ទីក្រុងមួយនៅតំបន់អាស៊ាន ក្លាយជាទីក្រុងមានការរស់នៅថ្លៃបំផុតនៅលើពិភពលោក
នៅក្នុងរយៈពេល១១ឆ្នាំចុងក្រោយ ទីក្រុងសិង្ហបុរី បានក្លាយជាទីក្រុងដែលមានការរស់នៅថ្លៃបំផុតនៅលើលោក លំដាប់ទីមួយរយៈពេល៩ នេះបើយោងតាមឲក្រុមហ៊ុន Economist Intelligence Unit។
មូលហេតុដែលសិង្ហបុរីជាប់ចំណាត់ថ្នាក់កំពូលគេនេះ គឺដោយសារតែមានថ្លៃចំណាយខ្ពស់លើគ្រឿងទេស គ្រឿងស្រវឹង សំលៀកបំពាក់ ជាម្ចាស់យានយន្តឯកជន និងជាពិសេសលំនៅឋានតែម្តង។
ដោយឡែកទីក្រុង Zurich របស់ប្រទេសស្វីស ដែលឈរនៅចំណាត់ថ្នាក់លេខ៦កាលពីឆ្នាំ បានហក់ឡើងមកឈរលេខ២ ក្នុងឆ្នាំនេះ ដោយសារតែមានរូបិយប័ណ្ណឡើងថ្លៃខ្លាំងនៅក្នុងឆ្នាំនេះ ទីផ្សារអចលនទ្រព្យ និងតម្លៃសេវាកម្មផ្សេងៗសុទ្ធតែមានការឡើងថ្លៃ។
ចំពោះទីក្រុង New York ដែលឈរលេខ១កាលពីឆ្នាំមុន បានធ្លាក់នៅលេខ៣វិញ ក្រោយពីការកើនឡើងចំនួនប្រជាជនអត់ផ្ទះសម្បែងកាន់តែច្រើននៅក្រុង New York។
សូមបញ្ជាក់ផងដែរថា ចំពោះការស្ទង់មតិនេះត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៣ នេះ ដោយប្រៀបធៀបតម្លៃបុគ្គលជាង ៤០០កន្លែង និងសេវាកម្មជាង ២០០ នៅក្នុងទីក្រុងចំនួន ១៧៣នៅលើពិភពលោក៕










