ចូលពិធីបុណ្យ Songkran ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការសហប្រជាជាតិ (UNESCO) ដែលនឹងប្រកាសជាផ្លូវការនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣នេះ។
យោងតាមប្រភពព័ត៌មាន Nation Thailand ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថា នៅឆ្នាំថ្មីដែលជាប្រពៃណីរបស់ប្រទេសថៃ ត្រូវបានគេស្គាល់ថាជាពិធីបុណ្យ Songkran ដែលស្ថិតក្នុងបញ្ជីសម្រាំងរបស់អង្គការយូណេស្កូចាប់តាំងពីខែមករា នឹងត្រូវបានដាក់ឈ្មោះជាផ្លូវការជាបេតិកភណ្ឌវប្បធម៌អរូបីពិភពលោកក្នុងអំឡុងពេលកិច្ចប្រជុំនេះ។Songkran Festival Phuket - Aleenta Phuket Resort & Spa

ក្នុងនោះមានវប្បធម៌អរូបីចំនួនបួនដែលបានបញ្ចូលទៅក្នុងបញ្ជីបណ្តោះអាសន្នគឺ របាំថៃបុរាណ ខុនម៉ាស្សាថៃ របាំប្រជាប្រិយណូរ៉ា និងពិធីបុណ្យសង្ក្រាន្តដែលត្រូវបានបញ្ជូនទៅពិចារណាក្នុងឆ្នាំ ២០២០។ យោងតាមនាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ថៃ បានឱ្យដឹងទៀតថា នៅថ្ងៃទី ៧ ខែធ្នូខាងមុខនេះ ខ្លួននឹងរៀបចំព្រឹត្តិការណ៍អបអរសាទរនៅទីលាន Lan Khon Muang ក្នុងទីក្រុងបាងកក ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីស្រី ថាថាវីស៊ីន។10 Places To Enjoy Songkran In Thailand

ការប្រារព្ធពិធីនេះនឹងរួមបញ្ចូលនូវសកម្មភាពពិធីបុណ្យសង្ក្រាន្តប្រពៃណីដូចជាការប្រោះទឹកលើព្រះពុទ្ធរូប Phra Phuttha Sihing ហើយនឹងមានការចូលរួមពីសមាជិកគណៈរដ្ឋមន្ត្រី អភិបាលក្រុងបាងកក និងនាយកប្រតិបត្តិនៃការិយាល័យវប្បធម៌ខេត្ត។ ដូច្នេះការចូលរួមក្នុងក្បួនដង្ហែសង្ក្រាន្តនេះ ក៏នឹងមានរាជិនីសម្រស់ថៃ-ដាណឺម៉ាក គឺកញ្ញា Anntonia Porsild ដែលជាលំដាប់រងទី ១ ក្នុងការប្រកួតបវរកញ្ញាចក្រវាល ឆ្នាំ ២០២៣ ដោយនាងនឹងស្លៀកសម្លៀកបំពាក់ជាព្រះនាងមហាថន ទេវី ដែលតំណាងឱ្យថ្ងៃសៅរ៍ ទី១៣ ខែមេសា ឆ្នាំ២០២៤។Songkran Festival Day Tour with Tuk Tuk Water Battle in Bangkok, Thailand -  Klook Philippines

ក្បួនដង្ហែ Songkran នេះក៏នឹងមានការសម្តែងរបាំប្រពៃណី និងតន្ត្រីពីតំបន់ចំនួន ៤ នៃប្រទេសថៃ ក្នុងគោលបំណងលើកកម្ពស់ប្រពៃណីរបស់ប្រទេសថៃ និងអញ្ជើញភ្ញៀវទេសចរឱ្យចូលរួមក្នុងការប្រារព្ធពិធីជាក់ស្តែងនៅក្នុងខែមេសាឆ្នាំក្រោយ និងនៅទូទាំងព្រះរាជាណាចក្រផងដែរ៕

ស៊ឹម ច័ន្ទពន្លឺ និង ថន លក្ខិណា ត្រូវអ្នកគាំទ្រសង្ស័យមានទំនាក់ទំនងស្នេហាបន្ទាប់ពីឃើញកាយវិការស្និទ្ធស្នាល

0

បន្ទាប់ពីពិធីការិនី ថន លក្ខិណា បង្ហោះវីដេអូខ្លីនៅលើបណ្តាញសង្គមទិកតុកអមជាមួយកាយវិការស្និទ្ធស្នាលជាមួយតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ អ្នកគាំទ្រជាច្រើនបានបញ្ចេញមតិមានបំណងឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍ខណៈអ្នកមួយចំនួនសង្ស័យថាតារាទាំងពីរដួងនេះកំពុងមានទំនាក់ទំនងស្នេហា។ មិនត្រឹមតែប៉ុណ្ណោះបើក្រឡេកទៅលើបណ្តាញសង្គម ស៊ឹម ច័ន្ទពន្លឺ វិញចាប់តាំងពីប្រលងចម្រៀងមកទល់ពេលនេះរូបលោកបង្ហោះរូបភាពគូជាមួយពិធីការិនីរូបនេះច្រើនជាងគេគួរឱ្យកត់សម្គាល់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTJRPa3b4YLJjXac-3VkK9OkGim8GzD5jAs_ZpvRitw4Wkx0MhhXO0hS6fi36DN7alZRrN_nZk0VWtG1DeV0iD2ZoKSw_F1mOpxXAIb8P7S4susJp0ferg0cfZ0oQgP09SwDakUDllN176ivPdMXQ8_da1_5__C93bDaWR0ST_wgfwE3b_NvwCFnxGe9g/s1284/297388479_151221377561780_8228230964655176637_n.jpg

កាលពីពេលថ្មីៗកន្លងទៅនេះកញ្ញា ថន លក្ខិណា ដែលជាពិធីការិនីប្រចាំស្ថានីយទូរទស្សន៍ហង្សមាស និងមានឱកាសក្តោបក្តាប់កម្មវិធីធំៗជាច្រើន បានបង្ហោះវីដេអូខ្លីមួយជាមួយលោក ស៊ឹម ច័ន្ទពន្លឺ ដោយបានដាក់បទចម្រៀងលោក ឆន សុវណ្ណារាជ និងអ្នកនាង ពេជ្រ សោភា មានចំណងជើងថា «ស្រលាញ់អូន 366 ថ្ងៃ»។ មិនត្រឹមតែដាក់បទចម្រៀងផ្អែមល្ហែមតែប៉ុណ្ណោះទេប៉ុន្តែកាយវិការរបស់ ថន លក្ខិណា និង ស៊ឹម ច័ន្ទពន្លឺ ប្រកបដោយភាពស្និទ្ធស្នាលប្រៀបដូចជាគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTWHj0wEj81q2wNtOIF7gn5TO0pzO4QLUz00GPyLeBEtqcGIcvwhoFbc7WjKH8DLVMfbxzA66A_qwCrrIy3OzFkJafg5jPz1IPtl7Wi07V7FuavdOlzWrduY2tfx8dhFJ-7M-OpY80b0KQQMO6H_TqP4QBG_foNEKLnaijbCMa4ntqfeAtRg6otwIskxM/s1672/305839077_5505539989492975_7889230519522778272_n.jpg

បន្ទាប់ពីឃើញអ្នកទាំងពីរបញ្ចេញសកម្មភាពដូចនេះហើយអ្នកគាំទ្រជាច្រើនបានចូលទៅបញ្ចេញមតិព្រោងព្រាត អ្នកខ្លះក៏សួរអ្នកទាំងពីរថាពេលណារៀបការ អ្នកផ្សេងទៀតក៏ចង់ឱ្យពួកគេក្លាយជាសង្សារគ្នាព្រោះអ្នកទាំងពីរមិនទាន់ប្រកាសចំណងស្នេហ៍នៅឡើយ រីឯអ្នកមួយចំនួនផ្តើមសង្ស័យថាកញ្ញា លក្ខិណា និងលោកគ្រូពេទ្យសង្ហារូបនេះមានទំនាក់ទំនងលើសពីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYOwg4JrMVme6XUnefuHn3eXZe9iRocRehZJ-rPLkTGGpnJ8mLq2C6_x9vYfOfvTRhcs-QviHXBgkP5pIdljos1E8ubGm5EgMa9wXBgpdHTwsTYInpB2hiQuuD83owEqFR7E2uCz1X3Y7S0wLqohPxGcPnviuRlXF8ruVxY8foTyNg0lXpXmZPAmIWg4U/s960/310090624_167619635921954_3767508128327819304_n.jpg

ស្របពេលមានអ្នកគាំទ្រមួយចំនួនសង្ស័យពីទំនាក់ទំនងនោះខាងកញ្ញា ថន លក្ខិណា បានចូលទៅឆ្លើយតបថា គ្រាន់តែជាការសម្តែង ថតលេងប៉ុណ្ណោះ ខណៈមួយគូនេះត្រូវអ្នកគាំទ្រលើកឡើងថាពួកគេទាំងពីរនាក់សមគ្នាខ្លាំង។

ជាមួយគ្នានេះដែរជុំវិញមានការសង្ស័យពីអ្នកគាំទ្រក្រឡេកទៅមើលបណ្តាញសង្គមរបស់លោក ស៊ឹម ច័ន្ទពន្លឺ វិញ មនុស្សស្រីដែលលោកបង្ហោះច្រើនជាងគេគឺជាពិធីការិនី ថន លក្ខិណា ចាប់តាំងពីប្រកួតរហូតមកដល់បច្ចុប្បន្នក្លាយជាតារាចម្រៀងប្រចាំហង្សមាស។ យ៉ាងណាមិញទំនាក់ទំនងអ្នកទាំងពីរអ្នកគាំទ្រពុំទាន់អស់សង្ឃឹមនៅឡើយទេព្រោះអនាគតអ្នកទាំងពីរគ្រាន់តែជាមិត្តរួមអាជីពសិល្បៈឬលើសពីនេះមិនទាន់ច្បាស់នៅឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxxIPPoiw4zPcWJgi5_R21Ht_QsfgDZZng9vxL9oMetj4PxntRoQr_wvoQH3fVLNsB9B8NSwQx-MJbPXfRfz3fwXOJyBt6TRqGjwn_7sf56a-OzNfp1uifHP8KmRR7TLW3XNTEwMejRDyoSXx7lt4D6gGf3EaawJg1s9rzDmj7xtpjbRUL5osQdXgSOs4/s2048/381643385_318922704124979_6782077057910053255_n.jpg

ធម្មតាតែមិនធម្មតា! បទចម្រៀង វណ្ណដា នៅ Spotify មានអ្នកស្តាប់រហូតដល់១៧៥ប្រទេស

0

ស័ក្តិសមជាសិល្បករល្បីល្បាញពិតមែននៅក្នុងកម្មវិធីតន្រ្តី Spotifyបទចម្រៀងរបស់ តារារ៉េប វណ្ណដា មានការStreamរហូតដល់១៦លានដង ខណៈអ្នកស្តាប់មានរហូតដល់១៧៥ប្រទេសក្នុងចំណោម១៩៥ប្រទេសនៅទូទាំងពិភពលោក។ សមិទ្ធផលដ៏អស្ចារ្យនេះ វណ្ណដា ក៏ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកគាំទ្រខ្លួននឹងឆ្ពោះទៅមុខជាមួយគ្នាបន្តទៀតសម្រាប់ឆ្នាំ២០២៤។No photo description available.

Spotify ដែលជាកម្មវិធីផ្តល់នូវសេវាកម្មជាច្រើនដូចជា សេវាកម្ម Digital Music, Podcast និង Video Streaming ជាដើមហើយមានអ្នកប្រើប្រាស់រាប់លាននាក់នៅជុំវិញពិភពលោក។ ជាមួយគ្នានេះ តារាចម្រៀង វណ្ណដា បានបង្ហាញពីសមិទ្ធផលរបស់ខ្លួននៅក្នុងកម្មវិធីដោយបទចម្រៀងរបស់លោកមានការ Stream រហូតដល់ ១៦លាន អ្នកស្តាប់៨៩០.៧K សរុបជាម៉ោង៩៧៧K ហើយមានអ្នកស្តាប់រហូតដល់១៧៥ប្រទេស។No photo description available.

ជារួមអាចនិយាយថា វណ្ណដា ជាសិល្បករខ្មែរដែលមានការស្តាប់នៅក្នុងកម្មវិធីខាងលើនេះច្រើនជាងគេក្នុងចំណោមសិល្បករខ្មែរផ្សេងជាមួយការស្តាប់ប្រចាំខែចំនួន១៣០K។ បទរបស់ វណ្ណដា ដែលពេញនិយមនៅ Spotify មានការស្តាប់ច្រើនជាងគេរួមមានបទ Bong , Queen Bee , Run The Town , កំលោះស្រុកខ្មែរ និង Hanuman Night ។No photo description available.

គួរបញ្ជាក់ផងដែរថា អស់រយៈពេល៤ខែមកហើយតាំងពីទម្លាក់បទ មហិច្ឆិតា ដើម្បីអបអរឆាណែលយូធូបរបស់ខ្លួនមានចំនួន៤លាន subscribers វណ្ណដា នៅមិនទាន់ទម្លាក់បទថ្មីនៅឡើយទេ ខណៈអ្នកគាំទ្រជាច្រើនកំពុងទន្ទឹមរង់ចាំស្នាដៃថ្មីរបស់តារាចម្រៀងរូបនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinfxJzupp4iZi49P1Ta3ir1gEmW-K6cT-vH4Fa_H2iNrBmS0KcDfs2LG21Eqrm1LdjS1d7ywmmTqO16utROxkNZn85zAUKp7gbeM8fCZS4sbC9Xg0oePyVFgLw_L18I-f5sbdjfl5fVrY6E2M0Bl3Nc-znTQDWBVoRacU3gOHzNfepv1_qAXf2PNDF8rQ/s1080/405411569_902009251278222_8467390108696926809_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvmlF4KoE4ahaMK9x3x7XRKzbbRgv3ws4RG7iUh0cwaslu4chi-3uOyhlmdn0LvEf9oUl1nRJmB1ZbDwnRcuSJzTWhNd223hDPu57RmHaDuijgkxattTTeGE6THL1GARjeK0x0FO_VhihaAEPqc2U3kLp32kNsvWQZhBG0HqkFq81w8AWq1JE5GUEdcR0/s1361/Capture%20(109).PNG

Jennifer Lopez ថាស្ត្រីកាន់តែចាស់ កាន់តែទាក់ទាញ

0

Jennifer Lopez តារាចម្រៀងដែលមានវ័យ ៥៤ ឆ្នាំបាននិយាយថាមនុស្សស្រីកាន់តែស្រស់ស្អាតនិងគួរឱ្យចាប់អារម្មណ៍ពីមួយថ្ងៃទៅមួយថ្ងៃគឺជាមនុស្សស្រីដែលមានភាពរីករាយ ច្រើន ព្រមទាំងតស៊ូដើម្បីខ្លួនឯងនិងនៅពេលកាន់តែចាស់។ លើសពីនេះ តារាចម្រៀងរូបនេះត្រូវបានគេដាក់នាមឱ្យថាស្រ្តីដែលកាន់តែស៊ិចស៊ីនៅពេលដែលកាន់តែចាស់ទៅដូចគ្នា។Jennifer Lopez announces new album and new movie: latest details

នៅថ្ងៃទី១ ខែធ្នូ ក្នុងបទសម្ភាសមួយ Jennifer បាននិយាយថា «មនុស្សម្នាជាច្រើនបានដឹងថាស្ត្រីមានភាពទាក់ទាញ គួរឱ្យចាប់អារម្មណ៍នៅពេលពួកគេកាន់តែចាស់ និងមានភាព ស្រស់ស្អាត និងទាក់ទាញខ្លាំងទាំងរូបរាងហើយមានបទពិសោធន៍កាន់តែច្រើន។ តារាចម្រៀងរូបនេះបាននិយាយទៀតថា ខ្លួនសប្បាយចិត្តដែលឃើញស្តង់ដារនៅហូលីវូដមានការផ្លាស់ប្តូរដែលធ្វើឱ្យស្ត្រីមានអារម្មណ៍កោតសរសើរមិនប្រកាន់អាយុ។ សិល្បករជាច្រើនតស៊ូនៅពេលនិយាយអំពីការផលិត និងបង្កើតស្នាដៃរបស់ពួកគេ។ សម្រាប់តារាចម្រៀងរូបនេះផ្ទាល់រឿងសំខាន់គឺត្រូវបន្តអភិវឌ្ឍ ដោយហេតុនេះត្រូវមានកម្លាំងចិត្តព្យាយាមក្នុងអាជីពរបស់ខ្លួនធ្វើការឱ្យបានយូរតាមដែលចង់បានដោយមិនគិតទៅលើអាយុឡើយ។ ជាពិសេសស្រ្តីគឺអាចធ្វើបានដូចជាបុរស មិនថាតែការដឹកនាំប្រទេស ឬអ្វីនោះទេ។Jennifer Lopez announces 'This Is Me…Now' release date | CNN

Jennifer Lopez បានប្រាប់អ្នកសារព័ត៌មានទៀតថា ខ្លួនសុខចិត្តសាកល្បងអ្វីដែលថ្មីដូចជាការដឹកនាំជាដើមដោយចង់ផ្តោតលើការអនុវត្តគម្រោងអំពីស្ត្រី ដោយយកទស្សនៈរបស់ពួកគេជាចំណុចផ្តោត ដើម្បីបញ្ជាក់ជំហររបស់នាងដោយមិននៅពីខាងក្រោយនរណាម្នាក់ប៉ុន្តែធ្វើជាខ្លួនឯងផ្ទាល់គឺចង់ធ្វើគ្រប់យ៉ាងដូចជាបុរស។Jennifer Lopez and Ben Affleck's Complete Relationship Timeline

គួរបញ្ជាក់ថា Jennifer Lopez អាយុ ៥៤ ឆ្នាំ បានសាងភាពល្បីល្បាញជាបន្តបន្ទាប់តាមរយៈបទចម្រៀងដូចជាបទ On The Floor , Let’s Get Loud និងបទមួយចំនួនទៀត។ នៅឆ្នាំ ២០២០ តារាចម្រៀងរូបនេះបានបង្កើតម៉ាកគ្រឿងសំអាង J.Lo Beauty ព្រមទាំងសម្តែងក្នុងខ្សែភាពយន្តជាច្រើនដូចជា The Mother នៅឆ្នាំ២០២៣នេះដើម។ Jennifer បានរៀបការជាមួយតារាសម្តែង Ben Affleck ក្នុងឆ្នាំ២០២២។ បន្ទាប់ពីជិត១០ ឆ្នាំនៃការមិនចេញអាល់ប៊ុមតារាចម្រៀងវ័យជ្រេរូបនេះកំពុងរៀបចំវិលត្រឡប់ទៅកាន់ឧស្សាហកម្មតន្ត្រីនាខែកុម្ភៈ ឆ្នាំ២០២៤៕

រំភើបណាស់! បងប្អូនស្រី ២ នាក់បានបែកគ្នាអស់រយៈពេល ១៩ឆ្នាំ ប៉ុន្តែរកគ្នាឃើញវិញតាមបណ្តាញសង្គម TikTok

0

បរទេស៖ កូនភ្លោះ Ano Sartania និង Tako Khvitia បានរកឃើញគ្នាទៅវិញទៅមកតាមរយៈវីដេអូ TikTok បន្ទាប់ពីឪពុករបស់ពួកគេបានបំបែកគ្នាតាំងពីកើតមកម្លេះ។

យោងតាមប្រភពព័ត៌មាន New York Post ដែលបានចុះផ្សាយនៅថ្ងៃទី១ ខែធ្នូថា បងប្អូនស្រីភ្លោះ ២ នាក់ឈ្មោះ Ano Sartania និង Tako Khvitia កើតនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០០២ នៅក្នុងភូមិ Kirtskhi រដ្ឋ Georgia ដែលជាអតីតសាធារណរដ្ឋសូវៀត បានរកឃើញគ្នាទៅវិញទៅមកតាមរយៈការថតវីដេអូរាំលេងនៅក្នុងបណ្តាញសង្គម TikTok ដោយសារតែពួកគេមានមុខដូចគ្នា។Woman finds her exact lookalike on TikTok - then finds out a dark family  secret - The Mirror US

នៅពេលដែលកូនភ្លោះ Ano Sartania និង Tako Khvitia កើតមកភ្លាមៗ ឪពុករបស់ពួកគេក៏សម្រេចលក់ឱ្យគ្រួសារចំនួនពីរ ដោយសារតែគាត់សង្ស័យថាពួកគេមិនមែនជាកូនបង្កើត ខណៈដែលម្តាយរបស់កូនភ្លោះនេះកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ។

Sartania រស់នៅក្នុងតំបន់ Tbilisi ដោយកូនភ្លោះ Khvitia រស់នៅក្នុងតំបន់ Zugdidi ចម្ងាយ ២៦០ គីឡូម៉ែត្រពីគ្នាទៅទិសខាងលិច។ កាលពីមុនពួកគេទាំងពីរមិនបានដឹងថាខ្លួនមានបងប្អូនភ្លោះឡើយ ប៉ុន្តែអស់រយៈពេល ១៩ ឆ្នាំកន្លងមកនេះនៅពេលដែលពួកគេបានលេងកម្មវិធី TikTok មិត្តភ័ក្តិរបស់ Sartania បានប្រទះឃើញមនុស្សស្រីម្នាក់មានមុខមាត់និងរូបរាងដូចនឹង Sartania ហើយក៏បានប្រាប់ Sartania។Woman stumbles across doppelganger on TikTok - then discovers dark family  secret - Mirror Online

មិនយូរប៉ុន្មាន Ano Sartania ក៏បានបង្ហោះវីដេអូក៏ដូចជាទាក់ទងទៅមនុស្សស្រីម្នាក់ដែលមានមុខមាត់ដូចនាង ដែលម្នាក់នោះមានឈ្មោះថា Tako Khvitia រួមទាំងបានធ្វើតេស្ត DNA ជាមួយគ្នាដែលបញ្ជាក់ថាពួកគេពិតជាបងប្អូនភ្លោះនឹងគ្នាមែន។ ទោះជាយ៉ាងណាក៏ដោយ ប្រភពដដែលបានឱ្យដឹងថា អ្នកទាំងពីរបានបដិសេធមិនជួបឪពុកបង្កើតរបស់ពួកគេទេ។Twins Separated at Birth From Black Market Adoption Ring Reunited Almost 20  Years Later Thanks to TikTok - The Messenger

គួរបញ្ជាក់ដែរថា កូនភ្លោះ Sartania និង Khvitia គឺជាជនរងគ្រោះពីរនាក់ក្នុងចំណោមជនរងគ្រោះជាច្រើននៃសង្វៀនស្មុំកូនខុសច្បាប់ដ៏ល្បីល្បាញរបស់ហ្សកហ្ស៊ី ដែលមានកុមារចំនួន ១០០,០០០ នាក់ត្រូវបានលក់នៅចន្លោះឆ្នាំ ១៩៥០ និង ២០០៦ ។ កុមារជាច្រើនត្រូវបានចិញ្ចឹមដោយគ្រួសារអាមេរិក កាណាដា និងអឺរ៉ុបដែលទទួលយកពួកគេដោយគិតថ្លៃ៕

ម៉ាឡេស៊ីអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការជ.ក់បា.រី

0

ប្រទេសម៉ាឡេស៊ី ៖ សភាតំណាងរាស្ត្រម៉ាឡេស៊ីបានអនុម័តសេចក្តីព្រាងច្បាប់ប្រឆាំងនឹងការជក់បារី ក្នុងគោលបំណងការពារយុវជនម៉ាឡេស៊ីពីផលប៉ះពាល់ដោយសារផលិតផលមានសារធាតុនីកូទីន ដូចជា ឧបករណ៍ជក់បារីអេឡិចត្រូនិក (Vaping Devices) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ ។Malaysia's parliament convenes on C-19 situation - Khmer Times

សេចក្តីព្រាងច្បាប់នេះបានស្នើឡើងដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី Zaliha Mustafa ។ លើសពីនេះ លោកស្រីក៏បានស្នើឱ្យប្រទេសម៉ាឡេស៊ីហាមឃាត់ការលក់ដូរ និងទិញផលិតផលថ្នាំជក់, ឧបករណ៍សម្រាប់ជក់បារី, ផលិតផលជំនួសថ្នាំជក់ និងការផ្តល់សេវាកម្មផ្សេងៗដល់យុវជនម៉ាឡេស៊ី ដែលពាក់ព័ន្ធនឹងការជក់បារី ។Government Tells Court Smoking Ban Doesn't Violate Smokers' Rights -  CodeBlue

រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ី លោកស្រី Zaliha Mustafa លើកឡើងថា ៖ «ច្បាប់នេះនឹងគ្រប់គ្រងផលិតផលថ្នាំជក់មួយចំនួន ដូចជា ៖ ថ្នាំជក់កែច្នៃ ឬផលិតផលថ្នាំជក់គ្រប់ប្រភេទដែលបានវេចខ្ចប់ដើម្បីលក់ឱ្យអតិថិជន ។ រីឯសារធាតុផ្សំនៅក្នុងបារីដូចជា សារធាតុនីកូទីន និងសារធាតុផ្សេងទៀត ត្រូវបានគេប្រទះឃើញនៅក្នុងបារីអេឡិចត្រូនិក និងផលិតផលជំនួសថ្នាំជក់ ដែលគេអាចយកមកជក់បាន» ។

លោកស្រី Zaliha Mustafa បន្តថា ប្រទេសម៉ាឡេស៊ីនឹងហាមឃាត់រាល់ការផ្សាយពាណិជ្ជកម្ម, ការជំរុញឱ្យជក់បារី និងការគាំទ្រផលិតផលថ្នាំជក់ ។ បច្ចុប្បន្ន ម៉ាឡេស៊ីបានចាត់វិធានការគ្រប់គ្រងផលិតផលទាំងអស់ ដូចជា បារីអេឡិចត្រូនិក, ផលិតផលថ្នាំជក់, សារធាតុសម្រាប់ជក់បារី និងផលិតផលជំនួសថ្នាំជក់ផងដែរ ។Malaysia's GEG initiative takes bold stand against smoking and vaping,  prioritising youth health and economic resilience

រដ្ឋមន្ត្រីក្រសួងសុខាភិបាលបន្ថែមថា ច្បាប់នេះក៏បានកំណត់ឱ្យក្រុមហ៊ុននាំចូល និងក្រុមហ៊ុនផលិតថ្នាំជក់ទាំងអស់ត្រូវចុះបញ្ជីផលិតផលនីមួយៗ ដែលផលិតសម្រាប់លក់នៅប្រទេសម៉ាឡេស៊ី ។ ដូច្នេះ វាជាវិធានការដ៏សំខាន់មួយដើម្បីកត់ត្រាទិន្នន័យជាក់លាក់ និងលម្អិតរបស់ផលិតផល ព្រមទាំងកំណត់ឱ្យពលរដ្ឋម៉ាឡេស៊ីអនុវត្តច្បាប់ក្នុងប្រទេស ដូចជា ការកំណត់ផលិតផលមិនបានចុះបញ្ជីត្រឹមត្រូវ ៕

អគារកម្ពស់ជាងគេនៅកម្ពុជា នឹងលេចរូបរាងនៅលើកោះនរា

0

អគារកម្ពស់៥៥៥ម៉ែត្រ ជាអគារដែលមាកម្ពស់ខ្ពស់ជាងគេក្នុងតំបន់ គ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន OCIC។

បើតាមប្រសាសន៍របស់សម្តេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖”អគារកម្ពស់៥៥៥ម៉ែត្រ ជាអគារដែលមាកម្ពស់ខ្ពស់ជាងគេក្នុងតំបន់ គ្រោងនឹងសាងសង់នៅកោះនរានាពេលអនាគត ហើយអគារនេះក៏ជានិមិត្តរូបនៃប្រទេសកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូលផងដែរ។ ការអភិវឌ្ឍន៍នៅទីនេះ ក៏បានចូលរួមបន្ថែមទៀតដល់ការជំរុញការអភិវឌ្ឍន៍ឆ្ពោះទៅទិសខាងកើតនៃប្រទេសកម្ពុជា”។ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះក្រៅពីអគារដ៏ខ្ពស់នេះ នៅលើកោះនរានេះផ្ទាល់ ក៏នឹងមានសួនឧទ្យានមួយទៀត ដែលជាសួនវែងជាងគេបំផុតនៅក្រុងភ្នំបេញ ដែលមានទីតាំងស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ និងមានឈ្មោះថា”កោះនរាផាកវ៉េ”។ទីក្រុងរណបចំនួន ២ កំពុងកែប្រែមុខមាត់រាជធានីភ្នំពេញភាគខាងកើត និងភាគខាងត្បូងតាមរយៈគម្រោងទាំងនេះគួរបញ្ជាក់ផងដែរថា ប្រសិនបើអគារនេះសាងសង់រួចនៅកម្ពស់៥៥៥ម៉ែត្រ វានឹងក្លាយជាអគារខ្ពស់ជាងគេទៅ២នៅក្នុងតំបន់អាស៊ាន បន្ទាប់ពីអគារ Merdeka 118 របស់ម៉ាឡេសុី ដែលមានកម្ពស់ដល់ទៅ៦៦៩ម៉ែត្រ៕Merdeka 118 a reflection of how far the nation has progressed | The Star

អគារ Merdeka 118 របស់ម៉ាឡេសុី

 

នូវែលសេឡង់នឹងហាមកូនសិស្សប្រើទូរស័ព្ទដៃក្នុងសាលារៀន

0

ប្រទេសនូវែលសេឡង់ ៖ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon បានប្រកាសថា ប្រទេសនូវែលសេឡង់នឹងអនុវត្តវិធានការហាមកូនសិស្សប្រើប្រាស់ទូរស័ព្ទដៃក្នុងសាលារៀននៅទូទាំងប្រទេស ។ ការប្រកាសបែបនេះ ក្រោយពីលោកទើបឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបានចំនួន១០០ថ្ងៃ ។Insight: Should NZ Schools Ban Mobile Phones? | RNZ

វិធានការហាមឃាត់ការប្រើប្រាស់ទូរស័ព្ទដៃក្នុងសាលារៀន មានគោលបំណងលើកកម្ពស់គុណភាពការសិក្សានៅតាមសាលារៀននីមួយៗ ខណៈបច្ចុប្បន្ន ការសិក្សារបស់កូនសិស្សភាគច្រើនបានធ្លាក់ចុះខ្លាំង ដូចជា កូនសិស្សខ្សោយក្នុងការអាន ឬខ្សោយសរសេរមេរៀន ជាដើម ។ វិធានការនេះបានសាកល្បងអនុវត្តរួចហើយនៅតាមបណ្តាប្រទេសមួយចំនួន ដូចជា សហរដ្ឋអាមេរិក, អង់គ្លេស និងបារាំង ។ ប៉ុន្តែក្រោយពីប្រទេសទាំងនេះបានអនុវត្តវិធានការនេះរួចមកឃើញថា ពួកគេទទួលបានលទ្ធផលល្អ ។School cellphone ban: Schools with bans already in place report positive  results - NZ Herald

នាយករដ្ឋមន្ត្រីនូវែលសេឡង់ លោក Christopher Luxon ថ្លែងថា ការអនុវត្តវិធានការនេះនឹងអាចទប់ស្កាត់ការញៀនទូរស័ព្ទដៃរបស់កូនសិស្ស ពីព្រោះការប្រើប្រាស់ទូរស័ព្ទនឹងរំខានដល់ការផ្តោតអារម្មណ៍របស់ពួកគេ ។ លោកសង្ឃឹមថា កូនសិស្សទាំងអស់នឹងងាកមកចាប់អារម្មណ៍លើការរៀនសូត្រជាងមុន រីឯសាស្ត្រាចារ្យវិញនឹងអាចផ្តោតលើការបង្រៀនសិស្សបន្ថែមទៀត ។School cellphone ban: Mixed evidence around the use of technology in schools  - NZ Herald

កន្លងមក កូនសិស្សនៅប្រទេសនូវែលសេឡង់ ធ្លាប់ទទួលបានពិន្ទុល្អបំផុតនៅលើពិភពលោក ផ្នែកការអាន និងសរសេរអក្សរ ។ ប៉ុន្តែបច្ចុប្បន្ននេះ សមត្ថភាពអាន និងការសរសេរអក្សររបស់ពួកគេបានធ្លាក់ចុះយ៉ាងខ្លាំង រហូតធ្វើឱ្យអ្នកស្រាវជ្រាវបារម្ភថា ការសិក្សារបស់សិស្សនូវែលសេឡង់នឹងឈានដល់កម្រិតទាបបំផុត ។Ban phones in classroom, not in breaks – survey – Hongi NZ

អ្នកស្រាវជ្រាវម្នាក់មកពីមជ្ឈមណ្ឌលអប់រំសប្បុរសធម៌និយាយថា ៖ «សមត្ថភាពអាន និងការសរសេរអក្សររបស់កូនសិស្សនូវែលសេឡង់បានធ្លាក់ចុះយ៉ាងខ្លាំង តាំងពីឆ្នាំ២០២២ ។ គេរកឃើញថា កូនសិស្សម្នាក់ក្នុងចំណោម៣នាក់ ដែលមានអាយុ១៥ឆ្នាំ ពួកគេមិនចេះអាន និងសរសេរអក្សរបានត្រឹមត្រូវទេ» ៕

តើគេទិញផ្លែចេកដែកយកទៅធ្វើអ្វី ខណៈវាលក់ដាច់ខ្លាំងលើទីផ្សារ?

0

ប្រទេសជប៉ុន ៖ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមហ៊ុន IRON FACTORY IKEDA នៅខេត្តហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន បានបង្ហោះរូបផ្លែចេកផលិតពីដែកនៅក្នុងអ៊ីនធើរណេត ព្រមទាំងសរសេរថា វាជាផលិតផលរបស់ក្រុមហ៊ុនសម្រាប់លក់នៅលើទីផ្សារ ។ ក្រុមហ៊ុនបញ្ជាក់ថា បច្ចុប្បន្ន ផលិតផលនេះលក់ដាច់ខ្លាំងលំដាប់ទី១ នៅលើពិភពលោក ហើយមានតែក្រុមហ៊ុននេះមួយប៉ុណ្ណោះ ដែលបានផលិតផ្លែចេកដែកលក់ឱ្យអតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5oFEnjIl_fCPdEsa25hHCBjjldDri0JShwaSwIXR5KZ1Yfq0n3ERGC1VwTYStCkPs_PB6E-HKtntvLZ7TUZ9uJEbF4AZNJ03hlfMXQZPAaBY7bufFKmP_yRjWbZURtBi-oYH0FLJA1oQN4HAU27nrfXaIc3n63JO2Vtd2Ox919nfMbMalQZGTO4HhBhk/s710/photo_2023-12-02_11-13-46%20(3).jpg

ការបង្ហាញពីផលិតផលផ្លែចេកដែកក្នុងអ៊ីនធើរណេតបានធ្វើឱ្យមនុស្សជាច្រើននាក់ចាប់អារម្មណ៍ ហើយសង្ស័យថា តើផ្លែចេកដែកជាអ្វី? តើគេទិញវាយកទៅធ្វើអ្វីខ្លះ? មនុស្សមួយចំនួនបានសន្និដ្ឋានខុសៗគ្នាថា វាជាផលិតផលរបស់ប្រទេសជប៉ុន សម្រាប់បម្រើអារម្មណ៍ផ្លូ.វភេ.ទ ។ រីឯអ្នកខ្លះទៀតនិយាយថា វាអាចជាវត្ថុម្យ៉ាងមានថាមពលពិសេស ឬជាឧបករណ៍សម្រាប់សង្កត់នៅលើក្រដាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIcHwy8Yg5xwy6nPB6wyu_Whc31_nfeeFr4AE6Jg9p6mCeZQsIvkZ-6STHDO4gTG09XStAmSPIM60ciCm-9r4ccQYUJGQOh8yXQGHlOPwZ7eXtKolM708n_75OZUYVBaINwAkTaQfOZYzuQxEYyNPzaFJWKe6DDoDA1t2G4AaWrW_1VLg4Kl9j-cNMAJc/s680/photo_2023-12-02_11-13-46%20(4).jpg

ប៉ុន្តែសម្រាប់អ្នកដឹងពីមុខងារប្រើប្រាស់របស់ផលិតផលនេះបានចេញមកបកស្រាយ ដើម្បីឱ្យគ្រប់គ្នាអស់ចម្ងល់ពាក់ព័ន្ធនឹងផ្លែចេកដែក ។ ពួកគេបកស្រាយថា វាជាញញួរចេកដែក (Banana Hammer) ប្រើប្រាស់សម្រាប់ដំដែកគោល ។ ឧបករណ៍នេះបានផលិតឡើងតាំងពីឆ្នាំ២០២០ មកម៉្លេះ ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលពួកគេចង់ប្រើញញួរផ្លែឈើសម្រាប់ដំដែកគោល ។ ផ្លែចេកដែកមានលក្ខណៈពិសេសមួយ គឺគេអាចប្រើប្រាស់វានៅកន្លែងដែលមានសីតុណ្ហភាពខ្ពស់រហូតដល់១.០០០អង្សារសេ ទើបអតិថិជនពេញនិយមវាខ្លាំង ។

ក្រុមហ៊ុន IRON FACTORY IKEDA បញ្ជាក់ថា ផ្លែចេកដែកនេះត្រូវបានផលិតឡើងពីលោហៈទាំងអស់ ហើយផ្លែចេកនីមួយៗមានទំហំ និងរូបរាងមិនដូចគ្នាទេ ។ វាមានទម្ងន់ស្មើនឹង១,៥គីឡូក្រាម ហើយក្រុមហ៊ុនដាក់លក់ក្នុងតម្លៃប្រមាណ៧៨ដុល្លារអាមេរិកប៉ុណ្ណោះក្នុង១ផ្លែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicgkbPz5PcLMNyjlNTNktopmOd00p7SvIBnZykH0ex6x8OwMiln5YwlCYz2e9PScvCCxSlTgDo9tR_KBP8qi0QJ85kN7Lr6dYgrr5QyKK6MXklRcNOTVqdNjJ85KOwI1g-5mPVhGFOtJHz79XBdJe71dsY7JdLLffmVUYhEFvKoc9PzvIiRPqhUrdiVrY/s800/photo_2023-12-02_11-13-46%20(2).jpg