Home Blog Page 1324

ម្តាយឯណាមិនខឹងបើគេដៀលកូនស្រីថា ១៤ឆ្នាំស្លៀកពាក់ស៊ិចស៊ីព្រោះចង់បានប្តីនិងមិនសមជានារីខ្មែរ

0

ទើបតែសម្រួលបញ្ចប់បញ្ហារឿង BA ប្រើពាក្យសម្តីមិនសមរម្យដាក់កូនស្រីខ្លួន ដេននី ក្វាន់ ក្តៅស្លឹកត្រចៀកម្តងទៀតក្រោយពីមានអ្នកលេងបណ្តាញសង្គមបោះពាក្យសម្តីដាក់ ល្អហួស វ័យ១៤ឆ្នាំស្លៀកពាក់ស៊ិចស៊ីមិនសមភ្នែកមិនសមជានារីខ្មែរ។No photo description available.

នៅលើបណ្តាញសង្គមរបស់យុវតី ល្អហួស បានបង្ហោះរូបភាពនារីម្នាក់ជាអ្នកលេងបណ្តាញសង្គមដែលបានប្រើពាក្យសម្តីគ្រោតគ្រាតដាក់ខ្លួនរហូតមិនអាចទទួលយកបាន។ អ្នកលេងបណ្តាញសង្គមនោះបានបោះពាក្យដាក់ ល្អហួស ថា «មិនខ្វះពេលស៊ិចស៊ីទេអាយុប៉ិន១៤ឆ្នាំប្រញាប់ពាក់វាលបញ្ចេញដើមទ្រូងម៉េសមិចចង់បានប្តីមែន មិនសមភ្នែកទេនាងអើយ ចឹងពាក់អាវធ្វើអីជាខ្មែរមែនបរទេសទេ ហេតុអ្វីមិនចេះបិទបាំងខ្លះទៅ បើសម្រស់ស្អាតហើយចឹងធ្វើចរិតមាយាទឱ្យល្អថ្លៃថ្នូរផងនាង មិចអាងខ្លួនកូនអ្នកមានធ្វើអីក៏បានតាមចិត្ត»។No photo description available.

ពាក្យសម្តីរបស់អ្នកលេងបណ្តាញសង្គមនេះដែរ យុវតី ល្អហួស បានបង្ហោះថា«នាងខ្ញុំទើបតែបញ្ចប់ការងារបញ្ចូលសំលេង ហើយក៏ឃើញអ្នកមីងស៊ែរ ដៀលរូបនាងខ្ញុំ មើលងាយនាងខ្ញុំ គ្រប់បែបយ៉ាង តើនាងខ្ញុំខុសអ្វី ? នាងខ្ញុំពិតជាពិបាកទទួលយកខ្លាំងណាស់ »។

ចិត្តជាម្តាយមិនអាចឱ្យគេដៀលកូនស្រីនូវពាក្យសម្តីដែលមិនអាចទទួលយកបាន ដេននី ក្វាន់ បានបង្ហោះថាចរិតចឹងៗ ទុកឱ្យខ្លួនជាអ្នកលេងវិញ ដោយសង្កត់ធ្ងន់ថាកូនរបស់នាងហាមប៉ះ។
យ៉ាងណាមិញ បន្ទាប់ពីបង្ហោះសារមិនទាន់បានប៉ុន្មានផង មានគណនីហ្វេកប៊ុកមួយបានឆាតមកសុំការអភ័យទោសពីអ្នកនាង ដេននីក្វាន់ ដោយអះអាងថាជាបងស្រីរបស់គណនីដែលបង្ហោះប្រើពាក្យសម្តីគ្រោតគ្រាតដាក់ល្អហួស។No photo description available.

អ្នកនាង ដេននីក្វាន់ បានបង្ហោះថា «ទើបតែពេលនេះខ្ញុំបានដឹងថា មនុស្សសតិមិនគ្រប់អាចសរសេរអក្សរបាន គួរធ្វើយ៉ាងណា?»។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះអ្នកនាង ដេននីក្វាន់ ទើបតែក្តៅស្លឹកត្រចៀក BA ម្នាក់ដែលបានប្រើពាក្យសម្តីមិនសមរម្យដាក់ល្អហួស រហូតមានការសម្របសម្រួលពីម្ចាស់ក្រុមហ៊ុនអ្នកនាងក៏ព្រមបញ្ចប់រឿងទៅ៕

 

ចាប់ខ្លួនចៅអធិការវត្តពីបទបំពានលោកនេន និងក្មេងវត្ត

0

ប្រទេសថៃ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Khaosod រាយការណ៍ថា ប៉ូលិសបានចាប់ខ្លួនព្រះចៅអធិការវត្តល្បីមួយកន្លែងនៅខេត្តឈៀងម៉ៃ ពីបទបំពានលើលោកនេន និងក្មេងវត្តអស់រយៈពេលជាច្រើនឆ្នាំ ។ ប៉ូលិសបានបញ្ជូនព្រះចៅអធិការវត្តអង្គនេះទៅផ្សឹកត្រៀមស៊ើបអង្កេតបន្ថែមទៀត ហើយមានមនុស្សចំនួន៨នាក់ដែលបានរងគ្រោះ ។

កាលពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថា មានលោកនេនចំនួន៣អង្គ ព្រមទាំងក្មេងវត្តម្នាក់ទៀត ដែលស្នាក់នៅក្នុងវត្តមួយកន្លែងនៅឃុំបានកាត ស្រុកម៉ែវ៉ាង ខេត្តឈៀងម៉ៃ ប្រទេសថៃ ប្តឹងថា ត្រូវបានព្រះចៅអធិការវត្តបានប្រព្រឹត្តទង្វើអនាចា.រ ។ ខ្លះទៀតត្រូវបានចៅអធិការវត្តរំលោ.ភបំពានអស់ជាច្រើនឆ្នាំ រហូតពួកគេទ្រាំលែងបាន ក៏ប្រាប់ទៅអាណាព្យាបាលឱ្យទំនាក់ទំនងទៅខាងសារព័ត៌មាន និងភ្នាក់ងារពាក់ព័ន្ធជួយសង្គ្រោះ ។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEOOJOYFlcTQiqU8tdSwfHhWmdGnqpGAKnQ2CmPdCg4cjj_LPGkAtTbK8fnXCGx4AXYJDcdN3Ytu6KM2vRxu9IrRcCJPeMYCQ2RMU5nJ4UaMi5VlL1YZHgBeQ0Z8oc8Fk1XzE8MPrWhx4iQJHCUxzq3wpFALYZC0A31g3wufSW8wBr_1UiyXlgf0lhgR4/s600/photo_2023-12-07_16-43-03.jpg

ជនរងគ្រោះម្នាក់បានចូលមកប្តឹងនៅស្ថានីយប៉ូលិសប្រចាំស្រុកម៉ែវ៉ាង នៅថ្ងៃទី៧ ខែធ្នូ ដើម្បីឱ្យប៉ូលិសស៊ើបអង្កេត និងចាប់ខ្លួនព្រះចៅអធិការវត្ត ។ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ប៉ូលិសក៏បានមកចាប់ខ្លួនចៅអធិការវត្តរូបនេះក្នុងវត្ត និងអញ្ជើញព្រះអង្គឱ្យសឹក ។ ជំហានដំបូង ប៉ូលិសបានចោទប្រកាន់ពីបទបានប្រព្រឹត្តអំពីអនាចា.រ ហើយបន្តឃុំខ្លួនចៅអធិការវត្ត ដើម្បីសាកសួរបន្ថែមទៀត ។

លោកវរសេនីយ៍ទោ សាខន សុខភូមិផុង លើកឡើងថា ការចាប់ខ្លួនចៅអធិការវត្ត គឺជាការអនុវត្តតាមដីកាចាប់ខ្លួន ដោយចោទប្រកាន់ពីបទប្រព្រឹត្តអំពើអនាចា.រ ដោយសារជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅថ្ងៃទី៦ ខែធ្នូ កន្លងមក ។ ហេតុនេះ ក៏មានការចេញដីកាចាប់ខ្លួន និងអញ្ជើញចៅអធិការវត្តឱ្យសឹកដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHQ7GlOyk-AuaNAXGwBILxSgakk0aRkeT4iEseTvpnYL-GbBQodSfq546juDlOeVrlYgh-cQ2TYBwUHXKbAU2XRDaQoTuZX3CsN6kq2llM8WyAuVaREyv8lRLsY8CJrqHkDQpSh7oV-3H1H5sF0VsmJHRasaY-ELSp37M2a03dKYcRGOjJLO2Xb29JJe4/s1200/photo_2023-12-07_16-43-04.jpg

លោកវរសេនីយ៍ទោ សាខន សុខភូមិផុង បន្តថា នៅថ្ងៃទី៧ ខែធ្នូ ដដែលនេះ លោកបានសាកសួរលោកនេនចំនួន៣អង្គ និងក្មេងវត្តម្នាក់ទៀត ដែលស្នាក់នៅក្នុងវត្តមកផ្តល់ព័ត៌មានបន្ថែមឱ្យប៉ូលិស ។ សរុប មានជនរងគ្រោះចំនួន៨នាក់ ហើយបច្ចុប្បន្ន ពួកគេទទួលបានការថែទាំពីភ្នាក់ងារអភិវឌ្ឍន៍សង្គម និងសន្តិសុខរបស់មនុស្ស ។ ចំណែកការចោទប្រកាន់បន្ថែមលើចៅអធិការវត្តនេះឬអត់នោះ គឺអាស្រ័យលើសាក្សី និងភស្តុតាងនានា ។ ដូច្នេះ ករណីនេះកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ៕ ប្រភព ៖ khaosod

ថុល សុភិទិ មិនខ្វល់ពីមុខមាត់របស់ខ្លួនសុខចិត្តទៅតាម ម៉ានីន ជាគូស្នេហ៍ទៅស្បថនៅមុខព្រះអង្គដងកើ

0

ជម្លោះអ្នកលក់អនឡាញល្បីឈ្មោះប៉ុន្មានរូបថែមទាំងជាមិត្តរាប់អានគ្នាដល់ទៅជិត១០ឆ្នាំបានឈានដល់នាំគ្នាទៅស្បថនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗវិនាសរៀងៗខ្លួន។ ក្នុងនោះមួយក្នុងចំណោមអ្នកលក់អនឡាញដែលមានជម្លោះហើយនាំគ្នាទៅស្បថក៏មាន ឡុង ម៉ានីន ដែលជាគូស្នេហ៍តារាចម្រៀង ថុល សុភិទិ ទៅដូចគ្នាខណៈតារាចម្រៀងរូបនេះក៏បានទៅដូចគ្នាដោយរូបគេមិនខ្វល់ពីមុខមាត់របស់ខ្លួនជាតារាល្បីឬអាប់ឱនកិត្តិយសនោះទេ។May be an image of 1 person and text

អ្នកលេងបណ្តាញសង្គមជ្រាបមកហើយជម្លោះអ្នកលក់អនឡាញបានក្លាយជាប្រធានបទក្តៅគគុកលើបណ្តាញសង្គមហើយមានការគាំទ្រទៅលើភាគីម្ខាងៗទៅតាមការគិតរបស់ពួកគេ។ ទោះបីជាយ៉ាងនេះក្តីមិនត្រឹមតែបង្ហោះសារជម្លោះពាក្យសម្តីលើបណ្តាញសង្គម និងLive បកស្រាយពីមូលហេតុផ្សេងៗប៉ុណ្ណោះទេ ប៉ុន្តែអ្នកលក់អនឡាញទាំងនោះថែមទាំងឈានដល់ការស្បថស្បែនៅមុខព្រះអង្គដងកើថែមទាំងដែលជាកន្លែងប្រជាពលរដ្ឋខ្មែរមានជំនឿថាជាកន្លែងស័ក្ដិសិទ្ធិនាំឱ្យមានមនុស្សម្នាទៅមើលព្រោងព្រាតទោះបីជាយប់ហើយក៏ដោយ។May be an image of 2 people and prairie gentian

ការស្បថស្បែអ្នកលក់អនឡាញដែលមានជម្លោះនឹងគ្នាថែមទាំងជាមនុស្សរាប់អានគ្នាដល់ទៅជិត១០ឆ្នាំក្នុងនោះក៏មាន ឡុង ម៉ានីន ជាអ្នកលក់អនឡាញល្បីឈ្មោះនិងត្រូវជាគូស្នេហ៍លោក ថុល សុភិទិ តារាចម្រៀងក្នុងទ្រនំហង្សមាសក៏បានទៅស្បថស្បែក្នុងជម្លោះក្តៅគគុកនេះដូចគ្នា។ អ្វីដែលកាន់តែចាប់អារម្មណ៍ជម្លោះស្បថនៅមុខព្រះអង្គដងកើនេះ តារាចម្រៀង ថុល សុភិទិ ក៏មានវត្តមាននៅទីនោះដូចគ្នាដោយមិនខ្វល់ពីមុខមាត់របស់ខ្លួនជាមនុស្សសាធារណៈ ទោះបីជាមានឈ្មោះបោះសំឡេងយ៉ាងណា ភិទិ សុខចិត្តនៅក្បែរជាមួយម៉ានីន ជាគូស្នេហ៍ដែលកំពុងមានជម្លោះជាមួយភាគីម្ខាងទៀត។May be an image of 1 person

គួរបញ្ជាក់ថា កន្លងមកតារាចម្រៀងរូបនេះតែងតែចេញមុខការពារគូស្នេហ៍ខ្លួនទោះបីជាមានរឿងរ៉ាវយ៉ាងណាក៏ដោយ ទាំងអំឡុងពេលស្រលាញ់គ្នាដំបូងត្រូវហ្វេនៗមួយចំនួនមិនពេញចិត្ត ភិទិ ចេញមុខមកបង្ហោះសារសុំចិត្តអ្នកគាំទ្រគោរពតាមការសម្រេចចិត្តរបស់ខ្លួន និងរឿងមួយចំនួនផងដែរ។

ការដែល ភិទិ ចេញមុខមកការពារសង្សារសំណព្វនេះមានអ្នកខ្លះក៏ពេញចិត្តចំពោះភក្តីភាពរបស់ភិទិដែលស្រលាញ់សង្សារ ចំណែកគំនិតមួយភាគទៀតមិនយល់ស្របចំពោះទង្វើ ភិទិ ឡើយដោយពួកគេគិតរឿងខ្លះ ភិទិ មិនគួរធ្វើនោះទេព្រោះនាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកដែលជាតារាល្បី ជាមនុស្សរបស់មហាជន៕

 

អ្នកប្រកួតមានដើមកំណើតវៀតណាមជាម្ចាស់ជ័យលាភីទឹកប្រាក់៤.៥៦ លានដុល្លារពី Squid Game: The Challenge

0

នៅក្នុងភាគទី១០ ពីកម្មវិធី Squid Game: The Challenge អ្នកប្រកួតមានលេខ 287 ឈ្មោះថា Mai Whelan អាយុ៥៥ឆ្នាំបានយកឈ្នះ អ្នកប្រកួតលេខ 016 និងអ្នកប្រកួតលេខ 451 ដើម្បីយករង្វាន់ខ្ពស់បំផុតដល់ទៅផ្ទះវិញជាមួយប្រាក់រង្វាន់៤.៥៦ លានដុល្លារពីការប្រកួតនេះខណៈអ្នកប្រកួតរូបនេះបញ្ជាក់ប្រាប់ថាខ្លួនមានដើមកំណើតមកពីប្រទេសវៀតណាម។Squid Game The Challenge Episode 10 Review: The Top 3 Players Enter The  Final Showdown, Culminating In A Sweet Victory | Leisurebyteនៅចុងបញ្ចប់នៃកម្មវិធីខាងលើនេះអ្នកប្រកួតឈ្មោះ Mai បាននិយាយថា «ព្រឹត្តិការណ៍នេះបញ្ជាក់ថា អ្វីៗអាចកើតឡើង។ នៅពេលដែលអ្នកមានអារម្មណ៍ខកចិត្ត និងភ័យខ្លាច អ្នកត្រូវតែជ្រើសរើសខ្លួនឯងឱ្យក្លាយជាមនុស្សដែលរឹងមាំ និងផ្តោតអារម្មណ៍។ ទោះបីជាអ្នកខ្លាចអ្វីក៏ដោយ ចូរតស៊ូជាមួយនឹងអ្វីដែលអ្នកមាន ហើយអ្នកអាចសម្រេចបានអ្វីទាំងអស់»។Who wins Squid Game: The Challenge?
តាមប្រភពព័ត៌មានបានបញ្ជាក់ថា Mai បានឈ្នះដោយសារសមត្ថភាពរបស់ខ្លួនក្នុងការសង្កេតដោយប្រុងប្រយ័ត្ននូវភាសាកាយវិការរបស់គូប្រជែងខណៈអ្នកប្រកួតមានលេខ 278 បានសរសើរថា “Mai ឆ្លាតណាស់” ហើយបាននិយាយថាការរីកចំរើនរបស់ Mai គឺជា “ការដាស់តឿនសម្រាប់អ្នករាល់គ្នា”។
នៅក្នុងវគ្គដំបូង Mai មិនសូវលេចធ្លោទេ ប៉ុន្តែបន្តិចម្ដងៗអ្នកប្រកួតលេខ287 បន្តបង្ហាញពីភាពប៉ិនប្រសប់របស់ខ្លួនតាមរយៈជុំដែលទាមទារការអត់ធ្មត់ និងការវិនិច្ឆ័យត្រឹមត្រូវ។ ក្នុងវគ្គមួយ Mai បាននិយាយថា ខ្លួននឹងទិញផ្ទះល្វែងមួយប្រសិនបើនាងឈ្នះ។Squid Game: The Challenge Officially Renewed for Season 2
វគ្គចុងក្រោយចែកចេញជាពីរផ្នែក ភាគច្រើនអាស្រ័យលើសំណាងរបស់អ្នកប្រកួត ខណៈពេលដែលអ្នកប្រកួតលេខ 016 និងអ្នកប្រកួតលេខ 451 ជាមិត្តជិតស្និទ្ធនឹងគ្នា រួបរួមគ្នាដើម្បីឆ្ពោះទៅមុខដោយ Mai ជឿជាក់ថាខ្លួនត្រូវតែយកឈ្នះខ្លួនឯងជាមួយនឹងបំណងប្រាថ្នាចង់ឈ្នះ។ បន្ទាប់ពីឆ្លងកាត់ការប្រកួតជាច្រើនជុំ ទីបំផុត Mai បានទទួលជ័យជម្នះដោយទទួលបានកាតឥណទានដែលមានតម្លៃ ៤.៥៦ លានដុល្លារ។Squid Game: The Challenge: Who 'Survived' to Claim the $4.56 Million Prize?  Plus, Grade Season 1

យោងតាមខ្លឹមសារក្នុងវគ្គចុងក្រោយនៅលើ Netflix ម្ចាស់ជ័យលាភីរូបនេះបាននិយាយថានាងកើតនៅប្រទេសវៀតណាម មកអាម៉េរិកតាំងពីអាយុ ៨ ឆ្នាំ ហើយបច្ចុប្បន្នរស់នៅរដ្ឋ Virginia ។ នៅពេលនាងបានបញ្ចប់វិទ្យាល័យនៅអាយុ ១៨ឆ្នាំ Mai បានចូលបម្រើការងារក្នុងកងទ័ពជើងទឹកសហរដ្ឋអាម៉េរិក ដោយសារតែចង់គេចពីការការពារដ៏តឹងរ៉ឹងរបស់ឪពុកម្តាយខ្លួន។ ប៉ុន្តែក្រោយមក Mai បានពពោះកូនដំបូងក្នុងអាយុ ១៩ ឆ្នាំ ដោយសារតែរឿងនេះ គ្រួសាររបស់ Mai បានបដិសេធហើយនាងត្រូវមើលថែទារកនោះដោយខ្លួនឯង។ ចាប់ពីពេលនោះមក Mai ត្រូវធ្វើការគ្រប់យ៉ាងដើម្បីចិញ្ចឹមជីវិត។The Squid Game: The Challenge Winner Might Have Been Spoiled By 1 Of The  Finalists

គូសបញ្ជាក់ថាកម្មវិធី Squid Game: The Challenge មានទាំងអស់ចំនួន ១០ភាគ ឮ ដែលធ្វើត្រាប់តាមស៊េរីរឿងដ៏ល្បីដែលនាំឱ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោក នៅឆ្នាំ២០២១។ កម្មវិធីនេះត្រូវបានថតនៅក្នុងទីក្រុងឡុងដ៍ ដោយមានការចូលរួមពីអ្នកប្រកួតចំនួន ៤៥៦ នាក់៕

ផ្ទុះការរិះគន់យ៉ាងខ្លាំង! បន្ទាប់ពីអ្នកសារព័ត៌មានរបស់ BBC ម្នាក់បានលើកម្រាមដៃកណ្តាលនៅមុខកាមេរ៉ា

0

បរទេស៖ អ្នកសារព័ត៌មានរបស់ BBC ម្នាក់បានលើកម្រាមដៃកណ្តាលនៅមុខកាមេរ៉ា ខណៈពេលដែលកំពុងផ្សាយផ្ទាល់ ធ្វើឱ្យវាក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។

យោងតាមប្រភពព័ត៌មាន Daily Mail ដែលបានចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូថ្មីៗនេះថា អ្នកស្រី Poof Mariam Moshiri ដែលជាអ្នកអានព័ត៌មាននៅស្ថាប័នដ៏ធំរបស់ចក្រភពអង់គ្លេស BBC បានលើកម្រាមដៃកណ្តាលរបស់គាត់ទៅកាន់កាមេរ៉ា នៅពេលដែលការផ្សាយផ្ទាល់នោះជិតបានបញ្ចប់។ វីដេអូនេះកំពុងផ្ទុះខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អន្តរជាតិ ដែលការផ្សាយផ្ទាល់នេះបានធ្វើឡើងប្រហែលម៉ោង ១២:០០ ថ្ងៃត្រង់។Moment BBC presenter gives middle finger to the camera live on air | Daily  Mail Online

នៅក្នុងវីដេអូនៃការផ្សាយផ្ទាល់នេះ បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធីណិតបរទេសជាច្រើនមានការមិនពេញចិត្ត ក៏ដូចជាបានរិះគន់ថា អ្នកសារព័ត៌មាននេះគ្មានវិជ្ជាជីវៈសោះ ដោយអ្នកខ្លះទៀតក៏បានបញ្ចេញមតិទៀតថា ប្រហែលគាត់កំពុងធុញថប់នឹងការងារដែលគាត់កំពុងធ្វើហើយ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាលើកទីមួយទេដែលអ្នកសារព័ត៌មានរបស់ចក្រភពអង់គ្លេស BBC បានលើកម្រាមដៃកណ្តាលរបស់គាត់នៅចំពោះមុខកាមេរ៉ា។ ប្រសិនបើយើងក្រឡេកទៅមើលឆ្នាំ ២០១០ វិញភ្នាក់ងារព័ត៌មានអាកាសធាតុរបស់ BBC ក៏បានលើកម្រាមដៃកណ្តាលចំអកទៅកាន់អ្នកមើលផងដែរ។ ក្រោយមកអ្នកសារព័ត៌មាននោះក៏បានសុំទោសជាសារធារណៈបន្ទាប់ពីធ្វើកាយវិការមិនសមរម្យ។BBC News anchor gives middle finger to the camera live on air in hilarious  blunder

គួរបញ្ជាក់ដែរថា បច្ចុប្បន្នអ្នកសារព័ត៌មានម្នាក់របស់ BCC ថ្មីៗនេះនៅមិនទាន់ចេញមុខបកស្រាយនៅឡើយទេ ខណៈដែលសារព័ត៌មាន Daily Mail បានទាក់ទងទៅ BBC ប៉ុន្តែមិនទាន់មានការឆ្លើយតបនោះទេ៕

រោគសញ្ញាទាំង ១០ ដែលបង្ហាញពីការចាប់ផ្តើមនៃជំងឺវិកលចរិត

0

ជំងឺវិកលចរិត គឺជាក្រុមជំងឺផ្លូវចិត្តរ៉ាំរ៉ៃធ្ងន់ធ្ងរ ដែលធ្វើឱ្យអ្នកជំងឺមិនអាចបែងចែកការគិត ការពិត និងភាពស្រមើស្រមៃរបស់ខ្លួនបានឡើយ។ ជាទូទៅ គេសង្កេតឃើញថា កត្តាដែលបង្កឱ្យនរណាម្នាក់ឈានដល់ជំងឺផ្លូវចិត្តធ្ងន់ធ្ងរ ឬវិកលចរិតនេះគឺជាកត្តាផ្លូវចិត្តដែលជាប់ទាក់ទងនឹងបញ្ហាខ្លួនឯង គ្រួសារ និងសង្គម។ ក្រៅពីនោះ រួមមានកត្តាជាច្រើនទៀតដូចជា ការប៉ះពាល់ដល់ប្រព័ន្ធប្រសាទកណ្ដាល សេពសុរា ប្រើប្រាស់គ្រឿងញៀន និងការប៉ះពាល់សារធាតុគីមីជាដើម។ ដូច្នេះហើយ ខាងក្រោមនេះគឺជារោគសញ្ញាទាំង ៨ ដែលបង្ហាញពីការចាប់ផ្តើមនៃជំងឺវិកលចរិត ដែលយើងគួរតែដឹង។World Mental Health Day: Why it's time to shed prejudices around mental  illness - India Today

១.ចាប់ផ្តើមដកខ្លួនចេញពីសង្គម និងធ្វើអ្វីៗតែម្នាក់ឯង ឬធ្វើនេះធ្វើនោះតែម្នាក់ឯង ដោយធ្វើតាមអំពើចិត្ត។
២.មានការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជារៀបចំរចនាប័ទ្មនៃការស្លៀកពាក់ និងរៀបចំខ្លួនខុសធម្មតា។
៣.មានការលំបាកក្នុងការគិត ការសម្រេចចិត្ត និងការលំបាកក្នុងការជ្រើសរើស។
៤.ភ្លេចច្រើន និងមិនចាប់អារម្មណ៍អ្វីទាំងអស់រយៈពេលយូរ ឬមិនអាចផ្តោតអារម្មណ៍លើអ្វីទាំងអស់ដែលនៅជុំវិញខ្លួនយើង។7 Behaviors for Improving Mental Health | NAMI: National Alliance on Mental  Illness៥.មានបញ្ហាក្នុងការប្រាស្រ័យទាក់ទង ក៏ដូចជាពិបាកក្នុងការយល់ពីអត្ថន័យរបស់មនុស្សផ្សេងទៀត ឬសង្គម។
៦.មានគំនិតចម្លែក និងចាប់ផ្តើមជឿលើអ្វីដែលមិនពិត។
៧.ចាប់ផ្តើមមានការថយចុះនៅក្នុងជីវិតប្រចាំថ្ងៃដូចជា ការសិក្សា និងការងារ។
៨.ឮសូរសំឡេងគ្រប់ទីកន្លែង បើទោះបីជាកំពុងតែនៅម្នាក់ឯងក៏ដោយ។
៩.ឈរនិយាយតែម្នាក់ឯង បញ្ចេញអារម្មណ៍តែម្នាក់ឯង យំ ឬសើចតែម្នាក់ឯង។
១០.មានអារម្មណ៍កាច ឆាប់ខឹង មួរម៉ៅ និងបញ្ចេញអកប្បកិរិយាចម្លែកៗកាចសាហាវដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សជុំវិញ។Scientists Theorize Inflammation May Trigger Some Mental Illnesses : Shots  - Health News : NPR

ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកសង្កេតឃើញខ្លួនឯងមានរោគសញ្ញាទាំងនេះកើតឡើង ឬធ្វើអាកប្បកិរិយាបែបនេះយ៉ាងតិចណាស់ម្តងក្នុងមួយសប្តាហ៍ នោះអ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យវិកលចរិតជាបន្ទាន់ បើមិនដូច្នោះទេ អ្នកអាចប្រឈមនឹងអាការៈធ្ងន់ធ្ងរជាងនេះទៅទៀត៕

អង្ករថៃមិនចូលរួមការប្រកួតលំដាប់ពិភពលោកដោយសាររឿងនេះសោះ

0

ប្រទេសថៃ ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ MGR online បានចុះផ្សាយថា អ្នកជំនាញផ្នែកកសិកម្មថៃបានលើកឡើងអំពីលទ្ធផលការប្រកួតអង្ករល្អបំផុតនៅលើពិភពលោក ហើយអង្ករវៀតណាមជាប់ចំណាត់ថ្នាក់ជាអង្ករល្អបំផុត ដោយសារប្រទេសថៃមិនបានយកអង្ករក្រអូបថៃទៅប្រកួត ។ ប្រទេសថៃបានដកខ្លួនចេញពីសមាជិក The World’s Best Rice 2023 ដោយសារអ្នកពាក់ព័ន្ធមើលឃើញថា វាជាការធ្វើពាណិជ្ជកម្ម ឬនយោបាយច្រើនពេក ។Thai jasmine rice gain global popularity among consumers - Pattaya Mail

ស្ថាប័នមួយឈ្មោះថា The Rice Trader (TRT) បានប្រកាសលទ្ធផលប្រកួតអង្ករល្អបំផុតនៅលើពិភពលោក «The World’s Best Rice 2023» ក្នុងសនិ្នសីទអង្ករពិភពលោក (2023 International IWRC) នៅទីក្រុងសេប៊ូ ប្រទេសហ្វីលីពីន ។ លទ្ធផលបង្ហាញថា អង្ករពូជ ST25 របស់ប្រទេសវៀតណាម បានទទួលរង្វាន់ជាអង្ករល្អបំផុតលើពិភពលោក ប្រចាំឆ្នាំ២០២៣ ។

អង្កររបស់វៀតណាមបានឈ្នះអង្ករប្រមាណ៣០ប្រភេទទៀតដែលប្រទេសជាច្រើនយកមកប្រកួត ហើយក្នុងនោះមានអង្ករតែ៣ពូជប៉ុណ្ណោះ ដែលទទួលបានចំណាត់ថ្នាក់កំពូលចំនួន៣ គឺអង្កររបស់កម្ពុជា, អង្ករឥណ្ឌា និងអង្ករវៀតណាម ។ ហេតុនេះ ធ្វើឱ្យសារព័ត៌មានមួយចំនួនរិះគន់ថា អង្កររបស់ប្រទេសថៃមិនជាប់ចំណាត់ថ្នាក់ ។B.B. Comex Co. LTD.

លោក Sakda Sriniwet អ្នកជំនាញផ្នែកកសិកម្មថៃបានបង្ហោះសារក្នុងហ្វេសប៊ុករបស់លោកថា ៖ «សារព័ត៌មានមួយបានចុះផ្សាយពីលទ្ធផលការប្រកួតអង្ករល្អបំផុតលើពិភពលោក (The World’s Best Rice 2023) គឺនៅឆ្នាំ២០២៣ នេះ ប្រទេសថៃមិនបានយកអង្ករក្រអូបថៃទៅប្រកួតទេ ។ យើងបានដកខ្លួនចេញពីសមាជិក The World’s Best Rice 2023 ដោយសារអ្នកពាក់ព័ន្ធមើលឃើញថា វាជាការធ្វើពាណិជ្ជកម្ម ឬនយោបាយច្រើនពេក ។ មិនមែនប្រទេសថៃចុះចាញ់ ឬថ្នាក់ចំណាត់ថ្នាក់នោះទេ ។ រឿងនេះ មិត្តភក្តិរបស់ខ្ញុំ ដែលជាម្ចាស់អង្ករពូជ ST25 បានប្រាប់ខ្ញុំថា ប្រទេសថៃមិនបានយកអង្ករទៅប្រកួត» ៕ ប្រភព ៖ MGR online

កម្ពុជា នៅតែអាចប្រើពាក្យ “សង្ក្រាន្ត” បានដែរឬទេ ក្រោយថៃបញ្ចូលសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនជាសម្បត្តិបេតិកភណ្ឌអរូបី

0

ថ្មីៗនេះ នៅលើបណ្តាញសង្គមហាក់មានភាពចម្រូងចម្រាស់មួយចំនួនជុំវិញការប្រើពាក្យ “សង្ក្រាន្ត” ក្រោយពីប្រទេសថៃ បានប្រកាសដាក់ចូល សង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។

ពាក្យថា សង្ក្រាន្ត ត្រូវបានចារលើប្រាសាទខ្មែរ ជាពាក្យសំស្ក្រឹត មានន័យថា រង្វិលជុំនៃពេលវេលាពេញមួយឆ្នាំ។ ពិធីសង្ក្រាន្ត ជាទំនៀមទម្លាប់ប្រពៃណីអនុវត្ត ជាមរតកអរូបី ដែលជាធម្មតា មរកតអរូបី អត់មានអ្វីកំណត់ព្រំដែនទេ។

ពាក្យនេះ ប្រជាជនកម្ពុជានៅតែអាចប្រើ ក៏ព្រោះថា ថៃដាក់បញ្ចូលសង្ក្រាន្តឆ្នាំថ្មីរបស់ខ្លួនជាសម្បត្តិបេតិកភណ្ឌអរូបី ទៅអង្គការយូណេស្កូ ថា “Songkran in Thailand” មានន័យថាវាជារបស់ថៃ។

នៅក្នុងតំបន់អាស៊ាន ក្រៅពីកម្ពុជា និងថៃ ក៏នៅមានភូមា ឡាវផងដែរ ដែលសុទ្ធសឹងតែប្រើពាក្យនេះ ហេតុដូច្នេះ មិនមែនជាកម្មសិទ្ធផ្តាច់មុខរបស់ប្រទេសថៃនោះ ហើយការដែរប្រើពាក្យនេះមិនធ្វើឱ្យប៉ះពាល់ដលវប្បធម៌ ប្រពៃណីខ្មែរយើងនោះទេ។

ជុំវិញករណីនេះ ប្រសិនបើកម្ពុជា ចង់ដាក់បញ្ចូល សង្ក្រាន្តឆ្នាំថ្មី ចូលទៅសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ ក៏បានដូចគ្នា ដោយសរសេរថា “Songkran in Cambodia” មានន័យថាវាជារបស់កម្ពុជា៕

 

៥ យ៉ាងដើម្បីធ្វើឱ្យធ្មេញសស្អាតដោយមិនបណ្តាលឱ្យខូច ឬសឹកធ្មេញនោះទេ

0

មនុស្សជាច្រើនប្រាកដជាចង់បានធ្មេញសស្អាត ដើម្បីបង្កើនភាពទាក់ទាញ ដូច្នេះមានជម្រើសជាច្រើនដើម្បីធ្វើឱ្យធ្មេញស ប៉ុន្តែប្រសិនបើអនុវត្តមិនត្រឹមត្រូវនឹងធ្វើឱ្យធ្មេញខូច ឬសឹកជាដើម។ ទោះជាយ៉ាងណា ក្នុងអត្ថបទនេះយើងនឹងប្រាប់ពីវិធីមួយចំនួនដើម្បីធ្វើឱ្យធ្មេញសដោយមិនបណ្តាលឱ្យសំណឹកធ្មេញនោះទេ។

១.ប្រើ baking soda៖ ប្រើ baking soda ស្ងួតដោយយកម្សៅ baking soda បន្តិច ទៅលាបវាឱ្យស្មើៗគ្នាពេញធ្មេញ បន្ទាប់ពីប្រហែល ១ នាទី, លាងជម្រែះមាត់របស់អ្នកយ៉ាងហ្មត់ចត់ជាមួយទឹកជាការស្រេច។Why You Shouldn't Use Baking Soda For Teeth Whitening | Glamour UK

២.ប្រើធ្យូង៖ យកធ្យូងទៅដុសលើធ្មេញឱ្យសព្វ រួចលាងជម្រែះមាត់របស់អ្នកជាមួយទឹក នោះអ្នកនឹងឃើញធ្មេញសស្អាតភ្លាមៗ។ មិនត្រឹមតែប៉ុណ្ណោះធ្យូងក៏មានលក្ខណៈសម្បត្តិប្រឆាំងនឹងបាក់តេរីផងដែរ នៅពេលដុសធ្មេញ អ្នកគួរតែអនុវត្តយ៉ាងទន់ភ្លន់ ដោយប្រយ័ត្ន ជាពិសេសនៅតំបន់ជុំវិញអញ្ចាញធ្មេញ។Teeth Whitening Powder - Advanced At-Home Teeth Whitening | HeySmile |  HeySmile

៣.ប្រើទឹកខ្មះប៉ោម៖ ទឹកខ្មេះប៉ោមក៏អាចត្រូវបានប្រើដើម្បីយកបន្ទះកខ្វក់ចេញពីផ្ទៃធ្មេញផងដែរ។ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងទឹកខ្មេះ cider ផ្លែប៉ោម បន្ទាប់មកដុសធ្មេញរបស់អ្នកប្រហែល ២-៣ នាទី រួចលាងមាត់របស់អ្នកឱ្យបានហ្មត់ចត់ជាមួយទឹកស្អាតជាការស្រេច។

៤.ប្រើប្រេងដូង៖ ដើម្បីធ្វើវិធីនេះ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងប្រេងដូង បន្ទាប់មកដុសធ្មេញថ្នមៗ ប្រហែល ២-៣ នាទី រួចលាងជម្រះជាមួយទឹក ដោយអ្នកអាចធ្វើវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាមាត់ឱ្យស្អាត។Coconut Oil for Skin: 23 Uses and DIY Recipes - Dr. Axe

៥.ទឹកអង្ករ៖ វីតាមីន PP ដែលមាននៅក្នុងទឹកអង្ករនឹងកម្ចាត់ភាពកខ្វក់ជុំវិញឫសធ្មេញ សម្អាតធ្មេញដែលពុកផុយ និងការពារការរលាកអញ្ចាញធ្មេញ។ នេះក៏ជាវិធីសាស្ត្រសម្អាតធ្មេញធម្មជាតិដ៏មានប្រសិទ្ធភាព និងមិនអស់ថវិការច្រើននោះទេ ដោយអ្នកអាចធ្វើវិធីនេះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យធ្មេញស ដោយប្រើវិធីសាស្ត្រធម្មជាតិនេះ ទាមទារឱ្យមានការតស៊ូយូរអង្វែង គ្រាន់តែប្រើទឹកអង្ករដុសធ្មេញជារៀងរាល់ថ្ងៃដើម្បីទទួលបានធ្មេញសដូចប្រាថ្នា៕

ប្លែក! ប្រជាជនជប៉ុនមុនទិញរថយន្ត ត្រូវមានលិខិតបញ្ជាក់ថា មានចំណតជាមុនសិន

0

្រទេសជប៉ុន ៖ នៅដើមខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មានបរទេសបានចុះផ្សាយថា នៅប្រទេសជប៉ុន បើទោះជាអតិថិជនមានប្រាក់គ្រប់គ្រាន់ ឬមានទ្រព្យសម្បត្តិច្រើនកម្រិតណាក៏ដោយ ក៏ពួកគេមិនអាចទិញរថយន្តជិះបានដែរ ប្រសិនបើពួកគេគ្មានលិខិតធានាថា មានចំណតរថយន្តផ្ទាល់ខ្លួន ។ ហេតុនេះ អតិថិជនម្នាក់ៗត្រូវគូសផែនទីទីតាំងចំណតរថយន្តឱ្យបានលម្អិត និងច្បាស់លាស់នៅក្នុងលិខិតសុំទិញរថយន្ត ។What would a free market for parking look like? It'd look a lot like Japan.  – City Beautiful – Planning, Mapping, and Cities

នៅពេលអតិថិជនយកលិខិតសុំទិញរថយន្តទៅប្រគល់ឱ្យសមត្ថកិច្ចរួចហើយ នឹងមានភ្នាក់ងារចុះមកត្រួតពិនិត្យចំណតរថយន្តជាក់ស្តែង មុននឹងពួកគេប្រគល់លិខិតអនុញ្ញាតឱ្យអតិថិជនទិញរថយន្ត ។ មូលហេតុដែលប្រទេសជប៉ុនត្រូវអនុវត្តបែបនេះ ដើម្បីឱ្យផ្លូវនានាក្លាយជាទីកន្លែងសាធារណៈសម្រាប់មនុស្សគ្រប់គ្នាមានសិទ្ធិប្រើប្រាស់ស្មើៗគ្នា ។Parking in Japan: What to Know before Getting on the Road - PLAZA HOMES

រីឯចំណតរថយន្តនៅប្រទេសជប៉ុន អតិថិជនត្រូវបង់ប្រាក់ប្រចាំខែសម្រាប់ថ្លៃចំណត ហើយតម្លៃនឹងខុសៗគ្នាទៅតាមទីកន្លែងនីមួយៗ ឬតាមទីក្រុងផ្សេងៗ ។ បើទោះជាកន្លែងខ្លះបានអនុញ្ញាតឱ្យចតរថយន្តបាន ប៉ុន្តែគេមានច្បាប់កំណត់ថា ហាមចតរថយន្តទុកចោលលើសពី១២ម៉ោងនៅពេលថ្ងៃ និងហាមចតរថយន្តលើសពី៨ម៉ោងនៅពេលយប់ ។

លើសពីនេះ ប្រទេសជប៉ុនក៏បានហាមឃាត់ការចតរថយន្តនៅទីកន្លែងសាធារណៈដដែលៗរៀងរាល់ថ្ងៃផងដែរ ពីព្រោះវាដូចគ្នានឹងការប្រើប្រាស់ទីកន្លែងសាធារណៈទាំងនេះជំនួសចំណតរថយន្ត ៕ Parking – Ippo Ippoប្រភព ៖ Beartai BRIEF