យោងតាមសារព័ត៌មានចុះផ្សាយកាលពីថ្ងៃទី១៨ ខែមករា តារាសម្តែង Charmaine Sheh ថ្មីៗនេះបានទិញអាផាតមិនក្នុងតំបន់លំនៅដ្ឋានមួយក្នុងទីក្រុងហុងកុងក្នុងតម្លៃ ៣.៨ លានដុល្លារ។ គួរឱ្យដឹងតារាសម្តែងរូបនេះមានផ្ទះយ៉ាងតិច៥ខ្នង ហើយនាងរស់នៅតែមួយខ្នងប៉ុណ្ណោះនិងនៅសល់សម្រាប់ទុកជួលរកចំណូលបានរាប់ម៉ឺនដុល្លារក្នុងមួយខែ។ ដ្បិតថាវ័យ៤៩ឆ្នាំហើយតែតារាស្រីរូបនេះមិនគិតគូររៀបការក្តីប៉ុន្តែនាងពិតជាមានទ្រព្យសម្បត្តិយ៉ាងច្រើនដោយមានផ្ទះវីឡា និងផ្ទះល្វែងដែលមានតម្លៃសរុបដល់ទៅ២៣លានដុល្លារ។Actress Charmaine Sheh amasses $23M in Hong Kong property investments -  VnExpress Internationalតួឯកស្រីរូបនេះ ធ្លាប់និយាយថា ហុងកុងមានដីតិចនិងមានមនុស្សច្រើនដូច្នេះការទិញអចលនទ្រព្យទទួលបានផលចំណេញច្រើនជាងការដាក់ប្រាក់នៅក្នុងធនាគារ។ នាងមានការប្រយ័ត្នប្រយែង មិនវិនិយោគដោយប្រថុយប្រថាន តែទិញផ្ទះដែលនាងមានលទ្ធភាព ទើបនាងមិនចាំបាច់ខ្ចីប្រាក់ច្រើនពីធនាគារសម្រាប់ការទិញអចលនទ្រព្យ។Charmaine Sheh 佘詩曼- YouTube

Charmaine Sheh បានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងឆ្នាំ១៩៩៧ បន្ទាប់ពីបានជាប់ចំណាត់ថ្នាក់បវរកញ្ញាហុងកុង។ នាងជាតួឯកស្រីលេចធ្លោនៅ TVB ក្នុងទសវត្សរ៍ឆ្នាំ ២០០០ជាមួយនឹងខ្សែភាពយន្តជាច្រើន។ នៅពេលដែលនាងចាកចេញពី TVB ជាលើកដំបូងក្នុងឆ្នាំ ២០១៦ មនុស្សជាច្រើនគិតថា Charmaine Sheh នឹងបាត់បង់ «ខ្នងបង្អែក» របស់នាង ហើយនឹងមិនអាចបន្តអាជីពរបស់នាងបានទៀតទេ។ យ៉ាងណា តារាស្រីរូបនេះ បានបញ្ជាក់ពីសមត្ថភាពរបស់នាងហើយនៅតែមានតំណែងក្នុងវិស័យសិល្បៈដដែល។Charmaine Sheh Sze-Man - Wikiwand

Charmaine Sheh បាននិយាយថា នាងពូកែរកលុយ ហើយអាជីពរបស់នាងក៏មានការអភិវឌ្ឍយ៉ាងល្អ។ ចាប់តាំងពីឆ្នាំ២០១៦ មក នាងបានបង្កើតក្រុមហ៊ុនមួយដើម្បីចរចាការងារផ្ទាល់ខ្លួន ដោយផ្តោតលើទីផ្សារប្រទេសចិន។ នៅឆ្នាំ ២០១៨ ដោយសារ យុទ្ធសាស្រ្ត នាងមានកម្មវិធីផ្សាយពាណិជ្ជកម្ម និងព្រឹត្តិការណ៍ជាច្រើន។ ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយមក ខ្លួននាងនៅតែរក្សាបាននូវប្រជាប្រិយភាព និងទាក់ទាញរបស់នាង ដោយជារៀងរាល់ឆ្នាំនាងមានភាពយន្តល្បី។No regrets not getting married: Charmaine Sheh chooses to be single at 45,  Entertainment News - AsiaOne

នៅឆ្នាំ២០២៣ នាងបានទទួលការវាយតម្លៃជាវិជ្ជមានពីទស្សនិកជនសម្រាប់បង្ហាញខ្លួនក្នុងរឿងថ្មីរបស់នាងមានចំណងជើងថា «The Queen Of News»។ រឿងថ្មីនេះបង្ហាញពី ការវិលត្រឡប់តារាស្រី Charmaine Sheh ក្នុងការថតរឿងឱ្យ TVB បន្ទាប់ពីរយៈពេល៧ឆ្នាំនៃការចាកចេញពីស្ថានីយទូរទស្សន៍។

គួរបញ្ជាក់ថា Charmaine Sheh ធ្លាប់មានទំនាក់ទំនងជាមួយដៃគូជាង១០នាក់ ប៉ុន្តែទំនាក់ទំនងភាគច្រើនមានរយៈពេលខ្លី។ កាលពីចុងឆ្នាំ២០២៣ តារាស្រីរូបនេះបាននិយាយថា នាងមិនបានសង្កត់ធ្ងន់ច្រើនលើចំណងអាពាហ៍ពិពាហ៍ទេ ហើយមិនគិតថាគ្រួសារមួយចាំបាច់ដើម្បីធ្វើឱ្យជីវិតពេញលេញនោះទេ។ នាងមិនដែលមានអារម្មណ៍ឯកាទេ រាល់ថ្ងៃសប្បាយចិត្ត ព្រោះនាងជាប្រភេទមនុស្សដែលងាយស្កប់ស្កល់ និងចេះផ្តោតលើបច្ចុប្បន្ន៕Charmaine Sheh - Wikipedia