មនុស្សមួយចំនួនជួបបញ្ហាការបត់ជើងតូចញឹកញាប់នៅពេលយប់ ហើយយ៉ាងហោចណាស់ ពួកគេត្រូវក្រោកចូលបន្ទប់ទឹក ចំនួន២ដងក្នុង១យប់ ។ ហេតុនេះ ការបត់ជើងតូចញឹកញាប់ពេក វានឹងរំខានដល់ការសម្រាករបស់យើង និងធ្វើឱ្យយើងមានអារម្មណ៍មិនស្រស់ថ្លាពេលព្រឹកព្រលឹម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimByCDtLKEalioV3EOMPvq5lC4KX6JQJwVERWOKnWWQvYgr6BbfZCXvHgL3pvD0oKwXgK2SAei1lbAabHSsHgEldpkj4U8cMsn5XfWjN1QZSVEky-6_iYG9ZMXt3mT0rmqPp9LPylzqi_F8EKE8nIHvh4OieCW2mWH9QUkMgmtawg0z80mEb3FFNdHHdw/s752/Common-causes-of-urinating-at-night.jpg

វាបណ្តាលមកពីមូលហេតុជាច្រើនដែលធ្វើឱ្យយើងបត់ជើងតូចញឹកញាប់ពេលយប់ ដូចជា ៖
-ជំងឺខ្សោយបេះដូង
-ជំងឺខ្សោយតម្រងនោម
-ជំងឺទឹកនោមផ្អែម
-ជំងឺក្រពេញប្រូស្តាតរីកធំ
-សម្ពាធឈាមឡើងខ្ពស់
-បណ្តាលមកពីការប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំបញ្ចុះទឹកនោម
-មានបញ្ហាផ្លូវដង្ហើមនៅពេលសម្រាកលក់ និង
-បណ្តាលមកពីមានជំងឺផ្លូវចិត្ត ដូចជា ជំងឺធ្លាក់ទឹកចិត្ត និងការបារម្ភ ។Why You Pee So Much at Night - Frequent Urination Causes

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួនសម្រាប់ជួយការពារការនោមញឹកញាប់ពេលយប់ រួមមាន ៖
-ចាប់ពី២ម៉ោង ទៅ៣ម៉ោងមុនពេលសម្រាកយប់ គួរចៀសវាងផឹកទឹក ឬភេសជ្ជៈផ្សេងៗ
-ចៀសវាងការផឹកភេសជ្ជៈមានជាតិកាហ្វេអ៊ីន ឬគ្រឿងស្រវឹងពេលយប់
-គ្រប់គ្រងទម្ងន់របស់យើងឱ្យស្ថិតក្នុងកម្រិតធម្មតា
-ហាត់ប្រាណឱ្យបានទៀងទាត់
-ចូលបន្ទប់ទឹកមុនពេលសម្រាក
-សម្រាកឱ្យបានគ្រប់គ្រាន់ និង
-ថែទាំសុខភាពចិត្តឱ្យរឹងមាំ ។

បើបានអនុវត្តតាមវិធីសាស្ត្រទាំងនេះហើយ ប៉ុន្តែយើងនៅតែជួបបញ្ហានោមញឹកញាប់នៅពេលយប់ទៀត គួរតែប្រញាប់ទៅពិភាក្សាជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងវិធីព្យាបាល ៕