Home Blog Page 1309

ភ្ញាក់ផ្អើលពេញបណ្តាញសង្គម! ក្រោយកូនភ្លោះមួយគូរកើតមកមានឆ្នាំកំណើតខុសគ្នា

0

បរទេស៖ ឪពុកម្តាយជនជាតិអាមេរិករំភើបចិត្តជាខ្លាំង បន្ទាប់ពីកូនភ្លោះរបស់ពួកគេកើតក្នុងឆ្នាំផ្សេងៗគ្នា ដោយកូនដំបូងកើតនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងម្នាក់ទៀតកើតនៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ។

យោងតាមគេហទំព័រអន្តរជាតិមួយដែលបានចុះផ្សាយនៅថ្ងៃទី៣ ខែមករាថា កូនភ្លោះជនជាតិអាមេរិកដែលកើតក្នុងឆ្នាំផ្សេងៗគ្នាឈ្មោះ Ezra Hamrey បានកើតនៅម៉ោង ១១:៤៨ នាទីព្រឹកនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ខណៈដែលកូនភ្លោះម្នាក់ទៀតឈ្មោះ Easy Kyo កើតនៅម៉ោង ១២:២៨ នាទីត្រូវនឹងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៤ ក្នុងមន្ទីរពេទ្យនៃរដ្ឋ New Jersey សហរដ្ឋអាមេរិក ដែលធ្វើឱ្យពួកគេទាំងពីរនាក់បានកើតនៅថ្ងៃខែឆ្នាំផ្សេងៗគ្នា។Twins born on different days in different years | Viral News - News9live

ឪពុកម្តាយរបស់កូនភ្លោះទាំងពីរនេះបាននិយាយថា ពួកគាត់ពិតជារំភើបចិត្តខ្លាំងណាស់ ហើយកូនទាំងពីរនេះគឺជាអំណោយពរជ័យដ៏ធំរបស់គាត់។ ឪពុក Billy Humphrey និងម្តាយ Eve Humphrey ជឿជាក់ថា កូនភ្លោះរបស់ពួកគេនឹងក្លាយជាមនុស្សដ៏អស្ចារ្យមួយដែលអាចផ្លាស់ប្តូរពិភពលោកបាន ព្រោះកូនភ្លោះនេះបានកើតនៅថ្ងៃខែឆ្នាំខុសៗគ្នា។

ទោះជាយ៉ាងណាក៏ដោយ ម្តាយ Eve Humphrey បាននិយាយថា តាមពិតទៅនាងត្រូវសម្រាលកូននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែពេលដល់ថ្ងៃនោះនាងមិនបានឈឺពោះអ្វីទេ បន្ទាប់មកនៅថ្ងៃ ៣១ ទើបនាងចាប់ផ្តើមឈឺពោះសម្រាលកូន ហើយនៅថ្ងៃទី ១ ឆ្នាំ២០២៤ នាងក៏បានសម្រាលកូនបានមួយទៀត។ Eve Humphrey បានបន្តទៀតថា នាងមិនមានបំណងចង់បានកូនបន្ថែមទៀតនោះទេ កូនភ្លោះនេះគឺជាកូនចុងក្រោយរបស់នាងហើយ៕Twins born in separate years: Couple welcomes twins born on 2 different days  and years - ABC13 Houston

ស្ត្រីដែលជំរិតទារប្រាក់ពីលោក Lee Sun Kyun ជាអតីតតារាសម្ដែងម្នាក់ដែលមានប្រវត្តិបោកប្រាស់បុរសៗជាច្រើននាក់

0

ជុំវិញមរណភាពរបស់តារាសម្តែងកូរ៉េដ៏ល្បីលោក Lee Sun Kyun គ្រប់ប្រព័ន្ធផ្សព្វផ្សាយទាំងក្នុងនិងក្រៅស្រុកនៅតែតាមដានមិនដាច់ដោយសារតែចង់ដឹងពីករណីនេះវិវត្តន៍ទៅជាយ៉ាងណាបន្តទៀតក្រោយពីស្រ្តីម្នាក់ដែលជំរិតទារប្រាក់ពីតារាសម្តែងរូបនេះត្រូវប៉ូលិសឃុំខ្លួន។ ទោះយ៉ាងណបើតាមការផ្សព្វផ្សាយរបស់ឆាណែលយូធូបមួយបានទម្លាយពីអត្តសញ្ញាណស្រ្តីវ័យក្មេងនោះដែលគេដាក់ឈ្មោះថាជា ស្រ្តីA នាងគឺជាអតីតតារាសម្តែងម្នាក់ថែមទាំងមានប្រវត្តិធ្លាប់បោកប្រាស់បុរសជាច្រើននាក់មុនពេលជំរិតទារប្រាក់ពីលោក Lee Sun Kyun។

កាលពីថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២៣ ឆាណែលយូធូប Caracula Crime Lab បានចេញផ្សាយរូបភាពចំនួន៣របស់ស្រ្តី A និងចោទប្រកាន់ថា ស្រ្តី A គឺជាអតីតតារាសម្តែងនិងជាស្រ្តីមេម៉ាយកូន១មានឈ្មោះថា Park So Jung មានអាយុ ២៨ ឆ្នាំ។ ក្នុងអត្ថបទក៏លាតត្រដាងផងដែរថា Park So Jung រស់នៅក្នុងអគារតែមួយជាមួយស្រ្តី B ដែលត្រូវបានគេស្គាល់ថាជា Kim Nam Hee ។ បច្ចុប្បន្ន ស្ត្រីទាំងពីរនាក់កំពុងស្ថិតក្រោមការស៊ើបអង្កេតពីបទជំរិតទារប្រាក់ចំនួន ៣៥០ លានវ៉ុនប្រមាណជាង២៧ម៉ឺនដុល្លារពីលោក Lee Sun Kyun។

ទោះបីជាស្រ្តីឈ្មោះ Kim Nam Hee អះអាងថាមិនស្គាល់ Park So Jung ក៏ដោយប្រភពឆាណែលខាងលើបានចោទប្រកាន់ថា ស្ត្រីទាំងពីរនាក់បានជួបគ្នាដំបូងនៅក្នុងពន្ធនាគារ ហើយបានក្លាយជាអ្នកជិតខាងនៅក្នុងអគារតែមួយ បន្ទាប់ពីបានកាត់ទោសរៀងៗខ្លួន។

នៅក្នុងអត្ថបទមួយផ្សេងទៀតពីប្រភព bombshell បានឱ្យដឹងថា Park So Jung ត្រូវបានគេនិយាយថាបានប្រើកម្មវិធីដែលពេញនិយមជាមួយអ្នកជំនាញធ្វើការក្នុងវ័យ ២០ និង ៣០ឆ្នាំរបស់ពួកគេដើម្បីអនុវត្តការបោកប្រាស់របស់នាង។ បន្ទាប់ពីមានទំនាក់ទំនងស្នេហា និងរួមមេត្រីជាមួយបុរសដែលនាងជួប Park So Jung នឹងប្រាប់ពួកគេថានាងមានផ្ទៃពោះ ដោយទាមទារប្រាក់សម្រាប់ចិញ្ចឹមកូន។Lee Sun-kyun's Death: Could It Lead to a Social Reckoning in Korea? – The  Hollywood Reporter

ប្រភពបានបញ្ជាក់ទៀតថា ស្រ្តីA ឈ្មោះ Park So Jung មានកូននៅក្នុងខែមករា ឆ្នាំ២០២៣ ហើយបានស្នើសុំថ្លៃស្នាក់នៅមិនត្រឹមតែពីឪពុកបង្កើតរបស់កូនប៉ុណ្ណោះទេ ប៉ុន្តែពីអ្នកផ្សេងទៀតដែលនាងបានជួបតាមរយៈកម្មវិធី។ នាងបានបន្តធ្វើបែបនេះអស់រយៈពេលជាច្រើនខែ ហើយ Park So Jung បានបោកប្រាស់បុរស ៥ នាក់តាមរយៈវិធីសាស្ត្រនេះ។ ទោះយ៉ាងណា បុរសម្នាក់ក្នុងចំណោមបុរសទាំង៥ បានធ្វើតេស្តភាពជាឪពុក ដែលបង្ហាញថាខ្លួនគេត្រូវបានគេកុហកបោកប្រាស់ ហើយបាននាំ Park So Jung ទៅតុលាការជុំវិញការក្លែងបន្លំ។

គួរបញ្ជាក់ថា Lee Sun Kyun មានអាយុ ៤៨ ឆ្នាំ បានបំរើវិស័យកម្សាន្តអស់រយៈពេល២២ ឆ្នាំ។ ភាពយន្តដែលលេចធ្លោជាងគេរបស់ Lee Sun Kyun គឺបានចូលរួមសម្តែងក្នុងរឿង Parasite ដែលជាភាពយន្តមួយទទួលបានពានរង្វាន់ភាពយន្តល្អបំផុត នៅអូស្ការក្នុងឆ្នាំ២០២០។ តារាសម្តែង Lee Sun Kyun ត្រូវបានគេប្រទះឃើញស្លាប់ក្នុងរថយន្តក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៣ ហើយសពរបស់លោកត្រូវបានបញ្ចុះកាលពីថ្ងៃទី២៩ ធ្នូ ២០២៣៕Korean stars mourn death of 'Parasite,' 'Coffee Prince' actor Lee Sun-kyun

ដើមឆ្នាំថ្មី តារាចម្រៀង សុវត្ថិឌី ធារីកា និង កែវ សុបញ្ញា កៅឆាយចូលរោងការមុនគេ

0

ក្នុងខែមករា ឆ្នាំ២០២៤ ដើមឆ្នាំថ្មីនេះតារាចម្រៀងពីររូបរួមមានកញ្ញា សុវត្ថិឌី ធារីកា តារាចម្រៀងក្នុងទ្រនំថោន និងកញ្ញា កែវ សុបញ្ញា តារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសនឹងចូលរោងជ័យហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_6k8QQcuRwg6liTmx3Coq40sPr9zHtColmRjl3SXknGOvMfjzbr5zx5R4cMLl7kd64O6rFhCUj9YtDyrqcCXv04QDS8qLoB2igz4Xnzoil3Lt_GhwBvGrTXMeoBWF1870VVlju05Xj2dzvMtcWGpk02pSBXLrTyy4PcS920EaiGqvHkBdrujCWWL-JJQ/s1239/photo_2024-01-04_14-36-58.jpg

តារាចម្រៀង កែវ សុបញ្ញា ម្ចាស់បទ «ពេលមួយដែលគ្មានខ្ញុំ» និងជាអតីតបេក្ខភាព The Voice Cambodia រដូវកាលទី១ និងគូស្នេហ៍បានភ្ជាប់ពាក្យជាមួយគ្នាតាមប្រពៃណីកាលពីថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២១ ។ ក្រោយពីភ្ជាប់ពាក្យអស់រយៈពេលជាង២ឆ្នាំតារាចម្រៀងរូបនេះនិងគូដណ្តឹងជាអ្នកក្រៅរង្វង់សិល្បៈត្រៀមចូលរោងការនាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នេះដោយបានអញ្ជើញតារាល្បីៗជាច្រើនរូបចូលរួមធ្វើសាក្សីថ្ងៃមង្គលអ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2SfPAb4msp1mf67bPmi-ziizF9ESVbEbd8im4agXhjvSS5PnRPpogFC1MrUfq3JBlo9OaI4FBFCh2AKavY5e2fE0TxoSa5WEX3go_hh0QS8VpvDTQZ610l7UqkEPgUviCradciVknkyYC6ReKUyLF1udnJCLCt2q5Mvo_4aDbezgLkCPh8R9-Ak3ECoI/s1280/photo_2024-01-04_14-36-58%20(2).jpg

ងាកមកកាន់តារាចម្រៀង សុវត្ថិឌី ធារីកា វិញអ្នកគាំទ្រមួយចំនួនធំបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេបន្ទាប់ពីដឹងដំណឹងថាតារាចម្រៀងរូបនេះនឹងរៀបអាពាហ៍ពិពាហ៍ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤។ ការដែលអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលនេះដោយសារតែនៅលើបណ្តាញសង្គមរបស់ ធារីកា មិនដែលបញ្ចេញថាខ្លួនមានទំនាក់ទំនងជាមួយនរណាឡើយ ប៉ុន្តែស្រាប់តែជិតដល់ថ្ងៃ នាងដើរចែកធៀបការតែម្តង។ បើតាមឈ្មោះនៅក្នុងធៀបអញ្ជើញអនាគតស្វាមីរបស់ តារាចម្រៀងរូបនេះមានឈ្មោះថា សូផានិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBjRwjHZZEOkzHTsKzZPgu_EuGAb-JUgApELRl7Wb_fcVn5cHn0NACXXw6a53wamPkV5ZhMFV1vWk60nzu7fxHVlWvV3gd3aAPlJ10J3WV3tTKnE_DpzXYu9Rpr4Z6gnliIcC6EMU89hkOECg_k5GyKxESI3bhIKniS2kyIP8YCzncnfuc8yoyPynd_E/s1280/photo_2024-01-04_14-36-57%20(2).jpg

ទន្ទឹមនឹងដំណឹងតារាចម្រៀងតូចច្រឡឹង ធារីកា ចូលរោងការនេះដែរអ្នកគាំទ្រក៏សម្តែងក្តីត្រេកអរជំនួសនាង និងជូនពរឱ្យនាងជួបសុភមង្គលក្នុងជីវិតមានស្វាមីជាខ្នងបង្អែកបន្ទាប់ពីកំព្រាឪពុកម្តាយត្រូវមើលថែជីដូន និងប្អូនប្រុសអស់រយៈពេលជាង១ឆ្នាំមកនេះ។
ពិធីមង្គលជ័យនៅក្នុងខែមករានេះ តារាចម្រៀង២រូបហើយត្រៀមធ្វើជាកូនក្រមុំនិងកសាងជីវិតគ្រួសារ ខណៈនៅមានអ្នកសិល្បៈផ្សេងទៀតក៏ត្រៀមបញ្ចប់ភាពនៅលីវក្នុងឆ្នាំ២០២៤ នេះដូចគ្នា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilQffzL85vWq4D9U9beSoENz30omDca4Ocx2J5Gczh3U4SSnWe3pzlyeqckjNpobfIKKmuPL2bCfQc8qXL6aFS9ZCVDJ_AC_CoNWNVUtn_gkp_iKkhDDbs5SQ30sqsn4DRQzCVrXNBE7uwPg5jwUNKPyBXuzQw_N9gg-gN4ERL8qGF_KU3ArzVRlQybgM/s1280/photo_2024-01-04_14-36-57.jpg

កម្មវិធី Seoul Music Awards រៀបចំនៅថៃជាលើកដំបូងជាប់ឈ្មោះកម្មវិធី «ប្រគល់ពានរង្វាន់រញ៉េរញ៉ៃបំផុត»

0

កម្មវិធីពានរង្វាន់ Seoul Music Awards នៅឆ្នាំនេះ បានរៀបចំឡើងនៅថ្ងៃទី២ ខែមករា នៅពហុកីឡដ្ឋានជាតិ Rajamangala ក្នុងទីក្រុងបាងកក ប្រទេសថៃដែលជាការរៀបចំលើកដំបូងនៅក្នុងប្រទេសនេះខណៈកម្មវិធីនេះភាគច្រើនរៀបចំឡើងនៅទីក្រុងសេអ៊ូលប្រទេសកូរ៉េ។ ទោះយ៉ាងណា ការរៀបចំដំបូងនៅលើទឹកដីនេះមិនទទួលបានការសរសើរពីសំណាក់អ្នកគាំទ្រវិស័យ K-Pop នោះទេប៉ុន្តែត្រូវបានជាប់ឈ្មោះថាជាកម្មវិធីប្រគល់ពានរង្វាន់រញ៉េរញ៉ៃបំផុតទៅវិញ។BTS Wins Grand Prize At The 27th Seoul Music Awards | Soompi

កម្មវិធី Seoul Music Awards គឺជាកម្មវិធីប្រគល់ពានរង្វាន់តន្ត្រីកូរ៉េខាងត្បូងដ៏ធំមួយដែលអ្នកឈ្នះពានរង្វាន់ត្រូវបានជ្រើសរើសដោយផ្អែកលើលក្ខណៈវិនិច្ឆ័យរួមបញ្ចូលគ្នា រួមទាំងការលក់តន្ត្រី ការបោះឆ្នោតពេញនិយម និងអ្នកជំនាញ។ កម្មវិធីពិធីប្រចាំឆ្នាំត្រូវបានធ្វើឡើងជាលើកដំបូងនៅក្នុងឆ្នាំ ១៩៩០ ហើយក្រុម BTS គឺជាសិល្បករដែលទទួលបានពានរង្វាន់ច្រើនជាងគេក្នុងកម្មវិធីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhucgpYGMPk528qlf9zstk_RWZ3TKKtrFC02JgGDo9oaxOGSS9tZyvVnofDGPE_YEf81iXm-qQDA5TINKiCMMdVhs1Tdr6l3ncxtnAA2w5FOsbQwTOqlg-GBfQ2VdPZdtPzGW2ViVn3PRErUy2YqwqJQeJyfbsx8HdQaaJW_UFswoicAvov2UGaoYRy5n4/s1600/image_2024-01-04_15-39-51%20(2).png

Seoul Music Awards លើកទី៣៣ ក្នុងឆ្នាំ២០២៤ បានរៀបចំនៅប្រទេសថៃជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ប៉ុន្តែជួបឧប្បត្តិហេតុ និងភាពចម្រូងចម្រាសជាច្រើនដែលបានកើតឡើងក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ។ មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានជាប់ឈ្មោះថាជាកម្មវិធីប្រគល់ពានរង្វាន់ “រញ៉េរញ៉ៃបំផុត” ក្នុងរដូវកាលនេះ ជាមួយនឹងបញ្ហាជាច្រើនចាប់តាំងពីអ្នកគាំទ្រត្រូវបានបង្ខំឱ្យរង់ចាំយ៉ាងក្តៅគគុកអស់រយៈពេលមួយម៉ោង បើទោះបីជាការអ្នកគាំទ្រទិញសំបុត្រសម្រាប់មើលការសមឆាកក៏ដោយ ព្រមទាំងមានភ្លើងឆេះនៅលើឆាក និងការថតកាមេរ៉ាដ៏គួរឱ្យភ័យខ្លាច ក្នុងចំណោមរបស់ផ្សេងទៀតក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2s9XvffVdALUdDPPvV9uMiasYT-vchyphenhyphen2t-TC-_O5DJtYOo29oH4xzucXj_Crq_g-k80ibxf91qos4ALHbSEoQRw9p_UO0mnurDrsZqvs13xvnAMQUk1vxpORJz4lPJkel_yJwU4BXuxWajk-oX2p7qghI9Vl6fsClqxwXEkQl3YuxdGVze3Q7kwtHv-Y/s1600/image_2024-01-04_15-39-52.png

បន្ថែមពីលើនេះទៀត មានរឿងជាច្រើនទៀតដែលត្រូវពិភាក្សាទាក់ទងនឹងការសម្តែងមិនល្អនៃកម្មវិធី Seoul Music Awards។ អ្នកគាំទ្របានចែករំលែករូបថតនៃការចូលរួមរបស់ទស្សនិកជនសម្រាប់ព្រឹត្តិការណ៍នេះ ហើយរូបភាពនីមួយៗបង្ហាញថាអ្នកចូលរួមតិចតួចប៉ុណ្ណោះ នៅពេលភ្លើងត្រូវបានបំភ្លឺ។ ជាមួយគ្នានេះមានហេតុផលមួយចំនួនដែលបានលើកឡើងថា កត្តានាំឱ្យអ្នកចូលរួមមានកម្រិតទាបបែបនេះ ដោយសារតែតម្លៃសំបុត្រខ្ពស់ ហើយកីឡដ្ឋានដែលរៀបចំវាធំពេកសម្រាប់ព្រឹត្តិការណ៍ដូចជា Seoul Music Awards ជាដើម។

អ្នកចូលរួមតិចនៃកម្មវិធីប្រគល់រង្វាន់ខាងលើនេះបានក្លាយជាប្រធានបទនៃការសន្ទនានៅលើវេទិកាវេទិកាអនឡាញ ដោយមានអ្នកគាំទ្រ K-Pop ជាច្រើនចែករំលែកគំនិតរបស់ពួកគេ និងជាទូទៅមតិអវិជ្ជមានចំពោះព្រឹត្តិការណ៍នេះ៕Ticketmelon - THE 33RD SEOUL MUSIC AWARDS IN BANGKOK

តើមានរឿងអ្វីកើតឡើងចំពោះ Nokia ទើបធ្វើឲ្យក្រុមហ៊ុនមួយនេះដួលរលំ?

0

Nokia គឺជាក្រុមហ៊ុនតែមួយគត់ដែលផលិតទូរស័ព្ទដៃចល័តឈានមុខគេលើពិភពលោកក្នុងអំឡុងដើមទសវត្សឆ្នាំ ២០០០។ ប៉ុន្តែទោះជាយ៉ាងណាប៉ុន្មានឆ្នាំក្រោយមក Nokia ក៏បានជួបការលំបាកក្នុងការស្វែងរកទីផ្សារឲ្យទូរស័ព្ទដៃរបស់ខ្លួនវិញ និងបរាជ័យខ្លាំងរហូតលក់ក្រុមហ៊ុនខ្លួនទៅឲ្យក្រុមហ៊ុន Microsoft តែម្តង។The Strategic Decisions That Caused Nokia's Failure | INSEAD Knowledge

កាលពីដំបូងឡើយក្រុមហ៊ុន Nokia បានចាប់ដៃគូរជាមួយនឹងក្រុមហ៊ុន Microsoft ដើម្បីដាក់ដំណើរការប្រព័ន្ធ Window នៅលើប្រព័ន្ធប្រតិបត្តិការរបស់ខ្លួន។ ប៉ុន្តែប្រព័ន្ធនេះក៏មិនបានជួយអ្វីបានច្រើនឡើយ ដោយសារវាមិនមានភាពទូលំទូលាយ ដូចទៅនឹងប្រព័ន្ធដែលមាននៅលើ iOS របស់ Apple និង Android របស់ Samsung ឡើយ។Nokia to cut up to 14,000 jobs | Premium Times Nigeria

ការធ្លាក់ប្រជាប្រិយភាពរបស់ក្រុមហ៊ុន Nokia គឺដោយសារតែមានការប្រកួតប្រជែងខ្លាំងពីក្រុមហ៊ុនស្មាតហ្វូនប្រកបដោយភាពច្នៃប្រឌិតដូចជា Apple, Samsung និង Google រួមជាមួយនឹងកត្តាផ្សេងៗ ដូចជាការផ្លាស់ប្តូរទីផ្សារទូរស័ព្ទធម្មតាទៅកាន់ស្មាតហ្វូនទំនើប ក៏ដូចជាប្រព័ន្ធប្រតិបត្តិការក្នុងទូរស័ព្ទដៃ Nokia មិនមានភាពល្អប្រសើរឡើងប្រៀបនឹងស្មាតហ្វូតដទៃទៀតជាដើម។Nokia offices and facilities | Nokia

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Nokia ក៏ធ្លាប់ជាក្រុមហ៊ុនដ៏គួរឱ្យគោរពនិងអស្ចារ្យជាងគេមួយដែរ មុននឹងក្រុមហ៊ុននេះដួលរលំ។ ពាក្យសំដីណែនាំរបស់នាយកប្រតិបត្តិក្រុមហ៊ុន Nokia ក៏បាននិយាយថា “យើងមិនបានធ្វើអ្វីខុសក្នុងអាជីវកម្មមួយនេះនោះទេ ប៉ុន្តែយើងគ្រាន់តែចាញ់”។ ដោយហេតុថាពិភពលោកបានផ្លាស់ប្តូរលឿនពេក ហើយការប្រកួតប្រជែងនៅលើទីផ្សារខ្លាំងពេក ទើបបណ្តាលឲ្យក្រុមហ៊ុនដួលរលំបែបនេះ។ “Nokia គួរតែយល់ដឹងឲ្យស៊ីជម្រៅអំពីបរិយាកាសអាជីវកម្ម មានគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជនខ្លួន ក៏ដូចជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សឲ្យស្របទៅនឹងនិន្នាការមនុស្សសម័យថ្មី” ដែលទាំងនេះគឺជាគន្លឹះនៅក្នុងការធ្វើអាជីវកម្មមួយប្រកបដោយភាពជោគជ័យ៕Nokia 3310 review: 6 reasons you'll love this bare-bones phone - CNETNokia Lumia 630 review: An affordable phone you can live without | Engadget

វៀតណាម សម្រេចពិន័យម្ចាស់គណនី TikTok ដែលបង្ហោះវីដេអូ ប៉ះពាល់កិត្តិយសប្រាសាទ​អង្គរវត្ត ៧.៥លានដុង

0

នាយកដ្ឋានព័ត៌មាន និងទំនាក់ទំនង នៃទីក្រុងហូជីមិញ បានកោះហៅម្ចាស់គណនី TikTok ឈ្មោះ Hua Quoc Anh ទាក់ទងនឹងករណីបង្ហោះវីដេអូឃ្លីបប្រាសាទអង្គរវត្ត កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ដោយបានធ្វើការពិន័យជាទឹកប្រាក់៧.៥លានដុង(ប្រមាណជា៣០០ដុល្លារ)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaIefuITK85G5BU9pQOjuRPguZ_9iNTOfK5J1ryf1_x3rttvDgGh-r8HjlrcuovE3uwTuKbmJut87-plO1KGYm6_0pZuuoD9n4QrmPguBLDxSPU46UZflw5145kuQEZNGfGaffZKl07UVw_tRcW-afGuUJv4BmK6rHZQALfOJDKBC5sv_a4-5I2uI1EBE/s660/ezgif.com-webp-to-jpg-converter.jpg

ការពិន័យនេះ ផ្អែកទៅតាមអនុក្រឹត្យលេខ ១៥/២០២០ របស់រដ្ឋាភិបាលវៀតណាម ដែលម្ចាស់គណីនេះត្រូវជាប់ចោទពីបទផ្តល់ព័ត៌មានមិនពិត បំភ្លៃ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះរបស់ ទីភ្នាក់ងារ អង្គការ និងកិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBZ7E-MSmX10hZhR1qe4MGGK54POTSSDjnnnMdyOrDst-arAad8Ve9-7lI7s368qtKbMDGZavWI8TPUG8EVQaxKzJUlEEJeuOk0AmPGaqr9hQGraYA2ToL5gnIFTbHdIF6CUo1I-fbix1aUSfPI5OkUE6fSFH1RX3IoMqlGck7wNgFa9lh17lMIBlcwdg/s541/Screenshot%202023-11-11%20145831.pngគួរបញ្ជាក់ផងដែរថា កាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៣ ម្ចាស់គណនី Tiktok ឈ្មោះ Hua Quoc Anh បានបង្ហោះវីដេអូឃ្លីបបង្ហាញសកម្មភាពនៅប្រាសាទអង្គរវត្ត ដោយបានស្លៀកសម្លៀកបំពាក់ពណ៌ផ្កាឈូកដែលមិនមែនជាសំលៀកបំពាក់ប្រពៃណីខ្មែរ និងបានបញ្ចូលរូបភាពទង់ជាតិ និងរូបព្រះមហាក្សត្រថៃ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសប្រាសាទអង្គរវត្ត និងពលរដ្ឋខ្មែរជាខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip8BALsF4AKGpcUNcidbEzRDLTYQpvm2Kys-Gz1xCUZyQs-fhvqrjGTIX3B2JEJZZtIsXXVgOldUWTvHviRQBSvKeYVAmM4LaK-rLGvMHkwqk8_1-KIMb7X2IQLc3tz2AemNPQFTu28AW_DF_0vkFxqhszAu9bZLJPObuVKnqvBHjHyBDKH8PcWVRaJ6o/s451/Screenshot%202023-11-11%20145811.png

តាមការស្រាវជ្រាវបានបង្ហាញថា ការប៉ះពាល់សត្វកន្លាតអាចមានហានិភ័យខ្ពស់ដល់សុខភាព

0

កន្លាត គឺជាសត្វដែលបង្កើតភាពរំខាន និងកខ្វក់គួរឱ្យស្អប់ខ្ពើម ជាពិសេសមនុស្សមួយចំនួនតែងតែព្យាយាមកម្ចាត់វាដោយប្រើវិធីផ្សេងៗដូចជា ការបុក ឬការជាន់ ដែលអាចបណ្តាលឱ្យមេរោគដែលមាននៅក្នុងខ្លួនរបស់សត្វកន្លាតរីករាលដាលចូលទៅក្នុងប្រព័ន្ធដង្ហើមរបស់មនុស្ស ។

ដូច្នេះអង្គការសុខភាពពិភពលោក (WHO) បានព្រមានថា ការកម្ចាត់សត្វកន្លាតអាចបណ្តាលឱ្យមានការរីករាលដាលនៃមេរោគដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពរបស់មនុស្សយើងបាន ព្រោះសត្វកន្លាតមានសមត្ថភាពផ្ទុកមេរោគជាច្រើនដូចជា៖ គ្រុនពោះវៀន រាគ ជំងឺឆ្លងនៃបំពង់បង្ហូរនោម ពងបែកលើស្បែក ជំងឺនៃប្រព័ន្ធរំលាយអាហារ ការពុលអាហារ និងជំងឺគ្រុនពោះវៀនជាដើម។How To Kill Roaches: Everything You Need To Know (By a Pest Pro)

លើសពីនេះសត្វកន្លាតក៏មានដង្កូវប៉ារ៉ាស៊ីត និងជាសំបុកសម្រាប់ប្រមូលជំងឺដូចជា ដង្កូវនាងទំពក់ ដង្កូវមូល ដង្កូវតឿ ដង្កូវទឹកឈាម ដែលពួកវាមានប៉ារ៉ាស៊ីត ១២ ប្រភេទដែលអាចចេញមកតាមរយៈតំណក់កន្លាត។ សត្វកន្លាតក៏មានផ្សិត ២ ប្រភេទដែលអាចបង្កជំងឺផ្លូវដង្ហើម និងជំងឺស្បែកដល់មនុស្សយើងផងដែរ ហើយវាក៏ជាមេរោគ ដែលអាចធ្វើឱ្យមនុស្សមានជំងឺរលាកថ្លើមបានទៀតផង។Blog - Everything You Didn't Want to Know About the Cockroaches in Sumter

សត្វកន្លាតមានប្រូតូហ្សូ ដែលបណ្តាលឱ្យមានពិការភាពពីកំណើតនៅក្នុងទារក ហើយវាក៏ជាមូលហេតុនៃជំងឺរាគរូសផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីការពារ និងកំចាត់សត្វកន្លាតប្រកបដោយសុវត្ថិភាព និងមានប្រសិទ្ធភាព គឺត្រូវការសម្អាតផ្ទះឱ្យស្អាត បិទធុងសំរាម និងប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិត ក៏ដូចជាប្រើប្រាស់អន្ទាក់សត្វល្អិត រួមទាំងការប្រើប្រាស់សារធាតុគីមីដែលមានលក្ខណៈសម្បត្តិការពារសត្វល្អិតជាដើម៕Five Quick Tips To Keep Dangerous Cockroaches Out Of Your Jasper Home |  Action Pest Control

ថៅកែម្នាក់សុខចិត្តបើកឧទ្ធម្ភាគចក្រដឹកអាហារឱ្យកម្មករដោយសាររឿងនេះ (មានវីដេអូ)

0

ប្រទេសចិន ៖ អ្នកលេងបណ្តាញសង្គមចិនបានចាប់អារម្មណ៍ និងចែកចាយវីដេអូមួយក្នុងបណ្តាញសង្គម ដែលវីដេអូនោះបង្ហាញពីការដឹកជញ្ជូនអាហារឱ្យកម្មករធ្វើការនៅលើកំពូលភ្នំមួយកន្លែង ។ ការដឹកជញ្ជូនអាហារតាមឧទ្ធម្ភាគចក្របានធ្វើឡើងជារៀងរាល់ថ្ងៃ ហើយក្រៅពីអាហារ ឧទ្ធម្ភាគចក្រក៏បានដឹករបស់របរផ្សេងៗមកឱ្យកម្មករប្រើប្រាស់ផងដែរ ។

ការដឹកជញ្ជូនអាហារ និងរបស់របរផ្សេងៗតាមឧទ្ធម្ភាគចក្រនេះបានកើតឡើងនៅលើកំពូលភ្នំមួយកន្លែងនៅទីក្រុងឆៃចូ តំបន់ឈឺជៀង ប្រទេសចិន ។ ចំណែកអ្នកដឹកជញ្ជូនអាហារឱ្យកម្មករនេះ គឺជាម្ចាស់គម្រោង ហើយគាត់ក៏ជាម្ចាស់ឧទ្ធម្ភាគចក្រ១គ្រឿងនេះផងដែរ ។Boss flies on helicopter to deliver meals to workers on mountain in China -  YouTube

ម្ចាស់គម្រោងបានបើកឧទ្ធម្ភាគចក្រដឹកអាហារឱ្យកម្មកររបស់គាត់ជារៀងរាល់ថ្ងៃ ហើយបន្ទាប់ពីគាត់បានថតវីដេអូបង្ហោះក្នុងបណ្តាញសង្គម ស្រាប់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសចិនចាប់អារម្មណ៍យ៉ាងខ្លាំង ។ អ្នកខ្លះបានសរសើរពីទឹកចិត្តរបស់ថៅកែរូបនេះចំពោះកម្មករ ខណៈអ្នកខ្លះទៀតប្រាប់ថា ពួកគេមិនធ្លាប់ឃើញការដឹកអាហារតាមវិធីនេះពីមុនមកទេ ។

តាមរយៈការសាកសួរឱ្យដឹងថា ជាធម្មតា អ្នកធ្វើការទាំងអស់ត្រូវបើកបររថយន្តទៅទិញអាហារ ឬរបស់របរដោយខ្លួនឯងនៅជើងភ្នំ ហើយពួកគេត្រូវចំណាយពេលរហូតដល់៣០នាទីឯណោះក្នុងការធ្វើដំណើរទៅ-មក ។ រីឯផ្លូវវិញក៏ពិបាកធ្វើដំណើរ និងអាចមានគ្រោះថ្នាក់ផងដែរ ប៉ុន្តែដោយសារម្ចាស់គម្រោងចង់ឱ្យគម្រោងបញ្ចប់មុនពេលកំណត់ និងចង់ឱ្យកម្មករទាំងអស់បានត្រឡប់ទៅចូលរួមពិធីបុណ្យចូលឆ្នាំចិន ទើបម្ចាស់គម្រោងសម្រេចចិត្តដឹកអាហារឱ្យកម្មករនៅលើកំពូលភ្នំតាមឧទ្ធម្ភាគចក្រជាប្រចាំ ។

ហេតុនេះ វាធ្វើឱ្យចំណេញពេលវេលាដល់អ្នកធ្វើការឱ្យគាត់ ហើយការងារនឹងរួចរាល់មុនពេលកំណត់ផងដែរ ពីព្រោះការធ្វើដំណើរចុះភ្នំ និងឡើងភ្នំនៅតំបន់នេះពិបាកខ្លាំង ។ លើសពីនេះ ការធ្វើដំណើរអាចនឹងមានគ្រោះថ្នាក់ទៀតផង បើពួកគេបើកបរធ្វេសប្រហែស ៕

 

តម្លៃមាសអាចនឹងឡើងដល់ខ្ពស់បំផុតនៅឆ្នាំ២០២៤

0

តម្លៃមាសនៅឆ្នាំ ២០២៤ នេះអាចបង្កើតកំណត់ត្រាថ្មីមួយ ដោយសារសហរដ្ឋអាមេរិកបានកាត់បន្ថយអត្រាការប្រាក់ ភូមិសាស្ត្រនយោបាយ ហើយធនាគារកណ្តាលនៅតែបន្តទិញ។

យោងតាមគេហទំព័រអន្តរជាតិ Reuters បានឱ្យដឹងថា ការបិទវគ្គជួញដូរចុងក្រោយនៃឆ្នាំ២០២៣ តម្លៃមាសនៅលើពិភពលោក បានធ្លាក់ចុះ ៤ ដុល្លារ មកត្រឹម ២,០៦២ ដុល្លារអាមេរិកក្នុងមួយអោន។ ទោះយ៉ាងណាក៏ដោយ សម្រាប់ពេញមួយឆ្នាំ តម្លៃនៅតែកើនឡើង ១៣% ដែលជាឆ្នាំដ៏ល្អបំផុតចាប់តាំងពីឆ្នាំ ២០២០។Buying gold jewellery? Don't forget to do this, else you may invite trouble  - All details here | Zee Business

លោក Olen Hansen អ្នកវិភាគនៅធនាគារ Saxo Bank បាននិយាយថា “បន្ទាប់ពីឆ្នាំ ២០២៣ ដ៏គួរឱ្យរំភើបមួយដែលមិននឹកស្មានដល់ យើងក៏បានព្យាករណ៍ថានិន្នាការនេះនឹងកើនឡើងបន្តដល់ឆ្នាំ ២០២៤ ដោយសារតែមានកម្លាំងទិញនៃមូលនិធិវិនិយោគ និងធនាគារកណ្តាល”។ បច្ចុប្បន្នតម្លៃមាសពិភពលោកគឺមានការប្រែប្រួលជាច្រើន កាលពីដើឆ្នាំ ២០២៣ តម្លៃកើនឡើងដោយសារវិបត្តិធនាគារក្នុងស្រុកនៅអាមេរិក ប៉ុន្តែមកដល់ខែតុលាតម្លៃមាសក៏បានធ្លាក់ចុះវិញ។bengal: Gold jewellers rush to Bengal for skilled artisans - The Economic  Times

នេះបើតាមការស្ទង់មតិរបស់ Reuters ក៏បានរកឃើញដែរថាតម្លៃមាសជាមធ្យមក្នុងឆ្នាំ ២០២៤ គឺត្រឹមតែ ១,៩៨៦ ដុល្លារអាមេរិកប៉ុណ្ណោះ។ ទោះជាយ៉ាងណា ក្រុមហ៊ុន JP Morgan ព្យាករណ៍ថាតម្លៃមាសនឹង “កើនឡើង” នៅពាក់កណ្តាលឆ្នាំ ២០២៤ នេះដែលអាចឈានដល់ ២,៣០០ ដុល្លារ ដោយសារការរំពឹងទុកនៃអត្រាការប្រាក់កាត់បន្ថយ។ UBS ក៏ជឿជាក់ដែរថាតម្លៃនឹងឡើងដល់ ២,១៥០ ដុល្លារនៅចុងឆ្នាំនេះ ប្រសិនបើប្រទេសនានាពិតជាកាត់បន្ថយអត្រាការប្រាក់មែន។Gold Necklace Set

ដូច្នេះហើយ នៅក្នុងរបាយការណ៍ទស្សនវិស័យឆ្នាំ ២០២៤ ក្រុមប្រឹក្សាមាសពិភពលោក (WGC) ក៏បានព្យាករណ៍ដែរថា ប្រសិនបើអត្រាការប្រាក់ធ្លាក់ចុះ ៧៥-១០០ ពិន្ទុមូលដ្ឋាន (០.៧៥-១%) តម្លៃមាសនឹងកើនឡើង ៤% ។ ដោយអ្នកវិភាគជឿជាក់ថា ជម្លោះនៅមជ្ឈិមបូព៌ា អស្ថិរភាពពីការបោះឆ្នោតក្នុងប្រទេសសេដ្ឋកិច្ចធំៗនៅឆ្នាំនេះ និងអំណាចទិញរបស់ធនាគារកណ្តាលដែលដឹកនាំដោយប្រទេសចិននឹងទាញការធ្លាក់ចុះតម្រូវការជម្រកនៅឆ្នាំនេះឱ្យកើនឡើងខ្ពស់។Govt Makes 6-Digit HUID Code Compulsory For Buying Gold

ជាពិសេសនៅក្នុងប្រទេសចិន ដែលជាទីផ្សារប្រើប្រាស់មាសឈានមុខគេរបស់ពិភពលោក ក្រុមហ៊ុន Heaeus Metals ជឿជាក់ថា តម្រូវការគ្រឿងអលង្ការមាសនៅទីនេះកំពុងកើនឡើងនៅឆ្នាំនេះ ដោយសារគោលនយោបាយជំរុញទឹកចិត្តពីអាជ្ញាធរ។

ទោះយ៉ាងណាក៏ដោយ “តម្លៃនៅតែអាចធ្លាក់ចុះប្រសិនបើអតិផរណាកើនឡើងម្តងទៀតដោយបង្ខំឱ្យ Fed បោះបង់ចោលនូវចេតនារបស់ខ្លួនក្នុងការផ្លាស់ប្តូរទិសដៅគោលនយោបាយ”។ ក្រៅពីនេះ ប្រសិនបើអតិផរណាត្រជាក់លឿនជាងអត្រាដែល Fed កាត់បន្ថយអត្រាការប្រាក់ សេដ្ឋកិច្ចក៏នឹងធ្លាក់ចុះផងដែរ ដោយកាត់បន្ថយតម្រូវការទិញមាស៕What is Antique Gold Jewellery? – Lillicoco

រូបនាគដែល ជី ដេវីត ធ្វើជាទម្រមេក្រូច្រៀងថ្ងៃមុនឆ្លាក់ពីឈើដោយស្នាដៃជាងខ្មែរ

0

ទស្សនិកជនមួយចំនួនប៉ាន់ស្មានថារូបនាគដែលតារាចម្រៀង ជី ដេវីត យកធ្វើជាទម្រដាក់មេក្រូបកស្រាយបទចម្រៀងថ្ងៃមុនអាចធ្វើឡើងពីស្ពាន់ ប៉ុន្តែការពិត រូបនាគនោះបានឆ្លាក់ពីឈើធ្វើដោយដៃសុទ្ធសាធពីជាងខ្មែរនៅខេត្តបាត់ដំបង។ ក្រោយពីដឹងថារូបនាគនោះធ្វើឡើងពីឈើអ្នកគាំទ្របង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈអ្នកខ្លះទៀតក៏បានសរសើរថា ជី ដេវីត តែងតែគាំទ្រស្នាដៃរបស់ខ្មែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFyqgSrPUAoMofAQ8iKhd2e1Bz9eCVPJc2fKdJOpMHDWJ-iGcoWJofZ305Xe4xclEBbW0oseZETcDt_Btsk6q4y0vY_lUv9qnVXfawKTJLUwKxx2HuLnG1ygDi8ZmG6GUpylIKdPJrcO2BcZ9eGrJu6mk2Xn_lMzWO5tPargs0mzQx1Z_5RGEe-Yyt73E/s2048/415977040_969545534534771_5200645599336197657_n%20(2).jpg

កាលពីថ្ងៃប្រគំតន្រ្តីលើទឹកដីខេត្តព្រះសីហនុ កន្លងមកថ្មីៗនេះតារាចម្រៀង ជី ដេវីត បានធ្វើឱ្យអ្នកគាំទ្រចាប់ភ្លឹកចំណុចមួយដែលលោកបានយករូបនាគធ្វើជាទម្រមេក្រូឱ្យអ្នកគាំទ្របានឃើញជាលើកទី១ ខណៈអ្នកគាំទ្រខ្លះក៏ប៉ាន់ស្មានថារូបចម្លាក់នាគនោះធ្វើឡើងពីស្ពាន់ ហើយការធ្វើបែបនេះអាចជាស្ទាយ៍ថ្មីមួយរបស់លោក។ ទោះជាយ៉ាងណា ការពិតក៏ត្រូវបានលាតត្រដាងចេញពីជាងដែលបានឆ្លាក់រូបនាគនេះដោយផ្ទាល់ ដែលទម្ររូបនាគនេះវាមិនបានធ្វើឡើងពីស្ពាន់នោះទេ ប៉ុន្តែធ្វើឡើងពីឈើនិងឆ្លាក់ដោយដៃផ្ទាស់សុទ្ធសាធ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvYPBrf0H6DfRn8MGvk9aSZobhtIsM7j810i7raA3rkfpS3tiwfxKQcJ6HHPQlSMiDwwZiYUiFItEBIh66xTGa3bumogpyP-fOc4bHsZjRlntZNnzPG2VX_k2jBpuqG4c1Hs8S3lg0aGFOjuW8FHGmYPSWt2Qf4jV0vqh0z6S2iMcVW4Wq33H4aNnXjGQ/s2048/416002507_969545284534796_8896872101777933063_n%20(2).jpg

គណនីហ្វេកប៊ុកមួយឈ្មោះថា «ជាងចំលាក់ កូនខ្មែរ» បានបង្ហាញឱ្យដឹងថា តារាចម្រៀង ជី ដេវីត បានកម្មង់ឆ្លាក់ដោយដៃជាពិសេស ដែលមានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបងទឹកដីកំណើតរបស់តារាចម្រៀងរូបនេះផ្ទាល់។ ក្រៅពីស្នាដៃរូបនាគជាងចម្លាក់ខាងលើនេះក៏មានឆ្លាក់រូបជាច្រើនទៀតផងដែរសុទ្ធតែស្រស់ស្អាតនិងមានភាពទាក់ទាញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQCQZTEKyw_g6kaHVjWfeEu4zHCXoVsRvuNuVDVPOC0_Vr7Kn_LkWMvCfxkds-d3fFYOLWaDUn5CtWxEO93W2bR1VBanm7G4OQ89JPtJDjpsmUaOAlKP0YZ5olI8DtLBQJX-WtimY_qs1Iipamima3wrGHT-8KOfq-FkF_3MlKObTc-wjddzBRbzM07Qo/s960/415549945_799426355532491_5669402905548531960_n.jpg

បន្ទាប់ពីអ្នកគាំទ្រ ដឹងថារូបនាគទម្រមេក្រូរបស់ ជី ដេវីត ធ្វើឡើងដោយដៃផ្ទាល់ពីឈើមិនមែនស្ពាន់បានធ្វើឱ្យអ្នកគាំទ្រកាន់តែចាប់អារម្មណ៍កាន់តែខ្លាំង។ អ្នកខ្លះថាបើធ្វើឡើងពីឈើបែបនេះមិនមែនស្រាលនោះទេ ចំណែកឯអ្នកគាំទ្រផ្សេងទៀតបានសរសើរ ជី ដេវីត ដែរថាតារាចម្រៀងរូបនេះតែងតែជួយគាំទ្រស្នាដៃកូនខ្មែរជានិច្ច។ ជាក់ស្តែងកន្លងមកនេះលោកក៏ជួយផ្សព្វផ្សាយគាំទ្រ គុនខ្មែរ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSLuok2K-U5zAdonwLbfWAwqcdr0hSLfqw5ALfNx7vi7yQ2jKprX1JpdBvwnNkj6sy_MBIaIjSBs-1SXd7Kg207xZLrwrA5EmjEFF-0-il4wkXV3Um02u7EecJ5D8LifLMFEz754QOUpTHKLhI3N7-r3Lqdja5P0zjuO_QNuI_9ovO7L6f-nkIGj9u2XA/s960/415414016_799426268865833_622132906669914158_n.jpg

គួរបញ្ជាក់ថា ដ្បិតតែ ជី ដេវីត ជាតារាចម្រៀងស្ថិតក្នុងស្រទាប់យុវវ័យខាងចម្រៀងរ៉េបក្តី ប៉ុន្តែលោកក៏បានលើកស្ទួយវប្បធម៌ខ្មែរជាច្រើននៅពេលមានការសម្តែងបទ «មហានគរ » ដូចជា ល្ខោនខោល គុនល្បុក្កតោ របាំអប្សរា រួមទាំងទស្សនីយភាពផ្សេងទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8229HGV5Xf8F-Q-gZ3ehaxyBqHPM-xW4gnAhwqjqkz-eEsaLw_buzOvqAK7htx_0captIeQ0HgzpTJeRNwZjcV31WdYJ7yBx-rmBt7tu9Qy6-qJRAAyJ-wq3KrlSIq0XcqFUjCFvQqTWptxGGBBSlmE3LxQycKi-aurh_mlodEpx6Msxu0y-zwAd1tl0/s960/415285281_799426408865819_2183375737939557918_n.jpg