តើនឹងមានអ្វីកើតឡើងប្រសិនបើប្រទេសថៃប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ
ប្រទេសថៃ៖ រដ្ឋាភិបាលរបស់ប្រទេសថៃគ្រោងនឹងរៀបចំពិធីបុណ្យសង្ក្រាន្តដ៏ល្បីល្បាញរបស់ខ្លួនរយៈពេល ១ ខែពេញនៅឆ្នាំក្រោយ ប៉ុន្តែត្រូវបានប្រជាជនថៃធ្វើការរិះគន់។
យោងតាមប្រភពព័ត៌មាន The Thaiger ដែលបានរាយការណ៍កាលពីថ្ងៃទី៣ ខែធ្នូថា រដ្ឋាភិបាលរបស់ប្រទេសថៃ បានបង្ហាញផែនការដ៏ក្លាហានរបស់ខ្លួនក្នុងការរៀបចំពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ ក្នុងគោលបំណងដើម្បីពង្រឹងអំណាចរបស់ប្រទេសជាតិនៅលើឆាកពិភពលោក ក៏ដូចជាផ្សព្វផ្សាយពិធីបុណ្យសង្ក្រានថាជាវប្បធម៌ដំបូងរបស់ប្រទេសថៃ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាជនថៃជាច្រើនហាក់ដូចជាមិនយល់ស្របនឹងគំនិតរបស់រដ្ឋាភិបាលទេ ដោយពួកគេលើកឡើងថា ការធ្វើពិធីបុណ្យសង្ក្រានរយៈពេលមួយខែពេញអាចនឹងមានផលវិបាកដែលមិននឹកស្មានដល់ ដូចជាការខ្វះខាតទឹក និងសហគ្រិនដែលមិនសប្បាយចិត្តដែលតវ៉ាប្រឆាំងនឹងការធ្លាក់ចុះនៃអាជីវកម្មដែលអាចកើតមាន។ លើសពីនេះ ការប្រារព្ធពិធីបុណ្យសង្ក្រាន្តរយៈពេលពេញមួយខែ ឬញឹកញាប់ពេក ក៏ធ្វើឱ្យពិធីនេះបាត់បង់ភាពទាក់ទាញ ហើយវានឹងក្លាយជាពិធីបុណ្យធម្មតា មិនមែនជាពិធីបុណ្យប្រពៃណីប្រចាំប្រទេសទៀតឡើយ។
ទោះបីជាមានការរិះគន់ពីប្រជាជនខ្លួនយ៉ាងណាក៏ដោយ ថ្មីៗនេះប្រទេសថៃក៏បានបែងចែកទឹកប្រាក់ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ៥.១ ពាន់លានបាត (ប្រមាណ ១.៤ ពាន់លានដុល្លារអាមេរិក) ដើម្បីបង្កើនការបញ្ជាក់អត្តសញ្ញាណថាមពលដ៏ខ្លាំងក្លារបស់ខ្លួន។ ហេតុនេះហើយក៏មានសំណួរដ៏ក្តៅគគុកមួយចោតសួរថា ហេតុអ្វីបានជាប្រជាជាតិដែលជ្រួតជ្រាបក្នុងវប្បធម៌ និងប្រពៃណីត្រូវការថវិកាដ៏ច្រើនបែបនេះ ដោយគ្រាន់តែបង្ហាញពីភាពទាក់ទាញរបស់វាទៅកាន់ពិភពលោក ឬយ៉ាងណា? តើនេះជាការទទួលស្គាល់ថាការអំពាវនាវវប្បធម៌ តម្លៃនយោបាយ និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ប្រទេសថៃខ្វះភាពទាក់ទាញពីកំណើតឬ?
ជុំវិញការចោតសួរបែបនេះ គណៈកម្មាធិការអភិវឌ្ឍន៍ជាតិ Soft Power ដែលដឹកនាំដោយ Paetongtarn បាននិយាយថា ការអនុម័តថវិកាចំនួន ៥.១ ពាន់លានបាតនេះ គឺដើម្បីជំរុញឧស្សាហកម្មចំនួន ១១ នៅក្នុងប្រទេសថៃ រួមទាំងពិធីបុណ្យ Songkran ផងដែរ។ គម្រោងនេះក៏រួមបញ្ចូលទាំងការប្រារព្ធពិធីបុណ្យអុំទូករបស់ប្រទេស នឹងបាតុភូតសង្ក្រាន្តផ្សេងៗ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកប្រទេសថៃ។
គួរបញ្ជាក់ដែរថា ពិធីបុណ្យសង្ក្រាន្តរបស់ប្រទេសថៃនឹងត្រូវបានដាក់ឈ្មោះជាផ្លូវការនៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខនេះថាជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ពិភពលោក៕






ដោយឡែកទីក្រុង Zurich របស់ប្រទេសស្វីស ដែលឈរនៅចំណាត់ថ្នាក់លេខ៦កាលពីឆ្នាំ បានហក់ឡើងមកឈរលេខ២ ក្នុងឆ្នាំនេះ ដោយសារតែមានរូបិយប័ណ្ណឡើងថ្លៃខ្លាំងនៅក្នុងឆ្នាំនេះ ទីផ្សារអចលនទ្រព្យ និងតម្លៃសេវាកម្មផ្សេងៗសុទ្ធតែមានការឡើងថ្លៃ។

















ទស្សនាវដ្ដី Forbes បាននិយាយថា ការប្រគំនេះរកចំណូលបានប្រហែល ១៤ លានដុល្លារក្នុងមួយយប់ ដោយអ្នកជំនាញប៉ាន់ប្រមាណថាប្រាក់ចំណូលរបស់ការប្រគំតន្រ្តីដំណើរទេសចរណ៍នេះអាចឈានដល់ជាង ៤ ពាន់លានដុល្លារនៅចុងឆ្នាំ២០២៤។ យោងតាមក្រុមហ៊ុនស្រាវជ្រាវបានឱ្យដឹងថាតារាចម្រៀងរូបនេះជួយកន្លែងដែលនាងទៅប្រគំតន្រ្តីទាក់ទាញអ្នកទេសចរ រួមចំណែកក្នុងការបង្កើតប្រាក់ចំនួន ៥.៧ ពាន់លានដុល្លារសម្រាប់សេដ្ឋកិច្ចអាម៉េរិក។
យោងតាម variety eras tour review រៀបរាប់អំពីអាជីពទាំងមូលរបស់ Taylor ថាជាការវិនិយោគច្រើនបំផុត។ អ្នកចម្រៀងបានយកចិត្តទុកដាក់លើការរៀបចំជាច្រើនសូម្បី ឆាក ស្គ្រីន ក្បាច់រាំ ពន្លឺនិងសំឡេងត្រូវប្រកបដោយគុណភាពល្អ។ ជារៀងរាល់ពេលនៃការប្រគំតន្រ្តី តារាចម្រៀងរូបនេះ សម្តែងចម្រៀងប្រមាណ ៤៤បទ និងចម្រៀងពីរបទ ដែលមិនមានក្នុងបញ្ជី ដើម្បីបង្កើតការភ្ញាក់ផ្អើលជូនអ្នកគាំទ្រ។ លើសពីនេះ Taylor Swift បានលះបង់ខ្លួនឯងក្នុងការសម្តែងនីមួយៗ ដោយបង្ហាញពីជំនាញរាំ លេងឧបករណ៍តន្ត្រី និងការបញ្ចេញសំឡេងអស់ពីកម្លាំងកាយចិត្ត។








