Home Blog Page 1323

មូលហេតុដែលពលរដ្ឋខ្មែរ និយមទៅស្បថ និងបន់ស្រន់នៅព្រះអង្គដងកើ

0

ព្រះអង្គដងកើ គឺជាទីសក្ការបូជា ដ៏ល្បីមួយនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅមុខព្រះបរមរាជវាំង ដែលជារឿយៗគេតែងឃើញមានពលរដ្ឋនាំគ្នាទៅបន់ស្រន់ ឬបួងសួងសុំសេចក្តីសុខ និងសុំលាភសក្ការៈជាដើមនៅទីនោះ។

ទាក់ទងនឹងប្រវត្តិព្រះអង្គដងកើនេះ ចាស់ៗពីដើមនិយាយតគ្នាថា៖”ក្នុងសម័យសង្គមរាស្ត្រនិយមនៃព្រះបាទនរោត្តម សីហនុ នៅពេលព្រះអង្គមិនគង់នៅក្នុងព្រះបរមរាជវាំង គេក៏លើកទង់ជាតិឡើងដើម្បីជាសញ្ញាសម្គាល់ថាព្រះរាជាមិនគង់នៅក្នុងព្រះបរមរាជវាំងទេ ។ ក្រោយមកមហាជនខ្មែរយើងនាំគ្នាហៅដងទង់ជាតិនេះថា”ដងកើ។”ប្រវត្តិ​ទី​សក្ការបូជា​មុខ​ព្រះរាជវាំង​ «​ព្រះ​អង្គ​ដង​កើ​» – Koh Santepheap Dailyក្នុងសម័យដដែលនោះ ពលរដ្ឋខ្មែរយើងមានជំនឿថា មានអ្នកតាចូលសណ្ឋិតនៅដងទង់ជាតិនោះ ហើយនាំគ្នាសាងសង់ព្រះវិហារនិងសាងរូបសំណាកជាតំណាងដងកើ ដោយនាំគ្នាហៅថា “ព្រះអង្គដងកើ”។ដោយឡែកបើនិយាយពីជំនឿបារមីព្រះអង្គដងកើវិញ តាមការលើកឡើងតំណាលតៗគ្នារបស់ចាស់ទុំបាននិយាយាថ៖”កាលដើមឡើយនៅចំណុចមុខព្រះអង្គដងកើនេះ ឱ្យតែរៀងរាល់រាត្រីថ្ងៃសីល ឬ ថ្ងៃពេញបូរមីគេតែងតែសង្កេតឃើញមានទង់ក្រពើអណ្តែតផុសចេញពីផ្ទៃទឹកទន្លេ រួចក៏លិចទៅវិញ ដោយផុសតែមួយភ្លែតៗប៉ុណ្ណោះ។ កាលណោះដែរ ឱ្យតែដល់យប់ថ្ងៃសីល ប្រជារាស្ត្រតែងតែនាំគ្នាទៅឈរមើល និង បួងសួងសុំសេចក្តីសុខមិនដែលខកខាននោះទេ។ ដោយសារតែរាល់ការបន់ស្រន់រមែងបានសម្រេចដូចក្តីបំណងប្រាថ្នា និង ចង់ឱ្យបារមីទង់ក្រពើនោះសណ្ឋិតនៅជារៀងរហូត ទើបប្រជារាស្ត្រក៏បាននាំគ្នាកសាងទង់មួយជានិមិត្តរូប។ ចាប់តាំងពីពេលនោះមកទីនោះ ក៏បានក្លាយទៅជាកន្លែងគោរពសក្ការៈបូជារបស់ប្រជារាស្ត្រខ្មែរ ហើយទង់ក្រពើនោះក៏លែងផុសអណ្តែតចេញពីផ្ទៃទឹកទន្លេទៀតដែរ”។សូមបញ្ជាក់ផងដែរថា ជុំវិញទីសក្ការបូជាព្រះអង្គដងកើ មិនមានឯកសារបញ្ជាក់ច្បាស់លាស់មួយណានោះទេ ទាក់ទងនឹងកន្លែងដ៏ស័ក្កសិទ្ធមួយនេះ៕

 

ក្រោយរៀបការ ចាំបាច់ត្រូវធ្វើរឿងមួយនេះ ដើម្បីបញ្ជាក់ថាជាគូស្វាមីភរិយាស្របច្បាប់

0

ការៀបអាពាហ៍ពិពាហ៍មួយ ដែលអាចចាត់ទុកជាត្រឹមត្រូវតាមលក្ខណៈផ្លូវច្បាប់បានមិនមែនត្រឹមតែរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនោះទេ គឺទាមទារឱ្យបុរស និងនារី ដែលស្ម័គ្រចិត្តយកគ្នាជាប្ដីប្រពន្ធ ទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅដ្ឋានរបស់នារី ដោយត្រូវបានចុះក្នុងបញ្ជីអាពាហ៍ពិពាហ៍។

សំបុត្រចុះអាពាហ៍ពិពាហ៍ ឬ “អេតាស៊ីវិល” ជាលិខិតមួយប្រភេទដែលគូស្វាមីភរិយាក្រោយពេលរៀបអាពាហ៍ពិពាហ៍ហើយចាំបាច់ ត្រូវតែទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំចុះឈ្មោះក្នុងបញ្ជីអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាន។

យោងតាមច្បាប់រដ្ឋប្បវេណីនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា អាជ្ញាធរឃុំ ឬសង្កាត់ មានសិទ្ធិចេញសំបុត្រចុះបញ្ជីអាពាហ៍ពិពាហ៍ឱ្យគូស្វាមីភរិយានេះ ត្រូវធ្វើឡើងតាមការស្ម័គ្រចិត្ត ហើយមានការដឹងឮ និងយល់ព្រមពីសាច់ញាតិនៃគ្រួសារទាំងសងខាង ជាពិសេសមានទាល់តែគូស្វាមីភរិយាដែលសុំចុះបញ្ជីអាពាហ៍ពិពាហ៍នេះបានធ្វើកិច្ចសន្យាអាពាហ៍ពិពាហ៍ជាលាយលក្ខណ៍អក្សរជាមុនសិន។

សូមបញ្ជាក់ផងដែរថា អេតាស៊ីវិល នឹងបញ្ជាក់ថាគូរស្នេហ៍ដែលបានរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីរួចរាល់ នឹងក្លាយជាប្តីប្រពន្ធស្របតាមច្បាប់។ តែយ៉ាងណាមិញ ការចុះអេតាស៊ីវិលក៏នឹងផ្តល់ផលវិបាកផងដែរប្រសិនបើ ទៅថ្ងៃខាងមុខ រស់នៅមិនចុះសម្រុងគ្នា គូរស្នេហ៍ត្រូវលែងលះគ្នានោះ គឺទាមទារឡើងតុលារការទើបអាចលែងលះគ្នាបាន៕

លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក បានចូលរួមអាពាហ៍ពិពាហ៍ និងចុះសំបុត្រអាពាហ៍ពិពាហ៍ ជូនគូស្វាមីភរិយាថ្មី ព្រមទាំងបានចងដៃ ចំនួន ៥០០.០០០រៀល ...

ប្រភព៖ កូយ ប៊ុណ្ណារ៉ា – Koy Bunnara

 

អាមេរិកកំពុងព្រួយបារម្ភអំពីបច្ចេកវិទ្យា AI ថានឹងមានគ្រោះថ្នាក់នាពេលអនាគត

0

បរទេស៖ បច្ចុប្បន្នពួក Hacker បានកំពុងអនុវត្ត AI ទៅក្នុងដំណើរការវាយប្រហារតាមអ៊ីនធឺណិត ដែលធ្វើឱ្យស្រទាប់សុវត្ថិភាពងាយស្រួលក្នុងការយកឈ្នះ។

យោងតាមការព្យាករណ៍ពីការគំរាមកំហែងផ្នែកសន្តិសុខតាមអ៊ីនធឺណិតនៅឆ្នាំ ២០២៤ របស់ក្រុមស្រាវជ្រាវសន្តិសុខ FortiGuard Labs (USA) បាននិយាយថា បញ្ញាសិប្បនិម្មិត AI កំពុងមាននិន្នាការត្រូវបានក្លាយជា “អាវុធដ៏គ្រោះថ្នាក់បំផុតនៅឆ្នាំ ២០២៤” ដោយមនុស្សអាក្រក់ ឬពួក Hacker បានកំពុងព្យាយាមអនុវត្ត AI សម្រាប់ការវាយប្រហារតាមអ៊ីនធឺណិតកាន់តែខ្លាំងឡើង។Artificial Intelligence (AI) - United States Department of State

បច្ចេកវិទ្យានេះកំពុងត្រូវបានអនុវត្តនៅដំណាក់កាលជាច្រើន ចាប់ពីការកម្ចាត់ក្បួនដោះស្រាយសុវត្ថិភាព ដល់ការបង្កើតវីដេអូក្លែងក្លាយ ដើម្បីធ្វើត្រាប់តាមឥរិយាបថ និងសំឡេងដើម្បីបញ្ឆោតអ្នកប្រើប្រាស់។ ដូច្នេះហើយ នាពេលខាងមុខនេះ ពួក Hacker នឹងទាញយកអត្ថប្រយោជន៍ពី AI តាមរបៀបថ្មី ដែលធ្វើឱ្យប្រព័ន្ធសុវត្ថិភាពមិនអាចរក្សាបាន។

ក្រុមអ្នកស្រាវជ្រាវក៏មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យា AI នាពេលអនាគត ដោយនៅពេលខាងមុខនេះ ពួក Hacker នឹងមានឱកាសកាន់តែច្រើនក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីក្លែងបន្លំប្រវត្តិរូបផ្ទាល់ខ្លួន។ ជាពិសេស បន្ទាប់ពីទទួលយកទិន្នន័យពីវេទិកាបណ្តាញសង្គម និងគេហទំព័រសាធារណៈ ពួក Hacker នឹងប្រើប្រាស់ AI ដើម្បីបញ្ចូលគ្នានូវព័ត៌មាន និងបង្កើតទម្រង់ក្លែងក្លាយជាមួយនឹងភាពត្រឹមត្រូវខ្ពស់ ក៏ដូចជាបង្កើនលទ្ធភាពជោគជ័យក្នុងដំណើរការបន្លំ។David Lykken Webinar | Finastra

យោងតាមក្រុមហ៊ុន FortiGuard Labs អង្គភាពសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងទៀតថា បច្ចុប្បន្នមនុស្សជាច្រើនកំពុងរងគ្រោះដោយសារ AI សិប្បនិមិត្ត។ ហេតុនេះហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួក Hacker ដែលប្រើប្រាស់ AI ទៅនឹងការវាយប្រហារតាមអ៊ីនធឺណិត ប្រព័ន្ធសុវត្ថិភាពរបស់ AI នឹងត្រូវពង្រឹងការត្រួតពិនិត្យជាបន្តបន្ទាប់ ក៏ដូចជាគ្រប់គ្រងការចូលប្រើ ការការពារទិន្នន័យបណ្តុះបណ្តាល AI ការគ្រប់គ្រងកម្មវិធី ការវិភាគអាកប្បកិរិយា ការធ្វើតេស្តអ្នកប្រើប្រាស់ និងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ។

ទន្ទឹមនឹងនេះ អង្គការក៏ត្រូវបង្រួមគម្លាតក្នុងជំនាញសន្តិសុខតាមអ៊ីនធឺណិត ដើម្បីបង្កើនការចែករំលែកព័ត៌មាន និងបទពិសោធន៍ក្នុងការដោះស្រាយឧបទ្ទវហេតុសុវត្ថិភាព ដោយហេតុនេះធ្វើឱ្យបណ្តាញឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតនឹងចុះខ្សោយ៕

អាជ្ញាធរថៃពិនិត្យផ្លូវមួយក្នុងក្រុងបាងកក ក្រោយភ្ញៀវទេសចរចិនថាគ្មានសុវត្ថិភាព

0

ប្រទេសថៃ ៖ អាជ្ញាធរផ្នែកទេសចរណ៍ប្រទេសថៃបានចុះត្រួតពិនិត្យនៅផ្លូវមួយឈ្មោះ «Nana» បន្ទាប់ពីនារីចិនម្នាក់បានសរសេរក្នុងបណ្តាញសង្គមថា វាជាកន្លែងគ្មានសុវត្ថិភាពសម្រាប់ភ្ញៀវទេសចរ ។ ប៉ុន្តែអាជ្ញាធរថៃបញ្ជាក់ថា ដោយសារតែនារីចិនរូបនេះស្លៀកពាក់ខ្លីពេក ទើបបណ្តាលឱ្យមានភាពទាក់ទាញភ្នែក ។ ចំណែកភ្ញៀវទេសចរភាគច្រើននៅតែមានទំនុកចិត្ត ដោយសារអាជ្ញាធរថៃបានថែទាំសុវត្ថិភាពគ្រប់ពេលវេលាដល់ពួកគេ ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ អាជ្ញាធរថៃបានប្រមូលកម្លាំងចុះមកស្រាវជ្រាវរកការពិត ក្រោយពីនារីទេសចរចិនម្នាក់បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ដោយបង្ហាញពីបរិវេណផ្លូវសុខុមវីដ ផ្លូវលេខ៤ (ឬផ្លូវ Nana) តំបន់ឃ្លងតឺយ ទីក្រុងបាងកក ថា គឺជាកន្លែងគ្រោះថ្នាក់សម្រាប់ស្ត្រី ។

បរិវេណដែលស្ត្រីចិននិយាយថា គ្មានសុវត្ថិភាព គឺនៅផ្លូវខាងមុខសណ្ឋាគារឈ្មោះ «ណាណា» ។ អាជ្ញាធរថៃបានជជែកជាមួយបុគ្គលិក និងអ្នកគ្រប់គ្រងសណ្ឋាគារ «ណាណា» ព្រមទាំងជជែកជាមួយអ្នកប្រកបអាជីវកម្មក្នុងតំបន់នេះ ពួកគេប្រាប់ថា ផ្លូវ Nana គឺជាតំបន់ទេសចរណ៍ទទួលបានការពេញនិយមពីសំណាក់ជនជាតិថៃ និងជនបរទេស ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

តំបន់នេះមិនគួរឱ្យខ្លាច និងមានគ្រោះថ្នាក់សម្រាប់ភ្ញៀវទេសចរដូចការលើកឡើងនោះទេ ។ បើតាមវីដេអូក្នុងបណ្តាញសង្គម គឺអាចបណ្តាលមកពីនារីជាភ្ញៀវទេសចរចិនរូបនេះស្លៀកពាក់ខ្លីពេក ទើបធ្វើឱ្យភ្ញៀវទេសចរដើរទៅមកចាប់អារម្មណ៍លើរូបនាងជាពិសេស ។

បើតាមអាជ្ញាធរថៃលើកឡើងថា ផ្លូវ Nana គឺជាតំបន់ទេសចរណ៍ទទួលបានការពេញនិយមពីសំណាក់ភ្ញៀវទេសចរ ហើយអាជ្ញាធរបានការពារសុវត្ថិភាពនៅតំបន់នេះគ្រប់ពេលវេលា ។ លើសពីនេះ ផ្លូវ Nana ជាទីប្រជុំជនទេសចរណ៍ដ៏រឹងមាំមួយតាមគម្រោង STC (Strong Tourism Community) ។ ដូច្នេះ អាជ្ញាធរមានតួនាទីការពារសុវត្ថិភាពដល់មនុស្សទាំងអស់ និងការពារទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរផងដែរ ។ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสด

អាជ្ញាធរថៃបន្តថា តាមរយៈការត្រួតពិនិត្យនៅកន្លែងដែលបានបង្ហោះក្នុងបណ្តាញសង្គម និងយោងតាមការលើកឡើងពីអ្នកប្រកបអាជីវកម្មក្នុងតំបន់ ក៏ដូចជាការសាកសួរភ្ញៀវទេសចរចិន, ភ្ញៀវទេសចរអឺរ៉ុប និងភ្ញៀវទេសចរផ្សេងទៀតដែលបានមកដើរលេងនៅផ្លូវ Nana និយាយថា ពួកគេមានទំនុកចិត្តចំពោះអាជ្ញាធរថៃ ក្នុងការការពារសុវត្ថិភាពក្នុងតំបន់ ។

អាជ្ញាធរថៃបញ្ជាក់ថា ករណីនេះអាចបណ្តាលមកពីភ្ញៀវទេសចរចិនរូបនេះតែងខ្លួនមានភាពលេចធ្លោខ្លាំងពេក ទើបធ្វើឱ្យភ្ញៀវទេសចរដែលដើរទៅមកចាប់អារម្មណ៍លើរូបនាងជាងគេ ។ ចុងក្រោយ អាជ្ញាធរថៃនិយាយថា បើប្រទះឃើញការប្រព្រឹត្តទង្វើណាមួយដែលបង្កគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ឬការកេងប្រវ័ញ្ចលើភ្ញៀវទេសចរ អាចទូរស័ព្ទមកអាជ្ញាធរគ្រប់ពេលវេលា និង២៤ម៉ោង ៕ ตร.ท่องเที่ยว ลุยตรวจซอยนานา หลังสาวจีนแฉไม่ปลอดภัย คาดเพราะแต่งกายสะดุดตา  - ข่าวสดប្រភព ៖ khaosod

អាជ្ញាធរថៃដោះស្រាយបញ្ហាឆ្កែខាំភ្ញៀវទេសចរជាច្រើននាក់នៅអយុធ្យា

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Mono News បានផ្សាយថា ភ្ញៀវទេសចរបរទេសដែលបានមកលេងប្រាសាទបុរាណនៅអយុធ្យា ត្រូវបានឆ្កែអនាថាដេញខាំ ហើយខាងអាជ្ញាធរប្រចាំតំបន់ទេសចរណ៍អយុធ្យាប្រញាប់ដោះស្រាយបញ្ហានេះ ដោយសារខ្លាចប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃ ។

ក្រុមការងារសារព័ត៌មានថៃ Mono News បានចុះទៅកាន់សួនសាធារណៈ «បឹងព្រះរ៉ាម» ស្ថិតក្នុងឃុំព្រះទូឆ័យ ស្រុកព្រះណាខន ស្រ៊ីអាយុធ្យា ហើយក៏បានដើរមើលបរិវេណនេះ ដោយប្រទះឃើញឆ្កែញី១ក្បាល ដែលវាទើបតែបង្កើតកូន ។ អ្នកស្រុកនៅម្តុំនេះហៅវាថា «ឆ្កែឌែង» ហើយអ្នកស្រុកប្រាប់ថា កាលពីមុន ឆ្កែនេះមិនកាចសាហាវ និងដេញខាំមនុស្សទេ ប៉ុន្តែរយៈពេល១ខែ ទៅ២ខែកន្លងមក ឆ្កែញីនេះបានបង្កើតកូន ទើបវាការពារកូនរបស់វា និងមិនឱ្យអ្នកណាចូលមកក្នុងបរិវេណនេះ ។หมากัดชาวต่างชาติ ขณะเที่ยวอยุธยา พบโดนแล้วหลายคน

នៅពេលក្រុមការងារសារព័ត៌មានថៃកំពុងជជែកជាមួយអ្នកស្រុក ស្រាប់តែឃើញមានមនុស្សមកចាប់សត្វនៅក្នុងទឹក ខណៈបរិវេណនេះមានបម្រាមហាមចាប់សត្វក្នុងទឹក ស្រាប់តែឆ្កែឌែង បានរត់ទៅព្រូសពួកគេភ្លាមៗ ។

រីឯភ្នាក់ងារសន្តិសុខប្រចាំតំបន់ប្រាប់ថា ក្រោយពីឆ្កែឌែង បង្កើតកូនរួចហើយ តែងតែមានអ្នកយកចំណីមកឱ្យវាស៊ីជានិច្ច ។ កន្លងមក ឆ្កែឌែង ធ្លាប់ខាំភ្ញៀវទេសចរប្រមាណ១០នាក់ហើយ រហូតដល់សន្តិសុខនាំគ្នាជួយតាមដានវា ក្រែងវាខាំអ្នកផ្សេងទៀត ។ควบคุมสุนัขจรจัด (บริเวณศูนย์ราชการจังหวัดชุมพร)

សន្តិសុខរូបនេះទទួលស្គាល់ថា លោកដឹងថា ឆ្កែបារម្ភពីកូនរបស់វា ប៉ុន្តែលោកសូមសំណូមពរទៅស្ថាប័នពាក់ព័ន្ធជួយដោះស្រាយបញ្ហាឆ្កែអនាថា ។ លោកបារម្ភថា បើបណ្តោយឱ្យឆ្កែទាំងនេះដេញខាំជនបរទេសជាបន្តបន្ទាប់នោះ វាអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃ ។

ចំណែកអាជ្ញាធរប្រចាំតំបន់ទេសចរណ៍អយុធ្យាលើកឡើងថា កន្លងមក អាជ្ញាធរបានចុះពិនិត្យមើលឆ្កែអនាថានៅក្នុងតំបន់ គឺមានឆ្កែប្រមាណ៣០ក្បាល ។ ចំណែកហេតុការណ៍ឆ្កែដេញខាំភ្ញៀវទេសចរ អាជ្ញាធរមិនបានព្រងើយកន្តើយនោះទេ ។ អាជ្ញាធរបានទំនាក់ទំនងទៅព្រះចៅអធិការវត្តតាណូត នៅស្រុកបាងផាហាន់ ខណៈវត្តនេះបានទទួលយកឆ្កែអនាថាឱ្យមករស់នៅក្នុងវត្ត ដើម្បីឱ្យខាងវត្តទទួលខុសត្រូវបញ្ហានេះ ហើយព្រះចៅអធិការវត្តក៏យល់ព្រមទទួលខុសត្រូវ ។เกิดเหตุหมาจรจัด ย่านโบราณสถาน 'สวบขา'นักท่องเที่ยวแล้ว 12 ราย เน้นต่างชาติ

អាជ្ញាធរនិយាយថា ៖ «នាពេលឆាប់ៗនេះ អាជ្ញាធរនឹងទំនាក់ទំនងទៅខាងផ្នែកសត្វ ដើម្បីបញ្ជូនឆ្កែទាំងនេះទៅរស់នៅកន្លែងថែទាំត្រឹមត្រូវ ។ នៅថ្ងៃអនាគត យើងនឹងប្រមូលប្រាក់ពីអ្នកស្រឡាញ់សត្វ សម្រាប់សាងសង់ទីកន្លែងរស់នៅឱ្យឆ្កែបន្ថែមទៀត» ។

អាជ្ញាធរបន្តថា ៖ «មុននេះ យើងក៏បានដោះស្រាយបញ្ហាឆ្កែអនាថារួចហើយ និងរកបានកន្លែងមួយសម្រាប់ឱ្យពួកគេរស់នៅ ប៉ុន្តែអ្នកស្រុកក្នុងតំបន់នោះមិនឯកភាពទេ ទើបអាជ្ញាធរត្រូវស្វែងរកកន្លែងថ្មីទៀតសម្រាប់ឆ្កែអនាថា» ៕ ប្រភព ៖ Mono News

មកស្គាល់អណ្តើកយក្សចំណាស់ជាងគេបំផុតលើពិភពលោកដែលមានអាយុ ១៩១ ឆ្នាំ

0

បរទេស៖ សត្វអណ្តើក Jonathan មានដើមកំណើតនៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិកសហរដ្ឋអាមេរិក ជាមួយនឹងអាយុ ១៩១ឆ្នាំ ដោយបច្ចុប្បន្នវាមានសុខភាពល្អខ្លាំងណាស់។

យោងតាមគេហទំព័រ Live Science ដែលបានរាយការណ៍កាលពីថ្ងៃទី៦ ខែធ្នូថា អណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើពិភពលោកនេះបានឈានដល់អាយុ ១៩១ ឆ្នាំហើយ ដោយវាបានបន្តងារជាសត្វដែលរស់នៅលើគោកបានយូរបំផុតរបស់ផែនដី។ សត្វអណ្តើកយក្សពូជ Seychelles មានឈ្មោះថា Jonathan បានរស់នៅលើកោះ Saint Helena ក្នុងមហាសមុទ្រអាត្លង់ទិក ចាប់តាំងពីឆ្នាំ ១៨៨២ មកម្លេះ។ បន្ទាប់មកអណ្តើកនេះត្រូវបានគេចាប់វាប្រគល់ឱ្យអភិបាលនាសម័យនោះដើម្បីចិញ្ចឹម។World's oldest-ever tortoise turns 190 | CNN

តាមការស្រាវជ្រាវបានឱ្យដឹងថា អណ្តើក Jonathan បានកើតនៅក្នុងឆ្នាំ ១៨៣២ មានន័យថាពេលវាបានមកដល់កោះ Saint Helena អណ្តើកយក្សនេះគឺមានអាយុ ៥០ឆ្នាំហើយ។ អាយុប៉ាន់ស្មានរបស់វាត្រូវបានបញ្ជាក់ដោយរូបថតចាស់ៗដែលថតបានប្រហែលឆ្នាំ ១៨៨២ – ១៨៨៦ ដែលរូបថតនោះបង្ហាញពីអណ្តើកយក្ស Jonathan ស៊ីស្មៅនៅក្នុងសួនច្បារនៃវិមានរបស់លោក William Grey-Wilson អភិបាលនៃកោះ Saint Helena ។ យោងតាម Guardian បានឱ្យដឹងទៀតថា អណ្តើកនេះត្រូវបានផ្តល់ខួបកំណើតជាផ្លូវការនៅថ្ងៃទី ៤ ខែធ្នូឆ្នាំ ១៨៣២។Jonathan's 190th Birthday

បច្ចុប្បន្នអណ្តើក Jonathan ទទួលបានកំណត់ត្រាពិភពលោក Guinness World Records (GWR) ចំនួនពីរសម្រាប់សត្វលើគោកដែលរស់នៅបានយូរបំផុត និងជាអណ្តើកយក្សដែលចំណាស់ជាងគេបំផុតលើផែនដី។ វាក៏ទទួលបានងារជាថនិកសត្វដែលរស់នៅបានយូរជាងគេបំផុតលើពិភពលោកក្នុងឆ្នាំ ២០២១ រហូតមកដល់បច្ចុប្បន្ន៕Jonathan the tortoise, world's oldest land animal, turns 190

ភ្ញាក់ផ្អើលបុគ្គលិកក្រុមហ៊ុនទឹកសុទ្ធថៃច្រកទឹកដាក់ដបពីក្បាលរ៉ូប៊ីណេ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានជាច្រើននៅប្រទេសថៃបានបង្ហោះវីដេអូស្ត្រីម្នាក់កំពុងច្រកទឹកចូលដប ហើយសរសេរថា «សង្ឃឹមថា នាងនឹងមិនច្រកទឹកនេះទៅលក់ឱ្យគេផឹក ។ ក្រសួងសុខាភិបាលនៅឯណា សូមជួយត្រួតពិនិត្យផង» ។ នៅក្នុងវីដេអូនេះ គេបានឃើញស្ត្រីម្នាក់កំពុងច្រកទឹកដាក់ដប បន្ទាប់មកក៏បិទគំរបដប ហើយពេលខ្លះ នាងបានបើកក្បាលរ៉ូប៊ីណេបង្ហូរទឹកម៉ាស៊ីនច្រកចូលដបតែម្តង ។ตะลึง ว่อนคลิปเบื้องหลังโรงงานผลิตน้ำขวด เปิดก๊อก กรอกเอง 'กับมือ'

ចំណែកដៃរបស់នាងវិញទទឹកជោគ ហើយនាងពុំបានពាក់ស្រោមដៃឱ្យបានត្រឹមត្រូវទេ ។ ក្រោយពីនាងបង្ហូរទឹកពីក្បាលរ៉ូប៊ីណេចូលដបរួចរាល់ហើយ នាងក៏បោះដបទាំងនេះទុកមួយគំនរ ។ បើតាមវីដេអូបង្ហាញថា ហេតុការណ៍នេះបានកើតឡើងនៅប្រទេសថៃ ពីព្រោះក្នុងស្លាកនៅលើជញ្ជាំងមានសរសេរជាអក្សរថៃទៀតផង ។

វីដេអូនេះត្រូវបានអ្នកលេងបណ្តាញសង្គមថៃចែកចាយ (Share) ជាច្រើននាក់ ហើយពួកគេបានលើកឡើងពីបញ្ហាអនាម័យ និងសួរថា តើទឹកដែលនាងច្រកដាក់ដបនេះត្រៀមយកទៅលក់នៅតាមផ្សារនានាមែនទេ? ខណៈមនុស្សខ្លះទៀត ក្រោយពីបានមើលវីដេអូនេះហើយនិយាយថា ៖ «ផឹកទឹកសុទ្ធហើយមានអារម្មណ៍ស្រស់ថ្លា ត្រជាក់ចិត្តមែន ព្រោះក្រុមហ៊ុនទឹកសុទ្ធភ្លេចគិតពីបញ្ហាអនាម័យ និងបណ្តោយឱ្យបុគ្គលិកបើកក្បាលរ៉ូប៊ីណេបង្ហូរទឹកម៉ាស៊ីនច្រកដប» ។ ចុងក្រោយ អ្នកលេងបណ្តាញសង្គមថៃបានអំពាវនាវឱ្យមន្ត្រីពាក់ព័ន្ធជួយត្រួតពិនិត្យករណីនេះ ។ชื่นมื่น "ศุภชัย" เปิดใจปมดราม่าคนใกล้ชิดกับ "ปิยะพงษ์" ตำนานทีมชาติไทย

លោក Narong Aphikulwanich ជាមន្ត្រីការិយាល័យត្រួតពិនិត្យចំណីអាហារ និងឱសថប្រទេសថៃបានជ្រាបពីករណីនេះហើយ ហើយលោកបានផ្ញើវីដេអូដែលល្បីល្បាញក្នុងបណ្តាញសង្គមទៅឱ្យក្រុមការងារធ្វើការត្រួតពិនិត្យ ដើម្បីស្វែងរកទីតាំងពិតប្រាកដនៅក្នុងវីដេអូ ។ បន្ទាប់មក លោកនឹងបញ្ជូនកម្លាំងជំនាញទៅត្រួតពិនិត្យដល់ទីកន្លែងតែម្តង ៕ ប្រភព ៖ 3Plus News

Taylor Swift បានទទួលពានរង្វាន់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣ របស់ទស្សនាវដ្តី TIME

0

បរទេស៖ កំពូលតារាចម្រៀងរបស់ពិភពលោក Taylor Swift ត្រូវបានប្រកាសដោយទស្សនាវដ្តី Time ថាជាបុគ្គលឆ្នើមប្រចាំឆ្នាំ ២០២៣ ដោយសារឥទ្ធិពលដ៏អស្ចារ្យរបស់នាងនៅក្នុងតន្ត្រី ហើយក៏ជានិមិត្តរូបសិល្បករតន្ត្រីដ៏មានអំណាចបំផុតរបស់អាមេរិកផងដែរ។

យោងតាមប្រភពព័ត៌មាន TIME Magazine បានឱ្យដឹងថា Taylor Swift បានទទួលពានរង្វាន់ជា “បុគ្គលឆ្នើមប្រចាំឆ្នាំ” របស់ទស្សនាវដ្តី TIME កាលពីថ្ងៃទី៥ ខែធ្នូកន្លងទៅ បន្ទាប់ពីនាងបានចាប់ផ្តើមដំណើរទេសចរណ៍ពិភពលោកដែលបំបែកកំណត់ត្រាពិភពលោក និងក្លាយជាសិល្បករតន្ត្រីដែលមានការផ្សាយច្រើនជាងគេបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០២៣។How Taylor Swift Got So Fit for Eras Tour

ទស្សនាវដ្តីនេះបាននិយាយនៅក្នុងការប្រកាសថា សិល្បករតន្ត្រីដ៏អស្ចារ្យរបស់អាមេរិក Taylor Swift បានឈ្នះពានរង្វាន់នេះក្នុងរយៈពេលជិត ២ ទសវត្សរ៍នៃកិត្តិនាម និងឥទ្ធិពលរបស់នាងបានឈានដល់កម្រិតកំពូល។ នាងជាមនុស្សដំបូងគេក្នុងវិស័យសិល្បៈដែលទទួលបានកិត្តិយសសម្រាប់ភាពជោគជ័យដោយការចុះសម្រុងគ្នាទាំងផ្នែកសិល្បៈ និងពាណិជ្ជកម្ម។

កន្លងមកសិល្បករវ័យ ៣៣ ឆ្នាំរូបនេះបានចំណាយពេលមួយឆ្នាំក្នុងការធ្វើដំណើរជុំវិញពិភពលោកនៅលើ “Eras Tour” របស់នាងដោយបង្ហាញពីតន្ត្រីនៃអាជីពរបស់នាងទាំងមូល និងបំបែកកំណត់ត្រាសម្រាប់ការលក់សំបុត្រ រួមទាំងជំរុញសេដ្ឋកិច្ចនៃទីក្រុងទាំងអស់ដែលនាងបានទៅទស្សនាផងដែរ។Taylor Swift's Eras Tour Easter Eggs: Everything You Missed

Taylor Swift បាននិយាយនៅក្នុងការប្រកាសរបស់ទស្សនាវដ្តី TIME ថា “នេះគឺជាមោទនភាព និងរីករាយបំផុតដែលខ្ញុំធ្លាប់មាន ហើយការធ្វើដំណើរជុំវិញពិភពលោកនៅលើ “Eras Tour” នេះគឺប្រកបដោយភាពច្នៃប្រឌិត និងសេរីភាពបំផុតដែលខ្ញុំធ្លាប់មាន” ។What Makes Taylor Swift the Pop Icon She Is? | BU Today | Boston UniversityTIME គឺជាទស្សនាវដ្តីព័ត៌មានអាមេរិកដ៏ល្បីល្បាញដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក។ ទស្សនាវដ្តីនេះតែងតែប្រគល់ពានរង្វាន់ដល់ប្រធានាធិបតីអាមេរិកស្ទើរតែគ្រប់រូប ចាប់តាំងពីការបង្កើតឡើងក្នុងឆ្នាំ ១៩២៧ មកម្លេះ។ កាលពីឆ្នាំ ២០២២ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទទួលពានរង្វាន់ជាបុគ្គលឆ្នើមប្រចាំឆ្នាំ ហើយនៅឆ្នាំ ២០២១ ពានរង្វាន់នេះគឺជាកម្មសិទ្ធិរបស់មហាសេដ្ឋី Elon Musk ជាមួយនឹងផែនការរបស់គាត់ដើម្បីយកមនុស្សជាតិចេញពីផែនដី៕Federal Reserve credits Taylor Swift with boosting hotel revenues through  her blockbuster Eras Tour

បុរសម្នាក់ស្ទើរបា.ត់ប.ង់ជីវិត ខណៈពេលកំពុងដោះទុក្ខសត្វ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានចិន Yangzhi Evening News រាយការណ៍ថា មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើងចំពោះបុរសម្នាក់នៅទីក្រុង Xiamen ខេត្ត Fujian ដោយសារចានបង្គន់អនាម័យដែលគាត់កំពុងបន្ទោរបង់មានភ្លើងឆេះយ៉ាងខ្លាំង ។ ចំពោះមូលហេតុបណ្តាលឱ្យភ្លើងឆេះនេះ ដោយសារបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពេលបុរសរូបនេះកំពុងអង្គុយដោះទុក្ខសត្វក្នុងបន្ទប់ទឹកនៅផ្ទះរបស់ខ្លួន ។ គាត់បានប្រើប្រាស់ចានបង្គន់ទំនើប (Smart Toilet) ដែលមានមុខងារបញ្ជាផ្សេងៗដើម្បីផ្តល់ងាយស្រួលពេលប្រើប្រាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0a5x-GnUoxufUwM6pkasDGcnOdiBroEjc7fRXPOXCX0fOmGu7_IhnLklngfXuU_qliJjmszHpTiu0WslJjMz0o2D0klA1l7AmaVi5gWhc6eITAKuk8LMoSStH63wvwVmePcGRSzQO0Q1AOHBHJmlFEhfkQF9unFgJV982awkz8PEZGu0pl9NNQpFGW_o/s720/photo_2023-12-08_09-03-47.jpg

ពេលដំបូង គាត់បានធុំក្លិនឈ្ងៀមយ៉ាងខ្លាំង បន្ទាប់មក ស្រាប់តែមានភ្លើងពណ៌សហុយទ្រលោមចេញពីចានបង្គន់ ។ ភ្លាមៗនោះ គាត់ក៏បានក្រោកឈរឡើង ស្រាប់តែមានភ្លើងឆេះពេញបង្គន់ទាំងអស់ ។ បើតាមរូបភាពបង្ហាញថា អ្នកថតរូបភាពភ្លើងឆេះនេះ គ្មានពេលវេលាស្លៀកខោឱ្យស្រួលបួលទេ ។

ចំពោះមូលហេតុពិតប្រាកដដែលបណ្តាលឱ្យភ្លើងឆាបឆេះបង្គន់នេះ គេមិនអាចបញ្ជាក់ឱ្យបានច្បាស់លាស់ទេ ។ ប៉ុន្តែគេគិតថា អាចបណ្តាលមកពីការឆ្លងចរន្តអគ្គិសនី រួចហើយក៏បង្កទៅជាផ្កាភ្លើង និងរាលដាលកាន់តែខ្លាំងឡើង ។

កាលពីខែសីហា ឆ្នាំ២០២២ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរនៅខេត្ត Zhejiang គឺមានបុរសម្នាក់ភ្ញាក់ឡើងមក ដោយសារតែធុំក្លិនឈ្ងៀមខ្លាំងពេក ។ ក្រោយមក ក៏ប្រទះឃើញមានភ្លើងឆេះចានបង្គន់ទំនើបក្នុងបន្ទប់ទឹកនៅផ្ទះរបស់គាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_j4PlW7PC91cPBSWmN7JVP2gOngblaqrrYIlP6UFJQ_2B5VE0CgrUAqvXOnYgrdybIubHO4e-gw6X0j2SZvTdw7Y9vRCyIkpDLGqQz1uE9nB9kDCFw9l9S-IBNVUn-2iTcgEJ9Q6gIp1ElAq7UEe7Kp0lI4QdrtB_UK9vXWAud6nyL2EBYuItO3cVuUo/s740/photo_2023-12-08_09-03-52.jpg

លើសពីនេះ នៅខែ-ឆ្នាំដដែល មានបុរសម្នាក់ទៀតនៅខេត្ត Guizhou ក៏បានជួបហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលដូចគ្នាដែរ គឺនៅសុខៗ ស្រាប់តែបង្គន់ទំនើបក្នុងផ្ទះរបស់គាត់មានភ្លើងឆេះដោយគ្មានមូលហេតុ ។

បច្ចុប្បន្ន ពលរដ្ឋចិនជាច្រើននាក់និយមប្រើប្រាស់ចានបង្គន់ទំនើប ដោយសារវាផ្តល់ភាពងាយស្រួលជាច្រើន ដូចជា ៖ ប្រព័ន្ធទឹកលាងជម្រះដោយស្វ័យប្រវត្តិ, វាអាចសម្អាតខ្លួនវាដោយស្វ័យប្រវត្តិ និងប្រព័ន្ធបង្កើនកំដៅកៅអីអង្គុយសម្រាប់អាកាសធាតុត្រជាក់ ជាដើម ។ ហេតុនេះ ធ្វើឱ្យក្រុមហ៊ុនចិនផលិតទំនិញប្រភេទនេះជាច្រើន ព្រោះពួកគេសម្លឹងឃើញឱកាសក្នុងទីផ្សារ ៕ ប្រភព ៖ daily news

អូស្ត្រាលីគ្រោងនឹងបាញ់ស.ម្លាប់.សេះព្រៃចំនួន ១៤,០០០ ក្បាល

0

បរទេស៖ អាជ្ញាធររដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលីគ្រោងនឹងបាញ់សម្លាប់សេះព្រៃចំនួន ១៤,០០០ ក្បាលពីឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះប្រព័ន្ធអេកូឡូស៊ី និងការពារធម្មជាតិ។

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូថ្មីៗនេះថា បច្ចុប្បន្នសេះព្រៃមានប្រមាណ ១៧,០០០ ក្បាលនៅក្នុងឧទ្យានជាតិ Kosciuszko ដោយរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយចំនួនសេះព្រៃមកត្រឹម ៣,០០០ ក្បាលនៅឆ្នាំ ២០២៧ ក្នុងគោលបំណងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការពារធម្មជាតិ។Australia says it's going to shoot wild horses from helicopters in a bid to cull  14,000 of them | Business Insider India

សេះព្រៃត្រូវបានគេចាត់ទុកថាជាប្រភេទសត្វរាតត្បាតក្នុងប្រទេសអូស្ត្រាលីដែលវាតែងតែគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដោយការស៊ីស្មៅ និងជាន់ឈ្លីដី ក៏ដូចជាបំផ្លាញរុក្ខជាតិដើម ជាពិសេសនៅតំបន់ភ្នំអាល់អូស្ត្រាលី នេះបើយោងតាមក្រុមប្រឹក្សាប្រភេទ Invasive Species ដែលជាអង្គការឧទ្ទិសដល់ការការពារធម្មជាតិពីសត្វ ស្មៅដែលបង្កគ្រោះថ្នាក់ និងជំងឺ។Police investigate threat to 'firebomb' national parks office over  Kosciuszko horse cull | Invasive species | The Guardian
កន្លងមកវិធានការដែលត្រូវបានប្រើដើម្បីកាត់បន្ថយចំនួនសេះមានដូចជា ការដាក់អន្ទាក់ ការផ្លាស់ប្តូរទីតាំង និងការបាញ់លើដី ប៉ុន្តែមិនទទួលបានជោគជ័យក្នុងការធ្វើឱ្យចំនួនសេះធ្លាក់ចុះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់រដ្ឋ New South Wales សង្ឃឹមថា ការបាញ់ចេញពីឧទ្ធម្ភាគចក្រនឹងជួយកាត់បន្ថយចំនួនសេះព្រៃដ៏ច្រើនសន្ធឹកសន្ធាប់នេះ។Australia plans to cull over 10,000 wild horses, but scientists say it's  not enough | Live Science

នៅក្នុងកម្មវិធីបាញ់ប្រហារពីលើអាកាស អាជ្ញាធរបានចល័តឧទ្ធម្ភាគចក្រពីរគ្រឿង ដោយនីមួយៗមានពេទ្យសត្វម្នាក់។ យោងតាមការប្រកាសរបស់រដ្ឋាភិបាល បានឱ្យដឹងទៀតថា នៅទូទាំងប្រទេសអូស្ត្រាលីមានចំនួនសេះព្រៃរហូតទៅដល់ ៤០០,០០០ ក្បាលឯណោះ។ ក្រុមពេទ្យសត្វបាននិយាយថា “គ្មាននរណាម្នាក់ចង់ឃើញសត្វត្រូវបានគេសម្លាប់នោះទេ” ប៉ុន្តែយើងត្រូវជ្រើសរើសរវាងការកាត់បន្ថយចំនួនសេះព្រៃជាបន្ទាន់ ឬទទួលយកការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងជម្រកនៅតំបន់ខ្ពង់រាបដែលងាយរងគ្រោះ ធ្វើឱ្យសត្វផ្សេងៗធ្លាក់ចុះ និងផុតពូជ។File:Desatoya Wild Horse Gather Day Two (7827321688).jpg - Wikimedia Commons

ទោះជាយ៉ាងណា លោក Jack Gough នាយកនៅ Invasive Species Society បានចែករំលែកថា ការធ្វើបែបនេះគឺជាមធ្យោបាយដែលអាចសម្រេចបានតែមួយគត់ដើម្បីកាត់បន្ថយចំនួនសេះ និងជួយសង្គ្រោះឧទ្យានជាតិ ក៏ដូចជាជួយសង្គ្រោះសត្វផ្សេងៗទៀតដែលរស់នៅទីនោះ៕