Home Blog Page 1292

គូស្នេហ៍គេសប្បាយអរតែ ពេជ្រ សោភា បែរបង្ហើបថាបែកគ្នាជាមួយ ឆឹម សក្កដា

0

ក្នុងដំណើរជីវិតគូពិតជាមិនទៀងទាត់មែន គូស្នេហ៍ខ្លះក៏សមប្រកប ចំណែកឯគូស្នេហ៍ខ្លះទៀតក៏ជួបប្រទះបញ្ហាឈានដល់ប្រេះឆាមិនអាចផ្សះផ្សាគ្នាបាន។ ស្របពេលដល់រដូវកាលដែលគូស្នេហ៍មួយចំនួនចែករំលែកក្តីស្រលាញ់ជាមួយគ្នាតែគូស្នេហ៍របស់ តារាចម្រៀង ពេជ្រ សោភា និង លោក ឆឹម សក្កដា បែរត្រូវមកបែកគ្នាទៅវិញដូចអំបិលត្រូវទឹកហើយអ្នកគាំទ្រមិនអាចឃើញថ្ងៃមង្គលរបស់អ្នកទាំងពីរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheuXecQlrZRIXM-NozKNgpSPK2T3e9bRmSV9shOtm6sF6JoGgJoJwbPE0mbfr9nHWnsQracD4xVfrCkqWUcMPZOLjLEM2jOIswPijS4xaqHHtM5TRbsncD3IKbEv-mOWyoAJVkf95PUIEwdZbOctHq-HDGH8c38x6S6tgDbi_cD2y5OVMVI0zz9B31yH0/s1800/347007613_1566413257222051_8852085403933758704_n.jpg

កាលពីយប់ថ្ងៃទី២៣ ខែធ្នូ អ្នកនាង ពេជ្រ សោភា បាន Live ជជែកជាមួយអ្នកគាំទ្រព្រមទាំងបានដាក់ចំណងជើងថា «ពួកយើងបែកគ្នាហើយ» ដែលឃ្លានេះ ធ្វើឱ្យអ្នកគាំទ្រមានភាពងឿងឆ្ងល់យ៉ាងខ្លាំងថាជារឿងពិតឬគ្រាន់តែជាការនិយាយលេងសើចរឿងបែកគ្នាជាមួយតារាសម្តែង ឆឹម សក្កដា ។ ការដែលអ្នកគាំទ្រគិតថាជាចំណងជើងបែបលេងសើចនេះស្របពេលតារាចម្រៀងរូបនេះទើបតែបានទម្លាក់បទសេដនៅក្នុងផលិតកម្មរស្មីហង្សមាសមានចំណងជើងថា «គេចង់នៅម្នាក់ឯង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgArphe2QoZ67PhkvAKP0D1iVzg8m-sX06zVKBuHClDq-Pop_Y15lcnGBohpakPYL-XYoAOK53-hEudZP1twn5KvujAzX_5Zle5pNOx20h70o_-1km5rEOWpbdYRiUOvT7dU18gfpsDIenHIz0T01U-EYJfR0mzsz1IveL-bFV0EwrpE8gYA41zM_1YqAI/s1440/314362149_6322742557754068_6257425763824657791_n.jpg

យ៉ាងណាមិញនៅក្នុងការ Live តារាចម្រៀង ពេជ្រ សោភា បានអះអាងថាពួកគេពិតជាបានបែកគ្នាពិតមែនមិនបានលេងសើចឡើយ ហើយនៅសុខៗមិនដែលមានអ្នកណាចង់នៅម្នាក់ឯងនោះទេ។ ពេជ្រ សោភា បន្ថែមថាដូចហ្វេនៗឃើញស្រាប់ខ្លួននិងលោក ឆឹម សក្កដា មិនបានបង្ហាញការស្និទ្ធស្នាលដូចមុនទេ ប៉ុន្តែអ្នកទាំងពីរនៅតែរាប់អានធ្វើការជាមួយគ្នាធម្មតា ខណៈតារាស្រីរូបនេះលើកឡើងទៀតថាបែកគ្នាលើកនេះខ្លួនមិនទុកបេះដូងឱ្យទំនេរយូរដូចពេលមុនឡើយ នឹងឆាប់បង្ហាញមុខគូស្នេហ៍ថ្មីតែម្តង។

ឆឹម សក្កដា និង ពេជ្រ សោភា បានសម្រេចដឹកដៃគ្នាភ្ជាប់ពាក្យកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បន្ទាប់ពីមានទំនាក់ទំនងស្វែងយល់ចិត្តគ្នាជាច្រើនឆ្នាំ។ អ្នកទាំងពីរបានសាងភាពល្បីល្បាញជាមួយគ្នាយ៉ាងខ្លាំងបន្ទាប់ពីសម្តែងជាមួយគ្នាក្នុងបទ «មិត្ត១០០ឆ្នាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOq0rg0-DqAiGbsu9j4po7vs1oDWIiVb-SE7fGmi4P4NkNW414HXQktkRYGOd0W_WVf7ubY1L_shk-m-8D8LVuiVBFqOJXzrHuvS8tNKKfgO9XCkkgW-THBjC700sVa1kZBI8Smrq-pYjftd2Ear60_8lKUrNsDOHaoVQJXrKmmM4xYNd9FrGWKQaM-RI/s2048/315990329_5760627617390346_2658116631227528483_n.jpg

កាលពីមួយរយៈមុនក៏លេចធ្លាយដំណឹងដែរថា ពេជ្រ សោភា និងលោក ឆឹម សក្កដា បានផ្តាច់ពាក្យជាមួយគ្នាហើយ ខណៈថ្ងៃខួបកំណើតអ្នកនាង ពេជ្រ សោភា ក្នុងគម្រប់៤០ឆ្នាំ គេពុំឃើញលោក ឆឹម សក្កដា មានវត្តមានក្នុងពិធីជប់លៀងនោះទេ ផ្ទុយមកវិញឃើញវត្តមានរបស់លោក ឆន សុវណ្ណារាជ ប្រារព្ធខួបកំណើតយ៉ាងរីករាយជាមួយគ្នា។ ដំណឹងបែកគ្នាបានស្ងប់ស្ងាត់មកវិញ បន្ទាប់ពីលោក ឆឹម សក្កដា បង្ហោះរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1hrjhGt-PxSrxoBEhPQR-5GkXDm5ZDuHLROnDXQV4BVIooHhK2p7xYmDYKUOGdMJo3m7lljlRCBnYjf3bWpw8xNiYnnGFhWGeR02joClwTSI5GXd0stJdFvjyad-SUnMxvF6DncaT1VSPMN4wWfdXyPKAdCKPPivLQzxIGkvvHQg9z2inK-IaIY8prNU/s1440/315138511_6322742561087401_837127309947467666_n.jpg

គួរបញ្ជាក់ថា ពេជ្រ សោភា ក៏ធ្លាប់បានរៀបការម្តងហើយជាមួយអាណិកជនខ្មែរមកពីអាម៉េ រិក កាលពីខែកុម្ភៈ ឆ្នាំ២០១៥ តែចំណងអាពាហ៍ពិពាហ៍នេះបានឈានដល់ទីបញ្ចប់រហ័ស ដោយអ្នកទាំងពីរបានចែកផ្លូវគ្នានៅក្នុងឆ្នាំ២០១៦។ ជួបបញ្ហាខកស្នេហ៍ត្រូវបែកគ្នាជាមួយគូដណ្តឹងលើកនេះទៀតធ្វើឱ្យអ្នកគាំទ្រអាណិតដល់តារាចម្រៀងរូបនេះយ៉ាងខ្លាំងជួបស្នេហាសុទ្ធតែមិនសមប្រកប។ ការចែកផ្លូវគ្នានេះងាកទៅកាន់លោក ឆឹម សក្កដា បានរក្សាភាពស្ងៀមស្ងាត់ដោយមិនបានធ្វើការឆ្លើយតបអ្វីឡើយ៕

 

មកស្គាល់ម៉ាកនាឡិកាឆ្លាតវៃល្បីៗចំនួន ៥ ប្រចាំឆ្នាំ ២០២៣

0

នាឡិកាម៉ាកល្បីៗក្នុងឆ្នាំ ២០២៣ នេះភាគច្រើនគឺសុទ្ធតែជាផលិតផលរបស់ Apple, Samsung, និង Huawei ដោយផលិតផលទាំងនេះមានការរចនាដ៏ស្រស់ស្អាត ទម្ងន់ស្រាល មុខងារឆ្លាតវៃជាច្រើន និងថាមពលថ្មល្អ។ ដូច្នេះហើយ ខាងក្រោមនេះគឺជាម៉ាកនាឡិកាឆ្លាតវៃល្បីៗចំនួន ៥ ប្រចាំឆ្នាំ ២០២៣៖

១. Huawei Watch GT4៖ នាឡិកាដៃ Huawei មានការរចនាថ្មីទាំងស្រុង បើប្រៀបធៀបទៅនឹងជំនាន់មុន ដែលវាមានជម្រើសទំហំពីរគឺ 46 និង 41 mm។ នាឡិកានេះដំណើរការលើប្រព័ន្ធប្រតិបត្តិការ HarmonyOS នឹងអាចប្រើបានជាមួយ Android 8.0 ឬ iOS 13.0 ឬខ្ពស់ជាងនេះក៏បាន។ ផលិតផលនេះដែរក៏មុខងារដូចជាវាស់ស្ទង់សុខភាព ចង្វាក់បេះដូង សីតុណ្ហភាពស្បែក ការគេង និងកម្រិតស្ត្រេស រួមជាមួយមុខងារ Stay Fit ដើម្បីតាមដានកាឡូរីដែលបានប្រើប្រាស់ និងទទួលទានក្នុងពេលថ្ងៃផងដែរ។ ហេតុនេះហើយ Huawei Watch GT4 ជាទូទៅវាមានតម្លៃប្រមាណ ២២៧ ដុល្លារអាមេរិក។Huawei Watch GT4 review: Nailed it | Expert Reviews

២. Samsung Galaxy Watch6៖ នាឡិកាថ្មីរបស់ Samsung មានពីរកំណែដែលមានការកំណត់រចនាសម្ព័ន្ធសមមូល និងមានការរចនាម៉ូតខុសៗគ្នា។ ស្ដង់ដារ Galaxy Watch6 មានទំហំ 40 និង 44 mm ដែលលក្ខណៈពិសេសនៃការវាស់ស្ទង់សុខភាពគឺមិនខុសពីមុននោះទេ ដូចជាការវាស់ចង្វាក់បេះដូង កម្រិតអុកស៊ីសែនក្នុងឈាម ជំនួយការធ្វើលំហាត់ប្រាណ ឧបករណ៍ចាប់សញ្ញា BIA ដើម្បីវាស់សន្ទស្សន៍រាងកាយ និងការត្រួតពិនិត្យគុណភាពនៃការគេង ក៏ដូចជាមានមុខងារកំណត់តំបន់អត្រាបេះដូងផ្ទាល់ខ្លួនបន្ថែម ដែលជួយវិភាគសមត្ថភាពរាងកាយរបស់មនុស្សម្នាក់ៗ។ ទោះជាយ៉ាងណា ផលិតផលនេះដំណើរការ WearOS ថ្មី ហើយអាចប្រើបានតែជាមួយស្មាតហ្វូន Android ប៉ុណ្ណោះ នឹងមានតម្លៃជាទូទៅ ២៨៥ ដុល្លារអាមេរិក។Samsung Galaxy Watch6 Bluetooth (40mm) Gold | Samsung Malaysia

៣. Apple Watch Series៖ Apple Watch Series គឺជាម៉ាកនាឡិកាស៊េរី 9 ដែលមានទំហំ និងគុណភាពបង្ហាញដូចគ្នាទៅនឹងកំណែចាស់ ប៉ុន្តែអេក្រង់មានពន្លឺអតិបរមាទ្វេដងរហូតដល់ 2,000 nits។ នាឡិកានេះមានមុខងារជំនួយសុខភាពដូចជា ការត្រួតពិនិត្យការគេង ការវាស់ចង្វាក់បេះដូង និងការវាស់អុកស៊ីហ្សែនក្នុងឈាម។ ដូច្នេះហើយម៉ូដែលនេះជាទូទៅមានតម្លៃ ៤២៨ ដុល្លារអាមេរិក។Apple introduces the advanced new Apple Watch Series 9 - Apple

៤.Coros Pace 3៖ ផលិតផលនេះមានទម្ងន់ស្រាល និងមិនមានការផ្លាស់ប្តូរច្រើននោះទេបើប្រៀបធៀបទៅនឹងជំនាន់មុន។ Coros Pace 3 គឺមានឧបករណ៍ចាប់សញ្ញាសុខភាពជំនាន់ថ្មីជួយវាស់ចង្វាក់បេះដូង SpO2… កាន់តែត្រឹមត្រូវ។ បន្ថែមពីលើរបៀបហ្វឹកហ្វឺនដែលធ្លាប់ស្គាល់ ឧបករណ៍នេះមានសកម្មភាពថ្មីៗដូចជា ការរត់លើដី ជិះស្គី… និងអង្គចងចាំខាងក្នុង 4 GB ដើម្បីចាក់តន្ត្រី រីឯបន្ទះឈីប Dual-band GPS ក៏ជួយក្នុងការកំណត់ទីតាំងត្រឹមត្រូវជាងមុនផងដែរ។ ហេតុនេះហើយ នាឡិកាឆ្លាតវៃ Coros Pace 3 ជាទូទៅមានតម្លៃ ២៥៥ ដុល្លារអាមេរិក។Análisis y review del reloj deportivo Coros Pace 3

៥. Amazfit Cheetah Pro៖ ម៉ូដែលទំនើបបំផុតនៅក្នុងបន្ទាត់ Cheetah របស់ Amazfit មានការរចនារូបរាងតូច និងស្ព័រជាងមុន គែមទីតានីញ៉ូមជួយការពារអេក្រង់ និងមានទម្ងន់ 34 ក្រាម។ ផលិតផលនេះគាំទ្ររបៀបហ្វឹកហ្វឺនកីឡាចំនួន 150 ផ្សេងៗគ្នា និងមុខងារវាស់ស្ទង់សុខភាពដូចជា អត្រាបេះដូង, SpO2, ការត្រួតពិនិត្យការគេង… Cheetah Pro ក៏គាំទ្រអ្នកបណ្តុះបណ្តាលនិម្មិត AI ផងដែរ ដើម្បីជួយបង្កើតរបបបណ្តុះបណ្តាលដែលសមស្របជាមួយបុគ្គលម្នាក់ៗ ដែលជាទូទៅវាមានតម្លៃ ២៨៤ ដុល្លារអាមេរិក៕Amazfit Cheetah Pro Review | Trusted Reviews

ប៉ូលិសតែងខ្លួនជា Santa Claus ចូលចាប់ក្រុមជួញដូរថ្នាំញៀ.នក្នុងផ្ទះ

0

ប្រទេសប៉េរូ ៖ ប៉ូលិសប្រឆាំងគ្រឿងញៀននៅប្រទេសប៉េរូ (Peru) ជាប្រទេសស្ថិតនៅអាមេរិកខាងត្បូង បានតែងខ្លួនជា Santa Claus ដើម្បីចូលទៅកាន់កន្លែងស្នាក់នៅ និងជួញដូរថ្នាំញៀនមួយកន្លែងក្នុងទីប្រជុំជនមួយស្ថិតនៅភាគខាងជើងទីក្រុងលីម៉ា ហើយប៉ូលិសចាប់ខ្លួនជនសង្ស័យបានចំនួន២នាក់ ។ ការបង្ក្រាបថ្នាំញៀននេះ គឺក្នុងគោលបំណងជួយឱ្យអ្នករស់នៅក្នុងទីប្រជុំជននៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។Undercover Santa leads major drug bust on 'Evil Reindeer Gang' | The  Independent

កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្រុមប៉ូលិសប្រឆាំងគ្រឿងញៀនបាននាំគ្នាស្លៀកសម្លៀកបំពាក់ Santa Claus ឆ្មក់ចូលឆែកឆេរផ្ទះមួយកន្លែងក្នុងតំបន់ហួរ៉ាល់ ដែលនៅឆ្ងាយពីទីក្រុងលីម៉ា ទៅទិសខាងជើងប្រមាណ៧០គីឡូម៉ែត្រ ។ គេជឿថា វាជាកន្លែងស្នាក់នៅ និងចែកចាយថ្នាំញៀនដ៏ធំក្នុងតំបន់នេះ ។

នៅពេលប៉ូលិសសម្រុកចូលក្នុងផ្ទះស្នាក់នៅ ជនសង្ស័យឆ្ងល់ថា ហេតុអ្វីបានជាពួក Santa Claus សម្រុកចូលក្នុងផ្ទះរបស់ពួកគេ? ក្រោយមក ប៉ូលិសបានរឹបអូសយកវត្ថុតាងមួយចំនួន ព្រមទាំងកញ្ឆាមានទម្ងន់ជាង២០គីឡូក្រាម និងបញ្ជូនជនសង្ស័យទៅកាន់ស្ថានីយប៉ូលិសដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ។See Santa Claus, elf bust alleged drug dealers in Peru | CNN

ប៉ូលិសលើកឡើងថា ពួកគេនាំគ្នាតែងខ្លួនជា Santa Claus ចូលចាប់ក្រុមជួញដូរថ្នាំញៀន ដើម្បីកុំឱ្យពួកគេដឹងខ្លួនមុន ។ នេះចាត់ទុកថា វាប្រតិបត្តិការមួយទទួលបានជោគជ័យយ៉ាងខ្លាំង ហើយវាដូចគ្នានឹងឱ្យ Santa Claus មកកម្ចា.ត់ជនខិលខូច ជំនួសឱ្យ Santa Claus ដើរចែកកាដូឱ្យក្មេងៗ ដោយសារពួកគេបានជួញដូរថ្នាំញៀនក្នុងអំឡុងពិធីបុណ្យគ្រិស្តម៉ាស ។ ដូច្នេះ អ្នករស់នៅក្នុងតំបន់នេះនឹងមានសុវត្ថិភាព និងនៅឆ្ងាយពីថ្នាំញៀនក្នុងអំឡុងបុណ្យគ្រិស្តម៉ាស នៅឆ្នាំ២០២៣ ។

ប៉ូលិសម្នាក់ប្រាប់ថា ៖ «ពួកគេបានតែងខ្លួនធ្វើជា Santa Claus បែបនេះ ដើម្បីកុំឱ្យក្រុមជួញដូរថ្នាំញៀនមានការសង្ស័យ ហើយប៉ូលិសអាចចុះត្រួតពិនិត្យនៅគ្រប់តំបន់ផងដែរ ដោយគ្មានអ្នកណាដឹងថា ពួកគេជាប៉ូលិសទេ» ។Santa Claus Disguise: Unique Drug Bust by Peruvian Police

កន្លងមក ក្នុងពិធីបុណ្យសំខាន់ៗ ប៉ូលិសប៉េរូ តែងតែស្លៀកសម្លៀកពាក់ឱ្យដូចគ្នានឹងពិធីបុណ្យនោះ ដើម្បីចាប់ខ្លួនជនសង្ស័យ និងចាប់សមាជិកជួញដូរថ្នាំញៀន ។ ជាក់ស្តែង កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ប៉ូលិសជាច្រើននាក់បានស្លៀកពាក់ជាបិសាច និងស្លៀកពាក់ឱ្យដូចអ្នកសម្តែងកុន ដើម្បីចាប់ខ្លួនក្រុមជួញដូរថ្នាំញៀនមួយក្រុម ៕Peruvian cops dress up as Santa Claus, elf for drug raid

នាយករដ្ឋមន្ត្រីថៃបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធជួយសង្គ្រោះពលរដ្ឋពីទឹកជំនន់

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ លោក Srettha Thavisin នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ បានបង្ហោះសារមួយនៅក្នុងបណ្តាញសង្គម X (ឬ Twitter) អំពីស្ថានការណ៍ទឹកជំនន់នៅបណ្តាខេត្តភាគខាងត្បូងប្រទេសថៃ ។ លោកបានបង្ហាញការបារម្ភថា ៖ «សូមផ្តាំផ្ញើក្តីកង្វល់របស់ខ្ញុំទៅកាន់បងប្អូនដែលរស់នៅខេត្តភាគខាងត្បូង ដោយសារបច្ចុប្បន្ននេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ធ្វើឱ្យទឹកលិចផ្ទះសម្បែងពលរដ្ឋ និងខូចខាតទ្រព្យសម្បត្តិអស់ជាច្រើន» ។Who is Srettha Thavisin, the man who could lead Thailand? | Politics News |  Al Jazeera

លោក Srettha Thavisin នាយករដ្ឋមន្ត្រីថៃលើកឡើងថា ៖ «ខ្ញុំបានចាត់តាំងឱ្យលោក Kriang Kalptinan អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្រទេសថៃ ដែលលោកទទួលខុសត្រូវលើនាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយ ដើម្បីតាមដានស្ថានការណ៍នេះឱ្យបានដិតដល់ និងជួយសង្គ្រោះពលរដ្ឋគ្រប់រូបដែលរងគ្រោះដោយសារទឹកជំនន់នៅខេត្តណារ៉ាធិវ៉ាត និងខេត្តយ៉ាឡា» ។นายกฯ ห่วงน้ำท่วมภาคใต้ ส่ง รมช.มท. ลงพื้นที่ดูแล เร่งช่วยเหลือ

លោកនាយករដ្ឋមន្ត្រីថៃបន្តថា ចំណែកភ្នាក់ងារគ្រប់គ្រងទឹកប្រចាំខេត្តភាគខាងត្បូង ក៏បានជូនដំណឹងឱ្យពលរដ្ឋនាំគ្នាជម្លៀសចេញពីតំបន់ទឹកជំនន់ផងដែរ ព្រមទាំងទំនាក់ទំនងទៅកាន់ភ្នាក់ងារពាក់ព័ន្ធទាំងជនស៊ីវិល និងកងទ័ព ឱ្យជួយសង្គ្រោះបងប្អូនទាំងអស់ក្នុងការដឹកជញ្ជូនទ្រព្យសម្បត្តិពួកគេទៅរកកន្លែងមានសុវត្ថិភាព ។นายกฯ ห่วงน้ำท่วมภาคใต้ ส่ง รมช.มท. ลงพื้นที่ดูแล เร่งช่วยเหลือ

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកក៏បានបញ្ជាបន្ថែមទៅកាន់ការិយាល័យឧតុនិយមឱ្យតាមដានព័ត៌មានអាកាសធាតុ នៅខែធ្នូ ឆ្នាំ២០២៣ នេះ ដោយសារប្រទេសថៃមានអាកាសធាតុត្រជាក់លាយឡំជាមួយទឹកភ្លៀង ។ ចុងក្រោយ លោកនាយករដ្ឋមន្ត្រីថា បើពលរដ្ឋណាម្នាក់ត្រូវការជំនួយ គឺពួកគេអាចទាក់ទងមកកាន់ភ្នាក់ងារពាក់ព័ន្ធក្នុងតំបន់គ្រប់ពេលវេលា ៕นายกฯ ห่วง "น้ำท่วมใต้" เตรียมส่ง "เกรียง" ลงพื้นที่ดูแล พรุ่งนี้ | WeR  NEWS | LINE TODAYนายกฯ ห่วงน้ำท่วมภาคใต้ ส่ง รมช.มท. ลงพื้นที่ดูแล เร่งช่วยเหลือ

រាប់ថយក្រោយស្វាគមន៍ឆ្នាំ២០២៤ ជាមួយណាហ្គាវើលដ៍!

0

ណាហ្គាវើលដ៍ នឹងទទួលស្វាគមន៍ឆ្នាំថ្មី២០២៤ ជាមួយការប្រគំតន្ត្រីដ៏កក្រើក រាត្រីកម្សាន្តនៅតាមក្លឹប ប្រូម៉ូសិនម្ហូប ភេសជ្ជៈ និងការផ្តល់ជូនជាច្រើនទៀត! សូមអញ្ជើញពុកម៉ៃបងប្អូនទាំងអស់ចូលរួមឱ្យបានគ្រប់ៗគ្នានៅថ្ងៃទី៣១ ខែធ្នូ និងរាប់ថយក្រោយស្វាគមន៍ឆ្នាំសកលនៅក្នុងព្រឹត្តិការណ៍តន្ត្រីឆ្លងឆ្នាំដ៏ធំដែលមានតែម្តងក្នុងមួយឆ្នាំក្នុងរាជធានីភ្នំពេញ។ ទស្សនាដោយសេរី!

តន្ត្រីឆ្លងឆ្នាំដ៏ធំរបស់ណាហ្គាវើលដ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នឹងចូលរួមដោយពិធីការិនីដែលជាកញ្ញាឯកចក្រវាឡកម្ពុជាឆ្នាំ២០១៩ កញ្ញា សំណាង អាលីណា និងតារាដែលកំពុងរះ លោក Je Dy ។ តន្ត្រីចាប់ផ្តើមពីម៉ោង ៨ យប់ផ្តល់ជូនដោយតារាចម្រៀងល្បីឈ្មោះជាច្រើន ដូចជា សុវត្ថិ មុនីវណ្ណ បេក្ខជន Cambodian Idol រដូវកាលទី៤ ស៊ីម ច័ន្ទពន្លឺ និង នាង ដាវីន ព្រមទាំងកញ្ញា Mina និងក្រុមរាំ OMG ។ ក្រុមរាំ K-STARZ និង DJ Moschino ប្រចាំណាហ្គាវើលដ៍ ក៏នឹងផ្តល់នូវក្បាច់រាំដ៏រស់រវើក និងចង្វាក់ភ្លេង remix កន្ត្រាក់អារម្មណ៍ជូនដល់ពុកម៉ៃបងប្អូនផងដែរ។ សូមអញ្ជើញទៅមុនគេដើម្បីទទួលបានកន្លែងទស្សនាល្អបំផុតនៅជិតឆាកតន្ត្រី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQKWw59l-ADWsfEvNn20dRnvEpuLLBFphrg6hB9EYBbtj-OPSrmnS1WMyHSn94k3p8cyhhWNDGJmCZOIyzi8qHqlFLiiwMFwDLHy2ZAy_XU1776D_DvWU6UyddFj2o88X1irYVYM7-NRbWWOgxiTp50NnEUofLXKc4c9OB9H2mG5FYpuPqra-1rnvGiA/s1755/n.jpg

ក្នុងពេលដំណាលគ្នានោះ មានការបង្ហាញស្រាបៀរថៃហ្គឺរថ្មីដែលជាម្ចាស់ឧបត្ថម្ភនៃកម្មវិធី និងការផ្តល់ជូនកញ្ចប់ស្រាបៀរដែលពុកម៉ែបងប្អូនអាចមានឱកាសអង្គុយនៅនឹងតុវីអាយភីនៅឆាកវីអាយភីទល់មុខឆាកតន្ត្រីឆ្លងឆ្នាំ។ ពុកម៉ែបងប្អូនក៏នឹងឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យដោយចូលរួមលេងហ្គេមសប្បាយៗនៅលើឆាកផងដែរ។

ក្នុងរាត្រីឆ្លងឆ្នាំដ៏អស្ចារ្យនេះ នឹងមានការផ្តល់ជូនបទពិសោធន៍ថ្មីមិនធ្លាប់មាន គឺការបាញ់ព្រិលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅម៉ោង ៩:៣០ យប់ ១០:៣០ យប់ និង ១១:៣០ យប់ដែលការបាញ់ព្រិលម្តងៗមានរយៈពេលរហូតដល់ ១០ នាទី!

មុនពេលតន្ត្រីឆ្លងឆ្នាំចាប់ផ្តើម ពុកម៉ែបងប្អូនអាចអញ្ជើញទៅពិសាប៊ុហ្វេពិសេសពីម៉ោង ៥ ល្ងាចដល់ ១១ យប់។ ពិសាឥតកំណត់នៅភោជនីយដ្ឋាន The Pangea និង 2Pangea ម្នាក់ចាប់ពី ១៤០.០០០ រៀល
ឬអាហារឈុតពិសេសបែបអឺរ៉ុបនៅភោជនីយដ្ឋានបារាំង Le Gourmet និងភោជនីយដ្ឋានអ៊ីតាលី Bistro Romano ម្នាក់ចាប់ពី ១៨០.០០០ រៀល។ សម្រាប់អ្នកដែលចូលចិត្តមុខម្ហូបបែបអាស៊ី សូមអញ្ជើញទៅភោជនីយដ្ឋានចិន Fortune Palace ភោជនីយដ្ឋានជប៉ុន Teppanyaki និងភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានម្ហូបឈុតពិសេស ម្នាក់ចាប់ពី ២៧២.០០០ រៀល។ ពុកម៉ែបងប្អូនក៏អាចអញ្ជើញទៅសាកល្បងបប៊ុហ្វេឌីមសាំនៅភោជនីយដ្ឋានចិន Hall of Golden Chimes ម្នាក់ ១៨០.០០០ រៀល ពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។ សូមណែនាំឱ្យពុកម៉ៃបងប្អូនកក់ទុកមុនដោយទាក់ទងមកកាន់ +៨៥៥ ១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4XPuQtcCSlfrweSSlz3_K3nKNEKF72vpUrbG_RyVJhKeaRjGnxcVWFXDQt65C5Y8zDT-PoharKJ9-9PvwQlGZPRt0an2MXOm4n0gSNcUTr_MqUT_T8onvQd3iQJ6EfMt08Mdl8Rx_7IJ2NKkP5CAaD95dqiSyb3Cyy2vlo9IvEsvXOGZmCEUAzQqgD68/s1067/n2.jpg

សម្រាប់ភាពរីករាយនៅក្នុងអគារណាហ្គាវើលដ៍ សូមអញ្ជើញពុកម៉ែបងប្អូនទៅកាន់ក្លឹប Darlin’ Darlin’ ដែលមានរាត្រីកម្សាន្តអបអរឆ្នាំថ្មីជាមួយនឹងការប្រគំតន្ត្រីផ្ទាល់ ប្រូម៉ូសិនភេសជ្ជៈ និងការចាប់រង្វាន់ដ៏អស្ចារ្យផងដែរ! រីឯបានីយដ្ឋាន និងអាងហែលទឹក Amret Palace ក៏មានផ្តល់ជូនការកម្សាន្តនៅក្បែរអាងហែលទឹកដែលអាចមើលឃើញទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងផងដែរ។ តម្លៃសំបុត្រ គឺ ៨០.០០០ រៀលសម្រាប់ភ្ញៀវម្នាក់ដោយមានបន្ថែមជូនភេសជ្ជៈ ២ កែវឥតគិតថ្លៃ។

នៅពេលពាក់កណ្តាលអធ្រាត្រ នឹងមានការបាញ់កាំជ្រួចដ៏អស្ចារ្យប្រហែល ១០ នាទីដើម្បីលាឆ្នាំចាស់២០២៣ និងស្វាគមន៍ឆ្នាំថ្មី២០២៤! ពុកម៉ែបងប្អូនក៏អាចមើលឃើញកាំជ្រួចដ៏ចែងចាំង និងស្រស់ស្អាតពីក្លឹប បានីយដ្ឋាន និងភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ផងដែរ ដូចជា Amret Palace, Hall of Golden Chimes, The Vimean, The Pangea និង Club 888 ។ សម្រាប់អតិថិជនដែលចង់កក់បន្ទប់ដើម្បីស្នាក់នៅក្នុងរាត្រីឆ្លងឆ្នាំ សូមរីករាយជាមួយតម្លៃពិសេសត្រឹមតែ ៣០០.០០០ រៀលប៉ុណ្ណោះក្នុងមួយយប់ និងអាចមើលឃើញកាំជ្រួចដ៏ស្រស់ស្អាតពីក្នុងបន្ទប់ផងដែរ។ សូមទាក់ទងមកកាន់ +៨៥៥ ២៣ ២២៨ ៨២២ +៨៥៥ ២៣ ២៦៣ ០៣០ ឬ hotelreservation@nagaworld.com សម្រាប់ព័ត៌មានបន្ថែម និងការកក់ទុកជាមុន។

ណាហ្គាវើលដ៍ សូមស្វាគមន៍ពុកម៉ែបងប្អូនទាំងអស់ទៅរីករាយក្នុងបរិយាកាសឆ្លងឆ្នាំជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅចំកណ្តាលរាជធានីភ្នំពេញ។ ណាហ្គាវើលដ៍ សូមជូនពរពុកម៉ែបងប្អូនទាំងអស់មានសុខភាពល្អ និងសំណាងល្អគ្រប់ៗគ្នាក្នុងឱកាសឆ្នាំថ្មី!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh_2ggwK1YCpOjGnnfSjY0c5xeljvDPTTcjEkVEHiz9CEvlM9k-OR4HmFFKmLQ_Dp_v7OWKciyb5fsWyTehEMzSeG4A3hv6SxoCZPox04jp0vrW5mGakusrtPEmFrXlhy0YopK5I-vM6UI0XyAUSTWY4IuAB-ezI4S_do1Cja8b9ywS4Mpa6aAD_9gFuw/s1684/n1.jpg

វៀតណាមនឹងបញ្ចុះអត្រាការប្រាក់បញ្ញើត្រឹមតែ ១.៩% ក្នុងមួយឆ្នាំ

0

វៀតណាម៖ កាលពីថ្ងៃទី២៥ ខែធ្នូ យោងតាមគេហទំព័រក្នុងស្រុករបស់ប្រទេសវៀតណាម បានឱ្យដឹងថា អត្រាការប្រាក់សម្រាប់ប្រាក់បញ្ញើរយៈពេល ១-២ ខែគឺត្រឹមតែ ១.៩% ប៉ុណ្ណោះក្នុងមួយឆ្នាំ ធ្លាក់ចុះ ០.៣% ដែលនេះគឺជាអត្រាការប្រាក់ទាបបំផុតនៅលើទីផ្សារនាពេលបច្ចុប្បន្នផងដែរ។

បច្ចុប្បន្ន អត្រាការប្រាក់សន្សំខ្ពស់បំផុតនៅធនាគារ Vietcombank គឺ ៤.៨% ក្នុងមួយឆ្នាំសម្រាប់រយៈពេលវែង ១២ ខែ ឬច្រើនជាងនេះ។ ដូច្នេះហើយ បច្ចុប្បន្នអត្រាការប្រាក់ទាបបំផុតលើប្រាក់បញ្ញើតាមកាលកំណត់នៅធនាគារនេះគឺ ២.២% ក្នុងមួយឆ្នាំ សម្រាប់លក្ខខណ្ឌ ១-២ ខែ។ ប្រសិនបើអតិថិជនដាក់ប្រាក់សន្សំសម្រាប់រយៈពេល ១២ ខែ ឬច្រើនជាងនេះ អត្រាការប្រាក់គឺ ៥% ក្នុងមួយឆ្នាំ ហើយខ្ពស់បំផុតគឺ ៥.៣% ក្នុងមួយឆ្នាំសម្រាប់រយៈពេល ២៤ ខែ។Dozens of commercial banks cut savings interest rates | Business | Vietnam+  (VietnamPlus)

ទន្ទឹមនឹងនេះ ធនាគារ VietinBank និង BIDV ក៏អនុវត្តតារាងអត្រាការប្រាក់បញ្ញើដូចគ្នា ជាមួយនឹងអត្រាការប្រាក់រយៈពេលខ្លី ១-២ ខែ ២.៣% ក្នុងមួយឆ្នាំផងដែរ។ អតិថិជនដាក់ប្រាក់រយៈពេលវែង អត្រាការប្រាក់នឹងកើនឡើងពី ៣-៦ ខែដល់ ២.៩% ក្នុងមួយឆ្នាំ។ ហេតុនេះហើយ អត្រាការប្រាក់ខ្ពស់បំផុតនៅធនាគារទាំងពីរនេះគឺ ៥.៣% ក្នុងមួយឆ្នាំ នៅពេលដែលអតិថិជនដាក់ប្រាក់សម្រាប់រយៈពេល ២៤ ខែ ឬច្រើនជាងនេះ។

គួរបញ្ជាក់ដែរថា អត្រាការប្រាក់បញ្ញើបានឈានដល់កម្រិតទាបថ្មីសម្រាប់ការសន្សំ ដូច្នេះនៅក្នុងវិស័យធនាគារភាគហ៊ុនរួមគ្នា អត្រាការប្រាក់ក៏កំពុងធ្លាក់ចុះឥតឈប់ឈរ។ ភាពខុសគ្នានៃអត្រាការប្រាក់រវាងធនាគារពាណិជ្ជដែលគ្រប់គ្រងដោយរដ្ឋ និងភាគហ៊ុនរួមគ្នាក៏បានរួមតូចផងដែរ ជំនួសឱ្យការស្ថិតនៅកម្រិត ២-៣ ភាគរយពីមុនមក ប៉ុន្តែឥឡូវនេះវាតិចជាង ២ ភាគរយ។Lending rate forecast to drop sharply in H2 | Business | Vietnam+  (VietnamPlus)

ជាឧទាហរណ៍ អត្រាការប្រាក់បញ្ញើខ្ពស់បំផុតសម្រាប់រយៈពេល ១២ ខែនៅធនាគារមួយចំនួនឥឡូវនេះគឺប្រហែល ៥.៧៥% ក្នុងមួយឆ្នាំ មានតែ ០.៩៥ ភាគរយប៉ុណ្ណោះដែលខ្ពស់ជាងអត្រាការប្រាក់ទាបបំផុតនៅធនាគារ Vietcombank សម្រាប់រយៈពេលដូចគ្នា៕

តុលាការកាត់ទោសមន្ត្រីពន្ធនាគារក្រោយមានទំនាក់ទំនងផ្លូ.វភេ.ទជាមួយអ្នកទោស

0

ប្រទេសអង់គ្លេស ៖ សារព័ត៌មានរបស់អង់គ្លេស Daily Mail បានរាយការណ៍កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ថា តុលាការកំពូលនៅទីក្រុង Manchester បានកាត់ទោសអតីតមន្ត្រីពន្ធនាគារម្នាក់ឱ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ ក្រោយពីនាងមានទំនាក់ទំនងផ្លូវ.ភេ.ទជាមួយអ្នកទោសប្រុស ។Female prison officer, 27, 'had inappropriate relationship with inmate &  smuggled phone & cannabis into jail' | The Sun

នាង Joanne Hunter ជាអតីតមន្ត្រីពន្ធនាគារ អាយុ២៨ឆ្នាំ មានទំនាក់ទំនងស្នេហាជាមួយអ្នកទោសប្រុសម្នាក់ឈ្មោះ Connor Willis ក្នុងពន្ធនាគារមួយកន្លែងស្ថិតនៅទីក្រុង Salford ។ ក្នុងអំឡុងពេលនាងមានទំនាក់ទំនងជាមួយអ្នកទោសប្រុសនោះ នាងតែងតែផ្ញើរូបសិ.ចស៊ីរបស់នាងឱ្យអ្នកទោសមើលជាប្រចាំ ។ លើសពីនេះ នាងក៏បានលួចដឹកជញ្ជូនកញ្ឆាខុសច្បាប់ផងដែរ ។

នាង Joanne Hunter បានចូលបំពេញការងារជាមន្ត្រីពន្ធនាគារ ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ។ នៅឆ្នាំ២០២០ ខាងពន្ធនាគារទទួលដំណឹងថា នាងបានលួចបញ្ជូនរបស់របរឱ្យអ្នកទោស បន្ទាប់មក ពន្ធនាគារបានហៅនាងមកសាកសួរ ។ នាងនិយាយថា នាងពិតជាមានទំនាក់ទំនងស៊ីជម្រៅជាមួយអ្នកទោសប្រុស និងផ្ញើរូបសិ.ចស៊ីឱ្យអ្នកទោសនោះមើលទៀតផង ។Prison guard, 27, who had relationship with inmate and brought cannabis to  prison faces... - LBC

ក្រៅពីនេះ នាងបានទទួលយកវត្ថុពីស្ត្រីមិនស្គាល់ឈ្មោះម្នាក់នៅផ្សារទំនើប ហើយនាងយកវត្ថុនេះទៅឱ្យអ្នកទោសប្រុសឈ្មោះ Connor Willis ។ អ្នកទោសប្រុសបានផ្តល់ប្រាក់ឱ្យនាង ចាប់ពី២៤១ដុល្លារ ទៅ៣៦១ដុល្លារអាមេរិក ដើម្បីតបស្នងនាងដែលបានលួចយកវត្ថុនេះមកឱ្យខ្លួន ។ ប៉ុន្តែនាង Joanne Hunter បដិសេធមិនព្រមទទួលយកប្រាក់នេះទេ ។

មេធាវីការពារក្តីរបស់នាង Joanne Hunter បានព្យាយាមការពារនាងថា នាងមិនធ្លាប់មានសង្សារ ឬទំនាក់ទំនងស្នេហាជាមួយអ្នកណាម្នាក់ទេពីមុនមក ដោយសារនាងផ្តោតទៅលើការសិក្សា និងធ្វើការប៉ុណ្ណោះ ។ ហេតុនេះ នាងជានារីសុភាពរាបសារម្នាក់ ទើបធ្វើឱ្យនាងក្លាយជាជនរងគ្រោះ ។Prison officer, 27, warned she faces jail over inappropriate relationship  with inmate - Mirror Online

ទោះយ៉ាងណា ចៅក្រមមិនយល់ស្របជាមួយនឹងលើកឡើងរបស់មេធាវីទេ ដោយចៅក្រមបញ្ជាក់ថា ទង្វើរបស់នាងបានធ្វើឱ្យមិត្តរួមការងារ និងអ្នកទោសផ្សេងទៀតមានគ្រោះថ្នាក់ ។ នាងគួរតែដើរតួជាមន្ត្រីល្អមួយរូបនៅក្នុងប្រព័ន្ធច្បាប់ មិនមែនអាត្មានិយមបែបនេះទេ ៕

ចិនបង្ហាញសម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យ

0

ប្រទេសចិន ៖ ក្រុមអ្នកស្រាវជ្រាវចិនមកពីសាកលវិទ្យាល័យ Nankai បានបង្ហាញសម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ សម្លៀកបំពាក់ប្រភេទនេះអាចជួយគ្រប់គ្រងសីតុណ្ហភាពរាងកាយមនុស្ស និងធ្វើឱ្យអ្នកស្លៀកវាមានអារម្មណ៍សប្បាយរីករាយ បើទោះជាពួកគេស្ថិតនៅកន្លែងមានសីតុណ្ហភាពប្រែប្រួលក៏ដោយ ។

សម្លៀកបំពាក់ដើរដោយថាមពលពន្លឺព្រះអាទិត្យនេះ ពុំចាំបាច់ពឹងផ្អែកលើថាមពលពីខាងក្រៅទេ លើកលែងតែពន្លឺព្រះអាទិត្យ ។ ម្យ៉ាងទៀត វាខុសគ្នាពីសម្លៀកបំពាក់អាចគ្រប់គ្រងកំដៅ ដែលគេបានបង្ហាញនាពេលមុននេះ គឺនៅត្រង់វាអាចបង្កើតភាពកក់ក្តៅ និងភាពត្រជាក់តាមរយៈឧបករណ៍អគ្គិសនី ដែលអាចផ្លាស់ប្តូរសីតុណ្ហភាពដោយប្រើប្រាស់វិធីចំនួន២ ក្នុងរយៈពេលពេញ១ថ្ងៃ ។

ការស្រាវជ្រាវមួយចេញផ្សាយក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ថា ឧបករណ៍អគ្គិសនីអាចគ្រប់គ្រងសីតុណ្ហភាពបានរយៈពេល២៤ម៉ោង ក្រោយពីវាបានទទួលថាមពលពន្លឺព្រះអាទិត្យត្រឹមតែ១២ម៉ោង ។ ក្រៅពីនេះ ឧបករណ៍អគ្គិសនីអាចរក្សាសីតុណ្ហភាពស្បែករបស់មនុស្សឱ្យនៅកម្រិតល្មម គឺក្នុងចន្លោះពី៣២អង្សារសេ ទៅ៣៦អង្សារសេ បើទោះជាសីតុណ្ហភាពនៅខាងក្រៅប្រែប្រួលក្តី ។

ការស្រាវជ្រាវបង្ហាញទៀតថា ឧបករណ៍ថ្មីនេះអាចជួយឱ្យអ្នកស្លៀកសម្លៀកបំពាក់នេះមានអារម្មណ៍សប្បាយរីករាយគ្រប់ពេលវេលា ហើយវាក៏អាចជួយការពារជីវិតមនុស្សនៅក្នុងបរិយាកាសអាក្រក់ផងដែរ ដូចជា ៖ នៅក្នុងលំហ ឬនៅលើភពផ្សេង ជាដើម ៕จีนผุด 'เสื้อผ้าพลังแสงอาทิตย์' ช่วยคุมอุณหภูมิร่างกายมนุษย์

ជី ដេវីត និង ទេព បូព្រឹក្ស ដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP

0

បុណ្យណូអែលឬ Christmas គឺជាបុណ្យដ៏ធំមួយរបស់អ្នកកាន់គ្រិស្តសាសនា ប៉ុន្តែប្រជាជនទូទៅនៅតែអាចចែករំលែកក្តីស្រលាញ់ ជូនអំណោយនានា ដល់មនុស្សជាទីស្រលាញ់ដោយមិនមានការហាមប្រាមអ្វីឡើយ។ ក្នុងឱកាសនេះតារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស បានដឹកដៃគ្នាចែករំលែកក្តីស្រលាញ់ជាមួយកុមារនៅអង្គការ AFESIP ពោរពេញដោយស្នាមញញឹមនិងទទួលបានការសរសើរយ៉ាងច្រើនពីអ្នកគាំទ្រពីទឹកចិត្តដ៏ប្រពៃរបស់តារាចម្រៀងល្បីឈ្មោះទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9xC3dPXfOdyI7zW4FB51O_cwwMv7JHBheq_NuYmZ1XzCtRGZnGpSakY9sYUqBlqXgOELURX-shJ82pxZ3w9uo2XzRUlD_ddn54hLbp732UY8_ajIINnpc1AXMtD0YjM4jd73BA5AI6JVMM-LdZ6gdasH43rfWDpz4oQ_tgc0H1MEy4_33thw4-9qoZ84/s2048/383396363_704567005050071_4261145735309800358_n%20(2).jpg

តាមការចែករំលែកពីផេកអ្នកគាំទ្ររបស់ ជី ដេវីត បានឱ្យដឹងថា នៅថ្ងៃទី២៤ ធ្នូ តារាចម្រៀងរូបនេះនិងគូស្នេហ៍ អ្នកនាង ទេព បូព្រឹក្ស បានដឹកដៃគ្នាធ្វើអំពើសប្បុរសធម៌ដោយបានចែករំលែកក្តីស្រលាញ់ ស្នាមញញឹម អំណោយ កម្មវិធីជប់លៀងជូនទៅដល់កុមារនៅអង្គការ AFESIP Cambodia ដែលជាអង្គការមួយភាគច្រើនជួយកុមារពីការរំលោភបំពាន។ ការចែករំលែកក្តីស្រលាញ់ទៅកាន់កុមារក្នុងអង្គការខាងលើនេះ គឺក្នុងឱកាសអបអរ បុណ្យណូអែល និង ឆ្លងឆ្នាំសកលនាថ្ងៃខាងមុខនេះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKRq6oeTNETbX4KTcVXm3rNk7vunmRo_8ziXya7-2FOgrZ62hwftw5CRkXNapy1zbxFNoWgcbZQKOQ7TJTP0MeYbfySHcMY4j44tkIu1mRwOWyi2h07mJPaHmI5lR70cGlSaVN4QI0QSCzs3YkbCHPIJaMQvlwbvtUdJsNC3QzEgU42XMY9ZtUIYNRgYc/s2048/347017067_760279022305164_347462580494255013_n.jpg

តាមរយៈរូបភាពនិងវីដេអូ គេសង្កេតឃើញថាកុមារៗនៅក្នុងអង្គការមានក្តីរំភើបចិត្តជាខ្លាំងដែលទទួលបានការស្រលាញ់ពីតារាចម្រៀងល្បីទាំងពីររូបចែករំលែកក្តីស្រលាញ់ទៅកាន់ពួកគេមានទាំងអំណោយ រួមទាំងការបកស្រាយបទចម្រៀងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយជាមួយគ្នា។
ក្រោយពីឃើញទិដ្ឋភាពដូចនេះហើយ អ្នកគាំទ្របានពោលសរសើរទឹកចិត្តដ៏ល្អឯករបស់តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលបានរួមដៃគ្នាធ្វើអំពើសប្បុរសធម៌ជាភាពគម្រូមួយក្នុងនាមជាអ្នកសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSLwwOKVDSaHymxLOxmnSIRdaIuBm2BUG7gt0DM79vEA2riEALhd91n5c0I63I7hWUPj7O-r_KIYS6V3lv7Ymi0ZrVZW5xOlRH4Wt8UvBQRbph5q3Tb7VMB3MDlx2L5d3RmqpRan_F61gppQHgLR7GeM7Jx4W_7nHKdTwWCHuEsbhthdzrvYTseS3SwR0/s2048/346878119_3536375123356344_8011809129569667672_n.jpg

គួរបញ្ជាក់ថា ជី ដេវីត និង ទេព បូព្រឹក្ស ជារឿយៗតែងតែរួមគ្នាជួយទៅដល់សង្គមទាំងការជួយសាងសង់សាលារៀនជាដើម ខណៈអ្នកទាំងពីរទទួលបានការកើតសរសើរពីសំណាក់ហ្វេនៗថាជាតារាល្បីមិនឆ្មើងឆ្មៃទៅណាមកណាធ្វើខ្លួនធម្មតា ផ្តល់ភាពស្និទ្ធស្នាលទៅដល់ហ្វេនៗជានិច្ច៕

ស្រីលង្កាបានប្រកាសដោះលែងអ្នកទោសជាង ១,០០០ នាក់នៅក្នុងថ្ងៃបុណ្យណូអែល

0

បរទេស៖ ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesinghe បានប្រកាសដោះលែងអ្នកទោសជាង ១,០០០ នាក់នៅក្នុងពន្ធនាគារទូទាំងប្រទេសដើម្បីប្រារព្ធពិធីបុណ្យណូអែល។

យោងតាមគេហទំព័រអន្តរជាតិ Al Jazeera ដែលបានចេញផ្សាយនៅថ្ងៃទី២៥ ខែធ្នូថ្មីៗនេះថា មនុស្ស ១,០០៤ នាក់ រួមទាំងបុរស ៩៨៩ នាក់ និងស្ត្រី ១៥ នាក់ ត្រូវបានដោះលែងក្រោមការលើកលែងទោសពិសេសមួយ។Sri Lanka frees more than 1,000 prisoners in Christmas amnesty | Crime News  | Al Jazeera

ស្រីលង្កា គឺជាប្រទេសដែលមានប្រជាជនកាន់សាសនាព្រះពុទ្ធភាគច្រើន ហើយប្រទេសនេះក៏បានដោះលែងអ្នកទោសមួយចំនួនក្នុងឱកាសបុណ្យចម្រើនព្រះជន្មព្រះពុទ្ធកាលពីខែឧសភា ឆ្នាំ២០២៣ ផងដែរ។

ការលើកលែងទោសចុងក្រោយនេះបានកើតឡើងបន្ទាប់ពីប៉ូលីសបានចាប់ខ្លួនមនុស្សជិត ១៥,០០០ នាក់ក្នុងអំឡុងពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលគាំទ្រដោយយោធារយៈពេលមួយសប្តាហ៍នឹងត្រូវបានបញ្ឈប់នៅមុនថ្ងៃបុណ្យណូអែល។Sri Lanka frees 1,000 prisoners to mark Christmas - The Business Post

យោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស បានឱ្យដឹងទៀតថា ជនសង្ស័យចំនួន ១៣,៦៦៦ នាក់ត្រូវបានចាប់ខ្លួន ខណៈអ្នកញៀនជិត ១,១០០ នាក់ត្រូវបានឃុំខ្លួន និងបញ្ជូនទៅធ្វើការស្តារនីតិសម្បទាជាកំហិតនៅឯមជ្ឈមណ្ឌលគ្រប់គ្រងដោយយោធា។

ហេតុនេះហើយ បច្ចុប្បន្នពន្ធនាគាររបស់ប្រទេសស្រីលង្កាភាគច្រើនគឺតូចខ្លាំងណាស់ និងមានអ្នកទោសច្រើនពេក នេះបើតាមទិន្នន័យផ្លូវការគិតត្រឹមថ្ងៃទី ២២ ខែធ្នូ មានអ្នកទោសប្រមាណជិត ៣០.០០០ នាក់ដែលកំពុងស្ថិតក្នុងកន្លែងដែលត្រូវបានរចនាឡើងដើម្បីផ្ទុកមនុស្សត្រឹមតែ ១១,០០០ នាក់ប៉ុណ្ណោះ៕Sri Lanka frees 1,000 prisoners to mark Christmas | The StandardSri Lanka frees 1,000 prisoners to mark Christmas