Home ព័ត៌មានសេដ្ឋកិច្ច មិត្តល្អមិនភ្លេចគ្នា! ឈ្នះ១៣០លានរៀលពីប៊ូសស្រ្តង ចែកមិត្តពាក់កណ្តាល

មិត្តល្អមិនភ្លេចគ្នា! ឈ្នះ១៣០លានរៀលពីប៊ូសស្រ្តង ចែកមិត្តពាក់កណ្តាល

67
0

វេចអង្ករដើររកទៅ បើបានមិត្តល្អបែបនេះ ដែលឈ្នះរង្វាន់សេដ្ឋីក្មេង130លានរៀលពីប៊ូសស្រ្តងហើយ ហ៊ានចែកលុយពាក់កណ្ដាលឱ្យមិត្តភក្តិ។ បើជាមិត្តមិនល្អវិញ ឈ្នះរង្វាន់ធំបែបនេះ ប្រហែលជាឈប់រាប់អានមិត្តអស់ហើយ។
ម្ចាស់រង្វាន់សេដ្ឋីក្មេង 130លានរៀលពីប៊ូសស្រ្តង ឈ្មោះផុន វិផា អាយុ 31ឆ្នាំ មុខរបរជាមន្រ្ដីនរគបាល និងមិត្តឈ្មោះអឿង ពិសិដ្ឋ អាយុ 31ឆ្នាំ ធ្វើពេទ្យ បច្ចុប្បន្នពួកគាត់រស់នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjLsP36hJXKXy9F8dsVjWHF99GSAkjEt1qRV4ZdZeXZQYRpJPNcYte9dtznc0wWYGKvLYZwERvONV2Ltidu0gDOP8r6u8R0da1D-jGTgq18O91La7pr5yPdA5VRrsvUUyNWg6HBSSseThm7ddHdeTwhPTm1x7-0EId7UFqpDCKrnD423kH4k_A2dAcmaE/s2738/IMG_8010.JPGបងប្រុស វិផា បាននិយាយថា គាត់ទៅលេងមិត្តគាត់ដែលឈ្មោះពិសិដ្ឋ ហើយក៏ទិញប៊ូសស្រ្តងក្បែរនោះមកពិសារ តែគាត់មិនបានមើលក្រវិលកំប៉ុងទេ លុះផឹកអស់ ក៏ទុកទាំងក្រវិល និងកំប៉ុងចោលនៅផ្ទះមិត្ត ព្រោះគាត់មិនជឿលើរង្វាន់។ ជាសំណាងល្អ មិត្តគាត់ក៏បានពិនិត្យមើល ក៏ឃើញថាឈ្នះរង្វាន់ 130លានរៀល ក៏ស្រែកប្រាប់មិត្ត ហើយលោតអរទាំងអស់គ្នាផ្អើលអស់អ្នកជិតខាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOXgcvq2525SO95fgO3GsbHG0sQ_BoUKPS8r0G4Hbsoybshf0R-xgTfbyT2QNDWobeFxMp4L1L9ohf0F8oKz7TdCrm_KNDD5MwMtJ1CqtQE7qFgRO5AJhcRGn3bwuOa8nubom1alNx1LqwVAwMB4lnfndlr0KA1JbpO5s_Uua4QVM8WKT8dcvIVNFQVbA/s2738/IMG_8008.JPG
អ្វីដែលធ្វើឱ្យមនុស្សជាច្រើនសរសើរ គឺបើសិនជាមិត្តគាត់មិនស្មោះត្រង់វិញ ច្បាស់ជាយកក្រវិលកំប៉ុងលាក់ទុកបើករង្វាន់យកតែម្នាក់ឯងបាត់ហើយ។ ប៉ុន្តែដោយសារមិត្តភាព និងភាពស្មោះត្រង់ លុះពេលក្រុមហ៊ុនប៊ូសស្រ្តងចុះមកប្រគល់រង្វាន់ ពួកគាត់ក៏សម្រេចចិត្តដោយមិនស្ទាក់ស្ទើរ ដោយចែកលុយគ្នាពាក់កណ្ដាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhttwtkelJOdgAVBCx6hCwDXKknktrhrVKYEQAe4KSulRTjzKx7i7PE61e-MMPP3l7HxC_clOtjH4Vkkbz3pi4mZy2NhVTlzM6XbOyHg2a2I40RzB6LN32iA81fdWRjjNdax6SLYDyqhHu2DyUXUP5MiKImAtX-Gtv4AeFQ1-3XeoxN4EeVQ5mijM5zpsI/s2738/IMG_8009.JPG
នេះមេរៀនមួយសម្រាប់បងប្អូនចូលចិត្តញុំាប៊ូសស្រ្ត កុំភ្លេចពិនិត្យក្រវិលកំប៉ុងឱ្យបានច្បាស់ ប្រយ័ត្នត្រូវរង្វាន់ធំ ហើយបោះកំប៉ុងចោលដោយមិនដឹងខ្លួន ព្រោះប៊ូសស្រ្តងរង្វាន់ច្រើន ថែមទាំងមានរសជាតិឆ្ងាញ់ ដិតជ្រៅទៀតផង។