បរទេស៖ អាជ្ញាធររដ្ឋ New South Wales របស់ប្រទេសអូស្ត្រាលីគ្រោងនឹងបាញ់សម្លាប់សេះព្រៃចំនួន ១៤,០០០ ក្បាលពីឧទ្ធម្ភាគចក្រ ដើម្បីជួយសង្គ្រោះប្រព័ន្ធអេកូឡូស៊ី និងការពារធម្មជាតិ។

យោងតាមប្រភពព័ត៌មាន Business Insider ដែលបានចុះផ្សាយនៅថ្ងៃទី៧ ខែធ្នូថ្មីៗនេះថា បច្ចុប្បន្នសេះព្រៃមានប្រមាណ ១៧,០០០ ក្បាលនៅក្នុងឧទ្យានជាតិ Kosciuszko ដោយរដ្ឋាភិបាលគ្រោងនឹងកាត់បន្ថយចំនួនសេះព្រៃមកត្រឹម ៣,០០០ ក្បាលនៅឆ្នាំ ២០២៧ ក្នុងគោលបំណងស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ និងការពារធម្មជាតិ។Australia says it's going to shoot wild horses from helicopters in a bid to cull  14,000 of them | Business Insider India

សេះព្រៃត្រូវបានគេចាត់ទុកថាជាប្រភេទសត្វរាតត្បាតក្នុងប្រទេសអូស្ត្រាលីដែលវាតែងតែគំរាមកំហែងដល់ប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ដោយការស៊ីស្មៅ និងជាន់ឈ្លីដី ក៏ដូចជាបំផ្លាញរុក្ខជាតិដើម ជាពិសេសនៅតំបន់ភ្នំអាល់អូស្ត្រាលី នេះបើយោងតាមក្រុមប្រឹក្សាប្រភេទ Invasive Species ដែលជាអង្គការឧទ្ទិសដល់ការការពារធម្មជាតិពីសត្វ ស្មៅដែលបង្កគ្រោះថ្នាក់ និងជំងឺ។Police investigate threat to 'firebomb' national parks office over  Kosciuszko horse cull | Invasive species | The Guardian
កន្លងមកវិធានការដែលត្រូវបានប្រើដើម្បីកាត់បន្ថយចំនួនសេះមានដូចជា ការដាក់អន្ទាក់ ការផ្លាស់ប្តូរទីតាំង និងការបាញ់លើដី ប៉ុន្តែមិនទទួលបានជោគជ័យក្នុងការធ្វើឱ្យចំនួនសេះធ្លាក់ចុះនោះទេ។ ទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលរបស់រដ្ឋ New South Wales សង្ឃឹមថា ការបាញ់ចេញពីឧទ្ធម្ភាគចក្រនឹងជួយកាត់បន្ថយចំនួនសេះព្រៃដ៏ច្រើនសន្ធឹកសន្ធាប់នេះ។Australia plans to cull over 10,000 wild horses, but scientists say it's  not enough | Live Science

នៅក្នុងកម្មវិធីបាញ់ប្រហារពីលើអាកាស អាជ្ញាធរបានចល័តឧទ្ធម្ភាគចក្រពីរគ្រឿង ដោយនីមួយៗមានពេទ្យសត្វម្នាក់។ យោងតាមការប្រកាសរបស់រដ្ឋាភិបាល បានឱ្យដឹងទៀតថា នៅទូទាំងប្រទេសអូស្ត្រាលីមានចំនួនសេះព្រៃរហូតទៅដល់ ៤០០,០០០ ក្បាលឯណោះ។ ក្រុមពេទ្យសត្វបាននិយាយថា “គ្មាននរណាម្នាក់ចង់ឃើញសត្វត្រូវបានគេសម្លាប់នោះទេ” ប៉ុន្តែយើងត្រូវជ្រើសរើសរវាងការកាត់បន្ថយចំនួនសេះព្រៃជាបន្ទាន់ ឬទទួលយកការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី និងជម្រកនៅតំបន់ខ្ពង់រាបដែលងាយរងគ្រោះ ធ្វើឱ្យសត្វផ្សេងៗធ្លាក់ចុះ និងផុតពូជ។File:Desatoya Wild Horse Gather Day Two (7827321688).jpg - Wikimedia Commons

ទោះជាយ៉ាងណា លោក Jack Gough នាយកនៅ Invasive Species Society បានចែករំលែកថា ការធ្វើបែបនេះគឺជាមធ្យោបាយដែលអាចសម្រេចបានតែមួយគត់ដើម្បីកាត់បន្ថយចំនួនសេះ និងជួយសង្គ្រោះឧទ្យានជាតិ ក៏ដូចជាជួយសង្គ្រោះសត្វផ្សេងៗទៀតដែលរស់នៅទីនោះ៕