Home Blog Page 1319

Peypey Dy និង ចែតា ពន្លះទៅតារាសម្តែងម្នាក់ចេញមុខនិយាយជំនួសម៉ាដាមដាមិនជួលអ្នកប្រូម៉ូតផលិតផលសម្តីអសីលធម៌

0

ភ្លេចខ្លួនតែមួយភ្លែតស្រាប់តែមានតារាសម្តែងម្នាក់បានចេញសម្តីស៊កសៀតក្នុងន័យឌឺដងទៅអ្នកប្រូម៉ូតផលិតផលដែលត្រូវបានម្ចាស់ប្រ៊េនមិនយកខ្លួនព្រោះសម្តីអសីលធម៌ហើយទៅLiveជេរគេ ប្រៀបដូចជាសម្តៅទៅម៉ាដាមដា ជាមួយ PeyPey Dy និងចែតា ដែលមានរឿងចម្រូងចម្រាស់ជាមួយគ្នា។ ការលើកឡើងក្នុងន័យឌឺដងនេះ PeyPey Dy និងចែតា បានពន្លះទៅតារាសម្តែងនោះវិញជាមួយសម្តីចាក់ដោតតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2NrC2iE1K-56SuFojvH7TTdZ1W5X5YeWnM5KeAgq85-rgXSDFQdJCpTrPyhDqM0iMj0K-bLzyspAoa7hA5niShv9pcGJIKP3zAWc2n47vnyZvZ2UYIWNq3ojN4BSie4zorJGg8un78c9l6L6uHzaNss0K7TLwwaYxgvoX0qa7SeyTFch0ArdIr73oVgE/s2048/395520006_852136783235332_3504221558067058199_n.jpg

នៅថ្ងៃទី១២ ធ្នូ មានគណនីហ្វេកប៊ុកមួយឈ្មោះថា Pu Jing ដែលបានដាក់ការសម្គាល់ថាជាអ្នកសម្តែង ម៉ូដែល និងពិធីករ បានបង្ហោះប្រយោគមួយថា ««ក្រុមហ៊ុនធំៗគេអត់ជួល ពួកប្រម៉ូត ជេរប៉ាចោលគេទេ សំដីអសីលធម៌ មកផ្សព្វផ្សាយ នាំខូចឈ្មោះក្រុមហ៊ុន ខូចតំណាងចែកចាយគេទេ នេះ គេមិនយកខឹងឡាយជេរគេ »។ ពាក្យសម្តីនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះគេគិតថាចង់សម្តៅទៅរឿងម៉ាដាមដា PeyPey Dy និងចែតា ដែលមានបញ្ហានឹងគ្នាទាក់ទងនឹងតម្លៃខ្លួនក្នុងការប្រូម៉ូតផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9elB4JK5G0YwXlA8orlribiIr2jeAbjEPNuPRV_lyAgq4p9ckOPf0q-C2RKuvzDhlj0M3dLBLLB24e5H7fJorCcxDXAa3pU6AMBsEmwjD9nfllW7F7v20-fDbaTov2VLt8gebwOUIS-CatUqsuxNvEXskFS2mHtd-lPiCdKSP_m0iw1DtDnPlqJjFRSA/s2048/image_2023-12-13_11-16-09.png

ប្រយោគក្តៅគគុកនេះបានធ្វើឱ្យ Peypey Dy ចេញមកតបតវិញថា «តែមានក្រុមហ៊ុនខ្លះ អត់យកគេហើយ អសីលធម៌ ដើរនិយាយអាក្រក់ពីគេ អ្វីដែលកាន់តែថោកទាបនោះគឺ សុំគេថតហើយផុសធ្វើទីផ្សារមុននឹងចរចាតម្លៃទៀត ហេតុតែក្រុមហ៊ុនគេធំ»។ មិនត្រឹមតែអ្នកលេងបណ្តាញសង្គមល្បីឈ្មោះរូបនេះប៉ុណ្ណោះទេដែលចេញមកតបតការលើកឡើងខាងលើនេះ alex conan real ហៅ ចែតា ក៏ចេញមុខមកពន្លះគណនី Pu Jing នេះដូចគ្នាព្រមទាំងទម្លាយទៀតថាលោកជាបងប្អូនម៉ាដាមដា ទើបចេញមកនិយាយបែបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh36foa1HKNIuhUuX0fD82VhXcvTuG6aQXDh2mqbgrRbyrys5OzF82a4pwrCs4TadfqDUygMwJAS1osuoYMybeHdgkhwwGSqcBiGIQChIHmwXE2TpXIBZuVElyD68-JsKrCXUww-HH2FzKODNJYGE-Ms1IjJHtX313Vv-0aUzFzgCNYnYQJGhvWM6Ztcgo/s2048/409420287_917496433053663_6487628915295664378_n.jpg

ចែតា សរសេរថា «ឮគេប្រាប់ថាគាត់ជាបងប្អូននឹងគ្នា បងហាសបងទើបក្រោកពីដេកមែនបើទើបក្រោកដេកវិញទៅ ក្រុមហ៊ុនធំៗគេអត់ដែលថតរូបជាមួយតួpost promote marketing ដូចក្រុមហ៊ុនខាងអ៊ីនោះទេ…បងប្អូនហាសជួយតបCmtគាត់ផង»។

ការតបតពីសំណាក់ Peypey Dy និង ចែតា ទៅកាន់គណនី Pu Jing នេះដែរ បានធ្វើឱ្យអ្នកគាំទ្រផ្ទុះការសាទរព្រាតនិងបានរិះគន់ទៅកាន់តារាសម្តែងរូបនេះផងដែរទើបតែចេញមុខពេលសាច់រឿងស្ងាត់ទៅហើយ។

គួរបញ្ជាក់ថា អ្នកជំនួញអនឡាញប៉ុន្មានរូបបានឈ្លោះល្បីផ្អើលប្រទេសឈានដល់នាំគ្នាទៅស្បថស្បែនៅមុខព្រះអង្គដងកើជាមួយពាក្យសម្តីសាហាវៗឡើងផ្អើលអស់មនុស្សម្នាទៅមើលពួកគេទាំងពាក់កណ្តាលយប់។ ក្រោយមានជម្លោះស្បថស្បែរួច Peypey Dy និង ចែតា ចេញមកហែក ម៉ាដាម ដា ជាម្ចាស់ប្រ៊េនមិនសមជាអ្នកដឹកនាំ ក្រុមហ៊ុនគ្មានសមត្ថភាពយកពួកគេជាអ្នកតំណាងផលិតផលបែរជានិយាយតម្លៃខ្លួនគេទៅប្រាប់អ្នកផ្សេងទៅវិញ និងនិយាយមិនល្អពីតួទៀតថាធ្វើខ្លួនមិនស្អាតបាត សក់មិនទាំងចង់សិត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJhn5CSFJKvngV2iTyxx80itqPRFIgL78e64kdj8EieaP2nbBVzn5cl52FuskT1CxirAt5omDp1Ojy_Q-ssE1e4hhGmEbiT42i6QmM6UQ-M44LOu2qUCWPQ6W49eA8Ua0YRhXGCAqMTplCKOVQvhiauXESwEethlfo8VlaFYsp3LVW2hm3wcezz4FEZs4/s717/Capture%20(115).PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1TRN9BZRcEJGL8M-51LQBT_6d1_JrXEOenKll7GsSILt_FIL0rwnrPzX3OvTvm09YN8ZGyWgPchjuTrQ189Ofyhnr3cQ8SAbQ9v3DgSKigP_3z65XWITuWs_OVLisSGshEK6dufSn5amXUCkNJ2fDJaeYEUDjj9kz3UIMHUoDQDTQqJnfjGr7bTQvwGk/s811/fr.PNG

រៀបការបាន១០ថ្ងៃលោក រស់ រាជ្ជសាល ទទួលតំណែងជាអគ្គនាយកក្រុមហ៊ុនដាណា ទ្រី

0

ដូចមហាជនជ្រាបហើយថាអ្នកជំនួញអនឡាញ និងជាថៅកែពេជ្រ ទ្រី ដាណា សម្រេចចិត្តចូលរោងជ័យជាមួយអតីតម៉ូដែលសង្ហា លោក រស់ រាជ្ជសាល មានភ្ញៀវកិត្តិយសចូលរួមសុទ្ធតែតារាល្បីៗជាច្រើនរូប រួមទាំងអ្នកជំនួញអនឡាញល្បីៗផងដែរ។ ក្រោយរៀបការប្រមាណ១០ថ្ងៃពេលនេះ ស្វាមីលោកស្រី ទ្រី ដាណា បានទទួលតំណែងអគ្គនាយកក្រុមហ៊ុនគ្រប់គ្រងជំនួញវាល់លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2bSlJmFyZZvWuf2Isn_fHbJeik4Ea52ii7Ff5a2xuC-IXP7tjkAiVv53plGrn9GZrDa0tYprfOEvbfy9lWr7hD0lw4SkuzM3tSuPQXkwKRzs2UpPpDYh5EiGfj84SieNkXrDWcsInGcYt35xQqMO1-1Oc2C8YMuxwp6nsMZqNmUKKTEuusffS6QgUW8/s2048/image_2023-12-13_15-01-39.png

នៅថ្ងៃទី១៣ ធ្នូ នៅលើបណ្តាញសង្គមលោកស្រី ទ្រី ដាណា បានបង្ហោះអមអរស្វាមីក្នុងឱកាសទទួលតំណែងជាអគ្គនាយកក្រុមហ៊ុន។ ក្នុងសំណេរនោះ លោកស្រី ទ្រី ដាណា ថា «
ថ្ងៃនេះបងសាល ឡើងកាន់តំណែងជាអគ្គនាយកក្រុមហ៊ុន ដាណា ទ្រី ហើយ សូមអបអរសាទរប្ដីសម្លាញ់ សូមអរគុណបង ដែលមកជួយការងារអូនគ្រប់បែបយ៉ាង។ ជូនពរបងបានសម្រេចគ្រប់ភារកិច្ចការងារ។ ក្រុមហ៊ុន ដាណា ទ្រី នឹងមានអ្វីថ្មីកាន់តែច្រើន ហើយនាំយកភាពជោគជ័យជូនបងប្អូនទាំងអស់គ្នា។ យើងទាំង២នាក់ រួមដៃគ្នាដើម្បីដឹកនាំក្រុមហ៊ុនអោយរីកចម្រើនទៅមុខកាន់តែខ្លាំង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOD1cs8oXv5NSBAgipqBbNdwyC8o0bycu-H7DQyp_Lxe5tMF7GFJfyPo6lnxHvrCDAosYQzLbfaFQdJWbnVm32ycC0tT9aPcps7a6cf7f5YdnhvYr3B5y4pLop3smcjUYfd9StyuefkWBast0UGXwlQQFKzHXnrLgShuHolrvTXPIqmYZIgSbAaizUitM/s2048/image_2023-12-13_15-04-15.png

ដំណឹងដែលលោក រស់ រាជ្ជសាល ឡើងកាន់តំណែងជាអគ្គនាយកនេះមានអ្នកលេងបណ្តាញសង្គមជាច្រើនចូលរួមអមអរសាទរទៅដល់អតីតម៉ូដែលរូបនេះផងដែរ។

តាមរយៈវីដេអូមួយ លោកស្រី ទ្រី ដាណា បាននិយាយថាខ្លួនមិននឹកស្មានថា ស្វាមីខ្លួនពូកែខាងរកស៊ីនោះទេ បន្ទាប់ពីលោក រស់ រាជ្ជសាល បង្ហោះវីដេអូបែបកំប្លែងប្រូម៉ូតផលិតផល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv4ULWTX8De3MtkoeYIK5Jzm1Rf2elTjkYiVgXafflHVfhu9K7yp3KoR1IuD2DUMP_kGwDYR9uvB7exdpylU5RGYFtlfbyoOOXyWpXgtDM32JiW05A0OmBo1abawCIYxQOdRjkHNG6rDNthhbPfMtmWACWlj1P3aQFnLAoTrX-dotMVSY2RVo2zxDxVHk/s2048/image_2023-12-13_15-01-41.png

គូសបញ្ជាក់ថា លោកស្រី ទ្រី ដាណា និងលោក រស់ រាជ្ជសាល បានចូលរោងការតាមប្រពៃណីដោយរៀបចំយ៉ាងអធឹកអធមកាលពីថ្ងៃទី៣ ធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីរៀបការរួចអ្នកទាំងពីរបានចំណាយពេលវេលាទៅខេត្តព្រះសីហនុ និងសៀមរាប ហើយក៏មិនភ្លេចឆ្លៀតliveលក់ផលិតផលរបស់ខ្លួនឡើយ។ ជាពិសេស គូស្វាមីភរិយាមួយគូនេះរៀបការរួចកាន់តែផ្អែមល្ហែមលើសមុនទៅទៀតជីវិតពោរពេញដោយសុភមង្គលតែម្តង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8347GeB8G4WzsGecQQ6m_6mqfahYPQIiEE_IG2Kw6C2nJEfN44lHBcHxKGVLrRdkVRXXfL4pU6b1mzcFjnGaWoAXloSk0dZsA0LR-452tD0zaek42epX8_-2cQCxp6WTyOHGlSkICn_Hkaum-dPyYeQU9-4DmQaSI0XzKu8AUamjX-odyh6ILURPVMfk/s2048/image_2023-12-13_15-01-41%20(2).png

ថៃប្រកាសអាសន្នពីកម្រិតខ្យល់កខ្វក់បំផុត លោកអភិបាលក្រុងបាងកកត្រៀមប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ

0

ប្រទេសថៃ ៖ លោក Chatchart Sitthiphan អភិបាលក្រុងបាងកកលើកឡើងថា បើរយៈពេល២ថ្ងៃទៀត បើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ។ រីឯអ្នកហាត់ប្រាណនៅតាមទីសាធារណៈ ក៏ត្រូវផ្អាកហាត់ផងដែរ ដោយសារកម្រិតធូលីកើនឡើងខ្ពស់នៅទីក្រុងបាងកក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃឈ្មោះ Amarin News នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ។

លោក Chatchart Sitthiphan អភិបាលក្រុងបាងកកឱ្យដឹងថា នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ នេះ លោកត្រៀមកំណត់វិធានការសម្រាប់រថយន្តប្រើប្រាស់ប្រេងម៉ាស៊ូតក្នុងរយៈពេលជាង៧ឆ្នាំ ដោយលើកទឹកចិត្តឱ្យពួកគេផ្លាស់ប្តូរប្រេងម៉ាស៊ីនក្នុងតម្លៃថោក ។ រីឯការប្រើប្រាស់រថយន្តបាញ់ទឹក វាអាចជួយកាត់បន្ថយធូលីបានតែមួយកម្រិតប៉ុណ្ណោះ ហើយនៅពេលឈប់បាញ់ទឹក នឹងមានធូលីច្រើនដូចមុន ។Health warnings as Bangkok chokes on pollution | The Star

នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ លោកអភិបាលក្រុងបាងកកលើកឡើងថា លោកបានជួបជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ដើម្បីវាយតម្លៃអំពីកម្រិតធូលីនៅតំបន់ «រ៉ាជប្រាស៊ុង» ។ តាមការពិនិត្យមើលការវាយតម្លៃបង្ហាញថា នៅថ្ងៃទី១៤ ខែធ្នូ កម្រិតធូលីនឹងធ្ងន់ធ្ងរជាងថ្ងៃទី១៣ ខែធ្នូ ហើយវានឹងកាន់តែធ្ងន់ធ្ងរបំផុត នៅថ្ងៃទី១៧ ខែធ្នូ ។ ប៉ុន្តែក្រោយថ្ងៃទី១៨ ខែធ្នូ កម្រិតធូលីនឹងធ្លាក់ចុះវិញ ហើយបរិយាកាសនឹងល្អប្រសើរឡើង ដោយយើងត្រូវត្រួតពិនិត្យគ្រប់តំបន់ទាំងអស់នៅទីក្រុងបាងកក ។

ចំពោះមូលហេតុបណ្តាលឱ្យមានធូលីខ្ពស់ លោកគិតថា ដោយសារការធ្វើចរាចរចង្អៀតពេក ទើបបណ្តាលឱ្យប៉ះពាល់ដល់បរិយាកាស ។ ហេតុនេះ លោកសូមសំណូមពរឱ្យពលរដ្ឋគ្រប់រូបជួយគ្នា ជាពិសេស អ្នកជិះរថយន្តចាក់ប្រេងម៉ាស៊ូត ដែលមានរយៈពេលលើស៧ឆ្នាំ ។ បច្ចុប្បន្ន រថយន្តប្រើប្រេងម៉ាស៊ូតមានចំនួន១លានគ្រឿង ហើយបើទោះជារថយន្តទាំងនេះបានឆ្លងកាត់ការពិនិត្យផ្សែងខ្មៅក្តី ប៉ុន្តែវានៅតែបញ្ចេញជាតិពុលយ៉ាងច្រើន ។ ដូច្នេះ រថយន្តចាក់ប្រេងម៉ាស៊ូត គួរទៅប្តូរប្រេងម៉ាស៊ីន និងតម្រង ។Bangkok air pollution prompts advice to work from home | Thailand | The  Guardian

កន្លងមក ទីក្រុងបាងកកបានកំណត់វិធានការជាមួយក្រសួងថាមពល ប៉ុន្តែនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ យើងនឹងកំណត់វិធានការលើកទឹកចិត្តអ្នកជិះរថយន្តប្រើប្រេងម៉ាស៊ូត និងប្រើម៉ាស៊ីនចាស់ ដើម្បីឱ្យពួកគេប្តូរប្រេងម៉ាស៊ីន និងតម្រងក្នុងតម្លៃសមរម្យ ។ លើសពីនេះ យើងនឹងសហការជាមួយក្រុមហ៊ុនរថយន្ត និងក្រុមហ៊ុនផលិតប្រេង ដើម្បីដោះស្រាយបញ្ហានាពេលនេះ ។

លោកអភិបាលក្រុងបាងកកបន្ថែមថា ចាប់ពីពេលនេះទៅ លោកនឹងតាមដាន និងវាយតម្លៃយ៉ាងតឹងរ៉ឹង ហើយបើកម្រិតធូលីនៅតែកើនឡើងខ្ពស់ លោកនឹងប្រកាសឱ្យពលរដ្ឋធ្វើការពីផ្ទះ (Work From Home) ខណៈអ្នកហាត់ប្រាណនៅតាមទីសាធារណៈត្រូវផ្អាកសិន ។Drive less to help solve Bangkok's air pollution

ចំណែកសំណើសុំប្រើប្រាស់រថយន្តបាញ់ទឹកនោះ វាអាចជួយបានមួយកម្រិតប៉ុណ្ណោះ ប៉ុន្តែមិនអាចដោះស្រាយបញ្ហាបានទេ ព្រោះនៅពេលឈប់បាញ់ទឹក កម្រិតធូលីនឹងច្រើនដូចមុន ។ នៅឆ្នាំ២០២៣ មានអ្នកប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ប៉ុន្តែវាមិនអាចកាត់បន្ថយបរិមាណផ្សែងខ្មៅបានទេ ដោយសារការប្រើប្រាស់រថយន្តម៉ាស៊ូតក្នុងផ្នែកពាណិជ្ជកម្ម ។

អ្នកសារព័ត៌មានបានសួរទៅកាន់លោក Chatchart Sitthiphan អភិបាលក្រុងបាងកកថា នៅពេលព្រឹក ក្រោយពីលោកបានរត់ហាត់ប្រាណ តើលោកបានឃើញកម្រិតធូលីនៅពេលព្រឹកដែរឬទេ? លោកអភិបាលក្រុងឆ្លើយថា ៖ «ពេលនេះ កម្រិតធូលី PM 2.5 ធ្ងន់ធ្ងរណាស់ ។ ដូច្នេះ យើងគួរតែផ្លាស់ប្តូរវិធីហាត់ប្រាណមកហាត់នៅក្នុងក្លិបហាត់ប្រាណវិញ» ៕ ប្រភព ៖ Amarin News

បច្ចេកវិទ្យា AI ជំរុញការលក់រឿងប្រលោមលោកអនឡាញចិន

0

ប្រទេសចិន ៖ ចាប់តាំងពី OpenAI បានបើកដំណើរការកម្មវិធី ChatGPT ជាសាធារណៈកាលពីឆ្នាំ២០២២ បច្ចេកវិទ្យា AI (Artificial Intelligence) ក៏បានផ្លាស់ប្តូរវិធីប្រកបអាជីវកម្មជាច្រើន ជាពិសេស ការផលិតមាតិកា និងការសរសេរផ្សេងៗ ដូចជា ៖ ការសរសេរអ៊ីម៉ែល, ការសរុបរបាយការណ៍, ការសរសេរសុន្ទរកថា និងការបកប្រែភាសា ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

នៅខែធ្នូ ឆ្នាំ២០២៣ សារព័ត៌មាន South China Morning Post រាយការណ៍ថា ការលក់រឿងប្រលោមលោកអនឡាញរបស់ចិននៅក្រៅប្រទេស បានកើនឡើងយ៉ាងខ្លាំង ដោយសារការអភិវឌ្ឍយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា AI ។ បច្ចេកវិទ្យាទំនើបនេះអាចបកប្រែរឿងប្រលោមលោកអនឡាញចិនជាភាសាផ្សេងៗយ៉ាងឆាប់រហ័ស និងត្រឹមត្រូវ ។

យោងតាមទិន្នន័យពី China Literature ជាកម្មវិធីប្រលោមលោកអនឡាញចិន និងទទួលបានការគាំទ្រយ៉ាងច្រើនឱ្យដឹងថា កាលពីឆ្នាំ២០២២ ការលក់រឿងប្រលោមលោកអនឡាញចិននៅក្រៅប្រទេស បានកើនឡើងជិតស្មើ៤០% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ។ ចំនួនការលក់ប្រលោមលោកចិននៅឆ្នាំ២០២២ ស្មើទឹកប្រាក់ចំនួន៥៧២លានដុល្លារអាមេរិក ។Generative AI translation lifts overseas sales of Chinese online literature  industry: report | South China Morning Post

របាយការណ៍បញ្ជាក់ថា ទិន្នន័យរបស់ China Literature ទទួលបានការគាំទ្រពីភ្នាក់ងាររដ្ឋាភិបាលប្រទេសចិន ។ នេះបង្ហាញពីតួនាទីដ៏សំខាន់របស់បច្ចេកវិទ្យាទំនើបនាសម័យបច្ចុប្បន្ន ជាពិសេស បច្ចេកវិទ្យា Generative AI ក្នុងការបង្កើនប្រសិទ្ធភាព និងកាត់បន្ថយការចំណាយដើមទុន ។

បច្ចុប្បន្ន គេបានប្រើប្រាស់បច្ចេកវិទ្យានេះសម្រាប់បកប្រែភាសាចិនទៅជាភាសាផ្សេងៗ ខណៈកាលពីមុន គេត្រូវការមនុស្សជាច្រើននាក់ដើម្បីបកប្រែភាសា និងអាចមានកំហុសឆ្គងផងដែរ ។ បច្ចេកវិទ្យា AI អាចបកប្រែភាសាបានយ៉ាងត្រឹមត្រូវ ឆាប់រហ័ស និងធ្វើឱ្យទីផ្សារប្រលោមលោកអនឡាញរបស់ចិនរីកចម្រើនបន្ថែមទៀត ។Chinese online literature leading the world: experts - Global Times

កាលពីឆ្នាំ២០២២ រឿងប្រលោមលោកចិនបានផ្សាយតាមអនឡាញជាង៣៤លានច្បាប់ ក្នុងនោះប្រលោមលោកមួយចំនួនបានបកប្រែជាភាសាផ្សេងៗប្រមាណជាង២០ភាសា ។ គេបានលក់ប្រលោមលោកចិននៅប្រទេសចំនួន៤០ លើពិភពលោក ដូចជា បណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍, អាមេរិកខាងជើង, អឺរ៉ុប និងអាហ្វ្រិក ៕ ប្រភព ៖ beartai

កូឡុំប៊ីតុបតែងរថភ្លើងដឹកអ្នកដំណើរស្វាគមន៍បុណ្យគ្រិស្តម៉ាស់

0

ប្រទេសកូឡុំប៊ី ៖ គេបានឃើញរថភ្លើងដឹកអ្នកដំណើរមួយខ្សែនៅទីក្រុងបូកូតា ប្រទេសកូឡុំប៊ី បានតុបតែងលម្អទៅដោយភ្លើងចម្រុះពណ៌ដើម្បីស្វាគមន៍ពិធីបុណ្យគ្រិស្តម៉ាស់ នៅឆ្នាំ២០២៣ ។ កូឡុំប៊ីតែងតែប្រារព្ធពិធីបុណ្យគ្រិស្តម៉ាស់រៀងរាល់ចុងឆ្នាំនីមួយៗ ហើយពិធីបុណ្យនេះបានទាក់ទាញឱ្យពលរដ្ឋកូឡុំប៊ីនាំក្រុមគ្រួសារពួកគេមកកម្សាន្តយ៉ាងច្រើនកុះករ ។

អ្នកស្រី ណូរ៉ា អូសេ ជាភ្ញៀវទេសចរមកកម្សាន្តនៅលើរថភ្លើងនិយាយថា ៖ «ចំណុចសំខាន់ ជារៀងរាល់ឆ្នាំ ពួកយើងបាននាំក្រុមគ្រួសារមកជិះរថភ្លើងគ្រិស្តម៉ាស់ ពីព្រោះវាបានផ្តល់ឱ្យយើងនូវអនុស្សាវីយ៍ល្អៗជាច្រើន ។ ខ្ញុំគិតថា វាជាវិធីចែករំលែកនូវសំណើច និងសេចក្តីសុខជាមួយគ្រួសារក្នុងពិធីបុណ្យគ្រិស្តម៉ាស់» ។Christmas steam train lights up Colombia's capital

ការតុបតែងលម្អភ្លើងពណ៌នៅលើរថភ្លើងនេះ បានធ្វើឱ្យអ្នកមកចូលរួមនឹកឃើញដល់ខ្សែភាពយន្តគ្រិស្តម៉ាស់ផងដែរ ។ រថភ្លើងបានតុបតែងលម្អឱ្យមានភាពទាក់ទាញសម្រាប់ស្វាគមន៍ពិធីបុណ្យគ្រិស្តម៉ាស់នេះ កំពុងតែធ្វើដំណើរទៅកាន់ស្ថានីយរថភ្លើងនៅប្រទេសកូឡុំប៊ី ។ វាបានបង្កើតបរិយាកាសសប្បាយរីករាយដល់ក្មេងៗ និងឪពុក-ម្តាយពួកគេ ដែលបានចែករំលែកនូវសេចក្តីសុខក្នុងពិធីបុណ្យនេះរួមគ្នា ។

លើសពីនេះ ក៏មានតន្ត្រីករនៅលើរថភ្លើងដើម្បីធ្វើឱ្យបរិយាកាសកាន់តែសប្បាយរីករាយថែមទៀត និងទាក់ទាញឱ្យអ្នកដំណើរជាយុវវ័យច្រៀងចម្រៀងគ្រិស្តម៉ាស់យ៉ាងមានក្តីសុខក្នុងអំឡុងពេលធ្វើដំណើរ ។2018 Summerland Christmas Express Steam Train - YouTube

បុរសតែងខ្លួនជា Santa Claus និយាយថា ៖ «យើងសង្ឃឹមយ៉ាងខ្លាំងថា នៅជិតដាច់ឆ្នាំ២០២៣ រឿងរ៉ាវក្នុងជីវិតរបស់មនុស្សម្នាក់ៗនឹងបញ្ចប់ទៅដោយភាពជោគជ័យ មិនថាពួកគេបានជួបបញ្ហាអ្វីខ្លះទេ ។ ចូរកុំភ្លេចថា បុណ្យគ្រិស្តម៉ាស់ គឺជាក្តីស្រឡាញ់ ហើយវាជាពេលវេលាដែលយើងត្រូវអភ័យទោសឱ្យគ្នាទៅវិញទៅមក និងចែករំលែកនូវអំពើល្អ» ៕ ប្រភព ៖ TNN World

ចិត្តធម៌ណាស់! Taylor Swift បរិច្ចាគ១លានដុល្លារដល់មូលនិធិសង្គ្រោះគ្រោះមហន្តរាយ

0

នៅថ្ងៃទី១១ ខែធ្នូ នាយកប្រតិបត្តិនៃមូលនិធិសង្គ្រោះបន្ទាប់ Tennessee បានបញ្ជាក់ថាការបរិច្ចាគរបស់តារាចម្រៀង Taylor Swift ចំនួន១លានដុល្លារនឹងជួយប្រជាជនដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិខ្យល់ព្យុះកំបុតត្បូងកាលពីថ្ងៃទី៩ ខែវិច្ឆិកា បណ្តាលឱ្យមនុស្សជាង៥០ នាក់រងរបួស និងបានសម្លាប់មនុស្ស ៦ នាក់ក្នុងនោះមានកុមារ ២នាក់ ជាមួយនឹងហិរញ្ញវត្ថុអាហារ ផ្ទះបណ្តោះអាសន្ន អគារជាច្រើនបានរងការខូចខាត និងបានដាច់ថាមពលអគ្គីសនីប្រើប្រាស់។We should celebrate Taylor Swift. But her success shouldn't crowd out  others | Martha Gill | The Guardian

ក្នុងឆ្នាំ ២០២០ Taylor Swift ក៏បានបរិច្ចាគថវិកាស្រដៀងគ្នាទៅនឹងមូលនិធិបន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបង្កការខូចខាតយ៉ាងខ្លាំងដល់ពលរដ្ឋ។ តារាចម្រៀងរូបនេះបានសរសេរនៅលើ Instagram នៅពេលនោះថា “Nashville គឺជាផ្ទះរបស់ខ្ញុំ មនុស្សជាច្រើនបានបាត់បង់ផ្ទះរបស់ពួកគេ និងរបស់ផ្សេងទៀតដែលធ្វើឱ្យខ្ញុំសោកសៅយ៉ាងខ្លាំង” ។ នាងក៏បានភ្ជាប់ទៅកាន់គេហទំព័រគាំទ្រ ដោយលើកទឹកចិត្តអ្នកគាំទ្រឱ្យចូលរួមចំណែក ខណៈលើកមុននៅពេលប្រគំតន្រ្តី Eras Tour Taylor តារាចម្រៀងប៉ុបរូបនេះក៏បានចូលរួមចំណែកផ្នែកហិរញ្ញវត្ថុដល់កន្លែងសម្តែងផងដែរ។So what exactly makes Taylor Swift so great? — Harvard Gazette

អំឡុងពេលការប្រគំតន្ត្រីពីរយប់នៅទីក្រុង Detroit ក្នុងខែមិថុនា តារាចម្រៀងរូបនេះបានបរិច្ចាគទៅធនាគារ Gleaners Community Food Bank នៅភាគខាងកើតរដ្ឋ Michigan ដោយផ្តល់ជំនួយអាហារដល់អ្នកដែលត្រូវការជំនួយ។ អ្នកតំណាងនៃអង្គការបានថ្លែងអំណរគុណដល់តារាចម្រៀងដោយសរសេរនៅលើបណ្តាញសង្គមថា “Taylor Swift គាំទ្រធនាគារអាហារនៅពេលដ៏សំខាន់ – នៅពេលដែលធនធានត្រូវបានកាត់បន្ថយប៉ុន្តែតម្រូវការត្រូវបានកើនឡើង។ បេះដូងរបស់នាងនឹងជួយគ្រួសារនៅទូទាំងរដ្ឋ Michigan ភាគខាងកើតរស់នៅប្រកបដោយសុភមង្គល និងមានសុខភាពល្អ។Taylor Swift 'Devastated' After Fan Dies at Rio Concert

Taylor Swift បច្ចុប្បន្នមានអាយុ ៣៤ ឆ្នាំ គឺជាអ្នកចម្រៀង-អ្នកនិពន្ធបទចម្រៀងជនជាតិអាម៉េរិកដែលល្បីល្បាញទទួលបានពានរង្វាន់ធំៗជាច្រើន។ លើសពីនេះការប្រគំតន្រ្តី Eras Tour របស់នាង ជំរុញឱ្យតារាចម្រៀងរូបនេះក្លាយជាមហាសេដ្ឋី។ បន្ថែមពីលើនេះ រាល់ការប្រគំតន្រ្តីរបស់នាងជួយទាក់ទាញភ្ញៀវទេសចរ រួមចំណែកក្នុងការបង្កើតប្រាក់សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនោះ៕Taylor Swift Rerecorded Albums: Which Album Is Next?

អាជ្ញាធរថៃបានរឹបអូសបានថ្នាំ.ញៀ.នចំនួន ៥០លានគ្រាប់នៅជិតព្រំដែនមីយ៉ាន់ម៉ា

0

ប្រទេសថៃ៖ អាជ្ញាធរថៃបានរឹបអូសថ្នាំញៀនមេតំហ្វេតាមីនចំនួន ៥០លានគ្រាប់ នៅក្បែរព្រំដែនថៃជាមួយមីយ៉ាន់ម៉ា ដែលជាកំណត់ត្រារឹបអូសថ្នាំញៀនថ្មីមួយក្នុងប្រទេសថៃ និងធំជាងគេទីពីរនៅអាស៊ី។

យោងតាមប្រភពព័ត៌មាន Bangkok Post ដែលបានរាយការណ៍នៅថ្ងៃទី១៣ ខែធ្នូថ្មីៗនេះថា ថ្នាំញៀនមេតំហ្វេតាមីនត្រូវបានលាក់ក្នុងបាវធំនៅខាងក្រោយរថយន្តធំមួយគ្រឿង ដែលត្រូវបានស្ទាក់ចាប់ដោយមន្ត្រីប៉ូលីស និងទាហានថៃកាលពីថ្ងៃអង្គារម្សិលមិញ នៅឯប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខក្នុងខេត្ត Kanchanaburi ភាគខាងលិចប្រទេសថៃ។ ចំណែកឯស្ត្រី និងបុរសដែលបើករថយន្តនោះក៏ត្រូវឃាត់ខ្លួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinMo5-JtGwgktgWEzeueCs5LUOMlV7An-Rokqz1X2isaLAAILdNSeev6pdQZJE0r7I1fI1dKXQem3TwThKKcAg4q1x9SyXZhCAiE9bkpCSWHaOXeJ25Fe7fxq_upylE-ipOgb9ef1U51C75f7Nheqlko5rL1EWq-lAHYSWF7QOnwNGpYNjc77MeTLazmU/s1280/photo_2023-12-13_13-48-59.jpg

យោងតាមលោក Jeremy Douglas តំណាងប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម បាននិយាយថា ទាក់ទងនឹងការបង្ក្រាបគ្រឿងញៀននៅអាស៊ី ការរឹបអូសនេះគឺស្ថិតនៅលំដាប់ទីពីរ បន្ទាប់ពីថ្នាំញៀនមេតំហ្វេតាមីនជាង ៥៥ លានគ្រាប់ត្រូវបានរឹបអូសក្នុងប្រទេសឡាវកាលពីឆ្នាំ ២០២១ ក្បែរតំបន់ត្រីកោណមាស។

លោក Douglas ក៏បានបន្តទៀតថា ក្រុមឧក្រិដ្ឋកម្មអាស៊ី ដែលធ្វើការជាមួយកងជីវពលប្រដាប់អាវុធជនជាតិភាគតិច ដើម្បីរត់ពន្ធថ្នាំញៀនមេតំហ្វេតាមីនដែលផលិតនៅរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បានឆ្ពោះទៅភាគខាងត្បូង ដោយបណ្តាញចែកចាយនេះបច្ចុប្បន្នបានទៅដល់ប្រទេសជប៉ុន និងនូវែលសេឡង់។ លោក Douglas បានបន្ថែមថា ការរឹបអូសដោយអាជ្ញាធរមានផលប៉ះពាល់តិចតួចប៉ុណ្ណោះលើលំហូរនៃគ្រឿងញៀនខុសច្បាប់នៅក្នុងតំបន់ ដោយសារក្រុមឧក្រិដ្ឋកម្មដែលបានរៀបចំកំពុងបង្កើនការផ្គត់ផ្គង់ និងកាត់បន្ថយតម្លៃថ្នាំមេតំហ្វេតាមីន។

ទោះជាយ៉ាងណាក៏ដោយ លោក Douglas ក៏បានសង្កត់ធ្ងន់ដែរថាជម្លោះ និងភាពចលាចលក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីឆ្នាំ២០២១មក បានផ្ដល់ឱកាស និងអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនពង្រីកបណ្ដាញ និងប្រតិបត្តិការរត់ពន្ធគ្រឿងញៀនរបស់ពួកគេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9FEgXsdp0EFYpLCh3yHCqLJPghhyn7JJ4myzs8mmXIRf60U_YIKlsKbUhVsv5qS7LwqHKCs8WvP3T1ou4lyQz0MnUTtKFyIbYldbKje9dVl-H1xypG-9z7gy0lBIZto4vl9-o5K2Lv_KPeljf_3j0ob654IQUrHYYDPK4ZVq5NCXLpReQhvDBhzQcDJE/s1106/photo_2023-12-13_13-48-36.jpg

«ព្រមធ្លាក់ប្រជាប្រិយភាព តែមិនព្រមធ្លាក់នរក»មួយឃ្លានេះពីស្រ្តីខ្មែរកីឡាការិនីស្នូកឃ័រពិភពលោក ព្រលះដួងចិត្តមហាជន

0

នៅលើបណ្តាញសង្គមកាលពីពេលថ្មីៗនេះ កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើស្រ្តីខ្មែរម្នាក់ បន្ទាប់ពីអ្នកនាងបានបញ្ចេញមតិមួយឃ្លាទៅកាន់សារធារណជនដោយនិយាយថា«ព្រមធ្លាក់ប្រជាប្រិយភាព តែមិនព្រមធ្លាក់នរក» ខណៈមានអ្នករិះគន់និងអ្នកកោតសរសើរដំណាលគ្នា។

បើយើងទៅតាមគណនីមួយដែលមានឈ្មោះថា ស្រួង ភាវី «Sruong Pheavy» ដែលជាម្ចាស់មេដៃសំរិទ្ធលេខ៣លំដាប់ថ្នាក់អន្តរជាតិពីការប្រកួតស្នូកឃ័រជើងឯកពិភពលោក និងជាអ្នកដែលមានឈ្មោះបោះសំឡេងក្នុងសង្គមខ្មែរមួយរូបដែរ ដោយអ្នកនាងបានបញ្ចេញមតិរិះបែបស្ថាបនាទៅលើជំនឿអរូបិយរបស់ប្រជាជនខ្មែរមួយចំនួន ជាពិសេសគឺទាក់ទងទៅនឹងវីដេអូឃ្លីបដែលបានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋខ្មែរប្រញ៉ាយគ្នាយកកាច់ស្លឹកទឹកដោះស្ទើរតែរំលំដើមដោយជឿថាស្លឹកនោះសក្តិសិទ បន្ទាប់ពីព្រះអង្គចន្ទ មុន្នី ដែលល្បីថាជាព្រះសង្ឃមានបារមីគង់ទេសនាចប់នៅម្តុំក្រោមដើមទឹកដោះនោះ។May be an image of 3 people and text

អ្នកនាងក៏បានបញ្ចេញមតិថា «ជំនឿគ្មានហេតុផលរបស់ប្រជាពលរដ្ឋ បានក្លាយជាមុខជំនួញដ៏កាក់កប សម្រាប់ជនបោកប្រាស់រកប្រាក់ចំណូល ទទួលផលចំណេញវាល់លានក្នុងមួយថ្ងៃៗ»។ ខណៈការបញ្ចេញមតិបែបនេះបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកជំនឿនិយមមួយចំនួន រហូតអ្នកខ្លះឈានដល់ការខឹងស្អប់ទៅរូបអ្នកនាង។ ប៉ុន្តែសម្រាប់អ្នកនាងវិញមិនខ្វល់នោះទេ ព្រោះអ្វីដែលអ្នកនាងបានចែករំលែកគឺជាការដាស់តឿនសតិដល់ប្រជាជនខ្មែរមួយចំនួន ដែលជឿងប់ងល់ទៅលើជំនឿអរូបិយជ្រុលហួសហេតុពេក ជាហេតុអាចនឹងបណ្តាលឲ្យមានភាពចលាចលក្នុងសង្គមទាំងមូល ជាពិសេសគឺវានឹងធ្វើឲ្យជនឆ្លៀតឱកាសកេញយកផលប្រយោជន៍ទាំងស្រុងក្នុងរឿងជំនឿសាសនានេះនិងមានឥទ្ធិពលកាន់តែខ្លាំងឡើង ខណៈនឹងធ្វើឲ្យសង្គមខ្មែរទាំងមូលធ្លាក់ក្នុងគ្រោះមហន្តរាយ។May be an image of 1 person, playing billiards and text

បន្ទាប់ពីអ្នកនាងបានបង្ហោះសារខាងលើបែបនេះហើយ ពិតជាបានធ្វើអ្នកជំនឿនិយមមួយចំនួនសម្តែងនូវអាកប្បកិរិយាមិនពេញចិត្ត ទើបអ្នកនាងក៏បានដាក់បង្ហោះសារមួយឃ្លាទៀតដោយសរសេរថា «ព្រមធ្លាក់ប្រជាប្រិយ តែមិនព្រមធ្លាក់នរក ! ស៊ូនិយាយការពិតទោះបីគេខឹងស្អប់ តែមិនព្រមនិយាយកុហកឱ្យគេជោរចូលចិត្ត។ ព្រោះថានិយាយពាក្យពិតទោះបីគេខឹងស្អប់តែយើងទៅឋានសួគ៌ និយាយកុហកទោះបីគេជោរចូលចិត្តតែយើងទៅនរក»។ ក្នុងន័យនេះគឺអ្នកនាងចង់មានន័យថា បើទោះបីជាមានមនុស្សមួយចំនួនហាក់ពុំយល់ស្របតាមការលើកឡើងរបស់អ្នកនាង ដែលថាអ្នកនាងដូចជាមើលស្រាលទៅលើជំនឿរបស់ពួកគេក៏ពិតមែន ប៉ុន្តែការលើកឡើងនេះគឺជាសេចក្តីពិត ព្រោះនៅក្នុងទ្រឹស្តីព្រះពុទ្ធសាសនាមិនបានបង្រៀនមនុស្សឲ្យជឿទៅលើជំនឿដែលឥតហេតុផលនិងហួសហេតុពេកនោះទេ គឺព្រះពុទ្ធទ្រង់បានបង្រៀនមនុស្សឲ្យជឿលើសេចក្តីល្អ ធ្វើល្អបានល្អ និងជៀសវាងអំពើឧបាយមុខទាំង៥ប្រការ ក្នុងនោះក៏បានហាមប្រាមមនុស្សមិនឲ្យកុហកភូតភរអ្នកដទៃ ដើម្បីតែផលប្រយោជន៍ខ្លួនឯងនោះទេ។

អ្នកនាងក៏បានបញ្ជាក់ថា អ្នកនាងគឺបាននិយាយតាមការពិតគ្រប់យ៉ាងពីក្នុងសង្គមខ្មែរបច្ចុប្បន្ន និងមិនគាំទ្រជាដាច់ខាតចំពោះសេចក្តីកុហកបោកប្រាស់គ្រប់ទម្រង់ បើទោះបីជាការបង្ហោះនេះអាចនឹងមានអ្នកស្អប់ខ្លះ អ្នកស្រលាញ់ចូលចិត្តខ្លះក៏ពិតមែន ប៉ុន្តែអ្នកនាងមិនព្រមក្បត់មនសិការខ្លួនឯងជាដាច់ខាត គឺធ្វើយ៉ាងណាដើម្បីឲ្យសង្គមខ្មែរកាន់តែល្អប្រសើរឡើង និងដើម្បីឲ្យប្រជាជនខ្មែរបានបើកភ្នែកបើកត្រជៀក ក៏ដូចជាមានយល់ដឹងច្រើនជាងមុន ដោយអ្នកនាងព្រមឲ្យខ្លួនធ្លាក់ប្រជាប្រិយភាព តែមិនព្រមចុះនរកព្រោះតែនិយាយពាក្យកុហកលើកជើងពួកបោកប្រាស់មួយចំនួនដើម្បីឲ្យតែខ្លួនឯងបានល្បីនោះទេ៕May be an image of 1 person and text

 

 

មន្ទីរពេទ្យឯកជនថៃបដិសេធមិនសង្គ្រោះជីវិតភ្ញៀវទេសចរតៃវ៉ាន់

0

ប្រទេសថៃ ៖ នាពេលកន្លងមក មានភ្ញៀវទេសចរតៃវ៉ាន់ម្នាក់មកកម្សាន្តនៅប្រទេសថៃ ប៉ុន្តែត្រូវបានរថយន្តបុកបណ្តាលឱ្យរងរបួសធ្ងន់ និងបាត់បង់ស្មារតី ។ ភ្នាក់ងារជួយសង្គ្រោះប្រចាំប្រទេសថៃបានជួយបញ្ជូនភ្ញៀវទេសចររូបនេះទៅកាន់មន្ទីរពេទ្យឯកជនមួយកន្លែង ដែលមានទីតាំងនៅឆ្ងាយពីកន្លែងកើតហេតុប្រមាណ៥០០ម៉ែត្រ ។

នៅពេលបញ្ជូនអ្នករបួសទៅដល់ មន្ទីរពេទ្យឯកជនបានបដិសេធមិនសង្គ្រោះជីវិតភ្ញៀវទេសចរតៃវ៉ាន់ទេ ហើយប្រាប់ឱ្យភ្នាក់ងារសង្គ្រោះបញ្ជូនភ្ញៀវទេសចររូបនេះទៅមន្ទីរពេទ្យរដ្ឋវិញ ដែលនៅឆ្ងាយពីទីនេះប្រមាណ១០គីឡូម៉ែត្រ ។ ចុងក្រោយ ភ្ញៀវទេសចរតៃវ៉ាន់បានស្លា.ប់ ក្នុងអំឡុងពេលបញ្ជូនទៅកាន់មន្ទីរពេទ្យរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwJEGEviJt4ipMCXmNJmpcYt3kqv0ul3oLFkExS7oytrQt-rcXEtauYRbCRL4052JGtC-1tdr0fYIvjGYrXn838w1covYHXLJ5PNbpHNo6h75UVc9ThtPuSt13HZJ9u5sVpPRNzGkZWgNtxSuUwLUcfRO9RLgs5Zw-Iuy_wOYB8VJTkqyUNW_nbVZgrFg/s800/photo_2023-12-13_11-17-58.jpg

លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសថៃលើកឡើងថា បន្ទាប់ពីទទួលបានរបាយការណ៍នេះ លោកបានបញ្ជាទៅកាន់នាយកដ្ឋានផ្តល់សេវាសុខភាព និងវិទ្យាស្ថានជាតិវេជ្ជសាស្ត្រសង្គ្រោះបន្ទាន់ ដើម្បីបញ្ជូនក្រុមការងារស៊ើបអង្កេតរកការពិតជាបន្ទាន់ ។ បើរកឃើញថា មន្ទីរពេទ្យឯកជនបានបដិសេធមិនទទួលសង្គ្រោះអ្នករងរបួសធ្ងន់ដូចការចុះផ្សាយទេ ចាត់ទុកថា មន្ទីរពេទ្យនេះបានរំលោភលើគោលការណ៍មនុស្សធម៌ និងរំលោភច្បាប់ពាក់ព័ន្ធ ។ ដូច្នេះ យើងត្រូវអនុវត្តតាមច្បាប់ចំពោះមន្ទីរពេទ្យឯកជនខាងលើ ។

លោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ថា រដ្ឋាភិបាលថៃបានផ្តល់ភាពសំខាន់លើការថែទាំភ្ញៀវទេសចរបរទេសគ្រប់រូប ដែលពួកគេបានធ្វើដំណើរមកកាន់ប្រទេសថៃ ។ យើងនឹងមិនបណ្តោយឱ្យពួកគេគ្មានសុវត្ថិភាព ឬទទួលរងនូវការប្រព្រឹត្តទង្វើណាមួយ ដែលមិនត្រឹមត្រូវតាមច្បាប់ប្រទេសថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTZZ8_jM60172jTVxUNcv3MlZbfSsfL2bCnCjnQMD6YjS3DkVhEzZCtCtwaKvRfjIdP32eIIG23UIANeuGccfugKbzncrBZus3EFN7WJtlzKtlYp2PDyYebhgg3NZ48EsR_E_hhBv0sPwcp_ea60Q84bwXAU3LAEGNgC7GDzh9HK71LtkOfMvbVXXtAy0/s960/photo_2023-12-13_11-17-54.jpg

បើតាមអាជ្ញាធរថៃលើកឡើងថា ពួកគេបានបញ្ជូនអ្នករងរបួសធ្ងន់ជាជនជាតិតៃវ៉ាន់ទៅកាន់មន្ទីរពេទ្យឯកជន ប៉ុន្តែបុគ្គលិកផ្នែកសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យនេះបានបដិសេធមិនទទួលសង្គ្រោះអ្នករបួសទេ ។ មូលហេតុដែលមន្ទីរពេទ្យឯកជនមិនព្រមទទួលអ្នករបួស ដោយសារអ្នករបួសគ្មានសញ្ជាតិថៃ ហើយខាងមន្ទីរពេទ្យពិបាកទទួលប្រាក់ថ្លៃព្យាបាលជនបរទេស ។ ហេតុនេះ អាជ្ញាធរក៏បានបញ្ជូនអ្នករបួសសញ្ជាតិតៃវ៉ាន់ទៅកាន់មន្ទីរពេទ្យមួយទៀតឈ្មោះ «សិរិនថន» ប៉ុន្តែដោយសារតែផ្លូវឆ្ងាយពេក ទើបធ្វើឱ្យអ្នករបួសនេះបានស្លា.ប់នាពេលបន្ទាប់ ។

មន្ទីរពេទ្យនានានៅប្រទេសថៃមានតួនាទីថែរក្សា និងជួយសង្គ្រោះជីវិតអ្នកជំងឺទាំងអស់ មិនថាជនជាតិថៃ ឬជនបរទេស នៅពេលពួកគេស្ថិតក្នុងសភាពគ្រោះថ្នាក់ គឺពួកគេត្រូវតែទទួលបានការសង្គ្រោះបន្ទាន់ ដើម្បីឱ្យអ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ ។ ហេតុនេះ បើបុគ្គលណាមិនអនុវត្តតាមតួនាទីរបស់ខ្លួន គឺត្រូវជាប់ពន្ធនាគារមិនលើស២ឆ្នាំ ឬពិន័យជាប្រាក់មិនលើស៤ម៉ឺនបាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ៕ ប្រភព ៖ 3Plus News

បុគ្គលិកបម្រើការនៅលើយន្តហោះហាមអ្នកដំណើរផឹកកាហ្វេ

0

យោងតាមសារព័ត៌មានបរទេសរាយការណ៍ថា បុគ្គលិកបម្រើការនៅលើយន្តហោះម្នាក់ឈ្មោះ ខេវីន បានបង្ហោះវីដេអូមួយក្នុងបណ្តាញសង្គម ហើយត្រូវបានមនុស្សជាច្រើននាក់ជជែកគ្នាអំពីវីដេអូនេះ ។ បុគ្គលិកបម្រើការនៅលើយន្តហោះរូបនិយាយថា អ្នកដំណើរពុំគួរពិសារកាហ្វេដែលខាងយន្តហោះយកមកជូនទេ ។

លោក ខេវីន បានបង្ហោះវីដេអូនេះក្នុងបណ្តាញសង្គម TikTok ហើយលោកបានឆ្លើយសំណួររបស់អ្នកលេងបណ្តាញសង្គម ដែលសួរថា ៖ «ក្នុងឋានៈលោកជាបុគ្គលិកបម្រើការនៅលើយន្តហោះ តើអ្វីជាភាពកខ្វក់ក្នុងការងាររបស់លោក?» ។Why You May Want To Skip The Coffee On Your Next Flight

លោក ខេវីន ជាបុគ្គលិកបម្រើការលើយន្តហោះនិយាយថា សូមអ្នកដំណើរកុំពិសារកាហ្វេនៅលើយន្តហោះឱ្យសោះ ពីព្រោះធុងដាក់ទឹកស្ទើរតែពុំទទួលបានការសម្អាតឡើយ ហើយបុគ្គលិកក៏ប្រើប្រាស់ទឹកក្នុងធុងនេះសម្រាប់ឆុងកាហ្វេ ។ លោក ខេវីន បានប្រាប់ត្រង់ៗថា កាហ្វេនៅលើយន្តហោះខ្វះអនាម័យពិតមែន ហើយមិនត្រឹមតែមិនបានសម្អាតធុងដាក់ទឹកប៉ុណ្ណោះទេ ប៉ុន្តែហេតុផលមួយទៀត គឺប៉ាន់កាហ្វេ ។Flight Attendant Warns Never to Drink the Tea or Coffee on a Plane — The  Latch

បុគ្គលិកបម្រើការលើយន្តហោះរូបនេះបន្តថា កាហ្វេនៅសល់ក្នុងប៉ាន់កាហ្វេ ពួកគេមិនអាចចាក់ចោលទៅក្នុងបំពង់បង្ហូរទឹកបានទេ ។ ហេតុនេះ ពួកគេត្រូវចាក់វាចោលក្នុងចានបង្គន់ ហើយដើម្បីកុំឱ្យវាខ្ទាតចេញក្រៅ គឺត្រូវយកប៉ាន់កាហ្វេចាក់ឱ្យកៀកនឹងចានបង្គន់ ។ ហេតុនេះ វាធ្វើឱ្យមេរោគផ្សេងៗខ្ទាតចូលក្នុងប៉ាន់កាហ្វេដោយផ្ទាល់ ។Flight attendant warns passengers against in-flight coffee - Kiwi.com |  Stories

ក្រៅពីនេះ បុគ្គលិកបម្រើការនៅលើយន្តហោះបានណែនាំអ្នកដំណើរថា នៅពេលធ្វើដំណើរតាមយន្តហោះ អ្នកដំណើរត្រូវមកដល់អាកាសយានដ្ឋានឱ្យបានមុនពេលហោះហើរ និងទិញកាហ្វេខាងក្រៅយន្តហោះផឹកជំនួសវិញ ។

ក្រោយពីវីដេអូនេះបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យអ្នកលេងបណ្តាញសង្គមចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមនុស្សភាគច្រើននិយាយថា ៖ «អរគុណ សម្រាប់ការណែនាំ ចាប់ពីពេលនេះទៅ ពួកគេនឹងមិនផឹកកាហ្វេនៅលើយន្តហោះទៀតទេ» ។ មនុស្សខ្លះទៀតថា ៖ «នៅពេលឮបុគ្គលិកបម្រើការលើយន្តហោះសួរថា តើចង់ពិសារកាហ្វេ ឬទឹកតែ? អ្នកដំណើរនឹងព្រឺសម្បុរមិនខាន» ៕Think Twice Before Ordering Coffee or Tea on a Plane ប្រភព ៖ khaosod