ល្បែងឡូតូ បានរីកស្គុះស្គាយនៅក្នុងប្រទេសខ្មែរមិនថានៅតាមខេត្ត ឬក្នុងក្រុងភ្នំពេញនោះទេ ដោយគេតែងតែមានមនុស្សទៅអង្គុយចាក់ជុំគ្នាជាច្រើននាក់ ដែលនាំឱ្យប៉ះពាល់ដល់សង្គមខ្មែរជាខ្លាំង។

ជុំវិញករណីនេះ ខេត្តកំពង់ស្ពឺ , កំពង់ធំ និងត្បូងឃ្មុំ បានប្រកាសចាត់ទុកល្បែងឡូតូ ជាល្បែងខុសច្បាប់ និងប្រកាសឱ្យបិទទាំងអស់។សម្តេចតេជោព្រមានបិទក្រុមហ៊ុនឆ្នោតដែលបង្កើតឆ្នោតឡូតូនិងឆ្នោតកន្ទុយលេខទាំងអស់  - Leading Real Estate News in Cambodiaមិនត្រឹមតែឆ្នោតឡូតូនោះទេ សូម្បីតែកន្លែងបើកល្បែងជល់មាន់ ឬកន្លែងផ្តល់សេវាកម្មល្បែងខុសច្បាប់តាមអនឡាញ ក៏ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងស្រុក ភូមិ នៃខេត្តទាំង៣ផងដែរ។

សូមបញ្ជាក់ថា ល្បែងឡូតូ ត្រូវបានគេប្រទះឃើញមានវត្តមាននៅក្នុងប្រទេសកម្ពុជាអំឡុងឆ្នាំ២០២០ ហើយបានពង្រីកខ្លួនកាន់តែធំទៅៗ ដោយនៅតាមផ្សារនីមួយៗ មានឡូតូមិនក្រោម២កន្លែងនោះទេ។

តែយ៉ាងណាមិញ យើងមានតែរង់ចាំមើលថា តើបានជោគជ័យប៉ុនណា ដោយកន្លងមកខេត្តកំពង់ស្ពឺធ្វើការបានជោគជ័យលើការហាមផ្សាយពាណិជ្ជកម្មស្រាបៀរ ហេតុដូច្នេះយើងរង់ចាំមើលការបង្ក្រាបល្បែងស៊ីសងម្តងវិញ៕ប៉ូលិស ថា ឆ្នោតឡូតូ 8888 មានច្បាប់អនុញ្ញាតត្រឹមត្រូវ! – Timely News Network