ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចថៃបានប្រមូលកម្លាំងចុះចាប់បុរសម្នាក់ឈ្មោះ ណាត់ថាវុធ ហៅអ៊ូ អាយុ៣៨ឆ្នាំ ព្រមទាំងរឹបអូសយកវត្ថុតាងអាវក្នុងស្រីៗចំនួន៥១៦អាវ, ខោក្នុង៧២ខោ ព្រមទាំងសម្លៀកបំពាក់គេងឈប់ចំនួន៣ឈុត ។ សមត្ថកិច្ចបានចាប់ខ្លួនបុរសនេះក្នុងបន្ទប់ជួលមួយកន្លែងនៅតំបន់បាងកកណយ ទីក្រុងបាងកក ។

លោកវរសេនីយឯក ផាយ៉ាប សំប៊ូន លើកឡើងថា កន្លងមក មាននារីម្នាក់ស្នាក់នៅជាន់ខាងក្រោមនៃអាផាតមិន ក្នុងតំបន់បាងកកណយ ទីក្រុងបាងកក ប្តឹងមកសមត្ថកិច្ចថា ខោអាវក្នុងដែលនាងបានហាលនៅខាងក្រោយបន្ទប់បានបាត់អស់ ខណៈនៅយ៉ក្រោយបន្ទប់មានសំណាញ់ព័ទ្ធជុំវិញ ។ ដូច្នេះ លោកក៏បានចុះត្រួតពិនិត្យនៅទីតាំងកើតហេតុ និងបើកមើលកាមេរ៉ាសុវត្ថិភាពឃើញថា មានបុរសម្នាក់បានដើរចូលក្នុងបរិវេណខាងក្រោយអាផាតមិន រួចហើយលូកដៃចាប់យកខោអាវក្នុង និងដើរទៅបន្ទប់របស់ខ្លួនវិញ ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

ហេតុនេះ លោកក៏បានប្រមូលកម្លាំងសមត្ថកិច្ចមកត្រួតពិនិត្យ និងចាប់ខ្លួនបុរសឈ្មោះ ណាត់ថាវុធ ក្នុងបន្ទប់ស្នាក់នៅ ។ សមត្ថកិច្ចបានរកឃើញវត្ថុតាងយ៉ាងច្រើននៅក្នុងបន្ទប់ ហើយបុរសនេះសារព័ត៌ភាពប្រាប់សមត្ថកិច្ចថា ខ្លួនពិតជាបានលួចខោអាវក្នុងស្រីៗមែន ។

បុរសឈ្មោះ ណាត់ថាវុធ បន្តថា ខ្លួនចូលចិត្តខោអាវក្នុងស្រីៗខ្លាំងណាស់ ហើយខ្លួនបានចាប់ផ្តើមលួចវាតាំងពីអាយុ១៨ឆ្នាំ មកម៉្លេះ ។ ពេលខ្លួនធ្វើជាកម្មករសំណង់ និងរស់នៅតាមតង់នៅការដ្ឋាន ខ្លួនបានដើរលួចខោអាវក្នុងស្រីៗនៅតំបន់អមណយ ស្រុកក្រាថុមបេន ខេត្តសមុទ្រសាខន ។ ពេលយប់ឡើង ខ្លួនក៏ចេញដើរនៅតាមទីកន្លែងផ្សេងៗ និងលួចខោអាវក្នុងស្រីៗបានចាប់ពី២អាវ ទៅ៣អាវក្នុង១លើក ។ បន្ទាប់មក ខ្លួនក៏ត្រឡប់ទៅកន្លែងស្នាក់នៅវិញ និងយកខោអាវក្នុងដែលលួចបានមកហឹត ដើម្បីឱ្យខ្លួនសម្រេចកាម ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

បុរសឈ្មោះ ណាត់ថាវុធ បន្ថែមថា ខោអាវក្នុងដ៏ច្រើននេះ គឺខ្លួនបានសន្សំទុកតាំងពីអាយុ១៨ឆ្នាំ មកម៉្លេះ ។ ចំណែកមិត្តភក្តិធ្វើការជាមួយគ្នាវិញ គ្មានអ្នកណាម្នាក់ដឹងថា ខ្លួនធ្វើបែបនេះទេ ។ កាលពី១០ឆ្នាំមុន ខ្លួនត្រូវគេចាប់បានម្តងដែរ ពេលចូលលួចខោអាវក្នុងស្រីៗ ប៉ុន្តែបានចរចាគ្នាវិញ ទើបរួចខ្លួនពីសមត្ថកិច្ច ប៉ុន្តែខ្លួនពុំភ្ញាក់រលឹកទេ ហើយនៅតែបន្តលួចបែបនេះរហូតមក ។

ក្រោយមក ថៅកែសំណង់បានឱ្យខ្លួនធ្វើជាជាងសំណង់ប្រចាំអាផាតមិន ដោយប្រគល់បន្ទប់មួយឱ្យស្នាក់នៅ និងផ្តល់ប្រាក់ខែឱ្យផងដែរ ។ ខ្លួនបានរស់នៅទីនេះអស់រយៈពេលប្រមាណ១ឆ្នាំ ហើយក៏បន្តលួចខោអាវក្នុងស្រីៗទៀត រហូតដល់សមត្ថកិច្ចចាប់បាននៅទីបំផុត ។ បុរសឈ្មោះ ណាត់ថាវុធ សន្យាថា នៅពេលចេញពីពន្ធនាគារ ខ្លួននឹងឈប់ប្រព្រឹត្តបែបនេះទៀតហើយ ។รวบหนุ่มหื่นตระเวนลักชุดชั้นในหญิง ของกลางกว่า 500 ชิ้น  ยอมรับชื่นชอบนำมาดม-สำเร็จความใคร่

លោកវរសេនីយឯក ផាយ៉ាប សំប៊ូន លើកឡើងថា សូមជូនដំណឹងទៅដល់ជនរងគ្រោះផ្សេងទៀតដែលបានបាត់ខោអាវក្នុង គឺអាចចូលមកដាក់ពាក្យបណ្តឹងបន្ថែមទៀតនៅស្ថានីយប៉ូលិស ។ រីឯខោអាវក្នុងដែលសមត្ថកិច្ចរឹបអូសបាននេះ បើជនរងគ្រោះចង់យកវិញ គឺអាចមកយកទៅវិញបាន ។ ជំហានដំបូង លោកនឹងបញ្ជូនជនសង្ស័យទៅកាន់ភ្នាក់ងារស៊ើបអង្កេតដើម្បីចាត់ការតាមផ្លូវច្បាប់បន្តទៀត ៕