Home Blog Page 1315

ចិនវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយជាទីផ្សារខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ ប្រទេសចិនដែលត្រូវបានគេស្គាល់ថាជាប្រទេសនិយមផឹកតែច្រើនជាងគេបំផុត ប៉ុន្តែឥឡូវនេះចិនបានវ៉ាដាច់សហរដ្ឋអាមេរិក ដើម្បីក្លាយខ្លួនជាទីផ្សារខ្សែសង្វាក់កាហ្វេដ៏ធំបំផុតរបស់ពិភពលោក។

យោងតាមប្រភពព័ត៌មាន CNN ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា ហាងកាហ្វេម៉ាកយីហោនៅក្នុងសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានកើនឡើង ៥៨% ក្នុងរយៈពេល ១២ ខែចុងក្រោយនេះ ដែលឈានដល់ ៤៩,៦៩១។ ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបច្ចុប្បន្នមានហាងកាហ្វេត្រឹមតែ ៤០,០៦២ ប៉ុណ្ណោះ ។ ហាងកាហ្វេម៉ាកយីហោគឺជាគំនិតមួយដែលសំដៅទៅលើហាងដែលផ្ទុកម៉ាកល្បីៗ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន។ លក្ខណៈទូទៅរបស់ហាងគឺវាដំណើរការនៅក្នុងខ្សែសង្វាក់មួយ ដោយមានការរចនាខាងក្នុងឯកសណ្ឋាន ម៉ឺនុយស្តង់ដារ និងផ្តល់ជាប្រចាំនូវផលិតផលម៉ាកជាក់លាក់។Luckin Coffee startup challenging Starbucks in China worth $1 billion

ដូច្នេះហើយ បច្ចុប្បន្នកំណើននៅក្នុងប្រទេសចិនត្រូវបានដឹកនាំដោយការពង្រីកយ៉ាងឆាប់រហ័សនៃហាងតូចៗ និងគំនិតដែលផ្តោតលើការដឹកជញ្ជូនរបស់ Luckin Coffee និង Cotti Coffee ដែលបានបន្ថែមហាងថ្មីៗចំនួន ៥,០៥៩ និង ៦,០០៤ រៀងៗខ្លួន។ ហាងកាហ្វេ Luckin ដែលបង្កើតឡើងកាលពី ៦ ឆ្នាំមុន សព្វថ្ងៃមានហាងចំនួន ១៣,២៧៣ និងជាហាងកាហ្វេដ៏ធំបំផុតនាពេលបច្ចុប្បន្ននេះ។ រីឯ Starbucks វិញបានបើកហាងដំបូងរបស់ខ្លួននៅក្នុងប្រទេសចិនកាលពីឆ្នាំ ១៩៩៩ ដោយបច្ចុប្បន្នជាហាងធំទីពីរ។China's coffee wars: How Luckin Coffee & Coffee Box plan to take on  Starbucks - WalktheChat

យោងតាមការស្ទង់មតិបានរាយការណ៍ថាជាង ៩០% នៃអ្នកប្រើប្រាស់ហាងកាហ្វេចិនចំនួន ៤,០០០ បានផឹកកាហ្វេក្តៅរៀងរាល់សប្តាហ៍ ខណៈដែល ៦៤% ទៀតបានផឹកកាហ្វេទឹកកកយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍ និង៨៩% នៃអតិថិជនមកហាង ឬបញ្ជាទិញយ៉ាងហោចណាស់ម្តងក្នុងមួយសប្តាហ៍។ នេះបើតាម World Coffee Portal ក៏បានព្យាករណ៍ដែរថា កំណើនហាងកាហ្វេតាមខ្សែសង្វាក់ក្នុងប្រទេសចិននឹងផ្ទុះឡើងក្នុងអត្រា ២៤% នៅឆ្នាំ ២០២៤។Bear Brew Is Beijing's Gay-Friendly Specialty Coffee Bar | Sprudge Coffee

លោក Jeffrey Young ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Allegra Group រួមទាំងម្ចាស់ក្រុមហ៊ុន World Coffee Portal ក៏បានវាយតម្លៃដែរថា ទីផ្សារហាងកាហ្វេអាស៊ីបូព៌ាបច្ចុប្បន្ននេះកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារការពង្រីកហាងដ៏អស្ចារ្យនៅក្នុងប្រទេសចិន ដែលនឹងក្លាយជាមហាអំណាចយ៉ាងឆាប់រហ័សក្នុងឧស្សាហកម្មកាហ្វេពិភពលោក៕

ពូជឆ្កែព្រៃអាស៊ីដ៏កម្រ២ក្បាលត្រូវបានប្រទះឃើញនៅដែនជម្រកសត្វព្រៃមណ្ឌលគិរី

0

កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រុមអ្នកការពារបរិស្ថាននិងអភិរក្សសត្វព្រៃកម្ពុជាបានសម្តែងនូវសេចក្តីសោមនោសរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានរកឃើញសត្វឆ្កែព្រៃដ៏កម្រ១គូរនៅក្នុងដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី។

បើយោងទៅតាមមន្រ្តីអភិរក្សនៃក្រសួងបរិស្ថាន និងអង្គការមូលនិធិពិភពលោកប្រចាំនៅកម្ពុជា (WWF) បានឲ្យដឹងថានៅពេលដែលពួកគេដើរយាមល្បាតនៅម្តុំព្រៃស្រែពក ខេត្តមណ្ឌលគិរីនោះ គឺបានប្រទះឃើញឆ្កែមួយគូរ ដែលត្រូវបានគេស្គាល់ថាជាពូជឆ្កែអាស៊ីដ៏កម្រ។ ពូជឆ្កែ Cuon alpinus ដែលគេហៅថាឆ្កែព្រៃអាស៊ីនេះ បច្ចុប្បន្នកំពុងតែត្រូវជិតបានដាច់ពូជហើយជាបណ្តើរៗហើយ បើតាមការប៉ាន់ប្រមាណបានឲ្យដឹងថាពួកវានៅសេសសល់ត្រឹមតឺ២៥០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក។ ម៉្យាងវិញទៀត ឆ្កែប្រភេទនេះក៏ត្រូវបានចុះនៅក្នុងបញ្ជីក្រហមរបស់សហភាពអភិរក្សធម្មជាតិអន្តរជាតិ IUCN ទៀតផង។

WWF បានបញ្ជាក់ឲ្យដឹងទៀតថា ឆ្កែប្រភេទនេះគឺវាមានសមត្ថភាពពិសេសនៅក្នុងការសម្លាប់សត្វដទៃទៀតដែលធំជាងខ្លួន បានរហូតដល់ទៅ១០ដងនៃទម្ងន់របស់វាឯណ្ណោះ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយនោះ គឺចំនួនពួកវាដែលមានវត្តមាននៅក្នុងទឹកដីប្រទេសកម្ពុជាគឺកំពុងតែមានការថមថយជាលំដាប់។ អម្បូរសត្វព្រៃដ៏កម្រនេះ គឺត្រូវបានគំរាមកំហែងពីព្រានព្រៃនៅក្នុងដាក់អន្ទាក់ពួកវា ការបាត់បង់ទីជម្រក និងការឆ្លងជំងឺផ្សេងៗពីសត្វឆ្កែស្រុកជាដើម។

ទោះជាយ៉ាងណា ក៏សូមសរសើរនិងសូមអគុណដល់ លោកសេង ទៀក នាយកអង្គការ WWF ប្រចាំនៅកម្ពុជា មន្ត្រីអភិរក្សសត្វព្រៃ និងក្រុមអ្នកយាមល្បាតទាំងអស់សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការអភិរក្សសត្វព្រៃ និងព្រៃឈើដែលជាដែនជម្រកសត្វព្រៃគ្រប់ប្រភេទ។ លោកនាយកអង្គការ WWF ក៏បានសំណូមពរទៅកាន់ប្រជាពលរដ្ឋគ្រប់រូប គួរតែជៀសវាងការបរិភោគសត្វព្រៃ ការជួញដូរ ការដាក់អន្ទាក់ ក៏ដូចជាបញ្ឈប់សកម្មភាពបរបាញ់គ្រប់ទម្រង់ ដើម្បីការពារដែនជម្រកសត្វព្រៃ ក៏ដូចជារក្សាបាននូវសត្វព្រៃមិនឲ្យផុតពូជនៅក្នុងប្រទេសកម្ពុជាយើងនិងពិភពលោកទាំងមូលផងដែរ៕

ហ្វីលីពីនបញ្ជូនជនជាតិចិន១៨០នាក់ត្រឡប់ទៅប្រទេសវិញ

0

ប្រទេសហ្វីលីពីន ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ថា ហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ ក្រោយពីជនជាតិចិនទាំងនេះត្រូវបានឃុំខ្លួនក្នុងករណីជួញដូរមនុស្ស និងការបោកប្រាស់តាមអនឡាញនៅទីក្រុងម៉ានីល ។

សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលហ្វីលីពីនបានបញ្ជូនជនជាតិចិនចំនួន១៨០នាក់ ដែលគេសង្ស័យថា ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ក្រោយពីពួកគេត្រូវបានចាប់ខ្លួននៅទីក្រុងម៉ានីល ។ សារព័ត៌មាននេះរាយការណ៍បន្តថា ជនជាតិចិន, កូរ៉េខាងត្បូង, វៀតណាម និងហ្វីលីពីន បានស្ថិតក្នុងចំណោមមនុស្សជិត៦០០នាក់ ដែលអាជ្ញាធរហ្វីលីពីនបានឃាត់ខ្លួន ក្នុងអំឡុងពេលប្រតិបត្តិការកាលពីខែតុលា ឆ្នាំ២០២៣ ។The Philippines | South China Morning Post

ប៉ូលិសហ្វីលីពីនបានឆ្មក់ចូលអគារមួយកន្លែងដែលបានចុះឈ្មោះបើកអាជីវកម្មហ្គេមអនឡាញ ប៉ុន្តែគេប្រទះឃើញអគារនេះបានលួចបើកកន្លែងលក់ឧប.ករណ៍សិ.ច, ហាងម៉ាស្សា, បន្ទប់ខារ៉ាអូខេ និងភោជនីយដ្ឋាន ។ ក្នុងពេលរឆ្មក់ចូលអគារ ប៉ូលិសបានជួយសង្គ្រោះនារីជាច្រើននាក់ ដែលត្រូវគេឃុំខ្លួននៅទីក្រុងម៉ានីលដោយខុសច្បាប់ ។PH deports 180 Chinese 'scammers' | The Manila TimesGilberto Cruz ជាគណៈកម្មការប្រឆាំងអំពើឧក្រិដ្ឋកម្មបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន AFP ថា ៖ «ជនជាតិចិនដែលហ្វីលីពីនបណ្តេញចេញពីប្រទេសនេះ គ្មានលិខិតអនុញ្ញាតធ្វើការទេ ។ ជនបរទេសជាច្រើននាក់ត្រូវបានគេឃាត់ខ្លួន ហើយហ្វីលីពីននឹងបញ្ជូនពួកគេឱ្យត្រឡប់ទៅប្រទេសវិញនាពេលឆាប់ៗ» ។Philippines deports 180 Chinese held in anti-trafficking raid - Asia News  NetworkAsia News Network

មុននេះ សមាជិកព្រឹទ្ធសភាហ្វីលីពីនបានដាស់តឿនថា ប្រទេសហ្វីលីពីនកំពុងក្លាយជាកន្លែងអាជីវកម្មបោកប្រាស់របស់ជនបរទេស ដែលបានចូលមករស់នៅហ្វីលីពីនទាំងស្របច្បាប់ និងខុសច្បាប់ ។Philippines deports 180 Chinese nationals over trafficking, online scam  operations - News | Khaleej Times

ចំណែកក្រសួងការបរទេសអាមេរិកបានបញ្ជាក់ក្នុងរបាយការណ៍ជួញដូរមនុស្សថា ហ្វីលីពីនមិនអើពើនឹងការស៊ើបអង្កេត ឬកាត់ក្តីឱ្យបានត្រឹមត្រូវទេ ចំពោះករណីជួញដូ.រមនុស្សមកធ្វើការក្នុងប្រទេសនេះ ។ លើសពីនេះ ក៏មានអំពើពុករលួយពាក់ព័ន្ធនឹងករណីឧក្រិដ្ឋកម្មផងដែរ ដែលធ្វើឱ្យគេកាន់តែបារម្ភពីបញ្ហានេះ ៕ ប្រភព ៖ Thai post

ម្ចាស់ហាង និងបុគ្គលិក Hotpot មួយកន្លែងត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធ.នាគារ ១២ ឆ្នាំដោយសារ…

0

ប្រទេសចិន៖ ម្ចាស់ហាង និងបុគ្គលិកចំនួន ១៣ នាក់ ត្រូវបានតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៧០ ម៉ឺនដុល្លារអាមេរិកជុំវិញករណីចម្រាញ់ប្រេងពីកាកសំណល់ស៊ុប Hotpot ទុកលក់ឱ្យភ្ញៀវនៅថ្ងៃបន្ទាប់។

យោងតាមគេហទំព័រអន្តរជាតិ China Daily ដែលបានចុះផ្សាយនៅខែធ្នូថ្មីៗនេះថា ករណីដ៏គួរឱ្យភ្ញាក់ផ្អើលនៃការបំពានសុវត្ថិភាពម្ហូបអាហារនេះបានធ្វើឱ្យអ្នកគ្រប់គ្រង និងចុងភៅចំនួន ១៣ នាក់នៃភោជនីយដ្ឋានហតផតមួយកន្លែងដែលមានឈ្មោះថា Ruchuan Beef Tripe Hotpot ស្ថិតក្នុងខេត្តអានហ៊ុយ ភាគខាងជើងប្រទេសចិន ត្រូវបានតុលាការចិនកាត់ទោសឱ្យជាប់ពន្ធនាគាររហូតដល់ ១២ ឆ្នាំ និងពិន័យជាប្រាក់ជាង ៥ លានយន់ (ប្រមាណ ៧០ ម៉ឺនដុល្លារអាមេរិក) សម្រាប់ការកែច្នៃប្រេងឆាចោលដោយខុសច្បាប់ ទុកបម្រើដល់ភ្ញៀវនៅថ្ងៃបន្ទាប់។Restaurant staff in China jailed, fined for serving meals using oil in  leftover hotpot broths | The Star

យោងតាមក្រុមអាជ្ញាធរបានឱ្យដឹងទៀតថា ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅពេលដែលអាជ្ញាធរចិនចុះទៅត្រួតពិនិត្យអនាម័យ។ ក្នុងថ្ងៃដដែលនោះអាជ្ញាធរក៏បានបញ្ជាក់ដែរថា អ្នកគ្រប់គ្រង និងចុងភៅភោជនីយដ្ឋានលក់ស៊ុប Hotpot នេះបានប្រើប្រាស់ប្រេងកែច្នៃខុសច្បាប់និងគ្មានគុណភាពតាំងពីឆ្នាំ ២០១៩-២០២១ មកម្លេះ ដោយបុគ្គលិកក្នុងភោជនីយដ្ឋាននោះបានប្រមូលយកកាកសំណល់ស៊ុប Hotpot ដែលភ្ញៀវបានទទួលទានរួចហើយ ទៅរក្សាទុកនៅកន្លែងមួយដើម្បីច្រោះយកកាកសំណល់រឹងចេញ បន្ទាប់មកក៏ធ្វើការចម្រាញ់យកប្រេងក្នុងកាកសំណល់រាវនោះដើម្បីទុកប្រើប្រាស់រម្ងាស់ជាទឹកស៊ុបសម្រាប់លក់នៅថ្ងៃបន្ទាប់ទៀត។Make Hot Pot at Home: Simple Thai-Style Tom Yum Hot Pot Recipe — Vicky Pham

អាជ្ញាធរក៏បានបង្ហាញដែរថា មុនពេលគេរកឃើញរឿងដ៏រន្ធត់នេះភោជនីយដ្ឋាន Ruchuan Beef Tripe Hotpot បានលក់ស៊ុប Hotpot ប្រមាណជាង ៦៥,០០០ ឈុតរួចទៅហើយ ដែលមានតម្លៃជាទឹកប្រាក់សរុបចំនួន ១,៧ លានយន់ (ប្រមាណ ២៣៩,៩៦០ ដុល្លារអាមេរិក) ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីនេះតុលាការនៅទីក្រុង Chengdu ខេត្ត Sichuan បានសម្រេចកាត់ទោស បុគ្គលិកហាងចំនួន ១៣ នាក់ដែលមានអ្នកគ្រប់គ្រងម្នាក់ និងចុងភៅពីរនាក់ជាប់ពន្ធនាគារពី ៥ ឆ្នាំទៅ ១០ ឆ្នាំ គួបផ្សំនឹងការពិន័យជាប្រាក់ចំនួន ១៣.៧ លានយ័ន (ប្រមាណជិត ២ លានដុល្លារអាមេរិក) ស្មើនឹង ១០ ដងនៃប្រាក់ចំណូលរបស់ពួកគេនៅក្នុងការរំលោភបំពានដោយខុសច្បាប់បែបនេះ៕Hotpot restaurant scandal: Prison terms and fines for illegal recycling of cooking  oil - Chinadaily.com.cn

ទស្សនីយភាពបទ «មហានគរ» របស់ ជី ដេវីត លើទឹកដីសៀមរាបបានក្លាយជាការពិត ខណៈអ្នកគាំទ្រសរសើរចំណុចនេះ

0

ទីបំផុតអ្វីដែលអ្នកគាំទ្រទន្ទឹងរង់ចាំបានក្លាយជាការពិតហើយ បន្ទាប់ពីបទចម្រៀងដ៏មានអត្ថន័យរបស់តារារ៉េប ជី ដេវីត មានចំណងជើងថា «មហានគរ» បានសម្តែងលើទឹកដីខេត្តសៀមរាមនៅលើប្រាសាទខ្មែរដោយមានទស្សនីយភាពចម្រុះជាច្រើន។ អ្វីដែលអ្នកគាំទ្រកាន់តែកោតសរសើរខ្លាំងទៅកាន់ ជី ដេវីត នោះការសម្តែងរបស់លោកគឺពុំមានពាក់ស្បែកជើងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY4NyO1Z1IBQKLDe61NKpH7XRlk-pkIY-iWNTINoKIcLhizPuUoK0fYeafTKD0LixuBTVCQuLjhN5C-R4CX_LlmYbj91Pnf_vFgrCSlkNy_ZrP7vykvDDUeprJrnmnYbg44sVLLdV-IIWASL_-lYcLlIHQZhaihLhv-gaNtST_Ak9lDO9Sv_o1mtzcwlQ/s1920/410391642_959869025502422_8772894417174104233_n.jpg

នៅយប់ថ្ងៃទី១៤ ធ្នូ នៅបរិវេណព្រះលានជល់ដំរី លើទឹកដីខេត្តសៀមរាបព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣ បានលើកយកផ្ទាំងទស្សនីយភាពវប្បធម៌ដ៏អស្ចារ្យរួមជាមួយសិល្បករ សិល្បការិនីជាច្រើនរូបមកបង្ហាញជូនទស្សនិកជន។ កម្មវិធីនេះប្រព្រឹត្តឡើងដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំនៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌រូបីនៃពិភពលោករបស់អង្គការយូណេស្កូដែលរៀបចំដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZRpOd_4YV1sl0qJCNqbRR9qRw6Z6iz5ryK53Kevy0HztAh0nWfUnNVQ7nx3TLm7PHCx_g2LVKCOFYSZOmalcSaCM_c8LKFrD0SfRhs9bbk92s434Viq7IybB6d-EEsqbeSeV_LfAHtLGnXTHRfEdaON1FXXpBMRSG2slcoz3vhjO1f5zRCz3thuccPE4/s1920/410382434_959868938835764_8700635900570815404_n.jpg

នាឱកាសនេះតារាចម្រៀង ទេព បូព្រឹក្ស បានលើកយកបទ «ទេវរាជ» បានសម្តែងជូនបងប្អូនទស្សនា ខណៈតារាចម្រៀង ជី ដេវីត បានលើកយកបទ «មហានគរ» បានសម្តែងអមជាមួយផ្ទាំងទស្សនីយភាពដ៏ត្រជាក់ភ្នែក។ នេះជាអ្វីដែលអ្នកគាំទ្របានទន្ទឹងរង់ចាំជាយូរមកហើយចាប់តាំងពីបទចម្រៀង មហានគរ បានចេញកាលពីដំបូងៗមកម្ល៉េះ ស្របពេលដែរកាលនោះបទចម្រៀងមួយបទពុំមានឱកាសសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLqdmsRvtvjgNLlqH8Lt4ZsiUx233zUHURoPceprU5ec8ErGlKO2ltll_gvXrzK9y_rBjGr2AJB-I2YzbzJO-aPyJ3urnyLMz3HtUCWMm6gUEeC0xFBICFV52VsPaMcxpDjirdnJp7QHaNUjvX3KzJTH_FDOoprkujPBpiSzK2m-Ml8OgKSIyZqaDV5ww/s1920/410464535_959868982169093_6086417052934299040_n.jpg

ការសម្តែងរបស់តារាចម្រៀង ជី ដេវីត លើទឹកដីអច្ឆរិយៈនេះបានធ្វើឱ្យមហាជនរំភើបចិត្តយ៉ាងខ្លាំង បទមហានគរ បានសម្តែងនៅលើទឹកដីមហានគរ។ ជាមួយគ្នានេះអ្នកគាំទ្រ ពោលសរសើរយ៉ាងខ្លាំងទៅកាន់តារាចម្រៀង ជី ដេវីត ដែលការសម្តែងរបស់លោកពុំមានពាក់ស្បែកជើងឡើយ។ ប្រការនេះអ្នកគាំទ្របានលើកឡើងថា ជី ដេវីត ធ្វើបែបនេះគឺដើម្បីគោរពដល់បុព្វបុរសខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOkcMzqSi6GA_3WSiF_XUGzPlfzInqNRfvkgQTCGLcJoXuaPvjKJldQ8meqz0Kig_wt_XUtMWFfgxQdhysQfO7ts-4EbRRcXrBZTWaxnRVczr8IxwobgA17LI5OU7MraCsPuGiUI9cqKC6bB46xYOV-4ZWGK8ILXj-fKwyfSiv-kxDaQ9E0HKCjanD-0Q/s1920/410477959_959868972169094_7320469026448825479_n.jpg

នៅលើបណ្តាញសង្គមលោក ជី ដេវីត ក៏បានបង្ហាញពីអារម្មណ៍របស់ខ្លួនដែរថា «បុត្រាមហានគរជាមួយ បទ «មហានគរ » នៅលើដែនដីមហានគរ «រាត្រីចងចាំ» គួរជាទីមោទនភាព ។សូមថ្លែងអំណរគុណគណធិបតី អរគុណបងប្អូនអ្នកគាំទ្រ ជាពិសេសអ៊ំពូមីងលោកតាលោកយាយ ដែលប្រកបដោយសេចក្តីសុខ និង ស្នាមញញឹមដ៏មានន័យនារាត្រីនេះ ។ សូមកោតសរសើរដោយស្មោះដល់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:»៕

ទូររថភ្លើងក្រោមដីរបូតចេញពីគ្នាបណ្តាលឱ្យអ្នកដំណើររងរបួស

0

ប្រទេសចិន ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ប្រព័ន្ធបញ្ជារថភ្លើងក្រោមដីក្នុងតំបន់ Changping នៅទីក្រុងប៉េកាំង ប្រទេសចិន មិនដំណើរការរហូតបណ្តាលឱ្យទូររថភ្លើងចំនួន២ នៅផ្នែកខាងក្រោយបង្អស់របូតដាច់ចេញពីគ្នា ខណៈរថភ្លើងនេះកំពុងតែបើកបរនៅផ្លូវក្រោមដីក្បែរស្ថានីយរថភ្លើង «ស៊ីអឺឈី» ។ ហេតុការណ៍នេះបានបណ្តាលឱ្យអ្នកដំណើរជាង៣០នាក់រងរបួ.ស ។Brakes, rear-end collision caused Beijing subway crash - Chinadaily.com.cn

ក្រុមហ៊ុនរថភ្លើងក្រោមដីប្រចាំទីក្រុងប៉េកាំង បានចេញសេចក្តីប្រកាសមួយនៅក្នុងគេហទំព័រ Weibo ថា ៖ «យើងសូមអភ័យទោសយ៉ាងខ្លាំងចំពោះហេតុការណ៍កើតឡើងនេះ ហើយអ្នកដំណើរបានចាកចេញពីរថភ្លើងដោយគ្មានភ្នាក់ងារជួយថែទាំ ។ ចំណែកអ្នកមានបញ្ហាសុខភាពទាំងអស់អាចទាក់ទងមកកាន់យើងបានគ្រប់ពេលវេលា យើងនឹងទទួលខុសត្រូវរាល់ការចាយវាយក្នុងការព្យាបាល» ។Beijing metro accident injures 30 - TODAY

ហេតុការណ៍នេះបានកើតឡើងស្របពេលទីក្រុងប៉េកាំង និងតំបន់ជាច្រើននៅប្រទេសចិនបានប្រឈមនឹងអាកាសធាតុត្រជាក់ខ្លាំង និងមានព្យុះព្រិលធ្លាក់ជាបន្តបន្ទាប់ ។ រីឯអាជ្ញាធរប្រចាំតំបន់ Changping បានស៊ើបអង្កេតរកមូលហេតុដែលបណ្តាលឱ្យកើតគ្រោះថ្នាក់នេះ ។Part of Beijing's Changping line still closed - RTHK

អ្នកឃើញហេតុការណ៍ប្រាប់ថា នៅពេលទូររថភ្លើងរបូតចេញពីគ្នា គេឃើញអ្នកដំណើរមួយចំនួនបានធ្លាក់ទៅផ្នែកខាងក្រោម ខណៈអ្នកដំណើរខ្លះទៀតសន្លប់លែងដឹងខ្លួននៅក្នុងរថភ្លើង ។ ក្រោយកើតហេតុ ស្ថានីយររថភ្លើងក្រោមដីនៅទីក្រុងប៉េកាំង បានប្រកាសផ្អាកផ្តល់សេវាកម្មដឹកអ្នកដំណើរតាមរថភ្លើងក្រោមដីក្នុងតំបន់ Changping ៕ Icy track to blame for Beijing commuter train mishap, more than 100 injured  | South China Morning Postប្រភព ៖ khaosod

ប្រទេសអ៊ីតាលីបានបិទមជ្ឈមណ្ឌលសហគមន៍ឥស្លាមចំនួនពីរកន្លែងដោយសារ…

0

បរទេស៖ យោងតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ Anadolu AjansI កាលពីថ្ងៃទី១៣ ខែធ្នូថា ប្រទេសអ៊ីតាលីបានបិទមជ្ឈមណ្ឌលសហគមន៍ឥស្លាមចំនួនពីរកន្លែងដែលជាអតីតផ្សារទំនើបដោយប្រកាសថាវាជាកន្លែងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនោះទេ ។Muslim community dismayed by Islamic Center closures in Italyយោងតាមប្រភពដដែលបានឱ្យដឹងទៀតថា ការបិទមជ្ឈមណ្ឌលសហគមន៍អ៊ីស្លាមចំនួនពីរ និងកន្លែងអធិស្ឋាននៅក្នុងស្រុក Monfalcone នៃខេត្ត Gorizia ភាគឦសាននៃប្រទេសអ៊ីតាលី បានធ្វើឱ្យសហគមន៍មូស្លីមនិងកម្មករបង់ក្លាដែសភាគច្រើនខកចិត្តនៅក្នុងតំបន់នេះយ៉ាងខ្លាំង។Italy: Muslims protest against mosque closures, lack of prayer spaces

អភិបាលក្រុង Anna Maria Cisint ដែលនៅជាមួយគណបក្សស្តាំនិយម Lega បានធ្វើការបិទមជ្ឈមណ្ឌលនេះតាំងពីខែវិច្ឆិកាមកម្លេះ ហើយក៏បានផ្លាស់ប្តូរដើម្បីទប់ស្កាត់ការអធិស្ឋានរបស់មូស្លីមផងដែរ។ រីឯអ្នកនយោបាយឆ្វេងនិយម Furio Honsell បានកត់សម្គាល់ថាការសម្រេចចិត្តរបស់អភិបាលក្រុងបានរំលោភលើមាត្រាសំខាន់ៗរបស់រដ្ឋធម្មនុញ្ញ។

យោងតាមកាសែត La Repubblica ក៏បានឱ្យដឹងដែរថា អភិបាលក្រុងដែលនៅជាមួយគណបក្សស្តាំនិយម Lega ក៏បានប្រឆាំងអ៊ីស្លាមហាមមិនឱ្យគោរពបូជានៅមជ្ឈមណ្ឌលសហគមន៍នេះផងដែរ ដោយសារកន្លែងនេះជាកន្លែងដែលត្រូវសាងសងហេដ្ឋារចនាសម្ព័ន្ធ។Italian law sparks outcry as Muslims prayer spaces face threat of closure -  Shia Wavesក្នុងថ្ងៃដដែលនោះ បូជាចារ្យកាតូលិកពីរនាក់គឺលោក Flavio Zanetti និង Paolo Zuttion បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសេរីភាពក្នុងការថ្វាយបង្គំគឺជាតម្លៃដែលគួរត្រូវបានគោរពបំផុត។

ទោះជាយ៉ាងណាក៏ដោយ អ៊ីម៉ាមដ៏លេចធ្លោ Abdel Majid Kinani ក៏បានជំរុញឱ្យសហគមន៍មូស្លីមទាំងអស់រួមគ្នាតវ៉ាដោយសន្តិវិធីនៅថ្ងៃទី២៣ ខែធ្នូខាងមុខនេះ ដើម្បីឱ្យអភិបាលក្រុងបើកដំណើរការមជ្ឈមណ្ឌលសហគមន៍ឥស្លាមចំនួនពីរកន្លែងនេះឡើងវិញ៕

រឿង BA ផ្ទុះកក្រើកពេក ម៉ាដាមដា ចេញលិខិតមេធាវីការពារខ្លួនពីក្រុមនិយាយបង្ខូចកេរ្តិ៍ឈ្មោះ

0

នារយៈចុងក្រោយនេះអ្នកនាង សៀន សូលីដា ហៅ ម៉ាដាម ដា បានក្លាយជាប្រធានបទនៅលើបណ្តាញសង្គមក្រោយពីមានជម្លោះក្នុងក្រុមអនឡាញខណៈ Peypey Dy និង ចែតា ក៏ចេញមុខ Live ហែក ម៉ាដាម ដា និងទម្លាយអត្តចរិតជាម្ចាស់ក្រុមហ៊ុនមិនល្អ មិនមានសមត្ថភាពយកគេធ្វើBAដើរនិយាយអាក្រក់ពីគេជាដើម។ យ៉ាងណាមិញ ពេលនេះ ម៉ាដាមដា បានចេញលិខិតជូនដំណឹងពីមេធាវីជាផ្លូវការដើម្បីមានបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនក្រោយពីមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaGT1eyv1oyUN01XXjyRSs73umEePJJ7vVWUuPrHxSrFXrhKDUJevXNFPHi7Py_IolFZIR_Gb2Tlv4dHJzTL9cCXFJrWvU8PhNdqf7oWRJOLz74TcR16DvsJXLUtPsH8FE_C0-I6c9ZEXyDekMCVKEZVSv9LD3UPVU9VGnwryZ4SnA3iisUevMLU810ps/s2048/411074634_953141046473882_5632597378000074191_n.jpg

តាមលិខិតជូនដំណឹងចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដែលមានមេធាវីឈ្មោះ កោ លីឃន តំណាងឱ្យក្រុមហ៊ុនម៉ាដាម ដា បានឱ្យដឹងថាកាលពីពេលថ្មីៗនេះ ក្រុមហ៊ុនរបស់កូនក្តីលោកបានសង្កេតឃើញថានៅក្នុងបណ្តាញសង្គម ហ្វេសប៊ុក (Facebook) និង តឹកតុក (TikTok) ជាអាទិ៍ ដោយមានក្រុមបុគ្គលមួយចំនួន បានធ្វើរាល់សកម្មភាពមានចេតនា និយាយបង្កាច់បង្អួចដើម្បី ទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ ក្រុមហ៊ុន ម៉ាដាម ដា និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយហេតុថា ក្រុមហ៊ុនរបស់កូនក្តីលោកមិនដែលបានប្រព្រឹត្តដូចអ្វី ដែលបុគ្គលមួយក្រុម បានលើកឡើងនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi9UXRg_bM1ltOfzGb65YODoVDhlQLSW5vRzHTmjWCUJzlDIH9rp4FPCkndNA0nQa-IRVk7PdW5zpJJ54hM24CfenBt2uQyWjMI84egW5Aa5o6EvEyvY-ZV7NhIb40Ohh6lsoIsU-eBJaMlijZtvNJUU4REWLZ_EgGfJhzNN-kng_KZz_l2cGuuACeTsg/s2048/411153715_953141236473863_4726123567547412080_n.jpg

ហេតុដូចនេះ ក្នុងគោលបំណងការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ក្រុមហ៊ុនកូនក្តីលោកក្នុងនាមជាមេធាវី តំណាងឱ្យក្រុមហ៊ុន សូមបញ្ជក់ជូនដៃគូសហការ អតិថិជន និងសាធារណជន របស់ក្រុមហ៊ុន ម៉ាដាម ដា ថា៖
ក្រុមហ៊ុន ម៉ាដាម ជាក្រុមហ៊ុនមានទំនួលខុសត្រូវខ្ពស់ និង ដោយឈរលើគោលការណ៍ ស្មោះត្រង់ និងសុចរិត។ ក្រុមហ៊ុន តែងតែផ្ដល់តម្លៃដល់ដៃគូសហការ អតិថិជន និងទួតសុឆន្ទៈ (BA) របស់ ក្រុមហ៊ុនគ្រប់រូប ហើយក្រុមហ៊ុនសង្ឃឹមថារាល់ទូតសុឆន្ទៈ (BA)របស់ក្រុមហ៊ុន ត្រូវមានសេចក្តីថ្លៃថ្នូរ ក្រម សីលធម៌ និង សុជីវធម៌ ដែលជាគំរូល្អដល់សង្គម។
ក្រុមហ៊ុន ដាម ដា ក្នុងការជ្រើសរើសទូតសុឆន្ទៈ (BA)ណាម្នាក់របស់ក្រុមហ៊ុន ឬ រៀបចំ ប្រព្រឹត្ត កម្មវិធីផ្សេងៗទៀត សម្រាប់ធ្វើការផ្សព្វផ្សាយ ផលិតផល ដោយផ្អែកលើលក្ខខណ្ឌ បែបបទនីតិវិធី ការប្រជុំ និងសម្រេច តាមរយៈប្រធានផ្នែកជំនាញទទួលបន្ទុកកិច្ចការនីមួយៗ និងអគ្គនាយកក្រុមហ៊ុន ដោយភាព ហ្មត់ចត់ និងច្បាស់លាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGcq7-p0Q3zSrxTnV9bJWYRA9FlX-jhUBSgjeEoJVMvdGAk4ORuy9m92fGolcOlndltpa5KNjhZJsCGYuxDUxvXm5-id5AY3Tu4JhdNKkzviq-3YVl2j4wugTuBTpb63DOw4lrYp6zIlmdB2Z-2c56uQOH3dcjEHbL6fQh132n2ROGLqCh81t1LAY-taY/s2048/396706684_929947162126604_7996592838397288779_n.jpg

ប្រភពដដែលបញ្ជាក់ថា ក្រុមហ៊ុន ម៉ាដាម ដា តែងតែផ្តល់នូវទំនុកចិត្តភាពស្មោះត្រង់ ដល់ដៃគូសហការ អតិថិជន និង ទូតសុឆន្ទៈ (BA)របស់ក្រុមហ៊ុន ដោយក្រុមហ៊ុនមិនដែលប្រព្រឹត្តនូវទង្វើអសីលធម៌ចំពោះ ដៃគូសហការ អតិថិជន ឬ ទូតសុឆន្ទៈ (BA) របស់ក្រុមហ៊ុនឡើយ។ ដូចនេះ ក្រុមហ៊ុន សូមច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងបុគ្គលមួយចំនួនទៀត ដែលបានយករូបភាពថ្នាក់ដឹកនាំក្រុមហ៊ុន ដាក់ក្នុងវីដេអូ និងផ្សាព្វផ្សាយ ធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន ។

ចំណុចចុងក្រោយលិខិតជូនដំណឹងពីមេធាវីបានស្នើឱ្យបុគ្គលដែលធ្វើសកម្មភាព ផ្សព្វផ្សាយ បង្កាច់បង្អួច ប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ ក្រុមហ៊ុន និងថ្នាក់ដឹកនាំក្រុមហ៊ុន មេត្តាបញ្ឈប់នូវរាល់ទង្វើដែលរំលោភសិទ្ធិ និងកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងថ្នាក់ដឹកនាំ ក្រុមហ៊ុន ដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីនេះ ក្រុមហ៊ុនរបស់កូនក្តីលោកសូមរក្សាសិទ្ធិក្នុងចំណាត់ការតាមនីតិវិធីច្បាប់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-h8Q7kXT6fjP_Jy7z4ckA2Nlj5nQQfYF2vv-9S5b3XiXTGGjpNUdBso0xV3hCFSG1gsmYPTuwo5qTpE9GyEidgZQb4gWTJdAWe6286XVPz88ZnQgKbsrgauro1Sx8-u7SfkDvijwr7Cv1j169c5G9Ceu7xSbPOv6ZAczoq6brkwjGikD4c3VCE-ZxZXo/s2048/402834633_940935987694388_3447624976107550777_n.jpg

 

 

រោងចក្រចម្រោះទឹកកខ្វក់តម្លៃ៥០លានដុល្លារ នឹងលេចរូបរាងនៅក្នុងខេត្តមួយជាប់ភ្នំពេញ

0

ក្រុមហ៊ុនចិន គ្រោងនឹងដាក់ទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ក្នុងខេត្តកំពង់ស្ពឺ ខណៈខេត្តនេះមិនទាន់មានអាងចម្រោះទឹកកខ្វក់ចេញពីបណ្តារោងចក្រ សហគ្រាសនៅឡើយ។

អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វុី សំណាង បានឱ្យដឹងថា៖”ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានរោងចក្រ សហគ្រាស ចំនួន៣៩៤កន្លែង ហើយចំនួននេះនិងបន្តហក់ឡើងបន្ថែមទៀតនៅដើមឆ្នាំ២០២៤ តែខេត្តនេះមិនទាន់មានរោងចក្រដែលអាចស្តុក និងចម្រោះទឹកកខ្វក់ដែលបង្ហូរចេញពីរោងចក្រសហគ្រាស ដើម្បីចម្រោះឱ្យស្អាតត្រឹមត្រូវ មុននឹងបង្ហូរចូលទៅក្នុងបឹង អូរ ស្ទឹងនៅឡើយនោះទេ”។រោងចក្រចម្រោះទឹកកខ្វក់មួយទៀត គ្រោងសាងសង់នៅខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគជាង  ៥០លានដុល្លារ នៅលើផ្ទៃដីរដ្ឋ ៣០ហិកតា - CNC Newsដោយមើលឃើញពីកង្វះអាងចម្រោះទឹកនេះ ក្រុមហ៊ុន BUCG Co.Ltd នៃប្រទេសចិនក៏បានគ្រោងបោះទុនវិនិយោគសាងសង់រោងចក្រចម្រោះទឹកកខ្វក់ប្រមាណជា ៥០លានដុល្លា លើរង្វង់ផ្ទៃដីរដ្ឋប្រមាណជា ៣០ហិកតា ស្ថិតនៅក្នុងភូមិបាក់ធ្មេញ ឃុំរលាំងចក ស្រុកសំរោងទង ហើយគ្រោងសាងសង់នៅដើមឆ្នាំ២០២៤។

លោក លូ យៀន អនុប្រធានសភាពិគ្រោះយោបល់នយោបាយបានចុះពិនិត្យសិក្សាស្វែងយល់រួចហើយលើទីតាំងដែលគ្រោងបង្កើតរោងចក្រនោះ ដោយក្រុមការងារបានសម្រេច និងកំណត់យកទីតាំងខាងលើជាកន្លែងដែលត្រូវសាងសង់រោងចក្រ ហើយក្នុងនោះប្រតិភូក៏បានសុំឱ្យអាជ្ញាធររក្សាទុកនូវដើមឈើដែលមានស្រាប់ផងដែរ៕No photo description available.

ហ្វាំងឡង់បានរឹបអូសយករថភ្លើងពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយរុស្ស៊ី

0

បរទេស៖ ក្រុមហ៊ុនផ្លូវដែកជាតិហ្វាំងឡង់ (VR) បាននិយាយថា ខ្លួនបានរឹបអូសរថភ្លើងចំនួន ៤ ដែលជាសហកម្មសិទ្ធិនៃការបណ្តាក់ទុករួមគ្នាជាមួយសមភាគីរុស្ស៊ីរបស់ខ្លួនគឺក្រុមហ៊ុនផ្លូវដែករុស្ស៊ី (RZD) ដែលធ្លាប់ធ្វើដំណើររវាងប្រទេសទាំងពីរ ដើម្បីទូទាត់បំណុលដែលមិនទាន់បានបង់។Finland seizes joint venture trains with Russia

យោងតាមគេហទំព័រអន្តរជាតិ Daily Maverick ដែលបានចុះផ្សាយនៅថ្ងៃទី១៤ ខែធ្នូថា រថភ្លើងល្បឿនលឿន Allegro ចំនួន ៤ ត្រូវបានក្រុមហ៊ុនផ្លូវដែកជាតិហ្វាំងឡង់ (VR) រឹបអូសជាកម្មសិទ្ធផ្ទាល់ខ្លួន ដោយសារតែក្រុមហ៊ុនផ្លូវដែករុស្ស៊ី (RZD) មិនអើពើនឹងកាតព្វកិច្ចហិរញ្ញវត្ថុរបស់ខ្លួនចំពោះក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា Karelian Trains ។ ក្រុមហ៊ុនហ្វាំងឡង់បាននិយាយថា រថភ្លើងដែលរឹបអូសបាននីមួយៗមានទូរថភ្លើងចំនួន ៧ ហើយពួកគេនឹងប្រើប្រាស់នៅលើផ្លូវវែងៗក្នុងប្រទេសហ្វាំងឡង់ចាប់ពីឆ្នាំ ២០២៥ តទៅ។How sanctions are impacting Russia's railways - Railway Technology

រថភ្លើងដឹកអ្នកដំណើររវាងហ្វាំងឡង់ និងរុស្ស៊ីត្រូវបានផ្អាកនៅក្នុងខែមីនា ឆ្នាំ ២០២២ បន្ទាប់ពីប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការមួយនៅក្នុងអ៊ុយក្រែន។ យោងតាម VR បានឱ្យដឹងទៀតថា ពួកគេមានសិទ្ធិរឹបអូសរថភ្លើងចំនួន ៤ នេះដោយសារតែពួកគេបានសងប្រាក់កម្ចីរបស់ក្រុមហ៊ុន Karelian Trains ដែលជាក្រុមហ៊ុនបណ្តាក់ទុនរវាងរុស្ស៊ីនិងហ្វាំងឡង់ ដែលធ្លាប់ប្រឈមនឹងការក្ស័យធនក្នុងខែមិថុនា ឆ្នាំ ២០២៣។Finland suspends train connections to Russia | Al Arabiya English

Karelian Trains ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយ VR និង RZD មានភាគហ៊ុនស្មើគ្នា។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Karelian Trains ឥឡូវនេះបានក្លាយជាកម្មសិទ្ធរបស់ហ្វាំងឡង់តែមួយគត់។
បច្ចុប្បន្នទំនាក់ទំនងរុស្ស៊ី និងប្រទេសហ្វាំងឡង់កាន់តែតានតឹងជាងមុន បន្ទាប់ពីប្រទេស Nordic បានចូលរួមជាមួយអង្គការណាតូក្នុងខែមេសា ដោយបោះបង់ចោលគោលនយោបាយរបស់ខ្លួន គ្មានសម្ព័ន្ធភាពយោធារយៈពេលជាច្រើនទសវត្សរ៍។ ហ្វាំងឡង់ក៏បានសាងសង់របងព្រំដែនដ៏រឹងមាំជាមួយរុស្ស៊ីផងដែរ ដោយសារមានការព្រួយបារម្ភថាទីក្រុងម៉ូស្គូអាចប្រើប្រាស់លំហូរជនចំណាកស្រុកដើម្បីដាក់សម្ពាធលើនយោបាយរបស់ខ្លួន៕