Home ព័ត៌មានអន្តរជាតិ មីយ៉ាន់ម៉ាផ្តល់ការធានារ៉ាប់រងយានយន្តឆ្លងដែនក្នុងតំបន់អាស៊ាន

មីយ៉ាន់ម៉ាផ្តល់ការធានារ៉ាប់រងយានយន្តឆ្លងដែនក្នុងតំបន់អាស៊ាន

65
0

ប្រទេសមីយ៉ាន់ម៉ា ៖ ស្ថានីយវិទ្យុ និងទូរទស្សន៍មីយ៉ាន់ម៉ារាយការណ៍ថា ប្រទេសមីយ៉ាន់ម៉ាបានដំណើរការការធានារ៉ាប់រងរថយន្តឆ្លងដែនសម្រាប់យានយន្តរបស់ប្រទេសសមាជិកអាស៊ាន តាមរយៈប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) ។ ការដាក់ឱ្យដំណើរការប្រើប្រាស់ការធានារ៉ាប់រងនេះ បានធ្វើឡើងដោយក្រុមហ៊ុនធានារ៉ាប់រងមីយ៉ាន់ម៉ា ឈ្មោះ «Myanma Insurance» នៅទីក្រុងយ៉ាំងហ្គន ។Myanmar, Thailand Sign MoU to Boost Cross-border Trade | Greater Mekong  Subregion (GMS)

លោក U Lwin Oo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Myanma Insurance លើកឡើងថា ក្រុមហ៊ុនបានបង្កើតការិយាល័យនៅតាមច្រកព្រំដែនជាច្រើនកន្លែង ដូចជា ៖ ច្រកមៀវឌី, ថាឃីលិក, មូសិ និងតាមូ ដើម្បីទទួលយានយន្តទាំងអស់ដែលបានធ្វើដំណើរមកប្រទេសមីយ៉ាន់ម៉ា តាមរយៈប្រព័ន្ធនេះ ។Thai-Myanmar border bridge reopens after three-year closure

ហេតុនេះ ប្រព័ន្ធធានារ៉ាប់រងយានយន្ត (ACMI) នឹងផ្តល់ភាពងាយស្រួលដើម្បីបញ្ជាក់ពីការធានារ៉ាប់រងយានយន្តពីបណ្តាប្រទេសជាសមាជិកអាស៊ាន តាមរយៈកម្មវិធីអនឡាញ ។ ប្រព័ន្ធនេះអាចទូទាត់ថ្លៃធានារ៉ាប់រងតាមអនឡាញបាន ប៉ុន្តែត្រូវតែទូទាត់ជាប្រាក់ «Kyat» របស់មីយ៉ាន់ម៉ា ស្របតាមការកំណត់របស់ក្រុមហ៊ុន ។ ករណីយានយន្តទាំងនេះមានគ្រោះថ្នាក់នៅមីយ៉ាន់ម៉ា ពួកគេនឹងទទួលបានការថែទាំ និងការទទួលខុសត្រូវ ។Myanmar, China trucks soon to be allowed for bilateral border crossing |  Ministry Of Information

ចំណែកយានយន្តរបស់ប្រទេសមីយ៉ាន់ម៉ា នឹងត្រូវទូទាត់ថ្លៃធានារ៉ាប់រងនៅច្រកព្រំដែនរបស់ប្រទេសជាសមាជិកអាស៊ានដូចគ្នាដែរ និងស្របតាមថ្លៃធានារ៉ាប់រងដែលប្រទេសទាំងនេះបានកំណត់ ។

បើតាមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន ស្តីពីការសម្រួលដល់ការដឹកជញ្ជូនទំនិញឆ្លងកាត់ព្រំដែនបញ្ជាក់ថា យានយន្តដឹកទំនិញ រួមទាំងយានយន្តគ្រប់ប្រភេទដែលបើកបរឆ្លងកាត់តំបន់ព្រំដែនរបស់បណ្តាប្រទេសសមាជិកអាស៊ាន ទោះជារថយន្តប្រភេទអ្វីក៏ដោយ គឺចាំបាច់ត្រូវធ្វើការធានារ៉ាប់រងរថយន្ត ដែលស្ថិតក្រោមការធានារ៉ាប់រងយានយន្តរបស់ប្រទេសនោះ ៕