Home Blog Page 11

ប្លែកៗ! ផ្ទះទំហំមិនដល់១ម៉ែត្រក្លាយជាទីចាប់អារម្មណ៍ជុំវិញពិភពលោក

0

ផ្ទះមានទំហំតូចចង្អៀតមួយនៅទីក្រុងហួរ៉ាល់ ប្រទេសប៉េរូ កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជន ដោយសារវាមានទំហំមិនដល់១ម៉ែត្រ ប៉ុន្តែអាចដាក់សម្ភារៈទំនើបយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបែងចែកបន្ទប់ជាច្រើន ។ មនុស្សម្នាបានសម្រុកចូលមើលបរិវេណខាងក្នុង ប៉ុន្តែម្ចាស់ផ្ទះអនុញ្ញាតឱ្យចូលមើលម្តងត្រឹម២នាក់ប៉ុណ្ណោះដោយសារទីធ្លាចង្អៀត និងសង្ឃឹមថា ផ្ទះរបស់ខ្លួននឹងជាប់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពេលនេះ រង់ចាំការចុះមកត្រួតពិនិត្យរបស់ Guinness World Records ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp2kGM-olhm6j-DozjyhBor-1dVRkx8rJJGfVL4PKR4B1Ag_msEf-zsYTiySSUXpF2Ao1FiWmHAmeADcdT33sPPtDOnm3qqWJdUfIyacQ-2GMYYgdNFgDFt0Zvrdg5ZubTYh4QjPqPlNSNuRG478qBktTLJgtXekiVa7JxBKL2hECeS33dR-XjhXIlZpTf/s768/photo_2026-03-28_08-22-44%20(2).jpg

ម្ចាស់ផ្ទះ លោក Fabio Moreno បានដាក់ពាក្យទៅកាន់ Guinness World Records ដើម្បីឱ្យចាត់ចំណាត់ថ្នាក់ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ពីព្រោះវាមានទំហំស្តើងបំផុត ហើយម្ចាស់ផ្ទះអះអាងថា បើទោះជាវាមានទំហំតូចបំផុតក៏ពិតមែន ប៉ុន្តែជាកន្លែងរស់នៅពិតប្រាកដ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។

បច្ចុប្បន្ន ផ្ទះមានទំហំតូចៗទទួលបានការពេញនិយម និងតម្រូវការកើនឡើងជាបន្តបន្ទាប់ ប៉ុន្តែផ្ទះរបស់លោក Fabio Moreno មានទំហំតូចយ៉ាងខ្លាំងបើប្រៀបធៀបនឹងផ្ទះផ្សេងៗ ។ ម្ចាស់ផ្ទះរចនាម៉ូដដោយខ្លួនឯងបានប្រាប់ពីគោលបំណងថា សេចក្តីសុខមិនអាស្រ័យលើទំហំផ្ទះតូច ឬធំនោះទេ ប៉ុន្តែស្ថិតលើការរៀបចំបរិវេណផ្ទះឱ្យមានប្រយោជន៍បំផុត ។ ពណ៌ស្រស់ឆើតឆាយរបស់វាបានក្លាយជាចំណុចទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាច្រើនចូលមើល និងអាចក្លាយជាតំបន់ទេសចរណ៍ដ៏ពេញនិយមនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlnJZptlFl5umn468scbjiZWovk7tl0lDFbBnS-XvJpJf7-9JEkXoT6-idEuYIBfiGKzTDCyOMZT7vJ_Z7DxOtNTEtFnF-8TpMuDLBjot2IBoe7SZKbxpUgweX0TP6FgY97HsRu1bjlrs1tqAdkl_D9UBoeZmuJ3BS4nzjjejBRQUwN_o6iZ57fBq_SVYU/s900/photo_2026-03-28_08-22-44%20(3).jpg

ទោះជារូបរាងខាងក្រៅមានលក្ខណៈបែបសិល្បៈ ប៉ុន្តែនៅបរិវេណខាងក្នុងវិញមានសម្ភារៈប្រើប្រាស់ទំនើបៗគ្រប់យ៉ាងមិនខុសគ្នាពីផ្ទះសម័យថ្មីទេ រួមមាន ៖ បន្ទប់ទឹក ផ្ទះបាយ បន្ទប់ទទួលទានអាហារ កន្លែងដើរ បន្ទប់គេង បន្ទប់ធ្វើការ កន្លែងលាងសម្អាត រហូតដល់មានជណ្តើរចំនួន២ សម្រាប់ឡើងពីជាន់ទី១ ទៅជាន់ទី២ ។ បើតាមការរៀបរាប់សម្ភារៈក្នុងផ្ទះ គេស្ទើរតែមិនជឿថា ផ្ទះដ៏តូចចង្អៀតបំផុតនេះអាចដាក់សម្ភារៈច្រើនសោះ ។

ម្ចាស់ផ្ទះអនុញ្ញាតឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ឬអ្នកចាប់អារម្មណ៍អាចដើរត្រួតពិនិត្យនៅបរិវេណខាងក្នុងបាន ប៉ុន្តែក៏មានបន្ទប់ខ្លះហាមឃាត់ ហើយការចូលមើលមិនអាចចូលគ្នាច្រើន គឺអនុញ្ញាតត្រឹមតែ២នាក់ ដោយសារតែទីធ្លាចង្អៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6etUVlVv8A7G8cSLKIuUrvdTypK4OckvIZ2qOBtpsrf3Vaqqd3OscZwQPBFR88-gbu2Fbp0pkorooGSPw7WlsW-xvBedc1aVY_vBKVQ8B1N5UCwlk4PAGyhFIwNHOZox__80zh3twUOL9NQL7ByhdH6504CxFa7dh1E-8iNwaAlFPtRg4zraLCJtTYRif/s1280/photo_2026-03-28_08-22-44.jpg

លោក Fabio Moreno ប្រាប់ថា បានដាក់ពាក្យទៅកាន់ Guinness World Records រួចហើយដើម្បីឱ្យចាត់ចំណាត់ថ្នាក់ផ្ទះរបស់ខ្លួន ជាផ្ទះមានទំហំតូចចង្អៀតបំផុតលើពិភពលោក ប៉ុន្តែត្រូវឱ្យ Guinness World Records មកត្រួតពិនិត្យ, វាស់ទំហំផ្ទះយ៉ាងត្រឹមត្រូវ និងពិនិត្យមើលឯកសារផ្សេងៗ ។ លោកមានទំនុកចិត្តថា ផ្ទះនេះនឹងជាប់ចំណាត់ថ្នាត់មិនខាន ៕

ចិនធ្វើកំណែទម្រង់វិស័យអប់រំដោយហាមសាលាបឋម និងមធ្យមសិក្សាដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ

0

ប្រទេសចិនបានធ្វើកំណែទម្រង់វិស័យអប់រំដោយដាក់ចេញនូវគោលនយោបាយហាមឃាត់សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនពេកឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាករបស់សិស្ស ដើម្បីកាត់បន្ថយការដាក់សម្ពាធនាំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ដោយវិស័យអប់រំត្រូវផ្តោតលើគុណភាព មិនមែនផ្តោតលើបរិមាណកិច្ចការ ឬពិន្ទុនោះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzGWidtmU2PrYJNpGkntxtJN2zWOwxvH8lv0Qll8CAUgYsrF6KyGqxOFDXMLAG56x-Nuxxqw7kIGQFelNKGJcXtSKjfErxNzfdnjc91aV6D0rbUxghxJftEn3xmc85MhI1mruA96GrkYsQk8sFTMC78VGFgs9Wq9KJsuQknCMFOsArELWCQNWMbER8nyz7/s1280/photo_2026-03-28_08-10-36%20(2).jpg
ក្រសួងអប់រំចិនបានចេញសេចក្តីប្រកាសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ អំពីការធ្វើកំណែទម្រង់វិស័យអប់រំនៅទូទាំងប្រទេស ដោយហាមសាលារៀនកម្រិតបឋម និងមធ្យមសិក្សា ដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ និងហាមរំខានពេលវេលាសម្រាក ដើម្បីកុំឱ្យប៉ះពាល់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ។ កំណែទម្រង់នេះត្រូវបានចាត់ទុកជាការផ្លាស់ប្តូរទម្លាប់ក្នុងសាលារៀនចិន ដែលផ្តោតតែលើការជំរុញសិស្សឱ្យខំរៀនខ្លាំងដើម្បីទទួលបានពិន្ទុល្អគ្រប់មុខវិជ្ជា ប៉ុន្តែមិនបានគិតពីផលប៉ះពាល់សុខភាពយយុវជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicNcbyZrdH_dMP4GRfOGj1JnZutmf-_j7EwZm8Lo9-Ot5Xx92z-PanLjW_njEhHpzY6IhyphenhyphenADzkA92J6QNaPzqjw3hh9KnRFBjAm7I5LvR0EwZGvKhHvOYDPy8wOmOtHDDlZ0rLn5XhCULLLVvoguyWBo-1cjYQbsla_tC2OQVJ197vn02CxSv3_kzWyPP3/s1280/photo_2026-03-28_08-10-36.jpg

គោលបំណងចម្បងនៃការធ្វើកំណែទម្រង់វិស័យអប់រំ គឺកាត់បន្ថយសម្ពាធក្នុងការសិក្សា និងផលប៉ះពាល់សុខភាពផ្លូវចិត្តរបស់យុវជន ។ អ្នកជំនាញថា ការដាក់កិច្ចការច្រើនឱ្យសិស្សធ្វើនៅផ្ទះ គឺជាបញ្ហារ៉ាំរ៉ៃដែលកើតឡើងនៅទូទាំងប្រទេសចិន ដែលធ្វើឱ្យយុវជនកាន់តែច្រើនសម្រាកមិនគ្រប់គ្រាន់ រហូតដល់ប៉ះទង្គិចផ្លូវចិត្ត ធ្លាក់ទឹកចិត្ត ទើបក្រសួងអប់រំកំណត់ឱ្យសាលារៀនគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើចំនួនកិច្ចការដាក់ឱ្យសិស្សធ្វើនៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI2tCAEyCCu8s4dl1FegZ2oZjsGNOR-D2TCKhiVYpxzN6ASVkijoMpvH2f9nqKRwihV60JeEvUWL7bcwg6rChAdSDUuTuyx1EVEyVvjGWvdRq7iclnCJtlRHGzCUa-kALJ4by9c7FKYyExznx2dTKQkIOnpIpioI1tdvDnyqYn1DqwDIXx5aQ396zztSLo/s1175/photo_2026-03-28_08-10-37.jpg
ក្រៅពីនេះ ក្រសួងអប់រំចិនបានកំណត់ឱ្យសិស្សកម្រិតបឋម និងមធ្យមសិក្សា មានពេលវេលាហាត់ប្រាណជារៀងរាល់ថ្ងៃ យ៉ាងហោចណាស់ ចំនួន២ម៉ោងក្នុង១ថ្ងៃ ព្រមទាំងហាមគ្រូសាលាមត្តេយ្យយកខ្លឹមសារមេរៀន ឬវិធីបង្រៀនសិស្សបឋម មកបង្រៀនកុមារតូចៗជាដាច់ខាត, ហាមសាលារៀនរៀបចំការប្រឡងញឹកញាប់ ដើម្បីកុំឱ្យសិស្សរងសម្ពាធខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSyCeMg-Tnn37vsac71QwQi_chqfT1K9VBCkDwdwtPGcxXO-q-9Q4acxkfJmsT_fONn2fR_Tz3sRnwq-gR2RxdS2kxtIfdJyRQacs5nrBifFHKVTMy5iRgxeKGzlcIKdRmXS8DgpiqMcGcs1ILzf3YD5ya1Xa-8CIQoU9SUSMAeWlCEcsHYGwxD1MPx94R/s1280/photo_2026-03-28_08-10-38%20(2).jpg
សាលារៀនកម្រិតបឋម និងមធ្យមសិក្សា ក៏ត្រូវបានហាមឃាត់មិនឱ្យរៀបចំការប្រឡងណាមួយក្នុងគោលបំណងជ្រើសរើសសិស្សឱ្យចូលរៀន ក៏ដូចជាហាមសាលារៀនផ្តល់រង្វាន់ ឬដាក់ពិន័យគ្រូតាមរយៈលទ្ធផលពិន្ទុសិស្សប្រឡងចូលសាកលវិទ្យាល័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhA63gAb6MT4aedI2rmnl5rxra50HjG97yMeCMxrRgTDQUHCmOJ5Wx74vUDU03jXCN3u55oBNwh257EclJXZ34d6NPWB0_zXjfx6LiVzbfjIPlWd6fu1CDv2OKomxyRlK8OEG2AnCn2bo9x7gmLDh2eIfjt5lMM96mFwH5uvHlYi1sHwyJRlX30VzA3XPMu/s899/photo_2026-03-28_08-10-38.jpg

លើសពីនេះ រដ្ឋាភិបាលចិនមិនអនុញ្ញាតឱ្យសាលារៀនរំខានពេលវេលាសម្រាករបស់សិស្សមិនថាករណីណាក៏ដោយ ជាពិសេស ពេលសម្រាកចេញលេង គឺសាលារៀនត្រូវតែឱ្យសិស្សចេញពីបន្ទប់រៀន ។ រដ្ឋាភិបាលចិនក៏បានជំរុញឱ្យសាលារៀនបង្កើនថ្ងៃឈប់សម្រាកនៅរដូវផ្ការីក និងរដូវស្លឹកឈើជ្រុះ បន្ទាប់ពីវិស្សមកាល (វ៉ាកង) រដូវក្តៅ និងរដូវរងា ៕

លាង សុផាឡែន រំភើបចិត្តព្រោះឃើញទស្សនិកជននៅតែស្រលាញ់និងគាំទ្រនាង

0

«ភ្លឺឡើងបាត់ស្នេហ៍», «បេះដូង១០០…» និងបទមួយចំនួនទៀតសុទ្ធតែជាបទចម្រៀងពេញនិយមរបស់តារាចម្រៀង លាង សុផាឡែន បើទោះបីជារំលងផុតជាច្រើនឆ្នាំក្តី។ ជាក់ស្តែងថ្មីៗនេះនៅពេលតារាចម្រៀងរូបនេះជ្រើសរើសបទទាំងនេះមកបកស្រាយម្តងទៀតនៅតែទទួលបានការចាប់អារម្មណ៍ពីទស្សនិកជន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjB7RZiZPPYUeR2T1IB5MZbkrSf8ZSFuLuOVbx_N4vjHJHMhLcUBr_-9XL2btMAK1cm8A6TKeHFdtlBkVsehg_cRrPDdkBtjWhvtDT03OVQH2Ca10nrrPmbCZZh909io_2QhQkQpYyoHtj9MkWUURMUGuW8RtXwMSgKr7-NIFzENCo28sijw3-GebPDc2B0/s2048/image_2026-03-26_14-59-21%20(2).png
តាមរយៈវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម កញ្ញា លាង សុផាឡែន ដែលបច្ចុប្បន្នជាតារាចម្រៀងក្នុងទ្រនំរស្មីហង្សមាសបានជ្រើសរើសបទ «ភ្លឺឡើងបាត់ស្នេហ៍» មកបកស្រាយឡើងវិញជាចង្វាក់ Acoustic។ បទនេះបកស្រាយដំបូងដោយអ្នកស្រី រស់ សេរីសុទ្ធា ពីស្នាដៃនិពន្ធដោយកវី គង្គ ប៊ុនឈឿន។ ក្រោយមកខ្ទង់ឆ្នាំ២០០៦ បទនេះត្រូវបាន តារាចម្រៀង លាង សុផាឡែន និង សុខ សីឡាលីន បកស្រាយឡើងវិញ ហើយអ្នកមួយចំនួនធំសម្គាល់ថាជាបទថ្មីរបស់ លាង សុផាឡែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh67CXkqFQo3TwTZokPRdE0NOv4pskHENj51VFOUxQrufCpU_7Bag6Vb1cruh5b3M6xJK8jEsnXUocgDlG34hOelNFxFeqeq66yXhpCmMyLgrQ2-la0lgcCWQRxn8nSIgR6I_ZB2SjykIzELpZh3nUDlpYQXY5T30vYqW19Xgee2ZsS_NP2XejcmhTuNS1b/s1878/image_2026-03-26_14-59-18%20(2).png

នៅពេលកញ្ញា លាង សុផាឡែន បានបកស្រាយបទ «ភ្លឺឡើងបាត់ស្នេហ៍» ជាចង្វាក់ Acoustic នេះទទួលបានមតិកោតសរសើរជាច្រើន។ អ្នកមួយចំនួនបានសរសើរពីសម្រស់របស់តារាចម្រៀងរូបនេះនៅតែក្មេងនិងស្អាតដដែល ហើយចាស់តែអ្នកគាំទ្រ។ មតិខ្លះទៀតក៏បានលើកឡើងទៀតថា លាង សុផាឡែន ជាតារាចម្រៀងស្រីម្នាក់ដែលមានសមត្ថភាពច្រៀងបទតុងខ្ពស់ៗជាក់ស្តែងដូចជាបទ បេះដូង១០០ ជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirAmiaBq9KRlxUllo21MpFuOr8PhDfYHDpIRsOyMTpj2kjUgRX4rJ9BAbWTuNZgsw8iyiLPwGABwT9vFeyvnhSuijQ7g_dXpOSWpnIuDK5kjn_rCsmKP7_5B-o5krpwo0Cnyy18RJJ03m2sZOQqepBKfstUIPm-WVHyiSXYmLsNLxn6VGKiZX_QYCjnxOM/s2048/image_2026-03-26_14-59-18.png
នៅពេលវីដេអូនោះបានរីកសាយភាយ ស្របពេលមតិទស្សនិកជននៅតែគាំទ្រនិងស្រលាញ់ កញ្ញា លាង សុផាឡែន បានពោលពាក្យយ៉ាងរំភើបដោយសារតែមើលខម្មិនឃើញថាមហាជនស្រលាញ់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSFPzvCIiKFf4Bp0Skn-ZoQsNC79Yr76Rcaan5IrTvHvUCQVNP3lD9mE4yy1UFM6YIj1YGsDxCVf6klmWxHGQid_GIt2oIc4KVGHOo37PyRNnUg3iKxcZxl6SaKsp_BJXB_ZyXnahY5WBFNNRgbSf31arsT-0UkTT9RLVgkvxKJHX4v6Tz5iDa5Su9RnpS/s960/image_2026-03-26_14-59-20.png
គួរឱ្យដឹងថា បទចាស់ៗពីមុនរបស់ លាង សុផាឡែន នៅតែពេញនិយមក្នុងចំណោមអ្នកស្តាប់នាពេលបច្ចុប្បន្ន ប៉ុន្តែយ៉ាងណារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកញ្ញា លាង សុផាឡែន ពុំទាន់មានបទផ្សេងទៀតដែលក្តោបឱកាសលើទីផ្សារបាននៅឡើយទេ៕

Wang Yibo ត្រូវបានក្រុមហ៊ុនស្នើឱ្យទទួលប្រាក់រង្វាន់ភាគហ៊ុនក្នុងគោលបំណងមិនឱ្យលោកចាកចេញ

0

យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន នៅក្នុងលិខិតមួយរបស់ក្រុមប្រឹក្សាភិបាលដែលចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ក្រុមហ៊ុន Yuehua Entertainment បានស្នើផ្តល់ជម្រើសភាគហ៊ុនតាមលក្ខខណ្ឌដល់លោក Wang Yibo ដើម្បីទទួលស្គាល់ និងផ្តល់រង្វាន់ដល់ការចូលរួមចំណែកដ៏លេចធ្លោរបស់លោកចំពោះអាជីវកម្មរបស់ក្រុមហ៊ុន ខណៈពេលដែលក៏មានគោលបំណងរក្សាទំនាក់ទំនងសហប្រតិបត្តិការរយៈពេលវែងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeHpxAI_syntTt7N99tyTswKZTa4H2M9P5KaIksiUO0PXuT9uyK_7Up9RgKPF6OJB1j7xX0AN9KbUyy801ufMUiDYIqL3KjhyaAPtN0y2jDifO3ZjNAkBWNMt0ND1EGp3wX4YwQTK2UQZqaBzTkZTNf7YWuPwO3SLBfi7gwCASrXpR4GSn4-Xp4TssoqCi/s2048/image_2026-03-27_10-34-53%20(2).png
ក្រុមប្រឹក្សាភិបាលជឿជាក់ថាការរក្សា Wang Yibo នឹងនាំមកនូវស្ថិរភាពរយៈពេលវែង និងដំណើរការប្រកបដោយចីរភាពដល់ក្រុមហ៊ុន ដែលជាតម្លៃដែលលើសពីផលប៉ះពាល់តិចតួចលើភាគទុនិកភាគតិច ដូច្នេះវាស្របគ្នាកាន់តែប្រសើរជាមួយនឹងផលប្រយោជន៍រួមរបស់ភាគទុនិកទាំងអស់។ Yuehua Music គឺជាក្រុមហ៊ុនគ្រប់គ្រងសិល្បករដ៏ល្បីល្បាញមួយនៅក្នុងប្រទេសចិនដោយមាន Wang Yibo ជាសិល្បករសំខាន់ម្នាក់នៅក្រោមឆ័ត្ររបស់ខ្លួន។ ក្រុមហ៊ុនបានស្នើផ្តល់ភាគហ៊ុនចំនួន ១២.៥ លានហ៊ុនដល់តារាសម្តែងវ័យ២៨ឆ្នាំរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHY57AOZ7RuG-Lm8TAvoPOjhNjEpUjYZVaBadnrZrDSVYbWhQ1IbdVOy6Xq-sAXXhrZ-gyftInp0gTGLQs6b-qzpi-iTAMufj26rHy8Y0hGLEOlkLlbg9KaDdkKPVVPAwiFNL1OcVfpb8a4p6H2FfIy2hXZSPLM9shpeK4psE1r5i9_r7NZB4H7VmMR8PJ/s1440/image_2026-03-27_10-34-53.png

នៅក្នុងខែមករា ឆ្នាំ២០២៣ Yuehua Music បានចុះបញ្ជីជាផ្លូវការនៅលើផ្សារហ៊ុនហុងកុង។ យោងតាមព័ត៌មានដែលមានជាសាធារណៈ ក្រុមហ៊ុនបានចេញសេចក្តីថ្លែងការណ៍ម្តងហើយម្តងទៀត ដើម្បីការពារសិល្បករ ប្រមូលភស្តុតាង និងចាត់វិធានការប្រឆាំងនឹងបុគ្គលដែលផ្សព្វផ្សាយព័ត៌មានបរិហារកេរ្តិ៍អំពី Wang Yibo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWx-bEp71QItK0mIxjRybma5JjOs7v0dhMKbb4OWXKGGbqhdQhwg5UoF5OO1n6QPmL0SKVn-fKEjSTm6Qdwq5EmJiHqsgXI5Jg-nIpc7KwMb_eSzpHelIB5sPCzJJoVbjWVpJLxtaI57xJ0JD8WHvxtUFWVWmbtyS80pBVfQrRQ2H8Op3hmK7TH_fdL75U/s2048/image_2026-03-27_10-34-54.png

ទាក់ទងនឹងដំណើរការអាជីវកម្ម ប្រាក់ចំណូលរបស់ Yuehua ក្នុងឆ្នាំ ២០២៣ និង ២០២៤ បានឈានដល់ ៧៥៦ លានយន់ និង ៧៦៥ លានយន់រៀងៗខ្លួន ដោយការគ្រប់គ្រងសិល្បករបានរួមចំណែក ៦៦៣ លានយន់ និង ៦៩៥ លានយន់ ដែលស្មើនឹង ៨៧,៧% និង ៩០,៩% នៃប្រាក់ចំណូលសរុបរៀងៗខ្លួន ដែលបង្ហាញថានេះគឺជាអាជីវកម្មស្នូលរបស់ក្រុមហ៊ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEic6irgJYVf8E-WCzMGDfZZ1Z-bvkVzVUVFU11n-Am57reo32UVsqLdd3-A8NyZLEi0D3hxCu2s_ISpGhdFKkCr4FFPQqFpto3CqlF4fqMYAZwdW3Rf9RZ6Tdpp-Hu8ez63Pi8VJo9_FxOYw2fMyGitUkCAfugs52EIvcjP8QUROsnk4vhqY3TmZJIqiE_x/s2048/image_2026-03-27_10-34-55.png

គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៥ ក្រុមហ៊ុនមានសិល្បករដែលបានចុះកិច្ចសន្យាសរុបចំនួន ៦២ នាក់ និងអ្នកហ្វឹកហាត់ចំនួន ៥១ នាក់បានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ដោយមាន Wang Yibo ដើរតួនាទីយ៉ាងសំខាន់។ តារាសម្តែង Wang Yibo ជាប្រភពចំណូលសំខាន់របស់ Yuehua អស់រយៈពេលជាយូរមកហើយ។ យោងតាមរបាយការណ៍ ចាប់ពីឆ្នាំ ២០១៩ ដល់បីត្រីមាសដំបូងនៃឆ្នាំ ២០២២ ការចូលរួមចំណែកចំណូលរបស់គាត់គឺ ១៦,៨% ៣៦,៧% ៤៩,៥% និង ៥៨,៨% រៀងៗខ្លួន។ នៅឆ្នាំ ២០២៤ Wang Yibo បានចូលរួមចំណែកជាង ៦០% នៃចំណូលសរុបរបស់ Yuehua។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCEO3qa7KP1yh_tWSg-WYNyvqRWsIsqTJc7WNcjWw6QeZEkxvEoz0ap_vOGzJRKZnKPhYHGPD_LcIRCIIyWnIlrYnoKSc5F8W070ENq7uZTjzNZ39_VgvGAOyMkdOHVZ6Q0s2tU8NwfrKxeA9Vww3Xnd-GhM13VrSV56BtHuqAYIIzSwNS3ZCEcbRvgwns/s1620/image_2026-03-27_10-34-56.png

កិច្ចសន្យាគ្រប់គ្រងសិល្បកររបស់ Wang Yibo ជាមួយ Yuehua Entertainment បានចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ ២០១៤ ហើយបន្ទាប់ពីផុតកំណត់នៅក្នុងខែតុលា ឆ្នាំ ២០២២ វាត្រូវបានបន្តរយៈពេល៤ឆ្នាំទៀត ដោយបញ្ចប់នៅខែតុលា ឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4wq6E8RzOD7pchvrnlyGrjKhp497mImmPRTbOg3L1LLlqHte22drzMEegCMz-XUkRqkA5moOFvSthNF9JNEnwkUUhzraKZR-KP3rlzRLwhyC6PcOz6boez738ZVVNqdwMEceTsvg1Eaj2vgxKZdMTxMYe-SGmHeB7LcK1qOCNRu0B2TaXou649XrQtLjO/s2048/image_2026-03-27_10-34-59.png
ចាប់តាំងពីចុងឆ្នាំមុនមក មានពាក្យចចាមអារ៉ាមជាច្រើនបានផ្សព្វផ្សាយនៅក្នុងឧស្សាហកម្មកម្សាន្តចិនថា Wang Yibo នឹងចាកចេញពី Yuehua Music បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់ ហើយលោកមិនទាន់សម្រេចចិត្តថានឹងបន្តវាឬអត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguZnktH9p8-k76DCbGLfMZ8ZWWtxAx01SExBMzOvHXUzJDtJ7jck8AwjGDBojSNhTww59wv2mjcXR5fNSSF9_0ziqgAXaFh6iBp8t1SV-NKBgYcen_kMyWnWQBLAukUrce5BERe0fuJ-g1iQsX7zr_WG6awGY1_AjUxIqqDEKf0aXJOoP5K4_wE53KtMJI/s1619/image_2026-03-27_10-35-00.png
តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ១២.៦៩% នៅក្នុងខែតុលា ឆ្នាំ ២០២៥ ហើយការធ្លាក់ចុះសរុបនៅក្នុងឆមាសទីពីរនៃឆ្នាំនេះលើសពី ២៨%។ អ្នកនៅក្នុងឧស្សាហកម្មនេះសន្និដ្ឋានថា នេះគឺដោយសារតែការលក់ចេញ ខណៈដែលវិនិយោគិនមានការព្រួយបារម្ភអំពីក្រុមហ៊ុនដែលបាត់បង់សិល្បករសំខាន់របស់ខ្លួន។ លើសពីនេះ អ្នកគាំទ្របានកត់សម្គាល់ឃើញថាឈ្មោះរបស់ Yuehua Entertainment លែងត្រូវបានបញ្ចូលក្នុងឈុតឆាកសម្រាប់ខ្សែភាពយន្តឯកសាររបស់ Wang Yibo ទៀតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0YQX6HOi4m6jQQ4na9dl5SmKaS95HoZ9HPBLLnNfuyzjmWlKfD1vm7aly4dDuDPTSBStLF61XZBhZJrGTxjusOWADMrTujLYZDDFvU3mbVKBKHvy9NCaTSM83ysMKdW7_tAdwuGNbDwoNL_qxGhjH8svZ6Rp9rr_7gkyE4sl_5F-mUwXPkuxpYbjMGPSr/s1619/image_2026-03-27_10-35-01.png

ប្រព័ន្ធផ្សព្វផ្សាយជឿជាក់ថា សំណើរបស់ Yuehua ក្នុងការផ្តល់ភាគហ៊ុនទៅឱ្យ Wang Yibo បង្ហាញថា ការចរចាដើម្បីបន្តកិច្ចសន្យារបស់តារាសម្តែងរូបនេះមិនទាន់ឈានដល់កិច្ចព្រមព្រៀងនៅឡើយទេ។ ប្រសិនបើ Wang Yibo ទទួលយកភាគហ៊ុននេះ នេះនឹងជាយុទ្ធសាស្ត្រដ៏សំខាន់មួយសម្រាប់ Yuehua Entertainment ដើម្បីផ្លាស់ប្តូរលោកពី “សិល្បករក្រោមការគ្រប់គ្រងរបស់ពួកគេ ទៅជាភាគទុនិកយុទ្ធសាស្ត្រដោយហេតុនេះធានាថា Wang Yibo មិនចាកចេញពី Yuehua Entertainment បន្ទាប់ពីកិច្ចសន្យារបស់លោកផុតកំណត់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT969ZgaKEjiYdJmhLECR6LXOX36s96iqCQtDTo3ePdvlQOUgXh79IkOvKSBFbAfwtDIs4DYM2BN94IENQdo841mcihT1MTQisjIMomU_hZGbZ67zM_ZBRMMmlrNtrv1O03eUcEtO1mXrgJ24_Pvvf6hZrVKnAoHtakPdlqcgwASHDxHtm8pYaXCIKtLRo/s1541/image_2026-03-27_08-32-02.png

អូស្ត្រាលីប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំងបន្ទាប់ពីស្ថានីយបិទជាង៥០០កន្លែង

0

ការខ្វះខាតប្រេងឥន្ធនៈ និងតម្លៃកើនឡើងដោយសារសង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល បានកើតឡើងនៅគ្រប់ប្រទេសទូទាំងពិភពលោក បើទោះជាមេដឹកនាំប្រទេសនានាព្យាយាមចាត់វិធានការផ្សេងៗដើម្បីគ្រប់គ្រងតម្លៃប្រេងក្តី ។ ការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់លើពិភពលោក នាំឱ្យប៉ះពាល់ប្រទេសទាំងអស់ ពេលនេះ អូស្ត្រាលីប្រឈមនឹងវិបត្តិប្រេងយ៉ាងខ្លាំង ជាពិសេស នៅតំបន់ជនបទ ស្ថានីយរាប់រាយកន្លែងអស់ប្រេងពីស្តុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUuNiwe8vHNLxYMVF-l47H2fIUVB6AbjdySwVqzwfuIIylF28QWCyA3lsBMAmzvlD6jqLjf_NNh_LO3uuy63uAYjRu8ASRFUBG801dg-DW49Mk-9cv4SVSiIH7GxUG3pEYUfiULJ0VSoqHNmvn1WVaMatkEyJebrdDZSebrBzQTL_fLr8xRBKjRC8ipMA_/s600/photo_2026-03-27_16-23-45.jpg
ប្រទេសអូស្ត្រាលីកំពុងតែប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈយ៉ាងខ្លាំង ស្ថានីយរហូតដល់ជាង៥០០កន្លែងបានបិទដោយសារគ្មានប្រេងគ្រប់ប្រភេទលក់ឱ្យពលរដ្ឋ ខណៈស្ថានីយជាច្រើនកន្លែងទៀតអស់ប្រេងរលីងពីស្តុក បន្ទាប់ពីកើតសង្គ្រាមនៅអ៊ីរ៉ង់ជាច្រើនសប្តាហ៍ ។ នេះបើតាមការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBAJPGqGvn8KG8NLa1psxD0lizXTWEw9jqhKiokTEhyphenhyphenJKmr3g3fVI7VBZrTRdJq-Y_fwfucTjxmYrnn_nE2NQr_ZP0uobvDyC0V9199IugIKTJ-yhfviN3v_jRDK1pqfBi-dvrdC-GHX_MMZmasu0w3yDPlmBjNnrlgYERwVmSni4UOnPWJhZTVO7JLYWA/s1280/photo_2026-03-27_16-23-46%20(2).jpg
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងថាមពល លោក Chris Bowen ស្ថានីយចំនួន៥២០កន្លែងនៅទូទាំងប្រទេស គ្មានប្រេងគ្រប់គ្រាន់លក់ឱ្យពលរដ្ឋទេ ។ នៅរដ្ឋ New South Wales ខ្វះប្រេងខ្លាំងជាងគេ រដ្ឋនេះមានស្ថានីយប្រមាណ២,៤០០កន្លែង ក្នុងនោះស្ថានីយចំនួន៣២ អស់ប្រេងគ្រប់ប្រភេទ រីឯស្ថានីយចំនួន៣១៣ ទៀតមានប្រេងលក់មិនគ្រប់គ្រាន់ ក្នុងនោះស្ថានីយចំនួន១៨៧ គ្មានប្រេងម៉ាស៊ូតសូម្បីមួយតំណក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzIc-ms5R5LwiLR_-CQpJY1IHJdEkw_L8V3SQHwRG9nlAYIr6_AFQCXcFxIIhWNVlLzsp0uTNW_QmxDo8FN1h_lPk0Rcf8HqcGw5V4foXsAdtMjajHMmvhtsA2UON7AhHOtjZqA3Tsk4Z4MGU5exi8VkAkx7Z5xpVoTj0sTSCCwQEKFSQ3CN5rV8twlFg_/s862/photo_2026-03-27_16-23-46%20(3).jpg
ស្ថានីយដែលអស់ប្រេងរលីងពីស្តុកភាគច្រើនស្ថិតនៅតាមតំបន់ជនបទ ដែលបង្ហាញពីពលរដ្ឋអូស្ត្រាលីនៅជនបទកំពុងតែរងផលប៉ះពាល់យ៉ាងខ្លាំង ប៉ុន្តែអាជ្ញាធរព្យាយាមប្រាប់ទៅពលរដ្ឋថា កង្វះខាតប្រេងបណ្តាលមកពីការដឹកជញ្ជូនមានបញ្ហា មិនមែនកើតឡើងដោយសារការដួលរលំនៃការផ្គត់ផ្គង់ប្រេងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc7F0EXhroGkvVYr8EGI78M_JURR9nvKMmwNjLSuanOzg8Fbas-prac_CkALF22lYlIl-y-9WBUOWmQIBVqjDORfeY2-LEBIJLI8YwiVbogiilNvlmeKbuHey_kaIUZ-u2Qz22Yg9BR-N2SnDARNcQboOX_PgVlVBIKUPgKPApdr0gGqRTePOcDOkLF_U8/s1280/photo_2026-03-27_16-23-46.jpg

រដ្ឋាភិបាលអូស្ត្រាលីបានចាត់វិធានការផ្សេងៗដើម្បីដោះស្រាយបញ្ហានេះ ក្នុងនោះមានទាំងវិធានការកាត់បន្ថយស្តង់ដារប្រេងម៉ាស៊ូតបណ្តោះអាសន្នរយៈពេល៦ខែ ដើម្បីបំពេញតម្រូវការប្រើប្រាស់ក្នុងប្រទេស ។ ក្រៅពីនេះ រដ្ឋាភិបាលក៏បានបញ្ចេញប្រេងបម្រុងមួយចំនួនដើម្បីរក្សាស្ថិរភាពការផ្គត់ផ្គង់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnKQYVtahddKyyM8sGEajyf6FPXernD-FnrklaHi7VEHeFSMyn40B8P8dERkEhp5m-CSYSoWOx_Jy4VTyBP2s4eMrsM9kqZYoyhpKC_9q-jKVnibdt-kL-FHnnfcz7uDqNXS3jxdzBCUSj1Gtek8xwbQS5QOgKEd0xUU9TXZ7EQ7RBjjUWAo3I5srA-jO2/s634/photo_2026-03-27_16-23-47.jpg

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបាននាំចូលប្រេងពីក្រៅប្រទេសយ៉ាងច្រើន ទើបពេលនេះ អូស្ត្រាលីប្រឈមនឹងការខ្វះខាតប្រេងខ្លាំង និងបិទស្ថានីយរាប់រយកន្លែង បន្ទាប់ពីការផ្គត់ផ្គង់ប្រេងលើពិភពលោក រាំងស្ទះដោយសារជម្លោះមជ្ឈិមបូព៌ា ៕

គណនីទិកតុក Jungkook ចុចតាមដានសិល្បករជាច្រើនរួមទាំងក្រុម BLACKPINK និង EXO

0

នៅយប់ថ្ងៃទី២៦ ខែមីនា Jungkook សមាជិក BTS បានបង្កឱ្យមានការភ្ញាក់ផ្អើលតាមអ៊ីនធឺណិតដោយគណនី TikTok បានតាមដានគណនីរាប់រយភ្លាមៗក្នុងឧស្សាហកម្មតន្ត្រីទាំងសិល្បករ K-Pop និងអឺរ៉ុប ។ ជាពិសេស សមាជិកក្មេងជាងគេរបស់ក្រុម BTS ក៏តាមដានឈ្មោះដែលមិននឹកស្មានដល់ដូចជា EXO និង BLACKPINK រួមជាមួយនឹងគណនីរបស់សមាជិកទាំងបួនគឺ Jisoo, Jennie, Rosé និង Lisa។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHcoo5LMoEIOyDauUHPLd9bEhRluFtIMq-rXZwpmBj7bU2nZxDrPDLb0yLwGUC0S9i4ciEJeF6vlwV0G_jWEJ3D1HkTHn0hT2g0ZIyx5qY9YsoMFYb9tkE28FVY1Bvslmv0XzPZ3Xc2iqFUrQa6pC4WAMACbDUAfFXQePC_u2LU_ciS1soBJAdUcOmc4C_/s960/image_2026-03-27_10-45-13.png
ហេតុការណ៍នេះបានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតភ្ញាក់ផ្អើលពីព្រោះ EXO និង BLACKPINK គឺជាគូប្រជែងរបស់ BTS ដែលជារឿយៗគេបានឃើញ Fandom របស់ពួកគេពុំត្រូវរ៉ូវគ្នាប៉ុន្មាននោះទេតែងតែប៉ះពារពាក្យសម្តីនៅលើបណ្តាញសង្គម។ សកម្មភាពរបស់ Jungkook បានបង្កឱ្យមានការចាប់អារម្មណ៍យ៉ាងឆាប់រហ័សនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOZLs-TPQRDofGjuWbljcNgYyN09nCOjU8_0kuTui17KYBOnxoBOq_gU6dQWOXPYH5Mb8ZPk3vd-3oPpdo_4bYiYGPeseYgiY6s4ugXmU67mI7gGOQyP2sLb0m2ycu0ZrSzCbSP54_-BIojgimCAx2GELmkwCqyAixnhp-F11vogIKCl1QUd8w2BD_mEZw/s1920/FB_IMG_1774566554759.jpg

អ្នកប្រើប្រាស់អ៊ីនធឺណិតបានជជែកវែកញែកឥតឈប់ឈរថាហេតុអ្វីបានជា Jungkook ស្រាប់តែចាប់ផ្តើមតាមដានមនុស្សជាច្រើនយ៉ាងនេះ។ នៅក្នុងវិស័យ K-pop តារាល្បីៗត្រូវប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រោះប៊ូតុង follow ឬ like ណាមួយអាចត្រូវបានពិភាក្សា និងស្មានទុកជាមុន។ យ៉ាងណាក៏ដោយ Jungkook មិនស្ទាក់ស្ទើរក្នុងការតាមដានសិល្បករមួយចំនួនធំនោះទេ រួមទាំងក្រុមគូប្រជែងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKHebFFVvQlE5kAW1c8A1e0pF3r68-wwmjMfl31IWZ5ZxZimeIMzFkFhyyH5zTIS4kvX7oMZdljNqJ8mZf0qHCKGGr3dGOLgwshouExpHVgZgqG-BxfwgqIw0dgPNMU3ERy_IIfpi7ViCoqbdWH4fS6JQKbkk5o2Ln71flgO-gfGZfP_MzpcXp-DhYg4Pa/s1240/image_2026-02-21_11-06-11%20(3).png
អ្នកលេងអ៊ីនធឺណិតបានលើកឡើងដោយលេងសើចថា Jungkook អាចនឹង «កំពុងបំពេញបេសកកម្មជាប្រព័ន្ធ» «ដើរតាមគ្នាទៅវិញទៅមក» «ទូតសុច្ឆន្ទៈសន្តិភាពរបស់ Kpop» «ជាអ្នកជំនាញខាងការទូត»ជាដើម។ ទោះជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនកោតសរសើរ Jungkook ចំពោះការបំបែកព្រំដែនដើម្បី «រស់នៅដោយស្មោះត្រង់» ដោយសេរី និងចុចតាមដានសិល្បករដែលលោកចូលចិត្តដូចមនុស្សធម្មតាដទៃទៀតដែរ៕

គីម ជុងអ៊ុន ហៅសហរដ្ឋអាមេរិកថាជា«រដ្ឋភេរវករ»ដែលបានបំផ្លា.ញសន្តិភាពពិភពលោក

0

ឃ្នើសចិត្តមកយូរហើយ! មេធំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានរិះគន់ចំៗទៅលើសហរដ្ឋអាមេរិក ដោយហៅប្រទេសមហាអំណាចមួយនេះថាជា «រដ្ឋភេរវករ» និងចោ.ទប្រកាន់ទីក្រុងវ៉ាស៊ីនតោនកថាបានធ្វើឱ្យប៉ះពាល់ដល់សន្តិភាពពិភពលោក។ ការកត់សម្គាល់ទាំងនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលថ្លែងសុន្ទរកថាមួយនៅទីក្រុងព្យុងយ៉ាង ដែលលោក គីម ថ្កោលទោសអាមេរិកចំពោះការបង្កឲ្យមានអស្ថិរភាពនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXYsV-51n4UDj0y8f4Md_VDIkuNfa8suQdf4Uv9lkUC_ygulsny-twz4lxOWUGDLogQHFfp8s6-deLxGQjM0ROyORHgPXpLJj7CX4O-Rqi11bfWeEJv9p4nLXEagHEsG1vaxL5pZtv5-xl_noNxddq7fl9G1LOg4xp-GV-gwhA1MtTksDKQDXm6VuhegXM/s1200/photo_2026-03-27_10-31-29%20(4).jpg
តាមរយៈសេចក្តីថ្លែងការណ៍មួយកាលពីថ្មីៗនេះ លោកគីមបានថ្កោលទោសគោលនយោបាយការបរទេស និងសកម្មភាពយោធារបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តខ្លួន ដោយអះអាងថាវារួមចំណែកដល់ភាពតានតឹង និងជម្លោះកើនឡើងនៅក្នុងតំបន់ជាច្រើនជុំវិញពិភពលោក។ ជាមួយគ្នានេះ លោក គីម ក៏បានបញ្ជាក់ជាថ្មីនូវជំហររឹងមាំរបស់លោកប្រឆាំងនឹងកូរ៉េខាងត្បូង ដោយបដិសេធគំនិតនៃការផ្សះផ្សា និងសង្កត់ធ្ងន់ថាទំនាក់ទំនងអន្តរកូរ៉េឥឡូវនេះមានអរិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBQZ8IwHcjqg6gRaxxziQIU-M7t02gEdWLgjV_Vj48Bz8lXE1xQ85fUTIMngASqjPJBGlukgQflR7ZZ0UrORIV7rhVB48tjeYy1KzSVxwKtvHijW_vfDfbSBcQtfiRVts47o2sX86vKk7Qv7OhILPjnTlNLUCzo5C-YrTnet7g6gKkcW5D_DFXIv2qzJg/s1280/photo_2026-03-27_10-31-29%20(3).jpg

គួរបញ្ជាក់ថា ការកត់សម្គាល់នេះកើតឡើងចំពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង រួមទាំងជម្លោះដែលកំពុងបន្តកើតមានទាំងនៅអឺរ៉ុបខាងកើត និងមជ្ឈិមបូព៌ា។ អ្នកវិភាគនិយាយថា វោហាសាស្ត្របែបនេះឆ្លុះបញ្ចាំងពីការប្រឆាំងជាបន្តបន្ទាប់របស់កូរ៉េខាងជើងចំពោះឥទ្ធិពលរបស់សហរដ្ឋអាមេរិក និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប្រទេសដែលប្រកួតប្រជែងនឹងតួនាទីសកលរបស់ទីក្រុងវ៉ាស៊ីនតោន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kiKjWCRaOcyMp69jZD9iY2ElwUVG4X9z7BbONmud01N7vRtEko_KCSJYQ6JX9tvXESdm3f5hpWwPrXpred0ItAWdTCL-isTe6gwvDyhK140PEaomCFPjrApdNvQgwMhv4RXutQ_1xd_wiz01leDFFDHZv6CGdLsFSdb3cH2HGcVwTQ8GyyvH_IdfAFBY/s770/photo_2026-03-27_10-31-29%20(2).jpg

ជុំវិញការរិះគ.ន់របស់លោក គីម ជុងអ៊ុន ដូចខាងលើ មន្ត្រីនៅសហរដ្ឋអាមេរិកមិនទាន់បានឆ្លើយតបភ្លាមៗចំពោះមតិយោបល់ទាំងនេះទេ ប៉ុន្តែការចោទប្រកាន់ពីទីក្រុងព្យុងយ៉ាងដែលស្រដៀងគ្នានេះ ធ្លាប់ត្រូវបានធ្វើឡើងប៉ុន្មានដងមកហើយកាលពីអតីតកាល ក្នុងអំឡុងពេលនៃភាពតានតឹងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ChhpbhSQoifaZA6flkzRXGvW5qsEtd7RP1n_70Zr5JUi-SJWO1vSyvj8RqaTxWlsdSiTLy4Yh7-9-wU3R4ScJ0sLE0-OtOZI1q7zvj9MwnrhvGkxYQ_ptvBWFGx_yYGIGjT8Qfn_5QQsEw7moXZ0Ympvp5D-oy9p19dKN_AkrEE3yf_lNh2EHYRiG67X/s600/photo_2026-03-27_10-31-29.jpg

អ្នកសង្កេតការណ៍បានកត់សម្គាល់ថា សេចក្តីថ្លែងការណ៍ដូចនេះច្រើនតែជាផ្នែកមួយនៃសារនយោបាយទូលំទូលាយ ដែលមានគោលបំណងពង្រឹងនិទានកថាក្នុងស្រុក និងបង្ហាញពីការសម្របសម្រួលជាមួយដៃគូអន្តរជាតិ។ ការផ្លាស់ប្តូរនេះបង្ហាញពីការបែកបាក់ដែលកំពុងបន្តរវាងប្រទេសទាំងពីរ ដោយមានសញ្ញាតិចតួចនៃការសន្ទនាឡើងវិញនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕

Trump ថាមន្រ្តីអ៊ីរ៉ង់ចង់បានការចរចាណាស់តែមិនហ៊ាននិយាយ ព្រោះខ្លាចគ្នាឯងសម្លា.ប់

0

វ៉ាស៊ីនតោន ៖ លោក Donald Trump បាននិយាយថាមន្រ្តីអ៊ីរ៉ង់ចង់ចូលរួមក្នុងកិច្ចចរចាសន្តិភាពខ្លាំងណាស់ប៉ុន្តែមិនអាចនិយាយបាន ព្រោះទីក្រុងតេអេរ៉ង់បានផ្តល់សារខុសគ្នាយ៉ាងខ្លាំង ជាហេតុធ្វើឲ្យពួកគេខ្លាចនាំទុក្ខដល់ខ្លួនឯង។ នេះបើយោងតាមប្រសាសន៍របស់លោក Trump ផ្ទាល់ថ្លែងនៅក្នុងពិធីជប់លៀងអាហារពេលល្ងាចមួយ កាលពីថ្ងៃពុធ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwjy09ghGtCUneF2aYT0l_R-_A1HNqKL4CZlnk3m7VVsJy_6AWaMmvlq2Cvjp0qPhN7kF2J6bwLmSYFcY7WrocpZ8X507knmXJqm_UUXFYPnpbH1elcaPTMnQcwiLEWjAzLZMHFKVc4qFypqrOhnZg5CRUWh4GcZbU52K9qCWSlA4c2cww279mtdLvZWaH/s1024/photo_2026-03-26_15-07-23.jpg
ថ្លែងក្នុងអំឡុងពេលជម្លោះដែលកំពុងបន្ត លោក Trump បានលើកឡើងពីមន្រ្តីរបស់អ៊ីរ៉ង់មួយចំនួនថា «ពួកគេកំពុងចរចា ហើយពួកគេចង់ធ្វើកិច្ចព្រមព្រៀងខ្លាំងណាស់ ប៉ុន្តែពួកគេខ្លាចមិនហ៊ាននិយាយចេញមក ព្រោះគិតថា ពួកគេនឹងត្រូវប្រជាជនខ្លួនឯងនោះសម្លា.ប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS-WKawEH7JB1ob41OMXqE4VOcjAW830xZ80BT-VrQjpPBLbD4j-NXcznS2Jwdvw73-AG2n1rU4iMEEic9Ur39fqTVfQAVxhNxS_CYQztUkd1Tcnld2W7INWoK1N_s1HWjFXW_6YXmDmUp_DzMczPFy8GSAbUb5n_qhkWfVb6anFso7GRxAv2Ku8RmbOo_/s1024/photo_2026-03-26_15-07-23%20(2).jpg

លោកបានអះអាងថា អ៊ីរ៉ង់ចង់បានការចរចាយ៉ាងខ្លាំង ប៉ុន្តែប្រទេសនេះហាក់ដូចជាខ្លាចមតិប្រតិកម្មតបវិញពីសាធារណជន និងសម្ពាធយោធាជាបន្តបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរអ៊ីរ៉ង់បានបដិសេធការចូលរួមក្នុងកិច្ចចរចាដោយផ្ទាល់ ហើយបានអះអាងជាសាធារណៈថា គ្មានការចរចាណាមួយកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDAho6pu2FuzuBpiWzCvbYvUKYzJFGsIAEBpRNuUVNLBDAVBcX-cpqGDE0CjRLJ1jWIhlKt6qgYsM5Zp-qw89nzhJCgihI-E-4PQ7MSUBSAt6yXwty5_NJbnbZAczFSnzZ095bhMJ2GStQDMcklR8w_Pe4nA3kep4XIWnLDd3U0CDd4rjJM2U_YE1GcNT3/s1280/photo_2026-03-26_15-07-24.jpg

យោងតាមរបាយការណ៍ថ្មីៗបង្ហាញថា អ៊ីរ៉ង់កំពុងពិនិត្យឡើងវិញនូវសំណើឈប់បាញ់របស់សហរដ្ឋអាមេរិក ប៉ុន្តែនៅតែមិនព្រមចូលរួមក្នុងការពិភាក្សាជាផ្លូវការ ដែលឆ្លុះបញ្ចាំងពីការមិនទុកចិត្តគ្នាយ៉ាងជ្រាលជ្រៅរវាងភាគីទាំងពីរ។ ក្នុងពេលជាមួយគ្នានេះ សេតវិមានក៏បានបន្តជំរុញឱ្យមានកិច្ចព្រមព្រៀងថ្មីមួយផងដែរ ដោយព្រមានថាសហរដ្ឋអាមេរិកអាចបង្កើនសកម្មភាពយោធាបានគ្រប់ពេល ប្រសិនបើអ៊ីរ៉ង់បដិសេធមិនសហការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZNOQRNCgQmojiS86po26WtRqRfyOdhSihlVFTL8a7OLmZBq_6E3KjrMqwnffRK4cFIY4V3ViZh8K2p48Hs-cyoowO6aP2EDHHxyVLAOICB9pfFuAG7ap1tlv6gWCHypI9zbByeFKwDyymPwva5yKbZyp0WJ2HcGel0OTSsC4UgkgxanUXlJ1v0h2b1Dws/s1200/photo_2026-03-26_15-07-24%20(2).jpg
អ្នកវិភាគនិយាយថា សេចក្តីថ្លែងការណ៍ផ្ទុយគ្នាទាំងនេះបានបង្ហាញពីគម្លាតដ៏ធំរវាងសារនយោបាយ និងការពិតនៅលើដី។ ខណៈពេលដែលសហរដ្ឋអាមេរិកពណ៌នាអំពីអ៊ីរ៉ង់ថាត្រៀមខ្លួនរួចជាស្រេចដើម្បីចរចា ទីក្រុងតេអេរ៉ង់បែរជាទទូចថាលក្ខខណ្ឌទាំងនោះមិនសមស្របសម្រាប់ការចរចាទេ ជាពិសេសក្នុងពេលពេលដែលប្រតិបត្តិការយោធានៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvcf1BWSjq1AQQi7LxGWq0V3omN7i32nuTp3sUqgPnZaMG09lqRoPyDTksWOyDFkXOEGe-gTkXW6r-8h4Axi0stVYgH6TusEFGPUgIOGrO0OTjesiEdwT4xNR4TgixwQe9wdrEce_-tBT31aDo6aFxBVyIPHYz-nkX6pwNU-mC7gx41JGDmIN9NRa9pHE5/s1280/photo_2026-03-26_15-07-24%20(3).jpg

ជារួមស្ថានភាពនាពេលបច្ចុប្បន្ននៅតែមានភាពមិនប្រាកដប្រជាខ្ពស់ ដោយកិច្ចខិតខំប្រឹងប្រែងការទូតជាច្រើនកំពុងបន្តតាមរយៈបណ្តាញប្រយោល និងអ្នកសម្របសម្រួល ប៉ុន្តែវានៅមិនទាន់មានបញ្ជាក់ច្បាស់លាស់ណាមួយនៅឡើយទេ៕

ផេនខេក បរាជ័យលើជីវិតគូម្តងទៀត

0

បន្ទាប់ពីធ្វើឱ្យអ្នកគាំទ្រព្រួយបារម្ភក្រោយពីបង្ហាញពីភាពសោកសៅយ៉ាងខ្លាំងនៅលើបណ្តាញសង្គមពេលនេះស្រាប់តែ ផេនខេក បានប្រកាសជាសាធារណៈតែម្តងថានាងនិងគូស្នេហ៍បានបញ្ចប់ទំនាក់ទំនងហើយ។ ការប្រកាសចែកផ្លូវគ្នានេះ ផេនខេក បានផ្តល់ហេតុផលថាពួកគេរស់នៅមិនចុះសម្រុងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFhtD9q2-h6bdKi1-t6ppFE172NZq6yv3XchBF1AbCrwnZg7cloq4ogbIoiyk8iMW8rlCoKA68YnNMfYKl5mMhnLfDbt-T_2R6u5YDrdl3ztUMPCa0dVg5397k1AZ4BVmwaZqzHxfar66i9R0Q8_8EOw3FWIMltFuU2lhoc9dzj0dWqHBfN1liLXh1AHps/s2048/image_2026-03-27_08-48-18.png

ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាកំប្លែង ផេនខេក ធ្លាប់បរាជ័យជីវិតគូម្តងរួមមកហើយបន្ទាប់ពីរៀបការរួចមិនទាន់បានប៉ុន្មានផងស្រាប់តែដៃគូរបស់នាងបានបញ្ចប់ទំនាក់ទំនងដោយងាកទៅរកដៃគូជាបុរសវិញ។ ក្រោយព្យាបាលរបួសក្នុងចិត្តប្រមាណជាង២ឆ្នាំ ផេនខេក ក៏បានចាប់ផ្តើមមានទំនាក់ទំនងស្នេហាម្តងទៀតដែលដៃគូរបស់ពិធីការិនីរូបនេះមានឈ្មោះថា ពីន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvUu2v-ssgkwilOVf4mpGeiAk4S4jdTMMGr3pPM6pkP8kxnqDfukBfGGwDSSiawDupEJomZUD2W9KA_AZu5FJ5F7tFFimk5KvX1ohD5EHSc0dtyf1w4B2TDO_eHgpvL0LTv3QeAREXtw-P6Er2KLmzkja0cCVTPUABX9Mqy5_-UzZC5Bv3C6WcjzeERg-q/s2048/image_2026-03-27_08-48-19.png
ក្រោយសាងស្នេហ៍ជាមួយគ្នាប្រមាណជាជិត១ឆ្នាំ ផេនខេក និងដៃគូបានបញ្ចេញរូបថតហាក់ដូចជារូបភាព Pre Wedding យ៉ាងស្រស់ស្អាតនៅឯប្រាសាទអង្គរវត្តដែលធ្វើឱ្យអ្នកគាំទ្រគិតថាអ្នកទាំងពីរនឹងចូលរោងការឆាប់ៗនេះ។ ទោះយ៉ាងណា ផេនខេក ត្រូវខកចិត្តនិងខូចចិត្តម្តងទៀតក្នុងជីវិតគូដោយនាងបានបញ្ជាក់ថាពួកគេបានបញ្ចប់ស្នេហានេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-kYIRfvWAsV52g4WbPg0PrJIQ_HEHpDKmF0SwwKIRHvbPOax5ybGD-B979z2JImVdDZL_-UuZ3-ahz8ZGjP7E7GB4SkGKyjVIT4MU1nr92vCHxwePoSRkoYu6xr8d6HDOD4ufogS8R8y3ld1xBwvpxN-km42AEY1AagSzPlnbgGAAbe8C0ip9-Q1B107j/s2048/image_2026-03-27_08-48-22.png

បង្ហោះសារទាំងខូចចិត្ត នាយប់ថ្ងៃទី២៦ ខែមីនា ផេនខេក បានជម្រាបជូនសាធារណជនថា «ចាប់ពីពេលនេះទៅ ទំនាក់ទំនងរបស់ខ្ញុំ និងគាត់ បានបញ្ចប់ហើយ។ ពេលខ្លះ ការបញ្ចប់ មិនមែនដោយសារតែអស់ស្រលាញ់ ប៉ុន្តែដោយសារតែការរស់នៅជាមួយគ្នាមិនចុះសម្រុង។ការបញ្ចប់ មិនមែនជាការបរាជ័យទេ ប៉ុន្តែជាការជ្រើសរើសសន្តិភាព សម្រាប់ខ្ញុំ និងគាត់។ ពេលខ្លះ ការលែងដៃគ្នា គឺជាវិធីតែមួយ ដែលអាចរក្សាការគោរព និងអនុស្សាវរីយ៍ល្អៗ ដែលធ្លាប់មាន…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipHCeVZZltWnz40sclUm4-0Un3QOU1sjVBH4eqtUaiA_YZjG0NalVEwmU6VHyVfROuPfvLJTf1h0yCEsD8feR2RuKc26x_FlXVRaZT-iLPB1PPByZFk99eyo4NiHwUKS0T7eqJG7XqgoH_x7k36ZwBfH1M_aXbkFNiy71s4CZcPaU4bTZCFP3eoERjuU-x/s2048/image_2026-03-27_08-48-23.png

ការប្រកាសនេះបានធ្វើឱ្យមិត្តអ្នកសិល្បៈ និងអ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តដល់ ផេនខេក។ ជាមួយគ្នានេះអ្នកគាំទ្រមួយចំនួនបានបញ្ចេញមតិដោយចង់ឱ្យ ផេនខេក ផ្តោតលើការងារច្រើនជាងស្នេហាពីព្រោះនាងជួបទុក្ខសោកសៅចំនួន២ដងមកហើយ៕

ចិនព្រមានអាមេរិកពីគម្រោងសាងសង់រោងចក្រផលិតអាវុ.ធនៅហ្វីលីពីននឹងបង្កភាពចលាចលក្នុងតំបន់

0

ចិនបានព្រមានអាមេរិកកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កុំយកជម្លោះ និងភាពចលាចលនៃសង្គ្រា.មមកកាន់តំបន់អាស៊ី បន្ទាប់ពីរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសសម្ព័ន្ធមិត្តលើកឡើងថា កំពុងតែពិចារណាពីការសាងសង់រោងចក្រផលិតអាវុ.ធ និងគ្រាប់កាំភ្លើ.ងនៅប្រទេសហ្វីលីពីន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT7Wt18OrQpuMGTIF8bFkjvcp-Yby35SU-T_yd38D7Geui7ZGdG2eo73x-tO9V9NwFao63fdQJy7RP38Td8tpjiqu0gDgCYv6FEcL181NboOJpStuOhlCbAcja4LtibG31dQ_jlClLSNhgJSnJM9UPKc7VGyB2DRo3_xKo2OFvrU63SVxfO1PrFHLeMDuI/s1200/photo_2026-03-27_14-55-32%20(2).jpg

បើតាមសេចក្តីថ្លែងការណ៍រួមរបស់ក្រុមសហប្រតិបត្តិការការពារជាតិដឹកនាំដោយអាមេរិក គឺបានឯកភាពគ្នាកាលពីសប្តាហ៍ទី៣ ខែមីនា អំពីការស្វែងរកថវិកាសម្រាប់ការផលិតគ្រាប់កាំភ្លើងថ្មីនៅរោងចក្រប្រទេសហ្វីលីពីន ។ ការឯកភាពគ្នានេះមានការចូលរួមពីក្រុមប្រទេសជាសមាជិកចំនួន១៦ នៃក្រុមសហប្រតិបត្តិការឧស្សាហកម្មឥណ្ឌូប៉ាស៊ីហ្វិក (PIPIR) ដែលក្នុងនោះក៏មានប្រទេសអង់គ្លេស អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងហ្វីលីពីន ចូលរួមផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0IKOk99UTa-jrlvMeSIsF3Q9nlPc5HYS_EDjn5arwtsHj2NbtfBPba2sQRmHWFb0kR_9W8ktePsLM_jM3RIv4K7YhC639EHA7bgxGS68XHGApRP7MEC-KLh7dNGitJGe6ctH9z8TRUUEyW-vb8DdS7AR5wBOlGopt0-cfkVJv8l__nCHfHggUOU9HX1f0/s960/photo_2026-03-27_14-55-32.jpg

ក្រសួងការបរទេសចិន កាលពីថ្ងៃទី២៦ ខែមីនា បានព្រមានខ្លាំងៗថា ការសាងសង់រោងចក្រផលិតគ្រាប់កាំភ្លើងនៅប្រទេសហ្វីលីពីន គឺជាការបង្កអសន្តិសុខក្នុងតំបន់អាស៊ី និងនាំមកនូវផលប៉ះពាល់ជាបន្តបន្ទាប់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYEXoF5jNgp_Q-qhtHf42mvZZAZB2yZy9XJbfn3RyN9XZvXtgRnPGzWdO0hb9CBsbssmgF4UXlU1Ejg7Sy0kyCaicnRx3aw3Cb8X1L59wJ2RC96imxfzezRXbki0nNMa_KXyFDQCwTkjM5UPFSuXsWbaaxF2SVhyV4FtOYL0yONphBwR9MEY92skhW6Iy4/s720/photo_2026-03-27_14-55-32%20(3).jpg
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ៖ «អាមេរិក និងសម្ព័ន្ធមិត្ត គួរតែគោរពសេចក្តីប្រាថ្នារួមគ្នារបស់បណ្តាប្រទេសក្នុងតំបន់យ៉ាងពិតប្រាកដ និងចៀសវាងការយកជម្លោះ និងភាពចលាចលនៃសង្គ្រាមមកកាន់តំបន់អាស៊ី ។ ប្រសិនបើប្រទេសពាក់ព័ន្ធពេញចិត្តឱ្យសាងសង់រោងចក្រផលិតអាវុធ និងគ្រាប់កាំភ្លើង វានឹងបង្កគ្រោះថ្នាក់ដល់ខ្លួនឯង ។ រដ្ឋាភិបាលចិនប្តេជ្ញាការពារអធិបតេយ្យទឹកដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួនយ៉ាងរឹងមាំ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQLY5mmIZBY7K3iNzJDNNk333ZwPmjwWUkvw4jX99ks7RP2MpO6xyOSgIk73c_vZGJ8FT707e9W-Vpx8tltJpXFr212tzxFaumq8KpmtqnG7VOlGSi17x8v57umHQsD50WNFUYto6vGQLl9Is-rKz9x_HM-QiTGl5_-nD3OA9YXoAXfNlfCUl8-Qefa7OI/s1273/photo_2026-03-27_14-55-32%20(5).jpg
គួរបញ្ជាក់ថា ចិន និងហ្វីលីពីនបានប៉ះទង្គិចគ្នាជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ដោយចិនអះអាងថា ខ្លួនជាម្ចាស់កម្មសិទ្ធិស្ទើរតែទាំងអស់លើសមុទ្រចិនខាងត្បូងដែលជាផ្លូវដឹកជញ្ជូនតាមនាវាដ៏សំខាន់នេះ បើទោះជាមានសេចក្តីសម្រេចជាអន្តរជាតិថា ការអះអាងភាពជាម្ចាស់កម្មសិទ្ធិរបស់ចិនគ្មានមូលដ្ឋានផ្លូវច្បាប់ក៏ដោយ ៕