ថ្មីៗនេះ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានរងការចោទប្រកាន់ពីសំណាកម្ចាស់គណនីហ្វេសប៊ុកមួយ ដែលថាបានធ្វើឱ្យប៉ារបស់គាត់ បានបាត់បង់ជីវិត ដោយខាងពេទ្យហាក់មិនមានការយកចិត្តទុកដាក់។
យោងតាមម្ចាស់គណនីហ្វេសប៊ុក SreyPich Thou បានបង្ហោះថា៖”មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតសម្លាប់ប៉ាខ្ញុំ!តេីមានបងប្អូនខ្មែរប៉ុន្មាននាក់ទៀតដែលត្រូវជួបរឿងបែបនេះ?
កាលពីម៉ោង ២ទាបភ្លឺថ្ងៃទី ២៦ ខែមករា ប៉ាខ្ញុំមានអាការៈសន្លប់បាត់បង់ស្មារតី ខ្ញុំនឹងម៉ាក់បានដឹកប៉ាមក មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) មន្ទីរពេទ្យមិនមានក្រុមការងារគ្រាប់គ្រាន់សម្រាប់លើកប៉ាខ្ញុំទេ ដោយទុកប៉ាខ្ញុំចោលតម្រូវខ្ញុំបង់ប្រាក់មុនដោយចំណាយពេលជាង40នាទី បន្ទាប់ពីខ្ញុំចំណាយពេលបង់ប្រាក់ហេីយពួកខ្ញុំ និងប៉ាខ្ញុំត្រូវចាំគេcallដាស់ពេទ្យស្កែន នឹងតម្រូវអោយបង់ប្រាក់មុនស្កែនម្តងទៀត។ បន្ទាប់មកពីថត គេអូសប៉ាទៅថតស្កែន១កន្លែងទៀតដោយក្រុមតែ១នាក់គត់ រឿងដដែលកេីតឡេីងនៅពេលដល់បន្ទប់ស្កែនគេត្រូវចំណាយពេលcallដាស់ពេទ្យម្តងទៀត។
មិនមានការបឋមត្រឹមត្រូវចំពោះប៉ាខ្ញុំឡេីយ គាត់ត្រូវសន្លប់ពីម៉ោង២រហូតដល់ម៉ោង៤:៣០ ដោយលទ្ធផលបង្ហាញថាប៉ាខ្ញុំត្រូវដាច់សរសៃរក្នុងខួរក្បាល ខាងពេទ្យក៏ប្រាប់ខ្ញុំនឹងម៉ាក់ថា ប៉ាខ្ញុំមិនអាចសង្គ្រោះបានទៀតទេ។
រឿងដែលហួសចិត្តជានេះទៅទៀត នៅពេលដែលខ្ញុំពេទ្យយកប៉ាចេញទៅព្យាបាលបន្ត នៅវៀតណាមខាងឡានសាមុយពេទ្យរ៉ុស្សីបានស្កាក់ឡានសាមុយដែលមកយកប៉ាខ្ញុំ ដោយមិនអោយចូល ដោយនិយាយថាមន្ទីរពេទ្យ មិនអនុញ្ញាតអោយឡានខាងក្រៅដឹកអ្នកជំងឺចេញទេ ទាំងដែលខ្ញុំផ្តិតមេដៃ សុំអនុញ្ញាតយកប៉ាចេញព្យាបាលទៅជាមួយហេីយក៏ដោយ។ មិនមែនខ្ញុំមិនចង់យកឡានសាមុយខាងពេទ្យរ៉ុស្សីទេ តែតម្លៃខាងគាត់គឺគុណនឹង២ធៀបនឹងឡានសាមុយពេទ្យខាងក្រៅ លេីសពីនោះទៅទៀតគាត់បាននិយាយមកកាន់ពួកខ្ញុំថា “នរណាអនុញ្ញាតអោយបងចេញ? ពេទ្យមួយណា? ឈ្មោះអី? ចំពោះតម្លៃអ្នកអែងមានតថ្លៃពួកខ្ញុំហេីយរឺនៅ?” ទាំងដែលប៉ាខ្ញុំជិតអត់ពេលទៅ រហូតដល់ម៉ោង៨ព្រឹកទេីបពួកខ្ញុំអាចដោះស្រាយដឹកប៉ាចេញបាន តែគ្រប់យ៉ាងហួសពេលបាត់ទៅហេីយ!
ក្នុងនាមនាងខ្ញុំជាក្រុមគ្រួសារសពសូមអំពាវនាវអោយរដ្ឋាភិបាលរកយុត្តិធម៍ ក៏ដូចជាមានវិធានការណ៍ចំពោះករណីនេះផង”។
ជុំវិញករណីនេះ យើងនឹងមិនទាន់មានការចេញលិខិតបកស្រាយណាមួយពីខាងមន្ទីពេទ្យនៅឡើយនោះទេ។ជាមួយគ្នាផងដែរនេះ មានបងប្អូនជាច្រើនបានបញ្ចេញមតិថានេះមិនមែនជាករណីទីមួយនោះទេ ដោយកន្លងគេឃើញមានហេតុការណ៍បែបនេះដែរ។ហេតុដូច្នេះមានតែការសុំស្នើដល់ក្រសួងសុខាភិបាល មេត្តាជួយដោះស្រាយនិងពិនិត្យឡើងវិញដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ហើយយើងខ្ញុំជាប្រជាពលរដ្ឋរង់ចាំការបកស្រាយពីខាងមន្ទីរពេទ្យឱ្យកាន់តែច្បាស់អំពីករណីខាងលើនេះផងដែរ៕












