តារាចម្រៀង សាល បាទី បានបង្ហាញការខកចិត្តនិងហួសចិត្តយ៉ាងខ្លាំងបន្ទាប់ពីរូបលោកចំណាយទឹកប្រាក់ជាច្រើនត្រូវបានអ្នកនិពន្ធម្នាក់ដែលតារាចម្រៀងរូបនេះហៅថា «គ្រូ» បានបោកទំនុកចិត្តដោយនិពន្ធទំនុកច្រៀងពីបទថៃយកមកឱ្យលោកទៅវិញ។ ឆ្នាំ២០២៦ទៅហើយនៅលួចចម្លងបទពីប្រទេសជិតខាងតារាចម្រៀង Nak Feke បានឱ្យ សាល បាទី ទាក់ទងទៅរូបគេបាន។

នៅថ្ងៃទី២៤ ខែឧសភា តារាចម្រៀង សាល បាទី ម្ចាស់បទ «រស់ក្នុងសម្ពាធឯកា» និងជាអតីត TOP4 The Voice Cambodia រដូវកាលទី៣ បានបង្ហាញការខឹងសម្បាររបស់ខ្លួនថា «គិតមិចទេលូវនេះ បទចម្រៀងក៏មិនធ្វើសងលុយក៏មិនឃើញបាញ់សង លោកគ្រូអើយ ធ្វើបាបខ្ញុំម្ល៉េះ ទុកមុខរាប់គ្នាទៅលោកគ្រូ»។ មិនត្រឹមតែប៉ុណ្ណោះអ្វីដែលធ្វើឱ្យមហាជនហួសចិត្តកាន់តែខ្លាំងគឺបន្ទាប់ពីតារាចម្រៀងរូបនេះបានទម្លាយថាបទដែលនិពន្ធនេះគឺចេញពីបទថៃ។.png)
សាល បាទី បានបង្ហោះសំណេរមួយទៀតថា «ទាំងភ្លេង ប៉ារូចម្រៀង និងថតMVខ្ញុំចំណាយអស់ជិត1000$លោកគ្រូ មានដឹងទេ មិចបានបោកប្រាស់ទំនុកចិត្តខ្ញុំ យកបទថៃមកឱ្យខ្ញុំច្រៀងបែបនេះសូមដោះស្រាយឱ្យខ្ញុំវិញផងលោកគ្រូ មុននឹងខ្ញុំដាក់ឈ្មោះលោកគ្រូក្នុងfb»។

ក្រោយពីបង្ហោះសារខាងលើនេះបានជំរុញឱ្យសាធារណជនរួមទាំងអ្នកសិល្បៈមួយចំនួនចូលបញ្ចេញមតិជាច្រើន។ មនុស្សមួយចំនួនគឺចង់ឱ្យសាល បាទី បង្ហាញអ្នកនិពន្ធរូបនោះដែលលោកចាត់ទុកថាគ្រូទៅហើយបែរជានៅនិពន្ធបទលួចចម្លងពីសៀមទៅទៀត ដោយចង់ឱ្យតារាចម្រៀងរូបនេះបង្ហាញមុខបុគ្គលនោះដើម្បីកុំឱ្យអ្នកផ្សេងទៀតរងគ្រោះ។ 
ជាមួយគ្នានេះ Nak Fake តារាចម្រៀងក្នុងទ្រនំហ្គាឡាក់ស៊ី បានបង្ហាញការឈឺឆ្អាលរបស់ខ្លួនដោយឱ្យ សាល បាទី ទាក់ទងរូបគេសម្រាប់ការនិពន្ធបទចម្រៀងថ្មីបាន ដោយមិនចង់ឱ្យសម័យនេះទៅហើយនៅលួចចម្លងគេទៀត៕










