Home ព័ត៌មានជាតិ ប្រុងប្រយ័ត្ន! ប៉ុន្មានថ្ងៃនេះ នឹងមានខេត្ត៤ចុះត្រជាក់ខ្លាំង និងខេត្តផ្សេងទៀតឡើងកម្តៅខ្លាំង

ប្រុងប្រយ័ត្ន! ប៉ុន្មានថ្ងៃនេះ នឹងមានខេត្ត៤ចុះត្រជាក់ខ្លាំង និងខេត្តផ្សេងទៀតឡើងកម្តៅខ្លាំង

727
0

យោងតាមសេចក្តីជូនដំណឹងអំពីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹកដល់១៨អង្សាសេ(°C) នៅខេត្តចំនួន៤ (ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ) ខណៈនៅតាមបណ្តាខេត្តខ្លះទៀតនឹងមានការឡើងកម្តៅក្នុងចន្លោះពី៣៥ទៅ៣៦អង្សាសេ រហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ចំណែក តំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី១៨-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៥°C ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយរលកសមុទ្រមានកម្ពស់ពី០,៧៥-១,៥០ម៉ែត្រ៕