Home Blog Page 12

ចិនសម្ដែងការគាំទ្រពេញទំហឹងចំពោះវិធានការលុបបំបាត់ Online Scam របស់រដ្ឋាភិបាលកម្ពុជា

0

ភ្នំពេញ៖ ភាគីចិនបានចេញមុខប្រកាសគាំទ្រយ៉ាងមុតមាំ និងសាទរចំពោះវិធានការដាច់ណាត់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបើកយុទ្ធនាការទ្រង់ទ្រាយធំបោសសម្អាតបណ្តាញឧក្រិដ្ឋកម្មឆបោ.កតាមប្រព័ន្ធអ៊ីនធឺណិត (Online Scam)។ ការបង្ហាញជំហរការទូតដ៏មានទម្ងន់នេះ ធ្វើឡើងស្របពេលដែលអាជ្ញាធរកម្ពុជាកំពុងអនុវត្តវិធានការក្តៅ ក្នុងការបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងមន្ត្រីខិលខូចដែលពាក់ព័ន្ធនៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដោយគ្មានការលើកលែងឡើយ។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicPA8kegM_WdlZg8JAHrLHmf1n_1_0Y4J5ELuPslie_ZyR7ynkPlUcE8wDcN-MY_DHKS0w9tg7NWLWN-393SmJB0C80wnFC9XhvVrV-zHZatagMC-xsv8MJGkOlNb8XVsDRL9O4aSw5j2VvjlZS3YFIfSJcTjbTmse5-_RZPbFX1fxtjsfTWsEcWv7mew/s900/photo_2026-05-25_10-41-14.jpg
តាមរយៈសំណេរផ្លូវការនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងកោតសរសើរចំៗថា៖ «យើងសូមសរសើរ និងគាំទ្រយ៉ាងមុតមាំចំពោះវិធានការដ៏ម៉ឺងម៉ាត់ដែលរដ្ឋាភិបាលកម្ពុជាបានអនុវត្ត ដើម្បីលុបបំបាត់បទល្មើសបោកប្រាស់តាមប្រព័ន្ធអនឡាញ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2iLaaAc0ZE7Z1jq-z3dYp2UynHQaVOg2KVd7NxuBmWWBVSd6UjfyaIzA2whEMuKZOe5Bv4hjMJfqlHruTM5YdWeuKiCxFHQ4T-oQNmSizw-2guPELg4Z3Bg88F5SD8rMGltG3r8Ns_wZ2yS4re7u2rX9-VOYtqWXlo02hECHiA41lJ1UyjNks9luQW2I/s862/photo_2026-05-25_10-41-14%20(3).jpg
 
ការចេញមុខមកគាំទ្រភ្លាមៗពីសំណាក់ប្រមុខទូតចិននាពេលនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាននិងកំពុងអនុវត្តច្បាប់យ៉ាងតឹងរ៉ឹងបំផុត ដោយចុះឆែកឆេរនិងបង្ក្រាបទីតាំងសង្ស័យរាប់សិបកន្លែងទូទាំងប្រទេស ព្រមទាំងចាប់ខ្លួនឧក្រិដ្ឋជនឆ្លងដែនបានរាប់ពាន់នាក់។
 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH1_ZuJx0CRbFEz5TmNyw_wBLulLD4eqL56FGoNk6u8tO5PtaVWBYxR1clE4iyFJUVtGTJ7sxKAh9mmVMNuRKHYCdU9czlN6AOhOGnAdxjgFX3Bpmlc87hv55n3X9KGBodwttjBL5hPFfIVpQmfxmnLlOh9oZmByapgdwqdPpxdHpmYFY50sZckAdJNX0/s599/photo_2026-05-25_10-41-14%20(2).jpg
អ្វីដែលជាចំណុចគន្លឹះ និងកក្រើកបំផុតនោះគឺ ថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាបានដាក់បទបញ្ជាដាច់ណាត់ មិនត្រឹមតែបង្ក្រាបក្រុមសភាវៈអាក្រក់សញ្ជាតិបរទេសនោះទេ ប៉ុន្តែត្រូវមានវិធានការច្បាប់ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរបំផុតចំពោះ «មន្ត្រីខិលខូចទាំងឡាយណា» មិនថាមានបុណ្យស័ក្តិខ្ពស់ប៉ុនណា ដែលហ៊ានក្បត់សមត្ថកិច្ចខ្លួនឯង ទៅនៅពីក្រោយខ្នង ឃុបឃិត ឬផ្តល់ជម្រកការពារដល់ក្រុមឧក្រិដ្ឋជនអនឡាញទាំងនេះ។
អ្នកវិភាគមើលឃើញថា សារការទូតរបស់ឯកឧត្តម វ៉ាង វិនពីន គឺជាការបញ្ជាក់ទៅកាន់ពិភពលោកថា ទីក្រុងប៉េកាំងមិនបណ្តោយឱ្យក្រុមឧក្រិដ្ឋជនចិន ឬបរទេស មកប្រើប្រាស់ទឹកដីកម្ពុជាធ្វើជាមូលដ្ឋានបំផ្លាញសន្តិសុខសង្គមឡើយ។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYUfY6NSDPN5MYBdvUN4_Bd2tmCIfnvPEu8rUPrT-6oJHFDFx1IFY_QSsBjofgDx-00qxv6QZfZFNSKnhNXYFRMFljbciu6NHNfWSgEANdVijCh3jJdZIQb0cmF_gmd7jRH-Q3VEzQCk6h4MbPrFC1crtezZ_ghFbSY9ACgo54kmtKhxrFJQL3zBX4WGA/s750/photo_2026-05-25_10-41-15.jpg
 
សូមជម្រាបថា យុទ្ធនាការវះកាត់និងបោសសម្អាតទាំងបណ្តាញឧក្រិដ្ឋជន និងមន្ត្រីពុករលួយខិលខូចរបស់កម្ពុជានាពេលនេះ រួមផ្សំនឹងការគាំទ្រពេញទំហឹងពីប្រទេសចិន សបញ្ជាក់ឱ្យឃើញពីរបត់ថ្មីមួយនៃការប្តេជ្ញាចិត្តខ្ពស់បំផុតរបស់កម្ពុជា ដើម្បីការពារមុខមាត់ជាតិលើឆាកអន្តរជាតិ និងធានាឱ្យបានថា កម្ពុជានឹងមិនមែនជាជម្រកសុវត្ថិភាពរបស់ឧក្រិដ្ឋជនឆ្លងដែនឡើយ៕

ខំចំណាយលុយជិត១ពាន់ដុល្លារ សាល បាទី ត្រូវអ្នកនិពន្ធ និពន្ធបទថៃឱ្យច្រៀងទៅវិញ

0

តារាចម្រៀង សាល បាទី បានបង្ហាញការខកចិត្តនិងហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបលោកចំណាយទឹកប្រាក់ជាច្រើនត្រូវបានអ្នកនិពន្ធម្នាក់ដែលតារាចម្រៀងរូបនេះហៅថា «គ្រូ» បានបោកទំនុកចិត្តដោយនិពន្ធទំនុកច្រៀងពីបទថៃយកមកឱ្យលោកទៅវិញ។ ឆ្នាំ២០២៦ទៅហើយនៅលួចចម្លងបទពីប្រទេសជិតខាងតារាចម្រៀង Nak Feke បានឱ្យ សាល បាទី ទាក់ទងទៅរូបគេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEUiUiYWe6IGuGKqXVzDEKVsYHYZqEW271VmzI9gFWGcuM_pIWANyPJQP5XfXChUW6vnOJFxBwKQ_8xsfSnudVeIZoKqJNJSx6y3zHkj3kZTXDegAuqEVCu3R7TJU6GzmjeqAGM2GZ6m4Ae1GCX5SNIHdY7meccrY232gzyAZJEqawpIT9VTI7Sp_0JMo/s1716/image_2026-05-25_09-22-37.png
នៅថ្ងៃទី២៤ ខែឧសភា តារាចម្រៀង សាល បាទី ម្ចាស់បទ «រស់ក្នុងសម្ពាធឯកា» និងជាអតីត TOP4 The Voice Cambodia រដូវកាលទី៣ បានបង្ហាញការខឹងសម្បាររបស់ខ្លួនថា «គិតមិចទេលូវនេះ បទចម្រៀងក៏មិនធ្វើសងលុយក៏មិនឃើញបាញ់សង លោកគ្រូអើយ ធ្វើបាបខ្ញុំម្ល៉េះ ទុកមុខរាប់គ្នាទៅលោកគ្រូ»។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលធ្វើឱ្យមហាជនហួសចិត្តកាន់តែខ្លាំងគឺបន្ទាប់ពីតារាចម្រៀងរូបនេះបានទម្លាយថាបទដែលនិពន្ធនេះគឺចេញពីបទថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh58RCAg2VJP83SKNlgSIOEdN847FoeoP8_zdw4hyt8rrb5AQKBBoDOYgbMhyC3fuXYTM7QpcGrgP5okq790Yf6wakm5KvJFiqtamNy0T7aXD6RE1uY-0qc_KItoY3cB8BTXuyZ9LglAHUnYJt0A0uMzHoyYuQ_vZ4Dsf-Jp1z6DFqlr7Jva7XbCmHB46A/s2048/image_2026-05-25_09-22-38%20(2).png

សាល បាទី បានបង្ហោះសំណេរមួយទៀតថា «ទាំងភ្លេង ប៉ារូចម្រៀង និងថតMVខ្ញុំចំណាយអស់ជិត1000$លោកគ្រូ មានដឹងទេ មិចបានបោកប្រាស់ទំនុកចិត្តខ្ញុំ យកបទថៃមកឱ្យខ្ញុំច្រៀងបែបនេះសូមដោះស្រាយឱ្យខ្ញុំវិញផងលោកគ្រូ មុននឹងខ្ញុំដាក់ឈ្មោះលោកគ្រូក្នុងfb»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRG4fvTv_E9suAxg_SkarajWxq8LIJ9Kkx7u6Jdy11JrSih1HVr_IyPfjXpA3lyVgB4GdjkpBRk2Sk8k8B661RI1TX-L1ab_gUWTzfNy9SbAjP24b9eMGGdBqnIrlRlFpDlrQFnvCcbZdpRw-L2EqiujxcJQ_vIZI_OoafGzYb7KmFwmQvzOZCoOkGM1g/s2048/image_2026-05-25_09-22-40.png
ក្រោយពីបង្ហោះសារខាងលើនេះបានជំរុញឱ្យសាធារណជនរួមទាំងអ្នកសិល្បៈមួយចំនួនចូលបញ្ចេញមតិជាច្រើន។ មនុស្សមួយចំនួនគឺចង់ឱ្យសាល បាទី បង្ហាញអ្នកនិពន្ធរូបនោះដែលលោកចាត់ទុកថាគ្រូទៅហើយបែរជានៅនិពន្ធបទលួចចម្លងពីសៀមទៅទៀត ដោយចង់ឱ្យតារាចម្រៀងរូបនេះបង្ហាញមុខបុគ្គលនោះដើម្បីកុំឱ្យអ្នកផ្សេងទៀតរងគ្រោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQvmldb4zVZdcHUcMHZEmHgDTcCtJQaw7KbaewrjC-9j9dLpUgArkzJ_FTEd63SKSRt3Gv12sJ5_F7VyVysq1kNPa_17xmkTLRLiiyKcOxpJsJ4MWW-OezT2gBotLtMk0cP5_e0txVzBln8JhNRL64Uj2ZUfRwBcfFtyP1aWHiECGHS3pdzFi6Y04_Az4/s2048/image_2026-05-25_09-22-45.png

ជាមួយគ្នានេះ Nak Fake តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី បានបង្ហាញការឈឺឆ្អាលរបស់ខ្លួនដោយឱ្យ សាល បាទី ទាក់ទងរូបគេសម្រាប់ការនិពន្ធបទចម្រៀងថ្មីបាន ដោយមិនចង់ឱ្យសម័យនេះទៅហើយនៅលួចចម្លងគេទៀត៕

វ៉ាន់ នីឡា ចេញបកស្រាយក្រោយអ្នកគាំទ្រ BTS រិះគ.ន់ចំពោះពាក្យថា «ក្មេងៗ»

0

តារាចម្រៀងនិងជាពិធីការិនី វ៉ាន់ នីឡា បានចេញបកស្រាយក្រោយពីបង្ហោះសំណេរមួយទាក់ទងនឹងក្រុម BTS ជាមួយនឹងពាក្យថាអ្នកគាំទ្រក្រុមចម្រៀងនេះ «ក្មេងៗ» ដែលនាំឱ្យមានមតិប្រតិកម្មពី Army មួយចំនួននៅក្នុងប្រទេសកម្ពុជាដោយពួកគេមិនពេញចិត្តចំពោះពាក្យនេះឡើយ។ ឃើញមានអ្នកគាំទ្រ BTS ចេញមកចែករំលែកនិងប្រតិកម្មជាបន្តបន្ទាប់តារាចម្រៀងរូបនេះបានចេញមកបកស្រាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0KNC6mvCD1N5FXvjjrmZkCAmeeYndVHeNk0DJIWM2ctM0sULSmtwfkBmolVrxMq3iLZCvOEdDt_bg1kLkiZzr_gk2qlN-shsAwrJp4vjQsAo53il4ULRv1NrSTlvfKuYTGXBSa6v8lZ8RgR6sUgEVSUvAh0ARzE4Ck3osz7fePfP3td7mC7uRlBWF88Y/s2048/image_2026-05-25_08-35-51.png
នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ វ៉ាន់ នីឡា បានបង្ហោះសំណេរមួយថា « បងប្អូន មិចចឹង? យប់មិញខ្ញុំយល់សប្តិឃើញមានគេមកបបួលខ្ញុំទៅមើល BTS សំបុត្រ vip free ខ្ញុំសួរគេស្អីគេអាហ្នឹង?? ដល់ពេលមិញបើក Facebook ឃើញក្មេងៗផុស BTS ព្រៀត។ ថីហ្នឹងញាណទី៧ស្គាល់ Kpop តែសំបកខ្លួនអត់ស្គាល់»។ ក្រោយមកក្រុមអ្នកគាំទ្រមួយចំនួនតូចរបស់ BTS បានចេញមកប្រតិកម្មដោយបានចែករំលែកការបង្ហោះរបស់ វ៉ាន់ នីឡា ក្នុងន័យមិនពេញចិត្តចំពោះពាក្យសម្តីរបស់ វ៉ាន់ នីឡា ដែលហៅអ្នកគាំទ្រ BTS ថា «ក្មេងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJPAP1vqDlpxHBMGSl_PIkYOciRfZCQshKskRPVRrf1iJwpVcQcGQdmL1y13rtCQm9mT2BqWfLdkYEpSfgt_S5arDEuW6qJXpFwAvp7Cuy2zItflWdFDKK4IeutuTHAY7tTV5YMiUCWCilyYsi1cfT7QkimYGLZjpB-z4JDW6_V85HpnDRd7tysTsws0Y/s2048/image_2026-05-25_08-35-45.png

អ្នកគាំទ្រមួយចំនួនបានអះអាងថាពួកគេមិនបានក្មេងនោះទេដោយសារតែពួកគេខ្ទង់ជាង២០ឆ្នាំហើយ។ អ្នកខ្លះក៏ផ្លែផ្កាជាមួយនឹងពាក្យសម្តីថា ពួកគេអាយុ១៦,១៧,១៨ ឆ្នាំជារៀងរហូត។ ក្រោយសំណេររបស់ខ្លួនរងប្រតិប្រតិកម្ម វ៉ាន់ នីឡា បានចេញវីដេអូខ្លីមួយបកស្រាយទាក់ទឹងនឹងពាក្យសម្តីរបស់នាងដែលហៅអ្នកគាំទ្រ BTS ថា «ក្មេងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr-5llCBb7cNJEbEqopVNN2kS1KMAr8btpem6aFJif1MbtELcfekX276dpfbgc6eV4_vTxsEzdVYRgpHLW-VkenHKZjPmB6RqfN0lAVE8aArn83erVjeV5yMJ43cJl0eoKL0ItjZWbHkqxbwKMydY-mw0R06B3EQytsYpigvkZg2t2SQyP2JI0mPap2eI/s1554/image_2026-05-25_08-35-46.png

តារាចម្រៀង និងពិធីការិនីរូបនេះបាននិយាយថា ដោយសារតែអ្វីដែលនាងបានឃើញឃើញគឺក្មេងៗមែនខណៈដែលរូបនាងវ័យ៣៥ឆ្នាំហើយ ដូច្នេះនាងមិនបានសម្លឹងឃើញអ្នកគាំទ្រអាយុខ្ទង់៤០ឆ្នាំឬច្រើនជាងខ្លួននោះទេ។ វ៉ាន់ នីឡា ថាពាក្យ ក្មេងៗ មិនអាក្រក់នោះទេដោយនាងមិនបាននិយាយថា GenZ ឬ និយាយថា «ពួកក្មេងៗ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXvCNHx46R4hwGhAm9-2sx4bAA6BvWbO4C-PdbqwcpjvOEunoi8CKmWMrlrkrdaqj6nB59RKRC5ENTCKmIE-E6jE6moAGL0zbPUT520piH6Hu1557tFi1R0t9zRzUs6sV9yfzBR23_YWu2oYaPAuhi6HqY1HjNNajHqAAVSTAcook095qr2MGqxjHg3pg/s2048/image_2026-05-25_08-35-47.png

វ៉ាន់ នីឡា បានចោទសួរទៅកាន់អ្នកប្រតិកម្មវិញថាពាក្យ «ក្មេងៗ» ជាភាសាខ្មែរនេះអាក្រក់ខ្លាំងឬទើបបានជាប្រតិកម្មមិនពេញចិត្ត។ ទាក់ទងនឹងការមិនស្គាល់ក្រុម BTS តារាចម្រៀងរូបនេះបានតបវិញថាមិនមែនឱ្យតែជាតារាល្បីត្រូវឱ្យគេស្គាល់មួយពិភពលោកទេ។ ពិធីការិនីរូបនេះបានជាឧទាហរណ៍ពីបទចម្រៀងស្រុកខ្មែរដូចជាធ្លាប់ឮបទចម្រៀងនោះប៉ុន្តែអ្នកមួយចំនួនគឺមិនបានស្គាល់ថានរណាជាអ្នកច្រៀងឡើយ។ ជាក់ស្តែងដូចជា BTS នាងធ្លាប់ឮឈ្មោះដឹងថាជាតារាកូរ៉េ ហើយធ្លាប់ឮបទចម្រៀងតែបើសួរថាអ្នកណាជាអ្នកច្រៀងនាងមិនដឹងឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU-rsfEyhv0VKBx9_N6s95B4yDswlHBrzFXf02qVEu3imDkyFbjxwqUs9GET1xNWmUW5n6rxfoxe2R0tIWkazIIszBjqCieHazv42D9oVaQJuTW3479r8EtYEdT-8v5h70hJdljGVrpnnMRb2lPYFg87yhpZc7dg-SeLoQe65slYk_H3sgud6UHC2CKFM/s2048/image_2026-05-25_08-35-49.png

តារាចម្រៀង វ៉ាន់ នីឡា បន្ថែមថាមិនមែនឱ្យតែក្រុមដែលមានហ្វេនគាំទ្រហើយអ្នកដទៃមិនស្គាល់គេខុសនោះទេ នោះគឺជាសិទ្ធិសេរីភាពរបស់គេជាចំណង់ចំណូលចិត្តរបស់មនុស្សម្នាក់ៗ ហើយស្ទាយ៍នៃការស្តាប់បទចម្រៀងរបស់មនុស្សម្នាក់ៗគឺខុសគ្នា៕

ក្រសួង ព្រមានហានិភ័យនៃការឆ្លងជំងឺអេបូឡា តាមរយៈការប៉ះពាល់សត្វឈ្លូស និងស្វា

0

ជំងឺអេបូឡា គឺជាជំងឺឆ្លងធ្ងន់ធ្ងរ បង្កដោយក្រុមវីរុសអេបូឡា ដែលអាចបណ្តាលឱ្យស្លាប់ ក្នុងអត្រាខ្ពស់រហូតដល់ ៨០-៩០ ភាគរយ ប្រសិនបើមិនទទួលបានការព្យាបាលទាន់ពេលវេលា។

វីរុសនេះត្រូវបានគេរកឃើញនៅឆ្នាំ ១៩៧៦ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ហើយភាគច្រើនត្រូវបានរកឃើញនៅតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក។

ក្រុមវីរុសអេបូឡា ដែលអាចបង្កជំងឺលើមនុស្សមាន ៤ ប្រភេទ រួមមាន អេបូឡា (Ebola) ស៊ូដង់ (Sudan) តែហ្វ័ររេស (Tal Forest) និង ប៊ុនទីប៊ូហ្គីយូ (Bundibugyo)។

បច្ចុប្បន្ន មានវ៉ាក់សាំងសម្រាប់បង្ការជំងឺអេបូឡា យចំនួន ដែលត្រូវបានប្រើនៅក្នុងតំបន់មានផ្ទុះជំងឺ ឬក្នុងក្រុមហានីភ័យខ្ពស់។ មិនមានឱសថព្យាបាលជាក់លាក់ ដែលអាចសម្លាប់វីរុសបានទាំងស្រុងទេ មានតែការព្យាបាលថែទាំគាំទ្រទៅតាមទម្រង់នៃជំងឺប៉ុណ្ណោះ។

គួរបញ្ជាក់ថា ជំងឺអេបូឡាអាចឆ្លងដោយកម្រតាមរយៈការប៉ះពាល់ជាមួយសត្វដែលមានផ្ទុកវីរុសអេបូឡា ដូចជាអំបូរសត្វប្រចៀវ ជើង ឈ្លូស ប្រើស និងស្វាដែលរស់នៅក្នុងព្រៃក្រាស់ៗនៃទ្វីបអាហ្វ្រិក៕

កន្លងផុត១១ឆ្នាំ! សភានៅមិនទាន់អនុម័ត ច្បាប់ហាមលក់់គ្រឿងស្រវឹង ឱ្យក្មេងអាយុក្រោម២១ឆ្នាំ

0

កាលពីឆ្នាំ២០១៥ ក្រសួងសុខាភិបាល បានធ្វើសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងការលក់ និងការប្រើប្រាស់គ្រឿងស្រវឹង ដោយកំណត់អាយុស្របច្បាប់ដល់ពលរដ្ឋខ្មែរ អាចទទួលទានគ្រឿងស្រវឹងបានគឺពីអាយុ២១ឆ្នាំឡើងទៅ ហើយនឹងដាក់ពិន័យចំពោះអ្នកលក់ដែលលក់គ្រឿងស្រវឹងឱ្យក្មេងមិនទាន់គ្រប់អាយុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj93D1S0IGAJ7II3rpt0sZPopWvuZ9i5tmXlkiCuHGl2LjyHtKDBSkaxPe2kPaNCAulqYMbl7praLmiCEgkiyewtLV020xlqShY5J95qboj3USTTUIqSWgBJwXnOIgvgOijCyksk2MyFE_uVTh7PmEMogOqg1GLL6BSWM34WCwYWTW8hdPJrO0Ap4DFpGc/s703/image_2026-05-25_10-45-37.png

នៅក្នុងសេចក្ដីព្រាងច្បាប់ ស្ដីពីការត្រួតពិនិត្យផលិតផលគ្រឿងស្រវឹង ក្រសួងក្រសួងសុខាភិបាល បានស្នើ៣ចំណុចសំខាន់៖
ទី១. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទដល់ជនមានអាយុក្រោម ២១ឆ្នាំ និងជនដែលកំពុងស្រវឹង
ទី២. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទពីម៉ោង ១២យប់ ដល់ ៦ព្រឹក
ទី៣. ហាមលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅតាមសួនច្បារសាធារណៈhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhV9Zq6poDkcUpJPCkDgNmb2hUyv8yOLVsi9E9X2W994NVysnf2zJSgN50su9XM9QzL0HJcoRDQKiRx44Rq3w7A5kgCP6cpw8EhqslkB36UHXOu3M5w-1OudY6ioOTT6b-rupMcDqycqaVO3uGHzEvNHStvUX8sFIYt0QCfi0DiDJ_lp5B7rqP8FXF-YlA/s1229/image_2026-05-25_10-45-37%20(3).png

ក៏ប៉ុន្តែគិតមកទល់ពេលនេះអស់រយៈពេល១១ឆ្នាំ ច្បាប់នេះនៅមិនទាន់ទទួលបានការអនុម័តពីសភាជាតិនៅឡើយនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjexIfBZa17yml8WxG_j035drNxmd-amIBcTonz6ldv6Xts4fI9mspYaVwabiaShzcOcV1qsdR2Zx0wB0-HWpYPwTi0595WqSSvpBqimY2z3P6dqnSmJ5KP5EiqxohYtbWvfgdaj1zTxRakHZPYgXmFSP7d-nMAZJ_cGx4kbdjyMqg4yVNlsbym8psHyfg/s1280/image_2026-05-25_10-45-39%20(2).png

សូមរំលឹកថា នៅកម្ពុជាយើង ស្ទើរតែគ្មានច្បាប់គ្រប់គ្រងផ្ទាល់លើការទិញ និងការប្រើប្រាស់គ្រឿងស្រវឹង ឬធ្វើនិយ័តកម្មលើឧស្សាហកម្មគ្រឿងស្រវឹងនិងទីផ្សារលក់រាយទេ៕

 

ប្រាសាទស្តុកកក់ធំ ទីតម្កល់សិលាចារឹក​វែងជាងគេ ដែលបាត់បង់ទៅឱ្យសៀម

0

ប្រាសាទស្ដុកកក់ធំ គឺជាប្រាសាទខ្មែរបុរាណដែលមាសិលាចារឹកដែលវែងជាងគេ និងបានផ្តល់ទិន្នន័យជាច្រើន ជាងគេ ដល់ប្រវត្តិវិទូក្នុងការសិក្សាចងក្រងប្រវត្តិសាស្ត្រខ្មែរនៅសម័យមហានគរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhacdoli30DTCsvR7pQazgO_AmZbg74R4rplrJcd0AbnQiKdvLbrxEttMQGncPul-2Fg_uu-2kykl-RH0lalHa8WL-VRhpFfBjZGoN1SOmG78pOISukGD9BDe5OvxJW-J6yh32CbLuwHkbVqG8ure8r_Xf5kgcHl4JMakWVKPTQ8QIruGY6Y0pmgEUPr3M/s2048/image_2026-05-25_10-25-43.png
សិលាចារឹកនេះ មាន៣៤០បន្ទាត់ ចារនៅក្នុងឆ្នាំ ១០៥២គស. ជាពីរភាសា គឺភាសាសំស្ក្រឹត និងភាសាខ្មែរ ដែលរៀបរាប់អំពីព្រះនាមរបស់ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជ្យជាបន្តបន្ទាប់គ្នា អស់រយៈកាលជាង ២៥០ឆ្នាំ ពោលគឺចាប់ពីព្រះបាទជ័យវរ្ម័នទី២ រហូតដល់រាជ្យព្រះបាទឧទ័យាទិត្យវរ្ម័នទី២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SY4Wio_1_Q9R2s9uEFI13ASj4BDeKlFQpIIAxj9hqEXrFvBouf-w1ziLWgZ8QkDZgkE_XPW0YL7c0H_eDCYK0vbS2iJFUNUXt2OJmkA7xdA0wQI2xR6a5qnHHZwzROwOVOKv7YgR06fdnxAcBUoeE5DVpEYndi3Fm0TkMPbceK3j01ga8JZF1_gQyTw/s2048/image_2026-05-25_10-25-44.png

បច្ចុប្បន្ន សិលាចារឹកនេះ ត្រូវបានថៃយកទៅដាក់តាំងនៅសារមន្ទីរជាតិក្រុងបាងកក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ46Q39R5JfBbv9mta8-b9cVAbJw3HpqvNT5-naPfRpU6ftdvD4Tv_a6yWmPPSYepDRFpWDfP-C6OmMEU6EoQdDwmh9H1eMKDhHajntELCGBxerwsHIj6DYOZJgGzmoBtWMEk7uCtphRpIhVHzSYHaLFmy5WXlS0TcDPnBX9UH3imUZYdYMArExKjzXD8/s1412/image_2026-05-25_10-25-42%20(2).png

ប្រាសាទដ៏ស្រស់ស្អាតនេះ ត្រូវបានបាត់បង់ និងធ្លាក់ទៅក្នុងការគ្រប់គ្រងរបស់សៀមនៅ អំឡុងឆ្នាំ១៤៣១ បន្ទាប់ពីការដួលរលំនៃមហានគរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwXo_3iXMcwPpx8sOvlkjalyBHm5kWEaZKzQa02vTBL8guH2Oh6Sd7yAUZHJzdQjttCMZNvczbhjl_ept3rt91TFE_VASDhW_uAT5DTcHr9vArQtPBHIKA5hrau5BqNRliu63NO7WImXaYPFYivAuClOqdpeGBOA8UYBPQpDnZ5tdT-phm2rXXeNeAYxE/s2048/image_2026-05-25_10-25-45.png

គួរបញ្ជាក់ថា ប្រាសាទស្ដុកកក់ធំ ស្ថិតនៅក្នុងស្រុកគោកសិង្ហ ខេត្តស្រះកែវ ប្រទេសសៀមដែលមានចម្ងាយប្រមាណ ២ គីឡូម៉ែត្រពីព្រំដែនខ្មែរ-សៀមជាប់ជាមួយខេត្តបន្ទាយមានជ័យ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYOar5RGoqWiFRuMpG4ufNQdeICmNod5EA7KgrGEMquN4LKozOpMzUlB0l4pQS48-9JcDU4g3LZWRkJQ6VGQNMR8GAEp8aqcIS_f_OXdG-rBxKNc_cSeLrYM22qu7Ol81EuJec_U9DSsZzGMqIAk4_eKCQGelnFczZKkzM776ufXfgsEN4YtIcpIbtnzY/s2048/image_2026-05-25_10-25-46.png

 

មិត្តល្អមិនភ្លេចគ្នា! ឈ្នះ១៣០លានរៀលពីប៊ូសស្រ្តង ចែកមិត្តពាក់កណ្តាល

0

វេចអង្ករដើររកទៅ បើបានមិត្តល្អបែបនេះ ដែលឈ្នះរង្វាន់សេដ្ឋីក្មេង130លានរៀលពីប៊ូសស្រ្តងហើយ ហ៊ានចែកលុយពាក់កណ្ដាលឱ្យមិត្តភក្តិ។ បើជាមិត្តមិនល្អវិញ ឈ្នះរង្វាន់ធំបែបនេះ ប្រហែលជាឈប់រាប់អានមិត្តអស់ហើយ។
ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ឈ្មោះផុន វិផា អាយុ 31ឆ្នាំ មុខរបរជាមន្រ្ដីនរគបាល និងមិត្តឈ្មោះអឿង ពិសិដ្ឋ អាយុ 31ឆ្នាំ ធ្វើពេទ្យ បច្ចុប្បន្នពួកគាត់រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLsP36hJXKXy9F8dsVjWHF99GSAkjEt1qRV4ZdZeXZQYRpJPNcYte9dtznc0wWYGKvLYZwERvONV2Ltidu0gDOP8r6u8R0da1D-jGTgq18O91La7pr5yPdA5VRrsvUUyNWg6HBSSseThm7ddHdeTwhPTm1x7-0EId7UFqpDCKrnD423kH4k_A2dAcmaE/s2738/IMG_8010.JPGបងប្រុស វិផា បាននិយាយថា គាត់ទៅលេងមិត្តគាត់ដែលឈ្មោះពិសិដ្ឋ ហើយក៏ទិញប៊ូសស្រ្តងក្បែរនោះមកពិសារ តែគាត់មិនបានមើលក្រវិលកំប៉ុងទេ លុះផឹកអស់ ក៏ទុកទាំងក្រវិល និងកំប៉ុងចោលនៅផ្ទះមិត្ត ព្រោះគាត់មិនជឿលើរង្វាន់។ ជាសំណាងល្អ មិត្តគាត់ក៏បានពិនិត្យមើល ក៏ឃើញថាឈ្នះរង្វាន់ 130លានរៀល ក៏ស្រែកប្រាប់មិត្ត ហើយលោតអរទាំងអស់គ្នាផ្អើលអស់អ្នកជិតខាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXgcvq2525SO95fgO3GsbHG0sQ_BoUKPS8r0G4Hbsoybshf0R-xgTfbyT2QNDWobeFxMp4L1L9ohf0F8oKz7TdCrm_KNDD5MwMtJ1CqtQE7qFgRO5AJhcRGn3bwuOa8nubom1alNx1LqwVAwMB4lnfndlr0KA1JbpO5s_Uua4QVM8WKT8dcvIVNFQVbA/s2738/IMG_8008.JPG
អ្វីដែលធ្វើឱ្យមនុស្សជាច្រើនសរសើរ គឺបើសិនជាមិត្តគាត់មិនស្មោះត្រង់វិញ ច្បាស់ជាយកក្រវិលកំប៉ុងលាក់ទុកបើករង្វាន់យកតែម្នាក់ឯងបាត់ហើយ។ ប៉ុន្តែដោយសារមិត្តភាព និងភាពស្មោះត្រង់ លុះពេលក្រុមហ៊ុនប៊ូសស្រ្តងចុះមកប្រគល់រង្វាន់ ពួកគាត់ក៏សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ដោយចែកលុយគ្នាពាក់កណ្ដាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttwtkelJOdgAVBCx6hCwDXKknktrhrVKYEQAe4KSulRTjzKx7i7PE61e-MMPP3l7HxC_clOtjH4Vkkbz3pi4mZy2NhVTlzM6XbOyHg2a2I40RzB6LN32iA81fdWRjjNdax6SLYDyqhHu2DyUXUP5MiKImAtX-Gtv4AeFQ1-3XeoxN4EeVQ5mijM5zpsI/s2738/IMG_8009.JPG
នេះមេរៀនមួយសម្រាប់បងប្អូនចូលចិត្តញុំាប៊ូសស្រ្ត កុំភ្លេចពិនិត្យក្រវិលកំប៉ុងឱ្យបានច្បាស់ ប្រយ័ត្នត្រូវរង្វាន់ធំ ហើយបោះកំប៉ុងចោលដោយមិនដឹងខ្លួន ព្រោះប៊ូសស្រ្តងរង្វាន់ច្រើន ថែមទាំងមានរសជាតិឆ្ងាញ់ ដិតជ្រៅទៀតផង។

វីដេអូ Mukbang របស់តារាចម្រៀង ទេព បូព្រឹក្ស បង្កឱ្យមានការវែកញែក

0

បន្ទាប់ពីខកខានចេញវីដេអូ Mukbang យូរពេលនេះតារាចម្រៀង ទេព បូព្រឹក្ស បានវិលត្រឡប់មកវិញហើយប៉ុន្តែវីដេអូថ្មីនេះបានបង្កឱ្យមានការវែកញែកជាច្រើនពីអ្នកទស្សនា។ អ្នកមួយចំនួនគិតថាការហូបសត្វចៀសរបស់ទេព បូព្រឹក្ស ពុំគួរបង្ហាញបែបនេះនោះទេ ចំណែកអ្នកខ្លះមិនចេះញុំាក៏ញញើតខ្លាច រីឯអ្នកផ្សេងទៀតដែលហូបសត្វនេះក៏និយាយថាឆ្ងាញ់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBqzUDSIaLu1hxRdDMPXw_4CJeQvrfR0hHooR0iTUOTuZ8Gv1bx8Xy-vx2cxOPSj93ruo6AAglyue6cYzTSrJkFkInQrbCQFdzDfmiUV6d7mSXTrrjuYyC2MXftcA2RJBXG-SXHjLth3WbL4pVDQSGcnjQZRUoFvmafV0hQms6VzeFRK-tdbtDbIVGQ3A/s2048/image_2026-05-23_16-34-26.png

នៅយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហោះវីដេអូមួយភ្ជាប់មកជាមួយនឹងចំណងជើងថា «អូយបានសាកនៅឆ្ងាញ់សាហាវ ម៉ាក់ចូលចិត្ត»។ ក្នុងវីដេអូ ទេព បូព្រឹក្ស បានបញ្ជាក់ថាដោយសារតែឃើញគេហូបចៀសច្រើននិងទំនងឆ្ងាញ់ធ្វើឱ្យនាងចង់សាកតែម្តង ខណៈសត្វនេះគឺគេហូប។ មិនត្រឹមតែមានសត្វចៀសប៉ុណ្ណោះទេមួយចាននេះក៏មានសត្វហ៊ីងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9ELeZ7C9y2gMNIGkwXhF7jHDcVDVK4Lm9bLzWctrtsHuTA6dl0CeUYfG2s1k_rkNkjMS1XKxEdZL0jwky88p1-u9owy6Bl3MBXvzW29Cyb0dlQuNA2pcXYcb-W5JSpO2g50rUkE91TN1POZQ1YaGGJQEwZQKi6RRsn6VHsZVdUF06o-SJQrRH0rAa-Po/s2048/image_2026-05-23_16-34-27.png
បន្ទាប់ពីវីដេអូនេះបានរីកសាយភាពអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញមតិវែកញែកជាច្រើនដោយអ្នកខ្លះហាក់ដូចជាមិនពេញចិត្តចំពោះការបង្ហាញនេះខណៈអ្នកខ្លះទៀតដែលចេះហូបក៏សរសើរថាសត្វចៀសនេះឆ្ងាញ់និងអាចយកទៅធ្វើម្ហូបបានផ្សេងៗដូចជាឆាក្តៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLe-1BxI9gg3CI8YsaTB_Halz4OYHU2CLf1QFZVNf-c7MRmB43ZvMt109tfjNT8LvDFP0WSwwcrmg4rfbZDg4ThvvK_MsoN0LqDRCt25w7VfgiN3oTAibgJgYAPJCA6RHDq9mdnVXsxanS8BKW1vFylzElKTvxb-YUCjs36jlpDT0yW3JKBHd9wQSfOY8/s470/image_2026-05-23_16-30-53%20(2).png

មតិប្រតិកម្មរបស់មហាជនបានលើកឡើងថា «សាហាវខ្លាំងណាស់ សូម្បីតែដាយណូស័រក៏មិនលើកលែងដែលឆីខ្ទេច, បើអាចសូមកុំបង្ហាញរូបភាពបែបនេះតាមបណ្ដាញសង្គម ក្នុងនាមជាតារាដែលមានអ្នកគាំទ្រតាមបណ្ដាលប្រទេសនានា មិនគួរចែករំលែកបែបនេះទេ ហើយសត្វនេះអាចគេអភិរក្សផងក៏ថាបាន(មិនមែនហ៊ីង)»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi63TLFFoCjDTD6f6qMCuyJG5YnayYHtBeg9xC6ogyZNeWJhLtjSAOBeHY-CWHbn6ta1ZB3gV8Ra7g4WCxDaoummewZmdll_L7veRgl2JeqerD4DwwiYr1nsrFDFrRFwmCXCkn8kHqKlhiUJDFu08pwmos6yJsp2mDFsI_kHuCq4rvkTbB0EqHEpqeVoDo/s1280/image_2026-05-23_16-30-53.png

អ្នកផ្សេងទៀតបានលើកឡើងថា «សំរាប់ខ្ញុំមួយជីវិតនេះមិនហ៊ានហូបទេ ហើយក៏មើលមិនឃើញកន្លែងគួរឱ្យចង់ហូបដែរ, ម្ហូបច្រើនណាស់ដែលឆ្ងាញ់អាចញុំបានគ្រប់មុខ បើអ្នកមានលុយរឹតតែស្រួលរើសមុខម្ហូប តែសត្វខ្លះមិនគួរឱ្យចង់ហូប មើលទៅ ឃើញហើយមិនគួរឱ្យចង់សោះទោះកាលសម័យអត់ឃ្លានក្នុងរបប 3ឆ្នាំ8ខែម្ភៃថ្ងៃ ខ្ញុំអាយុប្រាំឆ្នាំឃ្លានដល់ស្លាប់ក៏ខ្ញុំអត់ហូបដែរសត្វ១ចំនួនមានអារម្មណ៍គួរឱ្យអាណិត»។ «និយាយមែន មិនគួរថត បង្ហាញទេធ្វើឱ្យអ្នកធ្លាប់គាំទ្រ ប្អូនមានអារម្មណ៍មិនល្អចំពោះប្អូនសូមលុបវីដេអូចោលទៅ,បងស្អាតណាស់ តែបងញុំារបស់អាក្រក់ៗពេកមិនគួរបង្ហាញក្នុងសង្គមបែបនេះទេ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vS2vT4PBL0E8hq7yghV57ze4wDgDn-WaP_48862ndZBhwBStAtgEduZcwKjLc3whhp69ncJ9hrGPCTw2qSwADQt3Y-ogiCJJVYW8hzSHfGqsadtuX4udnzEshSvhtt_ml7xf2dm2rmG4BUf5VmUGrer4zDJst0RWxGp0V5_Pp__sIKXFOHaBYrkTNjE/s782/image_2026-05-23_16-22-12.png
គួរឱ្យដឹងថាកាលពីឆ្នាំ២០២១ វីដេអូ Mukbang របស់ ទេព បូព្រឹក្ស ដែលញុំាដំបងយក្សនិងម្រះជ្រលក់ជាមួយនឹងអំបិលម្ទេសបង្កឱ្យមានរលកនៃការរិះគន់យ៉ាងខ្លាំងរហូតដល់តារាចម្រៀងរូបនេះចេញបកស្រាយទាំងទឹកភ្នែក។ ទោះយ៉ាងណា ដ្បិតតែមានរឿងចម្រូតចម្រាសប៉ុន្តែដំបងយក្សនាគ្រានោះល្បីយ៉ាងខ្លាំងហើយក៏មានអ្នកលក់និងទិញជាច្រើនផងដែរ៕

 

 

ថៃខំប្រើល្បិច AI តែលោក អូលីវ៉ា គង់ មិនខ្ចីខ្វល់ថែមទាំងអរគុណវិញទៀត

0

ថ្មីៗនេះលោក អូលីវ៉ា គង់ បានបង្ហាញខ្លួនចំនួន៣ថ្ងៃនៅក្នុងកម្មវិធីកម្រាលព្រំក្រហមមហោស្រពភាពយន្តកានលើកទី៧៩ ពោរពេញដោយមោទនភាព។ ដោយសារតែការបង្ហាញខ្លួនរបស់លោកបានភ្ជាប់មកជាមួយនឹងអត្តសញ្ញាណខ្មែរធ្វើឱ្យខាងផ្ទះលេខ២កើតទុក្ខមិនសុខចិត្តមានអ្នកខ្លះថែមទាំងបង្កើតរូប AI ចំណែកឯប្រព័ន្ធផ្សព្វផ្សាយថៃធំៗផ្សាយភ្លូកទឹកភ្លូកដី។ ទោះយ៉ាងណា ទង្វើរបស់ផ្ទះលេខ២មិនបានធ្វើឱ្យលោក អូលីវ៉ា គង់ ក្តៅក្រហាយនោះទេផ្ទុយទៅវិញលោកមានតែអរគុណថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv_uuavSnAVtglgvRgIcT7hIGZxFCUvVyT6oszK78GIRWhGl4vXESJlf0IozUSX7AkLDqfkR5zPf4ve7sMAXsdmA35utz_p1LaMBsCaHXRKFIJhTj8HvI1srhI755s7mb3KAar-mFe5hd6O7TqqyNsckzS7rtkI8lJSa7o66maiqkjLkEFBfDliHAQ00o/s2048/image_2026-05-23_15-38-30.png

នៅយប់ថ្ងៃទី២២ ខែឧសភា លោក អូលីវ៉ា គង់ បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «ពេលគេព្យាយាមទាញអ្នកចុះ តែឈ្មោះអ្នកកាន់តែល្បី… នោះមិនមែនបរាជ័យទេ តែជាការប្រម៉ូតដោយមិនដឹងខ្លួនអរគុណអ្នកជិតខាងដែលជួយឲ្យពិភពលោកស្គាល់ខ្មែរ កាន់តែច្រើន…»។ នៅក្នុងវីដេអូអ្នកច្នៃម៉ូតដ៏មានប្រជាប្រិយភាពរូបនេះបានលើកឡើងថាលោកមានតែអរគុណថៃដោយសារតែប្រព័ន្ធផ្សព្វផ្សាយធំៗបានចុះផ្សាយពីលោកដែលកាន់ទង់ជាតិខ្មែរស្លៀកឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» ដែលតំណាងឱ្យជ័យជម្នះរបស់ប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCzAipr7VbLw-UmiyN5S1EgWVThXuEPtOKS9gDjPkiVNs0kvmv3D9TKzazN30jrFM1I427MK1SXOU2Hd_soRUo_PRaNov11ze3vB71E8DZvfk20JNN_49GbK8fbBKrlcXYo_V5CE5m1nrGFEvjirDTCiBMKyuq7fsOJeK__vgxZAb4XqLmYMz_y5TtyY/s2048/image_2026-05-23_15-38-32.png

លោក អូលីវ៉ា គង់ លើកឡើងទៀតថា ផេកធំៗរបស់ថៃបាន Pin វីដេអូរបស់ខ្លួនដែលមានអ្នកទស្សនារាប់លានដងនិងលែងចុះផ្សាយពីតារាខ្លួនឯងដែលឈរលើកម្រាលព្រំក្រហមហើយប៉ុន្តែបែរផ្សាយពីខ្មែរវិញ។ ទង្វើរបស់ប្រព័ន្ធផ្សព្វផ្សាយថៃត្រូវបានលោក អូលីវ៉ា គង់ ចាត់ទុកថាជាការជួយប្រម៉ូតខ្មែរហើយលោកមិនខឹងនោះទេព្រោះការផ្សាយនេះមិនចាំបាច់ចំណាយថវិកាក្នុងការប្រម៉ូតឡើយ ផ្ទុយទៅវិញគឺបានឃើញពីល្បិចរបស់សៀម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDf2GtY411zrB3qzG42PeJXqnMBZuMXo8xrQlOBnkyhpU-e1_BM1HGR8UHb8Fg7eywSATLK5c_wdQiQwYcJXHxfHd1vKcD66atZNP7_dqSXPi0n58ofVkKCgsMo_QFc_ldmW7CgvWXdsOmuUxbCaAFKs9DrZvdZAJGsYA3l0x9581lQ6yhdPOf89TLhFM/s2048/image_2026-05-23_15-38-33.png
លោក អូលីវ៉ា គង់ បានអះអាងថាការចូលរួមរបស់ខ្លួនគឺពេញដោយកិត្តិយសជិះរថយន្តទៅចូលរួមកម្មវិធីដើរនៅលើកម្រាលព្រំក្រហមប៉ុន្តែត្រូវបានខាងផ្ទះលេខ២ប្រើ AI ដែលទង្វើនេះគឺអាប់ឱនដល់ប្រទេសសៀមខ្លួនឯង និងទម្លាក់កម្មវិធីដ៏មានកិត្យានុភាពនេះ។ ឃើញថៃប្រើរូបភាព AI លោក អូលីវ៉ា គង់ ថាថៃគឺគ្មានសិល្បៈវប្បធម៌ខ្មែរពិតប្រាកដឃើញខ្មែរអាចបង្ហាញទៅកាន់ពិភពលោក ប្រទេសមួយនេះឈឺចាប់ហើយលាបពណ៌ខ្មែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y5cvzwpXt7PlfzcxGS_yaPvQumxP85CrWZr25OVLf-GiNz2gsW-ulYTx3l-2ymdX-SE366UNfdr_yVL72LLUUfRZfyXQVKh2-tkEFzW6YdlV-OExMGhYpbO-1PqKimXsatNGefoD9tsWNI7I-ettLd_j0OvbQod4Jf2-3QF1Q0U2bzrOw3CSdWFqKps/s2048/image_2026-05-23_15-38-34.png
គួរបញ្ជាក់ផងដែរថា ការចូលរួមរបស់លោក អូលីវ៉ា គង់ នៅឯកម្មវិធី Cannes Festival 2026 គឺជាទី២របស់លោកដោយលើកទី១ គឺនៅឆ្នាំ២០២៤៕

ធ្លា.យពាក្យចចាមអារ៉ាមថា Heeseung កំពុងណាត់ជួបនារីម្នាក់នៅក្រៅរង្វង់សិល្បៈ

0

នៅថ្ងៃទី ២២ ខែឧសភា គណនីអនាមិកមួយនៅលើ X បានចែករំលែករូបថតជាច្រើនសន្លឹក និងអះអាងថាជា Heeseung អតីតសមាជិក ENHYPEN និងមានឈ្មោះលើឆាកទោល EVAN កំពុងណាត់ជួបជាមួយនារីម្នាក់ដែលមិនមែនអ្នកនៅក្នុងរង្វង់សិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiG7ARE65KAB2n5MWvJ2_EbPNIf1D9YTHmzu7yWYOV_DAZb8xZW-p2gIo0CWNEfRSLdKStD2FgaedfV9N1Dnxzjn_BzuOX80o2b3N6FFqp5ahEKBXsTX-Pf7QTZLw6CdpfK5tVVaUeEYwCazOuc9_RdsvE33a2-3uBMCHgwSACIYxS5m98WtjQcjZO8sFo/s1500/image_2026-05-23_14-55-19.png
ការបង្ហោះដំបូងរួមមានរូបភាពព្រិលៗរបស់នារីម្នាក់ឈរជាមួយបុរសម្នាក់នៅផ្ទៃខាងក្រោយ ដែលអ្នកប្រើប្រាស់អ៊ីនធឺណិតបានស្មានថាអាចជា EVAN ដោយផ្អែកលើភាពស្រដៀងគ្នាទៅនឹងរូបថតប្រវត្តិរូប និងរូបភាពមុនៗដែលទាក់ទងនឹងតារាចម្រៀងរូបនេះ។រូបថតបន្ថែមក្រោយមកបានលេចចេញដែលបង្ហាញបុរសម្នាក់លេចមុខមួយផ្នែកក្នុងផ្ទៃខាងក្រោយផ្សេងៗគ្នា ដោយគណនីនៅតែទទូចថាបុគ្គលនោះគឺជា EVAN។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZOTk2LBWQ9bRpTCBnomleiPWjFqrYZHIeuN8K0pD3pEELDvfr8yqC2mAbFiQpbEveauEBwprGD6Km1wFWTJKChFGq1pBe3gHlQhnQnxj9XI7MA4xGbzwGSvysc5Nxp7hJCuWO-WywBpKi9tPExwEGtDj1ID_4olcZS-Q6gG8G2qLmRvPAYNfm0DEyNVc/s1500/image_2026-05-23_14-55-18%20(3).png
ភាពចម្រូងចម្រាសកាន់តែធ្ងន់ធ្ងរឡើងនៅពេលដែលអ្នកបង្ហោះអនាមិក បានចោទប្រកាន់នារីម្នាក់នេះថាបានបង្ហាញទំនាក់ទំនងដោយប្រយោលនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ខណៈពេលដែលអ្នកគាំទ្របន្តការពារ Heeseung តាមអ៊ីនធឺណិត។ ការបង្ហោះមួយពីគណនីនោះបានសរសេរថា៖ «ខណៈពេលដែលអ្នកគាំទ្រកំពុងតស៊ូដើម្បី Lee Heeseung គាត់កំពុងចំណាយពេលជាមួយមិត្តស្រីរបស់គាត់ ហើយមិនអើពើនឹងពួកគេ»។ អ្នកប្រើប្រាស់អនាមិករូបនេះបានអះអាងថាខ្លួនមានភស្តុតាងជាច្រើនទៀតទាក់ទងនឹងទំនាក់ទំនងដែលត្រូវបានចោទប្រកាន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzpIt7MpULJh_3tc-puUWSB_1AY8ZPE92l3H1CJ5CCG5txUm23uYZiVrC0xlhnCKIvTyrrZ6PTIKU4lURZLapQECCxTqsIWr7ITJ6xAxTcIFb18pUXQHWzfIGtOELaDAC15QM73Q7tmMiMj1RwLi5d5vfxNbPdGAFxeLAA7XfOSC4VNUZKTS_TUzQsY68/s925/image_2026-05-23_14-55-17%20(3).png

ដំណឹងចចាមអារ៉ាមនេះបានរីករាលដាលយ៉ាងឆាប់រហ័សនៅទូទាំងសហគមន៍អនឡាញ X និងកូរ៉េជាមួយនឹងការពិភាក្សាជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3KkOW2h3TyJU7sUWrSQdpKonGjmP0_17Pe2MDSI6d1U8LgHsQ35-CMw2AW79gDCtw-x7L7T_jZwboPjat1_zv9_B-v-Q6MLJWHA30HLAHxmR1DBRy5tNyJIuNaYMvzKRtPnZLXEkFsjHGSE90VRXSJnorY2RxmQIQ9_XM-7avESD1kUX6SeX-dssxaU/s887/image_2026-05-23_14-55-17.png

អ្នកលេងបណ្តាញសង្គមមួយចំនួនបានអះអាងថា ភស្តុតាងទាំងនេះហាក់ដូចជាមិនគ្រប់គ្រាន់ហើយភាគច្រើនផ្អែកលើការស្មានតែប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ អ្នកប្រើប្រាស់អ៊ីនធឺណិតមួយក្រុមទៀតបានរិះគន់ការឈ្លានពានលើភាពឯកជនជុំវិញស្ថានភាពនេះ ដោយចង្អុលបង្ហាញថា គ្មានការចោទប្រកាន់ណាមួយត្រូវបានបញ្ជាក់ជាផ្លូវការនោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivNj9V_7YDD7xlRnD_N3OTugFibxGbyYF152tGZah4HVTvP85YcHJV3mzs77lEFOHC7tkO4FxDVloZdvmBXCrAb2VJY1k8IRISZngtu0-EiNdEgOgpbZ_LT1Xr9OEJEu2baxfWGgZySLXmpmAWvKkjxGcK0axJOJ-xNhieZh4c_qaGsp1Py3ag7_7lQyc/s845/image_2026-05-23_14-55-18.png
ទោះយ៉ាងណាបន្ទាប់ពីរឿងនេះមានការជជែកវែកញែកជាច្រើនគិតត្រឹមល្ងាចថ្ងៃទី២៣ ខែឧសភា ទាំង EVAN និងតំណាងពាក់ព័ន្ធណាមួយមិនទាន់បានបញ្ចេញមតិជាសាធារណៈចំពោះពាក្យចចាមអារ៉ាមនេះនៅឡើយទេខណៈតារាចម្រៀងរូបនេះកំពុងមានកម្មវិធីនៅឯប្រទេសជប៉ុន៕