ក្នុងកិច្ចប្រជុំមួយស្តីពី «World Economic Forum 2024» នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ដែលមានមន្ត្រីរដ្ឋាភិបាល និងក្រុមហ៊ុនឯកជនមកពីជុំវិញពិភពលោក បានមកចូលរួមជជែកពិភាក្សាអំពីបញ្ហាសំខាន់ៗផ្នែកសេដ្ឋកិច្ច ។ វាជាការពិភាក្សាគ្នាអំពីការកំណត់ទិសដៅរបស់ពិភពលោកផ្នែកសេដ្ឋកិច្ចថា តើគួរតែដើរតាមផ្លូវណា?AI's Role in Education Discussed at 2024 World Economic Forum

ក្នុងកិច្ចប្រជុំនេះដែរ គេបានពិភាក្សាថា តើបច្ចេកវិទ្យា AI នឹងផ្តល់ផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច និងសង្គមដូចម្តេចខ្លះ? ហើយមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានសាកសួរទៅកាន់មន្ត្រីដែលមកចូលរួមក្នុងកិច្ចប្រជុំនេះ ។

សារព័ត៌មានរ៉យទ័របានលើកឡើងពីលទ្ធផលស្ទង់មតិរបស់ CEO មកពីស្ថាប័នចំនួន៤.៧០០ ដែលបានចូលរួមកិច្ចប្រជុំនៅទីក្រុងដាវ៉ូស បង្ហាញថា CEO ប្រមាណ៤៥% ជឿជាក់ថា ស្ថាប័នដែលពួកគេកំពុងគ្រប់គ្រងនោះអាចនឹងរលំរលាយបានដោយសារបច្ចេកវិទ្យា AI ។ ហេតុនេះ ពួកគេជឿថា AI នឹងបង្កបញ្ហាផ្នែកសុវត្ថិភាពរបស់ស្ថាប័ន រួមទាំងការផ្សាយព័ត៌មានលាក់បាំងរបស់ AI ផងដែរ ។ រីឯ CEO ប្រមាណ៧៥% ជឿជាក់ថា រយៈពេល៣ឆ្នាំទៀត បច្ចេកវិទ្យា AI នឹងចូលមកផ្លាស់ប្តូរវិធីធ្វើការរបស់មនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfQHqMeAMj5Rsl0v0GrRLA8gPyxOJhw9gd5vf5QsnsHwoKUU5BXPKX16RKFO6mD5RBVOn3Hsondym57U1zbkPphLjYhdgVCQ_mfMb5x6Lfqk5zUNxPWsa9qeLPbNm2je5W3H9ropTTmCJiBgdeCskjHtAXYq1_GZtRXt9dtH0iFVPJiYpEeSXmKHXmuWM/s1024/Leonardo_Diffusion_XL_HighLevel_AI_Summit_with_World_Economic_1-1.jpg

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មហ្វេសប៊ុក ដែលបានផ្សាយពាណិជ្ជកម្មមកកាន់អ្នកប្រើប្រាស់យ៉ាងចំគោលដៅ ហាក់ដូចជាពួកគេបានស្តាប់ឮអ្នកប្រើប្រាស់ជជែកគ្នា ក៏បានមកចូលរួមប្រជុំនៅទីក្រុងដាវ៉ូសផងដែរ ។

នាយកគ្រប់គ្រងផ្នែកអាជីវកម្មអន្តរជាតិរបស់ក្រុមហ៊ុន Meta យល់ឃើញថា បច្ចេកវិទ្យា AI នឹងធ្វើឱ្យការជ្រើសរើសវិធីផ្សាយពាណិជ្ជកម្មងាយស្រួលជាងមុន និងផ្សាយចំក្រុមគោលដៅទៀតផង ។ ដូច្នេះ នៅឆ្នាំ២០២៤ ក្រុមហ៊ុន Meta នឹងប្រើប្រាស់ AI ក្នុងផ្នែកផ្សាយពាណិជ្ជកម្ម ។ វាជាការរកប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbtAtqPZPI6vRL21qjZ32pIFjPcD_85qVqfrCVyxDO7Yei-bzDlAZnFp2jt0sGH8HWHeFObNSIwBGIVAFwiLg3OELtKLxVYNOGxMt40JV2SX2xBLMPr6JcIRlVPF1Ko4a25cSENy5EajrYIiBpMI61mHv5nSopBY_qQlI2V3Y_DZ-YjvpGv9NNrjFTb3g/s900/world-economic-forum-admoni-900x600-401--min.jpg

ទោះយ៉ាងណា មានក្រុមហ៊ុនដែលមានគម្រោងទទួលប្រាក់ចំណូលពីការប្រើប្រាស់បច្ចេកវិទ្យា AI ដោយផ្ទាល់ គឺក្រុមហ៊ុន OpenAI ដែលផ្តល់សេវាកម្ម ChatGPT នាពេលបច្ចុប្បន្ន ក្រោយពីមានមតិរិះគន់កាលពីចុងឆ្នាំ២០២៣ ។

ចំណែក CEO របស់ក្រុមហ៊ុន Microsoft បានលើកឡើងក្នុងកិច្ចប្រជុំនៅទីក្រុងដាវ៉ូសថា ៖ «ខ្ញុំសប្បាយចិត្ត ហើយខ្ញុំគ្មានបញ្ហាអ្វីទេជាមួយការងារគ្រប់គ្រង» ។ CEO ក្រុមហ៊ុន Microsoft បន្តថា លោកយល់ស្របជាមួយក្រុមហ៊ុន OpenAI ដែលងាកមកស្វែងរកប្រាក់ចំណូលពិតប្រាកដ ខណៈកាលពីមុន ក្រុមហ៊ុននេះមិនស្វែងរកប្រាក់ចំណូលទេ ៕Davos 2024: AI takes over WEF's main area pushing crypto aside