ជនជាតិចិនរាប់រយនាក់ត្រូវបានបណ្តេញចេញពីហ្វីលីពីន ពាក់ព័ន្ធនឹងការជួញដូរភេ.ទនិងឆបោ.កតាមអនឡាញ
កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ ភីលីពីនបានប្រកាសបណ្តេញជនជាតិចិនប្រមាណ១៨០នាក់ពីប្រទេសខ្លួន បន្ទាប់ពីបានឃុំខ្លួនពួកគេកាលពីខែមុន ដែលបានសង្ស័យថាជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរផ្លូវភេ.ទ និងប្រតិបត្តិការឆបោ.កតាមអ៊ីនធឺណែត។
ហេតុការណ៍នេះគឺបានកើតឡើងតាំងពីខែតុលាមកម្លេះ ដោយក្រុមមន្ត្រីប៉ូលីសបានរកឃើញ នៅម្តុំតំបន់មួយដែលមានមនុស្សរស់នៅប្រមាណ៦០០នាក់ ចម្រុះជាតិសាសន៍មានទាំងចិន កូរ៉េ វៀតណាម និងហ្វីលីពីន។ អាជ្ញាធរបានបន្តត្រួតពិនិត្យរហូតបានឃើញនូវវត្ថុតាងមួយចំនួនដូចជា Sex toy , ហាងម៉ាស្សា, បន្ទប់ខារ៉ាអូខេ , និងភោជនីដ្ឋាននៅក្នុងអគារមួយកន្លែង ដែលត្រូវបានគេរាយការណ៍ថាជាក្រុមហ៊ុនល្បែងតាមអនឡាញ។
នៅក្នុងប្រតិបត្តិការនេះ ក្រុមមន្ត្រីប៉ូលីសគឺបានជួយសង្គ្រោះស្រ្តីជនរងគ្រោះដោយការជួញដូរផ្លូវភេ.ទជាច្រើននាក់ ដោយជោគជ័យ។ នៅក្នុងប្រតិបត្តិការលើកនោះផងដែរ គឺជាសេចក្តីប្តេជ្ញាចិត្តនិងឆន្ទៈដ៏មុតមាំរបស់រដ្ឋាភិបាលភីលីពីននៅក្នុងការពង្រឹងនូវសុខមាលភាពសង្គម និងការពារសិទ្ធមនុស្សដែលប្រជារដ្ឋគ្រប់រូបគួរតែទទួលបាន។
គួរបញ្ជាក់ផងដែរថា តំបន់អាស៊ីប៉ាស៊ីហ្វីកយើងនាពេលបច្ចុប្បន្ននេះគឺកំពុងប្រឈមទៅនឹងការកើនឡើងនៃករណីឆ.បោ.កតាមប្រព័ន្ធអនឡាញ ដែលជារឿយៗជនរងគ្រោះត្រូវបានបោកបញ្ឆោតឲ្យមកក្រៅប្រទេសដើម្បីធ្វើការជួញដូរ ឬបញ្ឆោតនិងបង្ខំឲ្យធ្វើការវិនិយោគផ្សេងៗផងដែរ៕








ប្រទេសថៃ និងជប៉ុនមានសម្ព័ន្ធភាពល្អជាមួយគ្នាអស់ចំនួន១៣៦ឆ្នាំមកហើយ ហើយប្រទេសជប៉ុនគឺជាមិត្តដ៏ល្អរបស់ថៃ និងសហការជាមួយថៃស្ទើរគ្រប់ផ្នែក ។ នាយករដ្ឋមន្ត្រីថៃបញ្ជាក់ថា ជប៉ុនជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយថៃជឿថា ជប៉ុននឹងធ្វើដៃគូពាណិជ្ជកម្មជាមួយថៃបន្ថែមថា ដូចជា ផលិតផលកសិកម្ម, គ្រឿងបន្លាស់រថយន្ត និងផលិតផលអេឡិចត្រូនិក ។
អ្វីដែលពិសេសជាងនេះទៅទៀត ស្ពាននេះ ជាស្ពានអាកាសដំបូងគេនៅកម្ពុជាដែលមានពីរជាន់ ដោយក្នុងនោះ៖



























