Home ព័ត៌មានអន្តរជាតិ ថៃសង្ឃឹមថា ជើងហោះហើរក្នុងនិងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន

ថៃសង្ឃឹមថា ជើងហោះហើរក្នុងនិងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន

51
0

ប្រទេសថៃ ៖ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃសង្ឃឹមថា ជើងហោះហើរក្នុង និងក្រៅប្រទេស នឹងកើនឡើងក្នុងអំឡុងពេលចូលឆ្នាំចិន ។ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺជើងហោះហើរស្មើនឹង១៦.៧៦៦ជើង កើនឡើង១៧% ជាពិសេស ជើងហោះហើររវាងប្រទេសថៃ និងចិន នឹងកើនឡើងដល់១.៨៩៤ជើង ។For the first time, Chinese New Year will be an official holiday in Thailand

លោក Napasit Chakrapitak នាយកក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃលើកឡើងថា ក្នុងអំឡុងពេលចូលឆ្នាំចិន គឺជាពេលវេលាដំណើរកម្សាន្តទាំងក្នុង និងក្រៅប្រទេស ហើយចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមហ៊ុនសង្ឃឹមថា នឹងមានបរិមាណជើងហោះហើរសរុបចំនួន១៦.៧៦៦ជើង និងជាមធ្យមស្មើ២.៣៩៥ជើងក្នុង១ថ្ងៃ ដែលកើនឡើងលើសឆ្នាំ២០២៣ ប្រមាណ១៧% ។Top 5 Busiest International Airports in Thailand

ចំណែកជើងហោះហើររវាងប្រទេសថៃ និងចិន ក្នុងអំឡុងពេលចូលឆ្នាំចិនរយៈពេល៧ថ្ងៃ នឹងស្មើចំនួន១.៨៩៤ជើង និងជាមធ្យមស្មើនឹង២៧០ជើងក្នុង១ថ្ងៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានរៀបចំប្រព័ន្ធបរិក្ខាររួចជាស្រេច ដើម្បីផ្តល់សេវាកម្មជាបន្តបន្ទាប់ ដូចជា ៖

-វិធានការគ្រប់គ្រងការធ្វើចរាចរផ្លូវអាកាស (Air Traffic Flow Management) ដើម្បីរៀបចំការចរាចរផ្លូវអាកាសយ៉ាងមានប្រសិទ្ធភាព
-ការគ្រប់គ្រងការងារឱ្យបានគ្រប់គ្រាន់ដើម្បីត្រៀមខ្លួនទទួលយកគ្រប់ស្ថានការណ៍ និង
-ការត្រៀមខ្លួនទប់ទល់ជាមួយស្ថានការណ៍បន្ទាន់ ។Bangkok Post - Hong Kong moves up list of Asia-Pacific's busiest airports,  but still behind Singapore Changi, Seoul Incheon and Bangkok

លើសពីនេះ ក្រុមហ៊ុនក៏បានទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធផងដែរ ដូចជា ៖ ទំនាក់ទំនងជាមួយគ្រប់អាកាសយានដ្ឋាន និងក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ ដើម្បីឱ្យការគ្រប់គ្រងការចរាចរផ្លូវអាកាសប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព ។

ឧស្សាហកម្មអាកាសចរណ៍បានកើនឡើងជាបន្តបន្ទាប់ ហើយភ្ញៀវទេសចរចិននៅតែជាក្រុមគោលដៅសំខាន់របស់វិស័យទេសចរណ៍ និងអាកាសចរណ៍ប្រទេសថៃ ។ ក្រុមហ៊ុនវិទ្យុអាកាសចរណ៍ប្រទេសថៃបានចាប់ផ្តើមគម្រោងសហការជាមួយប្រទេសចិន ដើម្បីបង្កើតផ្លូវហោះហើរស្របគ្នា (Parallel Route) និងភ្ជាប់ទៅកាន់ទីក្រុងសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេសចិន ដូចជា ៖ ទីក្រុងស៊ីអាន, ឆុងឈីង, ឈើងទូ, ធៀនហ្វូ, គុនមីង និងគុយយ៉ាង ។Chinese New Year in Thailand 2024 | All You Need to Know | Holidify

ផ្លូវហោះហើរស្របគ្នា (Parallel Route) នេះ នឹងជួយជំរុញកម្រិតសុវត្ថិភាពក្នុងការហោះហើរ និងអាចគ្រប់គ្រងការចរាចរលើផ្លូវអាកាសឱ្យកាន់តែមានប្រសិទ្ធភាព និងបង្កើនសមត្ថភាពគាំទ្រការហោះហើរ ។ ហេតុនេះ វានឹងជាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវអាកាសដើម្បីគាំទ្រឧស្សាហកម្មហោះហើរ និងការអភិវឌ្ឍសេដ្ឋកិច្ចតាមនយោបាយរបស់ក្រសួងគមនាគមន៍ ៕