Home ព័ត៌មានអន្តរជាតិ បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ

បវរកញ្ញាថៃម្នាក់លាលែងតំណែងថ្នាក់ខេត្តមិនចូលប្រកួត Miss Grand Thailand 2024 ដោយសារមូលហេតុនេះ

136
0

ម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin Wongsa ធ្វើឱ្យទស្សនិកជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីគ្រងមកុដថ្នាក់ខេត្តបានជិត២ខែស្រាប់តែនាងសុំបោះបង់សិទ្ធិក្នុងការប្រកួតរបស់នាងដំណើរឆ្ពោះទៅការប្រកួត Miss Grand Thailand 2024។ ទោះយ៉ាងណា ក្នុងការផ្តល់បទសម្ភាសសន្និសីទសារព័ត៌មានក្នុងស្រុកកាលពីពេលថ្មីៗនេះ Bam Pailin បានទម្លាយថាការលាលែងតំណែងនេះដោយសារតែពេលនេះនាងកំពុងមានផ្ទៃពោះទើបមិនអាចចូលរួមប្រកួតបាន។

អ្នកគាំទ្រវិស័យបវរកញ្ញាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើទំព័រហ្វេសប៊ុករបស់ Miss Grand Ranong បង្ហោះសារជូនដំណឹងពីការដកបេក្ខភាពម្ចាស់ជ័យលាភី Miss Grand Ranong 2024 Bam Pailin ចេញភ្លាមៗដោយមិនទាន់បញ្ជាក់មូលហេតុច្បាស់លាស់។ ក្នុងការបង្ហោះនោះ PD Miss Grand Ranong បានបញ្ជាក់ថានឹងមានការធ្វើសន្និសីទសារព័ត៌មានស្តីពីការប្រកាសដកបេក្ខភាពបវរកញ្ញារូបនេះចេញពីតំណែងនៅថ្ងៃទី៣០ ខែមករា ដោយសារបច្ចុប្បន្នរូបលោកជាប់ធ្វើជំនួញនៅបរទេស។

មិនឱ្យខកសម្តី Miss Grand Ranong 2024 រួមជាមួយនឹងលោក Nitipong Kaewmanee PD នៃ Miss Grand Ranong បានធ្វើសន្និសីទសារព័ត៌មាន ដោយ Bam Pailin បានបកស្រាយថា នាងនឹងក្លាយជាអ្នកម្តាយឆាប់ៗនេះមិនអាចបន្តការប្រកួតបានទេ។ នាងបន្តថា បន្ទាប់ពីទទួលបានតំណែងជា Miss Grand Ranong 2024 នៅពេលដែលដឹងថានាងមានផ្ទៃពោះ នាងបានសម្រេចចិត្តបោះបង់តំណែងនេះ។ ចំពោះអាយុគភ៌ Bam Pailin មិនបានទម្លាយប្រាប់អ្នកសារព័ត៌មាននោះទេដោយនាងនឹងត្រូវទៅជួបគ្រូពេទ្យម្តងទៀត។ ការលាលែងតំណែងនេះបវរកញ្ញាដែលជំនួស Bam Pailinគឺជាលំដាប់រងទី១ Komkaem Natthavikarn នឹងចូលកាន់តំណែង Miss Grand Ranong ហើយនឹងត្រៀមខ្លួនចូលប្រកួត Miss Grand Thailand 2024 នាពេលខាងមុខ។

គួរបញ្ជាក់ថា Bam Pailin បានក្លាយជា Miss Grand Ranong 2024 កាលពីយប់ថ្ងៃទី៤ ធ្នូ ឆ្នាំ២០២៣។ មុននឹងក្លាយជាម្ចាស់មកុដថ្នាក់ខេត្ត Bam Pailin គឺជាអ្នកចម្រៀងម្នាក់ដែលមានឈ្មោះបោះសំឡេងនៅក្នុងពិភពកម្សាន្តថៃផងដែរ៕